ភាគ:៨៧
ក្រាក...!
ហ្វាន់ឌីម៉ានាងលឺសម្លេងទ្វាបើកភ្លាមក៏ងាកទៅមើលព្រោះអីជុងគុកគេទើបតែចេញទៅហ្នឹងហេតុអ្វីក៏មកវិញលឿនម្លេះ?ប៉ុន្តែពេលបានឃើញហើយទើបនាងងាកមកវិញដោយសារជាហាមិទេនាយជាអ្នកបើកទ្វាចូលមក ។
« នេះ... » នាយចូលមកភ្លាមហុចថង់មួយទៅឲ្យហ្វាន់ឌីម៉ានាងច្រឹបចិញ្ចើមដាក់គេបែបមិនយល់មិចសុខៗគេមកហុចថង់អីមកឲ្យនាង?
«យកទៅនេះជាសម្លឥកបំពាក់ដែលចៅហ្វាយបានឲ្យខ្ញុំទិញមកឲ្យនាងផ្លាស់ប្ដូរវាចេញប៉ុណ្ណោះនាងមិនគួរនៅស្លៀកខោអាវប្រឡាក់ឈាមចឹងទេបើមានគេផ្សេងច្រើននាក់ទៀតបានឃើញដឹងតែខ្លាចនាងហើយ » ហាមិរៀបរាប់មកជាច្រើនហូរហែឲ្យឌីម៉ានាងចាំស្ដាប់គេនិយាយនាយពោលមកទាំងនៅហុចថង់ដាក់សម្លឥកបំពាក់ឲ្យនាងដដែល ។
« អរគុណ » នាងច្រើនតែពីរម៉ាត់នេះហើយទទួលយករបស់ដែលគេហុចឲ្យមកចូលទៅផ្លាស់សម្លៀកបំពាក់លើខ្លួនរបស់នាងចេញទាល់តែអស់ហាមិឈរញញឹមម្នាក់ឯងរួចក៏មកអង្គុយលើសាឡុង ។
10នាទីក្រោយនាងបានចេញពីបន្ទប់ទឹកវិញលើខ្លួនមានរ៉ូបមួយប្រាស្មាពណ៌ផ្កាឈូកស្រាលសាកសមជាមួយរូបរាងរបស់នាងណាស់ហាមិបានឃើញនាងស្លៀករ៉ូបដែលគេរើសមកដោយផ្ទាល់បែបនេះហើយក៏ញញឹមខ្ចឹបវាសមជាមួយនាងពិតមែន ។
« ហ៊ឹម! រ៉ូបមួយនេះស្អាតណាស់ » នាងមើលទៅរូបរាងខ្លួនហើយក៏សរដើរពីរ៉ូបនេះថាវាស្អាតពិតមែននាងឃើញហើយក៏ស្រឡាញ់វាបាត់ទៅហើយ ។
« វាសាកសមជាមួយនាងណាស់ ហើយនាងក៏ស្អាតស្រាប់ហើយ » ហាមិនាយនិយាយសរសើរដោយពាក្យពិតទោះពេលខ្លះគេមិននិយាយចេញមកក៏ដោយ ។
«ឆឺស!កុំចេះតែថានោះខ្ញុំមិនបានទៅស្អាតអីទេមនុស្សម្នាធម្មតាដូចគេដូចឯង » នាងមិនទទួលយកការសរសើររបស់នាងទេព្រោះវាមិនដូចជាការនិយាយវេញមកទាល់តែសោះអញ្ចឹងនាងមិនទទួលយកឡើយ ។
« មិនទទួលក៏ហីទៅខ្ញុំនិយាយចេញទៅរួចអស់ហើយ »ហាមិនាងញាក់ស្មាបែបមិនខ្វាល់តែកុំមើលមុខរបស់គេនោះគឺថាក្រឺតជាមួយនាងខ្លាំងមែនទែនចូលចិត្តណាស់អាខាងដាក់ខ្លួននឹងយល់ថាខ្លួនឯងអាក្រក់មិនស្អាតហើយអាងនិយាយថាដូចគេដូចឯងធម្មតាទៀតនាងនិយាយជាមួយគេមិនត្រូវធាតុគេសោះ ។
« លោកមកវិញហើយ? » គ្រានោះដែរជុងគុកបានបើកទ្វាចូលមកទាំងដៃសងខាងមាននំចំណីយ៉ាងច្រើនមិនដឹងជាគេទិញមកធ្វើអីច្រើនយ៉ាងនេះទេ ។
« នឹងហើយ! នេះខ្ញុំទិញរបស់ញាំមកច្រើនណាស់នាងមកញាំសិនមក » នាយដាក់នំចំណីលើតុក្បែរនោះហៅឌីម៉ាឲ្យមកញាំ ។
« លោកទិញមកច្រើនចឹងញាំមិចអស់? នេះទិញមកដូចជារត់ចោលស្រុកហើយណា? លោកនេះទិញមិនចេះប្រម៉ានខ្លួនសោះអាងខ្លួនឯងជាអ្នកមានឬ? ទិញមកច្រើនមកទុកចោលដដែល » នាងនិយាយចឹងទេតែក៏ដើរមករកអ្វីដែលនាងអាចញាំបានដែរម៉្យាងវិញទៀតនាងក៏ចាប់ផ្តើមឃ្លានហើយបើទុកយូរខ្លាចកើតជំងឺក្រពះឡើងមកណាស់ តែនាងនៅតែស្ដាយជំនួសជុងគុកបើរបស់ញាំមានមិនខ្វះចឹងនោះ។
«នាងកុំភ័យទៅមើលបើញាំមិនអស់ក៏ចែកគ្រូពេទ្យញាំដែរទៅ » ជុងគុកឆ្លើយទាំងល់កចិញ្ចើមម្ខាងដាក់នាងរួចគេបែរមករៀបចំអាហារមកដាក់ក្នុងចានដើម្បីញាំវិញ ឌីម៉ានាងជួយរៀបចំគេដូចគ្នាដែរ ។
«នាងអាចយល់ពីសម្ដីគាត់ដែរឬ?ខ្ញុំស្ដាប់មិនយល់សោះ » ជុងគុកនាយនិយាយទាំងចងចិញ្ចើម
« ពិតណាស់រឿងអីដែលខ្ញុំមើលមិនដឹងទៅ? ជម្រៅចិត្តរបស់គាត់គឹធំធេងខ្លាំងមែនទែន លោកគួរតែយល់ពីវាឲ្យបានច្រើន»នាងញាក់ចិញ្ចើមដាក់គេនឹងដួសបាយដាក់ចូលក្នុងមាត់ទំពាយ៉ាងឆ្ងាញ់ ។
«នាងថាមិនចង់ញាំនោះអីឥឡូវក៏មកកាយញាត់មិនមើលមុខខ្ញុំសោះសម្ដីខុសពីមាត់ណាស់ » នាយនិយាយផ្ចាញ់ផ្ចាល់មកហ្វាន់ឌីម៉ាព្រោះនិយាយប្រាប់គេថាមិនឃ្លានអ្វីទាំងអស់ឥឡូវមិនបាច់មើលទេលោកអើយសុំខ្មាសជាមួយនាងណាស់ ។
«តែឯងនៅតែសំខាន់សម្រាប់បងទោះឈឺតិចក៏ខ្លាំងយ៉ាងណាក៏ត្រូវហៅពេទ្យឲ្យមកមើលឯងដែរ »
« បង.... » នាងចាប់ដៃរបស់ឌីម៉ាជាប់មិនឲ្យនាងទៅទេ នាងក្រវីក្បាលបានប្រាប់ហើយថាខ្លួនមិនបានកើតអ្វីមកឡើយ ។
«បងមិនទៅប្រាប់ពេទ្យក៏បានដែរឥឡូវឯងគេងទៅវិញសិនទៅ » ហ្វាន់ឌីម៉ានាងនៅតែចាញ់ក្រោមកែវភ្នែកដ៏កំសត់មួយនោះទាល់តែបានដោយមិនបាននិយាយអីច្រើនទៀតទេ ។
« ខ្ញុំគេងមិនលក់ទេបង ណាមួយធុំថ្នាំពេទ្យ » នាងធ្វើមុខស្អុយដាក់បងស្រីនាងមិនចូលចិត្តទេកុំបង្ខំឲ្យនាងគេងទៀតអី ។
«បើឯងនៅមិនទាន់ជាស្រួលបួលទេត្រូវតែគេងឲ្យបានច្រើនដឹងទេ? ស្ដាប់តាមបងណា » នាងក្រហឹមសង្កត់សម្លេងដាក់ទៅនាង ដើម្បីឲ្យស្ដាប់តាមសម្ដីរបស់ខ្លួន ។
« ច៎ាសបង » នាងឆ្លើយយល់ព្រមទាំងទេមុខមិនយល់មិនសមនាងមិនចង់ទេតែឥឡូវមានតែព្រមតាមគាត់ ។
« ហាមិលោកអាចធ្វើការងារមួយជាមួយខ្ញុំបានទេ? » មួយសន្ទុះធំក្រោយមកហ្វីដានាងបានគេងលក់ទៅវិញហើយទោះវាទើបតែព្រឹកក៏ដោយនាងបានហៅឲ្យហាមិចេញមកខាងក្រៅជាមួយទាំងសួរគេ ។
« ការងារអ្វី? ម៉្យាងពួកយើងជាក្រុមតែមួយហើយតើនាងមានអីក៏និយាយមក »
«គឺនៅយប់នេះពួកយើងត្រូវទៅក្លឹបដែលខ្ញុំបានណាត់លោកទៅនោះដឹងទេ? »
« នាងមានការងារអីត្រូវទៅទីនោះដែរទៅ? » នាយសួរចង់ដឹងនាងទៅមានការងារត្រូវទៅឬមួយនាងនោសង្ស័យរឿងកាលពីលើកមុនទៀត?
« លោកគុំតែដឹងទេ! ឥឡូវលោកព្រមទៅដែរឬក៏អត់? » នាងសួរបញ្ជាក់ម្ដងទៀតថាគេព្រមទៅជាមួយគេដែរឬក៏អត់ទៅនោះ?បើមិនទៅក៏ឆ្លើយឲ្យលឿនៗទៅ ។
« ទៅក៏បានដែរ »
«ល្អយប់នេះពួកយើងជួបគ្នានៅទីនោះទៀតខ្ញុំនៅចាំលោក » នាងនិយាយត្រឹមប៉ុណ្ណេះហើយដើរចូលមកខាងក្នុងវិញទុកឲ្យហាមិឈរងឿយឆ្ងល់ម្នាក់ឯងទៀតហើយនាងឥឡូវចូលចិត្តធ្វើឲ្យឆ្ងល់ជាមួយនាងណាស់ ។
You are reading the story above: TeenFic.Net