ភាគ:១១៣
«ខ្ញុំគិតថាល្មមដល់ពេលទៅផ្ទះវិញហើយលាសិនហើយណាបងប្រុស » ហ្វាន់ឌីម៉ានាងក្រឡេកមើលទៅនាឡិកាលើជញ្ជាំងហើយរួចទើបនិយាយប្រាប់បងប្រុសធម៌ថ្មីៗរបស់នាង។
«បាទធ្វើដំណើរដោយសុវត្ថិភាពណាឧស្សាហ៍មកលេងបងផងប៉ុន្ដែបើថ្ងៃណាបងទំនេរបងនិងទៅលេងឯងវិញ »ម៉ាគូស៊ីកានាយនិយាយដោយស្នាមញញឹមនាយមិនដែលបានជួបអារម្មណ៍កក់ក្តៅបែបនេះមកជាយូរហើយពេលនេះក៏បានមកវិញគេរីករាយណាស់ទ៉អ្នកណាមើលមករូបគេជាអ្វីក៏គេមិនខ្វល់ទៀតឡើយគេរស់ដើម្បីខ្លួនឯងនិងមនុស្សជាទីស្រឡាញ់ប៉ុណ្ណោះ។
« ប្រាកដណាស់ » នាងសើចសប្បាយជាមួយបងប្រុសលែងរវល់ជាមួយហាមិទៀតហើយឯនាយក៏មិននៅឈរមើលទៀតក៏ដើរចេញមកបាត់គ្មាននិយាយលាអ្នកណា។
«លោក....លោក..ហ៊ឹមចេញទៅមិនចេះនិយាយលាម្ចាស់ផ្ទះអីទេចេញទៅរ៉ុយចឹងម៉ង » ហ្វាន់ឌីម៉ានាងក្រវីក្បាលហួសចិត្តអស់អីថ្លែងបើគេចេញចរិតមកចឹងៗអីនោះយ៉ាងណាក៏គេត្រូវមានចិត្តថ្លើមជាមនុស្សបន្តិចក៏អត់ដែរអត់មានសុជីវធម៌ក្នុងខ្លួនសោះ។
«គេប្រហែលជាប្រញាប់ហើយឯងឆាប់ទៅៗណាប្រយ័ត្នគេទៅចោលបាត់ » គាត់មើលដឹងថាហាមិនេះខឹងគេទៀតមិនខានទេទើបចេញចរិតអញ្ចេឹងមកបានជាតឿនឲ្យហ្វាន់ឌីម៉ាឲ្យទៅ។
« ច៎ាសបង » នាងលាមួយម៉ាត់ចុងក្រោយនេះហើយបានរត់ចេញទៅតាមហាមិ។
« ស្រលាញ់តែមិនសារភាព » ម៉ាគូស៊ីកានាយឈរគ្រឺតខ្នាញ់មួយគូរនេះណាស់តែថាកុំទៅគិតអីទុករឿងហ្នឹងឲ្យអ្នកទាំងពីរដោះស្រាយជាមួយគ្នាទៅគេត្រឹមជាបងប្រុសធម៌គ្មានសិទ្ធអ្វីទៅដោះស្រាយទេ។
«លោកម៉េចក៏ប្រញាប់មកយ៉ាងនេះ?ខ្ញុំមិនទាន់បាននិយាយជាមួយបងប្រុសរួចរាល់ផង » ហ្វាន់ឌីម៉ានាងមកដល់ក្នុងឡានភ្លាមស្រែកស្ដីបន្ទោសហាមិភ្លេតម៉ងនាងមិនយល់សោះថាគេកើតអ្វីអារម្មណ៍មិនទៀងឡើយ ។
«បើនិយាយមិនទាន់ចប់ក៏អញ្ជើញទៅនិយាយបន្តចុះខ្ញុំមិនបានហាមតែចាំឲ្យបងរបស់នាងជាអ្នកជូនទៅយ៉ាងម៉េចគ្រាន់តែគេទុកនាងជាប្អូនស្រីប៉ុណ្ណឹងក៏ហៅគេបងប្រុសពេញៗមាត់ទៅហើយនាងមិនគិតពីរឿងរ៉ាវពីមុនរបស់គេទេឬ?គេបានធ្វើអ្វីខ្លះនាងក៏អត់អោនឲ្យគេគ្មានគិតអ្វីបន្តិចសោះចឹងឬ?ខ្ញុំនិយាយទៅនេះមិនមែនចង់ឲ្យនាងបែកបាក់ចំណងភាពបងប្អូនធម៌នេះទេសង្ឃឹមថានាងយល់?»ហាមិនាយមិនចេះតែចាំអង្គុយស្ងៀមៗឲ្យនាងមកស្ដីបន្ទោសស្រួលៗពេកទេគេនិយាយគ្រប់ម៉ាត់ទៅនេះដើម្បីឲ្យនងាចេះយកខួរមកគិតពីរឿងនេះសារជាថ្មីដឹងហើយថាម៉ាគូស៊ីកាបានសាងអំពើអាក្រក់ផ្ទួនៗមកលើខ្លួនាងប៉ុន្តែមើលនាងឥឡូវនេះចុះខុសប្លែកច្រើនមែនទែនលែងសមជាវ៉ាងហ្វាន់ឌីម៉ាដូចកាលពីមុនហើយនាងចាំស្ដាប់គេរៀបរាប់ទាំងគ្មានអារម្មណ៍នៅក្នុងខ្លួនទេគេដាក់មកចំៗពេកឡើងនាងរកពាក្យនិយាយថាខុសមិនបានឡើយ។
« ជូនខ្ញុំទៅក្រុមហ៊ុន » នាងមិននិយាយឆ្លើយឆ្លងអ្វីជាមួយគេឆ្លើយទេគ្រាន់តែហើបមាត់និយាយតែប៉ុន្មានម៉ាត់នេះក៏រួច។
« បាទ » ហាមិទើបតែភ្ញាក់ខ្លួនមកវិញថាមិញនេះគេនិយាយទៅជ្រុលហួសហេតុតែបើយកវាមកគិតសព្វៗទៅវាត្រឹមត្រូវហើយតើចឹងគេមិនបាច់និយាយសុំទោសហ្វាន់ឌីម៉ាទៅក៏វាមិនអីទេ។
ក្រុមហ៊ុន...!
មកដល់ក្រុមហ៊ុនភ្លាមហើយហ្វាន់ឌីម៉ានាងចុះពីក្នុងឡានដើរចូលមកខាងក្នុងបាត់មិននិយាយរកហាមិទៀតហាមិនាយមិនរវល់ជាមួយដែរក៏បានបើកឡានចេញទៅដែរនេះគេហៅថាចិត្តរឹងដូចគ្នាមើលតែកាយវិការទៅបានហើយ។
« ឆឺស! ទៅឲ្យបាត់ៗពីមុខខ្ញុំក៏ល្អ » នាងចូលមកខាងក្នុងពិតមែនតែក៏ងាកមកក្រោយវិញមិនបានឃើញហាមិនៅឡើយតែប្រឹងនិយាយលួងខ្លួនឯងថាបើគ្មានគេក៏ល្អនេះជាចរិតរបស់នាងកែលែងឡើង ។
«នាងម្នាក់នេះនិយាយអីប៉ះពាល់បន្តិចក៏មិនបានដែរខ្ញុំនិយាយទៅត្រូវចំណុចរបស់នាងណាស់ឬបានវៃរឹកពាដាក់ខ្ញុំអញ្ចឹងនោះឆឺសនាងចាំតែមើលទៅអ្នកណាមកហៅត្រូវការខ្ញុំមុនខ្ញុំនិងនៅចាំមើល » ហាមិបើកឡានចេញមកមែនតែនៅរអ៊ូម្នាក់ឯងធ្វើជាមិនខ្វល់ជាមួយហ្វាន់ឌីម៉ាអង្គុយចាំមើលថាអ្នកណាហៅត្រូវការមុនអ្នកនោះដឹងតែចាញ់ហើយម្ដងនេះគេលែងចិត្តទន់ឲ្យនាងបង្វិលក្បាលបន្តទៀតហើយ ។
បើទៅមើលក្រុមគ្រួសារមួយនេះវិញតាំងពីយប់មកនិយាយពីថាផឹកសើចរាំសប្បាយខ្លាំងណាស់ដល់ពេលផឹកហើយមានអ្នកក្អួតពេញទាំងហ្នឹហមិនចេះផឹកប៉ុន្មានទេបើកែវស្រាវិញលើកដាច់ៗខ្លាំងជាងប្រុសៗទៅទៀតឡើងពួកគេសុំខ្លាចតែកុំមកមើលឥឡូវនេះម្នាក់ៗដេកស្ទីងដូចគ្មានព្រលឹងក្នុងខ្លួន ។
«កូនហ្វីដាចុះអ្នកផ្សេងទៀតមិនទាន់មានអ្នកណាភ្ញាក់មកទេ?»ម៉ាក់របស់ហ្វីដាបានសួរកូនស្រីពេលនាងចុះមកដើរសំដៅមករកគាត់។
« នៅទេម៉ាក់ព្រោះកាលពីយប់មិញម្នាក់ៗដាក់ខ្លាំងពេក »រីហ្វីដានាងសើចញឹមៗដាក់អ្នកម៉ាក់របស់ខ្លួនកាលពីយប់មិញនេះនាងអង្គុយតែសើចទេទោះស្រវឹងក៏មិនពិបាកដល់អ្នកណាដែរប៉ុន្ដែឲ្យតែនាងស្រវឹងដឹងតែអង្គុយសើចទោះគ្មានរឿងអ្វីត្រូវឲ្យសើចក៏ដោយ។
ក្នុងបន្ទប់....!
មនុស្សប្រុសស្រីមួយគូកំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួតបេះមិនចេញឡើយហើយរាងកាយពួកគេក៏ននាលគោកទាំងពីរនាក់ទៀតមិនដឹងថាកាលពីយប់មិញមានរឿងអ្វីកើតឡើងមកលើពួកគេទាំងពីរនាក់នេះទេ ។
« ហ៊ឹម » ខាងប្រុសបានក្រហឹមនៅដើមកទាំងមិនទាន់បើកភ្នែករួចក៏អោបមនុស្សស្រីនៅក្នុងរង្វង់ដៃជាប់ម្ដងទៀតដោយមិនបានចាប់អារម្មណ៍ថាខ្លួនកំពុងតែអោបអ្នកណាក៏មិនដឹង។
« ហ៉ើយក» ម្ដងនេះនាយបានបើកភ្នែកមករួចហើយក៏ចង់ស្រែកប៉ុន្តែបានទប់មាត់ទាន់នាយក៏លើកភួយមកមើលឃើញថាពួកគេទាំងពីរនាក់នេះននាលគោកទៀតតើកាលពីយប់មិញមានរឿងអ្វីខ្លះកើតឡើង? គេរកនឹកមិនឃើញសោះ។
« យប់មិញខ្ញុំបានធ្វើអីជីជីខ្លះទៅ ? » នេះជាសម្លេងរបស់គូឡេស្ទីននេះហើយចំណែកម្នាក់ស្រីនោះជានាងល្អិតជីជីគូឡេស្ទីនឥឡូវនេះគេក្រញ៉ាង់ខួរអស់ហើយតើគួរនិយាយរៀបរាប់ប្រាប់នាងដូចម្ដេចខ្លះទៅ?ប្រាប់ថាគេគ្មានបំណងធ្វើវា?ឬនិយាយអ្វីផ្សេងក្រៅពីនេះ? ឬក៏ប្រាប់ថាគេចូលមកច្រឡំបន្ទប់? អ៎េ! ប៉ុន្តែបើប្រាប់ដូច្នេះវាកាន់តែយ៉ាប់បន្ថែមទៀតហើយតើ? ហ៉ើយ!ម្ដងនេះជាន់កពិតប្រាដណាស់។
«តែជីជីបងនៅតែមិនអាចទទួលយកបានដដែលបងបានធ្វើជ្រុលជ្រួសលើឯងប៉ុណ្ណឹងហើយឯងនៅគិតថាវាជារឿងសាមញ្ញទៀតមែនទេ?»ដល់ពេលចឹងពេកាយក៏ចាប់ស្មាររបស់នាងមកនិយាយឲ្យដឹងរឿងជាមួយគ្នាថែមទៀតដូចដែលគេនិយាយចឹងគឺទទួលយកពាក្យសម្ដីមួយនេះមិនបានឡើយគេចង់មានស្មារតីជាកូនប្រុសទទួលខុសត្រូវលើនាងប៉ុន្ដែមើលមកនាងខ្លួនឯងទៅមិនចង់ឲ្យគេទទួលខុសត្រូវអញ្ចឹងឬ?
«ខ្ញុំបាននិយាយរួចហើយបើបងមិនយល់ស្របក៏អត់ទៅខ្ញុំមិនខ្វល់»
« ឯងកុំប្រើពាក្យមិនខ្វល់ជាមួយបងបានទេ? »
«ចង់ឲ្យខ្ញុំនិយាយយ៉ាងម៉េចទៀតបានបងឈប់រំលឹកពីវា?បងធ្វើព្រោះតែគ្មានស្មារតីចំណែកខ្ញុំក៏ដូចគ្នាអញ្ចឹងហើយចាត់ទុកថាវាគ្មានរឿងអីកើតឡើងទៅវាចប់ហើយ»
« តែបងមិនចង់បែបហ្នឹង»
« ចុះបងចង់បានបែបណា? »
«បងចង់ឲ្យឯងទទួលស្គាល់ការពិតរួចបងនិងទទួលខុសត្រូវលើឯងតែប៉ុណ្ណឹង »
«តែខ្ញុំមិនចង់បានបែបហ្នឹងបងដើរលើផ្លូវរបស់បងខ្ញុំដើរតាមផ្លូវរបស់ខ្ញុំចឹងហើយបងមិនចាំបាច់មកទទួលខុសត្រូវឡើយ»នាងងាកមុខចេញពីគេដោយសារតែទឹកភ្នែកនេះកំពុងតែចង់ស្រក់មកហើយនាងទប់វាលែងចង់ជាប់ព្រោះនាងក៏ខូចចិត្តដូចគ្នា។
« ជីជី... » នាយប្រើទឹកមុខកំសត់អង្វរនាងតាមកែវភ្នែកតែនងាហាក់ដូចមិនខ្វាយខ្វល់ជាមួយគេទាល់តែសោះ។
« អូយ...» នាងរៀបចុះចេញពីលើគ្រែប៉ុន្តែវាឈឺចាប់ផ្នែកខាងក្រោមនោះណាស់ដល់ថ្នាក់នាងស្រែកថ្ងូរគូឡេស្ទីននោះក៏ប្រញាប់ក្រោកទាំងរូបរាងកាយរបស់គេកក្រាតដើរមកជិតជីជីឯនាងតូចវិញមុខឡើងក្រហមព្រោះគេធ្វើនេះដូចជាហួសហេតុពេកហើយមកស្រាតននាលគោកមកជិតនាងអញ្ចឹងមុខនាងឡើងក្រហមដូចផ្លែប៉េងប៉ោះ។
You are reading the story above: TeenFic.Net