ត្រឡប់បន្តសន្យា
ភាគ៥៩+៦០
ច្រាវ!
ស្របនឹងអ្នកអង្គម្ចាស់ជុងកំពុងតែឈរភាំងនូវអ្វីដែលម្ចាស់ប្អូនទ្រង់មានបន្ទូលតាមរយៈសារព័ត៌មានមុននោះ ចានដែលនៅលើតុក៏ធ្លាក់លាន់ច្រាវដោយសារតែស្នាដៃរបស់បុរសដែលជាអ្នកទទួលការឈឺចាប់ពីរឿងមួយនោះបំផុត គ្រាដែលគេបាត់បង់អែលលីទៅ គេក៏សឹងតែក្លាយជាមនុស្សឆ្កួត គេស្ដីបន្ទោសខ្លួនឯងមករាប់ឆ្នាំថាព្រោះតែការធ្វេសប្រហែសនឹងភាពមានៈរបស់គេទើបព្រះនាងអែលលីសោយទិវង្គតគ្រានោះ តែនេះជាអី?!
«អែលឡាមានបន្ទូលស្អីបែបនេះ?»
«អ្នកអង្គម្ចាស់..ទ្រង់គិតយាងទៅណាព្រះពរ?» ព្រះនាងហ្វីលីណាឯណោះក៏ប្រញាប់នាំព្រះកាយចេញពីផ្ទះបាយមកគិតចង់តាមអ្នកអង្គម្ចាស់ជុងតែក៏តាមមិនទាន់ព្រោះតែទ្រង់យាងចាកចេញទៅលឿនខ្លាំងពេក។
«ហ៊ឹម» ព្រះនាងហ្វីលីណាគ្រហឹមដកដង្ហើមធ្ងន់ស្របនឹងកែវភ្នែកសំឡឹងមើលឡានខ្មៅរលើបរបស់អ្នកអង្គម្ចាស់បើកចាកចេញពីបរិវេណវិមាន ទ្រង់ក៏ប្រញាប់ដកការចាប់អារម្មណ៍រួចងាកបែរមករកប្អូនប្រុសទ្រង់ឯណេះវិញ។
«ជុននីអូ..ជុននីអូស្ដាប់បងឈប់សិន» ជុននីអូក៏មិនមែននៅស្ងប់ដូចជាអ្វីដែលព្រះនាងបានគិតឡើយ គេក្រោកឡើងទាំងទឹកមុខស្មើធេងមិនបញ្ចេញអាការៈក្រេវក្រោធអ្វីសោះ ហើយវាក៏ជាអ្វីដែលព្រះនាងហ្វីលីណាព្រួយបារម្ភផងដែរ ព្រោះជុននីអូជាមនុស្សដែលចូលចិត្តនិយាយតវ៉ា តែបើសិនជាគេស្ងប់ស្ងាត់ហើយបានន័យថារឿងមួយនោះមិនអាចដោះស្រាយតាមសន្តិវិធីឡើយ។
វិមានវែលលី!
ខណៈពេលដែលព្រះនាងអែលឡាសារភាពរឿងទាំងនេះជាសាធារណៈគិតរឺថាស្ថានភាពនឹងបានស្ងប់ស្ងាត់នោះ អត់ទេ!
ផ្ទុយទៅវិញការផ្សព្វផ្សាយកាន់តែរីកដុះដាលឡើងពេញទីក្រុងទាំងអ្នកសារព័ត៌មានគ្រប់ស្ថាប័នក៏នាំគ្នាសម្រុកចូលទៅកាន់ដំណាក់ក្នុងវិមានមួយនេះដើម្បីចូលគាល់ព្រះនាងដែលជាបេះដូងរបស់ប្រជាជនក្នុងប្រទេស ព្រះនាងដែលតែងតែព្រះទ័យសប្បុរសធម៌នឹងចែករំលែក ល្អដូចជាអតីតមាតារបស់ទ្រង់ តែពេលនេះទ្រង់បែរជាសារភាពថាទ្រង់សម្លាប់ម្ចាស់បងខ្លួនឯងបែបនេះវាមិនសាកសមទាល់តែសោះ។
«ព្រះនាង..សូមព្រះនាងមានបន្ទូលឲ្យច្បាស់លាស់ជាថ្មីមកក្រាបទូល..ព្រះនាងអែលឡា»
ភឹប!
ផ្ទៃព្រះនាងអែលឡាក៏ត្រូវបានកញ្ចក់ម៉្សៅមីគប់ចំកណ្ដាលមុខតែម្ដងពីសំណាក់ក្រុមប្រជាជនតែមួយដែលធ្លាប់ធ្វើបាបអែលលីណានោះ ព្រះនាងអែលឡាបិទព្រះនេត្ររួចអោនមុខចុះមិនទាន់និយាយអ្វីបន្តទៀតព្រោះតែចុកទ្រូងខ្លាំងពេក តែបែបនេះវាក៏សាកសមជាមួយនឹងទង្វើរបស់ទ្រង់ហើយ។ «ពិតមែន!យើង..យើងជាអ្នករួមគំនិតសម្លាប់ម្ចាស់បងអែលលី..យើងជាមិនមែនជាមនុស្សល្អដូចជាអ្នកទាំងអស់គ្នាបានគិតឡើយ យើង..» ព្រះនាងអែលឡាមានបន្ទូលឡើងលឺៗច្បាស់ៗនាំឲ្យអ្នកសារព័ត៌មាននឹងប្រជាជនដែលនៅចួបជុំស្ដាប់ឯណោះកាន់តែភាំង គ្រប់គ្នាក៏កើតចិត្តក្រេវក្រោធ នេះកន្លងមកពួកគេគោរពស្រឡាញ់នឹងលើកតម្កើងឃាតករអញ្ចឹងរឺ?
«អ៊ីចឹងបានន័យថាពួកយើងត្រចៀកសជឿឃាតករតាំងពីដើមមកអញ្ចឹងរឺ?» ពាក្យថា«ឃាតករ»វាធ្ងន់ធ្ងរណាស់ក្នុងការដាក់សព្វនាមឲ្យនរណាម្នាក់ តែវាក៏មិនបានធ្វើឲ្យព្រះនាងអែលឡាខ្ញាល់ឡើយព្រោះមុននឹងទ្រង់ចេញមកបកស្រាយបែបនេះទ្រង់ក៏ត្រៀមព្រះទ័យទទួលយកនឹងប្រឈមមុខជាមួយគ្រប់គ្នារួចហើយ។
«យើង..យើងសុំទោស»
«ជៀស!ជៀស..ព្រះអង្គម្ចាស់យាងមក» គ្រានោះខណៈស្ថានការណ៍កំពុងតែចលាចលមួយរឿងទៅហើយ ក៏មានវត្តមានទាហ៊ាននឹងឡានខ្មៅរលើបមួយបើកចូលមក ប្រជាជនទាំងអម្បាល់ម៉ានក៏នាំគ្នាក្រាបបង្គំជាស្រេច មុនទាំងឡាននោះឈប់ចតទៅទៀត។
ទ្វារឡានបើកឡើងបង្ហាញម្ចាស់កាយមាំទាំក្នុងឈុតគ្រឿងឈុតព្រះអង្គម្ចាស់ តែទឹកមុខទ្រង់ក៏បែរជាមិនរីកទាល់តែសោះ ទ្រង់យាងនាំព្រះកាយឡើងទៅរកម្ចាស់ប្អូនដែលកំពុងតែឈរទាំងញ័រខ្លួនឯណោះ។
«ម្ចាស់..ម្ចាស់បងសូរិក?» ព្រះនាងអែលឡាមានបន្ទូលទាំងញ័របបូរមាត់ តែម្ចាស់បងទ្រង់ក៏មិនបានទុកឲ្យទ្រង់មានបន្ទូលដល់ចប់ឡើយ ទ្រង់ក៏ប្រញាប់ចូលមកក្រសោបកាន់ដៃម្ចាស់ប្អូនជាប់រួចងាកមើលទៅហ្វូងអ្នកកាសែតនឹងអ្នកគ្រប់គ្នាដែលនៅទីនោះ។
«ចាត់ការឲ្យពួកគេចាកចេញពីវិមានពេលនេះ..»
«ក្រាបទូល..» ព្រះអង្គម្ចាស់សូរិកក៏ប្រញាប់នាំម្ចាស់ប្អូនចូលទៅខាងក្នុងបាត់ស្រមោលមិនសូម្បីតែស្ដាប់ដល់ប្រជាជនដែលស្រែកនៅខាងក្រៅ។
មួយសន្ទុះក្រោយពីប្រជាជននឹងអ្នកកាសែតត្រូវបានគេជម្លៀសចេញពីវិមានក៏មានឡានមួយគ្រឿងទៀតបើកចូលមកបរិវេណវិមាននោះល្មមដែរ វាជាយានជំនិះផ្ទាល់ខ្លួនរបស់អ្នកអង្គម្ចាស់ជុងហ្គុក ទ្រង់ក៏មិនបានគិតច្រើននឹងប្រញាប់បើកចូលទៅខាងក្នុងភ្លាមទាំងក្នុងព្រះទ័យកំពុងតែអន្ទះសារចង់ចួបអ្នកដែលប្រកាសសារភាពក្ដែងៗមុននោះ។
ទ្រង់បើកឡានមកដល់ខាងក្នុងបរិវេណវិមានវែលលីក៏ទតឃើញឡានមួយគ្រឿងទៀតដែលមានអ្នកយាមជាច្រើននៅរង់ចាំ ទ្រង់ក៏ដឹងភ្លាមថានរណាយាងមកដល់មុនទ្រង់ទៅទៀតនោះ។
«សូរិកមកល្អហើយ..» អ្នកអង្គម្ចាស់ជុងហ្គុកបញ្ចប់ការគិតត្រឹមបង្វិលចង្កូតឡានរួចឈប់ចតនៅក្បែរឡានអ្នកអង្គម្ចាស់សូរីនរួចយាងចូលទៅក្នុងវីមាននោះ។
...
«ហ៊ឹកៗលែង..លែងខ្ញុំម្ចាស់ទៅ ខ្ញុំម្ចាស់នឹងទៅសារភាពទោសកំហុសទាំងអស់ ហ៊ឹកហ៊ឺ..» ព្រះនាងអែលឡាទ្រហោយំមិនឈប់ប្រាប់ឲ្យម្ចាស់បងលែងដៃទ្រង់ តែព្រះអង្គម្ចាស់សូរិកក៏មិនបានទទួលស្ដាប់នឹងគិតតែពីអូសនាំព្រះនាងចូលទៅកាន់បន្ទប់គេងព្រះនាងផ្ទាល់ឯណោះ។
«លែងទៅម្ចាស់បង ហ៊ឹក» កាលបើម្ចាស់បងលែងដៃភ្លាម ព្រះនាងអែលឡាក៏ប្រញាប់នាំព្រះកាយបំណងនឹងគេចតែក៏ត្រូវបានម្ចាស់បងកាន់ដៃជាប់ ព្រមជាមួយនឹងទឹកមុខស្មើធេង។
«ល្មមឈប់វិបល្លាសហើយអែលឡា..បើទោះជាអូនទៅសារភាពក៏អែលលីគ្មានថ្ងៃនឹងរស់ឡើងវិញដែរ..»
«ម្ចាស់បងចង់បានន័យថាមិច?» ព្រះនាងអែលឡាក៏ងើបសំឡឹងព្រះភក្ត្រ័ម្ចាស់បងទាំងមិនយល់ ព្រះអង្គម្ចាស់សូរិកក៏ព្រលែងដៃទ្រង់រួចដើរហួសទៅកាន់មាត់បង្អួចដែលនៅជិតនោះ ទ្រង់ក៏ព្រលែងខ្យល់ដង្ហើមធ្ងន់បន្តិច មុននឹងងាកមើលទៅព្រះនាងជាថ្មី។
«បងគិតថាដល់ពេលដែលអូនគួរតែដឹងការពិតហើយ..»
«ការពិត? ការពិតអីទៅ?» ព្រះនាងអែលឡាក៏កាន់តែមិនយល់លើសដើមថែមទៀត អ្នកអង្គម្ចាស់សូរិកក៏កាន់ស្មាប្អូនរួចក្ដាប់ស្រាលៗមុននឹងងើបមើលទៅទ្រង់។
«អូននឹងអែលលីមិនមែនជាបុត្របង្កើតរបស់បិតាឡើយ តែពួកអូនជាកូនរបស់ប្រុសម្នាក់ដែលមាតាស្រឡាញ់កាលពីមិនទាន់ត្រូវចាប់បង្ខំឲ្យអភិសេក..» ព្រះនាងអែលឡាក៏ភាំងកាលបើបានលឺអ្វីដែលម្ចាស់បងនិយាយ ទ្រង់ក៏ទន់ជើងថយក្រោយបន្តិច ការពិតមួយនេះដូចជាបកស្រាុគ្រប់យ៉ាងដល់ព្រះនាងអញ្ចឹង សូម្បីតែរឿងដែលបិតាព្រះនាងធ្វើបាបទៅលើម្ចាស់បងអែលលីរបស់ទ្រង់ឯណោះ។
«បិតាគាត់មានបំណងចង់ឲ្យអែលលីសងគ្រប់យ៉ាង គំនុំក្នុងព្រះទ័យដែលគាត់មានចំពោះមាតា ការបែកបាក់ ព្រាត់ប្រាស់ឲ្យសាកសមនឹងអ្វីដែលទ្រង់ធ្លាប់ចួប..»
«ម្ចាស់បងក៏បានដឹងពីផែនការនោះដែរមែនទេ?» ព្រះអង្គម្ចាស់សូរិកមិនទាន់មានបន្ទូលចប់ផងក៏ត្រូវបានម្ចាស់ប្អូនសួរកាត់ ទ្រង់ក៏ងាកមើលទៅព្រះនាងអែលឡាព្រមជាមួយនឹងទឹកមុខស្រងូតស្រងាត់ជាទីបំផុតហាក់ដូចជាគ្មានអ្វីបដិសេធបាន។
«ខ្ញុំម្ចាស់មិនបានដឹងពីរឿងអ្នកអង្គម្ចាស់មេគ៌បំពានម្ចាស់បងអែលលីនេះទេ ទើបតែថ្ងៃមុន..ហ៊ឹក» ព្រះនាងអែលឡាមានបន្ទូលលែងចេញបានត្រឹមតែលើកដៃជូតទឹកភ្នែកខ្លួនឯងរួចបែរចាកចេញទៅ។
ក្រាក!
«ម..ម្ចាស់បងជុង?!» ទ្វារបន្ទប់បើកឡើងស្របនឹងវត្តមានម្ចាស់ព្រះកាយមាំទាំនៅឈរធ្មឹង ភ្នែកទាំងសងខាងរបស់ទ្រង់ក៏រលីងរលោងក្រោយពីបានស្ដាប់គ្រប់យ៉ាង ការពិតដែលទ្រង់មិនដែលបានដឹង រឹតតែមិននឹកស្មានថាម្ចាស់ប្អូនទ្រង់ម្នាក់ទៀតនោះចួបរឿងអាក្រក់ៗថ្នាក់នេះ។
«ម្ចាស់បង..ម្ចាស់បងស្ដាប់..ផ្លាច់!!!»
ផ្ទៃមុខសក្បុសរបស់ព្រះនាងអែលឡាក៏ត្រូវងាកទៅម្ខាងព្រោះកម្លាំងដៃរបស់អ្នកអង្គម្ចាស់ជុង ព្រះអង្គម្ចាស់សូរិកក៏យាងចេញមកព្រមទាំងភាំងកាលបើឃើញម្ចាស់បងច្បងនៅឈរទីនោះ អ្នកអង្គម្ចាស់ជុងក្ដាប់ដៃជាប់រួចងាកមើលទៅម្ចាស់ប្អូនទាំង២មិនដាក់ភ្នែក។
«ដើមឡើយយើងបន្ទោសអាមេគ៌នឹងនាយម៉ាកូថាពួកគេជាអ្នកសម្លាប់អែល..តែការពិតអ្នកនៅជុំវិញខ្លួនអែលទេដែលជាអ្នកសម្លាប់នាង..ពួកឯងអាក្រក់យង់ឃ្នងខ្លាំងណាស់ ដឹងទេថាអែលស្រឡាញ់ពួកឯងប៉ុណ្ណា?! ហ៊ឹស»
«ម្ចាស់បងជុង..ហ៊ឹកហ៊ឺ..ម្ចាស់បងជុងឈប់សិន ខ្ញុំម្ចាស់សុំទោស ហ្អា៎ ហ៊ឹកៗ» ព្រះនាងអែលឡាក្រាបក្បាលដល់ដីសុំទោសម្ចាស់បង តែអ្នកអង្គម្ចាស់ជុងក៏ដើរទាំងមិនងាកក្រោយទ្រង់យាងចេញមករកឡានរួចបើកចេញទៅទាំងទឹកភ្នែកស្រក់។
«បងសុំទោសអែល..បងសុំទោស ហ៊ឺ..»
បើភាគនេះបាន៨៥០នៅម៉ោង១០ អេតមីនជូន២ភាគទៀត