Episode 6 : មង្គលការ

Background color
Font
Font size
Line height


+ ថ្ងៃថ្មី

មង្គលការរបស់យ៉ុងមីនគឺនិងចាប់ផ្តើមនៅប៉ុន្នានថ្ងៃទៀតប៉ុណ្ណោះ ។ ថ្ងៃនេះយ៉ុងហ្គីបានកាន់ផ្កាមួយបាច់មកកន្លែងកប់សព យ៉ុងហ្គីបានឈរនៅមុខផ្នូរយ៉ុងវ៉ូ ដែលនាយខានមកលេងយូរហើយដោយសាររវល់រៀបចំកម្មវិធី និងមើលថែជីមីន ក្នុងចិត្តយ៉ុងហ្គីនៅមានយ៉ុងវ៉ូដដែលតែគ្រាន់ជាការចង់ចាំមួយដែលល្អ ជីមីនដឹងតែក៏មិនប្រកាន់ដែរ។ យ៉ុងហ្គីបានដាក់បាច់ផ្កានៅមុខផ្នូរយ៉ុងវ៉ូហើយនាយយកក្រណាត់មកជូតផ្នូរយ៉ុងវ៉ូដែលមានដីតិចៗ ពេលធ្វើការងាររួចនាយក៏មកអង្គុយជិតផ្នូរយ៉ុងវ៉ូ ដូចកំដរយ៉ុងវ៉ូចឹង ។

" សុំទោសខានមកលេងអូនយូរហើយ " យ៉ុងហ្គីនាយញញឹមតិចៗ

" ថ្ងៃនេះបងមកប្រាប់ដំណឹងមួយដល់អូន គឺបងជិតរៀបការជាមួយជីមីនហើយនៅប៉ុន្នានថ្ងៃទៀត សុំទោសខានមកលេងអូនយូរហើយ ពេលជួបអូនបែរយកព័ត៍មាននេះមកប្រាប់ អូនកុំខឹងនិងបងអី ព្រោះបងបានធ្វើអោយជីមីនមានកូនហើយ សង្ឃឹមថាអូននិងមិនខឹងនិងបងចុះ តែបងសន្យាថានិងមកលេងអូនអោយបានញឹកញាប់ " យ៉ុងហ្គីអង្គុយរៀបរាប់រឿងក្នុងចិត្ត ថ្ងៃនេះនាយមកលេងផ្នូរយ៉ុងវ៉ូជីមីនក៏ដឹងដែរ

" បងនៅកំដរអូនសិន បន្តិចទៀតបានបងទៅវិញ " យ៉ុងហ្គីនៅនិយាយជាមួយផ្នូរយ៉ុងវ៉ូដដែរ

មិនយូរប៉ុន្នានយ៉ុងហ្គីបានត្រឡប់ទៅវិញ ព្រោះនាយត្រូវទៅមើលជីមីននិងទៅមើលការងារផង ។ ពេលនាយចេញទៅបាត់ក៏មានមនុស្សម្នាក់ចូលមកដាក់បាច់ផ្កានៅមុខផ្នូរយ៉ុងវ៉ូដែរ

" រងចាំអូនណា យ៉ុងហ្គី... " បុរសម្នាក់និងក៏ចាកចេញទៅដោយស្នាមញញឹម

________________________________

+ ថ្ងៃមង្គលការ

ថ្ងៃមង្គលការក៏ធ្វើឡើងទៅយ៉ាងរលូនដោយមានការចូលរួមភ្ញៀវទាំងសងខាង មង្គលការនេះក៏ល្បីណាស់ដែរ ព្រោះសុទ្ធតែជាកូនអ្នកមានមុខមាត់ក្នុងសង្គម ។

" អរគុណដែលអញ្ជើញមក .. អរគុណ " យ៉ុងហ្គីកំពុងនៅទទួលភ្ញៀវនៅមុខរោង

" បងយ៉ុងផឹកទឹកសិនទៅ " ជុងហ្គុកយកទឹកមកអោយយ៉ុងហ្គីផឹកសិន ព្រោះនាយមិនទាន់បានអ្វីចូលពោះនៅឡើយទេ

" អរគុណ ជុងហ្គុកបងពឹងឯងទៅមើលជីមីនបន្តិច គេបានអីញុំហើយរឺនៅ?? បើនៅយកអីអោយគេញុំផង " យ៉ុងហ្គី ផឹកទឹកក៏មិនភ្លេចជីមីនដែរ

" ថេយ៍នៅមើលហើយ បងបារម្ភម្ល៉េះ កាលលើកមុនសុទ្ធតែថាស្អប់ៗពេញមាត់ ឥឡូនបែរមកបារម្ភគេអីណា " ជុងហ្គុកចូលមកញោះយ៉ុងហ្គី

" បងបារម្ភព្រោះគេមានកូន មិនអាចអត់ញុំអីមិនបានទេ ឯងទៅមើលអោយច្បាស់និងភ្នែកទៅ ហើយយករបសឭខ្លះអោយជីមីនផង ឆាប់ទៅ... " យ៉ុងហ្គីដេញជុងហ្គុកទៅ

" ទៅក៏បានដែរ កំពុងចង់ជួបប្រពន្ធផង " ជុងហ្គុកក៏ចេញទៅក៏មិនភ្លេចធ្វើតាមការផ្តាំរបស់យ៉ុងហ្គីដែរ

" ហើយ... មិចក៏ហត់ម្លេះ " យ៉ុងហ្គីយកទឹកមកផឹកទៀតដើម្បីកុំអោយឃ្លាន

" នោះ... យ៉ុងវ៉ូមែនទេ?? " យ៉ុងហ្គីលើកទឹកមកផឹកតែបែរទៅមើលផ្លូវឃើញមនុស្សម្នាក់ដូចយ៉ុងវ៉ូនៅជិតឡានមួយ យ៉ុងហ្គីក៏ភ្ញាក់ដែរ នាយចង់ដឹងថាមែនរឺអត់ តែយ៉ុងវ៉ូស្លាប់ហើយតើ

" យ៉ុង.. យ៉ុងវ៉ុ.. យ៉ុង.. " យ៉ុងហ្គីមើលម្តងទៀតក៏ឃើញដូចស្រដៀងយ៉ុងវ៉ូមែន នាយចង់ទៅនើលអោយច្បាស់និងភ្នែក

" បងយ៉ុង បងចង់ទៅណា ដល់វេលាហើយ " សុងហេចូលមកចាប់ដៃយ៉ុងហ្គីដែលនាយរកដើរទៅណាមិនដឹង

" បងទៅមើល... បាត់ទៅណាហើយ " យ៉ុងហ្គីនាយចង់ថាទៅមើលមនុស្សដែលនាយឃើញ តែបែរទៅមើលម្តងទៀតក៏បាត់បាត់ ទើបនាយស្ងាត់វិញ

" បងរកអ្នកណា?? ខ្ញុំទៅមើលអោយ តែប៉ាហៅបងហើយ " សុងហេព្យាយាមមើលទៅកន្លែងដែលយ៉ុងហ្គីមើល តែមិនឃើញនរណាផង

" គ្មានទេ មិនអីទេ បងទៅរកប៉ាសិន " យ៉ុងហ្គីខ្ជិលនិយាយថានាយឃើញយ៉ុងវ៉ូ តែមើលនិយាយចឹងសុងហេប្រាកដជាគិតថាជារវើរវាយហើយ ក៏សម្រេចចិត្តឈប់គិតទៅ ទៅរកប៉ានាយវិញ

" ជួបគ្នាបន្តិចទៀត បងសម្លាញ់ " មនុស្សដែលលបមើលយ៉ុងហ្គី ហើយយ៉ុងហ្គីចង់ជួបនោះងើបចេញពីចំហៀងឡាន ព្រោះគេពួននៅទីនោះ គេនិយាយហើយក៏ដើរចេញទៅបាត់

+បន្ទប់ជីមីន

" អបអរផងមិត្តសម្លាញ់ ឃើញទេយើងទាយថាឯងឆាប់បានប្តីគឺបានប្តីមែន " ថេយ៍ចូលមករកជីមីនដែលកំពុងតែងខ្លួនរកចាំប៉ាគេមកហៅ

" ហិស.. អរគុណហើយ " ជីមីនថ្ងៃនេះគេញញឹមបិទមាត់មិនជិតទេ

" ឯងញុំអីហើយនៅ?? យើងយកអីមកអោយញុំនេះ " ថេយ៍ក៏កាន់អាហារមកខ្លះដែរ

" មិនក៏បាត់អស់ខ្លះចឹងហាស់ " ជីមីន

" ហិ.. ហិ ឃ្លានពេកយើងយកញុំខ្លះទៅ ក្មួយឯងអ្នកឃ្លានទេ កុំប្រកាន់អី " ថេយ៍ញញឹមតិចៗ នៅតាមផ្លូវដោយសារអាហារឈ្ញុញពេក គែទ្រាំមិនបាន ក៏លួចញុំបន្តិចទៅ

" ឯងនេះ.. យកក្មួយយើងមករងរហូត " ជីមីន

" នេះញុំទៅ នៅសល់ទៀតតើ " ថេយ៍

" ហាយ.. ជីមីន អរអបផងណា " ហូប៊ីចូលមកបើកទ្វាភ្លាមស្រែកឡើងផ្អើរតែម្តង

" ឯងស្រែកម្លេះ?? ផ្អើរគេអស់ហើយ " ថេយ៍

" គេសប្បាយចិត្តជួសជីមីនទើបស្រែកអោយខ្លាំងនិងណា " ហូប៊ី

" ថ្ងៃការយើងមិនឃើញឯងចឹងផង " ថេយ៍

" ការជីមីនគឺពិសេសព្រោះគេបានការជាមួយក្រាស់ ឯឯងវាធម្មតាគ្មានអ្វីពិសេសទើបខ្ជិលស្រែកនិងណា " ហូប៊ីចូលមកអង្គុយជិតជីមីន ក៏មិនភ្លេចយកអាហារថេយ៍យកមកអោយជីមីនមកញុំដែរ

" ណែក.. យើងយកអោយជីមីនទេ កុំញុំ " ថេយ៍ដកអាហារចេញមិនអោយហូប៊ីយកបាន

" ញុំបន្តិចសោះនិងណា ជីមីន.. " ហូប៊ីចូលមកអោយជីមីនរកយុត្តិធម៍អោយ

" នេះញុំទៅ.. ពួកឯងនេះ " ជីមីនចង់ឈឺក្បាលនិងពីរនាក់នេះណាស់

" ក្រាក... អូនសម្លាញ់ " ជុងហ្គុកចូលមកបន្ទប់ជីមីនដោយកាន់អាហារមួយថាសមក

" បងសម្លាញ់យកមកអោយអូនមែនទេ ?? ដឹងចិត្តអូនណាស់ មោះថើបមួយ អោយរង្វាន់ " ថេយ៍រត់មករកជុងហ្គុកដោយសារនាយយល់ចិត្តគេ ក៏មិនភ្លេចថើបអោយរង្វាន់ដែរ

" អឺក... អូនសម្លាញ់ .. ម្ហូបនេះ បងយ៉ុងអោយបងយកអោយជីមីនទេ ... តែ បើអូនឃ្លានមកទៅយកអោយមួយទៀតណា" ជុងហ្គុកនិយាយអាក់ៗ ព្រោះអាហារនេះរបស់ជីមីនទេ តែនាយក៏មិនភ្លេចប្តូរស្ថានការថានិងយកអាហារអោយថេយ៍ដែរ តែហួសពេលហើយថេយ៍បានខឹងបាត់ហើយ

" ហាស៎ៗ ... គេយកអាហារមកអោយប្រពន្ធគេតាមបញ្ជាប្តីគេសោះ ហាស៎ " ហូប៊៏សើចនិងទឹកមុខថេយ៍ដែលខឹងនិងជុងហ្គុក

" មិនបាច់ទេ បងមិនគិតពីអូនទេ " ថេយ៍ខឹងនិងជុងហ្គុកដល់ថ្នាក់បែរមុខចេញមិនខ្ជីមើលមុខនាយ

" ជីមីននេះញុំទៅ បងយ៉ុងអោយយកអោយ ... ថេយ៍កុំខឹងអី ខឹងចឹងមុខឆាប់ចាស់ណា កុំខឹងបងយកសូកូឡាអោយអូនដែរតើ មិនមែនមិនខ្វល់ពីអូនណា " ជុងហ្គុកយកអាហារមកដាក់លើតុហើយ ក៏ឆាប់មកលួងថេយ៍

" ឈប់ខឹងក៏បាន មើល៎.. លែងអូនកុំមកអោប " ថេយ៍បានជុងហ្គុកលួងចឹងក៏ឆាប់បាត់ដែរ គេក៏មកអង្គុយជិតជីមីនវិញ

" បាទ... ចឹងអូននៅនិងសិនចុះ បងទៅមើលខាងក្រៅហើយ សឺត.. " ជុងហ្គុកក៏ចេញទៅបាត់

" មិញខឹងសោះ ឥឡូវមកអៀនអីណា "ហូប៊ីហួសចិត្តនិងថេយ៍ តាមមិនទាន់ទេ

" ប្តីគេលួងហើយ មិចអាចខឹងបានយូរទៅ មិនដូចអ្នកខ្លះដែរគ្មានអ្នកលួង ហាស៎ៗ.. " ថេយ៍អង្គុយមើលសូកូឡាដែរជុងហ្គុកអោយក៏មិនភ្លេចដៀមដាមទៅអ្នកអត់គូដូចហូប៊ីដែរ ព្រោះក្នុងចំណោមមិត្តទាំងបី នៅតែហូប៊ីទេតែមិនទាន់មានសង្សារហើយក៏គ្មានក្រាសដែរ

" មានអ្នកស្រលាញ់យើងច្រើនណាស់ តែយើងមិនយក " ហូប៊ីប្រកែកភ្លាម គេឈ្នះគ្រប់យ៉ាង តែមកចាញ់អារឿងអត់គូនិងម៉ង

" និយាយលួងខ្លួនឯងសោះ " ថេយ៍ និងហូប៊ីនៅមកញោះគ្នាទៅវិញទៅមក ឯជីមីននេះស្ងាត់មាត់ដោយសារអង្គុយញញឹមមើលអាហារដែលជុងហ្គុកយកអោយព្រោះយ៉ុងហ្គីអ្នកអោយយក អាចបញ្ជាក់ថាយ៉ុងហ្គីក៏បារម្ភពីគេដែរ

" កូនមីន... ដល់វេលាហើយ មោះកូន " លោកផាកចូលមករកកូនជីមីនគាត់ ពករោះដល់ពេលគាត់កាន់ដៃជីមីនយកទៅអោយយ៉ុងហ្គីមើលថែហើយ

" បាទប៉ា " ជីមីនងើបឡើង

" មោះយើងសារ៉េសិន ថេយ៍ថែមម្សៅអោយជីមីនបន្តិច " ហូប៊ីរៀបសារ៉េខោអាវអោយត្រង់ ឯថេយ៍ថែមម្សៅតិចៗ

" រួចរាល់ លោកប៉ាអាចយកជីមីនបានហើយ " ថេយ៍និងហូប៊ីងាកទៅម្ខាងអោយលោកផាកមកកាន់ដៃជីមីនទៅ

" អរគុណពួកកូនហើយ " លោកផាក និងជីមីនក៏ចេញទៅក្នុងកម្មវិធីបាត់

ក្នុងវិធីក៏បន្តទៅរហូតយ៉ាងរលូន រហូតដល់យប់ឡើង ជីមីនបានទៅបន្ទប់បាត់ហើយដោយសារគេមិនអាចឈរយូរ ៕យ៉ុងហ្គីនៅមើលភ្ញៀវសិន គេម្ចាស់កម្មវិធីត្រូវនៅមើលភ្ញៀវសិនជាការគោរព ។ តែនៅបានមួយសន្ទុះបានយ៉ុងហ្គូដកខ្លួនទៅបន្ទប់បាត់ នៅសល់ភ្ញៀវប៉ុន្នានទៀតទុកអោយបងប្អូននាយនិងគ្រួសារនាយនៅមើលចុះ នាយដកខ្លួនទៅមើលថែជីមីន ។

+ បន្ទប់ជីមី

យប់នេះពួកគេនៅគេងក្នុងភូមិគ្រិះផាកសិន ថ្ងៃស្អែកទើបរើទៅនៅតែពីរនាក់ ។ ពេលយ៉ុងហ្គីចូលមកជីមីនបានងូតទឹករួចហើយ នៅអង្គុយលើគ្រែអានសៀវភៅមុនចូលគេងតាមទម្លាប់។

" បងងូតទឹកសិន ចាំបងកំដរអូនអាចសៀវភៅ " យ៉ុងហ្គីចូលបន្ទប់ទឹកបាត់

" អឹម.. បងធ្វើអ្វីនិង?? " ជីមីនអង្គុយអាចសៀវភៅសុខៗ ក៏បានអារម្មណ៍ថានរណាធ្វើអ្វីលើជើងគេ

" បងម៉ាស្សាអោយអូន គ្រូពេទ្យថាម៉ាស្សាជើងអោយអ្នកមានផ្ទៃពោះធ្វើអោយសម្រួលសសៃ និងជួយអោយឆាប់គេងលក់ ចាំបន្តិចទៀតចាំត្រាំជើង " យ៉ុងហ្គីឈ្លីជើងអោយជីមីនបណ្តើរនិយយបណ្តើរ សកម្មភាពនេះធ្វើអោយជីមីនញញឹមដោយមិនដឹងខ្លួន វាជាសកម្មភាពតូចតែអាចបញ្ជាក់ថាយ៉ុងហ្គីមើលថែ បារម្ភពីគេ

" បងដឹងមកពីណា?? " ជីមីនចេះតែសួរកុំអោយស្ងាត់ទៅ

" បងបានអានសៀវភៅនិងមើលតាម YouTube ខ្លះៗដែរ " យ៉ុងហ្គី

" បើក្តៅប្រាប់បងណា បងថែមទឹកត្រជាក់អោយ " យ៉ុងហ្គីយកជើងជីមីនដាក់ក្នុងចានដែកដែលមានទឹកក្តៅអ៊ុនៗ

" អឹម... មិនអីទេ ស្រួលខ្លួនណាស់ អរគុណបងហើយ " ជីមីមបិទភ្នែកទទួលយកក្តីសុខ

" មិនបាច់អរគុណទេ នេះជាកាតព្វកិច្ចដែលបងត្រូវធ្បើសម្រាប់អូន អូនពពោះកូនពួកយើងលំបាកជាងបងទៀត បងទេដែរត្រូវអរគុណអូន " យ៉ុងហ្គី

" អឹម.. " ជីមីនញញឹមដោយរំភើបចិត្តនិងសម្តីយ៉ុងហ្គី

" ឆាប់ចូលគេងទៅណា មោះបងជួយ " យ៉ុងហ្គីជូតជើងអោយជីមីនហើយ ក៏មកដាក់អោយជីមីនគេង នាយរៀបចំហើយក៏មកចូលគេងជាមួយជីមីន

" កក់ក្តៅណាស់ កូនបងចូលចិត្តក្លិនបងណាស់ ពេលអូនហិតធ្វើអោយស្រួលខ្លួនណាស់" ជីមីននៅសង្ងំហិតក្លិនយ៉ុងហ្គីព្រោះជីមីនគេងនៅចន្លោះដៃយ៉ុងហ្គី

" good night អូនសម្លាញ់ " យ៉ុងហ្គីអោបជីមីនវិញ ហើយបិទភ្នែកគែងព្រោះនាយហត់មួយថ្ងៃហើយ

" good night លោកប្តី " ជីមីនក៏បិទភ្នែកគេងដែរ

_________________________________

+ ថ្ងៃថ្មី

យ៉ុងហ្គីបាននាំជីមីនមករស់នៅផ្ទះដែលនាយបានសាងសងទុកសម្រាប់នាយនិងភរិយាមករស់នៅ។ ពីមុននាយសាងសងដើម្បីមកនៅជាមួយយ៉ុងវ៉ូ តែពេលនេះជីមីនជាភរិយានាយហើយ ចឹងមានតែយកជីមីនមកនៅទីនេះ ។ យ៉ុងហ្គីក៏បានពិភាក្សាជាមួយប៉ាម៉ាក់ជីមីនហើយ ដំបូងប៉ាម៉ាក់ជីមីនមិនព្រមទេ ព្រោះខ្លាចជីមីនគ្មានអ្នកមើលថែដោយសារយ៉ុងហ្គីត្រូវធ្វើការ ហើយជីមីនអាចនៅតែឯង តែយ៉ុងហ្គីបានបកស្រាយថា នាយចង់រស់នៅតែពីរនាក់ជីមីនដើម្បីបង្កលតភាពស្និតស្នាល ហើយនាយសន្យាថានិងផ្តល់ពេលវេលាអោយជីមីនអោយច្រើន និងជួលអ្នកបម្រើអោយនៅជាមួយជីមីនផង។ ដោយយ៉ុងហ្គីកូនប្រសារអះអាងបែបនេះហើយ ប៉ាម៉ាក់ជីមីនក៏យល់ព្រមទៅពួកគេទៅរស់នៅតែពីរនាក់។

" ចុះមកតិចៗមក បងជួយទប់អូន " យ៉ុងហ្គីចុះពីលើឡានភ្លាម ប្រញាប់រត់មកបើកទ្វាអោយជីមីន និងជួយទប់ប្រពន្ធនាយផង

" អរគុណបងហើយ អូនអាចដើរបាន " ជីមីនញញេមដាក់យ៉ុងហ្គី គេសប្បាយចិត្តណាស់ដែលយ៉ុងហ្គីបារម្ភពីគេចឹង

" បងជូនអូនទៅមើលបន្ទប់សិន ថាមានចង់ទិញអ្វីបន្ថែមអត់?? " យ៉ុងហ្គីនៅតែជួយគ្រាជីមីនដដែល

" ចុះអីវ៉ាន់នោះ?? " ជីមីន

" ទុកអោយស៊ូសុីគេនាំអ្នកបម្រើមករៀបចំហើយ ពួកយើងទៅមើលបន្ទប់សិនទៅ " យ៉ុងហ្គី

" បាទ " ជីមីនដើរតាមយ៉ុងហ្គីគ្រា

យ៉ុងហ្គីបានជូនជីមីនដើរមើលគ្រប់បន្ទប់ នាយបាននាំជីមីនមើលបន្ទប់ពិសេសមួយ ជាបន្ទប់ដែលយ៉ុងហ្គីធ្វើសម្រាប់កូនរបស់ពួកគេ នេះធ្វើអោយជីមីនរំភើបណាស់ មិននឹកស្មានថានាយគិតគូដល់ថ្នាក់នេះសោះ ទាំងដែលកូនមិនទាន់កើតមកផង។

" អូនត្រូវការអ្វីបន្ថែមអូនប្រាប់បងបាន បងនិងរៀបចំអោយអូន " យ៉ុងហ្គីបានជូនជីមីនមកក្រោមវិញ ព្រោះដល់ពេលបាយថ្ងៃត្រង់ហើយ

" បងទិញមកគ្រប់អស់ហើយ មិនបាច់ទិញអ្វីបន្ថែមទេ " ជីមីន

" នេះបងអោយអូន " យ៉ុងហ្គីនាយបានហុតកាតខ្មៅអោយជីមីនមួយ

" បងអោយអូនហេស៎ នេះកាតខ្មៅណា លុយក្នុងនេះច្រើនណាស់ អូនមិនអាចទទួលបានទេ "ជីមីនមិននឹកស្មានថាយ៉ុងហ្គីហ៊ានអោយគេកាតខ្មៅ ដែលជាកាតមានលុយច្តើនណាស់

" អូនជាប្រពន្ធបង កាតប៉ុណ្ណឹងវានៅតិចណាស់ អូនទុកចាយវាយទៅ ចង់បានអ្វីទិញនិងទៅ បងមិនហាមទេ " យ៉ុងហ្គី

" អរគុណបងហើយ " ជីមីនក៏ព្រមទទួលទៅ

" ចៅហ្វាយ ខ្ញុំយកអ្នកបម្រើមកហើយ នេះគឺអ៊ំធាន គាត់ធ្លាប់ធ្វើមេផ្ទះមកច្រើនឆ្នាំហើយ ហើយនេះជាក្មួយគាត់ឈ្មោះមីណា " ស៊ូសុីបានចូលមក

" ជំរាបសួរលោកប្រុស អ្នកប្រុស " អ៊ំធាននិងមីណាអោនគោរព

" អ៊ំនិងក្មួយអ៊ំធ្វើការនៅទីនេះថ្ងៃនេះចុះ មើលថែភរិយាខ្ញុំផង ខ្ញូំនិងអោយប្រាប់ខែអោយសមរម្យ អ៊ំអាចស្នាក់នៅផ្ទះខាងក្រោយបាន " យ៉ុងហ្គី

" បាទលោកប្រុស " អ៊ំធាន

" ស៊ូសុីជូនពួកគាត់ទៅបន្ទប់ទៅកន្លែងគេងទៅ " យ៉ុងហ្គី

" បាទ ចៅហ្វាយ " ស៊ូសុីនាំពួកគាត់ទៅតាមបញ្ជា

" តោះ បងនាំអូនទៅញុំអ្វីនៅក្រៅ " យ៉ុងហ្គីនិងជីមីនក៏ចាកចេញទៅក្រៅជាមួយជីមីន

___________________________

To Be Continue


You are reading the story above: TeenFic.Net