Ep5: ច្រលំ

Background color
Font
Font size
Line height

សម្លេងនិយាយគ្នា សើចសប្បាយ លាន់ឮពេញទាំងថ្នាក់សិស្សទាំងអស់មើលទៅដូចជាស្រស់ស្រាយខុសពីរាល់ដងលើកលែងតែ
« ជីវិតកំពុងតែពេញសង្ហា ពេញស្អាតបែរជាត្រូវមកអង្គុយធ្វើមុខស្មើកៗបែបនេះ មិនគិតថាអាប់រាសីខ្លះទេអី សម្លាញ់ចិត្តហា៎ ល្មមញញឹមខ្លះទៅ » ហុីសឹងអង្គុយកេះ អង្គុយហៅ ដាស់តឿនមិត្តរបស់ខ្លួនដែលចេះតែអង្គុយស្ងៀមៗមិននិយាយស្ដីតបគេអីសូម្បីមួយមាត់ ទង្វើជេយ៍កំពុងធ្វើនេះពិតជាមិនសមនោះទេគេអង្គុយស្ងៀមមិនតបតទុកឲ្យហុីសឹងនិយាយម្នាក់ឯងដូចមនុស្សឆ្កួត!
« ហុីសឹង ! ជេយ៍គេកើតអីថ្ងៃនិង » ហេរីនដែលជាមិត្តរួមថ្នាក់បែរក្រោយមកសួរហុីសឹងពីអការះរបស់ជេយ៍ ព្រោះវាមិនប្រក្រតី រាល់ថ្ងៃនិយាយច្រើនណាស់ថ្ងៃនេះស្ងាត់ឈឹងដូចរៀងប្លែក
« ឯងសួរយើងឲ្យយើងទៅសួរអ្នកណា!? »
« ក្រែងពួកឯងស្និតស្នាលគ្នាមិនចឹង »
« ប្រុងឲ្យដឹងគ្រប់រឿងឬយ៉ាងម៉េច !? »
« អាៗ ! យើងគ្រាន់តែសួរតើ »
អាយ!! នីគី !! សុងហុន!!!
គ្រាន់តែនីគីនិងសុងហុនឈានជើងចូលដល់ក្នុងថ្នាក់ភ្លាមសម្លែងហ៊ោកញ្ជៀវបានបន្លឺឡើងកងរំពងពេញថ្នាក់ សម្លេងឮជាងគេគឺក្រុមស្រីៗនិងតែម្ដង ចង់ដាច់ក្រឡើតហើយម៉ាម្ង៉ៃៗ ចេញហ៊ោ ចូលហ៊ោ
« អាយ ! នីគី ! នីគី ! ឆឺស! » ស្ងាត់សុខៗជេយ៍ត្រាប់តាមការស្រែករបស់ក្រុមស្រីៗអស់ទាំងនោះដោយភាពជ្រេញ ពេបមាត់ពេបក
« អុញ! មុននេះស្ងាត់ៗសោះ ឡូវម៉េចចឹងវិញមិត្តអញ » ហុីសឹងអេះក្បាលដោយចម្ងល់ពេញក្បាល នៅពេលឃើញអការះប្លែកៗរបស់មិត្ត តាំងពីឃើញនីគីឈរជិតស្រីម្នាក់នោះមកជេយ៍ចាប់ផ្ដើមចឹងតែម្ដង
« ហេ៎ បាញ់/បាញ់ក្បាលហែង » ឲ្យតែជួបមុខគឺថាគ្មានសិរីសួស្ដីអីបន្តិច
« ជេយ៍ ! សួស្ដី !» ជ្រុលជាគេជេរជាសិរីសួស្ដីពេលព្រឹកទៅហើយ សុងហុនខ្ចិលខ្វល់ទៀតក៏ងាកទៅរាក់ទាក់ដាក់ជេយ៍វិញក្រោមការសម្លឹងចង់ហុតឈាមទាំងរស់របស់នីគី
ជេយ៍មិនបានតបទៅសុងហុនដោយនិយាយសួស្ដីតបនោះទេ គឺតបដោយទឹកមុខ
« 👹 »

« អូយ! » សុងហុនដាក់ដៃដែលហាយមុននេះចុះដើរទៅឈរក្រោយនីគីវិញ
« ធម្មតាទេ មានទៅ គឺមានមកហើយ » ថាតែប៉ុណ្ណេះនីគីក៏ចូលអង្គុយតុ ព្រោះឃើញគ្រូចូលមកហើយ
« សួស្ដីកូនៗទាំងអស់គ្នា ! ថ្ងៃនេះគ្រូមានដំណឹងល្អមកប្រាប់  គឺខាងសាលានិងមានការ camping នៅឯងប៊ូសានរយះពេល3ថ្ងៃ »
សិស្សទាំងអស់នាំគ្នាហ៊ោឡើងទាំងសប្បាយរីករាយ មុខម្នាក់ៗរីកឲ្យដូចគ្រាប់ជី ងាយឯណាបានដើរលេងជុំគ្នាបែបនេះ
« ទៅថ្ងៃណាគ្រូ ! » សិស្សម្នាក់ក្នុងចំណោមសិស្សទាំងអស់សួរឡើងដោយស្នាមញញឹមចេញថ្ពាល់ខួច
« ស្អែកនេះ ចឹងថ្ងៃនេះប្អូនៗអាចសម្រាកបាន » គ្រូនិយាយចប់ក៏ដើរចេញសិស្សទាំងអស់នាំគ្នាពិភាក្សាគ្នាពីនេះពីនោះ
« ជេយ៍ ទៅទេ ! » នីគីដើរមកតុជេយ៍
«👺 » មិនតបអ្វីទាំងអស់ដើរចេញធ្វើមិនដឹង
« ហុីសឹង ! ជេយ៍កើតអី » នីគីអត់ឆ្ងល់មិនបានក៏សួរទៅហុីសឹង
« មិនដឹងទេ គេមិននិយាយស្ដីរកអ្នកណាមួយព្រឹកហើយ » ហុីសឹងក្រវីក្បាល មិនដឹងដូចគ្នាសុខៗគេចឹងម៉ង
« ចឹងខ្ញុំទៅហើយ » ពេលហុីសឹងប្រាប់ហើយ នីគីក៏រត់ទៅរកជេយ៍យ៉ាងលឿន រកចុះរកឡើងក៏ឃើញជេយ៍អង្គុយនៅមាត់ទឹកត្រពាំងខាងក្រោយសាលាតែម្នាក់ឯង
« មិនមកអង្គុយទីនេះ »
«....» មិនតប មិនងាកទោះដឹងថាអ្នកណា
« កើតអី !? » ខ្នាញ់ពេកនីគីក៏ទាញដៃជេយ៍ឲ្យងើបឈរទល់មុខ
« លែងទៅ ឈឺ »
« អូនកើតអី »
« គ្មានទេ លោកមកខ្វល់ធ្វើអី »
« ជេយ៍ !!! » និយាយស្រួលមិនស្ដាប់ស្រែកដាក់មួយ
«  លោកឯងចង់បានអីទៀតហា៎ ! មកវិញធ្វើអីម៉េចមិនទៅឲ្យបាត់ទៅ! លោកឯងចង់ឲ្យខ្ញុំឈឺថែមមែនទេ ទើបយកគេមកបញ្ឈឺខ្ញុំ » ជេយ៍ស្រែកតបវិញដោយទឹកភ្នែកដាមពេញថ្ពាល់ធ្វើឲ្យនីគីមិនស្រណុកក្នុងចិត្ត តែពេលស្ដាប់ដល់ចង់ក្រោយចង់ហួសចិត្តវិញ
« បញ្ឈឺអី!? » នីគីកាន់តែមិនយល់ កាន់តែហួសចិត្ត មិនដឹងថារាងតូចចង់បានន័យថាម៉េច នីគីគិតតាំងពីចិញ្ចើមស្មើដល់កោង ទើបនិងឃើញ
« អូនចង់និយាយពីមាលាមែនទេ !? » នីគីចាប់ផ្ដើមអស់សំណើចពេលដឹងពីន័យដែលរាងតូចសំដៅដល់
« 🙂 »
« នាងជាសង្សាអាហុនទេ !? នេះអូនប្រច័ណ្ឌបងមែនទេ »
« អ្នកណាប្រច័ណ្ឌលោកឯង ពួកយើងបែកគ្នាយូរហើយរឿងអីខ្ញុំត្រូវប្រច័ណ្ឌលោកនោះ »
« អ្នកណាថាបែកគ្នា បងដូចជាមិនបាននិយាយនោះទេ មិនថាអញ្ចឹង » នីគីខិតមកកាន់តែជិតរាងតូច ឯងរាងតូចធ្វើអីមិនត្រូវបានត្រឹមឈរធ្មឹងហើយក៏នឹកខល់សម្ដីដែលហុីសឹងនិយាយ
« សរុបមក គេទៅអត់ប្រាប់ គេទៅអត់លា តែបើគិតទៅយើងថាគេមានហេតុផលទើបមិនប្រាប់ឯង មួយទៀតទៅមិនលាមានន័យថាគេមិនដឹងត្រូវនិយាយអីឲ្យសម បើឲ្យឯងចាំវាអត់ទំនង បើបែកគ្នាមិនកើតគេនៅស្រលាញ់ បើអត់លាល្អ »

ដោយឪកាសល្អនីគីក៏អោនទៅផ្ដិតស្នាមថើបលើបបូមាត់ទន់រលោងនោះតែមិនទាន់ដល់ផងក៏មានអ្វីមកពាំងចន្លោះកណ្ដាល
« ចេញៗ កុំមកបន្លំមិត្តខ្ញុំ » ហុីសឹងយកឈឺពីណាមិនដឹងមកពាំងពីមុខមិត្តរបស់ខ្លួនមិនឲ្យនីគីថើបជេយ៍បានសម្រេចនោះទេ ហើយក៏អូសដៃរាងតូចដើរចេញបាត់
« ជិតទៅហើយអាគីអើយ » នីគី ឈររេរ៉ធ្វើអីមិនត្រូវស្ដាយតិចអីតិច


ថែមឲ្យមួយភាគទៀតមុនប្រលង😂


You are reading the story above: TeenFic.Net

#enhypen