+ ពេលយប់
" បងស៊ូសុី មិនទាន់ចូលគេងទេ?? " ជីមីនគេទើបមកតែចេញពីញុំបាយជាមួយយ៉ុងហ្គីទេ ពេលមកដល់ភូមិគ្រិះផាកក៏ឃើញស៊ូសុីអង្គុយនៅលើសាឡុង
" បងចាំអូននិងហើយ យ៉ាងមិចដែរ?? ជូបគេហើយមានអារម្មណ៍មិច?? " ស៊ូសុីក៏ដើរមករកជីមីន ។ ស៊ូសុីគេក៏មកស្នាក់នៅភូមិគ្រិះផាកជាមួយជីមីននិងប៉ាម៉ាក់ជីមីនដែរ
" គ្មានអារម្មណ៍អីទេ ហឹសៗ គួរអោយចង់សើចណាស់ ពេលបាត់បង់ទើបមកចង់មកមើលថែវិញ ពិតជាគួរអោយចង់សើច " ជីមីនគេហួសចិត្តនិងយ៉ុងហ្គីណាស់
" អូនចង់ធ្វើយ៉ាងមិចទៀត?? " ស៊ូសុី
" ចូលទៅភូមិគ្រិះមីនវិញ " ជីមីនគេបានរៀបចំហើយៗ
" អឹម... ប្រយ័ត្នលង់គេវិញទៅ ហិៗ " ស៊ូសុីញោះទៅជីមីន ទោះជីមីនរឹងមាំហើយ តែអារម្មណ៍ធ្លាប់ស្រលាញ់ពីមុនក៏មិនប្រាកដដែរ
" គ្មានទេ ... គ្មានថ្ងៃអូនទៅយកសម្រាមវិញទេ " ជីមីនគេមិនបានយករឿងនេះមកលែងសើចទេ គេពិតជាគុំនិងគូសាហាវពីរនាក់និងណាស់
" អឹម.. ដឹងហើយ កុំធ្វើមុខកាចចឹង បងខ្លាច " ស៊ូសុីនៅតែញោះជីមីនដដែរ
" និយាយរឿងបងវិញ សើុបបានអ្វីខ្លះ?? ប្រាប់មក " ជីមីន
" មកអង្គុយសិនមក " ស៊ូសុីហៅជីមីនមកអង្គុយលើសាឡុងសិនព្រោះវឆមានរឿងច្រើនត្រូវនិយាយ
" និយាយបាននៅ?? " ជីមីន
" នេះមើលទៅ " ស៊ូសុីយកឯកសារមកអោយជីមីនមើល
" នេះ... " ជីមីនមើលហើយក៏ភ្ញាក់ផ្អើរដែរ គេគ្រាន់តែឃើញប្រវត្តិយ៉ុងវ៉ូ
" ដំបូងបងក៏មិនចង់ជឿដែរ " ស៊ូសុី
" យ៉ុងវ៉ូមានបងប្អូនភ្លោះហេស៎?? " ជីមីន
" អឹម... ពេលបងសើុបពីចូហាន ក៏បានឃើញគេមានមិត្តភក្តិម្នាក់ដែលមានមុខមាត់ដូចយ៉ុងវ៉ូណាស់ តែពេលបងសើុបបន្តទៀតទើបដឹងថានេះមិនមែនយ៉ុងវ៉ូទេ តែជាបងប្អូនភ្លោះយ៉ុងវ៉ូ គេត្រូវបានគ្រួសារអ្នកមាននៅបនរទេសអាមេរិកយកទៅចិញ្ជឹម បងគិតថាយ៉ុងវ៉ូក៏មិនដឹងដែរដោយសារតែអ្នកដែលយកបងប្អូនភ្លោះយ៉ុងវ៉ូទៅនិងពេលពួកគេអាយុ1ខួប " ស៊ូសុី
" បើចូហានជាមិត្តរបស់បងប្អូនភ្លោះយ៉ុងវ៉ូ មិចក៏យ៉ុងវ៉ូស្គាល់គេដែរ?? រឺពីរនាក់គេជួបគ្នាហើយ?? " ជីមីន
" បងបានសើុបហើយ អ្នកដែលយកទៅចិញ្ជឹមជាបង ហើយឈ្មោះវ៉ូយ៉ុង ហើយឥឡូវគេមិនបាននៅអាមេរិកទេ គេនៅកូរ៉េ ទើបចូហាននៅទីនេះដែរ " ស៊ូសុី
" ចុះរឿងយ៉ុងវ៉ូស្លាប់ជារឿងពិតរឺក្លែងក្លាយ?? " ជីមីន
" ជារឿងពិតហើយអ្នកដែលសម្លាប់យ៉ុងវ៉ូ ជាបងរបស់គេ គឺវ៉ូយ៉ុងនិងឯង " ស៊ូសុី
" គេសម្លាប់ប្អូនខ្លួនឯង?? ចឹងមានន័យថាអ្នកដែលនៅជាមួយយ៉ុងហ្គីគឺវ៉ូយ៉ុង " ជីមីននេះគេភ្ញាក់ផ្អើរមួយតង់ទៀតហើយ គេសឹងតែមិនជឿ
" អឹម... មែនហើយ បងក៏មិនចង់ជឿដែរ ពីមុនបងសង្ស័យដែរព្រោះយ៉ុងវ៉ូពីមុនគេចរិតស្លូតបូតគួរអោយស្រលាញ់ណាស់ មិនសមជួបបងមែននេះសោះ " ស៊ូសុីគេស្រលាញ់ចរិតលក្ខណះរបស់យ៉ុងវ៉ូពីមុនណាស់
" បងដឹងថាមិចបានវ៉ូយ៉ុងសម្លាប់យ៉ុងវ៉ូទេ?? " ជីមីន
" បងមិនទាន់ដឹងដែរ បងក៏មិនទាន់ដឹងថាមិចបានគេចូលមករកយ៉ុងហ្គីទេ?? មិនដឹងគេចូលមកក្នុងគោលបំណងអ្វីដែរ?? " ស៊ូសុី
" មិនអីទេ បានដឹងប៉ុណ្ណឹងក៏បានដែរ " ជីមីន
" ហើុយ.. បានហើយ បងឆាប់ទៅគេងទៅ យប់ហើយ អូនក៏ចូលគេងដែរ " ជីមីន
" អឹម.. បងទៅបន្ទប់ហើយ ឆាប់ចូលគេងផង " ស៊ូសុីក៏ឡើងទៅលើមុន
" ហ្គេមប្រាកដជាសប្បាយហើយ " ជីមីនញញឹមមើលទៅកាន់ឯកសារដែលស៊ូសុីរកបាន ជីមីនក៏ទៅលើបាត់ទៅ
____________________________________
+ skip
ជាច្រើនថ្ងៃទៅ យ៉ុងហ្គីនាយតែងតែមករកជីមីននិងណាត់ជីមីនញុំាបាយជារឿយៗ ។ យ៉ុងហ្គីតែងតែរកហេតុផលដើម្បីបានជួបជីមីន។ នាយទៅរករហូតដល់អាចសិទ្ធស្នាលជាមួយជីមីន ។ ពេលនេះជីមីនមករកអីញុំានៅខាងក្រៅព្រោះវាជាពេលថ្ងៃដល់ម៉ោងញុំាបាយហើយ
" ជីមីនញុំាអីដែរ?? " ខាយ៍ក៏បានមកញុំាបាយជាមួយជីមីនដែរ
" អឹម... យកអានេះ ហើយអានេះទៀត នៅអានេះទៀត " ជីមីនគេចង្អុលម្ហូបដែរគេចង់ញុំាមកទាំងអស់
" នេះញុំច្រើនម្ល៉េះ?? រឺក៏កម្មង់អោយយើងដែរ ?? " ខាយ៍
" ទេ!! យើងកម្មង់ញុំាតែឯងទេ ឯងកម្មង់អ្វីផ្សេងទៅ " ជីមីន
" នេះឯងញុំាច្រើនម្ល៉េះ?? មិចខ្លាចធាត់ទេហេស៎?? ឯងជាមនុស្សស្រលាញ់រាងចង់ងាប់ហើយ " ខាយ៍គេហួសចិត្តនិងជីមីន
" ពេលជិតស្លាប់ ទើបដឹងថាជីវិតពិតជាមានន័យណាស់ ចឹងហើយចង់ញុំាអ្វីក៏ញុំាទៅ មិចបាច់ទៅខ្វល់រឿងរាងស្អាតមិនស្អាតអ្វីទេ កុំទៅខ្វល់ " ជីមីន
" អឹម... ឯងគិតចឹងក៏ម្យ៉ាងដែរ ចឹងយើងហៅតាមអ្វីដែរចង់ញុំាសិន " ខាយ៍
" បង!! យកអានេះ អានេះនិងអានេះទៀតមក " ខាយ៍ក៏កម្មង់តាមអ្វីដែរពួកគេគិតមិញទៅ
" បាទ សូមរងចាំបន្តិច " អ្នកកត់អារហារ
" នេះឯងមកវិញប្រែខ្លាំងណាស់ ទាំងសម្តីនិងអត្តចរិត មើលទៅកាចជាងមុន " ខាយ៍
" ចឹងឯងអត់ចូលចិត្តហេស៎?? " ជីមីន
" ទេ!! ឯងកាចចឹងក៏ល្អដែរ កុំអោយគេធ្បើបាបបានស្រួលៗពេក " ខាយ៍
" មកវិញលើកនេះ យើងមិនអោយគេជាន់ក្បាលយើងបានទេ " ជីមីនញញឹមចុងមាត់
" អឹម.. " ខាយ៍
" ខាយ៍... យើងទៅយករបស់ក្នុងឡានសិន ឯងនៅចាំបន្តិចទៅ " ជីមីន
" អឹម.. ឆាប់ទៅៗ " ខាយ៍
+ ចំណតឡាន
" អាឡូ ឯងនៅឯណា?? " ចូហាននាយក៏មកញុំាអីនៅភោជនីដ្ឋានដែលជីមីនមកញុំាដែរ ពេលនេះនាយកំពុងនិយាយទូរស័ព្ទជាមួយមិត្តរបស់នាយ ដើម្បីដើរចូលជាមួយគ្នា
( យើងនៅឡាន ឯងស្គាល់ឡានយើងហើយក៏មករកមក ) មិត្តចូហាន ឈ្មោះជុងហូ
" អ៎រ... នោះឃើញហើយ ចាំយើងទៅរក " ចូហានឃើញមនុស្សម្នាក់ដែលគេមើលពីក្រោយទៅដូចមិត្តនាយណាស ហើយនៅមានឡានដូចគ្នាទៀត ទើបនាយចិចបិទទូរស័ព្ទហើយ ដើរទៅរក.
" ផាច់* Fri ចាំយូរទេ?? " ចូហានចូលទៅទះក្បាលជុងហូតាមទម្លាប់របស់នាយដែលជាមិត្តគ្នារាប់ឆ្នាំមកហើយ
" អូយ... លោកជានរណាមិចក៏មកវាយក្បាលខ្ញុំចឹង?? " ម្នាក់ដែរចូហានវាយនោះគឺជាជីមីនដែលគាកំពុងរកឯកសារថាទុកមើលខ្លះ តែបែរជាមកត្រូវមនុស្សមិនស្គាល់មុខមកវាយ ជីមីនលើកដៃអង្អែរក្បាលកន្លែងចូហានវាយ នេះមិនមែនតិចទេណា
" អ៎... សុំទោសៗ ខ្ញុំវ្រឡំថាជាមិត្តខ្ញុំទើបមករាក់ទាក់វាតិច សុំទោសផង ខ្ញុំវ្រឡំមនុស្ស " ចូហាននាយពេលដឹងថាច្រឡំមនុស្សប្រញាប់អោនសុំទោសឡើងញាប់ ព្រោះខ្លាចគេខឹង វាយនាយវិញទៅ
" មិត្តស្អីរាក់ទាក់បែបនេះនោះ?? នេះដៃធ្ងន់ណាស់ណា " ជីមីន
" សុំទោស សុំទោសម្តងទៀត ចាំខ្ញុំអោយលុយខ្លះជាការប៉ះពៅទៅចុះ នេះ... " ចូហាននាយតកដកកាបូបលុយហុចលុយអោយជីមីនដើម្បីសងជំនឿចិត្តបន្តិចបន្តួច
" មិនបាច់ទេ លើកក្រោយមើលមនុស្សផង " ជីមីនគេក៏មិនចង់វែងឆ្ងាយទើបគេមិនតករឿងទៅ ណាមួយចូហានក៏បានសុំទោសហើយដែរ បញ្ចប់រឿងទៅ
" សុំទោសម្តងទៀតផង " ចូហានអោយសុំទោសម្តងទៀតជីមីនក៏ចាកចេញទៅ
" ណែក... មិនក៏ឈរទៅនេះ យើងចាំមួយសន្ទុះហើយ មិនឃើញឯងក៏ចេញមករកទៅ ហើយឯងអោនស្អីនិង??" ជុងហូចូលមកទះស្មាចូហានពីក្រោយ
" ហើុយ.. អាចង្រៃ៎ មិញយើងច្រឡំមនុស្សម្នាក់ថាជាឯង ទើបរាក់ទាក់ញេដោយមួយដៃលើក្បាលទៅ ពេលបែរមកទើបដឹងថាមិនមែនឯង យើងខ្មាស់គេចង់ងាប់ " ចូហាន
" ហាស៎ៗ នេះសំណាងគេមិនរករឿងវាយឯងវិញនោះ លើកក្រោយអោយរាង ហាស៎ៗ " ជុងហូគ្មានសួរសុទ្ខមិត្តទេ នាយមានតែសើចថែម
" អាមិត្តចង្រៃ យើងកំពុងខ្មាស់គេ ឯងមកសើចលើគំនរទុក្ខយើង " ចូហាននាយមុខក្រញូវដាក់មិត្តនាយនេះ ខ្មាស់គេមធ្យម ងំនៅមានមិត្តមកសើចនាយទៀត
" បានហើយៗ ម៉ោះចូលទៅញុំាអ្វីទៅ ចាំយើងpay ឯងចុះ ដើម្បីកាត់ស៊យ " ជុងហូក៏គៀកកចូហានដើរចូលហាងបាត់
+ ក្នុងភោជនីដ្ឋាន
" ជីមីន មកវិញហើយហេស៎?? មិចក៏មុខក្រញ៉ូវចឹង មានរឿងអ្វីមែនទេ ?? " ខាយ៍ដែរឃើញជីមីនចូលមកជាមួយមុខមិនស្រស់
" គឺ.. យើងទៅឡានមិញ មានប្រុសម្នាក់មកវាយក្បាលយើងពីក្រោយហើយច្រឡំថាយើងជាមិត្តគេទៀត គួរអោយខឹងមែន មិត្តឯណាមកវាយក្បាលខ្លាំងៗចឹង នេះឈឺមិនទាន់បាត់ផង " ជីមីននៅលើកដៃអង្អែរក្បាលដដែរព្រោះមិនទាន់ឈឺ
" អ៊ួយ.. គួរអោយអាណិតណាស់ មកអង្អុយអោយត្រជាក់ចិត្តសិនមក កុំខឹងអីមិនល្អដល់សម្រស់ទេ " ខាយ៍ទាញជីមីនមកអង្គុយជិតគេ ដើម្បីលួងលោម
" នរណាទៅ ហ៊ានវាយមិត្តខាយ៍យើងផង " ខាយ៍គេនិយាយចោលទេ
" នោះៗ ម្នាក់នោះហើយ ដែលវាយយើង " កំពុងអង្គុយសុខៗ ចូហាននិងជុងហូក៏ចូលមកបាត់
" អេ.. មិចម្នាក់នោះចង្អុរមកពួកយើងចឹង?? " ជុងហូកេះសួរមិត្តភក្តិនាយដែលចូហានកំពុងអើតមើលរកតុអង្គុយ
" ហើុយ.. នេះជាម្នាក់ដែរយើងវាយក្បាលនិង ឆាប់រកតុអោយលឿនគេឃើញមិនល្អទេ " ចូហានគ្រាន់តែឃើញជីមីនភ្លាមនាយប្រញាប់អូសកជុងហូទៅរកបុគ្គលដើម្បីរកតុអង្គុយ
" អ្នកនាង មានតុទំនេរទេ ?? គ្នាខ្ញុំពីរនាក់ " ចូហាន
" សុំទោសផងលោក ថ្ងៃនេះមនុស្សច្រើនអស់តុបាត់ហើយ បើមិនយល់ទាស់ទេ លោកអាចអង្គុយជាមួយភ្ញៀវខាងនោះបានទេ " បុគ្គលិកស្រី
" បានៗ ត្តង់ណាក៏បានដែរ កំពុងឃ្លានផង " ជុងហូនាយមិនចង់រញ៉េរញ៉ៃច្រើនក៏ទៅតាមបុគ្គលិកទៅ
" ចឹងសូមមកតាមនេះ " បុគ្គលិកស្រីក៏នាំផ្លូវ
" តិខប៉ះតុនាក់ដែរយើងវាយក្បាលទៅ " ចូហាននាយចេះតែខ្លាចៗទៅ
" វាមិនមែនមាននិស្ស័យដល់ថ្នាក់និងទេដឹង មកៗយើងឃ្លានបាយណាស់ " ជុងហូក៏ចាប់អូសមកទៅ
" អឺ... អូសតិចៗ " ចូហឆនមានតែតាមនិង
" អត់ទោសលោក អាចអនុញ្ញាតអោយភ្ញៀវខ្ញុំពីរនាក់អង្គុយជាមួយបានទេ?? ដោយសារតែហាងយើងថ្ងៃនេះមនុស្សច្រើនគ្មានកន្លែងអង្គុយគ្រប់ " បុគ្គលិកស្រីនោះមកសួរតុជីមីនបិងខាយ៍ ព្រោះតុនេះអាចអង្គុយបានបួននាក់ ណាមួយពួកគេប្រុសដូចគ្នាប្រហែលមិនប្រកាន់ទេដឹង
" បានៗ មិនអីទេ " ខាយ៍អ្នកឆ្លើយជំនួស
" ចឹងអគុណហើយ " បុគ្គលិកស្រីអោនអរគុណហើយក៏ប្រញាប់ទៅប្រាប់ភ្ញៀវថាបានកន្លែងហើយ
" មិចក៏អោយគេចូលមកអង្គុយចឹង មិនដែលស្គាល់គ្នាផង " ជីមីនបែរមកសួរខាយ៍ ព្រោះគេមិនមែមចិត្តល្អដូចមុនទេ
" អឺណា... ម៉ោងស្មាននេះជាម៉ោងបាយ ចឹងហើយហាងពេញជារឿងធម្មតា ណាមួយបហរហែលជាគ្នាជាបុគ្គលិកធ្វើការគ្នាប្រញាប់ធ្វើការដែរនិងណា កុំខឹងអីចាត់ទុកធ្វើបុណ្យទៅ " ខាយ៍
" អឺ.. មនុស្សចិត្តល្អ " ជីមីន
" លោកសូមមកខាននេះ " បុគ្គលិកស្រី
" ហើុយ.. លោក / លោក " ជីមីននិងចូហាននិយាយដំណើរគ្នា នេះពិតជាមាននិស្ស័យមែន
" ពិតជានិស្ស័យមែន " ខាយ៍និយាយទៅកាន់ពីរនាក់នោះ
" អឺ.. សុំអង្គុយផងបានទេ " ជុងហូគ្មានទៅខ្វល់ពីចូហានដែរកំពុងគាំងនោះទេ នាយនៅមកសុំកន្លែងខាយ៍អង្គុយទៀត
" បាទបាន " ខាយ៍ក៏ញញឹមទៅវិញ
" ហើុយ.. អាជុងហូ ទៅវិញទៅហី " ចូហានទាញដៃមិត្តគេមិនអោយចូលអង្គុយទេ
" ចូលមក យើងឃ្លានហើយ " ជុងហូមិនបានទៅខ្វល់ទេ នាយចូលអង្គុយទល់មុខខាយ៍ហើយ
" ចូលមក នៅឈរអីទៀត " ជុងហូក៏ទាញដៃចូហានដែរនាយមិនហ៊ានចូលនោះ
" អឺ... " ចូហានដែលអង្គុយទល់មុខជីមីននេះ នាយមិនហ៊ានមើលមុខជីមីនទេ ព្រោះជីមីនសម្លក់នាយជាប់រហូត
" នេះលោកអញ្ជើញកម្មង់ " បុគ្គលិកយកមីនុយមកអោយជុងហូនិងចូហាន
" ណែក..នៅអោនមុខស្អី?? ឆាប់ហៅម្ហូបទៅ " ជុងហូកេះចូហានអោយនាយឆាប់ហៅម្ហូប
" អឹម... យកអានេះប៉ុណ្ណឹងចុះ " ចូហានហៅហើយនាយអោនមុខបន្ត
" ហៅតិចម្ល៉េះ!! ប្អូនយកអានេះហើយនៅមានអានេះទៀត ប៉ុណ្ណឹងសិនចុះ " ជិងហូខ្ជិលខ្វល់ពីចូហានណាស់ នាយហៅយកៗ ព្រោះឃ្លានណាស់
" បាទ សូមរងចាំបន្តិច " បុគ្គលិកក៏ចាកចេញទៅបាត់
" ណែក.. មិចក៏អោនមុខរហូតចឹង?? " ជុងហូ
" គ្មានស្អីទេ យើងអោនតែយើងតើ " ចូហាន
" សួស្តី លោកឈ្មោះអ្វីដែរ?? " ដោយសារតែភាពរុសរាយ ជុងហូបែរមកនិយាយជាមួយខាយ៍ដែលអង្គុយទល់មុខ
" អ៎រ... ខ្ញុំឈ្មោះខាយ៍ ចុះលោកវិញ?? " ខាយ៍ក៏គេរុសរាយដែរ
" បាទ ខ្ញុំឈ្មោះជុងហូ នេះមិត្តខ្ញុំចូហាន តែ.. អ៊ួយ.. មិចក៏មុខមិត្តលោកសម្លក់មិនឈប់ចឹង?? គួរអោយខ្លាច " ជុងហូនាយនេះមើលតែមុខជីមីន នាយក៏ចង់ខ្លាចដែរ
" អ៎.. ហិៗ ជីមីន កុំសម្លក់គេពេក ពួកគេខ្លាចណា " ខាយ៍អោយទៅកេះជីមីនកុំអោយគេសម្លក់ទៀត
" ហើុយ.. គួរអោយខឹងមែន " ជីមីនគេមិមទាន់លើកទោសអោយចូហានទេ
" នេះជីមីន ជាមិត្តខ្ញុំ ដោយសារតែមិត្តលោកចូហាននិង ទើបមិត្តខ្ញុំគេខឹងនិងណា កុំប្រកាន់អី " ខាយ៍និយាយបកស្រាយទៅជុងហូ
" ហើុយ.. ខ្ញុំសុំទោសហើយ មិចក៏នៅតែខឹងចឹង ខ្ញុំសុំទោសម្តងទៀតក៏បានដែរ សុំទោស ឈប់សម្លក់ខ្ញុំទៅ " ចូហានក៏ងើបមុខមើលជីមីន
" .... " ជីមីនគេមិននិយាយអ្វីទេ តែគេមើលមុខចូហាន ចង់ប្រាប់ថាគេមិនទាន់ទទួលទេ
" ទៅណា.. ដើម្បីសុំទោស អាហារមួយពេលនេះទុកអោយខ្ញុំអ្នកចេញចុះយ៉ាងមិចដែរ?? ឈប់ខឹងទៅ " ចូហានលើកសំណើរមួយទៀត
" បាន ចឹងក៏បាន " ជីមីនក៏ញញឹមមកវិញ នេះគេមិនបានទៅខឹងអ្វីខ្លាំងទេ គ្រាន់តែចង់បន្លាចសោះ ព្រោះបន្លាចចូហានធ្វើអោយគេសប្បាយចិត្តដែរតើ
" ការពិតចង់អោយបាវសោះ " ចូហានដោយឃើញជីមីនញញឹមមកវិញ នាយលួចនិយាយខ្សឹបៗម្នាក់ឯង នាយហួសចិត្តនិងជីមីនណាស់
" និយាយស្អី?? ខ្ញុំលឺណាស់ " ជីមីនគេស្រែកទៅចូហាន
" ហាស៎ៗ គ្មានស្អីទេ គ្មានទេ " ចីហានញឹមៗដាក់ជីមីន មិញបុិសទៅហើយ
" លោកប្រាកដហើយហេស៎ ថាប៉ាវពួកខ្ញុំ?? " ខាយ៍គេសួរបញ្ជាក់ម្តងទៀត
" ប្រាកដហើយ មិត្តខ្ញុំនិយាយម៉ាត់ណាគឺម៉ាត់និង ពួកលោកមាឌតូចចឹង អាហារមួយពេលនិងវាមិនអ្វីទេ មែនទេ?? " ជុងហូចូលមកឆ្លើយជាមួយខាយ៍ នៅមកសួរបញ្ជាក់ចូហានទៀត
" មែនហើយ មាឌពួកលោកប៉ុណ្ណឹង អាហារមួយពេលខ្ញុំប៉ាវបានហើយ " ចូហាននិយាយដោយជឿជាក់
" ហឹស.. ចាំតែមើលទៅ " ជីមីនគេលួចសើចនិងអំនួតចូហាន ចាំមើលតែអាហារមកទៅ
" អាហារពួកលោកមកហើយ សូបអញ្ជើញ " បុគ្គលិកក៏លើកអាហារមក
" នេះហៅមុខក្រោយ តែបានដំណើរគ្នាណ៎ អស្ចារ្យមែន " ជុងហូនិយាយចឹងព្រោះឃើញថាអាហារមកច្រើនណាស់
" សុំទោស នេះជាអាហារដែលពួកខ្ញុំហៅតែពីរនាក់ទេ អេ.. នេះដូចជានៅបន្តិចទៀត " ជីមីន
" ហាស៎/ ហាស៎ " ជុងហូនិងចូហានពួកនាយស្រែកឡើងចង់ផ្អើរហាងគេហើយ ព្រោះមិនគួរអោយជឿ
" បាទ នៅបន្តិចទៀត កំពុងលើកមកហើយ " បុគ្គលិកនិយាយហើយក៏ចេញទៅ
" ហាស៎នៅមានទៀត / ហាស៎នៅមានទៀត " ពួកគេស្រែកម្តងទៀតហើយ ឡើងអ្នកជិតតុអើតមកមើលថាមានរឿងអ្វី
" ហេ.. មិចក៏ស្រែកលឺម្លេះ?? គេមើលមកច្រើនណាស់ " ខាយ៍អោនមកខ្សឹបប្រាប់ពួកនាយដែលកំពុងគាំង
" មិចក៏ពួកលោកញុំាច្រើនម្ល៉េះ ?? នេះញុំាអស់ដែរ " ជុងហូ
" យ៉ាងមិច?? មិនចង់ប៉ាវហេស៎... ហើុយ.. សម្តីមនុស្សពិតជាក្រឡិចក្រឡុចណាស់.. " ជីមីនបែបមកមើលពួកនាយទាំងពីរហើយគេក៏ចាប់ផ្តើមញុំាបណ្តើរៗ
" អ្នកណាថា ... អាហារប៉ុណ្ណឹងគ្រាន់តែជាកំទិចលុយខ្ញុំទេ " ចូហានដោយចង់ឈ្នះនាយក៏និយាយទាំងមានអំនួត
" ហឹស... ចឹងគួរហៅថែមបន្តិចទៀតទេ " ជីមីនគេនិយាយចង់បញ្ជូសទៅចូហាន
" ញុំារបស់លោកអោយអស់ទៅ បើអស់ហើយ ចង់កម្មង់ទៀតក៏កម្មង់ទៅ កុំអោយខ្ជះខ្ជាយម្ហូប " ចូហាន
" ក៏បាន " ជីមីន ក៏បន្តញុំាទៀតទៅ
" នេះឯងមានលុយគ្រប់ដែរហេស៎ អាហារច្រើនណាស់ ហាងនេះក៏ថ្លៃដែរ " ជុងហូចូលមកអោនខ្សឹបចូហាន
" ក្រែងឯងជាអ្នកប៉ាវយើងហេស៎ ចឹងឯងប៉ាវទៅ " ចូហាននិយាយឡើងធម្មតា ព្រោះវាជាការពិត
" ហើុយ.. មិចក៏យើងវិញ?? " ជុងហូ
" ក្រែងមុនចូលមកឯងនិយាយថាប៉ាវយើងនោះ កុំថាភ្លេចណា បើចាំហើយ ចឹងអាហារនេះជាការរ៉ាប់រងរបស់ឯងហើយ អ៎នោះអាហារមកហើយ " ចូហាននាយមិនបានទៅខ្វល់ខ្វាយទេ
" យើង.. យើង " ជុងហូក៏នឹកឃើញដែរ
" ឆាប់ញុំាទៅ ចាំយើងដូសអោយណា " ចូហានចាប់ម្ហូបដាក់អោយជុងហូជាការយល់ចិត្តព្រោះមួយពេលនេះជុងហូអ្នកប៉ាវ
" ហើុយ.. លុយយើង " ជុងហូក៏ចាប់ផ្តើមញុំាទាំងគិតពីតម្លៃអាហារនេះ និយាយទៅគឺញុំាមិនឆ្ញាញ់តែម្តង
" អរគុណសម្រាប់អាហារនេះ " ជីមីនញុំារួចក៏ចង់ចេញទៅ ព្រោះដល់ម៉ោងធ្វើការហើយ
" អរគុណសម្រាប់អាហារ លំបាកលោកហើយ " ខាយ៍ញឹមៗដាក់ជុងហូព្រោះគេក៏បានលឺការសន្ទនារបស់ចូហាននិងជុងហូដែរ
" អើ... ជីមីន ខ្ញុំអាចសុំលេខលោកបានទេ គែគ្រាន់ចង់រកពេទ្យម្នាក់ប៉ុណ្ណោះ " ខណះពេលញុំាពួកគេទាំងបួកក៏បាននិយាយគ្នាខ្លះដែរ សួរនាំពីររឿងគ្នាទៅវិញទៅមក ទើបចូហានដឹងថាជីមីននិងខាយ៍ជាពេទ្យ
" បាន អោយទូរស័ព្ទមក " ជីមីនយកទូរស័ព្ទចូហានមកវាយលេខទូរស័ព្ទអោយចូហាន
" ខាយ៍ ខ្ញុំយ៉ាងសុំលេខទូរស័ព្ទដែរបានទេ " ជុងហូសួរទៅខាយ៍
" យករកពេទ្យដែរហេស៎ ចឹងអោយទូរស័ព្ទមក " ខាយ៍គេគ្រាន់តែចង់ញោះជុងហូទេ តែចុងក្រោយនៅអោយដដែរ
" អរគុណ " ជុងហូមើលលេខដែលខាយ៍អោយនាយហើយ ញញឹមដាក់ខាយ៍
" មិនអីទេ អរគុណសម្រាប់អាហារណា ជួបគ្នាលើកក្រោយខ្ញុំប៉ាវលោកវិញ " ខាយ៍
" បាទ " ជុងហូ
" ខ្ញុំទៅហើយ " ជីមីននិងខាយ៍ក៏ចាកចេញទៅ
" ណែក.. ញញឹមស្អី គេទៅបាត់ហើយ " ចូហាននិយាយដាក់ជុងហូដែលនាយនៅញញឹមមើលខាយ៍រហូតដល់ពួកគេចេញផុតនៅមិនចង់ដកភ្នែកទៀត
" ញញឹមស្អី.. គ្មានទេ ឆាប់ញុំាអាហារទៅអាងទៅកន្លែងផ្សេងទៀត " ជុងហូក៏បែរមកញុំាអាហារដើម្បីបន្លប់វិញ
*គេស្អាតណាស់ * ជុងហូនឹក្នុងចិត្តម្នាក់ឯង នាយញុំាបណ្តើរញញឹមបណ្តើរ
*ប្រហែលម្នាក់នេះ ជាអ្នកដែលយើងគួរចាប់ផ្តើមជាថ្មីហើយ * ចូហានក៏នឹកក្នុងចិត្តដែរ
____________________________________
+ ខុនដូរចូហាន
" មិចក៏នៅទីនេះ?? " ចូហានចូលមកក៏ឃើញយ៉ុងវ៉ូនៅផឹកម្នាក់ឯងក្នុងខុនដូរនាយ
" អផ្សុក ផឹកទេ " យ៉ុងវ៉ូមិនដឹងផឹកតាំងពីពេលណាទេ ព្រោះឃើញដបស្រាដែលអស់ច្រើនណាស់
" អត់ទេ ផឹកតែឯងទៅ កុំផឹកច្រើនពេក ប្រយ័ត្នទៅភូមិគ្រិះវិញមិនរួច " ចូហានចូលមកអង្គុយជិតយ៉ុងវ៉ូ
" យើងដេកទីនេះ " យ៉ុងវ៉ូនិយាយបែបមនុស្សស្រវឹង
" ហាស៎ " ចូហានក៏ចង់ផ្អើរដែរ
" យប់នេះបងយ៉ុងមិនបានមកភូមិគ្រិះទេ ចឹងហើយយើងនៅណាក៏គាត់មិនខ្វល់ដែរ " យ៉ុងវ៉ូមើលទៅគេមានទុក្ខច្រើនណាស់ នេះគេផឹកដូចងូតទៅហើយ
" ការពិតចឹងសោះ " ចូហាន
" មកផឹកមក ផឹកកំដរយើង យើងមិនចូលចិត្តផឹកម្នាក់ឯងទេ " យ៉ុងវ៉ូគាស់ស្រាហុតអោយចូហាន
" អឹម.. ជល់ " ចូហានក៏ទទួលយកមកផឹកដែរ
" បងយ៉ុងគាត់ប្រែហើយ គាត់មិនខ្វល់ពីយើងទៀតទេ ហឹកៗ " យ៉ុងវ៉ូចាប់ផ្តើមយំរៀបរាប់ គេទ្រាំមកយូរហើយ នេះ5ខែហើយដែលយ៉ុងហ្គីមិនខ្វល់ពីគេ
" អឹម... យំទៅ និយាយអ្វីដែលចង់និយាយមក យើងចាំស្តាប់ " ចូហាននាយគ្មានអ្វីត្រូវផ្តល់យោបល់ទេ អ្វីដែលធ្វើបានមានតែស្តាប់ប៉ុណ្ណោះ
" បើគាត់ខ្វល់ពីយើង បានបុិនឯងខ្វល់និងស្រលាញ់យើង យើងក៏សប្បាយចិត្តដែរ តែនេះបន្តិចក៏លែងមានហើយមែនទេ មិចក៏ទៅជាចឹង?? មិចក៏គាត់មិនល្អដូចឯងទៅ " យ៉ុងវ៉ូស្រែកយំលឺៗបញ្ជាក់ពីគារឈឺចាប់របស់គេ
"ចឹងក៏ចាកចេញទៅ មករកបងក៏បានដែរ បងនៅតែទទួល " ចូហាន
" អត់ទេ!! យើងមិនស្រលាញ់ឯងទេ យើងស្រលាញ់តែបងយ៉ុងម្នាក់ប៉ុណ្ណោះ គ្មាននរណាជំនួសគាត់បានទេ ហើយឯងយើងដឹងថាគិតអ្វី តែបំភ្លេចទៅ រកអ្នកផ្សេងដែលល្អទៅ " យ៉ុងវ៉ូ
" ស្រវឹងហើយក៏នៅតែមិនក្បត់ពីស្នេហាដែរ គួរអោយសរសើរ " ចូហានញញឹមដូចសរសើរយ៉ុងវ៉ូ ឯមួយទៀតញញឹមចំអក់ខ្លួនឯង
" អឹម... " យ៉ុងវ៉ូដោយសារជាតិស្រវឹងគេក៏ដេកលក់បាត់ទៅដោយកើយស្នាចូហាន
" អឹម... មិនញុំាបាយទេហេស៎ បានជាស្រាលចឹង " ចូហានក៏លើកបីយ៉ុងវ៉ូទៅលើកគ្រែ និងរៀបចំអោយយ៉ុងវ៉ូគេងអោយស្រាល នាយនៅមានជូតខ្លួនប្តូរសម្លៀកបំពាក់អោយយ៉ុងវ៉ូទៀត ពេលរួចរាល់នាយក៏ឡើងមកគេងម្ខាងទៀត
" ឆាតទៅលេងសិន " ពេលនឹកដល់រឿងថ្ងៃមិញក៏នឹកដល់ម្ចាស់លេខភ្លាម.
In chat
" សួស្តី កំពុងធ្វើអ្វី?? " ចូហាន
( សួស្តី ជានរណាដែរ?? ) ជីមីន
" ភ្លេចអ្នកប៉ាវបាយហើយហេស៎?? " ចូហាន
( អ៎.. ការពិតលោកជុងហូទេហេស៎ ) ជីមីន
" ណែក... មិចក៏ភ្លេចខ្ញុំបាត់ចឹងហាស់?? " ចូហាន
( អ៎រ.. ការពិតជាលោកទេហេស៎ ឈ្មោះ... ឈ្មោះអ្វី?? ) ជីមីន
" ចូហាន លីចូហាន " ចូហាន
( អ៎រ... ចាំហើយ ចាំហើយ ) ជីមីន
" ទំនេរមែនទេបានមានពេលឆាតជាមួយខ្ញុំ?? " ចូហាន
( ទេ គ្រាន់តែមានពេលទំនេរបន្តិច មិញស្មានតែជាអ្នកជំងឺទើបតបឆាតទៅ ) ជីមីន
" ការពិតចឹងសោះ មិនរំខាន់ទេ ពេលទំនេរឆាតរកលោកជួបគ្នាទៀត " ចូហាន
( ចង់ប៉ាវខ្ញុំទៀតមែនទេ?? ) ជីមីន
" ក៏បាន អោយតែជាប្រុសមាឌតូចស្អាត" ចូហាន
( លោកបុិនលេងសើចណាស់ បានហើយខ្ញុំមានអ្នកជំងឺត្រូវមើលហើយ ) ជីមីន
" បានប៉ុណ្ណឹងចុះ ជួបគ្នាលើកក្រោយ " ចូហាន
( លាហើយ អ្នកpay ) ជីមីនក៏ឈប់តបប៉ុណ្ណឹងទៅ
" ហឹស... ចេះលេងសើច គួរអោយស្រលាញ់ មានការងារល្អ គួរតែចាប់យក ជុប* " ចូហានថើបទូរស័ព្ទ ហើយក៏ចូលគេងទៅ ព្រោះនាយមានអារម្មណ៍ហត់បន្តិច
___________________________________
+ មន្ទីរពេទ្យ
" ហឹស... សប្បាយដែរតើ " ជីមីនបានបិទទូរស័ព្ទបន្ទាប់ពីឆាតជាមួយចូហានរួច ជីមីនដឹងថាចូហានជានរណា តែគ្រាន់តែគេធ្វើដូចមិនស្គាល់ប៉ុណ្ណោះ ។ ជីមីនគេគ្មានអ្នកជំអឺអ្វីទៀតទេ គ្រាន់តែជាលេសប៉ុណ្ណោះ ដើម្បីកុំអោយចូហានគិតថាគេជាមនុស្សចិត្តងាយ
" តឺត... " សម្លេងទូរស័ព្ទរោទ៍
" ទៀតហើយ " ជីមីនមើលតែលេខក៏ឃើញថាជាយ៉ុងហ្គី នេះបានគេបើកដៃខលមករាល់ល្ងាចតែម្តង
" អាឡូ " ជីមីនលើកទូរស័ព្ទ
( ជីមីន ទំនេរទេ?? ញុំាបាយជាមួយគ្នាបានទេ ??) យ៉ុងហ្គី
" អឹម... " ជីមីន
( មិនទំនេរមែនទេ??) យ៉ុងហ្គីដោយមិនបានលឺសម្លេងឆ្លើយតប ទើបនាយសួរបែបនេះ
" ទេ!! ពួកយើងដូចជួបគ្នាញឹកណាស់ មិនល្អទេដឹង " ជីមីន
( មានរឿងអ្វីមិនល្អ?? រឺក៏អូនមិនចង់ជួបបង) យ៉ុងហ្គី
" ទេ!! គ្រាន់តែខ្លាចយ៉ុងវ៉ូមិនសប្បាយចិត្ត " ជីមីនគ្មានអ្វីត្រូវលាក់លៀមទេ គេនិយាយត្រង់ៗតែម្តង
( អត់.. អត់ទេ បងគ្មានត្រូវជាអ្វីជាមួយយ៉ុងវ៉ូទេ ពួកយើងគ្រាន់តែជាមិត្តប៉ុណ្ណោះ ) យ៉ុងហ្គីនិយាយសម្លេងអាក់ៗ
" អ៎.. មិត្តដក់ថ្នាក់នៅជាមួយគ្នា មិត្ត!! " ជីមីនសង្គត់ពាក្យមិត្តទៅយ៉ុងហ្គី
( អឺ..ជីមីនមកញុំាបាយជាមួយបងទៅណា បងចង់ញុំាបាយជាមួយអូនពិតមែន) យ៉ុងហ្គីនាយប្តូរមកនិយាយរឿងញុំាបាយវិញ និយាយរឿងយ៉ុងវ៉ួខ្លាចធ្វើអោយជីមីនខូចអារម្មណ៍
" អឹម.. បានផ្ញើរទីតាំងមក ចាំខ្ញុំទៅ " ជីមីន
( បាន ចាំជួបគ្នាណា ជុប ) យ៉ុងហ្គី
" បាទ ជួបគ្នា " ជីមីនក៏ចុចបិទបាត់ មិនត្រូវការយ៉ុងហ្គីចុចបិទមុនទេ
" សប្បាយទៀតហើយ " ជីមីនញញឹមចុចមាត់ ហើយក៏រាប់របស់ដើម្បីចេញពៅធ្វើការ
__________________________________
To Be Continue
You are reading the story above: TeenFic.Net