ភាគ៣២+៣៣

Background color
Font
Font size
Line height

គេមានអាំងប៉ាវជូន ហិហិ

ត្រឡប់បន្តសន្យា
ភាគ៣២+៣៣

ក្រោយពីធ្វើរឿងដែលនាងគួរធ្វើនឹងក្រោកឈរដើម្បីខ្លួនឯងរួចមក អែលលីណាក៏ត្រឡប់ចូលមកកាន់ភូមិគ្រឹះវិញ ទឹកមុខនាងបង្ហាញភាពសោះកក្រោះហាក់ដូចជាមិនសប្បាយក្នុងចិត្តអីបន្តិច ទឹកមុខរបស់នាងក៏ផ្ដល់ជាការចាប់អារម្មណ៍ដល់ម្ចាស់ព្រះកាយមាំដែលកំពុងអង្គុយសោយកាហ្វទាំងយប់ព្រលប់។
អ្នកអង្គម្ចាស់ជុងហ្គុកចោលភ្នែកសំឡឹងមើលមកអែលលីណាស្របនឹងទឹកមុខបែបងឿងឆ្ងល់ ហេតុអីក៏ក្មេងម្នាក់នេះតែងតែមានអារម្មណ៍មិនល្អបែបនេះ? នាងកំពុងតែគិតស្អីឲ្យច្បាស់ទៅ?
«ម្ចាស់បង..» ស្របនឹងព្រះកាយទ្រង់ក្រោកបំណងចង់ទៅរកនាងតូចដែលនៅឈរជ្រុងម្ខាងឯណោះតែក៏បែរជាមានសំឡេងរបស់មនុស្សម្នាក់ដែលចូលមក ហើយម្នាក់នោះក៏គ្មាននរណាឡើយក្រៅពីព្រះនាងអែលឡាដែលចូលមកភូមិគ្រឹះទាំងសើមខ្លួនប្រាណជោគនោះឯង។
«អែលឡា..» គ្រាន់តែបានលឺព្រះនាមរបស់ព្រះនាងកំណាចស្ថិតក្រោមស្រោមមុខទេពអប្សរនោះភ្លាម អែលលីណាក៏បានតែងាកមើលទៅទ្រង់រួចបោះជំហាននាំខ្លួនឡើងទៅកាន់ជាន់បន្ទប់ខាងលើបាត់ទុកឲ្យអ្នកអង្គម្ចាស់ជុងហ្គុកងាកសំឡឹងមើលនាងមិនដាក់ភ្នែក។
«អូនទៅធ្វើអីបានជាសើមជោគបែបនេះ?» គ្រាន់តែបន្ទូលសួរនាំទ្រង់បន្លឺឡើងភ្លាម ព្រះនាងអែលឡាក៏ចូលទៅអោបក្រសោបទ្រង់ជាប់ណែនហាក់ដូចជាព្យាយាមប្រាប់ម្ចាស់បងដោយប្រយោលថាមុននេះមានរឿងអ្វី ហើយអ្នកណាដែលធ្វើឲ្យទ្រង់ក្លាយទៅជាបែបនេះ អ្នកអង្គម្ចាស់ជុងក៏លូកដៃកាន់ស្មាម្ចាស់ប្អូនរួចអង្អែលស្រាលៗទុកជាការលួងលោម ព្រោះគ្រានេះគ្មានអ្វីដែលទ្រង់អាចធ្វើបានក្រៅពីសម្របខ្លួននឹងការចង់បានរបស់ទ្រង់ ដោយសារតែបញ្ហាផ្លូវចិត្តទ្រង់ហាក់កាន់តែធ្ងន់ធ្ងរហើយ ទ្រង់មិនដឹងថាម្ចាស់ប្អូនទ្រង់ទៅមានបញ្ហាអ្វីជាមួយនឹងនាងល្អិតអែលលីណាទៀតទេបានជាមានរឿងបែបនេះ?
ក្រឡេកមើលទៅអ្នកដែលអ្នកអង្គម្ចាស់ជុងហ្គុកកំពុងតែគិតដល់ឯណេះវិញ អែលលីណាបើកទ្វារចូលទៅកាន់បន្ទប់ធ្វើការរបស់ជុននីអូត្បិតថានាងមិនអាចគេងតែម្នាក់ឯងបាន នាងក៏មានអារម្មណ៍មិនល្អក្នុងការនៅម្នាក់ឯងបែបនេះទើបបានជានាងមករកគេ។
ក្រាក!
ទ្វារបន្ទប់ធ្វើការបើកឡើងទាំងយប់នាំឲ្យបុរសដែលកំពុងតែអង្គុយសុីញ៉េឯកសារដែលខាងសេតវិមានផ្ញើមកនោះត្រូវទម្លាក់ក្រដាសលើតុរួចងាកមើលមកទ្វារ ស្នាមញញឹមស្រស់សង្ហាក៏បង្ហាញឡើងលើផ្ទៃមុខរបស់គេ ជុននីអូក៏ដាក់ឯកសារទៅម្ខាងបំណងចង់ក្រោកទៅរកនាងតែគេក៏បែរជាភ្ញាក់កាលបើអែលលីណានាងចូលហួសមកកាន់សាឡុងពូកនៅទីនោះរួចទាញកន្សែងនៅលើសាឡុងនោះដណ្ដប់ខ្លួនគេងនៅទីនោះ។
«អែលលីណាកើតអី?» ជុននីអូកើតមានភាពងឿងឆ្ងល់រួចក៏ប្រញាប់ក្រោកនាំខ្លួនទៅរកនាង ជង្គង់មាំបន្ទន់ចុះទៅឥដ្ឋរួចលូកកាន់ប៉ះស្មាមនុស្សស្រីជាទីស្រឡាញ់ព្រមជាមួយនឹងទឹកមុខបែបព្រួយបារម្ភ។
«អែលលីណា..បែរមកនេះមក មានរឿងអី?» ជុននីអូមិនបានបោះបង់ឱកាសនឹងលូកដៃទាញនាងស្រាលៗឲ្យបែរមករកគេ អែលលីណាបើកភ្នែកភ្លឹសៗសំឡឹងមើលទៅគេរួចមិនបានបង្ហាញកាយវិការអ្វីក្រៅពីលូកដៃអោបក្រសោបអ្នកដែលចូលមករកនាង ជុននីអូក៏ភាំងនឹងលូកដៃអោបតបទៅនាងវិញ អែលលីណាអោបខ្លួនគេតែខួរក្បាលក៏បែរជានឹកឃើញអែលឡា អតីតម្ចាស់ប្អូននាងឯណោះវិញ ក៏ព្រោះតែមនុស្សប្រុសម្នាក់នាងក៏ក្លាយទៅជាមនុស្សដែលគ្មានហេតុផលបែបនេះ ពីមុនទោះបីជាអែលឡាជាមនុស្សដែលកាចឆ្នាស់តែនាងក៏មិនដែលបំពានទៅលើនរណាបែបនេះដែរ។

«បងមិនដឹងថាអូនមានរឿងអីទេ តែបងនឹងនៅទីនេះ..អែលឡាមិនអាចមកបំបែកពួកយើងបានទៀតនោះទេ» ជុននីអូគិតថាអែលលីណាមិនបានលឺទើបគេនិយាយបែបនេះ តែចាប់ពីពេលនេះទៅអ្វីដែលគេនិយាយគឺអែលលីណាស្ដាប់បានទាំងអស់ តែនាងក៏មិនបានប្រើប្រាស់សម្បទារដែលនាងមានពេលនេះឲ្យនរណាដឹងឡើយ ព្រោះតែនាងមានរឿងជាច្រើនត្រូវស៉ើប។

ថ្ងៃថ្មីមកដល់
ដូចជាសព្វមួយដងបើទោះបីជាព្រះនាងអែលឡាយាងមកស្នាក់នៅទីនេះជាមួយអតីតគូដណ្ដឹងក៏ដោយក៏ទ្រង់មិនបានទទួលការស្រឡាញ់ពីគេអីសូម្បីតែបន្តិច ពោលទ្រង់កាន់តែកើតចិត្តច្រណែនលើសដើមដែលទ្រង់ត្រូវមករស់នៅនឹងសំឡឹងមើលអតីតគូដណ្ដឹងនឹងមនុស្សស្រីជាទីស្រឡាញ់របស់គេឯណោះ។
(ហ៊ឹមនៅស្ងៀមទៅមើល បងមើលក្រវិលថ្មីរបស់អូនទេតើ មើលអែលលីណា..) ជុននីអូក៏ប្រឡែងគ្នាលេងជាមួយនឹងអែលលីណាទៅតាមទម្លាប់ដោយព្រឹកនេះគេនាំនាងមកអង្គុយលេងនៅកញ្ចុះក្បែរសមុទ្រឯណោះ ជុននីអូព្យាយាមអោនទៅរកអែលលីណាដើម្បីមើលក្រវិលដែលគេបានទិញឲ្យនាង ចំណែកឯនាងតូចអែលលីណាឯណោះក៏លូកដៃទប់ទ្រូងគេទាំងអៀនប្រៀន ភាពស្និតស្នាលនឹងពួកគេបូកផ្សំនឹងទឹកមុខស្រស់ស្រាយរបស់អែលលីណាជាអ្វីដែលព្រះនាងអែលឡាមិនចង់ឃើញនឹងស្អប់ខ្ពើមជាទីបំផុត។
«អូនទៅណា? ប្រញាប់មកវិញណា៎» ជុននីអូក៏សួរនាំកាលបើអែលលីណានាងនាំខ្លួនចេញពីកញ្ចុះ ស្រីតូចក៏មិនបាននិយាយអ្វីតែក៏ញញឹមទៅកាន់បុរសជាទីស្រឡាញ់រួចចាកចេញទៅ។
វាដូចជាហុចឱកាសឲ្យព្រះនាងអែលឡាទៅតាមនាងអញ្ចឹងដែរ ទ្រង់លបលួចនាំព្រះកាយទៅតាមក្រោយខ្នងរបស់អែលលីណាដោយនាងចូលទៅកាន់ព្រៃក្បែរនោះដែលទ្រង់មិនបានដឹងថានាងមានបំណងអ្វី តែទ្រង់ដឹងតែបំណងថាទ្រង់មកទីនេះព្រោះតែអ្វី។
ដៃតូចស្រឡូនរបស់ព្រះនាងអែលឡាក៏លូកទាញយកដុំឈើមួយដែលនៅលើខ្សាច់នោះស្របនឹងកែវភ្នែកក្រហមងាំងដូចជាកំហឹងមកដឹងមុខទ្រង់ទៅហើយ ព្រះនាងអែលឡាក៏បោះជំហានញាប់ទៅរកអែលលីណាបំណងចង់វាយនាងពីក្រោយតែក៏បែរជាមានមនុស្សម្នាក់មកខ្ទប់មាត់នឹងទាញនាងចេញពីទីនោះ។
«ហ៊ឹម..ហ៊ឹម» ព្រះនាងអែលឡាស្រែកឡើងទាំងមាត់ត្រូវគេខ្ទប់ ព្រះកាយទ្រង់ក៏ត្រូវគេអូសចូលព្រៃកាន់តែជ្រៅរហូតមកដល់កន្លែងឆ្ងាយបន្តិចទើបគេដោះលែងទ្រង់ឲ្យមានសេរីភាពតែក៏មិនភ្លេចកញ្ឆក់ទាញដុំឈើពីទ្រង់បោះចោលទៅម្ខាង។
«ម៉ា..ម៉ាកូ» វត្តមានរបស់មនុស្សម្នាក់ដែលទ្រង់មិនរំពឹងថាទ្រង់នឹងបានឃើញគេម្ដងទៀត ទ្រង់ក៏បែរខ្លួនបំណងចង់គេចតែម៉ាកូក៏កាន់ដៃទ្រង់ជាប់នឹងទាញទ្រង់ត្រឡប់មកវិញ។
«ឯងចង់បានអី? លែងយើង..»
«ឈប់ទៅ..នាងបំផ្លាញបងស្រីខ្លួនឯងមិនទាន់អស់ចិត្តរឺទើបបានជានាងមកធ្វើបាបអែលលីណាបែបនេះ?» ម៉ាកូក៏និយាយឡើងនាំឲ្យអ្នកដែលព្យាយាមចង់គេចនោះងាកមើលទៅគេទាំងភ្នែកក្រហមងាំងកាលបើគេរំលឹកបែបនេះ ទ្រង់ក៏វាសដៃគេចេញរួចវាត់គេមួយកំផ្លៀង។
«បិទមាត់ឯងទៅ ឯងមិនដែលស្រឡាញ់អ្នកណាម្នាក់ឯងមិនយល់ទេ..ឯងមិនដែលធ្លាប់ឯកោឯងមិនយល់ពីយើងទេ ឯងមិន..ហ៊ឹម» ព្រះនាងអែលឡាមានបន្ទូលមិនទាន់ចប់ផងក៏ត្រូវបានអ្នកម្ខាងទៀតទម្លាក់ថើបបបូរមាត់ទ្រង់ តែមិនបានប៉ុន្មានរាងកាយគេក៏ត្រូវព្រះនាងអែលឡារុញចេញនឹងជូតបបូរមាត់ខ្លួនឯងទាំងស្អប់ខ្ពើម។
«បញ្ឈប់វាទៅអែលឡា..ពួកយើងសាងកំហុសគ្រប់គ្រាន់ហើយកន្លងមកនេះ..»
«កំហុសពួកយើង? ជាកំហុសឯងទេ ឯងជាអ្នកសម្លាប់ម្ចាស់បងអែលលី មិនមែនយើងទេ..»

អរគុណសម្រាប់ការអាន


You are reading the story above: TeenFic.Net