ភាគទី21 : សូម្បីតែខ្ញុំក៏មិនដឹងដែរ

Background color
Font
Font size
Line height

    គម្រោងថាមកលេងគេងមួយយប់ផង ញាំបាយផ្ទះ របស់ ជុងហ្គុក ផងតែបានត្រឹមតែជិះកាត់ គេបាននៅត្រឹមតែនិយាយលេងជាមួយលោកតានិងលោកយាយ រួចហើយក៏ត្រលប់ទៅសេអ៊ូលវិញភ្លាមដែរ ។

    តាមផ្លូវ ថេហ្យុង បានទូរស័ព្ទទៅប្រាប់ម៉ាក់របស់ ជុងហ្គុក ដែរ និងសុំទោសដែលមិនបាននៅដោយសាររវល់ការងារ តាមពិតគេត្រូវឆៀងទៅផ្ទះលោកយាយគេទៀតនៅថ្ងៃស្អែកតែមើលទៅប្រហែលជាត្រូវចាំលើកក្រោយហើយ ។

"សុំទោសពិតមែនម៉ាក់ក្មេក ព្រោះខ្ញុំប្រហែសខ្លួនឯង មិនបានចូលទៅលេងម៉ាក់ក្មេក (មិនអីទេ ម៉ាក់នៅហាងក៏រវល់ បើពួកឯងមកហើយម៉ាក់មិនបានធ្វើម្ហូប អោយពួកឯងញាំក៏ស្តាយដែរ កុំគិតច្រើន លើកក្រោយចុះណា) បាទម៉ាក់ក្មេក" ថេហ្យុង ក៏រាងធូរចិត្តដែលបាននិយាយ ហើយគេក៏បែរទៅនិយាយជាមួយ ជុងហ្គុក ដែរកំពុងបើកឡាននោះ ។

"សុំទោស!! តាមពិតបើ ជុងហាន់ នៅពួកយើងក៏មិនត្រូវឡើងទៅវិញភ្លាមៗបែបហ្នឹងដែរ"

"មិនអីនោះទេ បើការងារអូនរវល់ ប៉ុន្តែត្រូវប្រាកដជាមួយបងថាចប់ការងារនេះហើយមិនបន្តទៀត"

"រឿងនោះ..."

"កុំភ្លេចអ្វីដែលអូននិយាយជាមួយបង ថាមករស់នៅប៊ូសានជាមួយបង តែបន្តិចទៀតបងទទួលការងារពីប៉ា បងអត់មានពេលឡើងចុះៗទៀតទេ ពួកយើងក៏មិនអាចនៅរៀងខ្លូនដែរ"

"ចាំមើលសិនបានទេ?"

"តាមពិត បងមិនត្រូវអោយអូនធ្វើការផង ប្រពន្ធមួយ បងអាចចិញ្ចឹមបាន"

"តែខ្ញុំមិនចង់រស់ពឹងដង្ហើមគេទេ"

"មិនចង់ដកដង្ហើមរួមបង?"

"មិនមែនមានន័យអញ្ចឹងទេ"

"មិនអញ្ចឹងទេ ធ្វើការជាមួយបងក៏បាន បងមិនអោយអូនទៅដឹកជញ្ចូននោះទេ"

"មែនហើយ ...ធ្វើការជាមួយគ្នាក៏ល្អ តែចាំដល់ពេលនោះចាំនិយាយគ្នាទៀតក៏បាន"

"ចាំបន្តិច!! ហាឡូ...(ចៅហ្វាយ ឡានបុគ្គលិកបើកប៉ះគេ ត្រូវការជួបម្ចាស់ក្រុមហ៊ុន) យើងដឹងហើយ បន្តិចទៀតទៅដល់" ជុងហ្គុក ដកដង្ហើមធំពេលដាក់ទូរស័ព្ទចុះ នាយមិនអាចជូន ថេហ្យុង ទៅវិញបានទេ។

"ថេហ៍!! បងអត់បានទៅជាមួយទេ នៅឃ្លាំងមានបញ្ហាភ្លាមៗ"

"អឹម!! មិនអីទេ ខ្ញុំទៅម្នាក់ឯងបាន"

"ទៅដល់ត្រូវទាក់ទងមកបងភ្លាម"

"ដឹងហើយ"

"នេះ សោរឡាន" ជុងហ្គុក អោយសោរឡាន G-wagon របស់នាយទៅ ថេហ្យុង សម្រាប់បើកចេញពីស្ថានីយ៍រថភ្លើងទៅផ្ទះពេលទៅដល់សេអ៊ូលវិញនោះអី ។

     ជូនគេឡើងរថភ្លើងហើយ ជុងហ្គុក ប្រញាប់ទៅវិញដើម្បីដោះស្រាយរឿងកូនចៅ ត្រូវបង់អោយគេប៉ុន្មានៗអីបែបហ្នឹង ។

     ថេហ្យុង មកដល់សេអ៊ូលវិញម៉ោងជាង 8 មេឃក៏ចាប់ផ្តើមងងឹតដែរ គេបើកឡានរបស់ ជុងហ្គុក ទៅខន់ដូរហើយយកឯកសារដែលនៅសល់ទៅអោយ ជេហ៊ុន ព្រឹកមិញថាមើលច្បាស់ហើយ នៅតែភ្លេចទៀត ពិតជាយ៉ាប់ណាស់ ។

"នេះ ឯកសារ 3ច្បាប់ទៀតរបស់ boss"

"រំខានថ្ងៃសម្រាករបស់ ថេហ៍ សុំទោសផង ព្រោះឯកសារនេះបងត្រូវបញ្ជូនទៅស្អែក ព្រោះបងសម្រាកការងារពេញម៉ោង 2ថ្ងៃដោយសារមានភ្ញៀវកក់នៅហាងផង"

"មិនរំខានអីទេ ខ្ញុំប្រហេសខ្លួនឯង ភ្លេចមុខភ្លេចក្រោយមិនចេះអស់"

"ចុះ...ថេហ៍ ទៅដើរលេងឯណា?"

"ខ្ញុំទៅផ្ទះម៉ាក់ក្មេកនៅប៊ូសាន"

"ប៊ូសាន? បងពិតជាសុំទោសណាស់ដែលត្រូវអោយ ថេហ៍ មកវិញទាំងបែបនេះ"

"មិនអីទេ ខ្ញុំថាមិនអីគឺមិនអីហើយ អញ្ចឹងថ្ងៃចន្ទនេះ សិស្សច្បងអត់ទៅប្រចាំការទេឬ?"

"បងទៅពេលព្រឹក និងទុកឯកសារអោយ ថេហ៍ ធ្វើការពេញម៉ោងធម្មតា អូ៎...មែនហើយស្អែកកម្មវិធី ជួបជុំមិត្តរួមជំនាន់ ថេហ៍ កុំភ្លេចទៅអោយសោះ ពេលល្ងាចនៅសណ្ឋាគារ"

"ខ្ញុំសឹងតែភ្លេចទៅហើយ"

"នាំស្វាមី ថេហ៍ ទៅជាមួយផង បើគេទំនេរ និងបានណែនាំទៅគ្រប់គ្នា"

"អឺ...គឺ...គាត់..."

"បងគិតថាបងត្រូវហើយ"

"តោះ!!" ថេហ្យុង និង ជេហ៊ុន ចេញពីហាងកាហ្វេ មកជាមួយគ្នា ឡានឈប់នៅមុខមួយជាឡានរបស់ ជេហ៊ុន ហើយអ្វីដែលធ្វើអោយនាយភ្ញាក់ផ្អើលនោះគឺ ថេហ្យុង ឡើងឡានដែលនៅខាងមុខនាយជាឡានតម្លៃថ្លៃជាងឡានរបស់នាយទៅទៀត ។

     ថេហ្យុង ទៅដល់ផ្ទះវិញទម្លាក់ខ្លួនគេងលើសាឡុងព្រោះតែអស់កម្លាំងពេក គេទាញទូរស័ព្ទដើម្បីខលទៅរក ជុងហ្គុក ព្រោះពេលទៅដល់ភ្លាមគេមិនបានទាក់ទងទៅនាយនោះទេ ។

"ខ្ញុំដល់ផ្ទះហើយ"

"បានញាំបាយឬនៅ?"

"ទើបតែមកដល់ ក៏គេងសម្រាកសិន ព្រោះហត់!! ខាងបងយ៉ាងម៉េចហើយ?"

"ចាត់ការរួចហើយ"

"ប្រសើណាស់...អូ៎...ស្អែកមានកម្មវិធីជួបជុំមួយរបស់មិត្តរួចជំនាន់ គឺ...ខ្ញុំចង់បបួលបងទៅជាមួយតែមិនអីទេ បងនៅចាត់ការទីនោះ មិនបាច់បង្ខំមកវិញទេ"

"អូ៎...បងដឹងហើយ កុំភ្លេចញាំបាយ ហើយឆាប់ចូលគេង ដឹងហើយនៅ?"

"ពេលនេះបងនៅឯណា?"

"បងនៅក្រៅបន្តិចទៀតទៅផ្ទះហើយ"

"អឹម!!! កុំនៅយប់ពេក"

"អូនបារម្ភហ្អ៎ ..? ប្រាប់បងអោយទៅផ្ទះឥឡូវ បងទៅភ្លាមតែម្តង"

"តាមសម្រួលទៅ ប៉ុណ្ណឹងចុះ" ថេហ្យុង ដាក់ទូរស័ព្ទពីនាយហើយចូលទៅឆែកមើល IG tag របស់នាយមើលទៀតថាមានអ្នកណា tag រូបជាមួយនាយនៅខាងក្រៅអត់? មិនមាត់ៗតែគេតាមដានប្តីរបស់គេសម្បើមណាស់ ។

     ថេហ្យុង ងើបទៅងូតទឹកនិងឆុងមីញាំហើយឆែកនេះនោះបន្តិច មើលពីអ្វីដែលគេចង់ដឹង ដល់យប់ជ្រៅបន្តិចទើបចូលគេង ហើយ ជុងហ្គុក ក៏ផ្ញើរសារមកប្រាប់ថាដល់ផ្ទះនិងសម្រាកដូចគ្នា ។

    ព្រឹកថ្ងៃបន្ទាប់ ជាថ្ងៃសម្រាកដដែលទេ ថេហ្យុង ចេញក្រៅទិញរបស់ប្រើប្រាស់ក្នុងបន្ទប់ទឹក និងគ្រឿងទេសធ្វើម្ហូបស្ករអំបិលអីអស់និង ដែលវាអស់ បន្ទាប់មកគេក៏បានទៅណាត់ញាំបាយថ្ងៃជាមួយ មិត្តរបស់គេនិងដើម្បីសួរនាំរឿងកម្មវិធីល្ងាចនេះផង ។

"សណ្ឋាគារនោះប្រហែលជា ហ្វាង យ៉េរី ជាអ្នកកក់ ព្រោះម្ចាស់សណ្ឋាគារជាមិត្តប៉ារបស់នាង" ជីមីន

"គេរៀបចំបែបណា? យើងមិនចង់ចូលទៅមិនចុះ ចំណោម ណាមួយជួបនាងកាលពីលើកមុនក៏ត្រូវនាងចម្អកទៀត" ថេហ្យុង

"ឯងជួបនាង? នៅឯណា? កុំខ្វល់ពីនាងពេក មនុស្សនាងនេះពូកែអ៊ួតណាស់ តែគ្មានអីម៉្យាងទេ ប៉ារបស់នាងជំពាក់លុយប្តីឯងមិនចេះតិចទេ ថេហ្យុង" ជីមីន

"ឯងនិយាយស្អី?" ថេហ្យុង ធ្វើមុខភ្លើៗ ប៉ារបស់ យ៉េរី ជាម្ចាស់ក្រុមហ៊ុនធំឯណាមកជំពាក់លុយប្តីរបស់គេដែលជាអ្នកដឹកទំនិញនោះ?

    ល្ងាចបន្តិច ថេហ្យុង ត្រលប់មកផ្ទះវិញរៀបចំខ្លួនទៅកន្លែងជួបជុំតាមការណាត់ ឡានរបស់ ជុងហ្គុក នៅលើគេដូចច្នេះគេអាចប្រើវាសម្រាប់ថ្ងៃនេះទេ? ចម្លើយគឺអត់ទេ គេនិងជិះតាក់សុីទៅទីនោះ ជុងហ្គុក វិញក៏មិនទាន់មក តែនាយបានផ្ញើរសម្លៀកបំពាក់និងស្បែកជើងប្រេនៗតម្លៃថ្លៃមកអោយគេផង ។

"អូនទទួលរបស់ឬនៅ?"

"អឹម!! កំពុងបើកមើល...បងទិញវាសម្រាប់ខ្ញុំ?"

"សម្រាប់អូនទៅជួបជុំមិត្តរបស់អូន បងអាចនិងទៅមិនទាន់ទេ...បើកឡានទៅៗ កុំជិះតាក់សុី"

"ខ្ញុំជិះតាក់សុីវិញ ជិះឡានគេមិនស្រួលខ្លួនទេ អ៊ួតអ្នកណា? ពួកគេសុទ្ធតែដឹងពីខ្ញុំទាំងអស់ហ្នឹង"

"តែឡាននោះ..."

"សោរឡាន ខ្ញុំទុកនៅផ្ទះ ប៉ុណ្ណឹងចុះ ខ្ញុំរៀបចំខ្លួនសិន អរគុណសម្រាប់មួយឈុតនេះ" ថេហ្យុង ដាក់ទូរស័ព្ទ ចុះហើយយកសម្លៀកបំពាក់ទៅប្តូរ ។

    វាជាសម្លៀកបំពាក់បែបសាមញ្ញណាស់ តែបើអ្នកប្រើរបស់ថ្លៃវិញគ្រាន់តែមួយក្រឡេកក៏ស្គាល់ទៅហើយ ពិសេសនោះស្បែកជើង មិនមែន ជុងហ្គុក ជាអ្នករើសទេនាយគ្រាន់តែអោយគេរើសឈុតថ្មីបំផុតសម្រាប់ប្រពន្ធរបស់នាយ ព្រោះតែនាយមិនទាន់ទៅដល់នៅឡើយ ទីតាំងនាយមានហើយ បើទៅទាន់នាយនិងទៅចូលរួម ។

     ថេហ្យុង ស្លៀកគ្រប់សម្លៀកបំពាក់ដែលនាយទិញ អោយហើយក៏មិនភ្លេចកាបូបតម្លៃជាង 3000$ ដែលនាយទិញអោយគេកាលពីប៉ុន្មានថ្ងៃមុននោះផងដែរ ហើយក៏ចេញដំណើរទៅដោយតាក់សុី ។

    ការជួបជុំ គេបានទៅដល់ក្រោយគេ មួយជាន់ក្រោមនៃសណ្ឋាគារនេះត្រូវបានរៀបចំយ៉ាងពិសេសសម្រាប់ក្រុមពួកគេដែលមានគ្នាប្រមាណជិត 30នាក់ ។

   នាយតូចចុះពីតាក់សុីមកក្រោមខ្សែរភ្នែកឡកលើយ ពីពួកកូនអ្នកមាន ព្រោះ ថេហ្យុង មិនត្រឹមតែក្រ ថែមទាំងជាកូនកំព្រាទៀតផង កាលនៅរៀនមានតែ ជីមីន ជុងហាន់ និង ជេហ៊ុន តែងតែការពារគេពីពួកអ្នកចម្អកអស់ទាំងនោះ ។

"ថេហ្យុង ទើបតែមកដល់ទេឬ?" ជុងហាន់

"ទីនេះឆ្ងាយពីផ្ទះយើងពេក ទម្រាំមកដល់" ថេហ្យុង

"ចុះបងប្រុស ជុងហ្គុក? មិនមកជាមួយទេឬ?" ជីមីន

"គាត់នៅប៊ូសាន កុំខ្វល់អី!!"

"ថេហ្យុង!!! ខានជួបគ្នាយូរហើយ" មិត្តភក្តិស្រីម្នាក់ចូលមករាក់ទាក់ ព្រមជាមួយ យ៉េរី និងគូរដណ្តឹងនាងផង ជាអ្នកស្រុកជាមួយ ជុងហ្គុក នេះឯង ។

"សួស្តី!!" ថេហ្យុង

"ហេតុអីទើបតែមក? ពួកគេជួបជុំគ្នាយូរណាស់ហើយ... អ៊ួយ!! ភ្លេចទៅ ជិះតាក់សុីមកគឺបែបហ្នឹងហើយ មិនលឿនដូចឡានខ្លួនឯងទេ" យ៉េរី

"លឿនឬយឺត អោយតែបានមកគឺបានហើយ" ជីមីន

"ចុះ...ស្វាមីរបស់ឯងនោះ? ម្នាក់ដែលជាអ្នកបើកឡានដឹកទំនិញនោះមិនមកជាមួយទេឬ?" យ៉េរី

"ថេហ្យុង ឯងមានប្តីហើយ? រៀបការពីកាល? មិនអញ្ចើញពួកយើងសោះ?" មិត្តរបស់ យ៉េរី ជួយបន្ថែមគ្រឿង ។

"អូ៎...មានប្តីឬ?" គូរដណ្តឹងរបស់ យ៉េរី បន្តបែបភ្ញាក់ផ្អើលព្រោះតែ ថេហ្យុង ជាប្រុស តែសម្រាប់ពួកនាងវិញបានដឹងចរិក ថេហ្យុង តាំងពីនៅរៀន ។

"មែនហើយបងសម្លាញ់! គេបែបនេះតាំងពីនៅរៀន ធ្លាប់លួចស្រលាញ់សិស្សច្បងម្នាក់ទៀតផង"

"បានហើយ ហ្វាង យ៉េរី! តើជាការជួបជុំនិយាយពីរឿងអស់ទាំងនេះមែនទេ?" ជីមីន

"តោះ ថេហ៍! ទៅរកកន្លែងអង្គុយវិញ" ជុងហាន់

"មិននាំមក ព្រោះគេជាអ្នកបើកឡានដឹកទំនិញ?" យ៉េរី នៅតែបន្ត នាងខឹងស្អប់ ថេហ្យុង កាលពីនៅរៀន ដែលគេស្និទ្ធស្នាលជាមួយ ជេហ៊ុន ជាអ្នកដែលនាងលួចស្រលាញ់ ហើយថែមទាំង ជេហ៊ុន តែងតែការពារគេទៀតផង ទើបនាងចូលចិត្តតាមចងកម្មពារជាមួយ ថេហ្យុង អោយតែបានឃើញគ្រប់កន្លែង ។

"សុំទោស! ខ្ញុំមកយឺតហើយ" ភ្លាមៗនោះស្រាប់តែ ជុងហ្គុក ចូលមកនាយពិតជាមកយឺតមែន ខំមកយ៉ាងលឿនព្រោះត្រូវចូលផ្ទះយកឡានដើម្បីបានមកដល់ទីនេះអោយទាន់ពេល ។

"ជុងហ្គុក? មកបានយ៉ាងម៉េច?" ថេហ្យុង

"បងប្រញាប់មកអោយទាន់នោះអី!"

"អូ៎ហូ...តែងខ្លួនសង្ហារតែ Fake ប្រេនទេដឹង?" យ៉េរី

"អ្នកនិងឯង?" មិត្តរបស់ យ៉េរី សួរព្រោះតែនាយសង្ហារពេក ។

"ប្តីរបស់ ថេហ្យុង នោះអី!! ខ្ញុំអាចអោយគូរដណ្តឹងខ្ញុំ ណែនាំការងារល្អៗជាងហ្នឹងបាន ប្រាប់ថាជាមិត្តខ្ញុំទៅ គូរដណ្តឹងខ្ញុំស្គាល់ជាមួយកូនប្រុសម្ចាស់សហគ្រាសធំនៅប៊ូសាន មានឡានដឹកទំនិញរាប់រយគ្រឿង" យ៉េរី

"ពួកយើងស្និទស្នាលគ្នាណាស់ ឯងអាចឡើងដំណែងបានណាមិនបាច់បើកឡានហត់" នាយជាគូរដណ្តឹង យ៉េរី បន្លឺឡើងដោយភាពជឿជាក់ ។

"អូ៎...អញ្ចឹងហេស? ម៉េចក៏ខ្ញុំមិនស្គាល់លោកអញ្ចឹង? ចុះកូនប្រុសម្ចាស់សហគ្រាសនោះឈ្មោះអ្វីទៅ? ខ្ញុំក៏ចង់ប្តូរកន្លែងធ្វើការដែរ ព្រោះខ្ញុំធ្វើការនៅប៊ូសានដូចគ្នា សូមជួយណែនាំផង" ជុងហ្គុក

"ចន ជុងហ្គុក!! ស្គាល់ទេ? នេះជាលេខរបស់គេ គេជាមនុស្សដែលមិនចូលចិត្តភាពរញ៉េរញ៉ៃបញ្ចេញមុខមាត់នោះទេ ចង់ជួបគេគឺពិបាកណាស់"

"ល្អណាស់ មកលើកនេះមិនខាតទេ មិត្តរបស់លោកមែនទេ?" ជុងហ្គុក

"ឈប់សិន!! ចន ជុងហ្គុក គ្រែងជាឈ្មោះបងមិនចឹង?" ថេហ្យុង សួរកាត់ព្រោះវាច្បាស់ពេក ។

"អា៎ ហាសហា៎ ឈ្មោះមានដូចគ្នារាប់មិនអស់"

"តែ ចន ជុងហ្គុក គឺមានតែមួយទេក្មុងប្រទេសកូរ៉េខាងត្បូង" ជុងហ្គុក

"បានន័យថាម៉េច? ជុងហ្គុក?" ថេហ្យុង

"ពូកែលេងសើចដែរតើ! បងលោកជា ចន ជុងហ្គុក ខ្ញុំច្បាស់ជាព្រះនាងហើយ" យ៉េរី

"អញ្ចឹងអោយគូរដណ្តឹងនាង ទូរស័ព្ទទៅលេខរបស់ ចន ជុងហ្គុក សាកមើល" ជីមីន ជួយលូកមាត់ ខឹងយូរហើយចង់បំបាក់មុខនាងម្តង ។

"ទូរស័ព្ទទៅបងខ្លាចអី?" យ៉េរី

"មិនដឹងថាគេរវល់ឬអត់ទេ បងសាកសិន" នាយញ័រដៃបន្តិចដែរ នាយមិនស្គាល់ ជុងហ្គុក តែ ជុងហ្គុក ស្គាល់ប៉ារបស់នាយ ជាគ្រប់គ្រងឡានដែលនៅនិងចេញហើយរាប់អោយនាយរាល់ថ្ងៃ នៅប៉ុន្មានបាត់ ប៉ុន្មានអីអស់ហ្នឹង ។

    ទូរស័ព្ទចាប់រោទ៍ភ្លាមៗ ជុងហ្គុក លើកទូរស័ព្ទមកចុះទទួលចំពោះមុខអ្នកគ្រប់គ្នាតែម្តង ។

"ហាឡូ មិត្តសម្លាញ់" ជុងហ្គុក ញញឹមទៅកាន់ពួកគេ សម្លេងបាយនៅក្នុងទូរស័ព្ទនោះពិតមែន យ៉េរី វិញបើកភ្នែកចង់លានចេញក្រៅ ចំណែក ថេហ្យុង ឡើងស្ងាត់មាត់ឈឹង ។

"សូមណែនាំខ្លួនជាផ្លូវការ ខ្ញុំជាស្វាមីរបស់ ថេហ្យុង ឈ្មោះ ចន ជុងហ្គុក ជាកូនប្រុសច្បងម្ចាស់ក្រុមហ៊ុនស្តុកឥវ៉ាន់ក្រៅប្រទេស និងជាម្ចាស់សហគ្រាសបន្តដំណែង មានឡានដឹកទំនិញ 300គ្រឿងជាមួយបុគ្គលិកជិត 500នាក់" ការណែនាំខ្លួនដែលភ្ញាក់ផ្អើលខ្លាំងបំផុត ពិសេសគឺ ថេហ្យុង តែម្តង ។

"អូ...សូម្បីតែខ្ញុំក៏មិនដឹងដែរ" ថេហ្យុង ថាហើយក៏ដើរចេញទៅយ៉ាងលឿនគេចពីគេឯងគ្រប់គ្នា ។

"ថេហ៍ ចាំបងផង!!" ជុងហ្គុក ប្រញាប់ចេញទៅតាម អ្នកផ្សេងមិនបាច់មើលទេ គេគាំងអស់ហើយ លើកលែងតែ ជីមីន និង ជុងហាន់ តែប៉ុណ្ណោះ ។



To be continue...


You are reading the story above: TeenFic.Net