ភាគ:២៩+៣០

Background color
Font
Font size
Line height


ភាគ:២៩
    ពួកគេទាំងពីរនាក់ដើរត្រសងជាមួយនិងគ្នាមកហាមិមើលតែមុខហ្វាន់ឌីម៉ាទេព្រោះតែវាគួរឲ្យអស់សំណើចណាស់ ។
« លោកប្រុសឲ្យហៅខ្ញុំមកដើម្បីអ្វីដែរទៅទាន? » ហាមិអោនមុខសួរលោកប្រុសធំដែលឲ្យហ្វាន់ឌីម៉ាទៅហៅនោះ ។
« ចូលអង្គុយសិនមក ចាំខ្ញុំនិយាយប្រាប់តាមក្រោយ » គាត់ប្រាប់ឲ្យហាមិអង្គុយគេក៏អង្គុយមែនមិនបានសួរនាំលោកប្រុសធំរបស់គេ គាត់មើលទៅគ្នាគ្រប់អស់ហើយទើបចាប់ផ្តើមនិយាយ÷
«ជុងគុកក្មួយប្រាកដជាបានដឹងហើយថាពូចង់និយាយពីអ្វីត្រូវដែរទេ?» គាត់ងាកមុខមកសួរក្មួយប្រុសថាបានយល់ពីអ្វីដែលកំពុងតែនិយាយ ។
« បាទយល់ខ្លះៗហើយ » ជុងគុកនាយងក់ក្បាលនិងបានឆ្លើយតបជាមួយនិងគាត់ ។
« ជាបន្ទាប់ខ្ញុំចង់ប្រកាសប្រាប់អ្នកទាំងអស់គ្នាថា ជុងគុក និងរីហ្វីដាពួកគេជាអ្នកគ្រប់គ្រងថ្មីរបស់ក្រុម យ៉ាគូសា បន្ទាប់ពីខ្ញុំចាប់ពីឥឡូវនេះតទៅ ចំណែក ហាមិ និង ហ្វាន់ឌីម៉ាជាអ្នកមើលការខុសត្រូវទាំងអស់បន្ទាប់ពីជុងគុកហើយរីហ្វីដា ហ្វាន់ឌីម៉ាពូជឿជាក់លើក្មួយណាស់ជាពិសេសការប្រើកុំព្យូទ័ររបស់ក្មួយពូមើលហើយមិនសរសើរមិនបានសោះក្មួយត្រូវពង្រឹងស្មារតីរបស់ខ្លួនឯងឲ្យបានល្អជាងនេះបន្ថែមទៀត » គាត់និយាយលើកសរសើរហ្វាន់ឌីម៉ាព្រោះតែនាងពូកែខាងហ៊េកចូលទៅក្នុងគណនីយ៍របស់អ្នកណាក៏បានដែរនាងក៏អាចជួយផ្ដាច់កាមេរ៉ាសុវត្ថិភាពនៅទីកន្លែងណាមួយដែលនាងត្រូវចាំបាច់ធ្វើឲ្យក្រុមមានសុវត្ថិភាព ហ្វាន់ឌីម៉ានាងគ្មានអ្វីនិយាយក្រៅពីអោនក្បាលគោរពអរគុណគាត់ ដែលបានលើកសរសើរនាង។
«អ្នកផ្សេងទៀតក៏ដូចគ្នាខ្ញុំបានមើលពីសមត្ថភាពរបស់អ្នកទាំងបួនរួចអស់ហើយបានជាខ្ញុំដឹងច្បាស់យកមកនិយាយឲ្យអ្នកទាំងបួនបានស្ដាប់លឺ ហ៊ឹម...! ខ្ញុំយល់ពីអ្វីគ្រប់យ៉ាងទាំងអស់ហើយក៏ចង់ទម្លាយវាចេញមកក្នុងថ្ងៃនេះដូចគ្នា » អ្នកទាំងបួននោះមិនបានិយាយគ្នាអីបន្តិចដោយសារចង់ដឹងរឿងដែលជិតទម្លាយចេញមកឲ្យបានដឹង ដោយឡែកពីនេះពួកគេមិនទាន់ស្គាល់ពីក្រុមម៉ាហ្វៀធំៗទាំងបួនហើយនៅបីក្រុមទៀតមិនទាន់បានស្គាល់ គាត់ជាអ្នកមុនច្បាស់ជាបានដឹង បានស្គាល់ហើយ ។
« អ្នកទាំងបួនស្គាល់ក្រុម គូម៉ាឈិ ទេ? » គាត់មើលទៅម្នាក់ៗថាបានស្គាល់ពីក្រុមមួយនេះដែរឬក៏អត់?ព្រោះវាជាក្រុមបងធំកំដាប់ទី2បន្ទាប់ពីក្រុមយ៉ាគូសា ។
«ស្គាល់តើប៉ាប៉ុន្តែខ្ញុំស៊ើបមិនដឹងសោះថាក្រុមមួយនោះគេបានសាងអំពើពុករលួយអ្វីខ្លះក៏មិនបានដឹងដែរ » រីហ្វីដានាងបានឲ្យកូនចៅទៅស៊ើបមើលពីឈ្មោះក្រុមមួយនេះប៉ុន្តែរកយ៉ាងណាមិនអាចរកតម្រុយឃើញសោះ ។
«មែនហើយកូននិយាយត្រូវពួកយើងមិនអាចតាមស៊ើបពួកគេដោយប្រយោលបែបនេះបានឡើយណាព្រោះតែពួកនោះមានល្បិចកល់ច្រើនរាប់អត់ភ្លេចបើចង់ចូលទៅពិបាកខ្លាំងណាស់ ក្រុម គូម៉ាឈិ ជាក្រុមប្រើមុខរបរខុសច្បាប់គឺរកស៊ីជាឈ្មួញជួនដូរផ្លូវភេទគេតែងតែចាប់ស្រីៗណាស្រស់ស្អាតក្មេងៗទៅរហូតហើយយកក្មេងនោះទៅលក់ចេញក្រៅប្រទេសបន្តទៀត »គាត់បានរៀបរាប់មកជាច្រើនហូរហែរក្នុងការបានស្គាល់ពីក្រុមមួយនេះឲ្យបានច្បាស់ដោយសារបន្តិចទៀតនេះនិងមានការដណ្ដើមគ្នារឿងដំណែងអ្នកណាដែលសមជាប់ចំណាត់ថ្នាក់លេងមួយខាងអ្នកខ្លាំង ពួកគេនៅមិនស្គាល់ច្បាស់អាចនិងលំបាកបន្តិចហើយ ។
«វានេះពិតជាអាក្រក់មែនហ៊ានធ្វើអំពើដែលសង្គមស្អប់ខ្ពើមមិនចង់ឲ្យមាននេះកើតឡើងមកបាន ខ្ញុំស្អប់ពួកគេទាំងនោះណាស់ » ហ្វាន់ឌីម៉ានាងជាមនុស្សឆាប់ក្ដីក្រហាយក៏និយាយបន្តពីលោកមេក្រុមយ៉ាគូសានាងស្អប់ៗៗណាស់នាងចង់កំចាត់ពួកប្រព្រឹត្តអំពើទុច្ចរិតនេះណាស់ រីហ្វីដានាងក៏កាន់ដៃហ្វាន់ឌីម៉ាជាប់ខ្លាចថានាងទប់អារម្មណ៍ខ្លួនឯងមិនជាប់ឡួឡាពេញហ្នឹងឥឡូវហើយ ។

« នៅពីក្រុមធំៗបន្ទាប់គឺក្រុម ហាមុរិ សូកូគិ ក្រុមទាំងពីនេះមានមុខរបរការងារខុសច្បាប់ជាច្រើនខ្លះមិនអស់ឡើយ ក្រុម ហាមុរិ ជាក្រុម ដែលប្រកបកាងារខាងបន្លំឯកសារក្លែងក្លាយគឺក្លែងបន្លំឯកសារដែលមិនពិតទៅជាពិតវិញ ល្បែងស៊ីសងខុសច្បាប់ ឈ្មួញជួនដូរផ្លូវភេទ ហើយក្រុម សូកូគិ ក៏ដូចគ្នាដែរ គេជាអ្នកផលិតអាវុធខុសច្បាប់នាំចេញទៅក្រៅប្រទេស គ្រឿងញៀនសព្វគ្រប់ គេចេញផ្សាយវាជាច្រើនប្រទេស បែបនេះហើយបានខ្ញុំឲ្យអ្នកទាំងអស់គ្នាប្រុងប្រយ័ត្នឲ្យបានច្រើនកុំធ្វេសប្រហែសឲ្យសោះព្រោះរែពួកវាអាចនិងលបសម្លាប់ពួកយើងបានគ្រប់កន្លែងបើពួកយើងមិនសាមគ្គីភាពជាមួយនិងគ្នាពួកយើងត្រូវចេះយល់ពូគ្នាទៅវិញទៅមកទើបជាការល្អរបស់ពួកយើង » គាត់រៀបរាប់មកអស់ហើយបាននិយាយប្រៀនប្រដៅឲ្យអ្នកទាំងអស់គ្នារួបរួមសាមគ្គីគ្នាកំចាត់ជនអាក្រក់ទាំងឡាយគាត់ឃើញថាអ្នកទាំងបួននេះមិនសូវជាត្រូវរូវគ្នាប៉ុន្មានសោះបានគាត់ត្រូវនិយាយវាចេញមក រីហ្វីដា ហ្វាន់ឌីម៉ា ជុងគុកហាមិងក់ក្បាលយល់ព្រមទាំងអស់គ្នាទោះពួកគេមិនត្រូវគ្នាយ៉ាងណាយើងជិះទូកតែមួយជាមួយនិងគ្នាហើយទៅចោលគ្នាមិនបានឡើយត្រូវតែបន្តដំណើរទៅខាងមុខជាមួយគ្នា ។
«ពូនិងសប្បាយចិត្តបើជុងគុកធ្វើខ្លួនឲ្យត្រឹមត្រូវជាងនេះឯងត្រូវបង្ហាញភាពម៉ឹងម៉ាត់ឲ្យគ្រប់គ្នាបានឃើញពីសមត្ថភាពរបស់ឯងដឹងទេ ហាមិបើមានរឿងអ្វីឯងជួយមើលជុងគុកផងកុំឲ្យគេច្រឡោតខុសរឿងរហូតពេលដឹងទេ? »
« បាទលោកប្រុសខ្ញុំដឹងហើយ លោកប្រុសកុំបារម្ភអីចៅហ្វាយគាត់ក៏ចេះគិតគូរច្រើនជាងលោកប្រុសគិតទៅទៀត ខ្ញុំនិយាយពិតមែនមិនបានចង់ប្រឌិតឲ្យចៅហ្វាយត្រឹមត្រូវឡើយ » ហាមិចូលមកដំណាក់កាលនេះហើយគេក៏និយាយលើកសរសើរពីចៅហ្វាយរបស់ខ្លួនឲ្យគ្រប់គ្នាបានដឹងកុំឲ្យនិយាយអាក្រក់ពីចៅហ្វាយនាយរបស់គេទៀត

ជុងគុករៀងលេចស្នាមញញឹមកមកបម្តិចហើយក៏បាត់ទៅវិញភ្លាមៗគេមិនអាចនៅញញឹមសប្បាយអរជាមួយនិងគេបានឡើយកុំឲ្យថាគេនិងជាអ្នកបង្គាប់កូនចៅឲ្យនិយាយ ។
«ឲ្យតែវាច្បាស់ដូចមាត់ដែលនិយាយទៅបានហើយខ្ញុំសង្ឃឹមថាវាពិតនែនមិនបានកុហកចេញមក » គាត់និយាយទាំងសើចតិចៗដាកៀហាមិតែមើលទៅជុងគុកគេដូចមិនសប្បាយជាមួយទេធ្វើធម្មតាៗ ។
« បាទលោកប្រុស »
« ហ៊ឹម...! » ហ្វាន់ឌីម៉ានាងមានអារម្មណ៍ថាមិនសូវជស្រួលសោះពេលអង្គុយយូរៗទៅនាងដូចចុកកន្លែងមុខកាំបិតនោះខ្លាំងមែនទែន ឡើងរីហ្វីដានាងសួរ÷
« បងកើតអ្វី? » រីហ្វីដានាងឃើញអាការ:ហ្វាន់ឌីម៉ាមិនសូវជាស្រួលបានសួរ
«បងមិនអីទេពេលនេះបងសុំទៅបន្ទប់ទឹកមួយភ្លេតសិនណា»នាងនិយាយហើយក៏ប្រឹងងើបពីលើសាឡុងអង្គុយដើរចេញទៅបន្ទប់តែនាងដូចដើរមិនចង់ទៅសោះផ្លូវដើរទៅមុខដូចកំពុងតែក្រឡាប់ចាក់មកអញ្ចឹង ។
      ព្រូស....!
ហ្វាន់ឌីម៉ានាងដើរទៅមុខមិនបានទៀតក៏ដួលសន្លប់បាត់មាត់ឈឹងគ្រប់គ្នាប្រញាប់ក្រោកមកមើលនាង ។
« ឆាប់នាំឌីម៉ាទៅបន្ទប់ខាងលើសិនទៅ ចាំពូខលហៅពេទ្យឲ្យមកមើល » ហាមិគេជាអ្នកស្ម័គ្រចិត្តលើកបីហ្វាន់ឌីម៉ាទៅខាងលើហើយរីហ្វីដានាងរត់ទៅតាមពីក្រោយដោយការព្រួយបារម្ភពីបងស្រី ។

ភាគ:៣០
    លោកប៉ារីហ្វីដាមើលទៅនាងមិនដាក់ភ្នែកគាត់សង្ស័យថាថាពីរនាក់នេះនាំគ្នាលួចធ្វើអ្វីមួយដោយមិនបានប្រាប់គាត់ហើយឯហ្វាន់ឌីម៉ានាងនៅតែសន្លប់មិនទាន់បានដឹងខ្លួន លោកគ្រូពេទ្យគាត់បានចេញពីខាងក្នុងមកវិញ ។
« គ្រូពេទ្យបងស្រីខ្ញុំគាត់យ៉ាងមិចហើយ? » រីហ្វីដាប្រញាប់កាន់គាត់មកសួរភ្លាមនាងព្រួយបារម្ភណាស់រាល់ដងបងស្រីនាងគាត់មិនដូចជាពេលនេះទេ គាត់អាចធ្វើអ្វីបានផ្សេងៗមិនមកដួលសន្លប់ឡើយ ។

«អ្នកជំងឺលែងអីហើយមកពីមិញនេះរបួសធ្វើទុកដោយសារតែកាំបិតដែលបានចាក់មានផ្ទុកសារធាតុពុលក្នុងនោះសំណាងណាស់ហើយដែលអ្នកនាងយកទៅលាងរបួសទាន់ពេលឥឡូវនេះខ្ញុំរុំរបួសឲ្យសារថ្មីហើយ » លោកគ្រូពេទ្យគាត់ប្រាប់តាមវិជ្ជាពេទ្យដែលបានរៀនអស់មកជាច្រើនឆ្នាំដល់ក្លាយជាលោកដុកទ័រប្រចាំមន្ទីរពេទ្យត្រឹមតែរឿងប៉ុណ្ណឹងគាត់ពិនិត្យមិនឲ្យខុសទេ រីហ្វីដាដល់ពេលលឺថាក្នុងកាំបិតចាក់ត្រូវបងស្រីមានជាតិពុល?ពេលនៅមន្ទីរពេទ្យនាងមិនបាននិយាយប្រាប់ទេ! នេះគាត់កុហកនាង? លោក អារូគី គូរ៉ូសាមាគិ នេះជាឈ្មោះពិតប្រកដរបស់គាត់ដែលសព្វនាងខាងក្រៅគឺមេយ៉ាគូសាគាត់មិនសូវប្រាប់ឈ្មោះពិតទៅឲ្យអ្នកណាបានដឹងក្រៅពីអ្នកជិតសិទ្ធិឡើយ ។
«ម៉េចក៏ចឹង?ពេលទៅមន្ទីរពេទ្យលើកមុននេះគាត់មិនបាននិយាយប្រាប់ខ្ញុំផង?ខ្ញុំមិនដឹងថាវាមានជាតិពុលក្នុងកាំបិត»រីហ្វីដានាងរៀបរាប់ព្រោះនាងមិនបានដឹងមែន លោកគ្រូពេទ្យគាត់អស់អ្វីនិយាយហើយពាក្យដែលត្រូបនិយាយមុននេះក៏អស់ គាតឮក៏សុំលាលោក អារូគី ទៅវិញដោយមានអង្គរក្សរបស់លោកជូនទៅវិញ ។
« កូនបកស្រាយប្រាប់ប៉ាបាននៅហ្វីដា? » ពេលលោកគ្រូពេទ្យចេញទៅបាត់គាត់មកសួររីហ្វីដាថារឿងវាយ៉ាងមិចឲ្យប្រកដដែរទៅបានហ្វាន់ឌីម៉ាត្រូវមានរបួសហើយមានជាតិពុលក្នុងនោះទៀត? នាងរកនិយាយអីមិនត្រូវសោះបើកែវភ្នែកទាំងបីគូរកំពុងតែសម្លឹងមកដាក់សម្ពាធនាងខ្លាំងណាស់ ។
« គឺពួកខ្ញុំទៅវៃគ្នាជាមួយក្រុម អូរិម៉ាកា និងក្រុម អូសាគូមិហើយមិនមែនខ្ញុំទៅរករឿងពួកគេទេដោយសារតែពួកគេមករករឿងក្រុមខ្ញុំមុននៅសម្លាប់កូនចៅកូនអស់ជាច្រើននាក់ទៀតឯស៊ូមិក៏ត្រូវចូលពេទ្យមិនទាន់បានចេញទេម៉្យាងពួកគេមើលងាយថាខ្ញុំគ្មានក្រុមច្បាស់លាស់អរ..!នៅមានទៀតពួកវាថាខ្ញុំគ្មានសមត្ថភាពគ្រប់គ្រងក្រុមបានឡើយគេថាមិនសូវឃើញក្រុមនារីណាដែលអាចខ្លាំងដូចមនុស្សប្រុសបានទេខ្ញុំមិនឲ្យចាញ់គេក៏ព្រមទៅកន្លែងពួកគេ » រីហ្វីដាដល់ម៉ោងត្រូវប្រាប់ការពិតទាំងអស់ចេញមកហើយបើគាត់ជម្រិតសួរចង់ដឹងហើយបើលាក់បន្តគ្មានប្រយោជន៍ទេគាត់បានដឹងថាហ្វាន់ឌីម៉ាមានរបួសហលយបើលាក់ថានាងវៃគ្នាឯងក៏គាត់មិនជឿដែរបើគាត់ពូកែសង្កេតមើលសឹងអី?អ្នកណាធ្វើខុសអីតិចមិនប្រាប់ក៏គាត់ស្វែងរកទាល់តែឃើញហ្នឹង ជុងគុក ហាមិ មិននិយាយចាំស្ដាប់នាងនិយាយចង់សើចតិចអត់តិចព្រោះតែទឹកមុខរបស់នាងមិនរីមសោះឡើងស្រពោបស្រពោនអស់រលីងហើយនាងសម្លក់ទៅជុងគុកដែលហ៊ានមកមើលនាងក្នុងសភាពបែបនេះនាងខឹងៗៗនិងជុងគុកណាស់ចំពោះលោកប៉ានាងមិនបានខឹងហ្នឹងគាត់ឡើយចង់គាត់និយាយអ្វីអាក្រក់ឬស្ដីឲ្យនាងយ៉ាងណាក៏ដោយ ។
« ទៅតែពីរនាក់ទេ? ចុះអ្នកផ្សេងទៀតមិនហៅជាមួយ? ដឹងទេថាវាគ្រោះថ្នាក់?ពួកឯងជាស្រីទៅធ្វើមិចអាចទ្រាំក្រុមបុរសបានដោយងាយទៅ?ប៉ានិយាយហើយថាមិនឲ្យទៅណាធ្វើអ្វីមួយតែពីរនាក់ហេតុអ្វីក៏ឯងចចេសយ៉ាងនេះរីហ្វីដា?ប៉ាបារម្ភប៉ាភ័យខ្លាចប៉ាខ្លាចឯងមានរឿងអីមិនល្អចំពោះឯងនិងហ្វាន់ឌីម៉ាហេតុអ្វីមិនយល់ពីអារម្មណ៍ប៉ាខ្លះផង?នេះសំណាងហើយដែលក្មួយឌីម៉ាមិនបនកើតអីធ្ងន់ធ្ងរជាងនេះនោះបើពួកឯងត្រូវរបួសទាំងពីរនាក់? ឲ្យប៉ាទៅជួយតាមរបៀបណា? » លោក អារូគីគាត់ស្រែកនិយាយគាត់ព្រួយបារម្ភខ្លាចពួកនាងមានគ្រោះថ្នាក់ គាត់តែងតែហួងហែងឲ្យនាងចេះស្ដាប់គាត់ យល់ពីអារម្មណ៍គាត់មិនថានាងត្រឹមជាកូនចិញ្ចឹមគាត់ក៏គា់ស្រឡាញ់ដូចកូនស្រីបង្កើតអញ្ចឹងគាត់មិនដែលទុកនាងមិនសំខាន់ទេឃើញគាត់មិនសូវជាបារម្ភមិននិយាយថាស្រឡាញ់កូនប៉ុន្តែក្នុងចិត្តគាត់ស្រឡាញ់នាងលើសពីអ្វីទាំងអស់នាងនៅមិនឃើញពីគាត់ទៀតឬ? គាត់មិននិយាយតែបង្ហាញតាមកាយវិការមករហូតតែនាងមិនបានចាប់អារម្មណ៍ជាមួយនិងគាត់សោះ  ។
«កូនសុំទោសលោកប៉ាលើកក្រោយកូនលែងហ៊ានធ្វើបែបនេះទាំងមិនបានប្រាប់ប៉ាទៀតលែងមានទៀតទេ ហ៊ឹកៗៗៗ»នាងនិយាយសច្ចាដាក់គាត់ទាំងទឹកភ្នែកព្រោះតែវារំជួលចិត្តខ្លាំងពេកមែនប្រហែលមកពីនាងមិនដូវជាចាប់ភ្លឹកនិងកាយវិការរបស់គាត់
ចំពោះនាងទេបាននាងធ្វើអ្វីចាត់ទុកថាវាមិនសំខាន់អាចឲ្យនាងនិយាយប្រាប់លោកប៉ាហើយនាងមិនគិតពីចំណុចណាវិជ្ជមានសោះ នេះជាហេតុធ្វើឲ្យនាងជាបញ្ហាឲ្យគ្រប់គ្នាមានគ្រោះថ្នាក់ ។
« បានប៉ាឈប់ស្ដីឲ្យកូនហើយ ឈប់យំទៅណា » គាត់អោបលួងលោមនាងមិនឲ្យយំទៀតសម្ដីគាត់ចេញទៅព្រោះតែការខឹងមួយពេលរបស់បងដែលទបើវាមិនបានទើបជ្រុលនិយាយសម្ដីរាងធ្ងន់ដាក់នាង ។
« កូនមិនថាអីទេប៉ានិយាយត្រូវហើយ មកពីខ្ញុំអារម្មណ៍របស់ទប់មិនដែលឈ្នះទោះបងហ្វាន់ឌីម៉ាហាមហើយក៏ខ្ញុំនៅមិនស្ដាប់ទៀតចុងក្រោយគាត់បែរជាមានរបួសដោយសារតែខ្ញុំ » នាងញញឹមជូតទឹកភ្នែកបើនាងមិនរឹងរូសគ្មានអ្នកណាត្រូវមកដេកឈឺដែរជាពិសេសបងស្រីនាងបើនាងស្ដាប់គាត់តែបន្តិចក៏បាន នាងមិនស្ដាប់ហើយនៅនិយាយពីរឿងដែកធ្វើឲ្យចិត្តរបស់ហ្វាន់ឌីម៉ាមិនស្ងប់ចេះតែចង់សងសឹកដូចរីហ្វីដាដែរ ។
« ឥឡូវនេះក្មួយឌីម៉ាលែងអីហើយ ពួកយើងចូលទៅមើលនាងសិនទៅ » គាត់អង្អែលក្បាលរីហ្វីដាផ្ដល់ស្នាមញញឹមកក់ក្ដៅឲ្យទៅនាង និងងាកមកប្រាប់អ្នកឈរនៅជិតខ្លួនគាត់ ។
« ច៎ាសប៉ា » នាងឆ្លើយដាក់គាត់រួចក៏បើកទ្វាចូលទៅខាងក្នុងបន្ទប់ដែលហ្វាន់ឌីម៉ាកំពុងគេងនៅក្នុងនោះប្រុសៗពីរនាក់នោះចូលទៅតាមក្រោយនាងនិងលោក អារូគី ។
« បងឆាប់ដឹងខ្លួនវិញណា » នាងតូចចូលទៅអង្គុយជិតហ្វាន់ឌីម៉ាកាន់ដៃរបស់នាងអង្អែលវាថ្នមៗនិយាយទាំងទឹកមុខជូរហ៊ួញនាងមើលទៅមុខគាត់រហូត ។
( នាងត្រូវតែឆាប់ដឹងខ្លួនណានាងឡប់ ) ហាមិគេឧទានក្នុងចិត្តសម្លឹងមើលទៅហ្វាន់ឌីម៉ាសូមឲ្យនាងឆាប់ដឹងខ្លួនឡើងវិញចុងប្រយោគរបស់គេថាឲ្យនាងឡប់ទៀតនាងឈឺប៉ុណ្ណឹងហើយនិយាយចម្អន់នាងទៀត ។
«ហ្វីដាប៉ុណ្ណឹងហើយទុកឲ្យក្មួយឌីម៉ាសម្រាកមកនាក់ឯងសិនទៅ » លោក អារូគី ដាក់ដៃលើស្មារីហ្វីដានាងសម្លឹងមើលទៅឌីម៉ាលើកចុងក្រោយក៏ចេញពីបន្ទប់មួយនេះទាំងអស់គ្នា ។


You are reading the story above: TeenFic.Net