ភាគ:១១៥
ចូលមកដល់ក្នុងបន្ទប់របស់គេភ្លាមគូឡេស្ទីនដាក់គូថអង្គុយលើគ្រែទាំងញីសក់ក្បាលទទីងទទ្រើងអស់ម្តងទៀតហើយនាយនៅមិនសុខក្នុងខ្លួនទាល់តែសោះណាមួយចិត្តរបស់នៅនឹកគិតពីនាងល្អិតជីជីទៀត។
«ឈប់គិតត្រឹមនេះបានហើយអាស្ទីនអើយ » នាយវៃក្បាលខ្លួនឯងឲ្យឈប់គិតទៀតបើជីជីនាងនិយាយម៉េចហើយក៏ធ្វើតាមទៅចុះចាត់ទុកថាគេធ្វើវាដើម្បីឲ្យស្ងប់តាមចិត្តរបស់ជីជីតាមដែលនាងសុំទៅចុះ នាយក្រោកចេញពីលើគ្រែរួចចូលទៅងូតទឹកនិងបានចុះមកខាងក្រោម។
អ្នកនៅជាន់ខាងក្រោមឯណេះក៏បានរៀបចំអាហារពេលព្រឹករួចអស់ទៅហើយនៅឡើយមិនទាន់បានឃើញគូឡេស្ទីននិងជីជីចុះមកដល់ទៀត។
«ហ្វីដាកូនសាកឡើងទៅហៅក្មួយទាំងពីរនោះមកខ្លាចថាគេងជ្រុលមិនទាន់បាមភ្ញាក់ណា » លោកស្រីហ្វៀឌីណាងាកមកនិយាយដាក់កូនស្រីរបស់គាត់។
« ច៎ាសម៉ាក់ »នាងក៏មិនបានប្រកែកពីសម្ដីរបស់អ្នកម៉ាក់បានយល់ព្រមតាមសំណើរទៅ។
« នោះជីជីបានចុះមកដល់ល្មម » ជុងគុកនាយចង្អុលទៅជីជីកំពុងតែចុះមកហើយតែមើលដំណើររបស់នាងដូចជាត្បៀតៗម៉េចក៏មិនដឹងប៉ុន្តែគ្មានអ្នកណាចាប់អារម្មណ៍ឡើយ។
« សុំទោសអ្នកមីងនិងគ្រប់គ្នាទៀតឲ្យរងចាំយូរណា » ជីជីនាងប្រញាប់អោនសុំទោសអ្នកគ្រប់គ្នាដែលឲ្យនៅចាំនាងយូរ។
«មិនអីទេក្មួយចូលមកអងង្គុយចាំអាហារពេលព្រឹកជាមួយគ្នាមក»គាត់ចង្អុលទៅកន្លែងទល់មុខរីហ្វីដាឲ្យនាងចូលមកអង្គុយនាងល្អិតជីជីញឹមដាក់គាត់បែបមិនសូវស្រស់បោះតែក៏មិនថ្វីដែរគ្រប់គ្នាប្រហែលជាគិតថានាងខ្លាចចិត្តពួកគេផង។
« ជីជីចុះឯណានាយស្ទីនគេមិនទាន់ភ្ញាក់មកទេ? »
«ខ្ញុំអត់បានដឹងផងបងព្រោះស្មានថាគាត់ចុះមកដល់មុខខ្ញុំហើយតើប្រហែលជាបន្តិចទៀតគាត់មកក៏ថាបានដែរ »
« ច៎ាស! និយាយភ្លាមក៏ចុះមកល្មម » រីហ្វីដានាងនិយាយជាមួយជីជីរួចក៏ឃើញគូឡេស្ទីននាយបានមកដល់ដែរ។
«សុំទោសអ្នកមីងខ្ញុំនៅយូរបន្តិចហើយដោយសារតែយប់មិញនេះស្រវឹងជ្រុល ហិហិ »
«ច៎ាសអត់អីទេមីងដឹងតើបើចឹងចូលមកអង្គុយសិនមកនិងបានញាំបាយជុំគ្នាណា »
«បាទអ្នកមីង»គូឡេស្ទីនឆ្លើយឆ្លងជាមួយអ្នកមីងអស់ហើយគេបានទៅរកកន្លែងអង្គុយទៅតែភ្នែកវិញងាកសម្លឹងមើលទៅជីជីមិនឈប់គេចង់សួរថានាងយ៉ាងម៉េចហើយ? នៅឈឺកន្លែងមួយនោះទៀតអត់? គេចង់សួរនាងជាច្រើនសំណួរទៀតប៉ុន្តែប្រហែលមិនមែនជាពេលនេះឡើយ។
« តោះអាចដួសបាយមកមនុស្សមកជុំគ្នាអស់ហើយ » លោកស្រីហ្វៀឌីណាងាកទៅប្រាប់អ្នកបម្រើស្រីដែលត្រៀមនៅដួសបាយនិងចានឲ្យពួកគេនោះអ្នកបម្រើនោះបាមលឺបញ្ជាលោកស្រីហើយបានប្រញាប់ដួសបាយភ្លាម។
«វ៉ាវ!មានម្ហូបច្រើនមុខដល់ហើយនៀក » រីហ្វីដានាងឃើញអ្នកបម្រើប៉ុន្មាននាក់ទៀតលើកម្ហូបមកនាងក៏ឧទានយ៉ាងភ្ញាក់ផ្អើលដូចមិនដែលឃើញចឹង។
«ច៎ាសដោយសារតែព្រឹកនេះអ្នកម៉ាក់គាត់ជាអ្នកក្រោកពីគេងមកចម្អិនម្ហូបឲ្យពួកយើងដោយផ្ទាល់ដៃណា » ម៉ារីនាងញញឹមយ៉ាងស្រស់ប្រាប់រីហ្វីដាព្រោះនាងភ្ញាក់មកឡើងឃើញអ្នកម៉ាក់ក្មេកធ្វើម្ហូបរួចរាល់អស់ទៅហើយ។
« ពិតប្រាកដមែនឬម៉ាក់?»
« ច៎ាសកូន! ព្រោះថាដើម្បីក្មួយៗនិងកូនបានភ្លក់ស្នារដៃរបស់ម៉ាក់នោះអីបើមិនឆ្ងាញ់ត្រង់ណាអីអាចនិយាយប្រាប់ដោយត្រង់ៗបាន »
«កូនដឹងថាស្នាដៃរបស់អ្នកម៉ាក់ប្រាកដជាឆ្ងាញ់ណាស់ »រីហ្វីដានាងនិយាយអួតពីស្នាដៃធ្វើម្ហូបរបស់អ្នកម៉ាក់នៅចំពោះអ្នកគ្រប់គ្នានៅអង្គុយត្រង់កន្លែងមួយនេះទោះបីនាងខាតភ្លក់ស្នាដៃរបស់គាត់អស់ជាយូរឆ្នាំក្ដីនាងនៅតែគិតថាគាត់មានស្នាដៃល្អឯកដូចជាពេលមុនអញ្ចឹងដែរនាងនិយាយមិនដែលខុសទេ។
«បានហើយតោះឆាប់ញាំទៅមីងចង់ដឹងថាមានរសជាតិយ៉ាងម៉េចខ្លះ »
« ច៎ាសអ្នកមីង » គ្រប់គ្នាចាប់ផ្តើមលើកស្លាបព្រានិងសមចេញមកដួសយកម្ហូបក្នុងចានមកភ្លក់មើលជាមុនសិនម្ដងម្នាក់ៗ។
«ឆ្ងាញ់ខ្លាំងណាស់អ្នកមីងនេះណាបើអ្នកមីងបើកភោជនីយដ្ឋានមួយមិនដឹងជាល្អយ៉ាងណាទេនៀក ចំណែកខ្ញុំនិងចូលឲ្យបានរាល់ថ្ងៃតែម្ដង» ជុងគុកនាយលើកមកភ្លក់មុនគេហើយក៏ឲ្យសញ្ញាជាមេដៃនិយាយសរសើរភ្លាមមិនបាច់ចាំយូរទេ។
«ពិតមែនហើយអ្នកមីងនេះឆ្ងាញ់ជាងខ្ញុំញាំនៅក្នុងហាងទៅទៀត » ជីជីនាងបន្ថែមមកពីក្រោយជុងគុកទៀត
« មីងថាមិនដល់ថ្នាក់ហ្នឹងទេអី? »
« គឺថាពិតណាម៉ាក់កូនក៏គិតបែបហ្នឹងដែរ » រីហ្វីដានាងញញឹមហើយងក់ក្បាលយល់ស្របតាមសម្ដីរបស់ពួកគេម្នាក់ៗបញ្ចេញយោបល់មកនេះវាពិតជាត្រឹមត្រូវណាស់។
«បែបហ្នឹងក៏បានតែថាមីងមិនដល់ថ្នាក់បើកហាងអីទេត្រឹមបានធ្វើម្ហូបឲ្យក្មួយៗនិងកូនៗញាំមីងសប្បាយចិត្តណាស់ទៅហើយ បើឆ្ងាញ់ចឹងញាំបន្តទៀតចុះ »អ្នកគ្រប់គ្នាញញឹមតបតទៅគ្នាទៅវិញទៅមកបើនិយាយពីលោកហ្វៀឌីណាគាត់បានតែអង្គុយសើចសប្បាយញញឹមជាមួយអ្នកទាំងអស់គ្នាដូចជារិកគីដែរ ។ ការបរិភោគអាហារដោយស្ងៀមស្ងាត់និងស្នាមញណឹមមានសុភមង្គលជាមួយគ្នាបែបនេះគឺវាល្អបំផុតទៅហើយគ្មានអ្វីអាចមកបំបែកក្ដីសុខទាំងអស់នេះបានឡើយ។
យប់...!
នៅយប់ប្រទេសជប៉ុនឯណេះមានមនុស្សស្រីម្នាក់ដែលអាចដឹងបានថានាងជាហ្វាន់ឌីម៉ាយើងនេះហើយនាងកំពុងតែអង្គុយកើតទុក្ខនឹងរឿងដែលហាមិនាយបាននិយាយដាស់តឿនទៅលើខ្លួននាងមកក្លិបនេះមកតែផឹកស្រាប៉ុណ្ណោះគ្មានចង់ទៅសប្បាយលេងជាមួយនិងអ្នកណាឡើយទើបនាងបានជួលបន្ទប់មួយនៅម្នាក់ឯងយ៉ាងស្ងប់ស្ងាត់។
«គេនិយាយត្រូវឬខុសដែរទៅ?ដែលខ្ញុំទៅរាប់អានជាមួយគូសត្រូវសម្លាប់ប៉ាម៉ាក់ខ្លួនឯងដោយងាយៗអញ្ចឹង?ទាំងមិនគិតពីរឿងមួយហ្នឹង? ខ្ញុំខុសណាស់មែនទេ? ខ្ញុំតែងតែធ្វើអ្វីមួយត្រឹមត្រូវជានិច្ចហេតុអ្វីក៏គេយល់ដូច្នេះ?»នាងលើកស្រាមកផឹកមួយកែវហើយត្អូញត្អែររឿងហ្នឹងទៀតហើយមិនចេះចប់មិនចេះហើយទាល់តែសោះនាងគ្រាន់តែមិនចង់មានសត្រូវនាងចង់រស់នៅឲ្យសុខស្រួលដូចគេដូចឯងប៉ុណ្ណោះបើនាងនៅចង់គុំនុំកម្មពាជាមួយគេទៀតវាគ្មានបានផលអីមកវិញទេមានតែរឿងមិនឈប់ដដែលនោះ។
«ហ៉ើយ!សូម្បីតែហ្វីដានាងក៏មិនខលមកលេងទៀតទាំងដែលទៅទីនោះមិនដឹងជាប៉ុន្មានថ្ងៃទៅហើយឬមួយនាងភ្លេចខ្ញុំ?អូរត្រូវហើយខ្ញុំមិនបានជាប់ពាក់ព័ន្ធអីជាមួយនាងផងនោះនាងធ្វើចឹងក៏មិនអី » នាងចាប់ផ្តើមនិយាយលែងដឹងខ្យល់អីហើយឥឡូវនេះនិយាយពីរឿងនេះសុខៗទៅនិយាយអីផ្សេងឯណោះឆ្កុយៗនាងផ្អាករៀបរាប់ត្រឹមនេះក៏ចាក់ស្រាក្រហមចូលមកក្នុងកែវទៀតផឹកហើយផឹកទៀតមិនឈប់ទាំងដែលខ្លួនឯងស្រវឹងបើកភ្នែកលែងចង់រួចហើយនោះ។
______
ភាគ:១១៦
នាងអស់ពីមួយកែវចូលមួយទៀតរួចមកក៏បានទាញយកទូរស័ព្ទពីក្នុងកាបូបមិនដឹងជាចង់ខលទៅរកអ្នកណាឡើយ។
« អាឡូហ្វីដាមែនទេ ?» ហ្វាន់ឌីម៉ានាងចុចខលទៅលេខមួយសួរបញ្ជាក់ពីម្ខាងទៀតដើម្បីឲ្យប្រកដចិត្តថាពិតឬមិនមែននៅពេលគេបានចុចទទួលឥិ។
(.....)ស្ងាត់មិនបានឆ្លើយតបមកវិញឡើយតែហ្វាន់ឌីម៉ានាងមិនបានខ្វាយខ្វល់ច្រើនទេក្រៅពីញញឹមបែបមនុស្សស្រវឹង។
«អរ...ឯងមិនចាំបាច់និយាយក៏បានចាំស្ដាប់តែបងនិយាយចុះ...ក្អឹក....ខ្ញុំពិបាកសម្រេចចិត្តណាស់ឯងដឹងទេហ្វីដាបងមិនដឹងថាខ្លួនឯងធ្វើអញ្ចឹងវាត្រឹមត្រូវ
ឬក៏អត់ទេ?ប៉ុន្តែបងចង់ប្រាប់ថាបងនឹកឯងណាស់ហេតុអ្វីក៏ឯងមិនដែលខលមករកសោះចឹង?នៅមានរឿងជាច្រើនទៀតណាស់ដែលបងមិនបាននិយាយពិភាក្សាជាមួយឯងតែវាមិនថ្វីទេណាចាំបងនិយាយតាមទូរស័ព្ទក៏បាន»នាងនិយាយញញឹមផងក៏ផងនិងលើកកែវស្រាមកផឹកដោយមិនអាក់ខានទៀតបាននិយាយបន្ត÷
«បងបាននិយាយដឹងរឿងជាមួយនាយស៊ូមិហើយអរគឺមិនមែនទេគឺម៉ាគូស៊ីការួចអស់ហើយប៉ុន្តែក្រោយមកគេបានសុំបងធ្វើជាប្អូនធម៌បងក៏យល់ព្រមភ្លាមដោយមិនបានប្រកែកអីបន្តិចបងមិនដឹងសោះថាបងធ្វើអញ្ចឹងទៅរួចដែរឬ?ទាំងគេបានសម្លាប់លោកប៉ាអ្នកម៉ាក់របស់បង?បងល្ងង់ណាស់មែន?គេនិយាយថាដឹងកំហុសភ្លាមបងក៏ដោះលែងគេឲ្យនៅសុខធម្មតាវិញ?បងមិនយល់សោះហ៊ឹកៗៗៗ»នាងនិយាយរៀបរាប់ហើយមកយំឯណាឆ្កុយឡើងអ្នកកំពុងតែស្ដាបើនោះអស់ពាក្យនិយាយម៉ងទោះមិនបានឆ្លើយតបមកក៏ដោយបើនាងនិយាយអីចេញមកវល់ៗពេញហ្នឹងស្ដាប់ហើយចង់វង្វេងជាមួយ។
«បើគេម្នាក់នោះបាននិយាយថាបងនេះគ្មានចេះគិតអីផងរឿងមួយនេះតែគំនិតគេក៏ល្អប៉ុន្ដែបងគិតថាវាមិនល្អទាល់តែសោះបើយលងនៅតែចង់កម្មមិនចេះអត់អោនឲ្យគ្នានោះវាមានបាបច្រើនខ្លាំងណាស់ទើបបងមិនចង់រំលឹកដល់រឿងកាលពីមុនបើវាហួសបាត់ទៅហើយក៏ឲ្យវាចប់ចុះតែបងនៅគិតពីសម្ដីអស់ហ្នឹងឡើងឈឺក្បាលយ៉ាងណាក៏នៅនឹកមិនចេញដោយសារតែបងគិតថាសម្ដីរបស់បងនៅមានកំហុសច្រើន » នាងស្រវឹងក៏ពិតមែនតែបើសម្ដីការនិយាយចេញទៅគ្មានបានទាក់អីមួយពាក្យសោះទៅឡើងរូតែម្ដងបើអ្នកផ្សេងវិញនិយាយទម្រាំដាច់មួយប្រយោគយូរណាស់ចំណែកនាងមួយភ្លេតឯង ។
(បានហើយនាងឈប់និយាយទៅខ្ញុំមិនមែនជារីហ្វីដាប្អូនស្រីរបស់នាងទេឥឡូវនេះនាងនៅឯណាចាំខ្ញុំទៅទទួល?)អ្នកដែលនាងរៀបរាប់បែកអូបែកស្ទឹងនេះជាហាមិទៅវិញទេនាយលឺគ្រប់គ្នានាងនិយាយហើយក៏អង្គុយហួសចិត្តនាងនិយាយមិនចេះហត់មាត់សោះហើយ។
« សម្លេងមួយនេះដូចស្រដៀងអ្នកណានៀក? » ហ្វាន់ឌីម៉ានាងស្ដាប់សម្លេងមិនបានទេថានេះជាហាមិ
(មិនបាច់ចង់ដឹងទេឥឡូវនេះនាងឆាប់ប្រាប់មកថានៅឯណា?ហើយនាងកុំផឹកស្រាច្រើនពេកវាមិនល្អដល់សុខភាពរបស់នាងឡើយ ) ហាមិនៅបន្តសួររកទីកន្លែងរបស់នាងកំពុងតែនៅទៀតដើម្បីមកយកនាងទៅផ្ទះសម្រាក។
«ខ្ញុំមិនប្រាប់ទេតែថាខ្ញុំនៅឯណា?ហិហិ....ខ្ញុំនៅឯណាអញ្ចេះវ៉ី?ខ្ញុំមិនដឹងទេហ៎ាសហ៎ា....!» ហ្វាន់ឌីម៉ានាងលើកដៃមកញីសក់ក្បាលនិយាយមិនដឹងថាខ្លួននៅឯណាទៀតនាងសើចផងអីផងឡើងហាមិធុញព្រោះតែនាងលេងសចផ្លូវអារម្មណ៍របស់គេពេកហើយ។
(នាងកុំលេងច្រើនពេកបានទេ? )
«ខ្ញុំនឹកឃើញហើយគឺខ្ញុំនៅក្នុងក្លិបបន្ទប់លេខប៉ុន្មានអញ្ចេះ?»នាងរកនឹកបន្តទៀតហើយភ្លេចទាំងលេខបន្ទប់របស់ខ្លួនថែមពីលើទៀត។
(បានហើយខ្ញុំទៅដល់ឥឡូវនេះហើយ ) ហាមិនាងប្រញាប់បិទទូរស័ព្ទឡើងញាប់ដើម្បីមករកហ្វាន់ឌីម៉ាឲ្យបានលឿនជាទីបំផុតគេមិនអាចទុកឲ្យនាងនៅម្នាក់ឯងបានទេវាគ្រោះថ្នាក់ណាស់ណាមួយនេះនៅក្នុងក្លិបទៀតស្រួលមិនស្រួលល៎មានអ្នកណាមានបំណងអាក្រក់ចង់ធ្វើបាបនាងគិតយ៉ាងម៉េចទៅចឹងវាមិនអាចទេគេមានតែប្រញាប់ទៅឯនាងក៏មិនអាចទៅណាបានក្រៅពីក្លិបពីមុននោះដែរ។
ហ្វាន់ឌីម៉ានាងត្រូវបានគេចុចបិទទូរស័ព្ទភ្លាមៗចឹងក៏ម៉ួម៉ៅភ្លេតចេះមកចុចបិតទាំងនាងមិនទាន់បាននិយាយគ្នាដឹងរឿងអីផងអ្នកណាមិនខឹងទៅលោកអើយក្ដៅដូចបាយពុះ។
មួយសន្ទុះធំក្រោយមក....!
អស់រយៈពេលមិនយូរប៉ុន្មានហាមិនាយបានរកលេខបន្ទប់របស់ហ្វាន់ឌីម៉ាឃើញហើយប៉ុន្តែទម្រាំរកឃើញឡើងយូរនាងធ្វើឲ្យគេវង្វេងម្ដងហើយម្ដងទៀតមិនចេះចប់។
«លោកព្រះនេះនាងមកផឹកស្រាឬមកងូតឲ្យប្រាកដទៅ?»ហាមិនាយចូលមកដល់ភ្លាមក៏ពោលទាំងស្រឡាំងកាំងជាមួយនិងរូបនាងជាខ្លាំងបើនាងដេកស្ដូកស្ដឹងលើសាឡុងនោះហើយខ្លួនវិញធុំក្លិនស្រាពេញហ្នឹងគេចូលទៅចង់សន្លប់ព្រោះតែក្លិនស្រាដែលនាងផឹកទៅហើយនោះ។
«យ៉ាប់នោះយ៉ាប់ខ្ញុំជ្រើសរើសមករកនាងនេះតនរូវឬខុសដែរទៅ? បើដឹងថាចឹងខ្ញុំមិនមកទេ » នាយអស់អ្វីត្រូវនិយាយទៅពិតប្រាកដមែនកាន់តែមើលកាន់តែឈឺកក្បាលជំនួសហើយបើនាងលេងដល់ថ្នាក់នេះនោះគេដើរមកកាន់តែជិតជាមួយហ្វាន់ឌីម៉ាកេះនាងតិចៗដើម្បីឲ្យមានសតិខ្លះតែឥឡូវប្រហែលជាមិនបានទេដោយសារតែនាងសន្លប់បាត់មាត់ឈឹងទៅហើយ។
«បើមានអ្នកផ្សេងទៀតចូលមកតើអាចមានរឿងអ្វីកើតឡើងទៅ?នាងផឹកមិនចេះប្រមាណខ្លួនឯងទាល់តែសោះខ្ញុំអើយខ្ញុំ»គេជួយលើកនាងមកបីនិងយកកាបូបស្ពាយមកហើយគេក៏បានចេញលុយជំនួសនាងរឿងស្រាទាំងអស់នេះដែរគេបានបីនាងចេញពីក្នុងក្លិបមួយនោះរួចអស់ហើយក៏បាននាំនាងមករកឡានដែលបានចតទុក។ពេលមកដល់ភ្លាមនាយបានរុញនាងឲ្យចូលទៅក្នុងឡានចំណែកនាយចូលទៅកន្លែងបើកបញ្ជាចង្កូតឡាន។
«ហ៊ឹម»គេដកដង្ហើមធំមួយជូសរួចអស់ហើយបានកាច់សោរបញ្ឆេះឡានបើកចេញពីទីកន្លែងមួយនេះជូននាងត្រឡប់ទៅផ្ទះវិញ។នាយក៏ចេះតែងាកទៅមើលនាងជារឿយៗនៅតាមផ្លូវធ្វើដំណើរនោះរួចអង្គុយញញឹមញញែមយ៉ាងមានក្ដីសុខពេលបានមើលមុខរបស់ហ្វាន់ឌីម៉ាអារម្មណ៍ស្នេហាកាន់តែកើតមានមកមិនឈប់ទាល់តែសោះហើយគេរីករាយគេសប្បាយចិត្តឲ្យតែគ្រប់ពេលបាននៅជាមួយនាងនោះគេមិនចង់ប្រាថ្នារឿងអ្វីផ្សេងទៀតទេ។
« តាមមើលនាងគេងលក់មិនស្រួលទេ » គេសម្លឹងមើលមកនាងម្ដងទៀតនិងបើកឡានទៅកៀនដើម្បីបញ្ឈប់ឡានសិន។នាយទាញយកហ្វាន់ឌីម៉ាមកអង្គុយលើភ្លៅរបស់គេភ្លេតតែម្ដងហើយនាយក៏ចាប់ផ្តើមបញ្ចេញស្នាមញញឹមមកម្ដងទៀតរួចមកបើកឡានទៅមុខបន្តទៀតដើម្បីឲ្យឆាប់ដល់កន្លែង។
«ពេលនាងលក់ចឹងទៅមុខឡើងគួរឲ្យខ្នាញ់ណាស់ចង់តែចាប់ក្រញិចឲ្យណាណីទេណា»ហាមិបើកឡានបណ្ដើរអោនទៅមើលហ្វាន់ឌីម៉ាបណ្ដើរទាំងពោលពាក្យពេចន៍ដែលនៅក្នុងចិត្តក្នុងបេះដូងគេមកទាំងអស់បញ្ជាក់បានកាន់តែបានច្បាស់ថាគេពិតជាស្រលាញ់នាងខ្លាំងលើសពីអ្វីៗគ្រប់យ៉ាង។