« មើលមុខ ! ដូចអាណាវៃដប់រំពាត់ចឹងមុខ ! » ថ្ងៃនេះជាថ្ងៃអាទិត្យជាធម្មតាគឺហុីសឹងតែងតែមកយកជេយ៍ទៅញ៊ាំអី ទៅដើរលេង.....រាល់ថ្ងៃចុងសប្ដាហ៍
« ថីឯង ! ហើយថ្ងៃនេះប្រុងទៅណា !? » នាយតូចតបទៅមិត្តឯដៃទាញខ្សែក្រវាត់មកពាក់
« យើងចង់ទៅលេងសួនកម្សាន្ត » ហុីសឹងតបទៅជេយ៍ទាំងពេបមាត់ដួចមានបំណងសុំអីពីគេយ៉ាងចឹង
« នែ៎!! អត់មានទេ ទៅណាផ្សេងក្រៅពីសួនកម្សាន្តទៅថី !?» ជេយ៍ប្រកែកដាច់សរសៃកដាក់មិត្តដាច់ខាតនាយតូចមិនទៅនោះទេ
« ទៀតហើយ ! លើកណាក៏ចឹងដែរ វាថី! កើតអីបានជាបបួលលើកណាក៏មិនទៅនិង!? » ទាល់តម្រិះនិងចាក់រុកឲ្យទៅមានតែសួរត្រង់ម៉ងទៅលឿន ហើយច្បាស់ទៀត
« ឯងចង់ដឹងមែនទេ !? »
« ចុម !! បើមិនចង់ដឹងយើងសួរឯងធ្វើអី ? »
« គឺយើងនិងនីគីធ្លាប់ជាសង្សានិងគ្នា!»
« ហាស៎ ! » កង់ឡានដែលកំពុងវិលសុខៗក៏ត្រូវឈប់ងក់តាមកម្លាំងជាន់របស់នាយតូចហុីសឹង
« អូយ!! ជាន់ហ្វ្រាំប្រកាច់មិនប្រាប់វី! »ជេយ៍អង្អែលក្បាលដែលបានបុកមុននេះ
« ឈប់សិន ឯងនិងគេជាសង្សានិងគ្នាពីពេលណាម៉េចក៏យើងមិនដឹង !» សញ្ញាសួរលោតពេញក្បាលរបស់ហុីសឹង មិត្តភក្តិគ្នាតាំងពីរៀនទី12មក មិនដែលឃើញថាមានសង្សាផង សុខៗមកប្រាប់ថាធ្លាប់មានសង្សាអ្នកមិនស្លន់
« គឺ.... យើងទាក់ទងគ្នាប្រហែល2ឆ្នាំអីនិង តាំងរៀនទី10 11 ហើយសុខៗគេក៏ឡើងទៅរស់នៅអូស្រ្ដាលីបាត់ដោយមិនប្រាប់ មិនទាំងលាទៀតផង ឯងគិតមើលមនុស្សកំពុងពេញស្រឡាញ់សុខៗទៅចោលអត់និយាយអីមួយមាត់ចឹងសមអត់៚៙@៙@៚@៚ » ជេយ៍អង្គុយរៀបរាប់ហ្វ្រីកាយវិការបង្ហាញទៅហុីសឹង ឯហុីសឹងវិញស្ដាប់ឡើងចំហរមាត់
« សរុបមក គេទៅអត់ប្រាប់ គេទៅអត់លា តែបើគិតទៅយើងថាគេមានហេតុផលទើបមិនប្រាប់ឯង មួយទៀតទៅមិនលាមានន័យថាគេមិនដឹងត្រូវនិយាយអីឲ្យសម បើឲ្យឯងចាំវាអត់ទំនង បើបែកគ្នាមិនកើតគេនៅស្រលាញ់ បើអត់លាល្អ » ការរៀបរាប់របស់ហុីសឹងទាំងប៉ុន្មានបានធ្វើឲ្យជេយ៍ហួសចិត្តជាខ្លាំង មិត្តខ្លួនឯងអត់កាន់ជើងទេ បែរជាកាន់ជើងអ្នកដែលធ្វើឲ្យមិត្តទឹកភ្នែកទៅវិញ
Skips ខ្លះទៅឆាប់ចប់ព្រោះអ្នកសរសេរជិតបាក់ឌុប
« ទៅណានិងកូនហុន !? » អាប់ប៉ាឃើញកូនប្រញាប់ប្រញាលចេញបែបនេះក៏សួរឡើងដោយស្នាមញញឹម
« កូនទៅផ្ទះអាគី និងណាអាប់ប៉ា អាប់ប៉ាចង់ញ៊ាំអីទេ ចាំមកវិញកូនទិញផ្ញើ » កូនល្អពិតៗហា៎បុិ
៚
តុ តុ
« អាគី អង្កាលក្រោកវើយ » សុងហុនមកដល់ភូមិគ្រឹះគីមភ្លាមរត់តម្រង់ទៅរកមិត្តភ្លាម
« វាស្អីហែង » មួយមាត់យ៉ាងខ្លីចេញពីមាត់នីគី
« បើកទ្វារភ្លាម »
ក្រាក !
«😒»
« ក្រោកមកគេញញឹមទើបវាមានហុងស៊ុយញ៉ែស្រីឆាប់បាន កុំធ្វើមុខស្មើកៗបែបនេះសម្លាញ់ » មិនចាំម្ចាស់គេអនុញ្ញាតទាន់ទេគៀកកគេចូលប៉ាដោយ
« បើកភ្នែកមិនទាន់ដល់ផ្ទះគេម៉ង » សម្លក់មួយ
« កុំស៊ាំតាប៉ែយើង date girl ទៅសួនកម្សាន្ត »
ក្រលែកមកមើលសុីសៗវិញម្ដង
« អញថាកុំៗ »
« អនុស្សាវរីយ៍ចាស់ៗរបស់ឯងទុកមួយដុំ កំដរយើងសិន» ហុីសឹងបង្ហាញស្នាមញញឹមស្រស់ពព្រាយដាក់ជេយ៍ ឯជេយ៍វិញមុខអោយស្អុយង៉ោង និងហើយជាហេតុផលមុនពេលនីគីទៅអូស្រា្ដលីមួយថ្ងៃគេបាននាំរាងតូចមកលេងនេះលេងនោះ និយាយទៅគឺគេលាបែបប្រយោល ទើបរាងតូចលែងហ៊ានមកលេងសួនកម្សាន្តរហូតមកដល់ពេលនេះព្រោះពេលមកគឺនឹកឃើញតែរូបភាពទាំងនោះ
ហុីសឹងអូសដៃជេយ៍ចូលខាងក្នុងយ៉ាងលឿន ហើយតម្រង់ទៅឧបករណ៍ដែលគេចង់លេង
« ជេយ៍! យើងចង់ជិះកន្រ្តវិល មោះ » ជេយ៍មានការបង្ខិតបង្ខំជាខ្លាំងគេអូសទៅត្រណាត់ត្រណែង មកដល់កន្លែងសំបុត្រគេកាក់មុខទៀត
« នែ៎ លោកខ្ញុំមកមុន ! អាស្លេក!!! »
« អីយ៉ា ! និស្ស័យដំណើរការហើយតើ »
« និស្ស័យស្អីហែង ! »
« សួស្ដីជេយ៍ » មិនខ្វល់និងវត្តមានរបស់ហុីសឹងអីតិចពូស្លេកងាកមកញញឹមដាក់ជេយ៍ធ្វើមិនដឹង
« អ៎ ! សួស្ដី នេះសុងហុនមកតែឯងទេហ៎ !? » ជេយ៍ជាមនុស្សរស់រាយទោះមិនសូវចូលចិត្តក៏ចេះតែតបទៅកុំឲ្យគេថាអត់សុជីវធម៌
« មកជាមួយ ... » សុងហុនចង្អុលតម្រង់ទៅខាងក្រោយខ្នងរបស់ជេយ៍ នាយតូចទាំងពីក៏ងាកតាម ហើយក៏ឃើញ
« សួស្ដីចា៎ ខ្ញុំមាលា » ទាំងមុខដែលញញឹមគួរសមដាក់ប្រូហុនមុននេះក៏ត្រូវធ្លាក់ចុះពេលដែលងាកឃើញនីគីឈរទន្ទឹមគ្នានិងមនុស្សស្រីម្នាក់ដែលគេមិនស្គាល់មុខ
បងប្អូនមានការយល់ច្រលំហើយធ្វើម៉េចទៅ 😢
You are reading the story above: TeenFic.Net