ព្រឹកថ្ងៃថ្មី...!
ព្រឹកព្រលឹមស្រាងៗហ្វាន់ឌីម៉ានាងភ្ញាក់ពីគេងហើយដើរមកមើលបន្ទប់មួយវាមានអត្ថន័យណាស់សម្រាប់នាងមកដល់ឥឡូវ នាងដើរមួយៗមើលផ្ទះនេះគ្រប់ជ្រុងជ្រូយទាំងអស់ ។
ក្រាក...! ហ្វាន់ឌីម៉ាបើកទ្វាបន្ទប់ដែលនាងចង់មកនោះ វាជាបន្ទប់ដាក់សម្ភារៈកាលពីនៅក្នេងៗរបស់គូឡេស្ទីននិងមានរបស់ខ្លះជារបស់នាងផង នាងតូចឃើញមានរបស់លេងជាច្រើនប្រភេទនៅក្នុងនោះនាងដើរទៅយកវាមកមើលទាំងស្នាមញញឹមនឹកដល់កាលនាងនៅក្មេង ។
«របស់នេះនៅរែស្អាតដដែលមិនប្រែខ្ញុំនឹកឯងណាស់កូកូ » នាងយកកូនតុក្កតាមួយមកអោបវានៅតែស្អាតមិនមានធូលីអីមួយមកតោងទាមជាមួយតុក្កតាមួយនេះឡើយនាងថែមទាំងហៅឈ្មោះវាទៀត នាងដើរមើលពីមួយទៅមួយដោយស្នាមញញឹមស្រស់ស្រាយ ។
« នៅតែស្អាតដូចជានាងអញ្ចឹង » គូឡេស្ទីនមិនដឹងថាគេចូលមកតាំងពីពេលណាទេនាងភ្ញាក់ចង់លួសព្រលឹងព្រោះតែសម្លេងរបស់គេហ្នឹង ។
« លោកចូលមកពេលណា? » នាងសម្រួលអារម្មណ៍បានហើយសួរមកគេចេះតែមកពន្ញាក់នាងទៅកើតដែរ ។
« មិញនេះទេ នាងកំពុងរកអីឬបានមកដល់បន្ទប់នេះ? តាមខ្ញុំដឹងពីមុននោះនាងដូចភ្លេចរបស់អីមួយនៅទីនេះខ្ញុំរកនឹកអត់ឃើញសោះ»
« គឺកូនតុក្កតា កូកូ របស់ខ្ញុំ ! ខ្ញុំស្មានតែកាលហ្នឹងលោកយកវាទៅចោលបាត់ហើយ តែមករកក៏ឃើញទុកមានរបៀបរៀបរយយ៉ាងស្អាត » នាងញញឹមសប្បាយចិត្តណាស់ពេលបានឃើញការរៀបចំឡើងរបស់គូឡេស្ទីន គេមិនបានមាត់កអីក៏ដើរក្រវ៉េក្រវ៉ែលទៅយកកូនឡាំងមួយចេញពីក្នុងថតតុ ។
ហ្វាន់ឌីម៉ានាងតាមទៅមើលជាមួយគេន(កនុលែងអង្គុយមួយព្រោះថានៅទីនេះក៏មានដែរ គូឡេស្ទីនទៅអង្គុយរួចហើយនាយកម្លោះសង្ហាបានមើលកូនឡាំងតូចមួយនោះ។ពេលបើកវាហើយឃើញថាមានរូបថតជាច្រើននៅក្នុងនោះនាយហុចវាមកឲ្យហ្វាន់ឌីម៉ាមើលនាងទទួលពីគេដោយមិបស្ទាក់ស្ទើក្នុងចិត្តទេ ។
« នេះជារូបរបស់លោកហើយនិងខ្ញុំ? » នាងសួរមកគេដូចភ្លឺណាស់ក៏ព្រោះថានាងធ្លាប់បានឃើញរបស់ខ្លួនឯងដាក់ក្នុងបន្ទប់ហើយចំណែករូបគូឡេស្ទីននាងក៏ធ្លាប់ឃើញឬនាងបាត់បង់ការចងចាំមែនទែន? គូឡេស្ទីននាយសម្លឹងមើលទៅកាយវិការពាក្យសម្ដីទាំងអស់របស់ហ្វាន់ឌីម៉ានាយជឿហើយថានាងបាត់បង់ការចងយំមែនមិនបាននិយាយលេងឡើយទើបគេលែងមានមន្ទិលសង្ស័យ ។
« មែននោះជារូបរបស់ខ្ញុំហើយនិងនាង ច្បាស់ឬនៅ? នាងចាំបានរឿងអ្វីខ្លះហើយ?» នាយឆ្លើយសំណួរនាងដោយមិនបានទាក់ទើរថែមទាំងបញ្ចេញស្នាមញញឹមមកយ៉ាងស្រស់ដាក់នាង នៅមានសំណួរដែលគេចង់សួរនាងច្រើនទៀតណាស់ប៉ុន្ដែប្រហែលជានាងនៅមិនទាន់បានដឹងឡើងមកវិញទេទើបគេត្រូវសួរនាងម្ដងទៀត ។
«ចាំមិនសូវបានច្រើនទេព្រោះពេលចូលមកដំបូងខ្ញុំមានអារម្មណ៍ថាធ្លាប់មករួចហើយពេលខ្ញុំបានឃើញេូបថតមួយនោះខ្ញុំមានអារម្មណ៍ថាប្លែកៗភ្លាមហើយចាប់ផ្តើមឈឺក្បាលគ្រាន់តែខ្ញុំមិនបានបញ្ចេញមកឲ្យអ្នកគ្រប់គ្នាបានឃើញ ហើយចេះតែងាករកមើលគ្រប់កន្លែង ពេលដែលជីជីទៅយកប្រអប់ថ្នាំខ្ញុំបានចាំទៀតថាបានទៅយកដោយផ្ទាល់ដៃរបស់ខ្ញុំនៅមានទៀតខ្ញុំបានស្គាល់ឈ្មោះពីតូចរបស់លោកទៀត ខ្ញុំចាំបានប៉ុណ្ណឹង » នាងរៀបរាប់មកមិនឲ្យខ្វះចន្លោះឡើយនាងនិយាយតែអ្វីដែលចម្លែកនោះនាងចាំបានគ្រប់យ៉ាងមកបានខ្លះដោយមិនរងចាំពេលវេលាដើម្បីរំលឹកពីវាឡើយ ដោយសារតែវាលឿនពេកហើយដែលគូឡេស្ទីនសួរនាងចង់ដឹងបន្ថែម ។
« ពួកខ្ញុំអត់រឿងអីទេ ឥឡូវនេះខ្ញុំសុំត្រឡប់ទៅផ្ទះវិញហើយ » ហ្វាន់ឌីម៉ានាងជាអ្នកនិយាយចេញមកទាំងអស់ដោយរីហ្វីដានាងមិនបាននិយាយអ្វីទេនិយាយទៅនាងស្ងាត់មួយកន្លែងស្ងៀមព្រឹង ។
« បាទ! បើបែបនេះខ្ញុំឲ្យអ្នកបើកឡានជូបអ្នកទាំងពីរទៅបានទេ? » គេសុំសំណើរមួយពីនាងដោយឲ្យកូនចៅគេដែលជាអ្នកបើកឡានជាប្រចាំជូនពួកនាងទៅ ។
«គឺថាវាមិនអីទេលោកពួកខ្ញុំអាចទៅវិញដោយខ្លួនឯងបាន » រីហ្វីដាម្ដងនេះនាងជាអ្នកនិយាយចេញមកម្ដង ។
« អូខេបាន! តាមចិត្តពួកនាងចុះ » និយាយគ្នាចប់អស់ហើយពួកនាងទាំងពីរដើរចេញពីក្នុងភូមិគ្រឹះមួយនេះទៅជ្រុងម្ខាងបានឃើញឡានមួយគ្រឿងឈប់ត្រង់នោះទំនងជាកូនចៅរបស់រីហ្វីដាណាស់ ពួកនាងដើរសំដៅទៅកាន់ឡានមួយនោះ។
You are reading the story above: TeenFic.Net