ត្រឡប់បន្តសន្យា
ភាគ២៩
«អែលលីណា!» ជុននីអូចូលមករកអែលលីណារួចកាន់ស្មាជួយលើកនាងឡើងព្រមជាមួយនឹងកែវភ្នែកក្រហមងាំងងាកសំឡឹងមើលទៅអ្នកអង្គម្ចាស់ជុងហ្គុកដែលលើកដៃទះមនុស្សស្រីជាទីស្រឡាញ់របស់គេមុននេះ។
«អ្នកអង្គម្ចាស់..» ហ្វីលីណាដែលមុននេះឈរភាំងបណ្ដោយឲ្យស្វាមីនាងទះទៅលើនាងតូចទន់ខ្សោយម្នាក់នោះ ពេលនេះស្វារតីរបស់ព្រះនាងក៏ត្រឡប់មកវិញរួចលូកទាញរុញស្វាមីចេញឆ្ងាយពីអែលលីណាបន្តិច ត្បិតព្រះនាងដឹងថាស្វាមីទ្រង់ខ្ញាល់ម្ដងណាក៏ដូចជាមនុស្សបាត់សតិដែរ។
«អូនការពារក្មេងម្នាក់នេះធ្វើអីទៅ? អូនមិនឃើញនាងទះអែលឡាមុននេះទេរឺ? នាងក្មេងម្នាក់នេះអាងតែមានមុខមាត់ដូចជាអែលលីក៏លើកតម្កើងខ្លួនឯងខ្ពស់កប់ពពក គិតហេស៎ថាគ្មានអ្នកណាដឹងពីសន្តាននាងនោះ?» ពាក្យសម្ដីដែលទ្រង់គិតថាមានបន្ទូលចេញមកហើយអែលលីណាមិនបានលឺនោះ ទ្រង់គិតខុសហើយ! នាងស្ដាប់បានគ្រប់ម៉ាត់គ្រប់ពាក្យដែលនាំឲ្យចិត្តដែលកំពុងតែឈឺចាប់នោះកើនឡើងជាលំដាប់ អែលលីណាលូកដៃក្ដាប់ជាយរ៉ូបខ្លួនឯងតែក៏ដើរទៅប្រឈមមុខនឹងអ្នកអង្គម្ចាស់ជុង ប្រឈមមុខនឹងមនុស្សប្រុសម្នាក់ដែលកាលពីមុនជាម្ចាស់បងរបស់ទ្រង់ តែពេលនេះក៏ក្លាយជាអ្នកដទៃសុទ្ធសាធ មិនតែប៉ុណ្ណឹងពួកទ្រង់ក៏ក្លាយជាអ្នកដទៃដែលមានគំនុំមកលើគ្នាថែមទៀតផង។
(ខ្ញុំម្ចាស់គ្រាន់តែយកអ្វីដែលជារបស់ខ្ញុំម្ចាស់ត្រឡប់មកវិញប៉ុណ្ណោះ) អែលលីណាក៏សរសេរបង្ហាញនូវឃ្លាប្រយោគដែលលាក់កប់នៅក្នុងចិត្តរួចក៏លើកបង្ហាញខ្សែករក្រវិលកំប៉ុងដែលនាងក្ដាប់ជាប់នឹងដៃឯណោះ ស្នាមមុតស្រួចរបស់ក្រវិលកំប៉ុងនោះក៏មុតធ្លាយចូលទៅក្នុងសាច់ដៃរបស់អែលលីណានាំឲ្យមានឈាមក្រហមឆ្អិនស្រក់ចុះនៅចំពោះមុខអ្នកអង្គម្ចាស់ជុងហ្គុក ដែលនាំឲ្យទ្រង់ភាំងព្រះទ័យបន្តិច។
«អែល..ដៃអូនហូរឈាមហើយ» ជុននីអូដែលជាមាត់ជាច្រមុះនៅក្បែរនោះក៏ប្រញាប់ចូលមកទាញដៃនាងតូចមកមើលតែក៏ត្រូវបានអែលលីណាគ្រវាសដៃគេចេញរួចបោះជំហាននាំខ្លួនចាកចេញទៅទាំងទឹកភ្នែកពេញភ្នែក ជុននីអូក៏ប្រញាប់ទៅតាមនាងបន្សល់ទុកអ្នកអង្គម្ចាស់ជុងហ្គុកដែលនៅភាំងភ្លឹកនឹងក្រសែភ្នែកដែលអែលលីណាសំឡឹងមើលមកទ្រង់មុននោះ។
«អែល..» អ្នកអង្គម្ចាស់ជុងហ្គុកស្រាប់តែមានបន្ទូលហៅសព្វនាមរបស់ព្រះនាងអែលលីឡើងទាំងមិនដឹងខ្លួន ព្រះនាងហ្វីលីណាដែលឈរក្បែរនោះក៏មានបំណងចង់ចូលទៅរកស្វាមីតែក៏មានវត្តមានរបស់អ្នកផ្សេងចូលទៅអោបទ្រង់ជំនួសព្រះនាង។
«ម្ចាស់បង ហ៊ឹកហ៊ឺ..ឲ្យអែលឡាធ្វើយ៉ាងណាទៅ? អែល..អែលឡាមិនអាចអត់ពីគេបានទេ ហ្អា៎ ហ៊ឹកហ៊ឺ» ព្រះនាងដែលញញឹមពេញចិត្តនឹងការទះតប់របស់ម្ចាស់បងមុននោះក៏ចូលខ្លួនមកយំសោកបោកប្រាណនឹងអោបម្ចាស់បងជាប់ណែនហាក់ដូចជាព្យាយាមចាក់សាំងទៅលើភ្លើងកំហឹងរបស់ទ្រង់អញ្ចឹង។
ពេលល្ងាចបានឈានចូលមកដល់ ក្រោយពីលួងលោមនាងនិយាយជាមួយនាងរួចរាល់ជុននីអូក៏អាចយកនាងមកភូមិគ្រឹះ គាប់ជួនពេលនេះជុននីអូកំពុងតែធ្វើអាហារនៅឯផ្ទះបាយឯណោះ អែលលីណាក៏នៅអង្គុយនៅមាត់សមុទ្រម្នាក់ឯង កែវភ្នែកងាកសំឡឹងមើលទៅពន្លឺព្រះចន្ទដែលបញ្ចេញពន្លឺមកតិចៗបូកផ្សំជាមួយនឹងខ្យល់ត្រជាក់ល្ហឹម នាងក៏ងាកភ្នែកមើលទៅបុរសជាទីស្រឡាញ់ដែលកំពុងតែចម្អិនអាហារនៅខាងក្នុងរួចក៏ញញឹម។
«បានឃើញបងបែបនេះ ព្រមជាមួយនឹងការចងចាំ អនុស្សាវរីយ៍ពីមុនអូនពិតជាសប្បាយចិត្តណាស់ជុននីអូ..» អែលលីណានិយាយឡើងទាំងញញឹម នាងមិនដឹងថាអាការៈជម្ងឺរបសនាងវាប្រសើរឡើងដោយរបៀបណាឡើយ ដឹងត្រឹមថានាងអាចស្ដាប់បានខ្លះនឹងនិយាយបានខ្លះ ទាំងដែលកាលពីតូចលោកប៉ានាងបាននិយាយប្រាប់ថានាងមិនមានសង្ឃឹមទេ ព្រោះនាងក្រនឹងវះកាត់ពេក។
ស្របនឹងវត្តមានរបស់នាងតូចអង្គុយនៅទីនោះក៏មានបុរសម្នាក់ដែលជាអ្នកដែលស្គាល់នាង ធ្លាប់ទាក់ទងជាមួយនាង ហើយក៏បានបង្កើតកំហុសឆ្គងយ៉ាងធំទៅលើនាង ម៉ាកូសំឡឹងមើលមនុស្សស្រីម្នាក់ដែលមានមុខមាត់ដូចគ្នានឹងមនុស្សស្រីម្នាក់ដែលគេបានបំផ្លាញគ្រប់យ៉ាងដល់ថ្នាក់នាងមិនអាចមានថ្ងៃត្រឡប់មកវិញបាន ម៉ាកូបិទភ្នែកសម្រក់ទឹកថ្លាមួយតំណក់ចុះរួចក៏ប្រញាប់លើកដៃជូតមុននឹងបែរខ្នងដើរចេញ។
«ម៉ាកូ..» សំឡេងតូចស្រាលមួយបន្លឺឡើងនាំឲ្យអ្នកដែលបែរខ្នងនោះភាំង តែក៏ប្រញាប់ចាកចេញកាន់តែលឿនព្រោះមិនគិតថាជានាង ក្មេងស្រីម្នាក់នោះមិនអាចនិយាយបានទេ តែការគិតរបស់គេក៏ខុសកាលបើដៃតូចត្រជាក់របស់អែលលីណាក៏ចូលមកចាប់ដៃគេជាប់ ម៉ាកូក៏ងាកមើលទៅនាងទាំងភ្នែកក្រហម បបូរមាត់ញ័រទាំងដឹងខុស..
«យើងចាំឯងបាន ម៉ាកូ..»
(អែលលីណា? អូននៅឯណា?)
បើបាន៨០០នៅម៉ោង៩កន្លះអេតមីនជូន២ភាគទៀត
You are reading the story above: TeenFic.Net