ត្រឡប់បន្តសន្យា
ភាគ៣៤+៣៥
ផ្លាច់..
«ថោកទាប» ព្រះនាងអែលឡាទះម៉ាកូមួយកំផ្លៀងអស់មួយកម្លាំងដៃដល់ថ្នាក់អ្នកដែលនៅឈរចំពោះមុខទ្រង់ឯណោះងាកបែរមុខចេញទៅម្ខាង ស្នាមម្រាមដៃទ្រង់ក៏បង្ហាញច្បាស់នៅលើថ្ពាល់របស់គេ បែបនេះកាន់តែធ្វើឲ្យទ្រង់ជាអ្នកទះកាន់តែសមចិត្តលើសដើមថែមទៀត។
«ឯងគិតថាខ្លួនឯងជាស្អីដែលចង់មកប្រដៅយើងនោះ? អាឃាតករ..» ព្រះនាងអែលឡាក៏តិះដៀលទៅកាន់បុរសម្នាក់ដែលជាអ្នកសម្លាប់ព្រះនាងអែលលីម្ចាស់បងទ្រង់ទាំងដែលគ្រប់យ៉ាងក៏មានពាក់ពន្ធ័នឹងទ្រង់ដែរ តែទ្រង់មិនព្រមទទួលស្គាល់។
«តែខ្ញុំក្លាយជាឃាតករព្រោះតែនាង..ខ្ញុំសម្លាប់អ្នកដែលរារាំងស្នេហានាងនឹងប្រុសម្នាក់នោះ ប៉ុណ្ណឹងហើយខ្ញុំនៅមិនអាចបញ្ជាក់ភាពស្មោះត្រង់ដល់នាងទៀតរឺ?» ម៉ាកូពោលពាក្យក្នុងចិត្តទាំងអម្បាល់ម៉ានមកទាំងអស់គ្មានលាក់លៀម ព្រះនាងអែលឡាទ្រង់បានលឺនឹងយល់គ្រប់យ៉ាងតែទ្រង់ក៏ធ្វើជាមិនខ្វល់ មិនបារម្ភនឹងប្រញាប់នាំព្រះកាយចាកចេញ។
«អឹស..លែង! លែងទៅ..» ព្រះកាយទ្រង់ក៏ត្រូវបានអ្នកម្ខាងទៀតអោបក្រសោបជាប់ណែនមិនព្រមដោះលែងឲ្យទ្រង់ទៅណាឆ្ងាយពីគេ វាកន្លងទៅច្រើនឆ្នាំហើយដែលគេស្ថិតក្រោមការឃុំឃាំង ការឃុំឃាំងមួយដែលកើតពីការសម្រេចចិត្តរបស់គេ ការសម្រេចចិត្តទទួលទោសនូវរាល់កំហុសជាឃាតករទាំងដែលអ្នករៀបគម្រោងមិនមែនជាគេសោះតែម្ដង។
«ឈប់ទៅអែលឡា..គ្រប់យ៉ាងវាកំពុងតែដើររកផ្លូវល្អហើយ ទោសកំហុសទាំងអម្បាល់ម៉ានខ្ញុំក៏ទទួលអស់ហើយ កុំនាំខ្លួឲ្យមានបញ្ហាអីបានទេ? ជីវិតស្ថិតក្រោមការឃុំឃាំងវាមិនមែនជារឿងល្អទេ..ស្ដាប់ខ្ញុំ អឹស» រាងកាយរបស់ម៉ាកូក៏ត្រូវបានព្រះនាងអុកមួយកែងដៃដល់គេដួលខ្ពោកទៅលើដី ព្រះនាងអែលឡាមិនបង្អង់ក៏ប្រញាប់នាំខ្លួនរត់ចេញទៅភ្លាមៗ ម៉ាកូដោយសារតែគេមិនទាន់និយាយអស់ចិត្តគេក៏ប្រញាប់រត់ចេញទាំងប្រថុយទៅតាមទ្រង់ឯណោះ។
«អែលឡា..ឈប់សិន អែល..» ម៉ាកូឧទានស្រែកហៅមនុស្សស្រីម្នាក់ដែលគេស្រឡាញ់ ទាំងដែលគេក៏ដឹងថាមនុស្សស្រីម្នាក់នោះស្អប់គេប៉ុណ្ណា ស្អប់ដែលគេហ៊ានស្រឡាញ់ទ្រង់ដែលមានងារជាព្រះនាង។
«អែល..» សំឡេង២បន្លឺឡើងព្រមគ្នាដោយសំឡេងមនុស្សម្នាក់បន្លឺឡើងពីមាត់ម៉ាកូហើយសំឡេងមួយទៀតបន្លឺឡើងពីមាត់របស់អ្នកអង្គម្ចាស់ជុងហ្គុកដែលព្យាយាមរត់ចេញមកតាមរកម្ចាស់ប្អូន ត្បិតបាត់មិនឃើញទ្រង់សោះ។
«ម្ចាស់បង ហ៊ឹកហ៊ឺ..» ព្រះនាងអែលឡាក៏ប្រញាប់នាំព្រះកាយរត់ចូលទៅអោបម្ចាស់កាយមាំទាំរួចអោបទ្រង់ជាប់ អ្នកអង្គម្ចាស់ជុងហ្គុកក៏ងាកសំឡឹងមើលទៅម៉ាកូទាំងកំហឹងក្រោធក្រាធ ទ្រង់ក្ដាប់ម្រាមដៃណេនរួចបោះជំហានទៅរកអ្នកដែលឈរភាំងនោះ មុននឹង៖
ឌឹប! ឌឹប..
អ្នកអង្គម្ចាស់ជុងហ្គុកមិនបានបង្អង់ដៃនឹងលើកដាល់ម៉ាកូមួយទំហឹងៗរហូតដល់គេដួលខ្ពោកទៅលើដីហើយក៏ទ្រង់នៅតែមិនឈប់ទៀត ភាពរញ៉េរញ៉ៃនៅខាងក្រៅក៏នាំឲ្យអ្នកដែលនៅខាងក្នុងផ្ទះឯណោះចេញមកមើល ជុននីអូក៏ឈរមើលពីចម្ងាយមកមុននឹងប្រញាប់នាំខ្លួនរត់ទៅរកអ្នកកំពុងតែមានបញ្ហានោះ។
«ម៉ាកូ..» គ្រានោះនាងតូចអែលលីណាដែលចេញពីក្នុងព្រៃក្រាស់ក៏ចេញមកនឹងភ្ញាក់កាលបើឃើញអ្នកអង្គម្ចាស់ជុងហ្គុកដាល់សម្លាញ់ចាស់របស់នាងមិនឈប់ដល់ថ្នាក់គេបែកឈាមទៅហើយ អែលលីណាក៏មិនបង្អង់នឹងប្រញាប់រត់ចូលទៅរកពួកគេភ្លាម។
«អ្នកអង្គម្ចាស់..ឈប់សិន» ជុននីអូចូលមកដល់ក៏ឃាត់អ្នកអង្គម្ចាស់ជុងហ្គុកដើម្បីបានឃើញថានរណាថ្លើមធំហ៊ានមកបង្ករឿងនៅទីនេះ? តែគេក៏បែរជាភាំងកាលបើបានឃើញថាម្នាក់នោះជាមនុស្សតែម្នាក់ដែលបន្សល់ទុកការឈឺចាប់ក្នុងទ្រូងគេរហូតមកដល់ពេលនេះ គេជាអ្នកពង្រាត់ព្រះនាងអែលលីពីទ្រូងគេ ហើយពេលនេះគេមកធ្វើអីទៀត?
«ឯង..អាម៉ាកូ..» ជុននីអូដំបូងឡើយថាចូលមកសម្រួលតែកាលបើឃើញអ្នកដែលបង្ករឿងនោះជានរណាគេក៏មានកំហឹងជ្រួតជ្រាបពេញក្នុងខួរក្បាល ដៃមាំក្ដាប់ណែនស្របនឹងដៃម្ខាងទៀតទាញក្របួចករអាវរបស់ម៉ាកូជាប់យាដៃបំណងចង់ដាល់គេ តែអែលលីណាក៏បែរជាចូលមកហាមឃាត់គេដោយកាន់ដៃគេជាប់។
អែលលីណាក្រវីក្បាលតិចៗហាក់ប្រាប់គេថាកុំឲ្យធ្វើបែបនេះ កុំវាយទៅលើម៉ាកូអី ជុននីអូក្ដាប់ដៃរួចប្ដូរពីក្របួចករអាវម៉ាកូមកជាទាញអែលលីណាមកជាប់ទ្រូងវិញហាក់បីដូចជាខ្លាចថាម៉ាកូអាចធ្វើអីដូចជាកាលដែលគេធ្វើលើព្រះនាងអែលលីអញ្ចឹង។
«ឯងនៅមានមុខត្រឡប់មកវិញទៀតហេស៎? ឯងមិនខ្មាសអៀននូវទង្វើែដលឯងធ្លាប់បានធ្វើទេហេស៎?» អ្នកអង្គម្ចាស់ជុងហ្គុកមានបន្ទូលទាំងក្រេវក្រោធខ្លាំងទៅកាន់ម៉ាកូ អ្នកម្ខាងទៀតក៏បានតែសំឡឹងមើលទៅម្ចាស់កាយតូចដែលនៅក្នុងរង្វង់ដៃទ្រង់ឯណោះរួចក៏មិនសូម្បីតែហើបមាត់និយាយអ្វីទាំងអស់ទាក់ទងនឹងព្រះនាង គេសុខចិត្តជាប់ឈ្មោះថាជាឃាតករក៏មិនចង់ឲ្យមនុស្សស្រីជាទីស្រឡាញ់របស់គេត្រូវមកទទួលការមាក់ងាយដែរ។
«រឺក៏ឯងចង់មករករឿងអែលលីណាម្នាក់ទៀត ព្រោះតែនាងមានមុខមាត់ដូចជាអែលលី? ឯងគិតអញ្ចឹងហេស៎?» ជុននីអូចោទសួរបន្តនឹងបំណងចង់ចាត់ការគេតែអែលលីណាក៏ឃាត់គេដោយឈរពាំងនឹងវាសដៃឲ្យម៉ាកូចាកចេញទៅ មិនអញ្ចឹងទេគេអាចនឹងត្រូវជុននីអូសម្លាប់ជាមិនខានឡើយ។
«អាចង្រៃយ៎!!!» ជុននីអូនៅតែស្រែកឡើងទាំងដែលគេដឹងថាគេមិនអាចទៅបានឡើយព្រោះអែលលីណាកំពុងតែព្យាយាមឃាត់គេ ហើយរឿងមួយនេះហើយដែលធ្វើឲ្យជុននីអូមិនពេញចិត្តនឹងទង្វើអែលលីណាជាលើកទីមួយ។
«អូនការពារវាធ្វើអី? វាជាឃាតករ វាធ្លាប់សម្លាប់អែលលី ហើយវាមកនេះក៏មានបំណងមករកអូន ព្រោះតែវាចង់ចាត់ការអូនដូចជាកាលអែលលី អូនមានដឹងខ្លួនទេ?» ជុននីអូរៀងតំឡើងសំឡេងដាក់នាងបន្តិចដល់ថ្នាក់អែលលីណាដែលឈរស្ដាប់ឯណោះក្រវីក្បាលនឹងបង្ហាញសញ្ញាខ្វែងទៅកាន់គេ។
«នាងគ្មានថ្ងៃយល់ទេ ព្រោះនាងមិនមែនជាអែលលី មិនមែនជាជនរងគ្រោះ ប៉ុណ្ណេះយើងក៏កាន់តែប្រាកដចិត្តហើយថានាងមិនមែនជាប្អូនស្រីរបស់យើង តោះអែលឡា! បងជូនឯងទៅសម្រាក» អ្នកអង្គម្ចាស់ជុងហ្គុកក៏កាន់ស្មាម្ចាស់ប្អូនជាប់រួចយាងចូលទៅខាងក្នុងព្រមគ្នា សល់តែអែលលីណានឹងជុននីអូដែលនៅទីនោះ។
ជុននីអូលូកដៃកាន់ប៉ះសក់នាងតិចៗរួចអង្អែលក្បាលនាងតិចៗទៅមក អែលលីណានាងក៏នៅមិនអស់ចិត្តរួចក៏លូកកាន់ដៃរបស់ជុននីអូជាប់។
«កុំនៅក្បែរអាម៉ាកូទៀត វាមានគ្រោះថ្នាក់ណាស់ បងមិនចង់បាត់បង់អូនទៅម្នាក់ទៀតទេ អូនមិនធ្លាប់មានបញ្ហាអូនមិនដឹងឡើយ អញ្ចឹងអូនក៏មិនដឹងថាម៉ាកូវាអាក្រក់ព្រៃផ្សៃខ្លាំងប៉ុណ្ណាទេ..»
(តែគេក៏មិនមែនមកអាក្រក់អីដែរ មុននេះគេក៏មិនបានតដៃនឹងបងហើយក៏នៅស្ងៀម អូនគិតថាគេដឹងខុសហើយទេដឹង?) អែលលីណាក៏លើកហេតុផលឡើងដោយហេតុផលនាងនាំឲ្យអ្នកដែលព្យាយាមស្ងប់ចិត្តមុននោះចងចិញ្ចើមឡើងជាថ្មី ជុននីអូកាន់ស្មានាងបន្តិចរួចសំឡឹងមើលឲ្យចំមុខនាង អែលលីណាក៏លូកដៃចូលហោប៉ៅបំណងចង់ទាញយកខ្សែករចាស់អនុស្សាវរីយ៍របស់ពួកគេពីមុនយកមក នឹងសារភាពប្រាប់គេថានាងជាព្រះនាងអែលលី..
«អូនដឹងទេ? ពេលដែលអូនការពារម៉ាកូ បងក៏កាន់តែគិតថាអូនមិនមែនជាអែលលីនោះទេ តែជាមនុស្សផ្សេងដាច់គ្រាន់តែមានមុខមាត់ដូច..» សម្ដីគេនិយាយចេញមកនាំឪ្យអ្នកដែលបំណងចង់សារភាពមុននោះស្រងាកចិត្តនឹងទុកខ្សែករក្នុងហោប៉ោវិញ ជុននីអូនិយាយមិនមានបំណងចង់ឲ្យនាងលឺទេ តែគេមិនបានដឹងឡើយថានាងអាចស្ដាប់បាន ហើយពាក្យមុននេះក៏នាំឲ្យនាងហួសចិត្តមិនស្ទើរឡើយ។
បើភាគនេះបាន៨៥០នៅម៉ោង១០ អេតមីនជូន២ភាគទៀត