ភាគ២៣៖បងស្រីចិត្តអាក្រក់

Background color
Font
Font size
Line height

      ស្នូរទឹកភ្លៀងធ្លាក់លាន់រន្ទឺមិនដាច់សូរពីត្រចៀកសោះ បរិយាកាសកាន់តែរងារព្រឺព្រួចហួសពីការស្មាន យប់មួយក្នុងរាត្រីដ៏ត្រជាក់ស្រេង អមទៅដោយសំឡេងផ្គរលាន់រន្ទៈផូងផាំង ជួនភ្លឺ ជួនងងឹត ទឹកហូរទៅមុខបុកនឹងច្រាំងឥតឈប់ឈរ ខណៈខ្យល់ធ្លាក់ត្រសៀករងាររួមរឹតដណ្តប់រាងកាយ ធ្វើឱ្យអ្នកទាំងពីរព្រឺសម្បុរញ័រញាក់ញញីញញ័រខ្លួនប្រាណតតាត់។ 

      ជុងហ្គុក បែរទៅឃើញផ្លូវដើរចូលទៅក្នុងល្អាងជ្រៅ មើលទៅទំនងសមគួរមិនគួរឱ្យខ្លាចអ្វីប៉ុន្មានទេ វាក៏គ្រាន់បើជាងមកអង្គុយហាលខ្យល់កៀកប្របនឹងមាត់ទឹកដូច្នេះដែរ។

      នាយស្រាប់តែចាប់អូសប្រអប់ដៃ ថេយ៉ុង រន្ថាន់ដើរចូលទៅខាងក្នុងជ្រៅបន្ថែមទៀតពេលចូលទៅដល់ខាងក្នុងកាន់តែជ្រៅទៅហើយនុះ ទើបក្រឡេកចំភ្នែកទៅឃើញ មានផ្លូវមួយផ្សេងទៀតដែលអាចដើរកាត់វាងរហូតទៅដល់ផ្លូវដីក្រហម តម្រង់ទៅរកផ្ទះដំបូលប្រក់ស្បូវដែលពួកគេបានស្នាក់នៅល្មម។

      “នុះផ្លូវទៅផ្ទះទេតើស..តែចាំឱ្យមេឃរាំងភ្លៀងបន្តិច សឹមទៅក៏មិនអីដែរ!” ថេយ៉ុង ឃាត់ស្កាត់ដំណើរ ជុងហ្គុក បន្តិចហើយញញិមទាញគេមកជិតលើកដៃឱបរឹតកមាំ ព្រមទាំងបិទភ្នែកដាក់ក្បាលកើយលើដើមទ្រូងហាប់ណែនយ៉ាងកក់ក្តៅ។

      ជុងហ្គុក ញញិមផ្អែម លើកដៃទំនេរ ស្ទាបប៉ះឱបចង្កេះតូចអង្ក្រងដោយមិនភ្លេចរង់ចាំឱ្យមេឃរាំងភ្លៀងម្តងទៀតដែរ។ សូរទឹកភ្លៀងធ្លាក់ចាប់ផ្តើមស្ងប់ថយទៅវិញបណ្តើរៗ ទន្ទឹមនឹងរលឹមផ្សែងក្រូចដែលសេសសល់ចំហាយធ្លាក់សន្សើមដីរពុយៗតែប៉ុណ្ណោះ។

      នៅពេលមកដល់ផ្ទះស្បូវវិញភ្លាម..

      ជុងហ្គុក ដើរបង្ហួសចូលទៅអុជទៀនសបួនប្រាំដើមដើម្បីបំភ្លឺ និងចម្លងយកទៅដុតចន្លុះសម្រាប់ដាក់បំភ្លឺខាងមុខផ្ទះ ក្រោមយាបដែលអាចបាំងដំណក់ទឹកភ្លៀងមិនឱ្យសាចសើមប៉ះត្រូវចន្លុះសម្រាប់ដុតបំភ្លឺបាន។ ថេយ៉ុង អង្គុយលើគ្រែដណ្តប់ភួយតាមសម្លឹងមើលសកម្មភាពអ្នកកំលោះដែលធ្លាប់រស់នៅឯស្រុកស្រែ ពូកែសព្វ ពូកែគ្រប់ ចេះធ្វើ នេះនុះ ឱ្យចំណាប់ខុសប្លែកពីគេដែលចេះតែចាយលុយម្តាយឪពុកខ្ជៈខ្ជាយដូចបាចក្រដាសទាំងបាច់ៗ។

      “នៅធ្វើការតត្រុកដល់ពេលណាទៀត ឆាប់មកគេងមក យប់ជ្រៅណាស់ហើយ!” ថេយ៉ុង ទទូចហៅប្រុសម្នាក់នោះទាំងស្ងាបហាមាត់ចំហធ្លុងព្រមទាំងប្រះខ្នងដេក ដកដង្ហើមមួយៗតាមទម្លាប់ជាប្រចាំ។ រាងខ្ពស់ក្នុងទឹកមុខស្ងួតប្រញាប់តាមមកដាក់ខ្លួនដេក ដោយលូកដៃស៊កចូលទៅឱបចង្កេះរាងតូចពីខាងក្រោយយ៉ាងជាប់ហើយមិនភ្លេចថើបគុម្ពស្លឹកត្រចៀកឆួលក្លិនក្រអូបពិដោរមួយដង្ហើមវែងបន្ថែមដែរ។

      កំលោះក្នុងទឹកមុខសង្ហាប្រឹងឈ្មុសឈ្មុលបបូរមាត់ថើបសសៀរបេះបួយទងត្រចៀកកំលោះតូចយ៉ាងប្រហើន ដេញដោយប្រអប់ដៃដ៏ក្តៅគគុកស៊កបញ្ចូលទៅក្នុងខោខ្លីស្តើងមួយនុះរួចស្ទាបរាវអង្អែលភ្លៅស្រឡូនរំខានមិនឱ្យដេកលក់បានទេ។

      ថេយ៉ុង ចេះតែរើ ដ្បិតត្របក់ភ្នែកធ្ងន់បើកសឹងពុំរួច កាលបើប្រអប់ដៃក្តៅឧណ្ហៗលូកកប់មួយទំហឹងទៅក្នុងខោខ្លួន ហើយបានបំពានរុករានយ៉ាងសប្បាយដៃត្រង់ចំណុចពិសេសមួយនុះយ៉ាងស្រើបស្រាល ទើបបណ្តាលឱ្យបបូរមាត់ស្តើងចាប់បង្ហើបឡើងបញ្ចេញសូរសំឡេងស្រួយស្រែសស្តាប់ទៅកាន់តែពិសេសនៅពេលដែលគេប្រឹងរន្ទឺបន្លឺខ្សាវៗមួយៗបែបស្រទន់ប្រហើររណ្តំចិត្តអ្នកដែលសំងំយកត្រចៀកផ្ទៀងស្តាប់តាមដោយអារម្មណ៍ជ្រួលជ្រៀប ស្រេវរងារ ញ័រញាក់។

      “ថេយ៉ុង បងស្រលាញ់អូន!” ជុងហ្គុក ខ្សឹបប្រាប់ ថេយ៉ុង ដោយចាប់ផ្តើមថើបលើថ្ពាល់ទន់ល្វើយ បង្វែរកាយស្តើងឱ្យបែរមករកខ្លួន។

      “ជុងហ្គុក..”

      “សឺត!!!”

      “ជុងហ្គុក កុំធ្វើបែបហ្នឹងអី!” ថេយ៉ុង និយាយទាំងងងុយដេក ហើយប្រឹងលើកដៃច្រានស្មាមាំមួនចេញថ្នមៗ ប៉ុន្តែមិនអាចធ្វើអ្វីបានក្រៅពីដេកស្ងៀមស្ងាត់រហូតដល់ដែលខោអាវនៅលើខ្លួនត្រូវបានគេចាប់សម្រាតទៅអស់គ្មានសេសសល់តែមួយចំណែកណានោះសោះ។

      “អា៎ស!!” ម្តងនេះគេស្រាប់តែរមួលខ្លួនដូចអន្ទង់រោលភ្លើង កាលបើត្រូវរាងក្រាស់បឺតជញ្ជក់ញិចចុងដើមទ្រូងតូចច្រម៉ក់ៗទាំងសងខាង ហើយបានស៊កម្រាមដៃបញ្ចូលទៅផ្នែកខាងក្នុងរហូតដល់ធ្វើឱ្យកាយតូចកន្ទ្រាក់ព្រោះភាពស្រេវស្រើបត្រង់ចំណុចពិសេសមួយនុះទាល់តែបះរោមព្រឺសព្វពាសពេញទាំងរាងកាយននលគក។

      “ហ្អឹម!” ប្រុសកំលោះគ្រហឹមក្នុងបំពង់កហាក់ឆ្ងាញ់ជាប់ចិត្តចំពោះរស់ជាតិដើមទ្រូងមួយគូរនោះយ៉ាងជក់ចិត្ត ដកចិត្តពុំរួចនោះឡើយ។

      នៅពេលគ្មានសម្លៀកបំពាក់ ថេយ៉ុង កាន់តែគួរឱ្យស្រលាញ់ណាស់ រាងកាយទាក់ទាញ ស្រស់ស្អាតចាប់តាំងពីក្បាលដល់ចុងជើង អ៊ីចឹងហើយទើបបានជានាយខាងណោះក្នក់ក្នាញ់ស្រលាញ់ដល់ថ្នាក់ទ្រាំមិនបានទើបតែបេះបួយបឺតជញ្ជក់ពុំបណ្តោយឱ្យដេកលក់ចោលខ្លួនទទេៗទេ។

      “បងចូលទៅក្នុងខ្លួនអូនហើយណា..ហា!!”

      “អាស៎!!” ថេយ៉ុង កញ្ជ្រោលឱបខ្នងរាងក្រាស់ ខណៈចលនាបុករុករានទន្ទ្រានពេញរាងកាយចាប់ផ្តើមរំញោចចលនាសម្រុកចូលមកឥតឈប់ឈរហើយស៊កសម្រុកអាវុធសាច់លូនចេញចូលខាងក្នុងខ្លួនរាងតូចទាល់តែកន្ទ្រាក់ខ្លាំងៗហើយតាមដោយចង្វាក់ស្នេហាក្តៅគគុកដុតឆេះសន្ធោសន្ធៅស្ទើរតែរមួលខ្លួនចូលគ្នាបីដូចជារាងកាយតែមួយគត់យ៉ាងដូច្នេះ។

      “អា៎ស..អើសៗ!!” ស្វាងងងុយ ថេយ៉ុង បើកភ្នែកមកក្រសោបថើបបបឺតជញ្ជក់បបូរមាត់រាងក្រាស់ខាំគ្រញីដាក់គ្នាយ៉ាងក្តៅគគុក។ ជុងហ្គុក ងើបស្ទុះទាញបង្វិលឱ្យ ថេយ៉ុង អង្គុយគ្រប់គ្រងពីលើកូនប្រុសដោយចលនាអុកខ្លាំងៗ ហើយគេក៏ព្យាយាមថើបចង្កួយស្មាស្រឡូនតាមដោយក្តីស្រលាញ់ក្តៅគគុកជានិច្ច។

      “ថេយ៉ុង អូនអុកឱ្យញាប់ជាប់នេះបន្តិចមក!” ជុងហ្គុក ខ្សឹបប្រាប់ដាក់ត្រចៀករាងតូច យកដៃកាន់អង្អែលចង្កេះស្រឡូនដោយទឹកមុខតក់ក្រហល់ហើយជួយបំពេញតម្រូវការដោយដោលសម្រុកចង្កេះបុកទៅពីខាងក្រោមដូចគ្នា។

      “អឹក..អើសៗៗ ជុងហ្គុក!!” ថេយ៉ុង ស្រេវស្រាញពេញបរិវេណចង្កេះខាងក្រោមជាច្រើនដង កញ្ជ្រោលឱបស្មាមាំទាំងសម្រែកស្រែកថ្ងូរសឹងតែស្អកកកាត់កណ្តាលអាធ្រាត្រ។

      “អាស៎!!!” ដល់ត្រើយសុខសាន្ត។

      ជុងហ្គុក រហ័សដកកូនប្រុសរបស់ខ្លួនចេញ ហើយឱនសម្លឹងមើលមុខ ថេយ៉ុង ដែលដេកដង្ហក់លើស្មាខ្លួនយ៉ាងហត់បែកញើសជោកខ្លួនគឃូសនោះ។

      “បន្តទៀតណា!”

      “បានហើយអូនងងុយគេងណាស់!” ថេយ៉ុង ខាំមាត់គ្រវីក្បាលងើបក្រោកដាក់ខ្លួនគេង ប្រឹងពើងទ្រូងដកដង្ហើមមួយៗ ជិតគេងលក់ទៅហើយតាមមករំខានធ្វើបាបគេណាស់។ ជុងហ្គុក មិនអស់ចិត្តព្រោះមិនទាន់លេងឆ្អែត ទើបតាមទៅទ្រោមពីលើយកអណ្តាតលិឍលើបបូរមាត់ស្តើងៗជញ្ជក់ដាស់ញាណរាងតូចហើយស៊កនាគរាជចូលទៅត្រាំទុកមិនព្រមដកចេញឡើយ។

      “អូនស្អប់បងណាស់!” បបូរមាត់ទន់ល្មើយស្រែកព្រលែងពាក្យថាស្អប់ ទាំងដែលខ្លួនក៏ព្រមបិទភ្នែកទទួលយកការថើបពីរាងក្រាស់ រហូតដល់យុទ្ធនាការក្តៅសាច់បន្តទៅបញ្ចប់ពីមួយទឹកទៅមួយទឹកទៀត សំឡេងប៉ះសាច់ឥតស្ងប់ពីត្រចៀកខណៈត្រគាករាងក្រាស់នៅយោកយោលបុកចេញបុកចូលរហូតដល់ខ្ជាក់សំណើមប្រឡាក់ពូកភួយមិនដឹងជាប៉ុន្មានលើកប៉ុន្មានសារទៅហើយទេ។
     
      ថ្ងៃបន្ទាប់

      ទីក្រុង សែលអ៊ូល..

      ស្ថិតនៅក្នុងភូមិគ្រឹះត្រកូល គីម ចាស់ទុំកំពុងរៀបចំពិភាក្សារឿងរៀបការរបស់កូនៗឱ្យបានល្អិតល្អន់ ព្រោះមិនចង់អូសបន្លាយពេលយូរទៀតនោះទេ ណាមួយពួកគេស្គាល់ចិត្តថ្លើមគ្នាកាន់តែច្បាស់លាស់អស់ទៅហើយ បើរង់ចាំយូរទៀតកាន់តែថាំចិត្តលើសដើមទៅហើយ។

      “តាមចិត្តខ្ញុំចង់ឱ្យតែក្មេងៗ រៀបការឆាប់ៗ ជាមួយគ្នា ណាមួយអាចឱ្យក្មួយជុងមកជួយមើលការខុសត្រូវមួយកូនថេយ៍ដែរ!” លោកស្រី ហ្គូហ្សិន ព្យាយាមខិតខំខ្នះខ្នែងណាស់ទម្រាំចាប់ពីរនាក់នេះឱ្យនៅជាមួយគ្នាច្រើនថ្ងៃទម្រាំបានយល់ចិត្តគ្នាគាត់ខំដាក់ទុនសម្បើមណាស់។

      “ខ្ញុំក៏គិតឃើញដូចជាលោកស្រីដែរ ប៉ុន្តែរឿងនេះខ្ញុំចង់ឱ្យកូនជាអ្នកសម្រេចចិត្តដោយខ្លួនឯងសិន!” អ្នកស្រី ជូគីម ថាចប់រហ័សងាកទៅសម្លឹងមុខ ជុងហ្គុក។

      “រៀបការឆាប់ៗទៅម៉ាក់ ខ្ញុំរំលោភកូនគាត់ជិត ១០ ដងហើយ!” សម្តីរបស់នាយ ញ៉ាំងឱ្យ ថេយ៉ុង ប្រញាប់ឆាប់ឱនមុខចុះតាមដោយការអាម៉ាស់ ព្រមទាំងធ្វើមាត់អេចអួចលួចជេរប្រទេចគេទៀត។

      “អាក្មេងចង្រៃនេះ!!”

      “ខោកក្បាលឯងពកលលាដ៏ឥឡូវរពឹសមាត់និយាយស្អីក៏មិនដឹង..” អ្នកស្រី ជូគីម សង្កៀតធ្មេញញេញដាក់កូនប្រុស រួចលូកដៃចូលទៅក្តិចគ្រញិចភ្លៅមាំកូនប្រុសមួលឱ្យជាំខ្មៅសាច់ម្តង។

      “អូយម៉ាក់!!!” ជុងហ្គុក កញ្ជ្រោលខ្លួន ស្ញូញមុខដាក់ម្តាយ។

      “វាយឯងបាក់ធ្មេញអស់មួយស្និតឥឡូវហើយ!”

      “ក្មេងៗសម័យនេះឥឡូវតែអ៊ីចឹង កុំទៅគិតច្រើនអីអ្នកស្រី ចាំមើលខ្ញុំទាក់ទងទៅខាងអ្នករៀបចំពិធីមង្គលការ ពិភាក្សាចប់ចាំខ្ញុំផ្តល់ដំណឹងជូន ប្រហែលពីបីថ្ងៃទៀតអីហ្នឹង!”

      “ចាសលោកស្រី!!”

      “យប់នេះឱ្យកូនជុងនៅគេងជាមួយកូនថេយ៍ទៅ ព្រោះថាស្អែកនេះខ្ញុំត្រូវនាំពួកគេទៅរើសមើលកាត់ឈុតរៀបការដែរ ណាមួយខ្លាចមិនទាន់ពេល!”

      “អូហ៍ចាស តាមចិត្តលោកស្រីចុះ.. ខ្ញុំសល់តែកូនមួយគ្រាប់នេះឯង ទុកគ្រាន់ជំនួសដៃជើង តែដល់ពេលត្រូវបញ្ចូនឱ្យមកមើលថែលោកស្រីជំនួសវិញហើយ!”

      “ហាហា អ្នកស្រីពូកែនិយាយណាស់..” ចាស់ទុំអង្គុយជជែកវែកញ៉ែកសើចដាក់គ្នាឮៗ ចំណែកឯក្មេងក្មាងក៏បបួលនាំគ្នាដើរចេញទៅលេងខាងក្រៅមួយគូរៗ។

      “កុំសូវចូលចិត្តបណ្តោយខ្លួន ទៅពិភាក្សាជាមួយបងស្រីអូនពេក អូនមិនចូលចិត្តនាងម្នាក់នុះ!” ជុងហ្គុក ឈរស្ងៀមធ្មឹង ឮ ថេយ៉ុង និយាយដូច្នោះគេក៏រៀងងឿងឆ្ងល់ណាស់។

      “អូននិងគាត់មានបញ្ហាអី?”

      “បញ្ហាវាតែងតែមានហើយ បងមិនចាំបាច់ចង់ដឹងទេ ស្អែកនេះទៅរើសឈុតរៀបការជាមួយអូនហើយ បងកុំភ្លេចថតរូបឱ្យអូនផងណា!” ថេយ៉ុង រៀបរាប់ទាំងស្នាមញញិមមុននឹងស្ទុះចូលទៅចាប់ឱបកញ្ចឹងក ជុងហ្គុក យ៉ាងណែន។

      “អូខេ!” នាយសន្យាហើយដាក់ថ្ពាល់សង្កត់លើថ្ពាល់ទន់ល្មើយញីញក់នាំឱ្យរាងតូចសើចយ៉ាងកក្អឹក។
     
      “ថេអីន!!” នាងក្រមុំដែលឈរចោលវត្តមានត្រង់បង្អួត ស្រាប់តែងាកមកសម្លឹងមុខស្វាមីដែលទើបនឹងដើរចូលមកចាប់ឱបក្រសោបចង្កេះខ្លួនពីខាងក្រោយដោយទឹកមុខស្រស់ញញិម។ ឆាងវ៉ុន ឱនថើបមាត់នាងមួយខ្សឺត រួចលើកដៃស្ទាបទៅលើថ្ពាល់ស្រឡូនថ្នមៗបន្ថែម។

      “អូនមានទៅមន្ទីពេទ្យ ដើម្បីពិភាក្សាជាមួយគ្រូពេទ្យនិយាយពីរឿងមានផ្ទៃពោះដែរទេ?”

      “អូនទៅតើស.. ប៉ុន្តែគ្រូពេទ្យប្រាប់ថាអូនមិនទាន់យកកូនបានទេ..សុខភាពអូនខ្សោយ ត្រូវរង់ចាំមើលបន្តទៀតណា!”

      “កុំពិបាកចិត្តអី..បងដឹងថាអូនខូចចិត្ត ប៉ុន្តែបន្តិចទៀតលែងអីហើយ អូនកុំគិតច្រើនអី!” ឆាងវ៉ុន ថើបនាងម្តងទៀត ហើយយកប្រអប់ដៃស្ទាបប៉ះអង្អែលក្បាលរបស់នាងថ្នមៗ ថេអីន ក្រឡេកទៅតាមមាត់បង្អួចម្តងទៀត ស្រាប់តែឃើញគូរស្នេហ៍មួយគូរនោះ ថើបគ្នាយ៉ាងមានក្តីសុខខុសប្លែកពីនាងដែលដេកឱបក្តីទុក្ខព្រោះនៅមិនទាន់ទាមទារបានអ្វីដែលនាងចង់បានដូចចិត្តប៉ងនោះទេ។

      ( ហាងពេជ្រជារបស់ខ្ញុំ.. ឯងកុំសង្ឃឹមថាបានគ្រប់គ្រងយូរទៀតឱ្យសោះ គីម ថេយ៉ុង!! )
     
      យប់ដដែល

      ក្រាក!!!!

      “បងថ្លៃ?” ជុងហ្គុក លូកដៃចាប់ទាញទ្វារហៀបនឹងដើរចេញពីបន្ទប់ស្រាប់តែប្រសព្វកែវភ្នែកប្រទះឃើញវត្តមានបងថ្លៃស្រីដែលឈរធ្មឹងនៅចំពោះមុខខ្លួន។

      “អូនថេយ៍គេងហើយឬនៅ? បងយកទឹកដោះគោមកឱ្យគេ ម៉ាក់ប្រើឱ្យបងយកមក!”

      “គេគេងលក់ហើយបង..ចាប់តាំងពីក្បាលព្រលប់មក តែបើបងយកមកហើយ ចាំពេលគេភ្ញាក់ ខ្ញុំប្រាប់ឱ្យគេញាំក៏បានដែរ!”

      “ប៉ុន្តែបងខ្លាចថា..ទុកចំហទឹកដោះគោយូរ ញាំទៅមិនល្អ ខ្លាចគេហើមឈឺពោះ..ពិបាកស្អែកក្រោកទៅធ្វើការងារមិនបាន!”

      “បើអ៊ីចឹងធ្វើយ៉ាងម៉េចទៅបង?” ជុងហ្គុក សម្លឹងមុខនាងហើយឱនឈ្ងោកសម្លឹងមើលទឹកដោះគោនុះវិញម្តង។

      “ជុង យកទៅញាំទៅ..កុំឱ្យខាត ទឹកដោះគោនេះផ្សំមកពីស្រូវសាឡីជួយដល់ឆ្អឹងឱ្យរឹងមាំបានច្រើនមុខណាស់ ដោយសារតែថេយ៍ឧស្សាហ៍រអ៊ូថាឈឺឆ្អឹងខ្នង ទើបម៉ាក់កុម្មង់គេឱ្យទិញទឹកដោះគោនេះមក.. ញាំទៅមិនអីទេ!”

      “បាទ អរគុណច្រើនណាស់បង!” ជុងហ្គុក លាដៃចាប់ទទួលយកកែវទឹកដោះគោពីដៃបងថ្លៃ រួចញញិមដាក់នាងបន្តិច ភ្លាមៗនោះនាងក៏រហ័សដើរចេញទៅ នាយក៏មិនបានគិតគូររហ័សលើកទឹកដោះគោនុះមកមើល ព្រោះបំណងមុននេះចង់រកចុះទៅរកទឹកញាំ គាប់ជួននាងក៏យកទឹកដោះគោមកដល់ល្មម។

      “ទឹកដោះគោជួយឱ្យខូចសារីរាង្គទៅវិញទេប្អូនថ្លៃ!”

      ស្រីស្រស់ញញិមចុងមាត់ ពេលដែលចេញឆ្ងាយពីបន្ទប់ពួកគេមកដល់បន្ទប់របស់ខ្លួនវិញ ហើយក៏មិនភ្លេចញញិមម្តងទៀតសម្លឹងមើលកញ្ចប់ថ្នាំម្សៅម្យ៉ាងដែលដាក់ទុកលើតុប្រណីតខាងក្នុងបន្ទប់។

      (កុំសូវចូលចិត្តបណ្តោយខ្លួន ទៅពិភាក្សាជាមួយបងស្រីអូនពេក អូនមិនចូលចិត្តនាងម្នាក់នុះ!)

      ហៀបនឹងផឹកចូលមាត់ តែពេលខួរក្បាលរំឭកដល់សម្តីប៉ុន្មានប្រយោគនោះបានបញ្ចប់ទៅ ដៃមាំក៏រហ័សបង្វែលកែវផ្កាប់ចាក់ទឹកដោះគោចោលទៅក្នុងចានបង្គន់ទាំងអស់គ្មានសល់មួយដំណក់ណានោះសោះ។

      “ភ្លេចទៅ ពេទ្យប្រាប់ថាខ្ញុំញាំទឹកដោះគោមិនទាន់បាន សូមទោសផងបងថ្លៃ!” ជុងហ្គុក ថារួចដាក់កែវទុកចោលលើមាត់ធ្នើរកន្លែងឡាប៊ូលាងដៃ ហើយបែរដើរចូលទៅរកគ្រែគេងមុននឹងឈោងខ្លួនទៅលូកដៃទៅបិទគោមភ្លើងសឹមទម្លាក់ខ្លួនដេកដោយមិនភ្លេចត្បុលខ្លួនចូលទៅឱបក្រសោប ថេយ៉ុង ផងដែរ។
     
     
   
 





















     
     
     


You are reading the story above: TeenFic.Net