ភាគទី09 : ល្អពេកទេដឹង?

Background color
Font
Font size
Line height

ថ្ងៃចុងក្រោយរបស់ ថេហ្យុង ក្នុងនាមជាអ្នកហាត់ការងារ គេបានបញ្ចប់វាមិនសូវជាល្អប៉ុន្មាននៅមានការងារបង្ហើយនៅព្រឹកថ្ងៃសៅរ៍តែគេជ្រើសធ្វើវាដល់យប់ជ្រៅនិងបញ្ជូនបន្តតាមរយៈ មីនយូ តែម្តង ព្រោះជាថ្ងៃសម្រាកទើបគេងយូរគួរសមថ្នាក់មិនដឹងថាមានអ្នកណាបានចូលមកដាស់ផង ។

ជុងហ្គុក មកដល់យប់មិញព្រឹកឡើងមកក៏ទីនេះតែម្តង ព្រោះតែនាយមិនបានសួរបញ្ជាក់ថា ថេហ្យុង និងទៅដេហ្គូ ថ្ងៃណានោះទេ មកតែម្តងគ្រែងឡ៎ុអ្នកផ្ទះមានអ្វីចង់ផ្តាំនាយ ណាមួយមកសួរគ្រែងឡ៎អត់នៅទីនេះព្រោះថ្ងៃនាយទៅប៊ូសាន គេប្រាប់ថារើចេញទៅហើយ ។

នាយបានឡើងមកបន្ទប់ នាយចាំថាមានអាវរបស់នាយនៅទីនេះគឺថ្ងៃដែលគេងទីនេះ ហើយវាគឺនៅក្នុងទូរ ថេហ្យុង បានបត់វាទុកយ៉ាងស្អាតរួចរាល់ហើយ ។

ជុងហ្គុក សម្លឹងទៅមើលអ្នកកំពុងគេងលក់ស្រួល គេងមិនដឹងម៉ោងត្រូវងើប នាយអោនមកជិតផាត់សក់រញ៉េរញ៉ៃរបស់គេចេញ មើលទៅគេមិនដឹងខ្លួន នាយញញឹមហើយក៏ថើបថ្ពាល់របស់គេ ថេហ្យុង ជ្រួញចិញ្ចើមតែក៏បន្តដេក ពេលនោះនាយចង់សើចអោយលឺៗ ហេតុអីគួរអោយស្រលាញ់ម៉្លេះ? នាយថើបថ្ពាល់របស់គេម្តងទៀតហើយក៏ចុះទៅវិញ មួយសន្ទុះ ថេហ្យុង ក៏ភ្ញាក់ យល់ថាស្មានេះមិនមានអ្នកនៅផ្ទះក៏ចុះមក ព្រោះធម្មតាចុងសប្តាហ៍លោកពូគេនាំអ្នកផ្ទះទៅដើរលេងរហូតដល់ល្ងាចថ្ងៃអាទិត្យទើបមកវិញ ។

"ភ្ញាក់ហើយ?" សម្លេងសួរមកព្រមអាហារកម្មង់ក្នុងដៃ នាយចេញទៅអាហារ ឯ ថេហ្យុង ភ្ញាក់ព្រឹត មនុស្សទើបតែយល់សប្តិឃើញផង ។

"លោក!!! មកពីកាល?"

"មកយូរហើយទេដឹង? ឃើញទើបតែចូលមកទេ?"

"អូ៎..." ថេហ្យុង ខ្ទប់មុខហើយប្រញាប់ឡើងទៅបន្ទប់វិញយ៉ាងលឿន ស្រាប់តែយល់ថាមិញនេះមិនមែនយល់សប្តិ តែវាមិនអាចទេដែលនាយហ៊ានធ្វើបែបហ្នឹងនោះ...អត់ទេៗ ។

"ប្លែកៗណាស់" ជុងហ្គុក ឈរហួសចិត្តមនុស្សនេះចេញមកដូចម៉េចៗមិនដឹង?

ប្រមាណជិត 30នាទី ថេហ្យុង រៀបចំខ្លួនរួចរាល់និងចុះមកវិញ ជុងហ្គុក នៅអង្គុយនិយាយទូរស័ព្ទនៅតុអាហារដែលមានអាហាររៀបចំជាស្រេច ។

"ប៉ុណ្ណឹងចុះ...ថេហ៍...មកញាំអីសិនទៅ" ជុងហ្គុក ដាក់ទូរស័ព្ទចុះហើយហៅគេមកអង្គុយញាំអីជាមួយ ថ្ងៃនេះនាំគេចេញក្រៅទៀតហើយ ។

"អូ៎..." ថេហ្យុង មកអង្គុយកៅអីជាប់និងនាយខ្ជិលដើរវាងហើយក៏ចាប់ផ្តើមញាំអាហារតែម្តង ។

ថេហ្យុង អង្គុយមើលមុខនាយនឹកឆ្ងល់ថាហេតុអីមនុស្សនាយងាយម៉្លេះ? មិនចេះគុំគួនទេឬ? បើជាគេវិញមិនលួងគឺមិនបាត់ជាដាច់ខាតតែនាយធ្វើធម្មតាណាស់ដូចជាមនុស្សមិនបានខឹងគ្នាយ៉ាងអញ្ចឹង ។

"មើលមុខបងធ្វើអី? ឆាប់ញាំទៅ"

"គឺថ្ងៃមុន..."

"លឺថារើចេញ? រើឬនៅ? អោយបងហៅគេមកជួយទេ? មានអីខ្លះរើថ្ងៃនេះតែម្តងទៅ"

"មានតែខោអាវទេ របស់ប្រើប្រាស់តិចតួច"

"អញ្ចឹងយកឡានតូចបានហើយ បងហៅគេមកដឹកអោយ" ថាហើយ ជុងហ្គុក ក៏ទូរស័ព្ទទៅខាងដឹកជញ្ជូនអោយមកទីនេះតែម្តង ។

"អឺ...តើខ្ញុំអាចនិយាយរឿងថ្ងៃមុនបានទេ? បើមិនបាននិយាយវានៅមោនសុខ បើទោះជាកន្លងហួសទៅហើយតែខ្ញុំមិនចង់អោយកន្លងទៅទាំងយល់ច្រលំនោះទេ"

"មីនយូ ប្រាប់បងហើយ" ជុងហ្គុក ដាក់ទូរស័ព្ទចុះ ពេលតបជាមួយគេ ។

"នៅមានទៀត!! ក្រោយពីរៀបការហើយ ខ្ញុំនិងត្រូវធ្វើការជាជំនួយការរបស់សិស្សច្បងរហូតដល់ចប់ គម្រោងនោះមិនអីទេ មែនទេ?"

"ចុះបើអី? ឈប់ធ្វើឬអត់?"

"អត់ទេ...បើថាអី ខ្ញុំក៏មិនដឹងធ្វើយ៉ាងម៉េចដែរ ខ្ញុំទៅធ្វើការមិនបានទៅណាត់ជួប"

"អឹម!!" នាយគ្រាន់តែក្រហឹមតបវិញ ។

"តែមួយរយៈទេ មិនមែនរហូត" ថេហ្យុង ព្យាយាមនិយាយពន្យល់ ជុងហ្គុក ក៏ចាប់ញញឹមឡើងទប់មិនជាប់ព្រោះគេកំពុងខ្វល់ខ្វាយពីទឹកចិត្តនាយចំពោះគេមែនទេ?

"ញញឹមអី? ខ្ញុំនិយាយសាច់ការជាមួយលោក"

"តើអូន...កំពុងខ្វល់ខ្វាយពីបង?" ជុងហ្គុក បែរមកខិតមុខទៅជិតគេ ហើយនាយនិយាយសម្លេងតិចៗស្រាលៗស្តាប់ទៅឡើងព្រឺសម្បុរ ពិសេសពាក្យ "អូន" របស់នាយព្រោះអោយគេស្លែស្លន់ក្នុងខ្លួនណាស់ ។

"ខ្ញុំគ្រាន់...គ្រាន់តែប្រាប់" ថេហ្យុង ព្រិចភ្នែកញាប់ៗ បេះដូងគេចង់លោតចេញក្រៅទៅហើយ ។

"បេះដូងលោតញាប់ម៉្លេះ?" នាយញញឹមឌឺសួរទៅកាន់ ថេហ្យុង មិនមែននាយលឺតែបេះដូងរបស់នាយទេដែលលោតញាប់ ។

"អត់នោះទេ..." ថេហ្យុង សូម្បីភ្នែកនាយគេមិនហ៊ានមើលផងរ៉េទៅរ៉េមកក្រឡីងក្រឡឺម ។

"យល់ដល់ចិត្តបង បងក៏សប្បាយចិត្ត"

"..." ថេហ្យុង លឺប្រយោគនេះគេមើលចំកែវភ្នែកស្មោះត្រង់របស់នាយ កែវភ្នែកថ្លាដូចកញ្ចក់និងស្អាតបំផុតរហូតដល់បបូរមាត់របស់នាយអឹបនិងគេដោយមិនដឹងខ្លួន ។

ថេហ្យុង ភ្ញាក់បន្តិចតែក៏បន្ទន់ភ្នែកទៅតាមពេលដែលនាយកំពុងតែថើបគេ ពេលដែលនាយថើបគឺទន់ភ្លន់ គេមិនអាចបដិសេធ គេនៅចាំកាលថើបដំបូងផ្អែមល្ហែមណាស់ ម្តងនេះក៏ដូចគ្នា គេក៏គ្រាន់តែហើបមាត់អោយនាយចូលកាន់តែជ្រាលជ្រៅរវាងការថើបមួយនេះ មានអារម្មណ៍ថាមិនចង់បញ្ឈប់តែនាយក៏ចង់ឈប់ទៅហើយ ។

ជុងហ្គុក បម្រុងដកបបូរមាត់ចេញតែ ថេហ្យុង បានក្រសោបមុខនាយឃាត់អោយនៅបន្ត ជុងហ្គុក ក៏ភាំងដែលគិតថាគេនិងខឹងដែលនាយលូកលាន់គេតែអត់ទេ នាយទទួលបានការតបស្នងមកវិញ ជាការថើបជាថ្មីដែលស្របទៅទាំងពីរនាក់ ហើយក៏បន្តថើបរយៈពេលយូរ តែអ្វីដែលបញ្ឈប់ពួកគេនោះគឺ...ពោះ របស់ ថេហ្យុង បានកូរ...វាក៏រៀងថ្ងៃបន្តិចហើយ គេមិនទាន់ញាំអីផងក៏នាំនាយនិយាយមុននេះ ។

"ហ្អស៎? យ៉ាងម៉េច? ឃ្លានខ្លាំងហើយ?" ជុងហ្គុក ដកបបួរមាត់ចេញ នាយសើចសួរទៅកាន់ ថេហ្យុង ថ្នាក់កូរពោះលឺៗតែម្តង ។

"គឺ..." ថេហ្យុង រកនិយាយមិនចេញ គេអៀនឡើងក្រហមមុខអស់ហើយ ខ្មាសគេណាស់មុននេះបានធ្វើស្អី? តែសម្លេងកណ្តឹងបានបន្លឺឡើងបំបែកបរិយាកាសបានទាន់ពេល ។

"ប្រហែលជាអ្នកដឹកជញ្ជូនមកហើយ" ជុងហ្គុក ងើបទៅមើលនិងបើកទ្វារអោយពួកគេ ថេហ្យុង នៅអង្គុយញាំម្នាក់ឯងចំណែក ជុងហ្គុក ជាអ្នកឡើងទៅមើលថាយកអ្វីទៅខ្លះ ។

ថេហ្យុង រួចរាល់និងឡើងទៅមើលថែមបញ្ជារប្រាប់បន្ថែមពីរបស់ដែលត្រូវយក វាមិនច្រើនដូចដែលគេ បាននិយាយពិតមែន ចំណែកសម្លៀកបំពាក់គេនៅរៀបចំយកទៅតាមក្រោយ ។

នៅពេលដែលគេរៀបចំសម្លៀកបំពាក់ ជុងហ្គុក ចុះមកញាំអីវិញ មួយព្រឹកធំវិលទៅវិលមកពេញផ្ទះទម្រាំតែបានចេញទៅ ជុងហ្គុក យកឡានមកសម្រាប់ភាពងាយស្រួលដឹកឥវ៉ាន់បន្ថែម ។

មកដល់បន្ទប់ជួលក៏នាំគ្នាជួយគ្នារៀនចំ ក្នុងបន្ទប់របស់ ជុងហាន់ មានតុសម្រាប់ធ្វើការ ថេហ្យុង គ្រាន់តែយករបស់មករៀប ចំណែក ជុងហ្គុក តម្រៀបសម្លៀកបំពាក់ដាក់ទូរ សម្លៀកបំពាក់របស់នាយតែមួយវ៉ាលីតូចទេ ដាក់ក្នុងឡានមកពីប៊ូសាននេះឯង រហូតដល់ល្ងាចទើបរួចរាល់ ។

"អស់កម្លាំងណាស់..." ថេហ្យុង ទម្លាក់ខ្លួនគេងលើសាឡុង អស់ដៃអស់ជើងព្រោះតែរៀបចំរបស់ផង ក៏ជូតសម្អាតផង នាយក៏ជួយដែរ នៅមានរបស់ខ្វះខាត ជុងហ្គុក កំពុងដាក់ Order ។

"អស់កម្លាំង ចង់ញាំស៊ុបក្តៅៗទេ? ស៊ុបគ្រឿងសមុទ្រទេ?"

"ស៊ុបគ្រឿងសមុទ្រ? ម្តុំនេះមានទេ? ល្ងាចហើយខ្ជិលទៅឆ្ងាយ"

"ទៅរៀបចំខ្លួនទៅ បងកក់កន្លែងហើយ ទៅញាំអីជាមួយមិត្តបង មីនយូ ក៏ទៅដែរ"

"30នាទី"

"10នាទីបានហើយ"

"20នាទី"

"10បានហើយ"

"មិនទៅក៏បាន"

"15នាទី"

"20នាទី" ថេហ្យុង ប្រកែកនិងនាយហើយក៏ងើបទៅបន្ទប់ដើម្បីរៀបចំខ្លួន សាច់ងូតទឹកនិង 20នាទីសុីអស់បាត់ហើយ ចង់អោយគេស្លន់ទៅណា?

20នាទីលើសបន្តិច ថេហ្យុង រួចរាល់ស្រស់ស្អាតហើយពួកគេក៏នាំគ្នាទៅហើយក៏ទៅដល់ក្រោយគេព្រោះទីនោះឆ្ងាយពីកន្លែងពួកគេស្នាក់នៅ ។

"តួឯងមកហើយ" សុឺងឆូល ក្រលេកឃើញពួកគេពីចម្ងាយក៏បន្លឺឡើងទទួលស្វាគមន៍ ។

"សួស្តី!!" ថេហ្យុង គួសមទៅកាន់ពួកគេក្នុងចំណោម មិត្តរបស់ ជុងហ្គុក គេស្គាល់តែពីរនាក់ទេគឺ មីនយូ និង សុឺងឆូល នេះហើយ ។

"សួស្តី មិត្តភក្តិថ្លៃ អញ្ចើញអង្គុយ" ស៊ុកមីន

"មិត្តភក្តិថ្លៃស្អីរបស់ឯង?" ម្យុងហ៊ូ

"ឯងមិនដឹងកាលដំបូង ជុងហ្គុក បានហៅ ជីស៊ូ ថាបែបហ្នឹងដែរ" ស៊ុកមីន

"ប្លែកៗណាស់" ម្យុងហ៊ូ

"ឈប់!! អ្នកណាហៅស៊ុបចិន?" ជុងហ្គុក បន្លឺឡើងពេលក្រឡេកមើលទៅលើតុ ស៊ិបចិនហិណាស់ ថេហ្យុង របស់នាយញាំបានឬអត់?

"ឯងដឹងថាមិត្តរបស់ឯងញាំអ្វីបានខ្លះទេ? កុំភ័យទៅមើលប្អូនយើងញាំមិនកើត យើងដឹង ស៊ុបមួយឆ្នាំងទៀតកំពុងតែលើកមកហើយ" មីនយូ

"ពួកបងជុំគ្នាបែបនេះញឹកញាប់ទេ? ឬថ្ងៃនេះមានអីពិសេស?" ថេហ្យុង គិតស្មានថាមិត្តប៉ុន្មាននាក់នេះ មានឯណាមួយតុធំតែម្តង ហើយពួកគេជ្រើសញាំក្នុងបន្ទប់ផ្ទាល់ខ្លួន ។

"អា៎...មែនហើយដោយសារ ម្យុងហ៊ូ ទើបតែមកពីចិន ក៏ចង់ជុំគ្នាមួយទៀតពួកឯងទើបតែរើផ្ទះដូច្នេះគួរតែជប់លៀង" មីនយូ

"យើងមានរបស់ពិសេស" ម្យុងហ៊ូ បញ្ចេញស្រាដែលនាយយកមកមានជាតិអាកុលខ្លាំងតែពួកគេចូលចិត្ត ហើយការញាំអាហាររបស់ពួកគេក៏ចាប់ផ្តើម ។

"ជុងហ្គុក ផឹកអត់?" សុឺងឆូល

"អត់ទេ បើកឡាន"

"អោយ ថេហ្យុង បើកទៅ ឯងមិនផឹកលែងសប្បាយហើយ" សុឺងឆូល ថាហើយ ជុងហ្គុក ងាកមើលមុខ ថេហ្យុង ហាក់ចោទសំនួរទៅកាន់គេថានាយអាចផឹកបានឬអត់?

"ធ្វើដូចរាល់ដងទៅ" ថេហ្យុង អនុញាតិដោយសារតែជាការជួបជុំសុទ្ធតែជាមិត្តរបស់នាយ ។

"ឃើញទេៗ មិត្តភក្តិថ្លៃយល់ចិត្តណាស់ ម៉ោះ" ស៊ុកមីន ចាត់ការចាក់ស្រា ។

ពួកគេផឹកនិងញាំហើយនិយាយគ្នាលេងសប្បាយ ហែកកេរ្តិ៍គ្នាផ្សេងៗ ជុងហ្គុក មិនសូវជានិយាយទេ នាយអង្គុយតែសើច តែមិនអោយទំនេរដៃទេ កំពុងអង្គុយបកបង្ការដែលស្រង់ចេញពីស៊ុបឡើងមួយចាន ព្រោះតែ ថេហ្យុង អង្គុយញាំតែបន្លែ គេខ្ជិលអង្គុយបកចង់តែញាំទាំងសំបកទៀតហ្នឹង ។

បកហើយក៏ប្រគល់អោយគេទាំងអស់ ថេហ្យុង មើលមុខនាយថែមលួចញញឹម ឃើញនាយមិនសួរនាំគេ ព្រោះតែនៅនិយាយលេងជាមួយមិត្តនាយ ឃើញអង្គុយបកបង្គារស្មានថាទុកញាំខ្លួនឯង តាមពិតអោយគេទាំងអស់ គេដូចជារំភើបពេកហើយ ។

ក្រោយពីកាជួបជុំយ៉ាងសប្បាយ គ្រប់គ្នានៅទីនេះក៏ទៅចូលរួមមង្គលការពួកគេដែរ យប់ជ្រៅគួរសមប្រហែលជាម៉ោង 11យប់ពួកគេបំបែកគ្នារៀងខ្លួន ម្នាក់ៗខលរកអ្នកបើកឡានអោយមិនមែនស្រវឹងអីថ្នាក់មើលផ្លូវបែកចេញបីបួនទេតែការពារខ្លាចប៉ូលីសចាប់ ហើយ ថេហ្យុង ជាអ្នកបើកឡានទៅវិញព្រោះ ជុងហ្គុក ញាំស្រាច្រើនណាស់ ។

នៅតាមផ្លូវនាយបានសុំចូលម៉ាតរកទិញអីផឹកអោយស្វាងស្រាបន្តិចព្រោះងងុយគេងដែរទម្រាំដល់កន្លែងស្នាក់ពួកគេ ហើយយប់នេះជាយប់ដែលត្រូវគេងលើគ្រែជាមួយគ្នាប្រាកដណាស់ ។

មកដល់ផ្ទះវិញម៉ោង 12ជាងឯណោះព្រោះតែ ថេហ្យុង ក៏បើកឡានមិនសូវលឿននៅមានឈប់តាមផ្លូវខ្លះទៀត ជុងហ្គុក មកដល់ក៏ចូលទៅរកងូតទឹកសម្អាតខ្លួនភ្លាមព្រោះតែស្អុះស្អាប់ពេក នាយស្លៀកឈុតគេងខោជើងវែងអាវដៃវែង និយាយរួមទៅ ថេហ្យុង មិនដែលឃើញសាច់សរខ្ចីរបស់ ជុងហ្គុក ទេនាយពាក់អាវដៃវែងរហូត មិនចឹងក៏មានអាវក្រៅមកជាមួយដែរ ។

"យប់នេះបងគេលើសាឡុងខាងក្រៅ" ជុងហ្គុក បញ្ជាក់អោយ ថេហ្យុង មើលមុខនាយដោយចម្ងល់ ។

"មុននិងក្រោយគង់តែ..."

"បងស្រវឹងផង មិនខ្លាចបងចាប់..."

"ឡប់សតិ!!" ថេហ្យុង ធ្វើមុខហួសចិត្ត តាមនាយមិនទាន់ទេ ពេលខ្លះមើលទៅស្លូតៗតែអារឿងញ៉ោះមួយមិនដែលភ្លេច ។

"បងញាំស្រាច្រើនស្អុយខ្លួនណាស់ ខ្លាចអូនទើសទាល់ អូនគេងចុះ យប់ជ្រៅហើយ" ជុងហ្គុក ប្តូរមកនិយាយធម្មតាវិញ មុននេះនាយដឹងថាគេច្បាស់ជាគិតព្រោះនៅតែពីរនាក់នាយឆ្មក់ឱកាសបានគ្រប់ពេលតែនាយមិនធ្វើ ។

"អញ្ចឹងតាមចិត្ត!!" ថេហ្យុង មិនប្រកែកច្រើនខ្លាចដូចនាយនិយាយមែន បើនាយចង់គេងខាងក្រៅក៏ល្អសម្រាប់គេដែរ ។

"រាត្រីសួស្តី" ជុងហ្គុក ឆ្មក់ថើបថ្ងាសគេមួយខ្សឺតយ៉ាងលឿនរួចក៏ចេញពីបន្ទប់ទុកអោយ ថេហ្យុង នៅឈរគាំងមើលខ្នងរបស់នាយ ។

"ល្អពេកទេដឹង?" ថេហ្យុង លួចគិតពីនាយ គ្រប់កាយវិការមិនដែលភ្លេចយកចិត្តទុកដាក់លើគេទេ ផ្តល់អោយគេគ្រប់បែបយ៉ាងបើទោះជានាយមិនមានលុយគ្រប់គ្រាន់ មិនឡូយ មិនហុឺហារ តែនាយក៏មិនធ្វើអោយគេមើលមកនៅទន់ទាបនោះដែរ ។
(ចា៎ អត់មានអីតិចសោះ) 😞



To be continue...


You are reading the story above: TeenFic.Net