+ skip
" យ៉ុងវ៉ូ អូននៅទីនេះហេស៎?? " យ៉ុងហ្គីបានជូនយ៉ុងវ៉ូមកផ្ទះ ពេលមកដល់ផ្ទះយ៉ុងវ៉ូហើយ ឃើញសភាពគឺតូចចង្អៀតណាស់ ហើយនៅផ្លូវតូច មិនសុវត្ថិភាពទេ
" អឹម... អូននៅទីនេះ ទីនេះតូចមែន តែនៅជិតកន្លែងធ្វើការ ហើយក៏វាធូរថ្លៃនិងណា " យ៉ុងវ៉ូ
" អូនលំបាកហើយ " យ៉ុងហ្គីមើលទៅយ៉ុងវ៉ូដោយអាណិត កាលនៅជាមួយនាយជីវិតយ៉ុងវ៉ូទោះធ្វើការក៏បាននៅផ្ទះធំដែរ
" មិនអីទេ អូននៅបាន " យ៉ុងវ៉ូញញឹមដាក់យ៉ុងហ្គីអោយគេទុកចិត្ត
" បងថាអូនទៅនៅខនដូរបងទៅ ទីនោះសុវត្ថិភាពជាង " យ៉ុងហ្គីលើកយោបល់ឡើង
" កុំអោយលំបាកអី អូននៅទីនេះបាន " យ៉ុងវ៉ូបដិសេធ ព្រោះបានត្រឹមជួបយ៉ុងហ្គីគេសប្បាយចិត្តហើយ
" មិនបានទេ អូនរើសទៅនៅខលដូរបងមក បានបងអស់ចិត្ត មិនចឹងបងខឹងហើយ " យ៉ុងហ្គីខឹងដែលយ៉ុងវ៉ូមិនតាមនាយ
" កុំចឹងអី ខឹងអូនហេស៎?? " យ៉ុងវ៉ូមកមើលមុខយ៉ុងហ្គីតែនាយមិនមើលមុខគេទេ
" អត់ទេ តាមតែអូនទេ គ្រាន់តែចង់អោយអូននៅស្រួលសោះ ក៏មិនចង់ដែរ " យ៉ុងហ្គី
" បានៗ អូនរើសទៅក៏បាន ដើម្បីអោយបងសប្បាយចិត្ត " យ៉ុងវ៉ូ
" ពិតមែនហេស៎ ចឹងរើសទៅថ្ងៃនេះទៅ " យ៉ុងហ្គីនាយសប្បាយចិត្តមកវិញហើយ
" តែនេះថ្ងៃហើយ ទម្រាំរើសហើយ ក៏យប់ហើយ ចាំស្អែកទៅ " យ៉ុងវ៉ូ
" មិនអីទេ អូនរើសតែរបស់ចាំបាច់បានហើយ នៅសល់ប៉ុន្នាន ទុកអោយកូនចៅបងមករើសបន្ត មោះ បងទៅរៀបចំអោយ " យ៉ុងហ្គីនាយសប្បាយចិត្តក៏ប្រាប់ទៅរៀបចំអោយយ៉ុងវ៉ូយ៉ាងលឿន រកតែយ៉ុងវ៉ូឃាត់មិនបាន
" ហើុយ... បងនេះ *បងល្អណាស់ ខ្ញុំមិចនិងអាចដោះលែងបងទៅ* " យ៉ុងវ៉ូឈរញញឹមម្នាក់ឯង មើលដំណើរយ៉ុងហ្គីយកចិត្តទុកដាក់និងគេ
___________________________________
+ ភូមិគ្រិះមីន
យ៉ុងហ្គីទ្រាំជួយរៀបចំយ៉ុងវ៉ូហើយ ក៏យប់បាត់ហើយ នាយរកថាគេងនៅទីនោះផង តែយ៉ុងវ៉ូថាក្រែងចិត្តជីមីន ទើបដេញយ៉ុងហ្គីមកផ្ទះវិញ ទើបនាយព្រមទាំងមិនដាច់អាល័យ
ក្រាក....
" គេងហើយហេស៎... ចឹងក៏ល្អដែល មិនបាច់មើលទឹកមុខកំសត់ក្លែងក្លាយ ទៅដេកបន្ទប់ផ្សេងវិញ " យ៉ុងហ្គីបើកទ្វាបន្ទប់ ឃើញថាជីមីនគេងបាត់ហើយ ទើបនាយបិទទ្វាទៅគេងបន្ទប់ផ្សេងវិញ ។ តាំងពីជួបយ៉ុងវ៉ូបាន2ថ្ងៃមក យ៉ុងហ្គីចាប់ផ្តើមប្រែប្រួលហើយ គឺត្រឡប់ទៅយ៉ុងហ្គីពីមុនដែលស្អប់ជីមីន ព្រោះគិតថាជីមីនជាអ្នកធ្វើបាបយ៉ុងវ៉ូរបស់នាយ
" បងមកវិញ មិចមិនគេងនៅទីនេះ ?? " ជីមីនដែលបានលឺសម្លេងបើកទ្វា គេក៏បានភ្ញាក់ដែល តែមិននឹកស្មានតែយ៉ុងហ្គីមិនបានចូលមកទេ គេងជាមួយគេសោះ
" ប្រហែលគាត់មិនចង់រំខាន់យើងប៉ុណ្ណោះ មិនអីទេ " ជីមីនគិតរឿងល្អៗវិញ ទើបគេងវិញ
________________________________
+ បន្ទប់ធ្វើការ
In call
" ស៊ូសុី ឯងយកឯកសារដែលយើងអោយសើុបយកមកអោយយើងផង " យ៉ុងហ្គីមកដល់បន្ទប់ធ្វើការនាយភ្លាម ក៏ខលទៅស៊ូសុី នាយចង់ដឹងថាពិតរឺអត់
( ចៅហ្វាយ នេះយប់ហើយ បើខ្ញុំទៅខ្លាចរំខាន់អ្នកប្រុសគេងបានណា ចាំព្រឹកទៅចៅហ្វាយ) ស៊ូសុីស្មានថាយ៉ុងហ្គីគេងនៅបន្ទប់ជាមួយជីមីន
" យើងនៅបន្ទប់ធ្វើការទេ ឆាប់យកមក "យ៉ុងហ្គី ស្រែកទៅស៊ូសុីវិញ នេះកូនចៅគេសួរនាំច្រើនណាស់
( នេះចៅហ្វាយមិនគេង....) ស៊ូសុីរកនិយាយបន្ត
" កុំសួរច្រើន ឆាប់មក បានហើយ " យ៉ុងហ្គីមិនចាំអោយស៊ូសុីនិយាយក៏ចុចបិទបាត់ទៅ
" ជាកូនចៅយើង រឺចៅហ្វាយយើង សួរនាំច្រើនមែន " យ៉ុងហ្គីរអ៊ូនិងស៊ូសុី 2ថ្ងៃនេះរអ៊ូដាក់នាយរហូត
តុកៗ
" ចៅហ្វាយ ខ្ញុំមកហើយ " ស៊ូសុី គោះទ្វា
" ចូលមក " យ៉ុងហ្គី
" ចៅហ្វាយ មិច...? " ស៊ូសុីបម្រុងនិងសួររឿងយ៉ុងហ្គីនៅទីនេះ
" ឆាប់មកអោយ កុំនិយាយច្រើនពេក " យ៉ុងហ្គី លើកដៃអោយស៊ូសុីយកឯកសារមកអោយ
" នេះចៅហ្វាយ " ស៊ូសុី ហុតអោយយ៉ុងហ្គី
" ចៅហ្វាយ ព្រឹកមិញទៅណា ខ្ញុំរកចៅហ្វាយមិនឃើញទេ?? មានឯកសារខ្លះត្រូវអោយចៅហ្វាយសុីញ្ញេ " ស៊ូសុី
" បានហើយៗ ស្អែកព្រឹកយើងទៅសុីញ្ញេ ឯងទៅរៀបចំទៅ ឯងចេញបានហើយ " យ៉ុងហ្គីខ្ជិលស្តាប់សម្តីស៊ូសុីរអ៊ូ ក៏ដេញស៊ូសុីចេញទៅ ឯកសារនាយមើលតែឯងបានហើយ
" បាទ ចៅហ្វាយ ខ្ញុំទៅសិនហើយ ចៅហ្វាយឆាប់សម្រាកផង " ស៊ូសុីរកសួរអីមិនបាន ត្រូវចៅហ្វាយដេញចេញទៀត ចឹងមានតែចេញទៅប៉ុណ្ណោះ
" នេះ... ពិតជាដូចសម្តីយ៉ុងវ៉ូនិយាយមែន យ៉ុងវ៉ូមិនបានស្លាប់ទេ " យ៉ុងហ្គីបានមើលឯកសារដែលស៊ូសុីសើុបមក គឺដូចអ្វីដែលយ៉ុងវ៉ូនិយាយ
" ចឹងមានអ្នកចង់ធ្វើបាបយ៉ុងវ៉ូ " យ៉ុងហ្គីមើលក្នុងឯកសារមិនមានឯកសារនិយាយពីនរណាធ្វើបាបយ៉ុងវ៉ូទេ មានតែនិយាយពីយ៉ុងវ៉ូមកនៅទីនេះវិញ គឺដូចអ្វីដែលយ៉ុងវ៉ូនិយាយមែន
" ចឹងអ្នកដែលធ្វើបាបយ៉ុងវ៉ូគឺ ឯង... ផាក ជីមីន " យ៉ុងហ្គីនិយាយដោយកំហឹង ទោះក្នុងឯកសារមិនបាននិយាយពីនរណាធ្វើបាបយ៉ុងវ៉ូ តែតាមសម្តីយ៉ុងវ៉ូនាយក៏អាចដឹងថាជាជីមីនដែល ព្រោះគ្មាននរណាក្រៅពីជីមីនទេ
_______________________________
+ skip
តាំងពីយ៉ុងវ៉ូមកវិញ យ៉ុងហ្គីក៏លែងសូវខ្វល់ពីជីមីនព្រោះនាយខឹងស្អប់និងជីមីន គិតថាជីមីនស្លូតបូត ទឹកមុខកំសត់រាល់ដងជាទឹកមុខក្លែងក្លាយ គ្រាន់តែចង់អោយគេឯងអាណិតអាសូរប៉ុណ្ណោះ ទើបនាយចាប់ផ្តើមមិនខ្វល់។ ឯនាយបែបជាយកចិត្តទុកដាក់និងយ៉ុងវ៉ូវិញ នាយចំណាយពេលជាមួយយ៉ុងវ៉ូ ច្រើនជាងនៅជាមួយជីមីនទៀត សឹងតែថាពេលខ្លះនៅជាមួយយ៉ុងវ៉ូមួយថ្ងៃពេញមិនបានទៅផ្ទះផង ។ កាយវិការប្រងើយកន្តើររបស់យ៉ុងហ្គីចំពោះជីមីនមានរយះពេលជិត1ខែហើយ
" បងយ៉ុង ធ្វើការហត់ទេ?? " យ៉ុងវ៉ូចូលមករកយ៉ុងហ្គីនៅក្នុងបន្ទប់ធ្វើការនាយ បន្ទប់ធ្វើការនាយយ៉ុងវ៉ូតែងតែចូលមក នាយក៏មិនបានថាអ្វីអោយដែរ ទំនាក់ទំនងយ៉ុងហ្គីនិងយ៉ុងវ៉ូអ្នកនៅក្នុងក្រុមហ៊ុននរណាក៏ដឹងដែរ គ្រាន់តែមិនហ៊ាននិយាយអ្វីទេ ព្រោះជារឿងរបស់អគ្គនាយក បានតែនិយាយក្រោយខ្នងប៉ុណ្ណោះ
" មិនហត់ទេ ពេលឃើញមុនអូននោះ " យ៉ុងហ្គីញញឹមដាក់យ៉ុងវ៉ូ
" ហិ ហិ... គួរអោយស្រលាញ់ណាស់ " យ៉ុងវ៉ូចូលមកច្របាច់ថ្ពាល់យ៉ុងហ្គី
" អូនឃ្លានហើយហេស៎... " យ៉ុងហ្គីចាប់ដៃយ៉ុងវ៉ូ ពេលនេះជាម៉ោងបាយថ្ងៃត្រង់ ទើបយ៉ុងវ៉ូចូលមកទាន់នាយ
" អឹម... ឃ្លានហើយ មកពួកយើងទៅញុំបាយ " យ៉ុងវ៉ូ
" បាន អូនទៅចាំបងខាងក្រៅសិនទៅ បងរៀបចំហើយ ពួកយើងទៅញុំបាយ " យ៉ុងហ្គី.
" បាន អូនចាំបងនៅខាងក្រៅណា " យ៉ុងវ៉ូក៏ចេញទៅខាងក្រៅ
គ្រឺត... ( សម្លេងទូរស័ព្ទ )
"អាឡូ មានការអី?? " គ្រាន់តែឃើញលេខថានរណាខលមក ទឹកមុខញញឹមមិញក៏ប្រែជាស្មើវិញ ដូចធុញនិងម្ចាស់លេខនិងណាស់
( នេះជាម៉ោងបាយ អូនគិតថាចង់យកបាយអោយបង បងចាំបន្តិចទៅណា ) ជីមីនដែលគេកំពុងរៀបបាយយកទៅអោយយ៉ុងហ្គី ទើបគេត្រូវខលទៅមុន តាមយ៉ុងហ្គីប្រាប់ ។ យ៉ុងហ្គីធ្វើបែបនេះក៏ព្រោះតែខ្លាចជីមីនមកពេលនាយនៅជាមួយយ៉ុងវ៉ូ
" មិនបាច់ទរឭេ បងត្រូវញុំបាយជាមួយភ្ញៀវ មិចបាយយកអោយបងទេ " យ៉ុងហ្គី
( អ៎... ចឹង បងទៅញុំបាយចុះ អូនមិនរំខាន់ទេ )ជីមីន
" បើគ្មានអ្វីទេ ប៉ុណ្ណឹងចុះ " យ៉ុងហ្គី រកចុចបិទហើយ ព្រោះខ្លាចយ៉ុងវ៉ូនៅចាំយូរ
( យ៉ុង.. យ៉ុង កុំទាន់បិទ) ជីមីនគេនៅមានពាក្យចង់និយាយទៀត
" មានអីទៀតហើយ ?? " យ៉ុងហ្គី
( អឺ... យប់នេះបងមកគេងនៅផ្ទះទេ?? គឺ អូនចង់និយាយថា អូនចង់អោយបងមកគេងនៅផ្ទះ បងអាចមកបានទេ ?? ) ជីមីន
" អឹម... ចាំបងទៅ តែប្រហែលជាយប់ ទើបទៅដល់ បើងងុយគេងមុនទៅ មិនបាច់នៅចាំទេ យល់ទេ?? " យ៉ុងហ្គី
( បាន បាន អូនស្តាប់តាមបង ) ជីមីននិយាយដោយសប្បាយចិត្ត
" មានតែប៉ុណ្ណឹងទេហេស៎?? " យ៉ុងហ្គីចង់និយាយថា បើចប់ហើយនាយអាងបិទទូរស័ព្ទ
( បាទ អូននិយាយអស់ហើយ នៅពាក្យចុងក្រោយ អូនស្រលាញ់បងណា ) ជីមីន
" អឹម.. បិទហើយចឹង " យ៉ុងហ្គីនិយាយហើយក៏បិទបាត់
" ទៅរកយ៉ុងវ៉ូវិញ ខាតពេលមែន " យ៉ុងហ្គីមិនបានញាប់ញ័រនិងស្រលាញ់របស់ជីមីនទេ នៅគិតថាវាខាតពេលទៀត ។ យ៉ុងហ្គីនិយាយហើយ ក៏ចេញទៅរកយ៉ុងវ៉ូបាត់
___________________________________
+ ខាងក្រៅ
" នេះមករកប្រុសដល់មុខបន្ទប់ផងហេស៎ ?? " លេខាលីដែលឃើញយ៉ុងវ៉ូឈរនៅចាំមុខបន្ទប់យ៉ុងហ្គី នាងក៏មកនិយាយឡក់ឡើយអោយយ៉ុងវ៉ូ ព្រោះនាយក៏ដឹងថាយ៉ុងហ្គីមានប្រពន្ធហើយ ហើយនាងគិតថាយ៉ុងវ៉ូគ្រាន់តែជាមនុស្សកំដររបស់យ៉ុងហ្គីប៉ុណ្ណោះ ទើបនាងហ៊ានបែបនេះ
" នាងថាអោយខ្លួនឯងហេស៎?? " យ៉ុងវ៉ូនិយាយដាល់នាយវិញ ព្រោះគេក៏ដឹងថាលេខាលីក៏ចង់បានយ៉ុងហ្គីដែរ
" ឯង.. ឯង យើងថាអោយឯងនិង " លេខាលីថារកមកថាអោយយ៉ុងវ៉ូតែបែបត្រូវគេថាអោយវិញ ពិតជាក្តៅណាស់
" ឯងកុំស្មានថាអគ្គនាយកពេញចិត្តឯង ឯងធ្វើអ្វីបាននោះ ព្រោះឯងគ្រាន់តែជាប្រុសកំដរ ដែលគេលេងហើយចោលប៉ុណ្ណោះ កុំបានចិត្តពេក " លេខាលីនាងមើលលើមើលក្រោយ របៀបមើលងាយយ៉ុងវ៉ូ
" តែខ្ញុំសំណាងបានអគ្គនាយកពេញចិត្ត មិនដូចអ្នកខ្លះ ប្រឹងអោយដៃដែលតែគេមិនមើលផង គួរអោយសង្វេក " យ៉ុងវ៉ូ
" ឯង... អាចង្រៃ " លេខាលីធ្វើអកវីយ៉ុងវ៉ូមិនបាន ថាអោយគេអោយគេក្តៅក្រហាយបែបជាមកក្តៅក្រហាយខ្លួនឯងវិញ ទើបនាងជេរតែម្តងទៅ
" ខ្ជិលឈ្លោះជាមួយសត្វណាស់ ទៅខាងនោះវិញ " យ៉ុងវ៉ូនិយាយដៀមដាមនាងហើយក៏រកដើរចេញទៅ
" ឯង... ឯងថាយើងសត្វហេស៎... អាចង្រៃ .. អាប្រុសកំដរ យើងនិងវាយឯង... ផាច់* " លេខាលីដោយខឹងខ្លាំងពេកក៏ចូលមកចាប់ដៃយ៉ុងវ៉ូអោយបែរមកនាង ហើយក៏ទះយ៉ុងវ៉ូមួយដៃ ដើម្បីបំបាត់កំហឹង ។ ឯយ៉ុងវ៉ូត្រូវងាកមុខទៅម្ខាងដោយសារលេខាលីទះ
" សមមុខ ហើុយ.. បានធូរខ្លះណាស់ " នាងទះហើយ ក៏មកសើចយ៉ុងវ៉ូដែលកំពុងគាំង ស្មានតែខ្លាំងប៉ុណ្ណាទៅ នាងទះហើយក៏មិនហ៊ានតដៃផង ទះហើយលេខាលីក៏ប្រុងនិងទៅកន្លែងធ្វើការវិញ
" គិតថាទះហើយ ចង់ចេញទៅដោយចឹងមែនទេ?? មិនងាយទេ នាងមកនេះ.. " យ៉ុងវ៉ូដែលត្រូវលេខាលីទះមិញនេះ កែវភ្នែកគេពពេញដោយកំហឹង ភ្នែកគេឡើងក្រហមដោយសារកំហឹង។ យ៉ុងវ៉ូតាមដៃនាយមកក្រោយវិញ ទះគេហេស៎ ទះត្រូវសងដោយទះវិញ គេជាយ៉ុងវ៉ូមិចនិងអាចមិនសងសឹងបានទៅ
" ឯងចង់យ៉ាងមិច?? ចង់សងសឹកហេស៎... ផាច់ .. អាយ៎.. ឯងៗ ហ៊ានទះយើងហេស៎ " លេខាលីត្រូវងាកទៅម្ខាងដោយសារតែយ៉ុងវ៉ូទះ នាងមិននឹកស្មានថាគេជាប្រុសហ៊ានទះនាងសោះ
" យ៉ាងមិច?? នាងទះយើងបាន មិចយើងទះនាងមិនបាន កុំស្មានយើងជាប្រុសមិនហ៊ានធ្វើអីនាងនោះ បើនាងប៉ះខ្ញុំ ខ្ញុំនិងសងនាងវិញគុណនិង10 ដូចពេលនេះចឹង ទើបតែបានមួយដៃទេ នៅ9ដៃទៀត នេះណែក..ផាច់ៗៗៗៗ " យ៉ុងវ៉ូក៏ចាប់ផ្តើមទះលេខាលីពីមួយដៃទៅមួយដៃតហូតដល់9ដៃ ទៀតគេព្រមប្រលែង
" កុំអី.. ឈប់ទៅ ខ្ញុំខុសហើយ .. សុំទោសខ្ញុំខុសហើយ " លេខាលីត្រូវយ៉ុងវ៉ូទះឡើងនាងលែងហ៊ានហើយ ព្រោះមួយដៃៗ យ៉ុងវ៉ូមិនមែនតិចទេ
" លើកក្រោយកុំចេះដឹងរឿងគេទៀត បើមិនចង់ត្រូវចឹង " យ៉ុងវ៉ូគេច្របាច់ដៃដែលគេទះលេខាលីមិញ នៅនិយាយគម្រាមនាងទៀត
" ចាៗ ខ្ញុំសុំទោស " លេខាលីក៏ប្រញាប់ទៅបាត់
" ចាត់ការបានម្នាក់ហើយ នៅតេម្នាក់ទៀតទេ " យ៉ុងវ៉ូ ឈរនិយាយម្នាក់ឯង តែគេមិនបានដឹងថាមានអ្នកឈរមើលគេទេ
" នេះជាយ៉ុងវ៉ូមែនហេស៎?? " ស៊ូសុីដែលបានឃើញ គេក៏ភ្ញាក់ផ្អើរដែរ
" យ៉ុងវ៉ូ " យ៉ុងហ្គីក៏នាយបានឃើញដែរ ទើបប្រញាប់មករកយ៉ុងវ៉ូ សួរថាមិញគេធ្វើចឹង
" បងយ៉ុង... " កែវភ្នែកនិយាយរកយ៉ុងហ្គីគឺកែវភ្នែកស្រទន់ កែវភ្នែកយ៉ុងវ៉ូប្រែមកភ្លាមៗតែម្តង
" អូនវាយលេខាលីហេស៎?? " យ៉ុងហ្គីខ្ជិលបត់បែនច្រើនសួរតែម្តង
" ពិតមែនហើយ គឺនាងមករករឿងអូនមុនទេ បងកុំខឹងអីណា " យ៉ុងវ៉ូចូលមកចាប់ដៃយ៉ុងហ្គីដើម្បីលួងលោមនាយ
" តែពីមុនអូនមិនមែនចឹងទេណា " យ៉ុងហ្គី
" បើគេមិនប៉ះអូន អូនក៏មិនទៅធ្វើអីគេដែរ បើអូនស្លូតគេនិងជាន់អូនជាមិនខាន បងយ៉ុងកុំខឹងអីណា " យ៉ុងវ៉ូ
" បានៗ លើកក្រោយមិនត្រូវប្រើអំពើហិង្សាទេ បងមិនចូលចិត្ត " យ៉ុងហ្គី ជាក៏មិនបានខឹងយ៉ុងវ៉ូអីដែរ
" អូនដឹងហើយ តោះពួកយើងទៅញុំបាយទៅ " យ៉ុងវ៉ូ
" បាន តោះ " យ៉ុងហ្គីនិងយ៉ុងវ៉ូក៏បណ្តើរគ្នាទៅញុំបាយបាត់
_________________________________
+ ពេលល្ងាច
" បងយ៉ុង ដល់ម៉ោងចេញទៅផ្ទះហើយ ពួកយើងទៅផ្ទះទៅ " យ៉ុងវ៉ូដើរមកហៅយ៉ុងហ្គី
" អូ.. ដឹងហើយ បងរៀបចំសិន " យ៉ុងហ្គី
" តោះពួកយើងទៅផ្ទះ អូននិងធ្វើអាហារអោយបងណា បងចង់ញុំអី ??" យ៉ុងវ៉ូចូលមកអោយដើមដៃយ៉ុងហ្គី.
" អឺ.. សុំទោស យ៉ុងវ៉ូហា៎.. យប់នេះបងត្រូវគេងនៅភូមិគ្រីះ មិនបានកំដរអូនទេ ចាំថ្ងៃក្រោយទៅណា " យ៉ុងហ្គីនិយាយទាំងខ្លាចយ៉ុងវ៉ូអន់ចិត្ត
" អឹម.. ចឹងក៏បានដែរ បងមកគេងជាមួយអូនរហូត អ្នកប្រុសជីមីនប្រាកដជាអន់ចិត្តហើយ បងទៅចុះ " យ៉ុងវ៉ូក៏ប្រលែងដៃយ៉ុងហ្គី គេនិយាយទាំងអន់ចិត្ត
" កុំចឹងអីណា បងទៅគេងជាមួយជីមីនតែពេលយប់ ពីរបីថ្ងៃទេ ពេលថ្ងៃពួកយើងជួបគ្នាតើ " យ៉ុងហ្គីលួងលោមយ៉ុងវ៉ូកុំអោយគេអន់ចិត្ត
" អូនយល់ បងទៅចុះ មិនអីទេ " យ៉ុងវ៉ូញញឹមអោយយ៉ុងហ្គីទុកចិត្ត
" ចេះចុះ អូនយកកាតនេះទៅដើរផ្សារទិញអីវ៉ាន់ទៅ ដើម្បីកុំអោយអផ្សុក " យ៉ុងហ្គីដកកាតមួយអោយយ៉ុងវ៉ូ
" ចឹងក៏បានដែរ "យ៉ុងវ៉ូក៏យកកាតពីយ៉ុងហ្គីទៅ មិនបាននាយកំដរក៏មានកាតនេះកំដរគេដែរ
" អូនចង់ទៅណា បងជូនអូនទៅចុះ " យ៉ុងហ្គី
" មិនអីទេ អូនបើកឡានទៅបាន អូនទៅដើរផ្សារសិនទើបទៅខនដូរ បងទៅចុះ " យ៉ុងវ៉ូ
" ចឹងក៏បាន ពេលទៅដល់ខនដូរប្រាប់បងផង ហើយឆាប់ទៅខន់ដូរផងណា " យ៉ុងហ្គី
" បាទ លាហើយ បងសម្លាញ់ " យ៉ុងវ៉ូក៏ដើរទៅបាត់ រវាងយ៉ុងហ្គីនិងយ៉ុងវ៉ូបានត្រឹមតែអោបប៉ុណ្ណោះ មិនបានធ្វើអ្វីលើសនិងទេ សូម្បីតែពេលយ៉ុងហ្គីទៅគេងនៅខន់ដូរយ៉ុងវ៉ូក៏នាយគេងនៅបន្ទប់ផ្សេងដែរ ការធ្វើបែបនេះព្រោះនាយគោរពអោយតម្លៃយ៉ុងវ៉ូណាស់ នាយមិនប៉ះពាល់ផ្តេសផ្តាសទេ
" លាហើយ " យ៉ុងហ្គីក៏ទៅភូមិគ្រីះវិញ
___________________________________
To Be Continue
You are reading the story above: TeenFic.Net