៊ អ្នកទាំងអស់គ្នាបានចុះមកខាងក្រោយវិញលោកអារូគីគាត់មិនទាន់បាននិយាយចប់អស់ឡើយ ទើបត្រូវមកពិភាក្សារឿងបន្ត ។
« នៅមានរឿងអ្វីទៀតលោកប៉ា? » រីហ្វីដានាងជាអ្នកពូកែឆ្ងល់ជាងគេនោះសួរម្ដងទៀតហើយឲ្យតែចាប់ផ្ដើមប្រយោគមានតែហ្វីដាទេដែលចេញមកសួរមុនគេមុនឯងទាំងអស់មិនបានខ្វល់ជាមួយក្បាលអ្នកណាសោះ ជុងគុកគេបានត្រឹមហួសចិត្តគ្មានអ្វីត្រូវថ្លែង ។
«មាន!ជុងគុកនិងរីហ្វីដាត្រូវធ្វើការងារជាមួយគ្នាអាចនិយាយបានថាពេលទៅណាគឺទៅទាំងពីរនាក់មិនអាចទៅចោលគ្នាបានឡើយមិនថាមានរឿងអ្វីកើតឡើងក៏ដោយអាចថាពួកឯងជាក្រុមតែមួយហាមិត្រូវចូលក្រុមជាមួយហ្វាន់ឌីម៉ាពេលនាងបានជាស្រួលបួលវិញទើបអាចទៅបំពេញតួនាទីជាមួយនិងគ្នាបានយល់អ្វីដែលខ្ញុំកំពុងតែនិយាយទេ?!ខ្ញុំដឹងច្បាស់ណាស់ថាពួកឯងមិនចង់បែកក្រុមគ្នាយ៉ាងណាក៏នៅជាក្រុមតែមួយតើ?ប្ដូរតៃដៃគូរត្រូវចេញទៅប្រតិបត្តិការទេ » គាត់និយាយឲ្យពួកគេបំបែកក្រុមហេតុផលគាត់មានច្រើនតែមិនទាន់និយាយបញ្ចេញវាមកទេចាំមើលថាមានអ្នកជំទាស់ជាមួយនិងគាត់ទេ? រីហ្វីដាលឺហើយនៅមិនស្ងៀមក្នុងខ្លួនសោះបាននាងសួរលោកប៉ា÷
«ប៉ាហេតុអ្វីក៏ឲ្យខ្ញុំបែកពីបងហ្វាន់ឌីម៉ា?ប៉ាឲ្យខ្ញុំដើរជាមួយគេម្នាក់នេះអញ្ចឹង?ខ្ញុំមិនយល់ព្រមទេខ្ញុំចង់ដើរក្រុមជាមួយបងហ្វាន់ឌីម៉ាវិញណាប៉ាណា » ហ្វីដានាងស្អប់តាប៉ិនេះណាស់បើមកដើរក្រុមជាមួយគ្នាទៀតសង្ស័យតែផ្ទុះក្រុមមួយហ្នឹងបាត់ទៅហើយទេជុងគុកគេតាមការសម្រេចរបស់លោកពូបើគាត់ឲ្យចូលក្រុមជាមួយអ្នកណាគេមិនខ្វាយខ្វល់ជាមួយឡើយគេអង្គុយធ្វើមិនដឹងចង់រីហ្វីដានាងសម្លក់គេដល់ជ្រុះភ្នែកដល់ដីក៏មិនឃើញប្រតិកម្មរបស់គេបញ្ចេញមកសោះ ។
« លោកមិននិយាយអីខ្លះទេ? គិតតែនៅអង្គុយស្ងៀមហ្នឹងហើយ ណ៎ែក...! លោកជុងគុកមានលឺខ្ញុំនិយាយទេ? » រីហ្វីដានាងជះកំហឹងទៅលើជុងគុកឲ្យគេព្រមនិយាយថាមិនចង់ដែរទៅវាអាចមានសង្ឃឹមច្រើនថាអាចនិងនៅក្រុមដដែល ។
«ហ្វីដា..!មកពីកូនឆាប់មានអារម្មណ៍ឆេវឆាវដូច្នេះហើយបានប៉ាឲ្យកូននៅជាមួយក្មួយជុងគុកបើកូននៅជាមួយហ្វាន់ឌីម៉ាទៀតវាគ្រោះថ្នាក់ណាស់ព្រោះថាអ្នកទាំងពីរចិត្តក្ដៅដូចគ្នាបើបន្តនៅជាមួយគ្នាទៀតវាជាបញ្ហាធំណាស់ កូនយល់ពីប៉ាបន្តិចផងទៅមើល? » លោកអារូគីគាត់និយាយដោយទឹកមុខអង្វរកនាងបើនាងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាននាងក៏មិនត្រូវបំបែកក្រុមដែរគួរឲ្យសេដណាស់លែងមានអ្នកយល់ចិត្តដើរជាមួយគ្នាទៀតហើយពេលស្ដាប់គាត់និយាយចប់ហើយនាងស្ងាត់ឲ្យឈឹងវិញគ្មានអីនិយាយទៀតផងបើនិយាយទៅហើយគ្មានបានផលដដែលហ្នឹង? នាងមានស្ងាត់ជាជម្រើសល្អបំផុតហើយ ។
«អស់ការហើយខ្ញុំមានតែប៉ុណ្ណឹងបើអ្នកណាចង់ទៅវិញអាចទៅបានខ្ញុំមិនឃាត់ទេ » គាត់ងើបអស់កម្ពស់ហើយបាននិយាយបើហ្វីដានាងអោនមុខចុះរហូតនាងអន់ចិត្តជាមួយលោកប៉ាណាស់ដែលគាត់មិនយល់ពីអារម្មណ៍នាង គាត់ថានាងមិនយល់ពីគាត់?គឺមានតែគាត់ទេដែលមិនបានយល់ពីនាងឲ្យបានច្បាស់ជាងនេះ ។ ក្នុងចំណោមនោះមានតែហាមិប៉ុណ្ណោះដែលបានអោនក្បាលគោរពលាលោកអារូគី គាត់ចេញទៅទាំងចិត្តមិនស្ងប់តែយ៉ាងណាក៏ដើរចេញឡើងទៅជាន់ខាងលើវិញទៅ គាត់មានអារម្មណ៍ថាល្វើយចម្លែកប្រហែលមកពីគាត់និយាយច្រើនហើយព្រោះថ្ងៃនេះគាត់និយាយរៀបរាប់ច្រើនណាស់ឲ្យក្មួយៗនឹងកូនបានដឹង ។
« រីហ្វីដា » ជុងគុកគេមាត់មកនិយាយពេលលោកពូគេចេញទៅបាត់ហ្វីដានាងសម្លក់មុខគេទាំងភ្នែកនាងឡើងក្រហមឆួលច្រមុះចង់ចេញទឹកភ្នែកមកហើយ នាងមិនបាននៅយូរជាងនេះទៀតក៏ចេញទៅបាត់ឡើងទៅខាងលើដែរ ។
« ចៅហ្វាយមិនអីទេ? អ្នកនាងប្រហែលមិនទាន់ទម្លាប់ដែលដើរជាមួយនិងចៅហ្វាយហើយបានកើតទុកបែបនេះ » ហាមិឃើញរឹកពាចៅហកវាយខ្លួនដូចជាសេដណាស់បាននិយាយលួងលោមយកពាក្យណាល្អៗមកនិយាយឲ្យចៅហ្វាយបានធូរស្បើយក្នុងចិត្ត ។
You are reading the story above: TeenFic.Net