ភាគ:៨៩
«ជុងគុកយប់នេះលោកនៅមើលរីហ្វីដាផងខ្ញុំត្រូវមានការងារធ្វើបន្តដូច្នេះហើយមិនបាមនៅមើលនាងទេ » នាងតូចចូលមកដល់ខាងក្នុងហើយមកនិយាយប្រាប់ជុងគុកទៀត ។
« នាងធ្វើអ្វីទៅ? លោកពូគាត់ដាក់ឲ្យធ្វើឬ? » ជុងគុកនាយងឿយឆ្ងល់
« ការងាររបស់ខ្ញុំខ្លួនឯងលោកពូមិនបានបញ្ជា » នាងឆ្លើយទៅគេទាំងប្រាប់ពាក្យដែលនាងធ្លាប់និយាយ ។
«ហ៊ឹម!ខ្ញុំដឹងហើយត្រឹមហ្វីដាម្នាក់ខ្ញុំមើលថែដល់ជិវិតឯណោះនាងកុំភ័យ » ជុងគុកនាយនៅមានពាក្យផ្អែមល្អែមនៅជាមួយសម្ដីនោះទៀតនាងសែនជ្រេញអ្នកមានស្នេហាណាស់។
« មិចក៏នាងធ្វើមុខចឹង? »
«គ្មានថីទេលោកទៅងូតទឹកប្ដូរសម្លៀកបំពាក់ចេញទៅចាំត្រឡប់មកវិញ » រីហ្វីដានាងប្រាប់ឲ្យជុងគុកទៅផ្លាស់ខោអាវសិនឯនាងក៏នៅមើលរីហ្វីដាគេងទៅ ។
« ខ្ញុំទៅក៏បាន » ជុងគុកគ្មានបានទៅជំទាស់អីជាមួយហ្វាន់ឌីម៉ាឡើយគឺថាយល់ព្រមចាកចេញទៅវិញបាត់ទៅ ។ ហ្វាន់ឌីម៉ានាងឈរចិតផ្លែឈើទុកញាំនោះទាំងស្នាមញញឹមមើលទៅមុខរបស់រីហ្វីដានាងក៏បាននឹកឃើញដល់ពេលបានជួបហ្វីដាមុនដំបូងក៏ឃើញនាងនៅគេងលើគ្រែពេទ្យដូចជាពេលនេះដែរនាងបានទៅលេងថ្ពាល់របស់ហ្វីដាសើចយ៉ាងសប្បាយដៃនាងឃើញភ្លាមក៏អស់សំណើចចេញមកដោយឯកឯងតែម្ដង ។
«ឯងនៅតែដូចដើមណាហ្វីដាបងនៅតែស្រឡាញ់ឯងរហូតទៅ » នាងនិយាយខ្សឹបៗម្នាក់ឯងនិយាយពីរីហ្វីដាកាលពីមុននោះមកនាងចូលចិត្តចរិតកាលពីមុនណាស់តែចូលចិត្តរឹកពានាងឥឡូវនេះជាង ។
យប់.....!
ហ្វាន់ឌីម៉ានាងបានរៀបចំខ្លួនរួចរាល់មកដល់ក្លឹបកាលពីលើកមុនមកហើយរីឯនាងក៏ធ្វើដូចជាពេលមុនអង្គុយផឹកស្រា ។
« លោកខ្ញុំនៅទីនេះ » នាងក្រឡេកឃើញហាមិហើយក៏បក់ដៃហៅគេមក ហាមិបានឃើញនាងហើយក៏ដើរសំដៅមករក។
« នាងតែងតែចង់មកជួបគ្រោះថ្នាក់រហូត » ហាមិដាក់គូថអង្គយនៅក្បែរឌីម៉ាបាននិយាយ នាងងាកខ្វាច់មកសម្លក់គេថ្មែរ ។
«បើថាមិនពេញចិត្តក៏ចេញទៅវិញខ្ញុំមិនបានហាមឃាតលោកទេ » ហ្វាន់ឌីម៉ានាងឆ្លើយទៅហីៗបើនាងបានសួរតាំងពីដំបូងមកបើថាគេចង់គេវវេសពីសម្ដីរបស់ខ្លួនក៏តាមចិត្ត ។
« ខ្ញុំថាដូចមិនសូវសមទាល់តែសោះ »
« តែបងថាសមណា» គេបានខិតខ្លួនមកអង្គុយជិតហ្វាន់ឌីម៉ាអង្អែលខ្នងដែលរលោងស្រិលមួយនោះដេញមកដល់ដើមដៃរបស់នាងថែមទៀត ។
«លោកឆាប់ដកដៃចេញពីនាងម្នាក់នេះភ្លាមទៅបើមិនចង់មានរឿង » ហាមិដោយទ្រាំមិនបានពេលឃើញនាងបានបណ្ដោយខ្លួនឲ្យណាកាស៊ីម៉ានេះស្ទាបអង្អេលនេះគេទ្រាំមើលបន្តទៀតអត់បានឡើយទើបដើរមកចាប់អូសដៃរបស់ហ្វាន់ឌីម៉ាចេញពីពួកគេទាំងនោះ ។
« ហេតុអ្វីដែលយើងត្រូវស្ដាប់តាមឯង? ចុះនាងម្នាកនេះត្រូវជាអីជាមួយឯងដែរទៅ? » ណាកាស៊ីម៉ានាយសួរដោយចង់ដឹងពីហេតុផលពេលហាមិដើរមកចាប់ទាញដៃរបស់ឌីម៉ាចេញពីពួកគេ ។
«នាងត្រូវជាប្រពន្ធរបស់ខ្ញុំដូច្នេះសូមលោកឈប់មកពាក់ព័ន្ធជាមួយនាងទៀតឲ្យសោះ »
«លោកជាប្ដីហេតុអ្វីក៏បណ្ដោយឲ្យនាងដើរទៅណមកណាម្នាក់ឯងចឹង? »
«ព្រោះតែនាងខឹងដែលខ្ញុំគ្មានពេលគ្រប់គ្រាន់សម្រាប់ឲ្យនាង»ហាមិចេះតែឆ្លើយទៅមិនខ្វាយខ្វល់ច្រើនជាមួយទេឯហ្វាន់ឌីម៉ានាងបានលឺគ្រប់ពាក្យដែលគេនិយាយហើយក្ដៅចិត្តឆេវន៉ងចេះរកនឹកពាក្យហ្នឹងឃើញដែរលោក។
« នាងស្អាតណាស់យើងនឹងយកនាងមកទាល់តែបាន »ណាកាស៊ីម៉ាញញឹមចុងមាត់មិញនេះបើគេចង់យកមកក៏បានដែរតែធ្វើជាចិត្តល្អដាក់ពួកគេទាំងពីរសិនទៅចុះចាំលើកក្រោយចាប់យកនាងមកធ្វើជារបស់ខ្លួនវិញ ។
«ចៅហ្វាយចង់បាននាងចាំខ្ញុំទៅចាត់ការយកមកឲ្យទាន»នាយជាកូនចៅនោះដឹងចិត្តរបស់គេក៏អោនទៅខ្សឹបសួរពីណាកាស៊ីម៉ាបើចង់បាននាងពិតមែនគេហ្នឹងទៅចាប់ខ្លួនមក ។
« មិនមែនពេលនេះទេ » នាយហមឃាត់មិនឲ្យកូនចៅនាយទៅទេគេនៅមានឱកាសច្រើនជាងនេះទៀតណាស់ទុកពេលឲ្យប្ដីប្រពន្ធគេនេះចចានិយាយគ្នាឲ្យមានក្ដីសុខសិនទៅនាយជាកូនចៅមិនបានទៅទេគឺនៅឈរខាងក្រោយណាកាស៊ីម៉ាវិញ ។
ហ្វាន់ឌីម៉ានាងត្រូវហាមិអូសមកទាំងត្រណាត់ត្រណែងមើលមិនយល់ទេពីរនាក់នេះនាងមិនទាន់ចង់ចេញមកវិញផងត្រូវគេទាញមកបាត់ ។
«ន៎ែក!លោកហេតុអ្វីក៏ប្រាប់គេម្នាក់នោះថាខ្ញុំជាប្រពន្ធរបស់លោកហ៎ាស?ខូចក្រេដីតខ្ញុំអស់ហើយលោកមានដឹងទេ?បើគេដឹងថាខ្ញុំមានប្ដីហើយខ្ញុំប្រកដជាពិបាកពេលចូលទៅធ្វើការហើយលោកនិយាយអីចេញមកមិនគិតជាមុនទេអីហ៎ាស? » ហ្វាន់ឌីម៉ាស្រែកសួរទាំងតក់ក្រម៉ល់និយាយអីទៀតមិនចេញបើគេលែងមកពោកបែបហ្នឹងចំពោះមុខរបស់ណាកាស៊ីម៉ានាងមានការងារត្រូវធ្វើច្រើនទៀតណាស់សម្រាប់គេម្នាក់ហ្នឹងហេតុអ្វីក៏គេមិនយល់?
«នាងសប្បាយណាស់ហ៎េសដែលឲ្យអាម្នាក់ហ្នឹងអង្អែលណាស់? ខ្ញុំសួរថានាងសប្បាយណាស់ហ៎េស? » ហាមិថ្ងៃនេះដូចជាខ្មោចចូលណាស់ក៏ចាប់ស្មានាងអង្រួនខ្លាំងៗសម្លុតសួរទៅនាងឆៅៗមិនខ្វល់ទេសំខាន់ពេលនេះគេខឹងៗៗជាមួយនាងណាស់គេទ្រាំមើលនាងឲ្យអាម្នាក់ហ្នឹងអង្អែលទាំងក្រៅក្រហាយហេតុអ្វីក៏នាងមិនដឹងពីគេខ្លះទៅ?
« លោកកើតឆ្គួតអីមកស្រែកសម្លុតខ្ញុំ? ខ្ញុំយ៉ាងម៉េចក៏មិនពាក់ព័ន្ធជាមួយលោកព្រោះនេះវាជាការងារបើខ្ញុំមិនដាក់ទុនទេក៏មិនអាចធ្វើអ្វីពួកគេទាំងនោះបានឡើយ » នាងរាងបន្ថយសម្លេងប្រាប់គេស្មានតែនាងចង់ធ្វើអញ្ចឹងខ្លាំងណាស់នាងធុញនាងខ្ពើមណាស់ទៅហលយពេលគេអង្អែលខ្លួននាងនោះតែនាងមិនមាត់សុខចិត្តអង្គុយខាំមាត់សង្កត់ចិត្តទាំងលំបាក ។
«ចាំបាច់អីដល់ថ្នាក់ហ្នឹង?នាងមានដឹងទេថាខ្ញុំវាប្រច័ណ្ឌពេលឃើញនៅជាមួយអាម្នាក់ហ្នឹង ប៉ុណ្ណឹងច្បាស់ឬនៅ? »ហាមិនាងនិយាយដល់ត្រឹមនេះក៏ងាកមុខចេញពីនាងមិនមើលមុខនាងទៀតទេគេទើបតែដាច់ចិត្តនិយាយវាចេញមកហ្នឹងបើប្រឈមមុខជាមួយនាងវាមិនកើតសោះ។
« លោកថាយ៉ាងម៉េចមិញ? ខ្ញុំស្ដាប់មិនសូវបាន » នាងតូចធ្វើមុខងឿយឆ្ងល់មិញរវល់តែខឹងគ្នារាងខ្លួនមិនបានចាប់អារម្មណ៍សម្ដីគេនិយាយពីក្បាលដំបូងទេ ។
«មិនមានអីទេមកទៅផ្ទះវិញបានហើយការងារនេះទុកធ្វើលើកក្រោយទៅ » ហាមិនាយក្រវីក្បាលនឹងទាញដៃនាងទៅរកកន្លែងចតឡានបើកឡានចេញទៅតែហ្វាន់ឌីម៉ានាងប្រកែកមិនទៅផ្ទះទេគឺទៅមន្ទីរពេទ្យវិញហាមិក៏មិនបានថាដែរ ។
មន្ទីរពេទ្យ...!
មកដល់មន្ទីរពេទ្យហើយនាងប្រញាប់រត់ទៅបន្ទប់ទឹកដោយមានថង់មួយស្បោងរត់ទៅជាមួយដែរម៉្យាងនាងមានអាវក្រៅគ្របពីលើខ្លួនទើបគ្មានអ្នកណាឃើញថានាងបានពាក់ស៊ិចស៊ីចូលមកក្នុងមន្ទីរពេទ្យចឹងទេ ។ហាមិចាំនាងនៅឈរទាំងអស់សំណើចតែម្ដងហើយបើនាងចូលចិត្តឲ្យគេដើចនឹងរឹកពារបស់នាងមិនឈប់ទាល់តែសោះហើយ ។
«បែបនេះទេ?ខ្ញុំស្មានតែបងទៅណាបាត់ហើយឬទៅធ្វើអីមួយដោយមិនបានប្រាប់ខ្ញុំទៀត »
«អត់នោះទេក្រែងពួកយើងសន្យាថានិងធ្វើអីរួមគ្នានោះ? ចឹងហើយបងមិនក្បត់សន្យាទេ »នាងនិយាយហើយក៏ផ្ដេកឲ្យរីហ្វីដាគេង ហាមិងាកមុខចេញលួចពោលតិចៗម្នាក់ឯងទាំងហួសចិត្ត÷
« មិនក្បត់? តែបានធ្វើវាហើយហ្នឹង? ពូកែណាស់ខាងយកលេស» នាយក្រវីក្បាលអស់យោបល់ហើយបើនាងអះអាងមកដូច្នេះមកទៅហើយនាយចេះតែតាមទៅ ។
« គេងទៅណា »
« ច៎ាសបង » នាងតូចឆ្លើយឆ្លងទៅបងទាំងស្នាមញញឹមទោះបីនិយាយគ្នាមិនសូវបានច្រើនណាស់ណាក៏បានត្រឹមស្នាមញញឹមផ្ដល់ភាពកក់ក្ដៅទៅឲ្យគ្នាទៅវិញទៅមកវាគ្រប់គ្រាន់ពេកណាស់ទៅហើយសម្រាប់មនុស្សគ្រប់គ្នា ។
«លោកគ្រូពេទ្យថាពេលណាបាននាងចេញទៅផ្ទះវិញបាន?»ហ្វាន់ឌីម៉ានាងមកសួរជុងគុកដោយសារគេនៅជាមួយនាងប្រហែលគ្រូពេទ្យចូលមកប្រាប់ផងក៏មិនដឹង?
«ប្រហែលជាពីរទៅបីថ្ងៃទៀតព្រោះតែរបួសនាងមិនជាសះស្បើយទេចាំរហូតទាល់តែរបួសវាក្រៀមអស់សិនទើបចេញទៅបាន » ជុងគុកនិយាយអ្វីដែលគេបានសួរលោកគ្រូពេទ្យប៉ុណ្ណោះ ។
« អរ! លំបាកដល់ហើយដែលនៅមើលនាងតែម្នាក់ឯង »
« រាងពិបាកបន្តិចតែខ្ញុំអាចទ្រាំបាន » ជុងគុកញញឹមស្ញេញមកដាក់ហ្វាន់ឌីម៉ា
« លោកចុះគេម្នាក់នោះ?ងាប់ឬនៅរស់? » នាងសំដៅរកស៊ូវ៉ាន់គីនឹកឃើញពីគេម្នាក់នោះភ្លាមអារម្មណ៍ដែលខឹងចងសងសឹកលេចចេញមកដោយឯកឯងដែលគេហ៊ានមកចង់សម្លាប់ប្អូនស្រីរបស់នាងនោះ។
«ងាប់បាត់ហើយនាងកុំបាច់បារម្ភអីម៉្យាងខ្ញុំបានចាត់ករឲ្យរួចរាល់ទៀត » ហាមិនាយជាអ្នកឆ្លើយជំនួសចៅហ្វាយបើជុងគុកគេមិនបានដឹងដូចតែគ្នាសោះចេះតែមកសួរទៅកើត ។
« ឲ្យតែដូចលោកនិយាយចុះ ! ហើយគូឡេស្ទីនវិញ? » នាងឃើញគូឡេស្ទីននៅទីនោះដែរឬមួយគេសម្លាប់រួមទាំងគេដែរទៅ?
«ខ្ញុំបានឲ្យគេចេញទៅវិញដោយសុវត្ថិភាពហើយប៉ូលីសក៏មិនបានសង្ស័យអីជាមួយរូបគេឡើយ » ហ្វាន់ឌីម៉ានាងលឺគេនិយាយតែប៉ុណ្ណេះនាងអាចដកដង្ហើមបានស្រួលវិញហើយមិញខំតែភ័យលោកអើយ ។
You are reading the story above: TeenFic.Net