កាលពីដំបូងឡើយមុនពេលរៀបការ ថេហ្យុង គេពិតជាមិនបានខ្វល់ខ្វាយពីនាយពិតមែន មិនថា ជុងហ្គុក ជាអ្នកណាមកពីណា គេមិនខ្វល់ស្រាប់ហើយ តែបន្ទាប់ពីថ្ងៃរៀបការនោះគេក៏ចាប់ផ្តើមសង្កេតដែរ គេនៅជាមួយមិត្តគេរហូតរឿងអីថាពួកគេមិននិយាយ? កំឡុងពេល ជុងហ្គុក ទៅប៊ូសាន ពេលដែលគេនៅដេហ្គូនោះក៏លោកយាយគេនិយាយជាមួយគេដែរ ។
នៅពេលដែលគាត់និយាយថាគាត់មិនបានយល់ព្រមរឿងមង្គលការតែដោយសារ ជុងហ្គុក ជាមនុស្សល្អ ជាអ្នកមានអាចអោយចៅរបស់គាត់រស់ស្រួលបាន មិនមែនគ្មានអ្នកណារំលឹកពីគ្រួសារនាយនោះទេ ។
ថេហ្យុង ក្រោយពី ជុងហ្គុក បានទិញទូរស័ព្ទអោយគេ និងនៅពេលដែលគេបានទៅរកពូរបស់គេ បន្ទាប់មកគេបានទុកអោយ ជុងហ្គុក ប្រាប់គេដោយផ្ទាល់មាត់ ចង់ដឹងថានាយនៅទ្រាំរស់នៅផ្ទះតូចនេះជាមួយនាយដល់ពេលណា? ហើយនាយក៏មិនដែលរអ៊ូ ថែមទាំងរីករាយគ្រប់កន្លែងដែលនៅជាមួយគេ ។
មុនពេលមកកន្លែងជប់លៀងនេះ ថេហ្យុង បានទៅជួប ជីមីន និង ជុងហាន់ ដែរពួកគេក៏បាននិយាយរឿងនេះដូចគ្នាវាបញ្ជាក់ថា ថេហ្យុង គឺបានដឹងយូរហើយ គេគ្រាន់តែសម្តែងជាភ្ញាក់ផ្អើលដើម្បីចាកចេញពីទីនេះ ព្រោះគេមិនចង់នៅទៀតទេ ។
ថេហ្យុង ដើរចេញមកយ៉ាងលឿន ចេញមកក្រៅក៏ជួបនិង ជេហ៊ុន ដែលទើបមកដល់ក្រោយគេ ។
"ថេហ៍!!! ទៅណា?"
"សិស្សច្បង!! ខ្ញុំ..."
"ស្តាប់បងសិន ថេហ៍!!!" ជុងហ្គុក ចេញមកតាមដល់ ឃើញ ជេហ៊ុន នាយមិនពេញចិត្តនោះទេ ។
"មកនេះ" ជុងហ្គុក អូសដៃគេចេញពី ជេហ៊ុន យ៉ាងលឿន សម្តៅទៅកន្លែងចទឡានតែម្តង ។
"អេ...នាំ ថេហ៍ ទៅណា?" ជេហ៊ុន ប្រុងនិងតាមតែ ជុងហ្គុក ស្រែកមកវិញ ។
"កុំតាមមកអោយសោះ" លឺបែបនេះ ជេហ៊ុន ក៏មិនតាមដែរ មិនមែននាយមិនដឹងថាអ្នកណាជាប្តីរបស់ ថេហ្យុង ឯណាគ្រាន់តែនាយចង់អោយ ថេហ្យុង ណែនាំអោយនាយស្គាល់តែប៉ុណ្ណោះ ។
"ឡើងឡាន" មកដល់ឡានភ្លាម ជុងហ្គុក ក៏រុញ ថេហ្យុង អោយឡើងឡានភ្លាមដែរ តែឡើងទៅបាំងក្រោយព្រោះចង់និយាយគ្នា ។
"អត់!!!"
"ឡើងទៅ ឬចង់និយាយគ្នាត្រង់នេះ?" ជុងហ្គុក បញ្ជាក់ ថេហ្យុង សម្លក់នាយហើយក៏ឡើងឡានតាមនាយនិយាយ ជុងហ្គុក ក៏ឡើងតាមដូចគ្នា ។
"ស្តាប់បង!! ថេហ៍ បងគ្មានបំណងលាក់អូនទេ"
"មិនលាក់ តែក៏មិនប្រាប់ ឬខ្ញុំជាអ្នកដែលដឹងពីប្តីរបស់ខ្លួនឯងក្រោយគេ?" (សម្តែងសមហា៎ កូន)
"មកពីអូនមិនដែលចង់ដឹងពីបង"
"ចង់ថាមកពីខ្ញុំហេស?"
"ឬមិនពិត? អូនមិនចង់ដឹងប្រវត្តិបង បងដឹង! ពេលបងចង់និយាយជាមួយអូន អូនគេច!! ពេលបងថាមានលុយអូនគិតថាបងកុហក ពេលបងថាមានឡានអូនថាបងខ្ចីគេ បងថាផ្ទះបងធំអូនថាបងនិយាយលេង អូនទាំងអស់ហ្នឹង"
"មកពីបងខ្លួនឯង អោយខ្ញុំយល់ច្រលំ! បងធ្វើខ្លួនសាមញ្ញបែបនេះ អោយគិតយ៉ាងម៉េច?"
"គ្រែងអូនថាចូលចិត្តសាមញ្ញ? និយាយខ្លួនឯងទេ គ្រប់ពាក្យអូននិយាយបងចាំទាំងអស់ហ្នឹង"
"អាហ្នឹងហៅថាលួងទេ? បើមិនលួង ខ្ញុំចុះ"
"ឈប់ៗ" ជុងហ្គុក ឃាត់ភ្លាមពេល ថេហ្យុង បម្រុង បើកទ្វារចេញ នាយខិតមកជិតកៀកជាប់គ្នាតែម្តង ។
"បងបានសុំទោសហើយ...បើគ្រាន់តែយល់ច្រឡំមិនមែនរឿងធំដុំអី គ្មានអ្នកដឹងថាអូនមិនដឹងនោះទេ អូនសម្លាញ់ កុំខឹងអីណា" ជុងហ្គុក ប្តូរមកសម្លេងលួងលោមនិយាយគ្នាតិចៗល្មមស្តាប់តែនាក់ខណៈដែលមុខនៅជិតគ្នាខ្លាំង ។
"ខិតចេញ" ថេហ្យុង រុញមុខនាយចេញព្រោះតែនៅជិតគេពេក ស្អប់បបូរមាត់គួរអោយចង់ថើប ។
"ខិតយ៉ាងម៉េច? បែបនេះ?" ជុងហ្គុក ខិតចូលកាន់តែជិតជាងមុនទៀត ហើយថើបបបូរមាត់គេមួយខ្សឺត ។
"នែ៎...." ថេហ្យុង បញ្ចេញមុខខឹងដាក់នាយ ជុងហ្គុក ក៏ថែមមួយខ្សឺតទៀត មុខប្រែជាអៀនវិញ ។
"រឿងនេះមិនគួរអោយខឹងទេ អូនគួរតែសប្បាយចិត្តដែលបងជាអ្នកមាន...ចង់ទៅញាំអីទេ? ទៅញាំអីឆ្ងាញ់ៗទៅបងជូនទៅ ទីណាក៏បាន"
"អត់!!"
"សណ្ឋាគារផ្កាយ 5"
"ហុឹម??" ថេហ្យុង ញញឹមដាក់នាយវិញ លឺបែបនេះ គេពិតជាចង់ស្គាល់រស់ជាតិកន្លែងអស់នេះណាស់ ។
"ទៅអត់? ដើម្បីអោយអូនបាត់ខឹង ទៅណាក៏បាន ដើរទិញឥវ៉ាន់ញាំអី ឬមើលកុន? ទៅសួនកំសាន្ត"
"ទៅទាំងអស់ក្នុងថ្ងៃនេះទាន់ឬអត់?"
"មិនទាន់ទេដឹង ល្ងាចទៅហើយ"
"អញ្ចឹង កុំនិយាយ!!!"
"សាកសិនទៅ ប្រញាប់តែងរ"
"ជុងហ្គុក!!!" ថេហ្យុង ក្រសោបមុខនាយអោយមើលចំមុខរបស់គេហើយនិយាយបន្ត ។
"តាមពិតរឿងដែលបងជាអ្នកណា ខ្ញុំបានដឹងហើយ" ថេហ្យុង ស្រាប់តែសើចឡើងមកអោយ ជុងហ្គុក ធ្វើមុខមិនត្រូវ ។
"អូន?"
"ហាស៎ហា! បងស្មានថាគ្រប់គ្នាគ្មានអ្នកណានិយាយពីបងអោយខ្ញុំលឺមែនទេ? តែខ្ញុំមិនសូវជឿ ចង់អោយបងប្រាប់ខ្ញុំ"
"ក្បាលខូច" ជុងហ្គុក ដាក់គេមួយក្រញ៉ស្រាលទេព្រោះតែខ្នាញ់ពេក ដឹងយូរហើយមកធ្វើជាមិនដឹង?
"មកពីបងឆ្ងល់ពេលដែលខ្ញុំមិនថាអីអោយបងពេលបងទិញកាបូបតម្លៃជាង 3000$ អោយខ្ញុំនោះ"
"ចំមែនហើយ!!"
"នែ៎...ទៅញាំអី ទៅទិញឥវ៉ាន់ ទៅដើរលេងសួនកំសាន្តនទៅមើលកុន មួយថ្ងៃនេះត្រូវទៅអោយអស់ ស្អែកធ្វើការគ្មានពេលដើរលេងជាមួយទេ"
"ថ្ងៃនេះបងថាហើយ វាមិនទាន់ទេ ទៅញាំបាយហើយ មើលកុន ស្អែក...អត់ទេ!! ស្អែកបងទៅវិញហើយ"
"ហា៎?" ថេហ្យុង ទម្លាក់ទឹកមុខភ្លាមពេលលឺថាទៅវិញ យ៉ាងម៉េចចេះ? មកមិនបាន 24ម៉ោងផង?
"កាលមិនទាន់រៀបការ អូនដែលឃើញបងឡើងមក សេអ៊ូលញឹកញាប់បែបនេះទេ? យ៉ាងហោចណាស់ មួយខែ 3ដងគឺញឹកពេកផង តែព្រោះតែអូនមួយអាទិត្យបងនៅសេអ៊ូលដល់ទៅ 3ថ្ងៃ"
"មិនបាច់មកទៀតទេ នៅទីនោះទៅ"
"បងនិងមិនមកទៀតទេ! ពេលដែលអូនទៅនៅជាមួយបង"
"ខ្ញុំមិនទៅនៅជាមួយបងទេ"
"សាកមើល!!! បងរំលោភអោយសន្លប់ហើយចាប់យកទៅតែម្តង"
"អា៎...ឡប់សតិ!! ដាក់ថ្នាំអីទៅ មិនដាក់? ទៅធ្វើឆ្គួតៗអីចឹង?"
"អ្នកណាទៅដាក់ថ្នាំប្រពន្ធនោះ? ចំមែន!! សម្រេចថា ទៅញាំអីហើយមើលកុន"
"ហើយទៅសួនកំសាន្ត!! អោយឆាប់ឡើងបើនៅនិយាយទៀតខាតពេលណាស់"
"ក៏បានៗ ចាំបន្តិចបងទូរស័ព្ទទៅកក់សិន" ឃ្លានឬនៅ? មិនអញ្ចឹងទេ មើលកុនហើយសឹមទៅញាំអី"
"ក៏បានៗ មើលកុនសិនក៏បាន" ថេហ្យុង ញញឹមតបទៅវិញភ្លាមៗ ពួកគេចុះពីបាំងក្រោយទៅបាំងមុខឡើងចេញឡានទៅតែម្តង ។
ជេហ៊ុន ឈរមើលភាពផ្អែមល្ហែមរបស់ពួកគេ មិននឹកស្មានថានាយបាត់ឱកាស នឹកស្មានថា ថេហ្យុង នៅតែស្រលាញ់នាយ តែនាយមិនដឹងខ្លួនថាគេឈប់ ស្រលាញ់នាយពីពេលណាផង? នាយខំតែម្នាក់ឯង?
ជុងហ្គុក ទូរស័ព្ទទៅកក់សណ្ឋាគារគេដែលនាយស្គាល់ មិនពិបាកទេត្រឹមតែ 2ម៉ោងទៀតគេនិងរៀបចំជូននាយបាន ចំណែក ថេហ្យុង ទទួលបានក្រុបសារពីមិត្តរបស់គេ ឃើញគេដើរចេញពួកគេខ្លាចថាគេនិងឈ្លោះគ្នា ។
ពួកគេមើលកុនជាមួយគ្នាលើកទី2 លើកទី1 ជាមួយបងប្អូនរបស់ ថេហ្យុង លើកនេះតែពីរនាក់ ផ្លាស់ប្តូរអារម្មណ៍ ចេញពីរោងកុនមកមេឃងងឹតទៅហើយ ពួកគេបន្តទៅសណ្ឋាគារដែល ជុងហ្គុក បានកក់ និងញាំអីនៅជាន់លើដំបូល បើនាយកក់ជាពិសេសទុកមុននោះច្បាស់ថាទីនេះមានតែពួកគេពីរនាក់ទេ តែដោយសារកក់ភ្លាមៗ ទីនេះមនុស្សគួរសមនៅជាន់លើដំបូលមើលទេសភាព សាកសមនិងថ្ងៃនេះតែងខ្លួនស្អាតសមនិងទីកន្លែង ។
"ទីនេះស្អាតណាស់!!" ថេហ្យុង អង្គុយងាកខ្លួនមើលសឹងតែគ្រប់ជ្រុង ។
"អាចទៅឈរមើលទីនោះបាន តែញាំអីសិន!! កក់មុនពីរម៉ោងទើបបានតុកណ្តាល បើកក់មុនមួយថ្ងៃបានតុនៅខាងឃើញទេសភាពស្អាតទៅហើយ"
"តែបែបនេះក៏ល្អ អាកាសធាតុត្រជាក់ហើយ ហៅអីញាំទៅ"
"អូនហៅទៅ"
"បងហៅទៅ ខ្ញុំមិនដឹងគួរញាំអីទេ"
"Okay" ជុងហ្គុក ជាអ្នកជ្រើសម្ហូបប៉ុន្មានមុខសម្រាប់ពួកគេ អង្គុយញាំជាមួយគ្នា បានគេដឹងបែបនេះទើបមិនទើសទាល់រឿងតម្លៃ ។
"ថតរូបជាមួយគ្នាទេ? ប្អូន!!!" ជុងហ្គុក បុគ្កលិកម្នាក់មកថតរូបអោយនាយជាមួយ ថេហ្យុង ទៅកន្លែងស្អាតៗ ទុកជាការចងចាំល្អៗជាមួយ ។
ញាំអីហើយម៉ោង 9កន្លះ ពួកគេទៅជិះឡានវិលវល់ពេញក្រុងព្រោះមិនចង់ទៅផ្ទះវិញនៅឡើយទេ។
"ចង់ទៅណាទៀតទេ?"
"អត់ដឹង"
"បារ? ញាំស្រាក្រឡក់អត់? ទីនោះបងទៅជាញឹកញាប់ជាមួយ មីនយូ"
"អឹម!!" ថេហ្យុង ងក់ក្បាល ថ្ងៃនេះសុំបង្ហិនលុយប្តី ម្តង ។
ទៅទីនោះ ញាំស្រាម្នាក់មួយកែវ អង្គុយមើលគេច្រៀងបានប៉ុន្មានបទក៏នាំគ្នាមកវិញ ដល់ផ្ទះម៉ោង 11យប់ រៀបចំសម្រាកតែម្តងព្រោះស្អែកត្រូវធ្វើការ ឯ ជុងហ្គុក ទៅប៊ូសានវិញ នាយមកដើម្បីតែការចូលរួម ការជួបជុំរបស់ ថេហ្យុង តែប៉ុណ្ណោះ ។
ព្រឹកបន្ទាប់នេះ ជុងហ្គុក ប្រញាប់ចេញទៅពីព្រឹក នាយបានកម្មង់អាហារសម្រាប់ ថេហ្យុង ព្រមទាំងទុកឡានអោយគេប្រើផង ។
ជុងហ្គុក ចេញទៅដោយមិនប្រាប់តែនាយបានផ្ញើរសារទុកអោយគេភ្ញាក់មកឃើញសារគឺបានហើយ នាយមិនដែលដាក់គេនោះទេ ។
ថេហ្យុង ភ្ញាក់ពីគេងមកទាញទូរស័ព្ទមកមើលម៉ោងក៏ឃើញសារ និងលុយដែលនាយបាញ់ចូលកុងរបស់គេទុកសម្រាប់ចាយដល់ថ្ងៃដែលនាយមកវិញ ចំនួន 2000$ ហើយប្រាប់ថា 3ថ្ងៃទៀតទើបមកវិញ។
"ទៅយូរម៉្លេះ?" ថេហ្យុង ពេបមាត់នឹកមិនចង់អោយនាយនៅយូរបែបហ្នឹងទេ គេមិនដឹងថាអារម្មណ៍នេះ ស្រលាញ់ឬអត់ទេ ដឹងត្រឹមថានៅជាមួយនាយគេសប្បាយចិត្ត ។
គេងើបទៅរៀបចំខ្លួនដើម្បីចេញទៅធ្វើការថ្ងៃនេះបើកឡានទៅខ្លួនឯង ពេលកំពុងអង្គុយញាំអាហារ ពេលព្រឹកគេបានឆ្លៀតផ្ញើរសារទៅនាយផង សួរថាដល់ណាហើយអីបែបហ្នឹង តែ ជុងហ្គុក ប្រាប់ថាទៅដល់និងទូរស័ព្ទមកប្រាប់ ។
បើកឡានទៅធ្វើការម្តងគេនិយាយដើមគ្រប់គ្នា គេស្រាប់តែនឹករអៀសខ្លួន ឡានកូនចៅឡូយសម្បើម ជាងចៅហ្វាយទៅទៀត មិនមែនត្រឹមតែថ្លៃជាងឡានរបស់ ជេហ៊ុន ទេសូម្បីតែឡាន មីនយូ ក៏តម្លៃមិនដល់ឡាននេះដែរ ។
ជុងហ្គុក ទៅដល់បានផ្ញើរសារមកប្រាប់ ព្រោះនាយដឹងថាម៉ោងនេះ ថេហ្យុង កំពុងធ្វើការទើបមិនរំខាន ។
ថ្ងៃនេះជាថ្ងៃកំណើតម៉ាក់របស់ ជីមីន គេបានមកប៊ូសានដើម្បីអបអរខួបកំណើតម៉ាក់របស់គេ និងនៅទីនេះមួយអាទិត្យ ហើយ យ៉ុនហ្គី បានជូនគេមកដែរ ត្បិតថាដើមសប្តាហ៍តែនាយបានផ្ញើរការងារនិងកូនចៅរួចហើយ ។
មកដល់លឺដំណឹងថា ជុងហ្គុក មកប៊ូសានដែរ ពួកគេក៏បានជួបគ្នា តែមកជួនពេលដែល ជុងហ្គុក កំពុងមានភ្ញៀវផង នាងបានទៅវិញនៅពេលដែលពួកគេទៅដល់ការិយាល័យរបស់នាយ ។
"សួស្តី បងប្រុស!" ជីមីន
"ជីមីន!! យ៉ុនហ្គីហ្យុង! មកពីពេលណា?"
"មកដល់ជាងមួយម៉ោងហើយ ជីមីន គេចង់ស្គាល់ទីនេះទើបនាំមក!! ចុះអតិតមិត្តស្រីឯងមករកអី?"
"ហា? អតិតមិត្តស្រីរបស់បងប្រុស ជុងហ្គុក មិញនេះមែនទេ?" ជីមីន បើកភ្នែលភ្ញាក់ផ្អើល នាងស្អាតណាស់ មករកបែបនេះតិច....។
"មករឿងការងារប៉ុណ្ណឹង នាងត្រូវការជួលឡានដឹកទំនិញ" ជុងហ្គុក
"ផែនដីតូចមែន ម៉េចក៏ជួបគ្នាបាន?" ជីមីន
"នាងតាំងចិត្តមកហើយមិនអោយជួបយ៉ាងម៉េច?" ជុងហ្គុក ចង់អស់សំណើចដែរ នាងមកជួលឡានច្បាស់ជារង់ចាំដើម្បីជួបម្ចាស់ឡានអញ្ចឹងហើយ ។
"និយាយអញ្ចឹង ឯងមកទីនេះ ចុះ ថេហ្យុត នោះ?" យ៉ុនហ្កី អង្គុយចុះនិងនាំនិយាយគ្នាលេង ។
"បើអត់រវល់ខ្លាំងទេអាចនិងទៅវិញ 3ថ្ងៃទៀត តែបើរវល់ ស៊ីសាច់មួយអាទិត្យនេះ ឬមួយខែឯណោះ"
"បងប្រុសអោយគេនៅម្នាក់ឯងនៅសេអ៊ូល?" ជីមីន
"បងបបួលហើយគេមិនមកព្រោះរវល់ការងាររបស់គេ មានតែនៅបែបនេះដល់គេចប់ការងារ ខ្ញុំមិនអាចឡើងចុះរហូតទេ" ជុងហ្គុក
"អូ៎...ម៉្យាងដែរ រៀបការហើយនៅផ្សេងគ្នា" យ៉ុនហ្គី រាងហួសចិត្តបន្តិច តែមិនសូវចម្លែកទេ ។
និយាយគ្នាបានមួយសន្ទុះដែរពួកគេត្រលប់មកវិញ ជីមីន ស្ងាត់ៗលួចទូរសព្ទ័ទៅរក ថេហ្យុង និយាយថាគេបានជួបអតិតមិត្តស្រីរបស់ ជុងហ្គុក ។
"ឯងថាម៉េច?"
"ឯងស្តាប់មិនខុសទេ ប្តីរបស់ឯងធ្វើការជាមួយអតិតមិត្តស្រីរបស់គាត់ ឯងចាំមនុស្សស្រីដែលចូលមករកពួកយើងថ្ងៃជប់លៀងការឯងនោះបានទេ? ពូយ៉ុន ប្រាប់យើងថាជានាង"
"គ្រាន់តែធ្វើការតើ"
"អូ៎...យើងក៏គ្រាន់តែប្រាប់ដែរ លឺបងប្រុស ជុងហ្គុក ថាអាចនិងនៅដល់ 1ខែទើបទៅវិញ"
"បោក!!! គាត់ប្រាប់យើងថា 3ថ្ងៃប៉ុណ្ណោះ"
"3ថ្ងៃ!! តើឯងមិនខ្លាចនាងឆក់ឱកាសបង្កាត់ភ្លើងជាមួយប្តីរបស់ឯងទេឬ? បើយើងវិញ យើងមិនព្រមជាមួយទេ"
"គាត់មិនមែនមនុស្សអញ្ចឹងទេ"
"យើងប្រាប់តែប៉ុណ្ណឹងទេ រវល់សិនហើយ" ជីមីន ដាក់ទូរស័ព្ទចុះព្រោះម៉ាក់របស់គេមករក ។
ថេហ្យុង ក្រោយដាក់ទូរស័ព្ទចុះគេក៏អារម្មណ៍មិនស្ងប់ដែរ ខ្លាចដូច ជីមីន និយាយផង តើគេអាចទ្រាំចាំនាយដល់ 3ថ្ងៃដែរឬអត់??
To be continue...
You are reading the story above: TeenFic.Net