Episode 5 : ទទួលខុសត្រូវ

Background color
Font
Font size
Line height


+ ថ្ងៃថ្មី

" យកថ្នាំវីតាមីនសម្រាប់អ្នកមានផ្ទៃពោះ និងថ្នាំជាតិដែក " ជីមីនបានមកទិញថ្នាំនៅកន្លែងលក់ថ្នាំពេទ្យ គេមិនហ៊ានទិញនៅមន្ទីរពេទ្យដែលគេធ្វើការទេអាចធ្វើអោយមានអ្នកដឹង ទើបជីមីនត្រូវមកទិញនៅខាងក្រៅ

" មានថ្នាំបំបាត់ក្អួតទេ?? " ជីមីនដោយសារប៉ុន្នានថ្ងៃនេះគេនៅតែក្អួតដដែរ ទើបចង់មករកថ្នាំ ដើម្បីកុំអោយប៉ាម៉ាក់គេដឹង

" គត៌ប៉ុន្នានខែហើយ?? " គ្រូពេទ្យត្រូវសួរនាំសិន មិនអាចអោយថ្នាំតែផ្តាសបានទេ

" 1ខែហើយ " ជីមីន

" នេះ តែវាមិនសូវល្អសម្រាប់អ្នកមានផ្ទៃពោះក្នុងខែដំបូងទេ បើអាចកុំសូវអោយអ្នកមានផ្ទៃពោះញុំច្រើនពេក និងញឹកពេក " គ្រូពេទ្យផ្តាំព្រោះស្មានថាជីមីនទិញថ្នាំអោយប្រពន្ធរឺបងប្អូនអី

" បាទ អស់ប៉ុន្នានដែរ?? " ជីមីន

" អស់ $$ " គ្រូពេទ្យ

" នេះ អរគុណ " ជីមីនយកថ្នាំហើយក៏ចេញទៅ

" ឯងទៅចុះទៅសួរគ្រូពេទ្យនិងមើល ថាជីមីនទិញថ្នាំអ្វី ?? " យ៉ុងហ្គីដែលអង្គុយក្នុងឡានមើលជីមីនចេញពីកន្លែងលក់ថ្នាំ យ៉ុងហ្គីនាយឃើញជីមីនផ្លែកៗអារម្មណ៍នាយក៏ចង់ដឹងថាជីមីនកើតអ្វី

" បាទ ចៅហ្វាយ " ស៊ូសុី

" ហើយឯងជិះតាក់សុីទៅមើលការងារផង ហើងយកឡានហើយ " យ៉ិងហ្គីចុះពីលើឡានមកអង្គុយនៅកន្លែងបើកវិញ

" ចៅហ្វាយ .... " ស៊ូសុី មិនសុខចិត្តមកអោយគេជិះតាក់សុីអីណា

" បើសើុបដឹង យើងអោយឯងសម្រាកទៅមើលស៊ូសានចុះ " យ៉ុងហ្គី

" បាទ ចៅហ្វាយ ខ្ញុំទៅសើុបភ្លាម " ស៊ូសុីក៏ទៅសើុបភ្លាម

________________________________

+ សួនកំសាន្ត

" ហើុយ.... ក្មេងគួរអោយស្រលាញ់ណាស់ អាប៉ាសង្ឃឹមថាកូននិងកើតមកហើយ អាប៉ាជូនកូនមកលេងទីនេះដែរ " ជីមីនពេលទំនេរគេតែងតែមកមើលក្មេងៗដែលខ្ជូតៗ ដើម្បីអោយកូនគេស្អាតចឹងដែរ ។ ជីមីនលើកដៃអង្អែរពោះហើយនិយាយក្នុងចិត្ត គេអង្គុយនៅបង់និងញុំផ្លែឈើដែលទិញមក

" ចេះមកអង្គុយញញឹមម្នាក់ឯងកើត " យ៉ុងហ្គីដែលនាយមកតាមមើលជីមីន នាយអង្គុយនៅបង់ជិតនិងដែរ តែនាយពាក់ម៉ាស់ទើបជីមីនមើលមិនស្គាល់

" អឹម.. ឈឺក្បាលណាស់ គួរតែទៅផ្ទះហើយ " ជីមីនដោយមិនស្រួលខ្លួនទើបងើបទៅផ្ទះវិញ តែពេលគេងើបមកក៏រាងវិលមុខ មើលអ្វីក៏ឃើញស្រមាលពីរ ជីមីនចង់ដួលទៅវិញហើយ

" អឹម...អាក់ / មិនអីទេហេស៎?? " ជីមីនរកដួលហើយ តែបានយ៉ុងហ្គីមកអោបជីមីនពីក្រោយទើបជីមីនមិនអាចដួលបាន

" ខ្ញុំមិនអីទេ... អរគុណ .. លោក .. លែងទៅ" ជីមីនមើលមុខអ្នកដែលជួយគេទើបដឹងថាយ៉ុងហ្គី ជីមីនចង់រុញយ៉ុងហ្គីចេញ តែយ៉ុងហ្គីនៅតែអោបដដែលព្រោះដឹងថាបើនាយលែង ជីមីនប្រាកដជាដួល

" អង្គុយសិនទៅ មិនស្រួលខ្លួននៅអោយស្ងៀមទៅ កុំរឹងពេក " យ៉ុងហ្គីទាញជីមីនអោយអង្គុយនៅបង់វិញ ជីមីនមានតែតាម តែពេលបានស្រង់ក្លិនខ្លួនយ៉ុងហ្គីធ្វើអោយជីមីនមានអារម្មណ៍ថាធូរទើបគេព្រមតាមយ៉ុងហ្គីទៅ

" ឯងកើតអ្វី?? ជួបលើកមុនក៏ក្អួត ជួបលើកនេះក៏វិលមុខ " យ៉ុងហ្គី

" កើតអ្វីជារឿងខ្ញុំកុំមកខ្វល់ " ជីមីន

" យើងមិនមែនចង់ខ្វល់ទេ គ្រាន់តែឆ្ងល់ " យ៉ុងហ្គី នៅអង្គុយជិតជីមីនដើមកបីអោយប្រាកដថាជីមីនមិនអីសិន

" ហើុយ... " ជីមីនគេអង្គុយអោយស្រួលខ្លួនបន្តិចសិន ណាមួយនៅជិតយ៉ុងហ្គីគេមានអារម្មណ៍ថាស្រួលខ្លួនមិនចង់ក្អួតទៀត

" អាក់... / ពូ ពូ អូនសុំបាល់វិញ " យ៉ុងហ្គីអង្គុយសុខៗក៏មានបាល់មួយរមាលមកចំជើងនាយ ពេលនាយរើសមក ទើបឃើញក្មេងប្រុសម្នាក់អាយុ4ឆ្នាំ រត់មកសុំបាល់ពីនាយវិញ

" នេះ អាល្អិត " យ៉ុងហ្គីហុតបាល់ទៅអោយក្មេងប្រុសនោះទាំងញញឹម

" អរគុណ ពូពូ " ក្មេងនោះអោនអរគុណជាការគួរសម

" ឆ្លាតណាស់ " យ៉ុងហ្គីដោយខ្នាញ់និងភាពចេះគួរសម ទើបនាយអង្អែរក្បាលបន្តិច សកម្មភាពនេះធ្វើអោយជីមីនបានឃើញក៏លួចញញឹមតិចដែរ មិននឹកស្មានថាយ៉ុងហ្គីចូលចិត្តក្មេងចឹងសោះ

" មិនគិតថាលោកចេះស្រលាញ់ក្មេងចឹងសោះ ?? " ជីមីន

" ក្មេងគួរចេះចឹង គឺគួរអោយស្រលាញ់ណាស់ បើយើងមានកូនយើងប្រាកដជានាំគេមកលេងទីនេះដែរហើយ " យ៉ុងហ្គី មើលទៅក្មេងៗដែលរត់លេងពេញនិង

" ពិតមែនហើយ ពួកគេគួរអោយស្រលាញ់ណាស់ " ជីមីននិងយ៉ុងហ្គីអង្គុយញញឹមមើលកូនក្មេងទាំងនោះទាំងពីរនាក់ អង្គុយភ្លេចខ្លួនគឺជិតពីរម៉ោងហើយ

" ខ្ញុំទៅមុនហើយ " ជីមីនដោយរៀងល្ងាចហើយ ទើបគេចង់ទៅផ្ទះវិញ

" អឹម.. ខ្ញុំក៏ទៅវិញដែរ " យ៉ុងហ្គីក៏ងើបទៅរកឡានដែរ

" លាហើយ " ជីមីន

" មើលថែសុខភាពផង កុំសូវធ្វើការពេក ខ្ញុំទៅហើយ " មិនដឹងអារម្មណ៍អ្វីបណ្តាលអោយយ៉ុងហ្គីនិយាយចឹង ដោយដឹងខ្លួនមកវិញ នាយក៏និយាយលាដើរទៅឡានបាត់

" ចេះបារម្ភពីគេដែរ " ជីមីនញញឹមបន្តិចមិននឹកស្មានថាយ៉ុងហ្គីចេះបារម្ភពីគេដែរ គេមើលឡានយ៉ុងហ្គីបើកចេញ ហើយគេក៏ទៅតាមក្រោយ

_________________________________

+ វិមានសុីមមីស៊ូ

" សើុបបានអ្វីខ្លះ?? " យ៉ុងហ្គីសួរទៅស៊ូសុីដែលមករកនាតនៅបន្ទប់ធ្វើការ

" អ្នកប្រុសជីមីនគាត់ទៅទិញថ្នាំនេះ ... ចៅហ្វាយមើលខ្លួនឯងទៅ " ស៊ូសុីហុតក្រដាសអោយយ៉ុងហ្គី គេចង់អោយយ៉ុងហ្គីមើលដោយផ្ទាល់ព្រោះជារឿងសំខាន់ គេក៏ភ្ញាក់ផ្អើរដែរ

" ថ្នាំជាតិដែក វីតាមីនសម្រាប់អ្នកមានផ្ទៃពោះ គេទិញមកធ្វើអ្វី?? រឺក៏ទិញអោយថេយ៍ទេដឹង... តែមិនសមចឹងទេ " យ៉ុងហ្គីនាយក៏ឆ្ងល់ដែរ

" ចៅហ្វាយមើលអាមួយនេះទៀតទេ និងដឹងថាគាត់ទិញមកអោយនរណាហើយ "ស៊ូសុីហុតក្រដាសពណ៍ខ្លាញ់ក្តាម មកអោយយ៉ុងហ្គី

" នេះ??... គេមានកូនហេស៎ ?? " យ៉ុងហ្គីគាំងតែម្តង និយាយមិនចង់ចេញ

" ខ្ញុំដឹងដំបូងក៏គាំងដូចចៅហ្វាយដែរ មិននឹកស្មានថាមនុស្សល្អដូចអ្នកប្រុសជីមីនជួបរឿងចឹងសោះ អាណិតគាត់ណាស់ មិនដឹងថាឳពុកក្មេងជានរណាទេ បើជួបមុខឳពុកកូននិង ដាក់ម៉ងហាស៎.. " ស៊ូសុីនិយាយចឹងដោយសារតែគេមិនដែរឃើញជីមីននៅជាមួយនរណា បណ្តើរនរណាទេ ឃើញគេគិតថាជីមីនមានកូនដោយមិនដឹងជាមួយនរណា

" យើងជាឳពុកកូនគេ " យ៉ុងហ្គីនិយាយកាត់ស៊ូសុីតែម្តង នាយមើលភ្លាមក៏ដឹងភ្លាម គិតតាមថ្ងៃទារកក៏អាចដឹងថាជាថ្ងៃដែលនាយធ្វើជាមួយជីមីនតែម្តង

" នេះ... ជាចៅហ្វាយហេស៎... មិចក៏ចឹង?? " ស៊ូសុីមិននឹកស្មានសោះ ថាស្អប់ជីមីនស្អប់ជីមីន បែរធ្វើអោយជីមីនមានកូនទៅវិញ

" នៅថ្ងៃដែរគេទៅក្លិបនោះ យើងស្រវឹង ហើយក៏ធ្វើវាទៅ " យ៉ុងហ្គី

" កុំប្រាប់ថាថ្ងៃ ថ្ងៃខ្ញុំផ្ញើចៅហ្វាយនៅជាមួយជីមីននិងណា " ស៊ូសុី

" អឹម... " យ៉ុងហ្គីក្រហឹមតិចបញ្ជាក់ថាមែន

" នេះ.. ខ្ញុំក៏ជាដើរហេតុធ្វើអោយអ្នកប្រុសជីមីនមានកូនដែរ " ស៊ូសុី

" ចៅហ្វាយចង់ទៅណា?? ចង់រត់គេចមែនទេ?? ចឹងខ្ញុំមិនអោយទៅទេ ចៅហ្វាយធ្វើអោយកូនគេមានផ្ទៃពោះ ត្រូវតែទទួលខុសត្រូវ ចៅហ្វាយ... " ស៊ូសុីឃើញយ៉ុងហ្គីងើបចេញពីកៅអីតម្រង់ទៅរកទ្វាចេញ គេក៏ទៅឃាំងមិនអោយយ៉ុងហ្គីចេញ ព្រោះគិតថាយ៉ុងហ្គីចង់រត់គេច

" ណែក... ឯងឆ្គួតទេហេស៎.. យើងរត់គេចស្អី យើងទៅសួរជីមីនតើ និងទៅនិយាយជាមួយគេ " យ៉ុងហ្គី

" ចៅហ្វាយចង់ទៅនិយាយជាមួយគ្នាអោយយកកូនចេញមែនទេ?? អត់ទេ ខ្ញុំមិនអោយចៅហ្វាយធ្វើចឹងទេ ធ្វើចឹងបាបណា៎.. " ស៊ូសុីនៅរារាំងយ៉ុងហ្គីដដែរ

" ណែក.. ខួរក្បាលឯងគិតថាយើងអាក្រក់ដល់ថ្នាក់និងផងហេស៎... យើងមិនទៅសម្លាប់កូនខ្លួនឯងទេ យើងទៅទទួលខុសត្រូវ " យ៉ុងហ្គីហួសចិត្តនិងជំនិតខ្លួន ចេះគិតអាក្រក់លើនាយរហូត

" អ៎... ចឹងទេ អញ្ជើញចៅហ្វាយ ត្រូវការអោយខ្ញុំជូនទៅទេ " ស៊ូសុីដឹងចឹងរាងធូរមកវិញ ហើយនិយាយញឹមៗដាក់យ៉ុងហ្គីជាការលួងចិត្ត មិញខំតែគិតអាក្រក់

" មិនបាច់ទេ យើងទៅតែឯងបានហើយ " យ៉ុងហ្គីក៏ចាកចេញទៅ

" ហ៊ានចង់លាក់កូនរបស់យើងផងហេស៎ ចាំមើលណា ... " យ៉ុងហ្គីរាងសប្បាយចិត្តតិចដែលខ្លួនមានកូននិងគេហើយ តែខឹងនិងជីមីនដែលហ៊ានលាក់គេ

________________________________

+ មន្ទីរពេទ្យ

" អ្នកជំងឺបន្ទាប់ សូមចូលមក " ជីមីនដែលពេលនេះគេកំពុងធ្វើការពិនិត្យជំងឺ

" លោក... លោកត្រូវចូលតាមលេខរៀង លោក.. " អ្នកគ្រូពេទ្យព្យាយាមរារាំងអ្នកដែលសម្រុកចូលមក នោះគឺយ៉ុងហ្គីដែលនាយមិនខ្វល់អ្វីទេ ពេលនេះត្រូវតែនិយាយជាមួយជីមីនអោយបាន

" ខ្ញុំត្រូវការនិយាយជាមួយជីមីន ជៀសចេញទៅ " យ៉ុងហ្គីព្យាយាមចូលមក

" អោយគាត់ចូលមក " ជីមីនដោយមិនចង់អោយរំខាន់ដល់អ្នកជំងឺផ្សេង គេមានតែព្រមទៅ

" ចា៎... លោកគ្រូពេទ្យផាក " អ្នកគ្រូពេទ្យក៏បើកដៃអោយយ៉ុងហ្គីចូល ហើយក៏ចេញទៅបិទទ្វាបាត់

" លោកមានការណ៍អ្វី?? មិចក៏មករំខាន់អ្នកជំងឺរបស់ខ្ញុំចឹង?? " ជីមីន

" ឯងមានអ្វីលាក់យើងទេ?? " យ៉ុងហ្គីចូលមកអង្គុយទល់មុខជីមីន

" លាក់.. លាក់ស្អី ?? គ្មាន.. គ្មានទេ " ជីមីនពេលយ៉ុងហ្គីមកសួរចឹងគេចង់ភ័យដែរ តិចយ៉ុងហ្គីដឹងទេដឹង

" ឯងនៅមិនសារភាពទៀតហេស៎ " យ៉ុងហ្គី

" សារភាពអ្វី ?? ខ្ញុំគ្មានអ្វីនិយាយទេ បើមកសួរប៉ុណ្ណឹង ចេញទៅវិញទៅ ខ្ញុំត្រូវធ្វើការ " ជីមីនតាំងអារម្មណ៍និយាយច្បាស់ ដើម្បីអោយយ៉ុងហ្គីចេញ

" នេះ... មើលទៅ " យ៉ុងហ្គីទម្លាក់ក្រដាសពណ៍ខ្លាញ់ក្តាមអោយជីមីនមើល

" នេះ.. លោកសើុបពីខ្ញុំ មិនគោរពឯកជនភាពខ្ញុំទេហេស៎ " ជីមីនពេលយលឯកសារនោះមកមើល ទើបដឹងថាជាឯកសារពិនិត្យផ្ទៃពោះរបស់គេ ជីមីនភ័យផង និងខឹងដែលយ៉ុងហ្គីហ៊ានធ្វើបែបនេះ

" បើយើងមិនសើុប ស្មានតែយើងដឹងថាឯងលាក់បាំងកូនយើងនោះ " យ៉ុងហ្គី

" កូនលោក?? ប្រាកដហើយ ថាជាកូនលោកនោះ " ជីមីន ធ្វើជានិយាយបញ្ជួស

" មើលតាមអាយុកូន ក៏អាចដឹងថាជាកូនយើងដែរ "យ៉ុងហ្គី

" លោកចង់យ៉ាងមិច?? " ជីមីន

" យើងនិងទទួលខុសត្រូវ នេះក៏ជាកូនយើងដែរ" យ៉ុងហ្គី

" មិនបាច់ទេ ខ្ញុំអាចមើលខ្លួនឯងបាន មិនបាច់ដោយសារកូន ធ្វើអោយលោកមកជាប់ចំណងទេ បើមិនចង់មិនបាច់បង្ខំទេ ខ្ញុំមិនអង្វរ " ជីមីន

" យើងថាទទួលខុសត្រូវគីទទួលខុសត្រូវហើយ យើងមិនមែនមនុស្សគ្មានទំនួលខុសត្រូវទេ " យ៉ុងហ្គី

" លោក.../ រឺង... រឺង " ជីមីនបម្រុងនិយាយបន្តិតែទូរស័ព្ទគេរោទ៍ឡើង

" អាឡូម៉ាក់ " ជីមីនពេលមើលលេខទើបដឹងថាជាម៉ាក់គេខលមក គេក៏ឆ្ងល់ដែលម៉ាកគេមិនដែរខលមកពេលគេធ្វើការទេ

( ឆាប់មកផ្ទះ ម៉ាក់មានរឿងចង់និយាយ ) សម្លេងរបស់ម៉ាក់ជីមីនគឺស្មើតែម្តង ដូចមានរឿងអ្វី

" ម៉ាក់មានរឿងអ្វីមែនទេ ?? ពេលនេះខ្ញុំកំពុងធ្វើការ មិន.../ (ម៉ាក់ថាអោយឆាប់មកពេលនេះ បានហើយ) " ជីមីនចហ់បដិសេធតែ ម៉ាក់គេនិយាយកាត់ហើយដាក់កំហឹតអោយគេឆាប់ទៅផ្ទះ

" អោវ៎... បិទបាត់ មានរឿងអ្វីមែនទេដឹង " ជីមីនដាក់ទូរស័ព្ទចុះ ហើយរៀបរបស់ដាក់ក្នុងកាបូប ហើយក៏រកចាកចេញទៅ

" មានរឿងអ្វីមែនទេ?? " យ៉ុងហ្គីឃាំងដំណើរជីមីន មើលទឹកមុខជីមីនមិនល្អទេ

" មិនមែនជារឿងលោកទេ ខ្ញុំត្រូវទៅផ្ទះ ជៀសចេញទៅ " ជីមីនពេលនេះត្រូវទៅផ្ទះអោយលឿន ខ្លាចមានរឿងអ្វីមិនល្អ

" យើងជូនទៅ មោះ"យ៉ុងហ្គី

" មិនបាច់ទេ ខ្ញុំទៅខ្លួនឯងបាន" ជីមីននិយាយហើយក៏ដើរចេញទៅបាត់

" មានអារម្មណ៍ថាគ្មានរឿងល្អទេ ទៅតាមសិន " យ៉ុងហ្គីដោយមិនប្រាកដចិត្ត នាយក៏ដើរទៅតាមជីមីនដែរ

___________________________________

+ ភូមិគ្រិះផាក

អ្នកស្រីគីមហៅជីមីនមកដោយសារគាត់បានដឹងរឿងមួយដែលកូនទោលគាត់បានលាក់ ។ អ្នកស្រីផាកបានទៅរៀបបន្ទប់ជីមីនដោយសារតែគាត់ឃើញថាបន្ទប់ជីមីនមិនរៀបរយ ។

" ហើុយ.. កូននេះ បើមិនរៀបបន្ទប់ មិនព្រមហៅអ្នកបម្រើអោយមកជួយរៀបទេ មើលចុះសុទ្ធតែដី " អ្នកស្រីផាកនិងអ្នកបម្រើផ្សេងទៀតមករៀបបន្ទប់ជីមីន ឯគាត់រៀបគ្រែនិងតុនិងនិង ពនរោះដឹងថាកន្លែងនិងដាក់របស់សំខាន់ មិនអាចអោយអ្នកបម្រើរៀបបានទេ

" មើលចុះ.. សូម្បីក្រដាសអ្នកជំងឺក៏យកមកដាក់ដែរ " ពេលគាត់បើកថតតុឃើញឯកសារពេទ្យ គាត់ស្មានថាជាឯកសារជំងឺរបស់អ្នកជំងឺជីមីន

" មានឈ្មោះជីមីនទៀត មើលសិន កូននិងថាទៅពិនិត្យសុខភាព កើតអ្វីខ្លះ?? " អ្នកស្រីផាក ពេលមើលឯកសារមួយៗក៏ឃើញថាមានឈ្មោះផាក ជីមីន គាត់ក៏ស្មានថាជាឯកសារសុខភាពរបស់ជីមីន

" នេះ.... " អ្នកស្រីផាកពេលបើកមើលឃើញថាជាឯកសារពិនិត្យផ្ទៃពោះរបស់ជីមីន គាត់សឹងតែមិនជឿនិងភ្នែក ថាកូនគាត់ធ្វើរឿងបែបនេះ ព្រោះជីមីនជាកូនល្អណាស់ មិនដែលធ្វើអោយពួកគាត់ពិបាកចិត្តទេ

" នេះ.. អ្នកប្រុសជីមីនគាត់ផឹកទំដោះគោដែរ មានរូបស្រ្តីមានផ្ទៃពោះទៀត " អ្នកបម្រើស្រីម្នាក់ ពេលប្រមូលសម្រាមក៏ឃើះមានទឹកដោះគោក្រដាសរូបស្រ្តីមានផ្ទៃពោះ

" ឯណាយើងមើលបន្តិច " អ្នកស្រីផាកដើរទៅរកអ្នកបម្រើនោះហើយ យកវាមកមើល ពេលនេះគាត់ប្រាកដចិត្តមែនទែនហើយ ។ អ្នកស្រីផាកក៏ចុះទៅក្រោមដោយកំហឹង

+ ខាងក្រោម

" អូនសម្លាញ់ កើតអ្វីមែនទេ ?? មិចក៏មុខក្រញូវចឹង " លោកផាកដែរនៅទីនេះដែរ ថ្ងៃនេះគាត់មិនបានធ្វើការទេ

" បងមើលទៅ?? " អ្នកស្រីផាកបោះក្រដាសដែលគាត់កាន់មក

" នេះ ជីមីនមានកូន?? មិចក៏កូននេះធ្បើខ្លួនផ្តេសផ្តាសចឹង?? " លោកផាក គាត់ក៏ខឹងដែរ

" អូនខលទៅហៅជីមីនមកផ្ទះអោយលឿន " លោកផាក ត្រូវការសួរដេញដោលជីមីនសិន មិចក៏ធ្វើខ្លួនចឹង

" អូនខលទៅសិន " អ្នកស្រីផាក ដើរទៅរកទូរស័ព្ទខលទៅជីមីន គាត់ខលរួចក៏ដើរមកអង្គុយជិតលោកផាក រងចាំជីមីនមក

+ មួយសន្ទុះក្រោយមក

" ប៉ាម៉ាក់ មានរឿងអ្វីមែនទេ?? មិចក៏ហៅខ្ញុំមកបន្ទាន់ចឹង?? ខ្ញុំកំពុងធ្វើការ " ជីមីន

" នេះមើលទៅ?? ម៉ាក់រកឃើញក្នុងបន្ទប់ឯង " អ្នកស្រីផាកហុតក្រដាសអោយជីមីន

" ម៉ាក់.. ប៉ា " ជីមីនមើលហើយ ទើបដឹងថាពួកគាត់បានដឹងរឿងគេមានកូនហើយ ជីមីនមិនដឹងនិយាយមិចទៀតទេ

" មិចក៏កូនធ្វើខ្លួនចឹងហាស៎?? ជីមីនរបស់ម៉ាក់មិនមែនចឹងទេ? " អ្នកស្រីផាកក្រោកឈរនិយាយខឹងៗ គាត់ខឹងណាស់.

" សុំទោសម៉ាក់ សុំទោសប៉ា .. សុំទោស " ជីមីនលុតជង្គង់នៅមុខអ្នកមានគុណ ទឹកភ្នែកក៏ហូរមក

" ប៉ាមិនត្រូវការពាក្យសុំទោសទេ ប៉ាត្រូវការកូនបកស្រាយ អូនអង្គុយសិនមក " លោកផាកទោះខឹងក៏ត្រូវស្ងប់អារម្មណ៍សិន ត្រូវរកហេតុផលជាមុនសិន ។ លោកផាកគាត់ទាញអោយប្រពន្ធគាត់មកអង្គុយសិន

" ប៉ាម៉ាក់សុំទោស កូនសុំទោស " ជីមីននៅតែមិននិយាយគេនិយាយសុំទោសរបស់ ជាហេតុធ្វើអោយអ្នកស្រីផាកខឹងលើសដើម

" ម៉ាក់មិនត្រូវការពាក្យសុំទោស ម៉ាក់ចង់ដឹងថាកូននោះជាកូននរណា អ្នកណាជាឳពុកកូន??" អ្នកស្រីផាក

" ម៉ាក់... " ជីមីននៅតែមិននិយាយបកស្រាយទេ គេនៅតែយំរហូត

" ម៉ែដោះ យករំពាត់អោយខ្ញុំ មើលទៅកូននេះត្រូវប្រើធម៍ក្តៅហើយ " លោកផាកដោយអស់ការអត់ទ្រាំមានតែប្រើធម៍ក្តៅ គឺវាយរហូតដល់ជីមីនព្រមនិយាយ

" លោកប្រុស កុំវាយអ្នកប្រុសតូចអី បិយាយជាមួយគ្នាធម្មតាទៅ " ម៉ែដោះ ដោយអាណិតជីមីន ណាមួយគាត់ជាអ្នកមើលថែជីមីនតាំងពីក្មេង គាត់មិចដាច់ចិត្តយករំពាត់អោយលោកប្រុសវាយអ្នកប្រុសគាត់ទៅ ។ គាត់មានតែជួយអង្វរទៅ

" បានមិនយកអោយហេស៎ គិតថាមិននិយាយយើងធ្វើអ្វីមិនបានមែន?? " លោកផាកអោយខឹងនិងចរិតរឹងរុសរបស់ជីមីនគាត់ក៏ដកខ្សែក្រវាត់ពីចង្កេះខោគាត់ យកមកវាយជីមីន

" ប៉ាទុកឱកាសអោយចុងក្រោយ ប្របា់រឺមិនប្រាប់?? " លោកផាក

" ប៉ា ... " ជីមីនមិននិយាយអ្វីគិតតែយំមក

" បានមាត់រឹងហេស៎?? ឆ្វេច!! " លោកផាកវាយទៅលើកូនគាត់តែម្តង មួយខ្សែក្រវ៉ាតគាត់មិនមែនស្រាលទេ ធ្វើអោយស្បែកជីមីនក្រហមតែម្តង

" ប៉ា កុំវាយខ្ញុំអី ហឹក.. " ជីមីនព្យាយាមអោបខ្លួនការពារពោះរបស់គេ មិនអោយលោកផាកវាយត្រូវ

" បើមិនចង់អោយយើងវាយ មិចក៏មិនប្រាប់យលងហាស៎ " លោកផាកនៅតែវាយបន្ត

" ហឹក.. បានហើយបង បានហើយ កុំវាយកូនទៀតអី " អ្នកស្រីផាកដោយចិត្តជាម្តាយ មិនអាចឃើញកូនគាត់ឈឺបែបនេះ គាត់ក៏ទៅទប់ដៃលោកផាក កុំអោយវាយកូនគាត់ទៀត អារម្មណ៍ខឹងមិញបាត់អស់ហើយ ពេលនេះគាត់ចង់ការពារជីមីនសិន

" លែងបង បងវាយកូននេះសិន មិចក៏ធ្វើខ្លួនចឹង យើងមិនដែលបង្រៀនឯងចឹងទេ " លោកផាកព្យាយាមវាយទៅលើជីមីន តែអ្នកស្រីផាកទប់ដៃគាត់

" លែងបង... " លោកផាកក្រវាសដៃមួយទំហឹងធ្វើអោយអ្នកស្រីផាកដួលទៅលើសាឡុង គាត់ក៏ចាយជីមីនទៀត

" ម៉ាក់... " ជីមីនឃើញម៉ាក់គេខំការពារគេ តែដួសចិត្តគេបារម្ភពីម៉ាក់គេណាស់

" អាក៎... " មួយខ្សែក្រវាត់មិញគឺត្រូវមាននរណាម្នាក់មករងជំនួសជីមីន នោះគឺយ៉ុងហ្គី មិញមើលនាយមិនមករងទេ អាចខ្សែក្រវាតនោះត្រូវចំពោះជីមីននិងជីមីនខ្លាំងហើយ។ យ៉ុងហ្គីបានជិះមកដល់ភូមិគ្រិះផាក ឃើញជីមីនត្រូវលោកផាកវាយ នាយក៏ឆាប់មកអោបជីមីនភ្លាម

" យ៉ុង..យ៉ុងហ្គី លោកមិនអីទេហេស៎?? " ជីមីនមើលទៅយ៉ុងហ្គីដែលអោបគេជាប់

" ឯងជានរណាចេញទៅ យើងប្រដៅកូនយើងទេ " លោកផាក

" ខ្ញុំ ខ្ញុំជាប៉ារបស់ក្មេង គឺខ្ញុំ " យ៉ុងហ្គីឆ្លើយតែម្តង

" អ៎... គឺឯងទេហេស៎ ដែលធ្វើអោយកូនយើងមានកូន ចឹងឯងត្រូវទៅ " លោកផាកគាត់ដឹងភ្លាម គឺវាយទៅលើយ៉ុងហ្គីតែម្តង

" ប៉ា.. ប៉ា កុំវាយគាត់អ្វីបានហើយ " ជីមីនមិនអាចឃើញយ៉ុងហ្គីឈឺចឹងបានទេ គេសុំអង្វរលោកផាក ពេលនេះគេនៅក្នុងរង្វង់ដៃយ៉ុងហ្គី

" បងមិនអីទេ លោកអ៊ំវាយមកចុះ. " យ៉ុងហ្គីប្រលែងជីមីនចេញ មិនចង់អោយលោកផាកវាយចំដែេទេ

" បងបានហើយ ប្រយ័ត្នវាយគេស្លាប់ណា " អ្នកស្រីផាកចូលមកទប់ដៃលោកផាកម្តងទៀត

" ហឹស... " លោកផាកគាតឭខឹងខ្លាំងណាស់ តែមើលយ៉ុងហ្គីដែលជិតសន្លប់នោះគាត់ក៏ឈប់ ណាមួយក៏ដឹងថានរណាជាប៉ាកូនជីមីនហើយ

" យ៉ុង.. យ៉ុងហ្គី លោកមិនអីទេមែនទេ?? ឈឺខ្លាំងទេ ?? " ជីមីនចូលមកអង្អែរមុខយ៉ុងហ្គី ជីមីនយំរឹងតែខ្លាំង

" កុំយំអីមិនល្អសម្រាប់កូនពួកយើងទេ បងមិនអីទេ " យ៉ុងហ្គីញញឹមតិចៗ ដើម្បីអោយជីមីនស្ងប់ចិត្ត

" ហឹក.. អឹម " ជីមីនងក់ក្បាល គេព្យាយាមមិនអោយយំទៀតទេ

" ខ្ញុំជាអ្នកធ្វើអោយជីមីនមានកូន ថ្ងៃនោះជីមីនមកមើលខ្ញុំនៅក្លិប ដោយសារខ្ញុំស្រវឹងទើបពួកយើងធ្វើវាជាមួយគ្នា ខ្ញុំមកពេលនេះគឺមកដើម្បីទទួលខុសត្រូវលើជីមីន ចង់បន្ទោស បន្ទោសខ្ញុំចុះ កុំបន្ទោសជីមីនអី " យ៉ុងហ្គីបែបមកនិយាយជាមួយលោកផាកនិងអ្នកស្រីផាក

" យើងមិនស្គាល់ប្រវត្តិឯងផង មិចនិងលើកកូនអោយឯងងាយៗទៅ " លោកផាក

" ខ្ញុំឈ្មោះ មីនយ៉ុងហ្គី សុីមមីស៊ូ នេះជានាមប័ណ្ណខ្ញុំ លោកអ៊ំអាចឆែកប្រវត្តិខ្ញុំនៅក្នុងបណ្តោញសង្គមបាន." យ៉ុងហ្គី

" បង.. គេជាកូនរបស់លោកដៃគី ហើយក៏ជាបងរបស់ក្មួយជុងហ្គុកដែរ " អ្នកស្រីផាកអោនទៅខ្សិបដាក់លោកដៃគី

" ស្អែកឯងទៅហៅប៉ាឯងមក យើងត្រូវការនិយាយរឿងខ្លះ?? "លោកផាក.

" បាទ លោកអ៊ំ ខ្ញុំនិងហៅប៉ាខ្ញុំមកស្អែកភ្លាម " យ៉ុងហ្គីញញឹមបន្តិច

" ហើុយ.. មិនចង់ឃើញមុខពួកឯងទេ " លោកផាកក៏ដើរទៅលើបាត់

" ចាំម៉ាក់យក ថ្នាំមកអោយពួកកូនលាបចុះ " អ្នកស្រីផាក ចេញទៅម្នាក់ទៀត

" ហឹកៗ... " ជីមីននៅតែយំតិច

" ឈប់យំទៅ អស់អីហើយ បងមិនអីទេ " យ៉ុងហ្គី ទាញជីមីនមកអោប

" លោក?? បងហេស៎?? " ជីមីនទើបចាប់អារម្មណ៍និងសព្ទនាមដែលយ៉ុងហ្គីហៅ

" អឹម... បង មិនសប្បាយចិត្តទេ " យ៉ុងហ្គី

" សប្បាយចិត្ត " ជីមីនអោបយ៉ុងហ្គីវិញ

______________________________

To Be Continue


You are reading the story above: TeenFic.Net