ភាគ:៣៥

Background color
Font
Font size
Line height

        ហ្វាន់ឌីម៉ាបើនាងប្រកែកថាមិនឈឺគឺមិនបានទេដោយសារតែវាឈឺខ្លាំងណាស់គួរដឹងហើយថាវាមានជាតិពុលក្នុងហ្នឹងទោះបីជាលាងរបួសហើយយ៉ាងណាក៏វាដូចនូវថ្មីៗណាស់ប្រហែលជាត្រូវប្រើពេលយូរសម្រាប់ព្យាបាលវាជីជីនាងរត់ទៅយកប្រអប់ដាក់ថ្នាំពេទ្យនិងរបស់លាងរបួសហើយ ។
« បងយ៉ាងម៉េចហើយ? ទៅរួចទៀតទេ » រីហ្វីដានាងអោនមុខមកសួរបងស្រីឃើញទឹកមុខពិបាកហ្នឹងមើលណាស់មុខនាងឡើងបែកញើសតែម្ដង ។
« បងទៅរួចពេលនេះអាចចេញពីទីនេះបានទេ? បងមានអារម្មណ៍ថាមិនស្រួលសោះហ្វីដា » ហ្វាន់ឌីម៉ានាងរៀងនិយាយទាក់ៗមិនទាន់និយាយចប់សេចក្ដីទេតែនាងងើបមុខមកមើលហ្វីដាវិញ ហើយមើលរបស់របរនៅក្នុងផ្ទះ ។
« បងមានអារម្មណ៍យ៉ាងម៉េច? អាចនិយាយបានទេ? » រីហ្វីដាលឺនាងនិយាយអញ្ចឹងចេញមកហើយក៏បារម្ភពីបងស្រីនាងដូចជាគ្មានអារម្មណ៍នៅក្នុងខ្លួនទាល់តែសោះហើយ ស្លេស្លឺយ៉ាងមិចក៏មិនដឹងដែរ ។
« អ្នកនាងយ៉ាងម៉េចហើយ? » នាយដែលអង្គុយជាមួយនោះមិនដឹងថាស្រីៗនិយាយគ្នាពីអីទេខ្សឹបៗគេស្ដាប់មិនបានរលីងតែម្ដងហើយ ។
« ថ្នាំមកដល់ហើយ » គ្រានោះដែរជីជីបានមកដល់នាងកាន់ប្រអប់ថ្នាំមករត់មកយ៉ាងក្រហេបក្រហប ។
« បងទុកប្រអប់ថ្នាំទីណាក៏មិនដឹង? ខ្ញុំរកទម្រាំតែឃើញ » ជីជីនាងដាក់ប្រអប់ថ្នាំចុះនិយាយប្រាប់បងប្រុសបើនាងដឹងកន្លែងរកឃើញមិនខានទេបើនាងមិនចូលទៅបន្ទប់នោះក៏រកមិនឃើញ ។
«ប្រអប់ថ្នាំពេទ្យទុកនៅជិតបន្ទប់របស់លោកពូនិងអ្នកមីងមែនទេ? » សុខៗហ្វាន់ឌីម៉ានាងឆ្លើយមុនបងប្រុសជីជីនាងមិនដឹងថាក្នុងខ្លួននាងនេះកំពុងតែគិតអីទេនិយាយមែនទៅ? នាងនិយាយអីមិញនេះ? នាងដឹងរឿងអ្វីដែរទៅ?  ហ្វាន់ឌីម៉ានាងលើកដៃមកទ្រក្បាលដូចជាឈឺខ្ទោកៗខ្លាំងណាស់ ។
« ច៎ាសបង » ជីជីនាងឆ្លើយតបមកវិញដោយមិនបានគិតពីសម្ដីរបស់ហ្វាន់ឌីម៉ាឡើយតែបងប្រុសនាងនិងរីហ្វីដាចាប់ភ្លឹកត្រង់សម្ដីរបស់នាង ។
« មិចក៏អ្នកនាងឌីម៉ាដឹង? ព្រោះជីជីនៅមិនដឹងផងថាខ្ញុំទុកវានៅទីណា? » នាយសួរទាំងងឿយឆ្ងល់ជាខ្លាំងខ្លាំងជីជីវិញទើបតែនឹកឃើញភ្លាមពេលបងប្រុសទៅសួរហ្វាន់ឌីម៉ា រីហ្វីដានាងមិននិយាយតែអង្គុយចាំស្ដាប់ចម្លើយចេញពីមាត់ហ្វាន់ឌីម៉ា ។
« គឺថាខ្ញុំ.....អឺ...ខ្ញុំសុំសួរបន្តិច » ហ្វាន់ឌីម៉ានាងរកនឹកបានដឹងបានឃើញហើយក៏សុំសួរអ្នកជាម្ចាស់ផ្ទះនៅទីនេះ នាងបិតភ្នែកសម្រួលអារម្មណ៍ទើបនាងនិយាយបន្តទៀត÷

« បាទសួរមក » នាយជាម្ចាស់ផ្ទះឆ្លើយយល់ព្រមភ្លាមចំណែកគេដូចជាភ័យបុកពោះមិចៗទេនៀក ។
«លោកពូអ្នកមីងគាត់ទៅណាអស់ហើយបានជានៅផ្ទះនេះមានតែអ្នកទាំងពីរ? ខ្ញុំឆ្ងល់ពេលបានឃើញរូបថតជួបជុំគ្រួសារមួយនោះ » ហ្វាន់ឌីម៉ានាងនិយាយស្របពេលដៃនាងចង្អុលទៅរករូបថតដែលបានឃើញនោះអ្នកនៅក្នុងនេះមិនបាននិយាយអ្វីទេមានតែអោនមុខចុះ ឯជីជីដែលនិយាយច្រើនមុននេះក៏ស្ងាត់មាត់បាត់ ។

« បងកុំបង្ករឿងអីណា » រីហ្វីដានាងមើលទៅស្ថានភាពមិនសូវស្រួលក៏ចង់និយាយបញ្ឈប់គាត់ភ្លាមនាងមិនបានដឹងរឿងអីបានជាងីងើរមិនដឹងខ្យល់អីនោះ ។
« លោកប្រាប់ខ្ញុំបានទេ? ខ្ញុំចង់ដឹងពិតមែន? លោក គូឡេស្ទីន ឆាហ្វូកុ ឆាប់និយាយមក » ហ្វាន់ឌីម៉ានាងជម្រិតសួរគេទាំងតឹងសរសៃរកហេតុអ្វីក៏មិននិយាយ? នាងចង់ដឹងបាននាងជម្រិតសួរទោះគេនៅស្ងៀមមិនមាត់ក៏ដោយនាងអត់ទ្រាំទៀតមិនបានក៏ហៅឈ្មោះពេញរបស់គេភ្លាមឡើងអ្នកនៅក្នុងផ្ទះទាំងមូលនេះបើកភ្នែកធំៗមិនគួរឲ្យជឿថានាងអាចស្គាល់ឈ្មោះរបស់គេបានវាស៊ុបប្រាយខ្លាំងណាស់សូម្បីតែរីហ្វីដានាងក៏ភ្ញាក់ផ្អើលដូចគ្នាថាបងស្រីនាងស្គាល់គេបានដោយរបៀបណា?
«មិចក៏នាងមកស្រែកដាក់ខ្ញុំ?នាងជាអ្នកណាចង់មកដឹងរឿងគ្រួសាររបស់ខ្ញុំម្លេះ?ម៉្យាងទៀតនាងស្គាល់ឈ្មោះរបស់ខ្ញុំតាមអ្នកណាគេ?»នាយទ្រាំឲ្យគេស្រែកសួររឿងជីវិតគ្រួសាររបស់គេបន្តទៀតមិនបានក៏ស្រែកគំហកដាក់នាងវិញគេមិនបានគិតច្រផនរឿងនាងស្គាល់ឈ្មោះគេឡើយវាកម្រមានអ្នកស្គាល់ណាស់ ។
« បងប្រុស » ជីជីនាងខឹងបងប្រុសណាស់ទៅស្រែកដាក់បងស្រីស្អាតរបស់នាងបែបនេះបាននាងស្រែកហៅបងប្រុសវិញ ។
« លោកប្រហែលជាភ្លេចខ្ញុំបាត់ហើយទេដឹងបង ស្ទីនឆេ?ខ្ញុំទើបតែចាំបានថាខ្ញុំមានមនុស្សសំខាន់ម្នាក់នៅទីនេះដែរសោះខ្ញុំបានភ្លេចពួកគេដោយមិនដឹងខ្លួនខ្ញុំស្ទើមិនជឿនឹងខ្លួនឯងសោះ » ហ្វាន់ឌីម៉ានាងពោលទាំងខកចិត្តលើខ្លួនឯងមិនគួរណានាងមកភ្លេចរឿងបែបនេះសោះបងប្រុសជីជីពេលលឺគេហៅឈ្មោះខ្លួនថា " ស្ទីនឆេ" បាននឹកដល់ក្មេងស្រីម្នាក់ភ្លាមដែលចូលចិត្តហៅគេបែបនេះ? ឬមួយជានាង? ជាមនុស្សស្រីអង្គុយមុខគេ?
« នាងជា ម៉ាម៉ាកុរបស់ខ្ញុំមែនទេ » គូឡេស្ទីនគេមិនទាន់ប្រាកដមួយរយភាគរយឡើយប៉ុន្ដែយ៉ាងណាគេមានតែសួរបញ្ជាក់ដោយសារតែឈ្មៅហៅក្រៅទាំងអស់នេះមិនមានអ្នកណាបានដឹងឡើយមានតែមនុស្សពីរនាក់ប៉ុណ្ណោះដែលដឹង ។
« មែនវាជាខ្ញុំ » ហ្វាន់ឌីម៉ានាងឆ្លើយទាំងបិតភ្នែកព្រោះនាងទទួលយកមិនទាន់បានព្រោះបើនាងមិនធ្លាប់ធ្លាក់ពីលើកាំជណ្ដើរទេនាងនិងមិនអាចភ្លេចពួកគេទាំងអស់នៅទីនេះបានឡើយ។គូឡេស្ទីនគេងើបមកអោបនាងទាំងរំភើបក៏ព្រោះតែគេមិនចង់ជភសោះថាបានជួបនាងម្ដងទៀត គេរកនិយាយពីអ្វីមិនត្រូវទាល់តែសោះ ។
« លោកលែងទៅ »
« អូរ..! សុំទោសផង» គូឡេស្ទីនដឹងថាមិញបានអោបប៉ះរបួសនាងទើបប្រលែងគ្នាពីការអោបវិញ ។
« នេះមានរឿងអី? ខ្ញុំវល់អស់ហើយ » រីហ្វីដានាងអង្គុយធ្វើមុខឡើងស្លឺអស់នាងមិនបានយល់ពីគេនិយាយឡើយ ។
« បងបានភ្លេចពួកគេនៅទីនេះ ព្រោះកាលពីក្មេងបងបានធ្លាក់ពីកាំជណ្ដើរមានអាការ:ភ្លេចភ្លាំងខ្លះៗហើយឥឡូវនេះបងបានស្គាល់គេម្នាក់នោះព្រោះបានឃើញរូបថតដែលបានថតជុំគ្រួសារនៅមានរូបថតបងតាំងពីក្មេងនៅទីនេះទៀតបានបងទាញដឹងខ្លះៗបានមកវិញ » ហ្វាន់ឌីម៉ានាងទាំងសប្បាយចិត្តតែមិនបានបង្ហាញឲ្យឃើញទេធ្វើដូចជាមិនបានរីករាយជាមួយអញ្ចឹង គូឡេស្ទីនគេឡើងរំភើបគ្រាន់តែមើលតែមុខនាងគេក៏ញញឹមញញែមម្នាក់ឯងមិនឈប់ដូចមនុស្សមិនសូវគ្រប់ ។
« នេះជាបងមែនទេ? » ជីជីនាងបានស្គាល់ហ្វាន់ឌីម៉ាមកជាយូរដែរហើយនាងសួរទៀតចង់ដឹងឲ្យច្បាស់ជាងនេះ ។
« មែនជាបងណាកូនក្មេងពួកែរំអួយរបស់បង » ហ្វាន់ឌីម៉ានាងនិយាយហើយទាញថ្ពាល់ជីជីលេងទាំងសើចសប្បាយ។
« ឥឡូវនេះបានហើយជីជីឆាប់លាងរបួសឲ្យទៅ ម៉ាម៉ាកុគួរតែគេងនៅទីនេះមួយយប់សិនទៅអ្នកនាងហ្វីដាក៏ដូចគ្នាដែរ » ហេតុតែបារម្ភពីគេគូឡេស្ទីននិយាយឲ្យរីហ្វីដានាងគេងទីនេះដែរនាងមើលតាមសភាពបងស្រីហើយក៏ងក់ក្បាលបើទៅពេលនេះមិនកើតដែរចាំទៅពេលព្រឹកតែម្ដងទៅជីជីនាងមូដៃអាវរបស់ហ្វាន់ឌីម៉ាទៅដល់លើបំផុតហើយបាននាងស្រាយប្រដាប់រុំមុននេះចេញឲ្យអស់បានយកសំឡីមកជូនលាងលើរបួសម្ដងទៀតគូឡេស្ទីនពេលដឹងថាហ្វាន់ឌីម៉ាជានរណាហើយនិយាយអីចេញមកក៏បារម្ភពីគេដែរឡើងរីហ្វីដានាងលឺហើយសែនជ្រេញតាម៉ង ។


You are reading the story above: TeenFic.Net