អរគុណសម្រាប់ការលេងហ្គេម រីករាយអានណា៎
ត្រឡប់បន្តសន្យា
ភាគ៥៦+៥៧+៥៨
ទឺត!ទឺត..
«អែល..អែលកុំទាន់បិទអែល..»
«កុំធ្វើបែបនឹងដាក់បងអែល..» បុរសដែលកំពុងតែឈរស្ដាប់មនុស្សស្រីជាទីស្រឡាញ់និយាយពាក្យចាក់ដោតទ្រូងទាំងនោះក៏ប្រញាប់ឃាត់កាលបើអ្នកម្ខាងទៀតព្យាយាមនិយាយឲ្យគេឈឺចិត្ត សម្ដីម៉ាត់ៗរបស់នាងដូចកាំបិតច្រៀកពុះបេះដូងគេអញ្ចឹងជាពិេសសគឺឃ្លាប្រយោគដែលនាងនិយាយថានាងនឹងយកកូនចេញនោះ។
«យ៉ាងមិចទៅហើយ? ជាអែលពិតមែនទេ? នាងនៅឯណណាទៅ?» អ្នកអង្គម្ចាស់ជុងហ្គុកឯណោះក៏មានបន្ទូលឡើងស្របនឹងដៃកាន់ស្មាជុននីអូជាប់ តែអ្វីដែលទ្រង់ទទួលបានមកវិញគឺទឹកមុខបែបស្លោរស្លន់នឹងភាពអស់សង្ឃឹមរបស់ជុននីអូឯណោះទៅវិញទេ។
«ជុននីអូលឺយើងសួរទេ?» អ្នកអង្គម្ចាស់ជុងក៏រៀងតំឡើងសំឡេងបន្តិចមុននឹងភាំងក្រោយពីបានលឺឃ្លាប្រយោគដែលជុននីអូនឹងនិយាយបន្ទាប់នេះ។
«នាងថាឈប់ឲ្យពួកយើងតាមរកនាង ហើយនាង..នាងក៏យកកូនចេញ..» ជុននីអូផ្ដេកក្បាលនឹងជញ្ជាំងរួចសម្រក់ទឹកភ្នែកមកតក់ៗកាត់ថ្ពាល់ គេបង្ហាញភាពទន់ខ្សោយចំពោះមុខអ្នកគ្រប់គ្នាដែលនៅទីនោះមិនទាំងខ្មាសអៀនព្រោះថាភាពខ្មាសអៀនមិនស្មើនឹងចិត្តដែលគេកំពុងតែឈឺចាប់នាពេលនេះឡើយ ព្រះនាងអែលលីណាក៏គ្រហឹមនៅនឹងដើមករបន្តិចរួចក៏ដើរមករកប្អូនប្រុស ទ្រង់ទម្លាក់ព្រះកាយអង្គុយផ្ទាល់នឹងឥដ្ឋរួចអោបក្រសោបប្អូនប្រុសដែលកំពុងតែយំសោកម្នាក់ឯងនៅទីនោះ។
«កុំពិបាកចិត្តអី បងជឿថាអែលលីណាមិនធ្វើបែបនឹងឡើយ ម្ដាយទោះជាខឹងរឺអស់ជម្រើសបែបណាក៏គ្មានថ្ងៃអាចសម្លាប់កូនខ្លួនឯងឡើយ អូនត្រូវរឹងមាំឡើង ដើម្បីស្វែងរកនាងនឹងកូនណា៎..» ព្រះនាងហ្វីលីណាប្រើពាក្យពេចន៍ផ្អែមល្ហែមលួងលោមទៅកាន់ប្អូនប្រុស ទ្រង់ក៏ងាកសំឡឹងមើលជុំវិញព្រះកាយរួចបក់ដៃឲ្យកូនចៅរបស់ជុននីអូចូលមក។
រាងកាយមាំទាំត្រូវបានកូនចៅគ្រាឲ្យក្រោកឡើង ស្របនឹងម្ចាស់ខ្លួននៅធ្មឹងហាក់ដូចជាមនុស្សគ្មានព្រលឹងព្រលះនៅក្នុងខ្លួនអីបន្តិចសោះ ព្រះនាងហ្វីលីណាក៏ក្រោកឈរសំឡឹងមើលទៅគេយកប្អូនប្រុសទៅសម្រាកនោះទាំងទឹកមុខបែបស្រពាប់ស្រពោនដូចគ្នា។
«ជុននីអូគេពិបាកធ្វើចិត្តជាងនរណាៗទាំងអស់..» អ្នកអង្គម្ចាស់ជុងក៏មានបន្ទូលឡើងស្រាលៗហាក់គ្មានកម្លាំងកំហែងមិនខុសពីជុននីអូប៉ុន្មានដែរ ព្រះនាងហ្វីលីណាក៏យាងចូលទៅជិតព្រះស្វាមីរួចក៏កាន់ក្រៀកដៃទ្រង់ជាប់ណែន ស្របនឹងយកដៃម្ខាងទៀតអង្អែលស្មាទ្រង់ស្រាលៗទុកថាវាជាការលួងលោមទៅចុះ។
«ទ្រង់ក៏គួរតែទៅសម្រាកដូចគ្នាណា៎ព្រះពរ ខ្ញុំម្ចាស់ដឹងថាអ្នកអង្គម្ចាស់ក៏មានអារម្មណ៍មិនស្រួលដែរ..តោះស្ដេចយាងព្រះពរ..» ព្រះនាងហ្វីលីណាក៏អូសដៃនាំអ្នកអង្គម្ចាស់ជុងចាកចេញពីទីនោះទាំងដែលគ្រប់គ្នាមិនអស់ចិត្តអស់ចង់ទាល់តែសោះ ត្បិតពួកគេមិនបានដឹងថាអែលលីណានាងទៅដល់ឯណា? មានសុខទុក្ខបែបណានៅឡើយទេ។
យប់ថ្ងៃដដែល..
វិមានវែលលី
ក្នុងវិមានហាក់មានភាពអ៊ូអរជាងសព្វមួយដងកាលបើថ្ងៃនេះព្រះនាងអែលឡាយាងត្រឡប់ចូលមករស់នៅទីនេះវិញ បាវបម្រើគ្រប់គ្នាគ្មាននរណាបាននៅទំនេរពោលគឺត្រូវរៀបចំការងារតាមតួនាទីមិនអាចទម្រន់បាន។
«ថ្វាយបង្គំព្រះនាង..» គ្រាដែលគ្រប់គ្នាកំពុងតែមមាញឹកនឹងញាប់ដៃញាប់ជើងរៀបចំក្នុងវិមានឯណោះក៏មានវត្តមានរបស់ព្រះនាងម្ចាស់ដែលគ្រប់គ្នាកំពុងតែរង់ចាំនោះយាងចូលមក។
ព្រះនាងអែលឡាបោះជំហានមួយៗយឺតៗនាំព្រះកាយចូលមកកាន់វិមានដែលដើមឡើយជាកន្លែងដែលទ្រង់កក់កក្ដៅនឹងស្រឡាញ់ពេញព្រះទ័យក្នុងការស្នាក់នៅ តែពេលនេះទ្រង់ក៏យាងចូលមកទាំងអារម្មណ៍ទើសទាល់ អារម្មណ៍ខុសឆ្គង បន្ទាប់ពីរឿងរ៉ាវគ្រប់យ៉ាងត្រូវបានលាតត្រដាងរួចអស់មក។
«ហីយ៉ា!អែលឡា បុត្របិតា..» សំឡេងគ្រលរធំបន្លឺឡើងកាត់ការគិតរបស់ព្រះនាងអែលឡានាំព្រះនេត្រឲ្យងាកសំឡឹងមើលទៅវត្តមានបិតាដែលយាងមកអមជាមួយនឹងវត្តមានមាតាចុងដែលមកជាមួយទ្រង់នោះ។
ព្រះអង្គម្ចាស់ក៏អោបក្រសោបរាងកាយបុត្រីសំឡាញ់ជាប់ណែនរួចញញឹមទាំងសប្បាយព្រះទ័យ ក្រោយពីទ្រង់ដកព្រះកាយចេញមហេសីចុងរបស់ទ្រង់ក៏ចូលមកអោបក្រសោបព្រះនាងអែលឡាម្ដង។
ទ្រង់ទាំង២ហាក់មានព្រះទ័យសោមន្សដែលបានចួបជុំជាមួយព្រះនាងអែលឡាវិញ ខុសប្លែកពីព្រះនាងអែលឡាឯណោះដែលមានទឹកមុខមិនជាសប្បាយព្រះទ័យអីបន្តិចសោះសម្រាប់ការចួបជុំមួយនេះ។
«ព្រះបិតាមាតាឡើងទៅខាងលើជាមួយបុត្របានទេ? បុត្រមានរឿងចង់ទូលសួរមាតាបិតា»
«បាន!ប្រាកដជាបានបុត្រសំណព្វបិតា..តោះពួកយើងទៅភ្លាមទៅ បិតាក៏ចង់បង្ហាញបន្ទប់ថ្មីដល់បុត្រដែរ» ទាំងព្រះអង្គម្ចាស់ ព្រះមហេសីនឹងព្រះនាងអែលឡាក៏យាងឡើងទៅកាន់បន្ទប់ជាន់ខាងលើព្រមគ្នាផងដែរ។
ដំណើរយាងមកដល់របស់ខ្សែរាជវង្សទាំង៣អង្គក៏បញ្ឈប់នៅត្រឹមបន្ទប់ព្រះនាងអែលឡាដែលរៀបចំជាថ្មីទាំងស្រុងឯណោះ ព្រះនាងអែលឡាបោះជំហានយាងទៅកាន់តុសិក្សាដែលមានតែរូបថតព្រះនាងមួយអង្គឯងឹនឹងរូបថតដែលព្រះនាងថតកាលពីទទួលសញ្ញាបត្រ័បញ្ចប់ការសិក្សាជាមួយមាតានឹងបិតានៅគ្រានោះ រូបភាពស្រស់ស្អាតពោរពេញទៅដោយស្នាមញញឹម តែវាដូចជានៅខ្វះអ្វីម៉្យាងដែលធ្វើឲ្យវាមិនពេញលេញទាំងដែលកាលពីមុនព្រះនាងនឹងរីករាយបើទ្រង់បានមកឃើញសភាពបន្ទប់បែបនេះ តែពេលនេះគឺខុសគ្នា។
«បិតា..បុត្រសួរបិតាខ្លះបានទេ?» ព្រះនាងអែលឡាដើរមើលក្នុងបន្ទប់បណ្ដើរ និយាយឡើងបណ្ដើរ ព្រះអង្គម្ចាស់ឯណោះក៏មិនបានដឹងនឹងញញឹមទៅកាន់បុត្រីជាទីស្រឡាញ់ ទ្រង់ក៏យាងចូលទៅរកព្រះនាងនឹងកាន់ស្មាព្រះនាងអែលឡាជាប់។
«សម្រាប់បុត្រីបិតា បិតាយល់ព្រមប្រាប់គ្រប់យ៉ាងទាំងអស់ណា៎»
«ចុះម្ចាស់បងអែលលី?» សំនួរចោទសួរមួយបានបន្លឺឡើងពីព្រះនាងអែលឡាដែលនាំឲ្យបិតាដែលញញឹមសុខៗនោះក៏ប្រែទឹកមុខទៀតផង។
«បិតាមានចេតនាបំបែកបំបាក់ខ្ញុំនឹងម្ចាស់បងអែលលីដោយការយកអ្នកអង្គម្ចាស់មេគ៌មកជាឈ្នាន់មែនទេ? ធ្វើឲ្យខ្ញុំម្ចាស់គិតថាបិតានឹងមាតាមិនបានស្រឡាញ់ខ្ញុំ បានជាពួកទ្រង់លើកខ្ញុំម្ចាស់ឲ្យទៅគេ..» ព្រះនាងអែលឡាក៏ចាប់បានចំណុចទាំងនេះដោយសារតែការដាស់តឿនរបស់អែលលីណាកាលពីថ្ងៃមុននោះ ព្រះនាងអែលឡាក៏ងក់ក្បាលរួចទាញរូបថតនៅលើតុបែកខ្ចាត់ខ្ចាយអស់គ្មានសេសសល់រួចងាកមើលទៅមាតាចុងចិត្តមាឯណោះម្ដង។
«ហើយទ្រង់មែនទេដែលជាអ្នកបើកដៃឲ្យអ្នកអង្គម្ចាស់មេគ៌ចូលមករំលោភបំពានរាងកាយម្ចាស់បងអែលលីហើយក៏គម្រាមផ្សព្វផ្សាយរឿងនោះ?» ព្រះនាងអែលឡាក៏ចង្អុលស្ដីថាឲ្យអ្នកគ្រប់គ្នាដែលពាក់ពន្ធ័ មាតាចុងឯណោះក៏ភាំងមិនអាចនិយាយអីបានត្រឹមនៅស្ងៀមនឹងក្ដាប់ដៃណែន។
ភាពស្ងៀមស្ងាត់របស់ទ្រង់នេះឯងដែលនាំឲ្យព្រះនាងអែលឡាកាន់តែខ្ញាល់នឹងប្រញាប់យាងចូលទៅរកទ្រង់តែបិតាព្រះនាងក៏ឃាត់ជាប់។
«វាមិនមែនជាកំហុសមាតាឡើយ តែវាជាផែនការរបស់ប៉ា អែលលីមានចារិកលក្ខណៈដូចជាមាតាពួកឯង ដូចដល់ថ្នាក់យើងមិនពេញចិត្ត ត្បិតថាមាតាឯងមិនដែលមានព្រះទ័យមកឲ្យយើងឡើងតាំងពីទ្រង់នៅមានព្រះជន្មដល់ទ្រង់សោយទិវង្គតទៅ បានឃើញអែលលីដូចជាបានឃើញមាតាឯង បិតា..បិតា ផ្លាច់...» ព្រះអង្គម្ចាស់ក៏ត្រូវបានបុត្រីទះមួយកំផ្លៀងដល់ទ្រង់ងាកព្រះភក្ត្រ័ទៅម្ខាង ព្រះនាងអែលឡាជាអ្នកទះទ្រង់ក្រោយស្ដាប់បានរឿងគ្រប់យ៉ាងពេញៗត្រចៀកបែបនេះ។
«បិតាដឹងទេ? បិតាវិបល្លាសជាងអ្វីដែលបុត្រគិតទៅទៀត មានឪពុកឯណាហ៊ានលើកដៃធ្វើបាបកូនខ្លួនឯងនោះ? សូម្បីតែសត្វធាតុក៏វានៅស្រឡាញ់កូន ចុះបិតា? បិតាដឹងទេ? បិតាដូចជាសម្លាប់ខ្ញុំទាំងរស់អញ្ចឹង បិតាធ្វើឲ្យខ្ញុំសាងកំហុសដែលមួយជាតិនេះមិនអាចលុបលាងបាន ទោះជាស្លាប់ចាប់ជាតិ២០-៣០ដងក៏ដោយ ហ៊ឹកហ៊ឺ..» ព្រះនាងអែលឡាស្រែកឡើងទាំងចុកអួលណែន ទ្រង់ទាញទម្លាក់គ្រប់យ៉ាងចោលអស់រួចក៏នាំព្រះកាយចាកចេញទៅបាត់ទុកឲ្យអ្នកជាបិតាឯណោះឈរធ្មឹងហាស្ដីអ្វីលែងចេញ។
ព្រះនាងអែលឡាក៏យាងរត់ចេញមកខាងក្រៅទាំងយំសោក មកដល់ខាងក្រៅក៏មានភ្លើងជាច្រើនបាញ់មករកទ្រង់ វាជាភ្លើងកាំមេរ៉ាដែលអ្នកកាសែតថត ព្រះនាងអែលឡាក៏លើកដៃខ្ទប់ភ្នែកខ្លួនឯងដែលកំពុងតែយំនោះរួចព្យាយាមចុះម្ដងបន្តិច។
ការផ្សាយនោះក៏ត្រូវបានអ្នកគ្រប់គ្នាមើលផងដែរ សូម្បីតែនៅវិមានចរណៃ ព្រះនាងហ្វីលីណាក៏អង្គុយដួសបបរចង់ឲ្យជុននីអូញ៊ាំតែគេក៏នៅស្ងៀម ចំណែកអ្នកអង្គម្ចាស់ជុងឯណោះវិញក៏នៅអង្គុយសោយអាហារតាមធម្មតា។
(ព្រះនាងអែលឡា..ព្រះនាងជួយមានបន្ទូលរឿងក្មេងម្នាក់នោះបន្តិចបានទេ? រឿងរ៉ាវដែលនាងឆក់គូដណ្ដឹងទ្រង់..)
«អែលឡា?! នេះ..» អ្នកអង្គម្ចាស់ជុងក៏ភ្ញាក់កាលបើពួកអ្នកកាសែតទៅរំខានម្ចាស់ប្អូនទ្រង់ម្នាក់ទៀត ទ្រង់ក៏ក្រោកឡើងបំណងនឹងចង់ទៅតែក៏ឈប់កាលបើព្រះនាងអែលឡាមានបន្ទូលថា៖
(យើងសុំទោស..យើងសម្លាប់ម្ចាស់បងអែលលី!!!)
ច្រាវ...
ឡាច៎ច្រើនៗស្អែកបានហ្គេមលេងទៀត អរគុណសម្រាប់ការអាននឹងចូលចិត្ត៕