Episode 20: ជួបគ្នាជាថ្មី

Background color
Font
Font size
Line height


+ 5 ខែក្រោយមក

" ជុង... ជុង.. អា៎.. បែកទឹកភ្លោះហើយ ជុង... " ពេលយប់ជាពេលដែលគេងលក់ស្រួល តែសម្រាប់ថេយ៉ុងដែលគ្រប់ខែនេះរង់ចាំថ្ងៃកើត ពេលនេះគេក៏បែកទឹកភ្លោះហើយ ថេយ៍បានដាស់ជុងហ្គុកដែលនាយគេងលក់ជិតនិង

" មានរឿងអ្វី?? អា៎.. ថេយ៍អូនកើតអ្វី?? " ជុងហ្គុកដែលក្រោមមកមមើលមមាយនេះ លឺតែថេយ៍ស្រែកភ្លាម នាយប្រញាប់បើកភ្លើងមើល

" អូនបែកទឹកភ្លោះហើយ " ថេយ៍ដែលគេកំពុងអង្គុយផ្អែកក្បាលនិងគ្រែ ថេយ៍មិនចង់ក្រោកផ្តេសផ្តាសខ្លាចទឹកភ្លោះហូរមកអស់

" ធ្វើមិចទៅ?? ធ្វើមិចទៅ?? បងទៅហៅប៉ាមកជួយមើលសិន ប៉ាជួយផង " ជុងហ្គុកដោយសារតែក្លាយជាប៉ាថ្មោងថ្មី នាយមិនដឹងអ្វីទាំងអស់ ទើបរត់ទៅរកប៉ានាយជាលោកដៃគីដែលគាត់មកស្នាក់នៅទីនេះដែររងចាំចៅគាត់កើត

" ប៉ា ប៉ាមកមើលប្រពន្ធខ្ញុំផង " ជុងហ្គុកចូលមកវិញដោយអូសដៃលោកដៃគីមកតែម្តង ទាំងគាត់នេះមិនទាន់អស់ងងុយ

" ប៉ាប្រពន្ធខ្ញុំបែកទឹកភ្លោះហើយ ធ្វើមិចទៅ?? ខ្ញុំភ័យណាស់ ផូស* អ៊ួយ.. ប៉ាវាយក្បាលខ្ញុំធ្វើអី ?? " ជុងហ្គុកត្រូវលោកដៃគីវាយមួយដៃលើក្បាលនេះនាយពុំភ័យផង មិចមកវាយនាយចឹង

" ណែក... មិចមិនឆាប់យកកូនថេយ៍ទៅពេទ្យ គេដល់ពេលកើតហើយ ឆាប់ទៅបីប្រពន្ធឯងមក យកទៅពេទ្យអោយលឿន " លោកដៃគីនេះហួសចិត្តនិងជុងហ្គុក រឿងជំនួញអីដឹងទាំងអស់ តែរឿងប្រពន្ធមានផ្ទៃពោះបែបជាមិនដឹង។ គាត់ក៏ប្រញាប់អោយជុងហ្គុកចូលទៅបីថេយ៍មក ឯគាត់អ្នកបើកទ្វាអោយ

" កូនខ្ញុំកើតហើយហេស៎.. បាទៗ .. មោះថេយ៍ បងបីអូន តោងអោយជាប់ណាស់ " ជុងហ្គុកក៏ប្រញាប់ចូលមកបីថេយ៍

" កូនថេយ៍កុំភ័យអីកូន .. ដកដង្ហើមមួយៗណា ពួកយើងទៅពេទ្យហើយ " លោកដៃគីដើរពីក្រោយហើយគាត់ជួយលើកទឹកចិត្តថេយ៍ផង ខ្លាចថេយ៍ភ័យអីផងព្រោះកូនដំបូង

" ប៉ាខលប្រាប់ប៉ាម៉ាក់ក្មេកខ្ញុំផង " ជុងហ្គុកដាក់ថេយ៍ចូលឡានហើយ កូនឡើងទៅបើកឡានចេញទៅ

" អឺ.. ដឹងហើយ បើកឡានអោយស្រួលបួល កុំបើកលឿនពេក " លោកដៃគីគាត់អង្គុយខាងក្រោយជាមួយថេយ៍ដែរ

" បាទប៉ា " ជុងហ្គុក

___________________________________

+ មន្ទីរពេទ្យ

" លោកដន្លង កូនថេយ៍យ៉ាងមិចហើយ ?? " លោកគីមនិងអ្នកស្រីគីមរួមទាំងជីនក៏មកដែរ

" កំពុងចូលបន្ទប់វះហើយ ជុងហ្គុកក៏នៅក្នុងនិងដែរ " លោកដៃគីអង្គុយចាំខាងក្រៅ ព្រោះក្នុងបន្ទប់វះកាត់ពេទ្យអោយតែជុងហ្គុកជាប្តីចូលទៅទេ

" ប៉ាម៉ាក់អង្គុយសិនទៅ ថេយ៍និងកូនប្រាកដជាមិនអីទេ " ជីន

" កូនទៅរៀបបន្ទប់សម្រាកអោយកូនថេយ៍ផងកូន " អ្នកស្រីជីន

" បាទ " ជីនក៏ចាកចេញទៅ ទុកអោយប៉ាម៉ាក់គេនិងលោកដៃគីនៅចាំមុនបន្ទប់វះកាត់

" ង៉ា.. ង៉ា " រយះពេល10នាទីក្រោយ ក៏លឺសម្លេងក្មេងយំចេញពីបន្ទប់វះកាត់

" ហើុយ.. កើតហើយ កើតហើយ " លោកដៃគីនិងប៉ាម៉ាក់ថេយ៍នាំគ្នារំភើបហក់លោតអោបគ្នា ដោយសារបានលឺសម្លេងចៅ ជាចៅដំបូងរបស់ពួកគាត់

" មិចក៏អត់ទាន់ចេញមកចឹង?? " លោកគីម ដោយសារចាំមួយសន្ទុះហើយ មិនទាន់ឃើញពេទ្យយកចៅគាត់ចេញចឹង

" ក្រែងកូនថេយ៍មានកូនភ្លោះហេស៎ ចឹងនៅចៅម្នាក់ទៀត " អ្នកស្រីគីម

" អឺរ.. ពិតមែនហើយ ចង់ភ្លេច អរពេក " លោកគីមក៏ស្ងប់អារម្មណ៍រងចាំស្តាប់សម្លេងចៅម្នាក់ទៀត

" ង៉ា.. ង៉ា " និយាយមិនទាន់រួចពីមាត់ផង សម្លេងក្មេងម្នាក់ទៀត ក៏បន្លឺឡើង

" កើតហើយៗ " ពួកគាត់ក៏ចាប់ផ្តើមអរម្តងទៀត

" ក្រាក.. " មួយសន្ទុះក្រោយមក សម្លេងបើកទ្វាបន្ទប់វះកាត់ក៏បើកឡើង ដោយមានពេទ្យរះរទេះពីរចេញមក ដោយរទេះទាំងពីរមានទារកទើបកើតទាំងពីរ ឯជុងហ្គុកនៅខាងក្នុងជាមួយថេយ៍សិន

" អា៎.. ចៅសម្លាញ់ គួរអោយស្អប់ណាស់ មួយៗ " លោកដៃគីរំភើបចិត្តណាស់ ដែលមានឃើញមុខចៅដំបូងរបស់គាត់

" ពិតមែនហើយដន្លង មើលចុះគួរអោយស្អប់ណាស់ " លោកគីម

" អ្នកគ្រូពេទ្យ អឫប់ប៉ាក្មេងយ៉ាងមិចហើយ " អ្នកស្រីគីម

" មិនអីទេ គ្រាន់តែស្ពឹក រងចាំអោយអស់ជាតិថ្នាំសិន ទើបអាចទៅបន្ទប់សម្រាកបាន " អ្នកគ្រូពេទ្យ

" អរគុណ ចា " អ្នកស្រីគីម

" សុំអនុញ្ញាតយកទារកទៅឆែកសុខភាពសិន " អ្នកគ្រូពេទ្យ

" បាទ.. ហើុយមើលចុះគួរអោយស្រលាញ់ណាស់ " លោកគីមក៏បានថតរូបទុក យកទៅផុសដែរ ដើម្បីយកទៅបង្អួតមិត្តរបស់គាត់

" តោះដន្លង ទៅរៀបចំបន្ទប់អោយចៅ " លោកដៃគីនិងប៉ាម៉ាក់ថេយ៍ក៏ទៅ

___________________________________

+ ព្រឹកឡើង

" មើលចុះ មើលមិនចង់ដឹងថាមួយណាបងមួនណាប្អូនទរនេះ " ជីមីនគេបានមកមើលក្មួយភ្លោះរបស់គេ ពេលបានដំណឹងភ្លាមគឺមកភ្លាម សំណាងហើយដែលថេយ៍សម្រាលនៅមន្ទីរពេទ្យគេធ្វើការស្រាប់ ចឹងហើយមិនខាត ។ ជីមីនពេលនេះគេបានមកធ្វើការវិញហើយ គេចូលធ្វើការបានមួយអាទិត្យហើយ មកម្តងនេះគឺគេភ្លែកជាងមុនឆ្ងាយណាស់ ព្រោះបើមនុស្សមិនស្គាល់គេក៏មិនចេះតែញញឹមដាក់ដែរ គេញញឹមដាក់តែមនុស្សដែលស្គាល់គ្នាប៉ុណ្ណោះ នេះជាអ្វីដែលជីអានិងខេវីនបង្រៀន ត្រឹមរយះពេល5ខែគេបានរៀនចេះទាំងអស់

" ខាងឆ្វេងជាបង ខាងស្តាប់ជាប្អូន នេះបងដំបូងក៏ចង់ច្រឡំដែរ " ជីន

" ហិស គួរអោយស្អប់ណាស់ " ជីមីនគេមិនហ៊ានប៉ះមុនខក្មួយទេ ព្រោះខ្លាចឆ្លងមេរោគទៅក្មួយ ទើបបានត្រឹមមើលនិងភ្នែក

" ពួកគេឈ្មោះអីដែរបងជីន?? " ជីមីន

" បងមិនទាន់ដឹងទេ ចាំអោយអូនថេយ៍និងជុងហ្គុកដាក់ខ្លួនឯង " ជីន

" ទឺង* " សម្លេងសារ

( យ៉ុងហ្គីបានមកដល់ពេទ្យហើយ ) ជីមីនបើកមើលសារក៏ឃើញស៊ូសុីផ្ញើរសារមក មើលហើយគេក៏បិទទៅ

" អឹម.. បងជីន អូនទៅធ្វើការសិនហើយ នេះជារបស់ក្មួយៗ ចាំពេលម៉ោងបាយចាំខ្ញុំមកមើលទៀត " ជីមីនគេក៏ចង់រៀបចេញទៅ

" អឹម.. ចាំបងប្រាប់អូនថេយ៍អោយ " ជីនក៏នៅមើលក្មួយទៀត ព្រោះថេយ៍និងជុងហ្គុកគេងមិនទាន់ក្រោកទេ

" បាទ ចឹងខ្ញុំទៅហើយ " ជីមីនក៏បើកទ្វាចេញទៅ

" នោះជីមីនមែន?? " ពេលជីមីនមើលទ្វាចេញដើរទៅមើលអ្នកជំងឺ ចឹងយ៉ុងហ្គីនាយបានឃើញតែពីក្រោយខ្នងក៏មិនហ៊ានសន្និដ្ឋានដែរ ខ្លាចថាជាពេទ្យ ព្រោះជីមីនពាក់ខោអាវពេទ្យ

" ហើុយ.. ប្រហែលជាពេទ្យទេ " យ៉ុងហ្គីមិនគិតច្រើនក៏ចូលទៅមើលក្មួយទៅ ព្រោះនាយក៏ចង់ជួបក្មួយដែរ

" សួស្តី ជីន " យ៉ុងហ្គីក៏ចូលមកដោយមានរបស់ពេញដៃ

" សួស្តី លោកយ៉ុងហ្គី " ជីនគេនៅតែខឹងយ៉ុងហ្គីរឿងធ្វើបាបជីមីនដដែរ តែនាយមករាក់ទាកគេហើយគេធ្វើហីមិចកើត ក៏មានតែតបវិញទៅ តែមុខវិញគេមិនចង់មើលផង

" ខ្ញុំមកមើលក្មួយ " យ៉ុងហ្គីក៏មិនសូវហ៊ាននិយាយអ្វីដែរ ព្រោះដឹងថាជីននៅតែខឹងនាយ

" មើលចុះ ខ្ញុំយករបស់រៀបចំសិន " ជីន

" អរ.. បាទ " យ៉ុងហ្គី

" នេះមាននរណាមកលេងមុននេះមែនទេ?? " យ៉ុងហ្គីនាយចង់ដឹងថាមិញជាជីមីនអត់តែនាយមិនហ៊ានសួរចំទេ

" អ៎រ.. មាន មានអ្វីមែនទេ?? " ជីន

" អ៎រ.. គឺ គ្រាន់តែចង់ដឹងថានរណាគេមក ព្រោះខ្ញុំមកព្រឹកចឹងហើយ នៅមានអ្នកមកមុនទៀត " យ៉ុងហ្គីនាយនិយាយផងមើលក្មួយៗនាយដែលគេងលក់អស់ហើយ

" គឺ ជីមីន " ជីនគេឆ្លើយចោលទេ

" ជីមីន?? " យ៉ុងហ្គីដោយភ្ញាក់ផ្អើរពេកទើបនាយនិយាយឡើងខ្លាំង

" មិចក៏និយាយខ្លាំងម្ល៉េះ ?? ប្រយ័ត្នភ្ញាក់ក្មួយខ្ញុំណា " ជីននេះខំរត់មកមើលក្មួយខ្លាចពួកគេភ្ញាក់ដោយសារសម្លេងយ៉ុងហ្គី តែពេលមកមើលក៏ឃើញថាពួកគេមិនបានភ្ញាក់ទេ ធ្វើអោយគេធូរចិត្តបន្តិច

" ជីមីន?? ជីមីនចេញទៅយូរនៅ?? ដឹងថាគេនៅឯណាទេ?? ប្រាប់ខ្ញុំមក " យ៉ុងហ្គីដោយចង់ដឹងខ្លាំងពេកនាយដល់ថ្នាក់ចាប់អន្រួនជីនដើម្បីចង់បានចម្លើយ ។ ព្រោះតាំងពីដឹងការពិតមក យ៉ុងហ្គីនាយក៏បានតាមរកជីមីនដែរ តែនាយរកមិនឃើញ អោយកូនចៅជួយរកក៏រកមិនឃើញ នាយមានទៅសួរអតីតប៉ាម៉ាក់ក្មេកនាយទៀត តែពួកគាត់មិននិយាយរកនាយទេ និយាយទៅមើលឃើញនាយជាន់ភូមិគ្រិះផាក អ្នកយាមនិងចាប់នាយចេញតែម្តង ទើបនាយមិនដឹងថាជីមីននៅឯណា

" អ៊ួយ.. មិចក៏អន្រួនខ្លាំងម្ល៉េះ?? លែងខ្ញុំសិនទៅ " ជីននេះឡើងចង់ឈឺក្បាលហើយ យប់មិញគេងមិនបានគ្រប់ផង នៅមកអន្រួនគេទៀតអីណា

" ប្រាប់ខ្ញុំមកជីមីននៅឯណា ?? " យ៉ុងហ្គីក៏ព្រមលែងសិនទៅ ទុកអោយជីនតាំងអារម្មណ៍សិន

" ចង់ដឹងធ្វើអ្វី?? ក្រែងលែងគ្នាហើយតើ ?? នៅមកចងកម្មចងពារធ្វើអ្វីទៀត ជីមីនគេទើបតែសុខភាពផ្លូវចិត្តល្អមកវិញទេ ខ្ញុំមិនចង់អោយគេនឹកឃើញអាតីតកាលអាក្រក់ទេ ទុកអោយគេមានក្តីសុខផងទៅ " ជីនគេរ៉េបមួយប្រយោគទៅតែម្តង នេះប្រឹងទប់មកយូរហើយ ឥឡូវបានបញ្ចេញហើយ

" ជីនខ្ញុំដឹងថាខ្ញុំអាក្រក់ តែពេលនេះខ្ញុំតាំងចិត្តកែខ្លួនហើយ សុំអង្វរអោយខ្ញុំជួបជីមីនទៅ ខ្ញុំនិយាយជាមួយគេតែមួយភ្លែតក៏បានដែរ " យ៉ុងហ្គីនាយព្រមស្តាប់ពាក្យជេរស្តីអ្វីក៏បានដែរ អោយតែជីនព្រមប្រាប់ថាជីមីននៅឯណា

" មិចក៏លោកក្បាលរឹងម្ល៉េះ?? ចង់ជួបធ្វើអ្វី?? " ជីន

" សុំអង្វរជីន ប្រាប់ខ្ញុំមក ខ្ញុំពិតជាចង់ជួបជីមីនពិតមែន " យ៉ុងហ្គីនៅតែអង្វរដដែរ

" ហើុយ... លោកពិតជាគួរអោយធុញមែន " ជីន នេះខំជេរដេញហើយ នៅតែយ៉ុងហ្គីក្បាលរឹងមិនព្រមចុះចាញ់សោះ

" សុំអង្វរប្រាប់ខ្ញុំមក " យ៉ុងហ្គីនេះទឹកមុខគឺកំសត់ណាស់ សូម្បីជីនក៏ចង់អាណិតដែរ

" ជីមីនមកធ្វើការវិញហើយ នៅក្នុងពេទ្យនេះ ក្រាក* ផាំង.. ហើុយ.. ទៅបាត់ គ្មានអរគុណអីសោះ " ជីននិយាយថាជីមីននៅឯណាហើយ ពេលមើលយ៉ុងហ្គីឃើញនាយបើកទ្វាចេញទៅបាត់ ធ្វើអោយជីននេះហួសចិត្តតែម្តង

" បើធ្វើអោយជីមីនឈឺចាប់ម្តងទៀត យើងនិងអោយណាមជូនចាត់ការលោកហើយ " ជីននៅនិយាយម្នាក់ឯង ហើយក៏ប្រញាប់រៀបអីវ៉ាន់ទុកនិងទៅរកអីញុំាអោយថេយ៍និងជុងហ្គុកផង ហើុយ.. មានក្មួយម្តងធ្វើអោយគេរវល់តែម្តង

____________________________________

+ បន្ទប់ជីមីន

" អាឡូ បងស៊ូសុី " ជីមីនគេនៅក្នុងបន្ទប់ធ្វើការ ពេលនេះមិនទាន់ដល់ម៉ោងណាត់អ្នកជំងឺទេ ទើបមានពេលខលទៅស៊ូសុី

( ជីមីន អូនញុំអីនៅ?? អោយបងយកអោយទេ?? ) ស៊ូសុី

" មិនអីទេ អូនញុំាជាមួយថេយ៍បាន " ជីមីន

" បងនៅឯណាដែរ?? " ជីមីន

( បងកំពុងសើុបរឿងខ្លះប្រហែលជិតដឹងថ្ងៃនេះហើយ ពេលដឹងចាំបងទៅប្រាប់អូន ) ស៊ូសុី គេនៅក្រៅតែគេដឹងថាយ៉ុងហ្គីមកមន្ទីរពេទ្យដោយសារតែស៊ូសុីបានheck ចូលកាំមេរ៉ាក្នុងមន្ទីរពេទ្យ ហើយនិងមានកូនចៅគេនៅក្នុងនិងដែរ គេថែមទាំងមានកូនចៅតាមដានយ៉ុងហ្គីទៀត ចឹងបានគេដឹងរឿងយ៉ុងហ្គីច្រើន

" បងសើុបបានអ្វីខ្លះហើយ?? " ជីមីន

( បងសើុបបានថា យ៉ុងវ៉ូតែងតែជួបប្រុសម្នាក់នេះ ចាំបងផ្ញើររូបអោយមើល ម្នាក់និងឈ្មោះ លីចូហាន ជាកូនកាត់អាមេរិក/កូរ៉េ បងបានតាមដានគេហើយ ឃើញថាគេស្នាក់នៅប្រទេសកូរ៉េ មិនបានទៅអាមេរិកវិញទេ ហើយកន្លែងស្នាក់នៅចូហាននោះក៏ឃើញយ៉ុងវ៉ូចេញចូលញឹកញាប់ដែរ បងគិតថាពួកគេសាហាយនិងគ្នា) ស៊ូសុី

" ចុះយ៉ុងវ៉ូគេនៅឯណា?? " ជីមីនគេក៏បានដឹងដែរថាយ៉ុងហ្គីបានដឹងរឿងទាំងអស់ហើយ ហើយយ៉ុងហ្គីក៏សោកស្តាយដែរ តែរឿននេះមិនបានធ្វើអោយជីមីនរំភើបទេ ព្រោះនេះជាជីមីនថ្មី មិនមែនស្លូតៗដូចមុនទេ

( យ៉ុងវ៉ូគេស្នាក់នៅភូមិគ្រិះមីនដដែរ បងក៏មិនយល់ដែរមិចក៏គេនៅទីនោះ ) ស៊ូសុី

" ហឹស... ស្ម័គ្រស្មោះមែន " ជីមីនសើចចុងមាត់ នោះដល់ដំណាក់កាលនេះហើយនៅតែអោយយ៉ុងវ៉ូស្នាក់នៅដដែរ ឯគេខុសតែបន្តិចក៏ស្តីអោយដល់ថ្នាក់លែងលះ ពិតជាប្រៀបធៀបគ្នាមិនបានមែន

" តុក* " សម្លេងគោះទ្វា

" បងស៊ូសុី ប៉ុណ្ណឹងសិនចុះ យ៉ុងហ្គីមកហើយ " ជីមីនមើលតាមកញ្ចក់ក៏ឃើញថាជាយ៉ុងហ្គី ទើបគេត្រូវបិទទូរស័ព្ទសិន

( អឹម.. ល្ងាចចាំជួបគ្នា ) ស៊ូសុី

" បាទ លាហើយ " ជីមីនក៏ចុចបិទបាត់

" ចូលមក " ជីមីនក៏អនុញ្ញាត

" ហ៊ួស... មិនអីទេ មិនអីទេ " យ៉ុងហ្គីដែរឈរខាងក្រៅនោះ នាយដកដង្ហើមវែងៗ ហើយរៀបរឹកសិនព្រោះនេះជាការជួបគ្នាលើកទីមួយបន្ទាប់ពីលែងលះមក នាយត្រូវអោយជីមីនអារម្មណ៍ល្អជាមួយនាយសិន ទើបនាយអាចជួបជីមីនទៀត

" ជីមីន.. " យ៉ុងហ្គីចូលមកដោយនិយាយតិចៗ ពេលរត់មកនាយមានភាពក្លាហានណាស់ តែពេលមកដល់បន្ទន់ជីមីនអារម្មណ៍ក្លាហានមិញមិនដឹងទៅណាអស់នៅតែអារម្មណ៍ខ្លាចចិត្ត និងរអៀសខ្លួន

" លោកយ៉ុងហ្គី ឈឺអ្វីដែរមែនទេ?? " ជីមីនសួរចឹងដោយសារតែជាការនិយាយក្នុងនាមជាពេទ្យជាការងារគេចឹងឯង

" អឺ.. ហៅដូចមុនក៏បានដែរ " យ៉ុងហ្គីមានអារម្មណ៍អោយជីមីនហៅនាយដូចមុនគឺហៅ បង ព្រោះនាយមានអារម្មណ៍ដូចឆ្ងាយគ្នាចឹងពេលជីមីនហៅនាយថាលោក

" អ៎.. ចឹងក៏បាន ខ្ញុំហៅចឹងព្រោះខ្លាចលោកប្រកាន់ ទើបត្រូវរៀបរឹកអិយស្រួលបួល ព្រោះលោកប្រកាន់ខ្ញុំច្រើនណាស់ " ជីមីនគេនិយាយដោយស្នាមញញឹម គេនិយាយពាក្យធម្មតាទេ តែអ្នកស្តាប់អាចចុកបាន

" អ៎... បងមិនប្រកាន់ទេ " យ៉ុងហ្គីស្តាប់ពាក្យជីមីននិយាយហើយ ក៏ចុកដែរតែត្រូវទប់អារម្មណ៍ព្រោះនាយមកដើម្បីនិយាយល្អៗជាមួយជីមីន

" បងមានឈឺអ្វីមែនទេ?? " ជីមីននៅតែរក្សាស្នាមញញឹម

" បងមិនឈឺអ្វីទេ ... " យ៉ុងហ្គីក៏ចូលមកអង្គុយទល់មុខជីមីន

" អ៎.. ត្រូវហើយ បងមានអ្នកមើលថែល្អ មិចនិងអាចឈឺទៅ " ជីមីននេះរកតែយ៉ុងហ្គីនិយាយមិនទាន់អស់ផង ជីមីនក៏និយាយកាត់មុខ

" បងមកនេះគឺចង់សួរសុខទុក្ខជីមីន អូនយ៉ាងមិចហើយ?? អឺ.. អូនរាល់ថ្ងៃនៅឯណាដែរ?? បងបានតាមរកអូនដែរ តែមិនឃើញទើបនិងបានជួបអូនថ្ងៃនេះ " យ៉ុងហ្គីរកពាក្យនិយាយជាមួយជីមីនមិនបានទេ ព្រោះវាមានច្រើនពេក នាយចង់សួរលើសនិងតែមើលទៅមិនអាចទេ

" មើលសួររឿងសុខទុក្ខ ខ្ញុំសុខសប្បាយធម្មតាទេ សុខ ហើយក៏សុខខ្លាំងជាងពីមុន ហើយរាល់ថ្ងៃខ្ញុំនៅផ្ទះខ្ញុំធម្មតា " ជីមីននៅតែញញឹម ញញឹមរហូតដល់យ៉ុងហ្គីចង់ខ្លាចហើយ ព្រោះមិនអាចស្មានអារម្មណ៍ជីមីនត្រូវ

" ហើយបងតាមរកខ្ញុំធ្វើអ្វី?? មានអ្វីចង់និយាយជាមួយខ្ញុំមែន?? " ជីមីន

" គឺ... បងបានដឹងការពិតហើយ យ៉ុងវ៉ូជាអ្នកច្រានអូន បងយល់ខុសលើអូន បងសុំទោសណា វាជាកំហុសបង បង... " យ៉ុងហ្គីនិយាយសុំទោស ព្រោះជាពាក្យដែរនាយចង់និយាយប្រាប់ជីមីនយូរហើយ ណាមួយនាយនិយាយចឹងក្រែងជីមីនអាចលើកទោសអោយនាយបាន

" អឹម... មិនអីទេ ជារឿងហួសហើយ អាយវាហួសទៅ កុំគិតច្រើនអី ខ្ញុំកាត់ចិត្តបានហើយ បើបងចង់មកសុំទោសទេ ខ្ញុំទទួលហើយ " ជីមីន

" អឺ.. ជីមីនហើយ " យ៉ុងហ្គីនាយចង់និយាយទៀត តែមើលទៅជីមីនដូចមិនបានរំភើបនិងពាក្យនាយនិយាយទេ

" អឹម.. សុំទោសណា បងយ៉ុង ខ្ញុំត្រូវបានណាត់ជាមួយអ្នកជំងឺ គេអាចមកឥឡូវហើយ បងអាចចេញទៅបានទេ ?? " ជីមីនមើលនាឡិកានៅលើដៃក៏ឃើញថាជិតដល់ម៉ោងណាត់អ្នកជំងឺហើយ

" អ៎.. ចឹងក៏បានដែរ ចឹងបងលាហើយ " យ៉ុងហ្គីក៏ក្រោកទៅធ្វើមិចបើម្ចាស់បន្ទប់និយាយដេញនាយហើយ

" បាទ.. លាហើយ " ជីមីនញញឹមដាក់យ៉ុងហ្គី

" អឺ.. ជីមីន ល្ងាចទំនេរទេ ?? ញុំបាយជាមួយគ្នាបានទេ?? " យ៉ុងហ្គីប្រមូលភាពក្លាហានទាំងអស់មកនិយាយជាមួយជីមីន

" អឹម... " ជីមីនគេសញ្ជឹងគិតសិន

" បើមិនទំនេរក៏មិនអីដែរ បងលា... " យ៉ុងហ្គីមើលទៅទឹកមុខជីមីនក៏អាចដឹងថាជីមីនរវល់ដែរ មិចនិងមានពេលអោយនាយទៅ ទើបធ្វើអោយទឹកមុខនាយស្រពោនឡើង នាយក៏គិតថាចាកចេញទៅ មិនចង់ស្តាប់ពាក្យបដិសេធរបស់ជីមីន

" បាន ល្ងាចនេះខ្ញុំទំនេរអាចទៅបាន " ជីមីន

" ពិតមែនហេស៎.. អរគុណៗ " យ៉ុងហ្គីដោយសប្បាយចិត្តពេក ទឹកមុខស្រពោនមិញប្រែមកជារីកដូចគ្រាប់ជី នាយរត់មកអោបជីមីនទាំងជីមីនអង្គុយលើកៅអី នេះអោបឡើងជីមីនចង់ដួលទៅក្រោយហើយ

" អឺ.. សុំទោសៗ បងរំភើបពេក " យ៉ុងហ្គីដោយដឹងថាខ្លួនហួសហេតុពេកក៏សម្រួលអារម្មណ៍ឈរធម្មតាវិញ

" មិនអីទេ " ជីមីននៅតែញញឹមថាគេមិនអី

" អឺ.. ជីមីមអាចអោយលេខទូរស័ព្ទមកបងបានទេ ព្រោះលេខមុនអូនបងខលមិនចូលទេ " យ៉ុងហ្គីសំណូមពរចឹងក៏ក្រែងចិត្តជីមីនដែលខ្លាចគេគិតថានាយសុំច្រើនពេក

" បាទ អោយទូរស័ព្ទមក " ជីមីនក៏លើកដៃអោយយ៉ុងហ្គីដកទូរស័ព្ទមក

" នេះ នេះ " យ៉ុងហ្គីលឺថាជីមីនព្រមភ្លាម នាយដកទូរស័ព្ទអោយទាំងស្នាមញញឹម ញញឹមឡើងចង់ជ្រួញមុខទៅហើយ

" នេះ " ជីមីមចុចលេខហើយ ក៏យកអោយយ៉ុងហ្គីវិញ

" ចាំល្ងាចបងមកទទួល អឺ.. បងអាចមកទទួលបានទេ?? " យ៉ុងហ្គី

" មិនអីទេ បងផ្ញើទីតាំងមក ចាំខ្ញុំជិះឡានទៅខ្លួនឯង ព្រោះខ្ញុំក៏ជិះឡានមកដែរ " ជីមីនត្រូវបដិសេធខ្លះ គេមិនអាចតាមចិត្តនាយរហូតដល់ថ្នាក់នាយគិតថាគេចិត្តងាយទេ

" អឺ..បាទ ចឹងក៏បាន បងទៅហើយ មិនរំខាន់ទៀតទេ កុំភ្លេចញុំាបាយថ្ងៃផង បងបារម្ភ បងទៅហើយ បាយៗ " យ៉ុងហ្គីនិយាយអស់ហើយក៏ដកខ្លួនចេញទៅបាត់

" បងបារម្ភ .. អួក .. ចង់ក្អួត " ស្នាមញញឹមជីមីនដែលញញឹមជាប់មិញប្រែមកជាជ្រេញនិងយ៉ុងហ្គី នេះពេលបាត់បង់ទើបស្តាយហេស៎ គួរអោយចង់សើច ជីមីនក៏បង្វែរអារម្មណ៍មកផ្តោតលើការងារជាពេទ្យគេវិញ

___________________________________

+ ភូមិគ្រិះមីន

ត្រូវហើយ យ៉ុងវ៉ូគឺនៅទីនេះដដែរ ព្រោះពេលយ៉ុងហ្គីដេញយ៉ុងវ៉ូនិង យ៉ុងវ៉ូព្យាយាមអង្វរប្រាប់ថាបើចេញពីទីនេះគេគ្មានកន្លែងណាទៅទេ ព្រោះគេនៅតែម្នាក់ឯង។ ឯយ៉ុងហ្គីក៏យល់ដែរ ព្រោះយ៉ុងវ៉ូជាកូនកំព្រាដែលនៅមណ្ឌលតាំងពីក្មេង ដោយអាណិតផង និងគិតពីអារម្មណ៍កាលពីមុន ទើបនាយអោយយ៉ុងវ៉ូស្នាក់នៅទៅ តែស្នាក់ក្នុងនាមជាអ្នកស្នាក់ គ្មានឋានះអ្វីដូចមុនទេ ។ យ៉ុងវ៉ូក៏យល់ព្រម រាល់ថ្ងៃយ៉ុងវ៉ូប្រឹងធ្វើគ្រប់យ៉ាងអោយយ៉ុងហ្គីមានអារម្មណ៍ល្អដូចពីមុនវិញ តែយ៉ុងហ្គីនៅតែមិនខ្វល់ពីយ៉ុងវ៉ូទេ ព្រោះយ៉ុងវ៉ូធ្វើអ្វីក៏ដោយ។ ឯអ្នកបម្រើវិញ គឺឡាណាដដែរ យ៉ូងហ្គីមិនបានអោយមីណានិងអ៊ំធានមកវិញទេ ព្រោះខ្លាចយ៉ុងវ៉ូធ្វើបាប ( ឯរឿងដែរយ៉ុងវ៉ូមានកូនចៅយកទៅធ្វើបាបមីណា យ៉ុងវ៉ូក៏បានបកស្រាយថានេះជាយ៉ុងហ្គីដែលអោយគេ គេក៏យកទៅជួលកូនចៅមកធ្វើបាបមីណា )

" បងយ៉ុង អូនបានធ្វើស៊ុបនិងម្ហូបច្រើនណាស់ បងឆាប់មកញុំមក " យ៉ុងវ៉ូរត់មកទទួលយ៉ុងហ្គី ម្ហូបយ៉ុងវ៉ូធ្វើរហូតតែយ៉ុងហ្គីមិនដែលញុំទេ នាយញុំាតែពេលខ្លះប៉ុណ្ណោះ តែភាគតិចណាស់

" ញុំាខ្លួនឯងទៅ ខ្ញុំរវល់ " យ៉ុងហ្គីនិយាយបានប៉ុណ្ណឹងក៏ឡើងទៅលើបាត់ នាយត្រូវទៅងូតទឹកដើម្បីជួបជីមីន

" ហើុយ... ទៀតហើយ " យ៉ុងវ៉ូ ដោយខឹងនិងការមិនអើតពើរបស់យ៉ុងហ្គី គេក៏ទម្លាក់ខ្លួនអង្គុយលើកៅអី នេះគេត្រូវញុំបាយម្នាក់ឯងទៀតហើយហេស៎

" បងយ៉ុង... បងទៅណាទៀតហើយ?? នេះយប់ហើយណា " យ៉ុងវ៉ូដោយឃើញយ៉ិងហ្គីចុះមកដោយស្លៀកពាក់ស្អាតបាត ទើបគេរត់មកចាបដៃបញ្ឈប់ដំណើរយ៉ុងហ្គី

" លែង... កុំមកធ្វើខ្លួនជាម្ចាស់របស់ជីវិតខ្ញុំ បើចង់ស្នាក់នៅទីនេះទៀត ត្រូវស្គាល់ឋានះខ្លួនផង ហើយខ្ញុំទៅណាជាជីវិតខ្ញុំទេ " យ៉ុងហ្គីនិយាយបានប៉ុណ្ណឹងហើយក៏ចេញទៅបាត់

" ហើុយ... គួរអោយខឹងមែន ប្រាវ " យ៉ុងវ៉ូដោយខឹងពេកក៏ក្រវាសដៃធ្វើអោយចាននៅលើតុបែកបាត់

" អ្នកប្រុសយ៉ាងមិចហើយ?? " ឡាណាក៏ប្រញាប់មកមើល

" ហើុយ.. រើសអំបែងចានទៅ កុំសួរច្រើនពេក" យ៉ុងវ៉ូនិយាយហើយក៏ឡើងទៅលើបាត់

" អ្នកប្រុសទៅណា ?? ចុះអាហារទាំងនេះ?? " ឡាណាកំពុងរើសអំបែងចានក៏ឃើញថាយ៉ុងវ៉ូរកចេញទៅក្រៅ

" ម្ហូបនិងយកញុំទៅ ហើយកុំសួរច្រើនពេក យើងទៅណាក៏បានដែរ " យ៉ុងវ៉ូនិយាយហើយក៏ចេញទៅបាត់ គេគ្មានទៅណាក្រៅពីខនដូរចូហានទេ

" ហើុយ... ម្នាក់ៗ ដល់កហើយ " ឡាណានេះវិញចង់ផ្ទុះក្បាលហើយ លោកប្រុសសម្តីខ្លាំង ឯអ្នកប្រុសនេះសម្តីក៏ខ្លាំង ក្នុងភូមិគ្រិះនេះគ្មាននរណាសម្តីល្អទេ ដោយសារតហរូវការលុយទេ កុំអីគ្មានមកធ្វើការងារចឹងទេ

____________________________________

+ ភោជនីដ្ឋាន

" អាឡូបងស៊ូសុី " ជីមីនដើរមករកតុតាមយ៉ុងហ្គីផ្ញើអោយ ហើយក៏មិនភ្លេចខលប្រាប់ស៊ូសុីដែរ

( អូនមានការអ្វី?? អូនចេញហើយមែនទេ??) ស៊ូសុី

" អូនចង់ខលមកប្រាប់ថា អូនមិនអាចញុំាបាយជាមួយបងបានទេ អូនត្រូវមកញុំាបាយជាមួយយ៉ុងហ្គី គេណាត់អូន " ជីមីន

( អ៎.. មិនអីទេ អូនញុំាចុះ ហើយបើគេចង់ធ្វើអ្វីអូន ត្រូវខលមកបង យល់ទេ??) ស៊ូសុី

" បាទ ដឹងហើយ បងកុំបារម្ភអី អូនក៏ចេះក្បាច់គុណខ្លះដែរតើ " ជីមីនចង់តែសើចទេ នេអគេខំហ្វឹកហាត់ណា មិចចង់មើលងាយគេចឹង

( ដឹងហើយ តែត្រូវប្រយ័ត្ន ពេលញុំហើយ ត្រូវប្រាប់បងផង បងមិមរំខាន់ទេ បងបិទហើយ ) ស៊ូសុីនិយាយហើយក៏បិទបាត់

" ជីមីនខាងនេះ " យ៉ុងហ្គីឃើញជីមីនភ្លាម ក៏បកដៃអោយជីមីនឃើញ

" សួស្តីបងយ៉ុង ចាំយូរទេ?? ដោយសារមន្ទីរពេទ្យរវល់ទើបខ្ញុំមកយឺត " ជីមីនចូលមកអង្គុយ

" បងបានហៅអាហារខ្លះហើយ អូនអាចហៅអាហារផ្សេងទៀតក៏បាន " យ៉ុងហ្គីក៏ហុតមីនុយអោយជីមីន

" មិនអីទេ ប៉ុណ្ណឹងសិនទៅ បើមិនគ្រាន់ចាំហៅទៀត "ជីមីន

" អរ.. បាទ " យ៉ុងហ្គីក៏ដកមីនុយវិញ នេះនាយតាមជីមីនគ្រប់រឿងតែម្តង

" នេះឆាបឭញុំទៅ បងចាប់អោយ អានេះជារបស់អូនចូលចិត្តបងចាំបាន " ពេលអាហារមកដល់ យ៉ុងហ្គីចាប់អាហារដាក់ចានជីមីនតែម្តង ព្រោះនាយហៅតែម្ហូបដែរជីមីនចូលចិត្តទេ តាមការចាំបានរបស់នាយ

" របស់ខ្លះពីមុនអាចចូលចិត្ត តែមិនប្រាកដថាឥឡូវចូលចិត្តដូចមុនទេ " ជីមីនគេនិយាយចោលទេ គេនិយាយទាំងអោនញុំាអាហារដែលយ៉ុងហ្គីចាប់អោយ

" អឺ.. អូនមិនចូលចិត្តមែនទេ?? ចាំបងហៅថ្មីអោយ " យ៉ុងហ្គីនាយក៏គិតដែរ តែនាយគិតបែបវិជ្ជមានវិញថាជីមីននិយាយពីម្ហូបចុះ

" អរ... អត់ទេ និយាយចោលទេ ម្ហូបអាចញុំាបាយ កុំហៅទៀតអីនាំខ្ជះខ្ជាយ ឆាប់ញុំាទៅ បងកុំចាប់អោយខ្ញុំច្រើនពេក ចាប់អោយខ្លួនឯងផងទៅ " ជីមីន គេញញឹមដាក់យ៉ុងហ្គី បញ្ជាក់ថាកុំអោយនាយគិតច្រើន

" អរ.. បាទ " យ៉ុងហ្គីនាយគិតថាជីមីនមិនចូលចិត្តអ្វីដែលនាយធ្វើ ទើបនាយមិនហ៊ានធ្វើបន្ត ដូចចាប់ម្ហូបអោយជីមីនទៀត ក៏មកញុំាខ្លួនឯង

" នេះ ញុំាទៅ អានេះបងចូលចិត្ត " ជីមីនក៏ចាប់ម្ហូបមួយដែលយ៉ុងហ្គីចូលចិត្តមែន ដាក់អោយនាយ

" អរគុណ នេះអូនញុំដែលទៅ " យ៉ុងហ្គីក៏ញញឹមមកវិញ នៅមានចាប់អាហារអោតជីមីនបន្ត

ពួកគេក៏ញុំាអាហារ និយាយគ្នាពីនេះពីនោះរហូតដល់យប់ជ្រៅ ។ ទើបចាកចេញរៀងខ្លួន ទាំងយ៉ុងហ្គីមិនចង់អោយពេលវេលាកន្លងទៅទេ តែនាយអាចជួបជីមីននៅថ្ងៃស្អែកទៀត

____________________________________

To Be Continue


You are reading the story above: TeenFic.Net