♡︎ EP23 បើហ៊ានតែរំលោភខ្ញុំ ខ្ញុំនឹងប្ដឹងលោកឯងចូលគុក!! ♡︎

Background color
Font
Font size
Line height

« ក្រាក* អ្នកប្រុសថេយ៍ទោះខឹងយ៉ាងណា៎ កុំភ្លេចញុំាអាហារផង » អ៊ុំណាមសន្សឹមថាសអាហារលើតុបន្តិច រួចទើបបែរមមប្រាប់នាយតូចដែលកំពុងតែអង្គុយដោយទឹកមុខមិនពេញចិត្ត ហើទើបដើរចេញពីបន្ទប់របស់គេវិញ ។ ទោះគេនៅខឹងនិងជុងហ្គុកដែលជាកូនប្រុសចៅហ្វាយរបស់ខ្លួនយ៉ាងណា៎ក៏ដោយ មិនគួរធ្វើបាបខ្លួនឯងដោយមិនញុំាអីបែបនេះដែរ ហើយឮថាមានកូនក្នុងផ្ទៃថែមទៀត រឹតតែបារម្ភ ។ អ្នកមានពោះមានពង្សបែបនេះ បើខឹងគឺខឹងអារម្មណ៍ បើល្អក៏ល្អទៅទាំង 10 និយាយទៅចិត្តប្រួលប្រែកំណត់មិនបានទេ ។

« គ្រូកៗ. * Strawberry Cake!! » សម្លេងរំខានក៏បន្លឺឡើង ថេយ៍លាដៃទៅអង្អែលពោះទាំងទឹកមុខបញ្ជាក់ថាឃ្លាន រួចទើបងើយទៅមើលចានអាហារពីចម្ងាយ អង្គុយគិតបានបន្តិច ក៏ដាច់ចិត្តដើរទៅរក ។ គេពិតជាមិនដាច់ចិត្តទុកអោយក្រពះឃ្លាននោះទេ ទ្រាំអ្វីទ្រាំបាន ប៉ុន្តែបើទ្រាំឃ្លានគឺថាទៅមិនរួចទេ ។ ដៃស្រឡូនកាន់ចានដែលមាន Cake នោះឧទានទាំងត្រេកអរ រួចទើបទាញសមលើនោះមកចាក់ចំណិតតូចមកដាក់ចូលទៅក្នុងមាត់ រួចទើបបង្វែរខ្លួនទៅអង្គុយលើពូកវិញ អង្គុយញុំា Cake នោះញញឹមផងរហូតដល់អស់ ។

« គ្រូកៗ. * » ថេយ៍ក៏សម្រេចចិត្តបោះជំហានចេញទៅខាងក្រៅ ដើរទៅរកផ្ទះបាយនៅជាន់ក្រោមលបៗ. ដូចជាចោរក៏ដោយសារតែ Cake នោះ គេមិនទាន់ញុំាវាអស់ចិត្តទេ ទើបចង់មករកក្នុងទូទឹកកកនៅផ្ទះបាយក្រែងលោរមាន ។

« កំពុងធ្វើស្អី?? » ជុងហ្គុកដើរចេញពីបន្ទប់របស់នាយចុះមកជាន់ខាងក្រោម ឃើញនាយតូចកំពុងតែអោនខ្នងទៅរកទូទឹកកក ពេលដើរមកដល់ក៏ចោទសួរ ។

« ខ្ញុំធ្វើស្អីជារឿងរបស់ខ្ញុំ មិនមែនរឿងរបស់លោកឯងដែលត្រូវចេះដឹង » នាយតូចបញ្ឈរខ្នងមកវិញ បែរមកថាអោយជុងហ្គុក ។ គេធ្វើអីជារឿងរបស់គេ មិនបានយកនាយមកពាក់ព័ន្ធឯណា៎ ។

« លួចញុំា Cake របស់កូនយើង ជាចោរច្បាស់ណាស់!! »

« អញ្ចឹងហៅកូនលោកឯងមកញុំាអោយអស់ទៅ!! » និយាយរួច ទុកសមលើតុបន្តិច ហើយក៏ដើរហួសជុងហ្គុក ។ ឆឹស!! មនុស្សស្អីចិត្តកំណាញ់យ៉ាងនេះ ទុកអោយកូនក៏អោយកូនទៅ ចាំបាច់ថាគេជាចោរធ្វើអី!!! ហើយបើគេជាចោរ ខំត្រដរយកចោរមកនៅក្នុងផ្ទះធ្វើអី??! ។

« ប៉ុន្តែកូនរបស់យើងនៅក្នុងពោះរបស់ឯង អញ្ចឹងហើយឯងត្រូវតែញុំា » ដៃម្ខាងកាន់ក. ដៃតូចជាប់ ដៃម្ខាងទៀតក៏លាទៅយក Cake ទាំងមូលនោះចេញពីទូទឹកកក ។ ជួយមិនបានទេ អាតូចនៅក្នុងផ្ទៃ គីម ថេយ៉ុងអញ្ចឹងហើយ គីម ថេយ៉ុងត្រូវតែញុំាវា ។ ថេយ៍គ្រាន់តែឮជុងហ្គុកនិយាយបែកវ៉ល់បែបនេះ ក៏ជ្រួញចិញ្ចើមហួសចិត្ត បើដឹងថាអាល្អិតម្នាក់នោះកំពុងតែនៅក្នុងពោះហើយ មិនអោយគេញុំាស្រួលៗ. ទៅ ចប់បាត់ទៅហើយ ចំមែន!!! ។

« ឆាប់ញុំាទៅ » Cake មួយដុំតូចត្រូវនាយយកសមទៅចូកឡើងមក រុលទៅក្បែរមាត់នាយតូច ។

« ខ្ញុំអត់ញុំាទេ » និយាយរួចនាយតូចខ្ជឹបមាត់ចូលគ្នា ប្រើក្រសែភ្នែកបែបប្រាកដប្រជាទៅកាន់ជុងហ្គុក ។ ពេលមិញនេះមានអារម្មណ៍ល្អចង់ញុំាប៉ុន្តែពេលនេះទោះបីមាននរណា៎ចង់បញ្ចុកគេ ប្រគេនគេដោយម្រាមដៃ 10 យ៉ាងណា៎ក៏ដោយក៏គេលែងមានអារម្មណ៍ញុំាដែរ ។

« ថេយ៍.. » សម្លេងមនុស្សស្រីម្នាក់ក៏បន្លឺឡើង ស្របជាមួយនឹងជំហានជើងបោះមករកពួកគេទាំងពីរ ។ ថេយ៍និងជុងហ្គុកឮហើយក៏បែរទៅមើល ជាម្ដាយរបស់ជុងហ្គុកហើយក៏ត្រូវជាអនាគតម្ដាយក្មេកគេនោះអី ។

« នេះម៉ាក់មកម៉េចក៏មិនប្រាប់ខ្ញុំ អោយខ្ញុំយកឡានទៅទទួល » ក. ដៃតូចក៏ត្រូវរបេះចេញពីម្រាមដៃរបស់ជុងហ្គុក រួចទើបនាយទម្លាក់សមចុះ ហើយនិយាយទៅរកអ្នកស្រីចន ។

« ហ្ហឹម.. មិនបាច់ធ្វើអោយរញ៉េរញ៉ៃបែបហ្នឹងទេ ជុងគួរតែនៅមើលថែថេយ៍វិញ មើលចុះបញ្ចុក Cake គ្នាទៀត » អ្នកស្រីចនខិតជំហានមកក្បែរថេយ៍ លាដៃទៅអង្អែលសក់គេថើរៗ. ទាំងចម្អន់ពួកគេទាំងពីរ ធ្វើអោយម្នាក់ៗ. បាត់មាត់ព្រៀតតែម្ដង ។ អនាគតកូនប្រសាររបស់ខ្លួនកំពុងតែមានទាយាទត្រកូលចន ហើយបានមកឃើញរូបភាពផ្អែមល្ហែមបញ្ចុក Cake គ្នាបែបនេះទៀត នេះបានហៅថាឈ្លោះច្រើនកូនដើមឆ្នាំចុងឆ្នាំពិតមែន ។ កាលលើកមុនងាកឈ្លោះងាកប្រកែក ងាកផ្ដាច់ពាក្យ រហូតមកដល់ពេលនេះកូនមួយទៅហើយ ។

« ជុងនិងថេយ៍ញុំាអាហារពេលល្ងាចហើយនៅ?? »

« ហើយៗ.ម៉ាក់.. / នៅទេម៉ាក់ » ថេយ៍និងជុងហ្គុកនិយាយព្រមគ្នាធ្វើអោយនាងលើកចិញ្ចើមមកបន្តិច ម្នាក់ថាញុំាហើយ ម្នាក់ថានៅ យ៉ាងម៉េចអញ្ចេះ?? មិនមែនអៀនគាត់ឆ្លើយខុសទេឬ??!

ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ មានតែវ៉ុលហុី លោកនាយកសាលា គ្រូពេទ្យប៉ុណ្ណោះដែលដឹងថានាយតូចមានផ្ទៃពោះ ។ បន្ទាប់ពីបញ្ចប់ការសន្ទនារវាងអ្នកស្រីចននិងលោកនាយកសាលារួចហើយ អ្នកស្រីចនក៏មកមើលនាយតូចបន្តិច និយាយផ្ដាំគេអោយថែខ្លួន រួចទើបត្រឡប់ទៅផ្ទះរបស់ជុងហ្គុកវិញ ។ លោកនាយកសាលានិងអ្នកស្រីចន មិនចង់អោយសិស្សដទៃដឹងថាថេយ៍មានកូនក្នុងវ័យសិក្សាទេ ដឹងតែប៉ុន្មាននាក់បានហើយ ហើយគាត់ក៏អោយថេយ៍រៀនរហូតដល់ចប់ថ្នាក់វិទ្យាល័យដូចគ្នា ។

« អនាគតម៉ាក់ក្មេកឯងផ្ដាំយើងអោយមើលថែឯងមករៀនញុំាបាយឆ្អែតឬអត់?? ហើយនៀក៎ Cake នេះគាត់ផ្ដាំអោយយើងយកមកអោយឯងដែរ » នាងក្រមុំទម្លាក់ខ្លួនអង្គុយ ទាញ Cake ដែលអ្នកស្រីចនផ្ញើរមកអោយនាយតូចចេញមកបង្ហាញគេ ។ មើលទៅគាត់ស្រឡាញ់នឹងយកចិត្តទុក្ខដាក់ទៅលើនាយតូចណាស់ ។

« យើងញុំាបាយរាល់តែព្រឹកទេតើស៎ ឯងកុំភ័យអី »

« អឺៗ. អោយតែប្រាកដ បើថ្ងៃណា៎មួយឯងមិនញុំា យើងនឹងហៅ ចន ជុងហ្គុកអោយមកបញ្ចុកឯងមិនខាន » គ្រាន់តែឮឈ្មោះជុងហ្គុកភ្លាមទឹកមុខនាយតូចក៏ប្រែប្រួលភ្លាម ។

« ហេតុអីត្រូវយកប្រុសម្នាក់នោះមកពាក់ព័ន្ធដែរ?? » គេញុំាមិនញុំាជារឿងរបស់គេទេតើស៎ ម្យ៉ាងក៏អាចទូលពិតអ្នកស្រីចនបានទេតើស៎ ចាំបាច់អីត្រូវយកប្រុសម្នាក់នោះចូលមកពាក់ព័ន្ធ?? ។

« អ្ហា... ជាឪពុកក្មេងក្នុងផ្ទៃ ហើយក៏ជាប្ដីឯងដែរ យ៉ាងណា៎ក៏មានសិទ្ធិធំជាងម៉ាក់ក្មេកឯងទៅទៀត »

« ត្រឹមតែជាឪពុកក្មេងមិនមែនម្ចាស់ជីវិតយើងទេ គេគ្មានសិទ្ធិមកគ្រប់គ្រងឬក៏បញ្ជាយើងឡើយ » នាយតូចនិយាយមួយៗ. ម៉ាត់ៗ. បែបប្រាកដប្រជាទៅរកនាងក្រមុំ ។ គេត្រឹមតែជាឪពុករបស់ក្មេងប៉ុណ្ណោះ អញ្ចឹងហើយកុំសង្ឃឹមថាអាចបញ្ជាឬក៏បន្ទប់ចិត្តយើងបាននោះ ។

« អ្ហាយ...!! ម្នាក់ពាក់អាវលេខ 07 នោះពិតជាសង្ហារណាស់ » សម្លេងស្រីៗ. នាំគ្នាសរសើរជុងហ្គុកដែលកំពុងតែលេងបាល់នោះទាំងមិនអៀនខ្មាស់ ថេយ៍ងាកទៅក្ដាប់មាត់ដាក់ជុងហ្គុកពីចម្ងាយរួចទើបបោះជំហានចូលទៅក្នុងបន្ទប់រៀនយ៉ាងឃ្មឺត ។

« ធ្វើជាឪគេហើយនៅធ្វើខ្លួនទាក់ស្រីៗ. អស់នោះទៀត!! » ចូលមកអង្គុយភ្លាម នាយតូចសម្លឹងទៅស្រីៗ. អស់នោះឆ្លាស់និងជុងហ្គុកដែលកំពុងតែត្រឹះបាល់ដែលពាក់អាវលេខ 7 នោះ រួចលាដៃគោះតុផាំងៗ. និយាយទាំងក្ដាប់មាត់ ។ អោយតែប្រុសៗ. លេងបាល់បោះម្ដងៗ. និយាយពីថាឮតែគេសរសើរតែជុងហ្គុក ហើយអ្នកសរសើរនោះមានតែស្រីៗ. រលៀមអស់នោះទៀត គួរអោយក្ដៅណាស់!!

« ទំនួលខុសត្រូវបែបឪពុកម្ដាយសំខាន់ណាស់សម្រាប់កូនៗ. .. .. .. .. » អ្នកគ្រូក៏បន្តនិយាយ ខណៈដែលសិស្សពីនាក់កំពុងតែសម្លឹងមុខគ្នាបែបឆ្លងតុ ប៉ុន្តែការមើលរបស់ថេយ៉ុងបែបជាការសម្លក់ចង់សុីសាច់ទាំងរស់ រីឯជុងហ្គុកវិញនាយមើលដោយពិចារណា៎ជាមួយសម្ដីរបស់គ្រូដែលពន្យល់ ។

« លោកចូលមកបន្ទប់ខ្ញុំធ្វើអី?? » ពេលយប់បានឈានចូលមកដល់ នាយតូចទម្លាក់ខ្លួនទៅលើពូក បម្រុងនឹងរំកិលខ្លួនដល់ពូកដើម្បីបិទភ្នែកគេង ភ្លាមៗ. សម្លេងរបើកទ្វារក៏បន្លឺឡើង ឃើញថាជាជុងហ្គុកហើយ នាយតូចក៏ចោទសួរទាំងខឹងលាយឡំនឹងភ័យធ្វើមើលតែនាយជាចោរចូលបន្ទប់កូនក្រមុំដើម្បីរំលោភហើយសម្លាប់យ៉ាងអញ្ចឹង ។

« យើងចូលមកគេងអោបកូនយើង » និយាយហើយ នាយក៏ទាញទ្វារបិទដើរសម្ដៅមករកគេតាមជំហានវែងៗ. របស់នាយ ប៉ុន្តែចំពោះថេយ៉ុងបែរជាស្រមៃទឹកមុខនាយញញឹមគែមមាត់បែបចោរឃើញចំណីក្បែរមាត់ទៅវិញ ។

« បើហ៊ានតែរំលោភខ្ញុំ ខ្ញុំនឹងប្ដឹងលោកឯងចូលគុក!! »

« ??? » ថាម៉េច?? រំលោភឬ?? នាយមកអោបកូនទេតើស៎ ម៉េចក៏ថានាយមករំលោភ?? ចុះពេលរំលោភម៉េចមិនគម្រាមប្ដឹង?? ទាល់តែកូនមួយហើយមកគម្រាមអីឯណា៎ ទោះបីទៅប្ដឹងដល់ប្រធានាធិបតីទៀតក៏គេមិនអើពើនឹងការប្ដឹងដ៏លីលាររបស់គេដែរ ចំមែនហើយ។

____________________
| ||||| | - ᓭི༏ᓯྀ ᓭི༏ᓯྀ ᓭི༏ᓯྀ - | ||||| |
ᓭི༏ᓯྀ  JEN - JASMINE ᓭི༏ᓯྀ
ᓭི༏ᓯྀ 21012022 ᓭི༏ᓯྀ

You are reading the story above: TeenFic.Net