ភាគ២៧,២៨

Background color
Font
Font size
Line height

ត្រឡប់បន្តសន្យា
ភាគ២៧+២៨

វិមានវែលលី
វត្តមានព្រះកាយមាំទាំបោះជំហានឡើងជណ្ដើរម្ដងមួយកាំៗទៅកាន់ជាន់បន្ទប់ខាងលើព្រមជាមួយនឹងព្រះភក្ត្រ័បែបមិនស្រស់ស្រាយត្បិតថាតាំងពីថ្ងៃដែលមានរឿងកើតឡើងមកម្ចាស់ប្អូនទ្រង់ ព្រះនាងអែលឡាក៏មិនយាងចុះមកសូម្បីតែម្ដង បាវបម្រើលើកក្រយ៉ាទៅថ្វាយក៏ព្រះនាងមិនព្រមសោយសូម្បីតែបន្តិច ទើបថ្ងៃនេះអ្នកអង្គម្ចាស់សម្រេចព្រះទ័យថានឹងទៅរកទ្រង់ដោយអង្គឯង។
"អ្នកអង្គម្ចាស់ជុង.." បាវបម្រើប៉ុន្មាននាក់ក៏ចុះមកខាងក្រោមវិញព្រមជាមួយនឹងថាសអាហារដែលមានសភាពខ្ចាយរប៉ាត់រប៉ាយ មិនត្រឹមតែប៉ុណ្ណឹងឡើយរាងកាយរបស់ពួកគេក៏ប្រឡាក់ប្រឡូសដូចជាអាចបញ្ជាក់ថ្វាយទ្រង់ជាស្រេចថាព្រះនាងជះវាចោល។
"ពួកនាងទៅសម្អាតខ្លួនចុះ ទុកឲ្យយើងទៅមើលទ្រង់"
"ព្រះពរ.." ពួកនាងៗបាវបម្រើក៏នាំគ្នាចុះទៅជាន់ក្រោមតាមបញ្ជារបស់អ្នកអង្គម្ចាស់ជុងហ្គុក ទ្រង់ងាកទៅមើលទ្វារបន្ទប់ម្ចាស់ប្អូនរួចព្រលែងខ្យល់ដង្ហើមធ្ងន់រួចក៏នាំព្រះកាយឡើងទៅកាន់ជាន់បន្ទប់ខាងលើ។
មកដល់ទ្រង់ក៏នៅស្ងៀមត្បិតក្នុងបន្ទប់មានសភាពស្ងប់ស្ងាត់ខុសពីធម្មតា ទ្រង់មិនបង្អង់ក៏ប្រញាប់រុញទ្វារបន្ទប់ម្ចាស់ប្អូនចូលយ៉ាងអន្ទះសារតែក៏បញ្ឈប់ដំណើរនឹងស្រែកឡើងកាលបើបានឃើញរាងកាយម្ចាស់ប្អូនដេកស្ដូកនៅលើឥដ្ឋការ៉ូស្របនឹងដៃមានឈាមហូររហាច។
"អត់ទេ..អែលឡា!!!!!"

ប្រម៉ាណជា១៥នាទីក្រោយគ្រូពេទ្យក៏ត្រូវបានកោះហៅឲ្យមកវិមានវែលលីជាបន្ទាន់នឹងជាការសម្ងាត់បំផុតព្រោះតែទ្រង់មិនចង់យកម្ចាស់ប្អូនទៅពេទ្យនាំឲ្យបែកធ្លាយរឿងរ៉ាវដែលកើតឡើងមួយនេះ។
ខណៈលោកដុកទ័រកំពុងតែលាងរបួសថ្វាយព្រះនាងអែលឡា អ្នកអង្គម្ចាស់ជុងហ្គុកក៏នាំព្រះកាយដើរទៅដើរមកមិនឈប់សោះព្រោះតែព្រះទ័យទ្រង់ព្រួយបារម្ភខ្លាំងពេក។
"ម្ចាស់អូននឹងមិនអីទេអ្នកអង្គម្ចាស់" អ្នកអង្គម្ចាស់ជុងហ្គុកក៏មិននៅតែអង្គឯងឡើយ ទីណាមានទ្រង់ទីនោះតែងតែមានមហេសីជាទីស្រឡាញ់ដែលជាអ្នកយល់ព្រះទ័យទ្រង់ជាងនរណាទាំងអស់នៅទីនោះ។
"បងបារម្ភពីអែលឡាណាស់ តាំងពីជុននីអូទាមទារផ្ដាច់ពាក្យមកទ្រង់ក៏បែបនេះ អែលឡាសព្វព្រះទ័យនឹងជុននីអូខ្លាំងណាស់.."
"តែទ្រង់ក៏ដឹងថាស្នេហាមិនអាចបង្ខំបានទេ មែនទេ?" ហ្វីលីណាលូកដៃកាន់ប៉ះស្មារបស់អ្នកអង្គម្ចាស់ជុងរួចមានបន្ទូលហាក់ដូចជាកំពុងតែដាស់តឿននឹងរំលឹកដល់ទ្រង់ នាងយល់ច្បាស់ពីអារម្មណ៍មួយនោះ អារម្មណ៍ដែលត្រូវនៅក្បែរមនុស្សដែលគេមិនបានស្រឡាញ់ខ្លួន តែយើងក៏មិនអាចបង្ខំមនុស្សដែលមិនស្រឡាញ់ឲ្យក្បែរ រឹតតែមិនអាចអោបក្រសោបគេទុកបានទៀត។
"ក៏ប៉ុន្តែស្នេហាអាចនឹងធ្វើឲ្យមនុស្សអាត្មានិយមដែរពិតទេហ្វីលីណា?" អ្នកអង្គម្ចាស់ក៏មានបន្ទូលនូវប្រយោគមួយផ្សេងដែលនាំឲ្យហ្វីលីណាមើលទៅទ្រង់រួចងក់ក្បាលទាំងដែលនាងកំពុងគិតពីអ្វីផ្សេង។
"ហ្អា៎ ហ៊ឹកៗហ៊ឺ!!!" ខណៈទ្រង់នឹងមហេសីកំពុងតែពិភាក្សាគ្នា សំឡេងយំស្រែករបស់អ្នកដែលទ្រង់គិតថាសន្លប់ព្រោះតែការអារដៃនោះបន្លឺឡើង អ្នកអង្គម្ចាស់ជុងហ្គុកក៏បែរព្រះកាយរួចយាងទៅរកម្ចាស់ប្អូន។
"លែងយើង..ហ៊ឺ..យើងទៅរកជុននីអូ..ហ៊ឺ យើងទៅរកមនុស្សប្រុសជាទីស្រឡាញ់របស់យើង ហ្អា៎ ហ៊ឹកហ៊ឺ.." ព្រះនាងអែលឡាព្យាយាមរើបម្រាស់រួចស្រែកយំដូចជាមនុស្សបាត់បង់សតិ អ្នកអង្គម្ចាស់ជុងហ្គុកក៏យាងចូលទៅអោបក្រសោបព្រះកាយម្ចាស់ប្អូនទ្រង់ ព្រះនេត្រទ្រង់ទាំងសងក៏រលីងរលោងកាលបើបានលឺសំឡេងម្ចាស់ប្អូនព្រះកន្សែងនឹងស្រែកខ្លាំងៗយ៉ាងឈឺចាប់ ហ្វីលីណាឯណោះក៏កាន់ប៉ះដៃព្រះនាងអែលឡាជាប់ដូចជាព្យាយាមឃាត់ម្នាក់ទៀត បានឃើញហ្វីលីណាហាក់កាន់តែធ្វើឲ្យព្រះនាងអែលឡានៅមិនសុខ ទ្រង់ក៏ដកខ្លួនពីម្ចាស់បងរួចចូលកាន់ដៃហ្វីលីណាជាប់។
"ម្ចាស់បង ហ៊ឹកហ៊ឺ..សុំអង្វរ! ខ្ញុំចង់ចួបជុននីអូ ហ៊ឹកហ៊ឺ!! ម្ចាស់បងហ្វីលីណា..ខ្ញុំម្ចាស់សំពះ"
"ម្ចាស់អូន..." ហ្វីលីណាក៏កាន់តែមានអារម្មណ៍មិនស្រួលកាលបើព្រះនាងជាខ្សែស្រឡាយស្ដេចលើកដៃសំពះនាងបែបនេះ ហ្វីលីណាក៏ងាកមើលទៅអ្នកអង្គម្ចាស់ជុងហ្គុករួចព្រលែងខ្យល់ដង្ហើមបន្តិច។
...
(ហ៊ឹម..អូនមិនដឹងច្បាស់ទេ តែគេអាចនឹងទៅភូមិគ្រឹះលោកប៉ានៅBogildoក៏ថាបាន..)
(អញ្ចឹងពួកយើងយាងទៅទីនោះទៅ យ៉ាងហោចក៏ឲ្យអែលឡាបាននិយាយជាមួយជុននីអូឲ្យបានដាច់ស្រេច...)
(តែអែលលីណានាងអាចនឹងអាក់អន់ចិត្ត អូនយល់ពីអារម្មណ៍របស់នាង...)
(ពេលនេះគ្មានអ្នកណាសំខាន់ជាងម្ចាស់ប្អូនបងទេ អែលលីណាទោះជានាងមានព្រះភក្ត្រ័ដូចជាអែលលីតែនាងក៏មិនមែនជាខ្សែលោហិតបងដូចជាអែលឡាឡើយ)
កិច្ចសន្ទនារបស់អ្នកអង្គម្ចាស់ជុងហ្គុកនឹងមហេសីក៏បន្លឺឡើងមកដល់ខាងក្នុងទាំងទ្រង់មិនបានដឹងថាអ្នកដែលយំសោកអម្បាញ់មិញនោះកំពុងតែអង្គុយចាំស្ដាប់រួចញញឹមមិនឈប់ ព្រះនាងអែលឡាក៏លើកដៃជូតទឹកភ្នែករួចញញឹមពេញចិត្ត ទ្រង់មិនចំណាយទឹកភ្នែកទទេឡើយ។
"ព្រះនាងគួរតែសម្រាកឲ្យបានច្រើន ហើយនេះជាលទ្ធផលសុខភាពព្រះនាង អ្នកអង្គម្ចាស់ជុងហ្គុកមិនឲ្យវាបែកធ្លាយទៅក្រៅទេ.." ស្របពេលព្រះនាងកំពុងតែញញឹម លោកដុកទ័រដែលនៅក្បែរនោះក៏លូកមាត់និយាយ ព្រះនាងក៏ងាកមើលទៅគាត់រួចចងចិញ្ចើមបន្តិច។
"ហេតុអីត្រូវលាក់បាំង?"
"ព្រះនាងចង់មានន័យថាមិចក្រាបទូល?"
"សុខភាពយើងបែបណា មកពីមូលហេតុអីទើបទៅជាបែបនេះ យើងគិតថាប្រជារាស្ត្រច្បាស់ជាចង់ដឹង ហើយលោកមិនចង់ឲ្យមន្ទីរពេទ្យលោកបានល្បីល្បាញព្រោះព័ត៌មាននេះទេរឺ?" លោកដុកទ័រដែលមានទឹកមុខឆ្ងល់មុននោះក៏ហាក់បានយល់នឹងអោនគំនាបទទួលយកបញ្ជាទាំងលោភលន់ គាត់មិនបានគិតឡើយថាបើព័ត៌មាននោះចេញនឹងមានជីវិតនរណាប៉ះពាល់ខ្លះ?
តែណ្ហើយ! សម័យនេះមនុស្សអាចសម្លាប់អ្នកផ្សេងបានដើម្បីមហិច្ឆតាខ្លួនឯងស្រាប់ហើយ...

ភូមិគ្រឹះលើកោះ..
ក្រឡេកទៅមើលអ្នកខាងនោះវិញ ជុននីអូនឹងហ្វីលីពក៏នាំគ្នាមកស្ទួចត្រីកម្សាន្តនៅឯមាត់សមុទ្រឯណោះ ពួកគេមកចំណាយពេលនៅទីនោះជាមួយគ្នាមុននឹងដល់ពេលស្អែកហ្វីលីពទៅសេអ៊ូលវិញ។
"ឯងនឹងនាងតូចនោះដូចជាស្រឡាញ់គ្នាខ្លាំងណាស់" ហ្វីលីពក៏សួរនាំធ្វើឲ្យនាយកម្លោះយើងញញឹមខ្ជឹប គេក៏ចោលសន្ទូចទៅក្នុងទឹករួចចាក់ដងសន្ទូចនឹងដីរួចងាកមើលទៅលោកពូ។
"ដំបូងខ្ញុំគិតថាខ្ញុំស្រឡាញ់នាងព្រោះតែនាងមានមុខដូចជាអែលលី មានចារិកដូចជាអែលលី តែកាន់តែនៅក្បែរនាង ស្វែងយល់ពីនាង ខ្ញុំក៏បែរជាមិនអាចដកចិត្តបានលើសដើម នាងក៏មានចំណុចផ្សេងជាច្រើនដែលខ្ញុំចង់ស្វែងយល់" ហ្វីលីពស្ដាប់ផងងក់ក្បាលផងរួចគេក៏ទាញសន្ទូចមករួចរុំដាក់ក្នុងប្រអប់វិញ មុននឹងងាកមើលទៅជុននីអូ។
"អញ្ចឹងមើលថែនាង កុំឲ្យនាងរបូតទៅបាត់ដូចជាកាលព្រះនាងអែលលីទៀត..."
(ជុននីអូ...)
សំឡេងមួយក៏បន្លឺឡើងពីចម្ងាយមកនាំឲ្យអ្នកដែលកំពុងញញឹមប្រែទឹកមុខរួចប្រញាប់ងាកមើលទៅម្ចាស់សំឡេងនោះ។
"អែលឡា..អែលលីណា?" គ្រាដែលគេក្រោកនោះក៏មានមនុស្ស២នាក់ឈរនៅជ្រុងម្ខាងពីគ្នា អែលលីណាក៏ឈរមើលមកគេទើបនាយសម្រេចទៅរកមនុស្សស្រីជាទីស្រឡាញ់ តែទ្រង់គិតថាព្រះនាងអែលឡាព្រមរឺ?
ផ្លាច់!
អែលឡាក៏ចូលមករកអែលលីណារួចទះនាងមួយកំផ្លៀង អែលលីណាងាកមុខចេញទៅម្ខាងទាំងក្នុងចិត្តឈឺបូកផ្សំនឹងកំហឹង លាយឡំនឹងនាងងាកឃើញខ្សែករក្រវិលកំប៉ុងនៅលើកញ្ចឹងករទ្រង់។
"ហ៊ឺ..." អែលលីណាលូកដៃកាន់ជាយអាវរបស់ជុននីអូជាប់ណែនកាលបើគេមានបំណងចង់ទៅរកព្រះនាងអែលឡា ព្រមជាមួយនឹងកំហឹងពោរពាសក្នុងក្រសែភ្នែក ហេតុអីក៏ទ្រង់ជាមនុស្សគ្មានហេតុផលថ្នាក់នេះ។
អែលលីណាលូកក្រោកឡើងដោយទប់ដៃជុននីអូជាលំនឹង មុននឹងងាកភ្នែកមើលទៅអ្នកដែលកំពុងតែឈរមើលមកនាងទាំងកំហឹង។
ផ្លាច់..
"អូយ៎...នាង!!!!!" ព្រះនាងអែលឡាស្រែកចាច៎ កាលបើអែលលីណាទះទ្រង់មួយកំផ្លៀងវិញរួចកញ្ឆក់ទាញខ្សែករក្រវិលកំប៉ុងពីកញ្ចឹងករព្រះនាងអែលឡាមួយទំហឹងដល់ថ្នាក់កញ្ចឹងករទ្រង់មានស្នាម ព្រះនាងងាកសំឡឹងមើលមកអែលលីណា សំឡក់នាងយកតែម្ដង។
(ទ្រង់ជាស្ដេច កុំចង់ធ្វើខ្លួនដូចជាចោរសាមាន្យ មានតែមនុស្សគ្មានភាពអៀនខ្មាសប៉ុណ្ណោះដែលចង់បានរបស់ដែលមានម្ចាស់រួច...)
អែលលីណាសរសេរបង្ហាញទៅកាន់ព្រះនាងរួចក៏ត្រូវបានជុននីអូក្រសោបបីនាងឡើងរួចនាំទៅកាន់បន្ទប់បាត់ទុកឲ្យព្រះនាងអែលឡានៅទន្ទ្រាំជើងម្នាក់ឯង..
"អ្ហាយយយយយ៎"
អែលលីណាកាលបើមកហួសព្រះនាងអែលឡាបន្តិចនាងក៏សុំចង់ចុះពីការបី ខណៈនោះនាងក៏បានឃើញវត្តមានមនុស្ស២នាក់ដែលនាងតែងនឹករលឹក គឺវត្តមានម្ចាស់បងទាំង២របស់នាង។
(ម្ចាស់បងជុង ម្ចាស់បងហ្វីលីណា)
ផ្លាច់!
មនុស្សដែលកំពុងតែព្យាយាមរត់ចូលទៅរកអ្នកអង្គម្ចាស់ជុងហ្គុកនោះក៏ត្រូវដួលខ្ពោកដោយសារតែកម្លាំងទះ អែលលីណានៅស្ងៀមទ្រឹងដៃម្ខាងទប់ថ្ពាល់ខ្លួនឯង ទ្រូងខាងឆ្វេងឈឺដូចជាគេច្របាច់ ជុននីអូក៏ចូលមករកនាងរួចងើយមើលទៅអ្នកអង្គម្ចាស់ជុងស្របគ្នាជាមួយអែលលីណា។
"យើងគិតខុសហើយ..នាងមិនមែនស្លូតបូតទេ..ស្រីបិសាច"
"តាំងពីនាងបង្ហាញខ្លួនជីវិតម្ចាស់ប្អូនយើងកាន់តេយ៉ាប់យ៉ឺន.. អែលលីណា ប៊ីអាន់ហ្សុី!!!!"

ទ្រង់ទះម្ចាស់ប្អូនទ្រង់ហើយ! ដឹងទេ?

You are reading the story above: TeenFic.Net