Episode 9: អ្នកបម្រើនៅផ្ទះបងធ្វើ

Background color
Font
Font size
Line height


+ ព្រឹកឡើង (មន្ទីរពេទ្យ)

" អឹម... នេះព្រឹកហើយហេស៎ " យ៉ុងហ្គីក្រោកមកមុនដោយសារនាយគេងមិនស្រួល

" អឹម... " សម្លេងក្រហឹមរបស់យ៉ុងវ៉ូបានលឺដល់ត្រចៀកយ៉ុងហ្គី

" នេះអូនក្រោកហើយហេស៎ កុំងើបបង្ខំក្រោកតិចៗមក " យ៉ុងហ្គីឃើញថាយ៉ុងវ៉ូរកងើបឡើងទើបនាយជួយលើក ។ កាលដែលនាយហៅអូនដោយសារតែនាយថានេះជាយ៉ុងវ៉ូ ទោះដឹងថាយ៉ុងវ៉ូស្លាប់ហលយក៏ដោយ តែកាលនោះមិនទាន់ឃើញសាកសពពេញទេ ហើយនាយគិតថាមិចនិងអាចមានមនុស្សដូចគ្នានោះ

" អឹម... បងយ៉ុង " យ៉ុងវ៉ូសម្លឹងមើលមុខយ៉ុងហ្គីឡើងភ្លឹក

" គឺបង នេះជាយ៉ុងវ៉ូមែនទេ?? មិនមែនទេ.. បងចង់និយាយថាអូនជាយ៉ុងវ៉ូ " យ៉ុងហ្គីនាយនិយាយអ្វីមិនត្រូវទេ

" គឺ... គឺ អូនយ៉ុងវ៉ូ " យ៉ុងវ៉ូ

" ជាអូនមែន បងនឹកអូនណាស់ " យ៉ុងហ្គីលឺបែបនេះនាយសប្បាយចិត្តណាស់ ដល់ថ្នាក់ហក់ទៅអោបយ៉ុងវ៉ូ ស្នាមញញឹមដែលធ្លាប់បាត់បង់ក៏ត្រឡប់មកវិញភ្លាមៗ

" អូនមិនទាន់ស្លាប់ទេ បងនឹកអូនណាស់ មិចក៏មិនមករកបងហាស់ ដឹងថាបងនឹកទេ " យ៉ុងហ្គីនៅតែអោបយ៉ុងវ៉ូដដែល

" បងយ៉ុងលែងខ្ញុំសិនទៅ បែបនេះមិនល្អទេ " យ៉ុងវ៉ូរើពីការអោបយ៉ុងហ្គី មើលទឹកមុខគេដូចមិនស្រស់ទេ នៅហៅសព្វនាមខ្លួនថាខ្ញុំទៀត

" អូនយ៉ាងមិចនឹង?? ឈឺត្រង់ណាមែនទេ ?? មិចក៏ផ្លែកៗ ចឹង មិននឹកមកទេហេស??" យ៉ុងហ្គីក៏គាំងដែរ មិចក៏ហៅខ្លួនឯងដូចមនុស្សមិនស្គាល់គ្នាចឹង

" ទោះជានឹកក៏ ខ្ញុំគ្មានសិទ្ធិនឹកបងទេ " យ៉ុងវ៉ូអោនមុខចុះ

" អូននិយាយអ្វីនឹង?? គ្មានសិទ្ធិអ្វី?? " យ៉ុងហ្គីមិនយល់ពីពាក្យដែលយ៉ុងវ៉ូនិយាយទេ

" បងរៀការមានប្រពន្ធហើយ ចឹងទំនាក់ទំនងពួកយើងក៏គ្មានអ្វីទៀតដែរ " យ៉ុងវ៉ូ និយាយដល់នេះក៏ចង់យំមកតែប្រឹងទប់កុំអោយស្រក់មក

" បង.. បង .. បងការព្រោះមានមូលហេតុ បងមិនបានចហ់ក្បត់អូនទេ រាល់ថ្ងៃបងនៅតែនឹកអូន បងមិនដែលភ្លេចអូនម្តងណាទេ " យ៉ុងហ្គីនិយាយពាក្យក្នុងចិត្ត នាយមិនចង់បាត់បង់យ៉ុងវ៉ូទេ

" ហេតុផលអ្វីក៏ដោយ បងរៀបការហើយ ទំនាក់ទំនងពួកយើងបានបញ្ចប់ហើយ " យ៉ុងវ៉ូ

" យ៉ុងវ៉ូ អូនកុំចឹងអី អូនកុំចង់ចេញពីបងទេ អោយបងធ្វើអ្វីក៏បានដែរ បងមិនចង់បាត់បង់អូនទេ " យ៉ុងហ្គីនិយាយពាក្យបាត់បង់គេភ័យណាស់ ដល់ថ្នាក់ហក់ទៅអោបយ៉ុងវ៉ូ

" ពិតមែនហេស៎... " យ៉ុងវ៉ូ ងើបមកមើលមុខយ៉ុងហ្គីចង់សួរបញ្ជាក់

" ពិតមែនហើយ ... អោយបងធ្វើអ្វីក៏បានដែរ " យ៉ុងហ្គីពេលនេះនិយាយអ្វីលែងគិតហើយ ដឹងត្រឹមថានាយមិនចង់បាត់បង់យ៉ុងវ៉ូប៉ុណ្ណោះ

" បងលែងលះទៅ " យ៉ុងវ៉ូននិយាយដោយមុខស្មើ

" បង... បង " យ៉ុងហ្គីនិយាយអ្វីមិនចេញទេ ដៃដែលអោបមិញក៏ប្រលែងបន្តិចម្តងៗ រឿងលែងលះនាយមិនដែលគិតទេ ព្រោះនាយអាណិតជីមីន

" អូននិយាយលេងទេ " យ៉ុងវ៉ូប្តូរពីទឹកមុខស្មើមកញញឹមវិញ

" សុំទោស ធ្វើអោយអូនមិនសប្បាយចិត្ត អូនចង់បានអ្វី ??" យ៉ុងហ្គីក៏ធូរទ្រូងមកវិញដែរ

" ត្រឹមពួកយើងនៅជាមួយគ្នាអូនសប្បាយចិត្តហើយ តែ... ពួកយើងធ្បើចឹងបានដែរ " យ៉ុងវ៉ូ

" បាន... បងនិយាយចឹងមិនមែនចង់ជិះទូកពីរទេ តែជីមីនគេមានកូនរបស់បង ទើបបងត្រូវមើលថែគេ យ៉ុងវ៉ូអូនកុំយល់ច្រឡំអី កាលនោះបងស្រវឹងដោយសារនឹកអូនទើបមានរឿងបែបនិង" យ៉ុងហ្គីព្យាយាមបកស្រាយ

" អូនយល់ នេះក៏ដោយសារអូនដែរ " យ៉ុងវ៉ូងក់ក្បាលថាគេយល់គ្រប់រឿងហើយ

" អរគុណដែលអូនយល់ អរគុណដែលអូនត្រឡប់មកវិញ " យ៉ុងហ្គី

" ចុះអូនមិនបានគ្រោះថ្នាក់អីទេមែនទេ?? ហើយមិចក៏មិនមករកបង " ចម្ងល់នេះនាយនៅមិនទាន់ស្រាយបានទេ

" អូន..... "

__________________________________

+ ភូមិគ្រិះមីន

" ចៅហ្វាយអើយ... កាលមក នេះខ្ញុំមិនហ៊ានចូលភូមិគ្រិះទេ " ស៊ូសុីដែលកំពុងឈរចាំយ៉ុងហ្គីនៅមុខរបងភូមិគ្រិះ គេឈរចាំជិតមួយម៉ោងហើយ ទូរស័ព្ទក៏ខលមិនចូល ចឹងមានតែឈរចាំនិងឯង

" អ៎រ ... នោះៗ ចៅហ្វាយមកហើយ " ឃើញឡានយ៉ុងហ្គីភ្លាមគេសប្បាយចិត្តណាស់ ហើយប្រញាប់មកស្ទាក់មុខឡានយ៉ុងហ្គី កុំអោយទាន់ជិះចូលភូមិគ្រិះ

ងឺត...

" ណែក... ឯងកើតអ្វី?? មិចមកឈរមុខឡានចឹង តិចយើងបុកងាប់ទៅ " យ៉ុងហ្គីបើកកញ្ចក់ឡានស្រែកប្រាប់ទៅស៊ូសុី

" ចៅហ្វាយ ចុះមកសិនមក " ស៊ូសុី ដើរទៅបើកទ្វាទាញយ៉ុងហ្គីចេញពីកន្លែងបើក ដើម្បីអោយគេជាអ្នកបើកអ្វី

" ធ្វើស្អីឯងនឹងហាស់?? " យ៉ុងហ្គីមិនយល់ពីស៊ូសុីចង់ធ្វើអ្វី

" ចៅហ្វាយចូលទៅអង្គុយខាងក្រោយទៅ ហើយចាំស្តាប់ខ្ញុំនិយាយ " ស៊ូសុី ក៏បើកទ្វាខាងក្រោយ រុញយ៉ុងហ្គីចូលទៅអង្គុយបាត់ ហើយគេក៏ប្រញាប់ចូលមកកន្លែងបើកឡាន

" មានរឿងស្អីនិយាយមក ?? " យ៉ុងហ្គី.

" ចៅហ្វាយកើតអកវីមិចក៏និយាយសម្តីធ្ងន់ម្ល៉េះ?? " ស៊ូសុី គេឆ្ងល់តាំងពីយ៉ុងហ្គីស្រែកមកគេតាំងពីគេស្ទាក់មុខឡាន ចៅហ្វាយគេខឹងរឿងនិងមិនត្រូវទេ

" មានស្អីឆាប់និយាយមក?? " យ៉ុងហ្គីមិនឆ្លើយ នៅនិយាយសម្តីធ្ងន់ដដែល

" គឺចេះទេ យប់មិញអ្នកប្រុសខលទៅចៅហ្វាយមិនលើក ក៏ខលមកខ្ញុំ ខ្ញុំក៏ដោះសារអោយចៅហ្វាយថា ចៅហ្វាយស្រវឹងនៅក្លិបមិនបានទៅផ្ទះ ចឹងចៅហ្វាយប្រាប់អ្នកប្រុសតាមនិងទៅ " ស៊ូសុីខ្ជិលគិតច្រើនក៏និយាយពីផែនការគេទៅ

" និយាយហើយ ឆាប់ជិះចូលផ្ទះទៅ " យ៉ុងហ្គីដូចមិនខ្វល់អ្វីសោះ

" ចៅហ្វាយចាំអោយច្បាស់ណា ថាចៅហ្វាយស្រវឹង... " ស៊ូសុី នៅតែនិយាយបញ្ជាក់ម្តងទៀត

" ដឹងហើយ ឆាប់បើកចូលទៅ " យ៉ុងហ្គីទឹកមុខគេដូចធុញថប់ណាស់

" ហើុយ.. ចៅហ្វាយកើតស្អីនិង.?? " ស៊ូសុីនិយាយតិចៗម្នាក់ឯង

_____________________________

+ ក្នុងភូមិគ្រិះមីន

" យ៉ុង បងមកហើយហេស៎ ?? " ជីមីនដែលគេក្រោកពីព្រឹកដើម្បីមកចាំទទួលយ៉ុងហ្គី យប់មិញគេគេងមិនស្ងប់ប៉ុន្នានទេ ទើបព្រឹកឡើងឆាប់ងើបបែបនេះ ។ ជីមីនឃើញយ៉ុងហ្គីមកដល់ភ្លាមគេប្រញាប់រកមកទទួលដោយស្នាមញញឹម

" ក៏ដូចដែរឃើញនិងហើយ " យ៉ុងហ្គីនាយនិយាយដោយទឹកមុខធុញទ្រាំចឹង

" នេះ.. នេះអូនធ្វើទឹកខ្ញីបន្សាប់ស្រាអោយបង បងផឹកសិនទៅ " ជីមីនគេនៅតែនិយាយដោយញញឹមដដែល នៅហុតទឹកខ្ញីអោយនាយទៀត

" អរគុណហើយ " យ៉ុងហ្គីយកមកផឹកបន្តិចហើយក៏យកមកដាក់លើថាសដែលមីណាកាន់នោះ ហើយក៏ទៅលើបាត់

" អ្នកប្រុសកុំគិតច្រើនអី ចៅហ្វាយគាត់មិនទាន់ស្វាងស្រាប៉ុណ្ណោះ " ស៊ូសុីដែលឃើញហេតុការណ៍នេះហើយ ក៏ចូលមកសម្របសម្រួលកុំអោយជីមីនគិតច្រើន ព្រោះជីមីនមើលទៅកាន់ទឹកខ្ញីដែលយ៉ុងហ្គីផឹកបានបន្តិចយ៉ាងភ្លឹក

" ហិស.. មិនអីទេ ខ្ញុំយល់តើ ខ្ញុំទៅធ្វើបបរអោយគាត់សិន" ជីមីនប្រឹងញញឹមទៅកាន់ស៊ូសុី ហើយក៏ដើរទៅចង្ក្រានបាយបាត់ទៅ

" ហើុយ... ចៅហ្វាយនេះ " ស៊ូសុីក៏ដកដង្ហើមធំ

__________________________________

+ ក្នុងបន្ទប់

" ហើុយ... " ចូលមកដល់ក្នុងបន្ទប់ភ្លាមយ៉ុងហ្គីដកដង្ហើមធំហើយក៏ផ្តួលខ្លួនទៅលើគ្រែ នាយដកដង្ហើមធំដោយសារនាយគិតច្រើនពេក ពេលនេះគ្មានអារម្មណ៍ធ្វើការទេ

" តើជីមីនជាអ្នកធ្វើមែនហេស៎?? " យ៉ុងហ្គីចាប់ផ្តើមគិតពីសម្តីយ៉ុងវ៉ូដែលនាយនិយាយគ្នានៅមន្ទីរពេទ្យ

+ ត្រឡប់ទៅកាលនៅមន្ទីរពេទ្យ

" ចុះអូនមិនបានគ្រោះថ្នាក់អីទេមែនទេ?? ហើយមិចក៏មិនមករកបង?? " ចម្ងល់នេះនាយនៅមិនទាន់ស្រាយបានទេ

" អូនពិតជាបានគ្រោះថ្នាក់មែន តែអូនបានគេចផុត តែអូនក៏មានរបួសដែរ ទើបត្រូវសម្រាកពនយាបាលមិនបានមកជួបបង " យ៉ុងវ៉ូ

" ចុះពេលអូនជាហើយ មិចក៏មិនមករកបង " យ៉ុងហ្គី

" ហឹក... ហឹក អោយខ្ញុំមកជួបយ៉ាងមិច ?? បើបងកំពុងរៀបការជាមួយអ្នកផ្សេងហើយនិង " និយាយដល់កន្លែងនេះយ៉ុងវ៉ូក៏ស្រក់ទឹកភ្នែកមក

" បងសុំទោស... " យ៉ុងហ្គីមានតែអោបលួងលោមទេ ព្រោះនាយអ្នកខុសមែន

" ចុះមិចក៏អូនរត់ចូលមកឡានបងទាំងមានរបួស មាននរណាធ្វើបាបអូនមែនទេ?? " យ៉ុងហ្គី

" ពួកគេ... ពួកគេ... ហឹកៗ .. " និយាយដល់រឿងនេះយ៉ុងវ៉ូគេយំទៀតហើយ

" មានរឿងអ្វី?? ប្រាប់បងមក " យ៉ុងហ្គីនាយភ័យណាស់

" អូនបានដោះលែងបងហើយ មិចក៏ពួកគេមិនលើកលែងអោយអូនទៀតចឹង " យ៉ុងវ៉ូស្រែកយំតែម្តង

" ដោះលែងបង អូនមានន័យថាមិច?? ប្រាប់បងមក " យ៉ុងហ្គី

" អូនខ្លាច បងយ៉ុង អូនខ្លាចណាស់ ពួកគេចង់ធ្វើបាបអូន បងយ៉ុង... អូនខ្លាចតែមិនបានជួបបងទៀតទេ អូនមិនហ៊ាននិយាយទេ " យ៉ុងវ៉ូយំអោបយ៉ុងហ្គី មើលទៅគេភ័យណាស់

" មានរឿងអ្វីប្រាប់បងមក បងនិងការពារអូន កុំយំអីណា គ្មាននរណាយកបងចេញពីអូនបានទេ " យ៉ុងហ្គី

" ហឹក... មុនថ្ងៃគ្រោះថ្នាក់ អូនបានទទួលសារគម្រាមមួយ តែអូនស្មានថាមានមនុស្សលេងសើចទេ តែដល់ថ្ងៃកើតហេតុអូនត្រូវបានគេខ្ទប់ច្រមុះហើយសន្លប់បាត់ តែអូនមានស្មារតីតិចៗ ក៏ស្តាប់លឺការសន្ទនារបស់ពួកវា ពួកវាថាអូនដណ្តើមរបស់គេ ទើបពួកវាមកចាត់ការអូន ពេលនោះសំណាងដែលអូនគេចបាន ទើបអូនត្រូវសម្រាកព្យាបាលខ្លួន ហឹកៗ... " យ៉ុងវ៉ូនគេអោនមុខនិយាយរៀបរាប់បនរាប់យ៉ុងហ្គី ឯយ៉ុងហ្គីចាំស្តាប់ កំពុងគិតថានរណា

" ពេលអូនព្យាបាលហើយក៏បានមករកបងភ្លាម តែក៏ឃើញថាបងរៀបការ ទើបអូនដកខ្លួនចេញ... " យ៉ុងវ៉ូ

" ចឹងពេលនោះបងឃើញ គឺជាអូនមែនហេស៎ " យ៉ុងហ្គីក៏នឹកឃើញកាលថ្ងៃរៀបការនាយ

" អឹម... " យ៉ុងវ៉ូងក់ក្បាល

" អូនក៏បានរកផ្ទះមកនៅសេអ៊ូលហើយក៏រកបានការងារធ្វើដែរ គឺក្នុងក្រុមហ៊ុនបង " យ៉ុងវ៉ូ

" ចឹងអ្នកដែលចូលធ្វើការថ្មី ឈ្មោះយ៉ុងវ៉ូ ជាអូន?? " យ៉ុងហ្គី

" អូនធ្វើការក្នុងក្រុមហ៊ុនបងដោយសារតែចង់ឃើញមុខបងប៉ុណ្ណោះ ត្រឹមឃើញបងរាល់ថ្ងៃអូនសប្បាយចិត្តហើយ " យ៉ុងវ៉ូ

" ចុះថ្ងៃនេះ??អូនគិតថា អ្នកធ្វើបាបអូនជាមនុស្សតែមួយ " យ៉ុងហ្គី

" អូនស្មានតែបានឃើញបង អូនមិនរំខានបង អូនមិនអីទេ តែថ្ងៃនេះ អូនបានទៅផ្ទះវិញ ក៏ជួបនិងមនុស្សមួយក្រុមមកកាកមុខអូន អូនសួរថាមានរឿងអ្វី?? ពួកគេនិយាយតែថា អូនចង់មកដណ្តើមបងវិញ ទើបពួកគេដេញមកចាប់អូន ទើបអូនរត់មកផ្លូវធំក្រែងមានអ្នកជួយ ក៏បានជួបនិងឡានបងទៅ បងយ៉ុង.. អូនខ្លាចណាស់ ខ្លាចពួកគេបងចាត់ការអូនទៀត " យ៉ុងវ៉ូ

" កុំខ្លាចអី បងនឹងការពារអូនដោយជីវិត មិនអោយនរណាធ្វើបាបអូនទេ" យ៉ុងហ្គីអោបលួងលោមយ៉ុងវ៉ូ ឯកែវភ្នែកនាយចាប់ផ្តើមក្រហមដោយសារកំហឹង ក្នុងចិត្តនាយមានមនុស្សម្នាក់ដែលនាយសង្ស័យ នោះគឺ « ជីមីន » ។ ក្រៅពីនោះនាយមិនដឹងថានរណាចង់ធ្វើបាបយ៉ុងវ៉ូទេ

+ ត្រឡប់មកវិញ

" ហើុយ... " យ៉ុងហ្គីដកដង្ហើមធំជាលើកទីពីរហើយ

+ គ្រឺង.... ( សម្លេងទូរស័ព្ទ)

" អាឡូ យ៉ុងវ៉ូ " ឃើញទូរស័ព្ទឈ្មោះយ៉ុងវ៉ូភ្លាម អារម្មណ៍អាប់អួរប្រែមកជាផ្កាឈូកវិញភ្លាមៗ

( ពេលថ្ងៃ គ្រូពេទ្យអាចអោយអូនចេញបានហើយ អូនខលមកប្រាប់បងតែប៉ុណ្ណឹងទេ )

" មិចក៏ឆាប់ម្ល៉េះ ?? អូនសម្រាកអោយស្រួលខ្លួនសិនទៅ " យ៉ុងហ្គី

( មិនអីទេ នៅយូរអស់លុយក៏ច្រើនដែរ ចឹងឆាប់ចេញទើបមិនសូវអស់លុយច្រើន ណាមួយនៅមន្ទីរពេទ្យ អូនក៏អផ្សុកដែរ អោយអូនចេញទៅណា.. បងយ៉ុង ) យ៉ុងវ៉ូ

" បានៗ សុំចាញ់អូនហើយ និយាយមិនឈ្នះអូនទេ តែបើចេញត្តូវអោយបងទៅទទួលទើបបាន បងនិងចេញទៅរកអូនឥឡូវ " យ៉ុងហ្គីប្រញាប់ទៅដូរខោអាវ

( បងមកបានដែរហេស៎?? បងមិនខ្លាច... ) យ៉ុងវ៉ូ

" កុំខ្វល់អី បងទៅរកអូនឥឡូវ អូនចង់ញុំអីប្រាប់មក បងចូលទិញអោយ " យ៉ុងហ្គី

( អូនចង់ញុំ.... បងទិញអោយផងណា ) យ៉ុងវ៉ូរៀបថាប់ពីអ្វីដែលគេចង់ញុំ

" បានៗ ចាំបងទិញអោយ មិនអោយខ្វះទេ ចឹងប៉ុណ្ណឹងចុះ អូនសម្លាញ់ ជុប* " យ៉ុងហ្គីថើបទូរស័ព្ទហើយ ក៏ប្រញាប់ផ្លាស់ខោអាវចេញទៅរកយ៉ុងវ៉ូ

________________________________

+ ខាងក្រោម.

" ប៉ុណ្ណឹង ឆ្ញាញ់ហើយ " ជីមីនកំពុងតែភ្លក់បបរដែលគេធ្វើសម្រាប់យ៉ុងហ្គី ព្រោះអន់ចិត្តតែក៏មិនចង់ខឹងយ៉ុងហ្គីដែល គិតថានាយមិនទាន់ស្វាងស្រវឹងចុះ ចុះមកញុំបបរហើយ ប្រាកដជាអារម្មណ៍ល្អ

" លោកប្រុស " មីណា អោនគោរពយ៉ុងហ្គីព្រោះយ៉ុងហ្គីទើបចុះមក

" យ៉ុងបងចុះមកហើយ?? មកញុំបបរសិនទៅ " ជីមីនចេញមកនិយាយជាមួយយ៉ុងហ្គី

" គ្មានពេលទេ ត្រូវចេញទៅក្រៅហើយ" យ៉ុងហ្គីមិនបានមើលមុខជីមីនទេ

" ចឹងខ្ចប់ទៅកន្លែងធ្វើការទៅ ចាំអូនខ្ចប់អោយ " ជីមីន

" មិនបាច់... ចឹងក៏បាន ទៅខ្ចប់អោយលឿនមក " យ៉ុងហ្គីដំបូងចង់បដិសេធតែក៏គិតឃើញរឿងមួយ ទើបប្តូរចិត្តវិញ

" អឹម... ចឹងចាំមួយភ្លែតណា " ជីមីនប្រញាប់ទៅខ្ចប់បបរអោយយ៉ុងហ្គីយ៉ាងលឿន ប្តីគេនៅមានចិត្តតើ នៅព្រមញុំរបស់គេធ្វើទៀត

" អឹម.. អោយឆាប់មក " យ៉ុងហ្គីទៅអង្គុយលើសាឡុងចាំជីមីន

" នេះយ៉ុងអូនខ្ចប់ហើយ ហើយ កុំភ្លេចញុំផងណា " ជីមីនចេញមកវិញជាមួយប្រអប់ដាក់បបរ.

" អឹម ទៅហើយ " យ៉ុងហ្គីយកបបរទៅជីមីនហើយ ក៏ចេញទៅបាត់

" ប្រហែលគាត់រវល់ពេក ទើបប្រញាប់ចឹង មិនអីទេ ជីមីន យ៉ុងគ្រាន់តែរវល់ប៉ុណ្ណោះ ប៉ាកូនគ្រាន់តែរវល់ប៉ុណ្ណោះ " ជីមីនប្រឹងញញឹមទាំងក្នុងចិត្ត រាងអន់ចិត្តដែរ តែប្រឹងលួងលោមខ្លួនឯង និងអង្អែរពោះតិចៗ ប្រាប់កូនកុំអោយកូនអន់ចិត្ត

" ចៅហ្វាយ ចង់ទៅណា ?? ខ្ញុំជូនទៅ " ស៊ូសុី

" មិនបាច់ទេ ទៅធ្វើការដែលយើងអោយសើុបមក ថ្ងៃនេះត្រូវតែបាន អោយសោឡានមក " យ៉ុងហ្គី

" នេះបាទ.. អ៊ួយ " ស៊ូសុីដកសោឡានអោយភ្លាម យ៉ុងហ្គីកញ្ឆក់យកភ្លែត ហើយបើកចេញទៅបាត់ ស៊ូសុីនេះចង់គាំងបេះដូង

" ចៅហ្វាយផ្លែកណាស់ ឥឡូវ " ស៊ូសុី សម្លឹងមើលទៅឡានយ៉ុងហ្គីដែលបើកចេញយ៉ាងលឿន តែខ្ជិលគិតច្រើនក៏ទៅធ្វើការខ្លួនវិញ

_______________________________

+ មន្ទីរពេទ្យ

" បងយ៉ុង បងមកហើយហេស៎?? មិចក៏យូរម្ល៉េះ អូនឃ្លានណាស់" យ៉ូងវ៉ូឃើញយ៉ុងហ្គីមកភ្លាម គេនិយាយភ្លាម

" សុំទោសណា ផ្លូវស្ទះបន្តិច នេះញុំបបរសិនទៅ បងយកមកអោយអូន " យ៉ុងហ្គីយកអាហារផ្លែឈើ ដែលយ៉ុងវ៉ូអោយទិញ យកមកដាក់លើតុ ហើយក៏លើកបបរដែលជីមីនខ្ចប់អោយយកទៅអោយយ៉ុងវ៉ូញុំ

" អឹម... ឈ្ញុយណាស់ គួរអោយចង់ញុំ " យ៉ុងវ៉ូហិតបបរភ្លាមលាន់មាត់សរសើរភ្លែត

" ចាំឆាប់ញុំទៅ ត្រជាក់លែងឆ្ងាញ់ហើយ " យ៉ុងហ្គីយកស្លាបព្រាមកអោយយ៉ុងវ៉ូ

" អឹម.. ឆ្ញាញ់ណាស់ បងទិញនៅណានិង?? " យ៉ុងវ៉ូដាក់មួយមាត់ភ្លាម សរសើរភ្លាម

" អ្នកបម្រើនៅផ្ទះបងធ្វើ បើចង់ញុំបងអោយគេធ្វើទៀត " យ៉ុងហ្គីនិយាយពាក្យនេះបើអ្នកធ្វើស្តាប់ឮអន់ចិត្តមិនតិចទេ តែសម្រាប់យ៉ុងហ្គីវិញនាយដូចគ្មានអារម្មណ៍អ្វីទេ ដូចជារឿងធម្មតា

______________________________

To Be Continue


You are reading the story above: TeenFic.Net