ភាគទី10 : គេង បែក គ្នា

Background color
Font
Font size
Line height

    ព្រឹកថ្ងៃថ្មី...
ថេហ្យុង ពឺតរមួលខ្លួនភ្ញាក់ពីគេងម៉ោង 9ព្រឹក ក្លិនឈ្ងុយនៃកាហ្វេអោយគេងើបចេញពីបន្ទប់មកខាងក្រៅទាំងសក់រញ៉េរញ៉ៃ គេភ្លេចថាមានមនុស្សនៅជាមួយទៅហើយ ។

"អ្នកណាឆុងកាហ្វេ?" សម្លេងរង៉ូវលឺដល់ត្រចៀកអ្នកដែលនៅចង្ក្រានបាយ ។

"គឺបង!! ថេហ៍ ចង់ញាំកាហ្វេទេ?"

"អត់ទេ...អុ៎!! លោក..??" ថេហ្យុង ភ្ញាក់ខ្លួនរត់ចូលបន្ទប់វិញយ៉ាងលឿន ។

"ថេហ៍...? កើតអី?" ជុងហ្គុក ធ្វើមុខឆ្ងល់ៗ ឃើញ ថេហ្យុង ចេញមកប្លែកៗរហូតពេកនាយចង់ឆ្គួតទៅតាមដែរ ។

ថេហ្យុង បានរត់ទៅលុបមុខរបស់គេអោយស្អាតបាតទើបចេញមកវិញ ជុងហ្គុក កំពុងដាក់អាហារពេលព្រឹកនៅលើតុតូចរបស់គេ ។

"អូ៎...តើមានអ្វីញាំខ្លះ? នេះកុំថាលោកភ្ញាក់មកធ្វើអាហារពេលព្រឹក?" ថេហ្យុង មកអង្គុយជាមួយទឹកមុខដូចរំភើបយ៉ាងម៉េចមិនដឹង?

"ម្ហូបកម្មង់!!" មួយមាត់នេះ ថេហ្យុង ឡើងអស់រលីង ខំអរស្មានថានាយឧស្សាហ៍ងើបមកធ្វើអីអោយគេញាំហើយតើ ។

"ព្រោះក្នុងទូរទឹកកកអត់មានអីសម្រាប់ធ្វើទេទើបបងកម្មង់អាហារតែម្តងទៅ"

"ក៏មែនហើយ ទើបតែរើមកអោយមានអីក្រៅពីទឹក? ចុះម៉េចក៏មានកាហ្វេ?"

"កម្មង់មកជាមួយគ្នា ញាំទេ?"

"ខ្ញុំអត់ញាំកាហ្វេទេ"

"អញ្ចឹងចូលចិត្តអី? បងចង់ដឹង"

"ក្រៅពីកាហ្វេ! ខ្ញុំញាំកាហ្វេមិនបានតែចូលចិត្តក្លិនកាហ្វេ"

"ដូចដែល ថេហ៍ អត់ស្រលាញ់បងតែចូលចិត្តអោយបងនៅជិត?"

"អ្នកណាថា? ខ្ញុំមិនបានចង់នៅក្បែរលោកទេ"

"អញ្ចឹង...រៀបការហើយគេងបែកបន្ទប់ល្អទេ? ទៅធ្វើការរៀងខ្លួន មកវិញគេងរៀងខ្លួនគ្រាន់តែនៅក្រោមដំបូលតែមួយ បែបហ្នឹងត្រូវទេ?"

"ហេតុអី ចង់រៀបការជាមួយខ្ញុំ?"

"ស្រលាញ់!!"

"...." តែមួយម៉ាត់ ថេហ្យុង បិទមាត់ស្ងាត់ជ្រៀបទើប ជុងហ្គុក និយាយបន្ត ។

"តាមពិតបងក៏មិនចង់រៀបការឥឡូវនេះដែរ តែ...ប៉ាម៉ាក់ថាកាត់គ្រោះ ដូច្នេះបងនិងមិនបង្ខំអោយ ថេហ៍ ធ្វើអ្វីទាំងអស់ រស់នៅតាមតែ ថេហ៍ ចង់បានចុះ"

"ធ្វើតាមធម្មតាទៅ...មិនបាច់ដល់ថ្នាក់ហ្នឹងក៏បាន" ថេហ្យុង បន្ថយសម្លេងវិញ បើរៀបការហើយដេកបែកបន្ទប់ ធ្វើការរៀងខ្លួន ដឹងដល់ណាខ្មាសគេដល់ហ្នឹង។

"បងដឹងថាវាកើតឡើង...ខាងចាស់ៗបានបង្ខំ ថេហ៍ បងដឹងថា ថេហ៍ មានមនុស្សដែលស្រលាញ់រួចហើយ ស្តាប់ទៅអាក្រក់ណាស់ តែបងសុំទោសដែលបងអាត្មានិយមចង់អោយមង្គលការកើតឡើង... ថេហ៍ អាចនិយាយវាចេញមកអ្វីដែល ថេហ៍ ចង់និយាយ"

"ខ្ញុំគ្មានអីត្រូវនិយាយទេ ទោះនិយាយហើយអាចកែប្រែអីបាន?"

"បាន! បើ ថេហ៍ ចង់បញ្ឈប់មង្គលការ បងនិងបញ្ឈប់ភ្លាម"

"លោកឆ្គួតមែនទេ!? គិតថាវាងាយឬ?"

"ដើម្បី ថេហ៍ ទៅរកមនុស្សដែល ថេហ៍ ស្រលាញ់ដែលមិនមែនបង"

"ឈប់និយាយទៅ!"

"ហេតុអី? ពួកយើងគួរតែនិយាយគ្នាយូរហើយ មួយខែទៀតមិនកៀកពេកទេបើចង់រំសាយនោះ"

"តើលោកកើតឆ្គួតស្អី? ចង់ការក៏ការ ចង់ឈប់ក៏ឈប់តាមតែចិត្តអញ្ចេឹងហេស?"

"តើអោយបងការជាមួយគល់ឈើ?" ជុងហ្គុក ដាក់មួយមាត់នេះ ថេហ្យុង ក្តៅឆេវតែម្តង គល់ឈើឬ?

"គល់ឈើ? ទៅណា... និយាយគ្នាសិន" ថេហ្យុង តម្លើងសម្លេងឃាត់នាយដែលកំពុងដើរចេញពីគេនោះអោយមកនិយាយជាមួយគេបន្តទៀតសិន ព្រោះគេមិនចូលចិត្តនិយាយគ្នាសុខៗដើរគេចបែបនេះទេ។

"គិតខ្លួនឯង ថាបង ឬ ថេហ៍ ជាអ្នកចង់បញ្ឈប់មង្គលការ?"

"ខ្ញុំមិនបាននិយាយ"

"តែទង្វើ ថេហ៍ ធ្វើ! ស្អប់បងណាស់ណា? ហេតុអីជាមួយគេល្អបាន ជាមួយបងដូចជាគល់ឈើ អោយបងលើកទៅណាទៅហ្នឹងតាមចិត្តខ្លួនឯងតើមិនចឹង?"

"ចង់យ៉ាងម៉េច? ខ្ញុំតាមហើយមិនពេញចិត្តទៀត អញ្ចឹងអោយធ្វើម៉េច?"

"ចេញពីចិត្តអត់?"

"វាមិនសំខាន់ថាចេញពីចិត្តឬអត់ទេ"

"តែសម្រាប់បង វាសំខាន់ ព្រោះបងតែងតែធ្វើគ្រប់យ៉ាងចេញពីចិត្ត តែ ថេហ៍ គ្រាន់តែសម្តែងទទួលវាប៉ុណ្ណោះ"

"ខ្ញុំមិន..." ថេហ្យុង រកប្រាប់ ជុងហ្គុក ថាគេមិនបានសម្តែងតែនាយកាត់សម្តីគេបានមុន ។

"រៀបចំឥវ៉ាន់ ថ្ងៃបន្តិចទៅដេហ្គូ" ជុងហ្គុក និយាយហើយក៏ចេញទៅតែម្តង ហួសម៉ោងធ្វើការរបស់នាយហើយ ទៅខកម៉ោងណាត់ អត់បានលុយឥឡូវហើយ។

"នែ៎...ចន ជុងហ្គុក ប្រុសចម្គួត!!!" ថេហ្យុង ស្រែកជេពេលនាយចេញទៅបាត់ហើយ គេគ្រឺតនាយពេក សុខៗមករករឿងខុសទំនង ឬខឹងគេថាមិនស្រលាញ់នាយ? បើមិនស្រលាញ់មែនអោយកុហកថាស្រលាញ់?

"អើយ...ចង់តែឆ្គួតទេ ព្រះអើយ" ថេហ្យុង ម៉ួម៉ៅឡើងក្រហមមុខ មកឈ្លោះគ្នាទាំងព្រឹកហើយក៏ទៅបាត់ទៀត គេមិនត្រូវរៀបចំអីផង ព្រោះកាបូបសម្លៀកបំពាក់របស់គេសម្រាប់ទៅដេហ្គូគេបានត្រៀមរួចរាល់ហើយ ។

ក្រោយ ជុងហ្គុក ចេញក្រៅមួយសន្ទុះគេក៏ចេញក្រៅដូចគ្នា គេបានទៅរកទិញរបស់ខ្លះហើយក៏ទៅជួប ជុងហាន់ និង ជីមីន នៅពេលម៉ោងសម្រាកមុននិងទៅដេហ្គូ ។

ជុងហ្គុក ទៅឃ្លាំងខោអាវពូរបស់ ថេហ្យុង ដើម្បីប្រាប់ថាទៅដេហ្គូថ្ងៃនេះ គាត់ពឹងអោយដឹកឥវ៉ាន់អោយភ្ញៀវព្រោះតែគាត់ដាក់មិនអស់ នាយក៏យល់ព្រមណាមួយត្រូវទៅយកលុយនៅម្តុំហ្នឹងដែរ ។

សុខៗក៏មានភ្លៀងធ្លាក់មួយមេធំ ជុងហ្គុក ឈប់ឡានមុខក្រុមហ៊ុនធំមួយនាយប្រាប់ថានិងមកទៀតបើ ប្រធានក្រុមហ៊ុននេះមិនអោយលុយប្រចាំខែទៅនាយ។

ភ្លៀងខ្លាំងហើយនាយរត់កាត់ភ្លៀងចូលទៅក្នុងក្រុមហ៊ុនវាមិនធ្វើអោយនាយសើមជោគនោះទេ តាមពិតក៏មិនគួរទៅទាំងភ្លៀងដែរតែនាយត្រូវត្រលប់មកទទួល ថេហ្យុង ទៅដេហ្គូខ្លាចមិនទាន់ពេល ។

"សួស្តីលោក! មានការអ្វីដែរ?" បុគ្គលិក

"សុំជួបលោកប្រធាន ហ្វាង"

"មានណាត់ឬអត់លោក?"

"អត់ទេ! ប្រាប់ថាឈ្មោះ ចន ជុងហ្គុក"

"សូមចាំបន្តិច" បុគ្គលិកទាក់ទងទៅថ្នាក់លើបន្ទាប់មកក៏អនុញាតិអោយនាយឡើងទៅជួបលោកប្រធាន ហ្វាង ថ្ងៃនេះនាយមកទារលុយកាលពីលើកមុនដែលនាយទុកពេលអោយកន្លះខែនោះ ។

"សុំអនុញាតិលោកប្រធាន" លេខា

"អោយគេចូលមក" លោកហ្វាង

"ចាស សូមអញ្ចើញលោក!" លេខា

"អរគុណ" ជុងហ្គុក ចូលមក យ៉េរី ដែលនៅជាមួយប៉ារបស់នាងក៏ចេញទៅវិញថែមដោយពាក្យសម្តីទៅកាន់នាយថា...

"អូ៎...អ្នកដេកជញ្ជូន..." នាងនិយាយហើយក៏ដើរហួសនាយទៅក្រៅតែម្តង ។

"សូមអញ្ជើញលោក ចន" លោកហ្វាង

"បាទ...យ៉ាងហើយលោកប្រធាន ហ្វាង?"

"គឺថា ហេះៗ អាចសុំពេល 10ថ្ងៃទៀតបានទេ?"

"បាទបាន...ប៉ុន្តែ ខ្ញុំយកឡានទៅវិញហើយ ពេល Pay លុយមកអោយខ្ញុំ ខ្ញុំនិងបញ្ជូនឡានមកវិញទាំងចាស់និងថ្មី"

"ធ្វើបែបហ្នឹងមិនបានទេ"

"តែខ្ញុំក៏ត្រូវការបើកប្រាក់ខែអោយបុគ្គលិកដែរ"

"តែ 10ថ្ងៃទេ"

"ខ្ញុំយល់ដល់លោកប៉ាទើបព្រមអោយលោកពន្យាពេលកន្លះខែ លោកមិនមានបំណងអោយឬយ៉ាងម៉េច? ខ្ញុំមិនពូកែទ្រាំទេ" ជុងហ្គុក មកលើកនេះ ជះកំហឹងមកពីផ្ទះតែម្តង អ្នកណាញ៉េញ៉ៃផ្លូវចិត្តនាយនិងសម្លត់អ្នកហ្នឹង ។

"ក្មេងនេះ និយាយអោយស្គាល់ចាស់ទុំផង"

"បាទ!! លោកប្រធាន ហ្វាង! សូមជួយ Pay លុយមកអោយខ្ញុំផង ឥឡូវនេះ...បើខ្ញុំឈានជើងចេញ ឡានដឹកទំនិញទាំងអស់និងទៅតាមខ្ញុំដែរ" ជុងហ្គុក ខាំធ្មេញនិយាយ បើទោះមុខញញឹមតែ ញញឹមកំហឹង។

"យកអោយអស់ទៅ ហើយយើងមិនបន្តជួលខាងឯងទៀតនោះទេ" លោកហ្វាង ច្រឡោតដាក់ ជុងហ្គុក វិញដូចគ្នា គិតថានាយខ្លាច?

"ខ្ញុំក៏មិនចុះកុងត្រាជួយថ្មីអោយលោកដូចគ្នា ឡានក៏ទៅលុយក៏ត្រូវតែចូលកុងធនាគាររបស់ខ្ញុំដែរ កុំថាក្មេងមិនបានប្រាប់" ជុងហ្គុក និយាយហើយអោនគំនាបលាគួរសមទៅវិញទៀតផង ។

គ្រាន់តែដើរចេញមកភ្លាមទឹកមុខឡើងម៉ូវ ដើរមិនខ្វល់អ្នកណាមើលមិនមើលនាយនោះឡើយ ហើយក៏ចេញទៅវិញទាំងភ្លៀងតែម្តង ក្រោមខ្សែរភ្នែកអ្នកម្ខាងនោះមើលមកពីចម្ងាយ ។

ថេហ្យុង មកជួប ជុងហាន់ និង ជីមីន នៅហាងកាហ្វេ មួយកន្លែងទល់មុខក្រុមហ៊ុនលោកហ្វាង ពួកគេបានឃើញនាយរត់កាត់ភ្លៀងដើម្បីឡានដឹកទំនិញទៅបន្តការងាររបស់នាយ ។

ឃើញនាយខំទាំងភ្លៀង ចិត្តខឹងមុននេះក៏បានរសាយបាត់អស់ពីចិត្ត ថែមដោយការអាណិតទៅលើនាយទៅវិញ ។

"បងប្រុស ជុងហ្គុក ម៉េចក៏ចូលចិត្តបើកឡាននេះម្ល៉េះ?" ជីមីន

"គាត់ធ្វើការ" ថេហ្យុង

"គាត់ឧស្សាហ៍ណាស់ គួរណាតែ...ហុឺ... ថេហ្យុង ឯងទៅហើយហេស? មេឃកំពុងភ្លៀង" ជុងហាន់ ហៅសួរ ថេហ្យុង មិនបាននៅស្តាប់ពួកគេនិយាយ គេចង់ទៅផ្ទះតែម្តង មិនចង់អោយ ជុងហ្គុក ចាំគេនោះទេ ។ (បើនៅស្តាប់ដឹងថាប្តីជាអ្នកណាបាត់)

"ទៅមុនហើយ ជួបគ្នានៅដេហ្គូ" ថេហ្យុង ស្រែកប្រាប់ គេចេញមកឈរខាងក្រៅហៅតាក់សុីត្រលប់ទៅវិញតែម្តង ។

ជុងហ្គុក នៅបង្ហើយការងារ នាយបើកឡានទៅទិកហើយជិះតាក់ស៊ីមកវិញព្រោះពួកគេនិងជិះតាក់ស៊ីបន្តទៅចំណោទរថភ្លើងដើម្បីទៅដេហ្គូ ។

មកដល់ផ្ទះ ជុងហ្គុក ហៅ ថេហ៍ ទៅតែម្តងព្រោះនាយអោយតាក់សុីនៅចាំខាងក្រោម ។

"រួចឬនៅ?"

"ម៉េចក៏លោកទទឹក?"

"ធ្វើការ!! ឥវ៉ាន់តែប៉ុណ្ណឹងមែនទេ?"

"សម្អាតខ្លួនសិនទៅ"

"មិនអីទេ!!" ជុងហ្គុក តបដាច់ក្បាលដាច់កន្ទុយដាក់គេមិនមានពាក្យបងអូនអីទាំងអស់ នាយចូលមកយួរកាបូបសម្លៀកបំពាក់របស់ ថេហ្យុង ហើយក៏ចេញទៅមុន ថេហ្យុង ដើរតាមក្រោយនាយ ចំណែកសម្លៀកបំពាក់នាយនៅក្នុងឡានតាក់សុីជាស្រេចហើយ ។

ក្នុងឡានមិនបាននិយាយគ្នាទេ តែ ជុងហ្គុក រវល់និយាយជាមួយអ្នកណាមិនដឹងអស់ពីម្នាក់ចូលម្នាក់
គេបានសៀងភ្នែកទៅចាប់អារម្មណ៍ ជុងហ្គុក ប្រើទូរស័ព្ទតម្លៃថ្លៃទៀតផង ។

"សួស្តីលោកប្រធានហ្វាង (ខ្ញុំនិង Pay លុយអោយលោកតែពាក់កណ្តាលសិន) មិនបានទេ ជួយ pay លុយអោយគ្រប់ចំនួនផង (ខ្ញុំកំពុងខ្វះខាតលុយ) តែខ្ញុំក៏ខ្វះខាតលុយ ប៉ុណ្ណឹងចុះ" ជុងហ្គុក ដាក់ទូរស័ព្ទចុះវិញ ថេហ្យុង ស្ងាត់មាត់ស្តាប់នាយនិយាយ កាន់តែអាណិត ខំធ្វើការទាំងភ្លៀងព្រោះតែខ្វះខាតលុយ ។

គិតៗក៏ដកដង្ហើមធំ ជុងហ្គុក ក៏ងាកមើលមុខគេ យល់ថាគេធុញមែនទេបានជាដល់ថ្មាក់ដកដង្ហើមធំបែបនេះ?

ពួកគេស្ងាត់រហូតមកដល់ចំណោទរថភ្លើងហើយក៏នាំគ្នាទៅតែម្តង ។

ចំណាយពេលប៉ុន្មានម៉ោងទម្រាំទៅដល់ពួកគេគេងលក់តាមផ្លូវក្បាលទល់គ្នារហូតទៅដល់ ទោះខឹងតែនាយមិនភ្លេចខ្វល់ខ្វាយពីគេដែរ ។

ពួកគេជិះតាក់សុីបន្តមកដល់ផ្ទះរបស់ ថេហ្យុង មេឃងងឹតឯណោះ គឺយប់តែម្តង ។

អ្នកទីនេះស្វាគមន៍ ជុងហ្គុក ណាស់នាយក៏តែងតែមកទីនេះពេលមានបុណ្យឈប់សម្រាកដែរ ។

"ទៅងូតទឹកទៅ" បន្ទាប់ពីនិយាយសួរសុខទុក្ខគ្នាហើយ ថេហ្យុង ដេញអោយនាយទៅងូតទឹកព្រោះនាយត្រូវភ្លៀងអាចនិងគ្រុនផ្តាសាយ ។

"មែនហើយ យាយអោយមីងៗឯងរៀបចំបាយ ទៅងូតទឹកទៅ" លោកយាយ

"បាទ!!" ជុងហ្គុក លើកឥវ៉ាន់ទៅបន្ទប់ដោយមាន ថេហ្យុង ជាអ្នកនាំ ផ្ទះនេះតូចណាស់សម្រាប់នាយ បន្ទប់គេងមាន 2 មិនមានទាន់លើក្រោមទេ បន្ទប់លោកយាយមួយ និងបន្ទប់ ថេហ្យុង ពួកគេគេងលើ កម្រាលក្រាស់ៗ មិនមែនគ្រែគេងឡើយ ។

"ត្រូវការអីប្រាប់ខ្ញុំ ខ្ញុំទៅទិញអោយ"

"ទិញឯណា? ឆ្ងាយឬអត់?"

"មាត់ផ្លូវ លោកមិនឃើញមានម៉ាតមួយទេឬ? ត្រូវការអីប្រាប់មក"

"ទៅទិញខ្លួនឯងក៏បាន"

"ខ្ញុំទិញអោយ! និយាយមក"

"ចេញពីចិត្តអត់?"

"នែ៎លោក!!!" ថេហ្យុង អត់មិនបានក៏ស្រែកដាក់នាយតែម្តងទៅ ។

"ច្រាសដុសធ្មេញ សាប៊ូកក់សក់ សាប៊ូដុះខ្លួន ហ្វូម លាងមុខ...មិនដឹងម៉ាតទីនេះមានឬអត់?"

"របស់ខ្ញុំមាន" ថេហ្យុង ទៅកាយកាបូបសម្លៀកបំពាក់របស់គេ គេបានទិញវាមកតែទំហំតូចប៉ុណ្ណោះ ។

"នេះ!! ច្រាសធុសធ្មេញចាំបន្តិច" ថេហ្យុង និងទៅទិញអោយនាយ ហើយនិងឆាប់ត្រលប់មកវិញ គេមានកង់សម្រាប់ជិះឡើងទៅផ្លូវខាងមុខដើម្បីទិញវាអោយនាយ ។

ថេហ្យុង ទុករបស់នៅមុខបន្ទប់ទឹកនិងស្រែកប្រាប់នាយហើយក៏ចេញមកជួយមីងៗរៀបចំអាហារយប់នេះ ។

ជុងហ្គុក មានអារម្មណ៍ថាព្រឺរងារ នាយពាក់អាវយឺតដៃវែងជាមួយខោជើងវែងសម្រាប់គេងយប់នេះ ។

ក្រោយញាំអាហាររួចរាល់ ថេហ្យុង ទៅងូតទឹកចំណែក ជុងហ្គុក នៅនិយាយលេងជាមួយលោកយាយនិងអ្នកមីង ពួកគាត់ចេះតែនាំនិយាយដល់យប់ជ្រៅ អង្គុយលើគ្រែក្រោមដើរឈើមុខផ្ទះក៏ត្រូវសន្សើមទៀត នាយក៏ភាយចំហាយក្តៅចេញពីក្នុងខ្លួនមក មុខក៏ប្រែជាក្រហមជាមួយអាកាសធាតុត្រជាក់នៅពេលយប់ ។

"លោកយាយ ចូលសម្រានបានហើយ" ថេហ្យុង ចេញមកតឿនយាយរបស់គេមិនអញ្ចឹងគាត់នាំ ជុងហ្គុក និយាយដល់មេឃភ្លឺវិញមិនខានទេ ។

"អា៎ៗ បើថាចង់ហៅគូរដណ្តឹងឯងទៅដេកក៏ថាទៅ កុំមកធ្វើជាដេញយាយនោះ" អ្នកមីង

"ទៅចឹងទៅ? ខ្ញុំហៅលោកយាយតើ" ថេហ្យុង

"យាយមានគេងជាមួយឯងឯណា?" អ្នកមីង

"មិនគេងទេ នៅនិយាយគ្នាដល់ព្រឹកទៅ" ថេហ្យុង ថាហើយក៏ខ្ទើតទៅបន្ទប់វិញបាត់ ពួកគាត់ក៏ដេញអោយ ជុងហ្គុក ទៅសម្រាកព្រោះវាយប់ជ្រៅហើយ ។

ជុងហ្គុក ចូលមកបន្ទប់ ថេហ្យុង បានក្រាលកម្រាល 2ជិតគ្នារួចស្រេច មួយសម្រាប់គេមួយទៀតសម្រាប់នាយ ។

"គេងបែបនេះ?" ជុងហ្គុក សម្តៅលើកម្រាលទាំង2

"ហ្នឹងហើយ ចង់គេងបែបណា?"

"ដឹងហើយ!! ស្អែកចាំទិញពូកដាក់" ជុងហ្គុក មកទម្លាក់ខ្លួនគេង ថេហ្យុង មិនតបស្មានថានាយនិយាយលេងម្នាក់ឯង ។




To be continue...


You are reading the story above: TeenFic.Net