EP : 11 ( មកឌឺគេឬមកឲគេឌឺ ?)

Background color
Font
Font size
Line height

« Taehyungឯង!!»បានឮពាក្យឌឺដងពីប្អូនបែបនេះហើយអ្នកដែលជាបងក៏ស្រាប់តែកើតចិត្តខឹងសម្បារភ្លាមៗ។

«យ៉ាងម៉េច??បងច្រណែនខ្ញុំមែនទេ?? ខ្ញុំប្រាប់បងទៅចុះ ប៉ុន្មាន ថ្ងៃនេះJungkookគេមើលថែខ្ញុំបានល្អណាស់ គេមិនឲខ្ញុំធ្វើអីទេ គេយកអាហារមកឲដល់បន្ទប់ ជូតដៃជូតខ្លួនឲ កក់សក់ឲ ជួយផ្លុំសក់ ឲ ជូនខ្ញុំទៅជួបពេទ្យតាមការណាត់ រឿងនេះគួរតែអរគុណអ្នកទាំងពីរដែលធ្វើឲមួយរយះនេះខ្ញុំបាននៅក្បែរJungkook បងឃើញទេ Taesungមនុស្សធ្វើល្អ រឿងល្អវារត់ចូលមករកឯកឯង មិនចាំបាច់ហត់ដេញចាប់នោះទេ»Taehyungឃើញបែបនេះកាន់តែបានចិត្តហើយក៏បន្តនិយាយរៀបរាប់ប្រាប់ទៅពួកគេទាំងពីរដោយស្នាមញញឹម វាពិតជាកំផ្លែងណាស់ដែលបានឃើញទឹកមុខ ក្រហមដោយសារកំហឹងរបស់ម្តាយកូនទាំងពីរនាក់នោះ។

«គ្រាន់តែគេធ្វើល្អបែបនេះ ឯងគិតថាគេយកឯងមែនទេ? ត្រូវចាំថាស្នេហាដំបូងរបស់Jungkookគឺជាយើង ទោះជាយើងធ្លាប់រៀបការហើយ ក៏គេនៅតែទទួលយកយើង ចាំយើងត្រឡប់មកវិញ ចុះឯង?? កាលនោះឯងរត់ចេញទៅក៏ព្រោះតែរឿងនេះមិនអញ្ចឹង? អារម្មណ៍ឈឺចាប់ ពេលដែលបានដឹងថាគូដណ្តឹងរបស់ខ្លួនស្រឡាញ់បងប្រុសរបស់ខ្លួន សុខចិត្តផ្តាច់ពាក្យចោលទាំងដែលជិតដល់ថ្ងៃរៀបការ ប៉ុណ្ណឹងហើយឯងនៅខ្លាំង គិតថាគេរើសយកឯងទៀតហ្អេសTaehyung? ឯងពិតជាឆ្គួតដល់កំពូលហើយ» Taesungក៏លើករំលឹករឿងពីមុនយកមកនិយាយដើម្បីតបតទៅកាន់ប្អូនរបស់ខ្លួនវិញ។

«បងគិតថាពេលនេះបងនៅតែជាទី1ក្នុងបេះដូងរបស់គេហ្អេស? ខ្ញុំចិត្តល្អទុកពេលឲបងដល់ទៅ2ឆ្នាំ ខ្ញុំស្មានថាអ្នកទាំងពីររៀបការហើយតា៎ មិនគួរណាចំណាយពេល2ឆ្នាំឥតប្រយោជន៍ មិនគិតខ្លាចថាខ្ញុំមកវិញដណ្តើមគេបានទេហ្អេស? អរ! ភ្លេច..អរគុណម៉ាក់របស់បង ដែលជួលគេឲមកសម្លាប់ខ្ញុំ ព្រោះបើមិនបានគាត់ទេ ខ្ញុំក៏គ្មានថ្ងៃដឹងថា មនុស្សក្នុងបេះដូងរបស់Jungkookពេលនេះជាអ្នកណាដែរ បងដឹងទេ គេស្រែកខ្លាំងៗថាគេប្រច័ណ្ឌខ្ញុំ និយាយបែបនេះបងប្រហែលជាដឹងហើយថាអ្នកណាជាអ្នកឈ្នះ អ្នកនៅក្នុងផ្ទះនេះសុទ្ធតែបានឮ បើមិនជឿហៅពួកគេមកសួរមក មួយវិញទៀតបងមើលជុំវិញខ្លួនរបស់បងទៅ នេះជាបន្ទប់ចាស់របស់ខ្ញុំពេលដែលខ្ញុំរស់នៅទីនេះ Jungkookនៅតែឲអ្នកបម្រើឡើងមកបោសសម្អាតជាប្រចាំ គ្មានកន្លែងផ្លាស់ប្តូរសូម្បីតែបន្តិច គេព្យាយាមរក្សាអ្វីដែលជារបស់ខ្ញុំ បើទោះជាខ្ញុំមិននៅទីនេះក៏ដោយ »សង្គ្រាមពាក្យសម្តីរវាងពួកគេទាំងពីរក៏នៅតែបន្ត ប៉ុន្តែសម្តីរបស់រាងស្តើងដូចជាមានជាតិជាងTaesungបន្តិច ធ្វើឲអ្នកម្ខាងទៀតខឹងចិត្តព្រោះតែមិនអាចនិយាយឈ្នះនាយកំលោះបាន។

«ឯងប្រាកដចិត្តហើយហ្អេស?ឯងមិនខ្លាចត្រូវឈឺចាប់ម្តងទៀតទេ? ឯងប្រហែលជាមិនបានដឹងទេថាJungkookគេរង់ចាំការយល់ព្រមពីយើងដើម្បីរៀបការ បើសិនជាយើងយល់ព្រម កម្មវិធីរបស់យើងអាចចាប់ផ្តើមពេលណាក៏បាន ឃើញចញ្ចៀននៅលើដៃរបស់យើងដែរទេ? ឯងមិនយល់ថាវាស្រដៀងៗទេហ្អេស?»Taesungក៏លើកដៃឡើងហើយបង្ហាញទៅកាន់រាងស្តើង ចញ្ចៀនពេជ្រមួយវងដែលTaehyungគេស្គាល់ច្បាស់ជាងអ្នកណាទាំងអស់ព្រោះវាជាចញ្ចៀនភ្ជាប់ពាក្យគេជាមួយនិងរាងក្រាស់នាយមិនដឹងទេថាJungkookបានឲវាទៅTaesung បានឃើញចញ្ចៀនភ្ជាប់ពាក្យរបស់ខ្លួននៅលើដៃរបស់អ្នកដទៃបែបនេះ រាងស្តើងរៀងស្ងៀតមាត់បន្តិច។

«ពិតមែនហ្អេស? បើបែបនេះមែន ខ្ញុំឲយោលបល់បងគួរតែនិយយជាមួយគេឲច្បាស់ព្រោះពេលខ្លះគេអាចនឹងធ្វើបែបនោះ ព្រោះតែពេលនោះគ្មានវត្តមានរបស់ខ្ញុំនៅទីនេះ បងឃើញទេ គ្រាន់តែខ្ញុំត្រឡប់មកវិញភ្លាម មានរឿងគេក៏ជួយខ្ញុំភ្លាមៗ ទុកបងចោល នៅជាមួយខ្ញុំសឹងទេ24ម៉ោង ខ្ញុំខ្លាចថាបន្តិចទៀតចញ្ចៀននោះអាចនឹងលែងមានតម្លៃសម្រាប់គេក៏ថាបាន»ប៉ុន្តែដើម្បីកុំឲម្តាយកូនពីរនាក់នោះបានចិត្ត នាយក៏បន្តនិយាយឌឺដងទៅកាន់ Taesungធ្វើដូចធម្មតា ទាំងដែលអារម្មណ៍របស់នាយនៅពេលនេះកំពុងតែចាប់ផ្តើមច្របូកច្របល់ហើយ។

«ឯងពិតជាគ្មានកេរ្តិ៍ខ្មាស់ពិតមែនTaehyung ដឹងគេត្រូវរៀបការជាមួយបងប្រុសរបស់ឯងហើយ ឯងនៅនិយាយពាក្យនេះចេញមក កើតទៀត»លោកស្រីKimក៏លូកមាត់ចូលការសន្ទនារវាងពួកគេទាំងពីរដើម្បីកាន់ជើងកូនប្រុសរបស់គាត់។

«ឈប់សិន..លោកស្រីកំពុងតែថាឲកូនប្រុសរបស់លោកស្រីមែនទេ?? អ្នកណាគ្មានកេរ្តិ៍សខ្មាស់ឲប្រាកដទៅ?? រៀបការរួចហើយបែរជាលែងលះព្រោះតែបានដំណឹងថាប្អូនប្រុសជិតរៀបការ សុខចិត្តរត់ចោលប្តីរបស់ខ្លួន ដើម្បីរំសាយពិធីរៀបការរបស់ប្អូន បង្ហាញប្រាប់គេថាបារម្ភពីប្អូនពេលដែលបាត់ខ្លួន តែបែរជាយល់ព្រមពាក្យចញ្ចៀនភ្ជាប់ពាក្យរបស់ប្អូនជាមួយមនុស្សដែល ជាគូដណ្តឹងរបស់ប្អូន ខ្ញុំគិតថាពាក្យថាគ្មានកេរ្តិ៍ខ្មាស់នេះ គួរតែប្រើលើកូនរបស់លោកស្រីទើបត្រូវ»Taehyungក៏ស្រដីតបទៅវិញគ្មានឲបាត់សូម្បីតែមួយម៉ាត់។

«ឯង!!!»ភ្លាមនោះTaesungទទួលយកមិនបានក៏លើកដៃទះកំផ្លៀងរាងស្តើងមួយកំផ្លៀងពេញៗធ្វើឲនៅលើផ្ទៃមុខរបស់ Taehyungពេកលនេះមានស្នាមក្រហមយ៉ាងច្បាស់ៗ។

«Taesungបងហ៊ានទះខ្ញុំបែបនេះ បងត្រៀមខ្លួននិយាយជាមួយ Jungkookហើយមែនទេ?»នាយកំលោះងាកមុខមកវិញហើយក៏សួរទៅកាន់អ្នកម្ខាងទៀតទាំងញញឹម ព្រោះនាយដឹងថាស្នាមក្រហមនៅលើមុខរបស់នាយពេលនេះមិនឥតប្រយោជន៍ទេ។

«ឯងចង់យករឿងនេះទៅប្តឹងJungkookមែនទេ? ឯងសាកទៅ យើងចង់ដឹងខ្លាំងណាស់ថាគេជឿឯងដែរទេ?»អ្នកម្ខាងទៀតក៏តបមកវិញទាំងជឿជាក់។

«ការសន្ទនារបស់ពួកយើងមុននេះខ្ញុំបានថតទុកអស់ហើយ បងត្រៀមខ្លួនទៅ ស្រោមមុខមនុស្សល្អរបស់បងកំពុងតែរបើកម្តងបន្តិចៗហើយ»ភ្លាមនោះTaehyungក៏លើកប្រដាប់ថតសម្លេងមួយចេញមកហើយក៏បង្ហាញវាទៅកាន់ពួកគេទាំងពីរ គ្រាន់តែបានឃើញបែបនេះភ្លាមTaesungជាមួយនិងម្តាយរបស់គេក៏ប្រញាប់ចូលមកដណ្តើមប្រដាប់ថតសម្លេងនោះពីដៃរបស់រាងស្តើងយ៉ាងលឿន ធ្វើឲពួកគេទាំង3មានការប្រតាយប្រតប់គ្នាពេញបន្ទប់។

«ប្រាវ!!!»សម្លេងធ្លាក់បែករបស់ក៏បានបន្លឺឡើងយ៉ាងខ្លាំង លាន់រំពងពេញភូមិគ្រឹះទាំងមូល ស្របពេលដែលTaesung ព្យាយាមយកដៃទៅចុចចំមុខរបួសរបស់រាងស្តើងក៏ត្រូវបាននាយកំលិះរុញគេចេញមួយទំហឹងបណ្តាលឲគេបុកជាមួយនឹងតុតាំងក្បែរនោះធ្លាប់បែកថូផ្កាបុរាណមួយ។

«មានរឿងអី?Taesungមានរឿងអី?ហេតុអីក៏អ្នកទាំងពីរមកទីនេះ?»រាងក្រាស់ចូលមកដល់ឃើញសភាពបន្ទប់រញ៉េរញ៉ៃនាយក៏សួរទាណងងើយឆ្ងល់ Taehyungឈរនៅជ្រុងម្ខាង ចំណែកឯTaesungស៊ដួលនៅលើឥដ្ឋនៅជ្រុងម្ខាងនៃបន្ទប់ គ្រាន់តែឃើញJungkookមកដល់ភ្លាមTaesungក៏ធ្វើជាតួកំសត់សម្រក់ទឹកភ្នែកភ្លាមៗតែម្តង។

«សុំទោសJungkook ដែលបងមកទីនេះបង្កឲមានរឿងរញ៉េរញ៉ៃបែបនេះ ចៃដន្យអ្នកម៉ាក់បានដឹងថាTaehyungត្រូវគេបាញ់ គាត់ក៏បារម្ភហើយសុំឲបងជូនគាត់មកមើលប្អូននៅទីនេះ តែមើលទៅ Taehyungដូចជានៅខឹងបងពីរឿងកាលពីមុនទើបគេមិនពេញចិត្តហើយក៏ព្យាយាមច្រានបងនិងម៉ាក់ចេញ បងឃើញបែបនេះក៏ស្តីឲគេ ហើយក៏មានរឿងប្រតាយប្រតប់គ្នាបែបនេះ គេខឹងបងខ្លាំងក៏រុញបងឲបុកជាមួយតុធ្វើឲធ្លាក់បែកថូផ្កាបុរាណរបស់ឯង បងសុំទោស បងគ្រាន់តែបារម្ភពីគេ ទោះយ៉ាងណាគេក៏នៅតែជាប្អូនរបស់បង»Taesungក៏រៀបរាប់ទាំងទឹកភ្នែកទៅកាន់រាងក្រាស់ដើម្បីទាមទាការអាណិតពីគេ។

«Taehyungឯងមិនអីទេមែនទេ? យើងប្រាប់ឯងហើយថាកុំឲងើបចេញពីគ្រែ គ្រូពេទ្យហាមមិនឲឯងកម្រើកទេ បើដាច់ថ្នេរតើយ៉ាងម៉េច?»ប៉ុន្តែគួរឲសោកស្តាយព្រោះJungkookគេដើរ ទៅជួយគ្រាTaehyungទៅដាក់លើគ្រែទាំងដែលTaesung កំពុងតែអង្គុយនៅលើឥដ្ឋទៅវិញ។

«ខ្ញុំ..ខ្ញុំមិនអីទេ»Taehyungឃើញសកម្មភាពបែបនេះនាយរៀងចម្លែកចិត្តបន្តិចដែរព្រោះមិនស្មានថាJungkookមើលរំលងការសម្តែងរបស់បងប្រុសរបស់ខ្លួន ហើយមកជួយខ្លួនបែបនេះទេ។

«បងត្រឡប់ទៅវិញសិនទៅ ខ្ញុំដល់ម៉ោងត្រូវជូតខ្លួនឲTaehyung ហើយ មានរឿងអីចាំនិយាយគ្នាពេលក្រោយ»Jungkookក៏បន្តទៅកាន់អ្នកម្ខាងទៀត។

«ចឹងបងមិនរំខានឯងទេ»Taesungដឹងថាខ្លួនឯងលែងសំខាន់ចំពោះJungkookដូចមុន នាយក៏ខឹងចិត្តហើយក៏ក្រោកឈរទាំងក្តាប់ដៃជាប់មុននឹងដឹកដៃម្តាយរបស់ខ្លួនដើរចេញទៅទាំងមិនអស់ចិត្ត។

«លោកមិនបារម្ភពីTaesungទេហ្អេស ក្រែងគេជាស្នេហាដំបូងរបស់លោកហ្អី? លោកធ្វើបែបនេះមិនខ្លាចគេខឹងទេហ្អេស?»
Taehyungឆ្លៀតពេលនោះក៏សួរទៅកាន់រាងក្រាស់ទាំងចម្លែកចិត្ត។

«ពីមុនតែមិនមែនពេលនេះទេ ដកដៃចេញទៅយើងដឹងថាមុខរបួសរបស់ឯងឈឺ ចាំយើងយកថ្នាំមកលាបឲ»Jungkook ក៏និយាយត្រឡប់ទៅវិញធ្វើដូចជារឿងធម្មតា នាយកំលោះសង្កេតដឹងថារបួសរបស់Taehyungមិនស្រួលតាំងពីចូលមកដល់ម្ល៉េះ ចឹងហើយទើបនាយប្រញាប់ឲពីរនាក់ម្តាយកូននោះត្រឡប់ទៅវិញ ដើម្បីបានពិនិត្យមុខរបួសរបស់Taehyung។

«លោកមិនគិតថាខ្ញុំធ្វើបាបTaesungដូចអ្វីដែលគាត់បាននិយាយទេហ្អេស?»រាងស្តើងក៏សួរបន្ត។

«យើងមិនមែនល្ងង់មើលមិនដឹងទេ ដៃរបស់ឯងជាប់សេរ៉ូម ឯងមានកម្លាំងឯណាទៅរុញគេខ្លាំងដល់ថ្នាក់នោះទៅ»នាយកំលោះក៏តបទៅវិញហើយក៏សើចចុងមាត់។

«Jungkookវាមិនដូចជាលោកទេ កាលពីមុនTaesungនិយាយ អ្វីក៏លោកជឿតាមគេដែរ ហេតុអីពេលនេះមិនជឿ? »កាន់តែនិយាយTaehyungនាយកាន់តែបានចិត្តពេលដែលដឹងថាខ្លួនអាចយកឈ្នះបងប្រុសល្អក្លែងក្លាយរបស់នាយ។

«បើយើងប្រាប់ឯងថាយើងមកឮការសន្ទនារវាងឯងនឹងគេ ឯងគិតយ៉ាងម៉េច?»Jungkookក៏តបទៅវិញ។

«ពិតមែនហ្អេស?? លោកមកដល់តាំងពីពេលណា?បានឮអ្វីខ្លះ?»មុខរបស់ Taehyungចាប់ផ្តើមក្រហមបន្ទាប់ពីបានឮJungkookនិយាយមែននេះព្រោះការសន្ទនារាវងពួកគេទាំងពីរនាក់មុននេះបានប្រកែកគ្នារឿងរបស់រាងក្រាស់ហើយនាយថែមទាំងនិយាយទាំង ជឿជាក់ទៀតផង ដល់ពេលដែលបានដឹងថាម្ចាស់គេបានមកស្តាប់ឮបែបនេះនាយធ្វើអ្វីលែងត្រូវ។

«ពេលដែលគេមកដល់ ក៏មានអ្នករាយការណ៍ទៅប្រាប់ យើងក៏ប្រញាប់បកឡានមកវិញភ្លាមៗព្រោះតែមិនទុកចិត្ត ចៃដន្យក៏មកឮពួកឯងនិយាយគ្នា បើសួរថាស្តាប់ឮអ្វីខ្លះ ឮច្រើនណាស់»រាងក្រាស់ ដឹងថាTaehyungកំពុងតែអៀន នាយក៏ញ៉ោះគេថែមហើយថែមទាំងលួចសើចកាយវិការរបស់គេទៀតផង។

«គឺថា..ពាក្យដែលខ្ញុំនិយាយទាំងប៉ុន្មានលោកមិនចាំបាច់យកទៅគិតទេ ខ្ញុំចេះតែនិយាយឲតែបានឈ្នះ មិនយកជាការទេ សុំទោស បើខ្ញុំនិយាយខុស»Taehyungក៏តបទៅវិញទាំងមិនហ៊ានមើលមុខរបស់Jungkookចំ។

«មិនអីទេ ពាក្យដែលឯងនិយាយមិនខុសទេ វាសុទ្ធតែជាការពិត ឯងមិនចាំបាច់សុំទោសទេ..ហើយងើបមុខឡើងមក គេប្រហែលជាទះកំផ្លៀងឯងខ្លាំងផងបានជាមានស្នាមក្រហមខ្លាំងបែបនេះ ឈឺខ្លាំងដែរទេ»Jungkookក៏ស្រដីតបទៅវិញហើយក៏ទាញមុខរបស់Taehyungឡើងលើបន្តិចដើម្បីមើលកន្លែងTaesungគេបានទះមុននេះ នាយក៏បាមសួរទៅកាន់រាងស្តើងដោយការព្រួយបារម្ភ ហើយក៏យកដៃទៅស្អំលើថ្ពាល់របស់គេទៀតផង។

«មិនឈឺទេ»រាងស្តើងក៏តបទាំងមុខក្រហមងំត្រឡប់ទៅវិញ។

«យើងចង់ដឹងថាឯងនិយាយគ្នាពីអីបន្ត ទើបមិនចង់ចូលមកភ្លាមៗ តែបើដឹងថាគេទះឯងខ្លាំងបែបនេះ យើងមិននៅចាំស្លាប់នៅខាងក្រៅទេ»នាយកំលោះនិយាយបណ្តើរអង្អែលផែនថ្ពាល់របស់ Taehyungបណ្តើរធ្វើឲអ្នកដែលត្រូវបានគេធ្វើបែបនេះដាក់មុខកាន់តែក្តៅឡើងៗ។

«បានហើយ! លោកធ្វើបែបនេះ កាន់តែធ្វើឲខ្ញុំយល់ច្រឡំហើយ ចេញទៅវិញបានហើយ»កំពុងតែមានអារម្មណ៍ល្អសុខៗភ្លាមនោះTaehyungក៏ស្រាប់តែនឹកឃើញដល់រឿងចិញ្ចៀនដែលនៅលើដៃរបស់Taesungមុននេះនាយក៏ក្រវាសដៃរបស់រាងក្រាស់ចេញពីមុខរបស់ខ្លួន។

«យ៉ាងម៉េចទៀតហើយ?យើងតាមចិត្តរបស់ឯងមិនទាន់ទេ សុខៗក៏ខឹង»Jungkookក៏សួរបកទៅវិញទាំងធ្វើឆ្ងល់ព្រោះមិនយល់ពីអ្វីដែលTaehyungគេចង់បានឲពិតប្រាកដ។

«លោកនៅទាក់ទងគ្នាជាមួយTaesungត្រូវទេ? បើចឹងលោកកុំគួរធ្វើល្អជាមួយខ្ញុំអី ព្រោះបន្តិចទៀតនេះពួកយើងអាចក្លាយជាសត្រូវនិងគ្នាក៏ថាបាន ខ្ញុំមិនចង់មានអារម្មណ៍ល្អជាមួយលោកទេ ថ្ងៃស្អែកនេះខ្ញុំឲJiminមកទទួលខ្ញុំ ត្រឡប់ទៅវិញ ខ្ញុំមិនចង់ធ្វើជាឆ្អឹងទទឹងករបស់លោកនិងTaesungទេ»រាងស្តើងក៏ស្រដីប្រាប់ទៅកាន់Jungkook នាយខ្លាចថាបើគេបន្តធ្វើល្អដាក់នាយបែនេះបន្តិចទៀតនាយអាចនឹងកើតកូនចិត្តឬមានអារម្មណ៍ល្អជាមួយគេម្តងទៀត បើសិនជាចុងបញ្ចប់នាយត្រឹមតែជាកូនអុកជំនួសដដែរ នាយមិនចង់បន្តទៀតនោះទេ បញ្ចប់ពេលនេះជាជម្រើសដ៏ល្អបំផុតសម្រាប់នាយ ព្រោះនាយមិនចង់ត្រូវឈឺចាប់ម្តងទៀតព្រោះតែរឿងដដែរនោះទេ។

«ឯងគិតដល់ណាហើយ? អ្នកណាថាយើងទាក់ទងគ្នាជាមួយ Taesung? បើយើងទាក់ទងគ្នាមែន យើងរៀបការយូរហើយមិនមែននៅដាច់ពីគ្នាបែបនេះទេ ទទួលស្គាល់ថាគេជាស្នេហា ដំបូងរបស់យើង តែពេលនេះនិងពីមុនវាមិនដូចគ្នាទេ ឯងក៏បានឃើញមុននេះ យើងមិនបានចាប់អារម្មណ៍ជាមួយគេទេ បើយើងទាក់ទងគ្នាជាមួយគាត់មែន មនុស្សដំបូងដែលយើងគួរតែជួយជាគាត់មិនមែនឯងទេ នេះដល់ថ្នាក់គេដួលនៅលើឥដ្ឋយើងមិនជួយលើកផង ឯងគិតថាយើងទាក់ទងគ្នាយ៉ាងម៉េច? ល្ងង់មែន!»

Jungkookឮអ្វីដែលរាងស្តើងនិយាយរួចនាយក៏សើចទាំងហួសចិត្តមិនយល់ថាគេយកអីមកគិតបានជាគិតថានាយជាមួយនិង
Taesungទាក់ទងគ្នា ទាំងដែលទង្វើរបស់នាយបញ្ជាក់យ៉ាងច្បាស់ៗថាអ្នកណាជាមនុស្សនៅក្នុងចិត្តរបស់នាយ អ្នកកំលោះក៏បក
ស្រាយប្រាប់ទៅកាន់Taehyung ហើយចុងក្រោយនាយថែម
ទាំងបានបន្លំយកដៃទៅអង្អែលក្បាលរបស់រាងស្តើងទៀតផង។

«បើលោកមិនបានទាក់ទងគ្នាជាមួយគាត់ទេ ហេតុអីនៅលើដៃរបស់គាត់មានចិញ្ចៀនភ្ជាប់ពាក្យរបស់ខ្ញុំ? មិនមែនលោកឲវាទៅគាត់ទេហ្អេស?»Taehyungក៏សួរបកទៅវិញ។

«អត់ទេ ឯងច្រឡំទេដឹង ចិញ្ចៀនរបស់ឯងនៅម៉ាក់ មិនមែននៅយើងទេ តាំងពីថ្ងៃដែលឯងចេញទៅ ចិញ្ចៀនមួយវង់នោះម៉ាក់គាត់ជាអ្នករក្សារទុក យើងមិនដែលបានប៉ះវាទេ សញម្បីតែចិញ្ចៀនរបស់យើងក៏គាត់យកទៅទុកដែរ»រាងក្រាស់ក៏ក្រវីក្បាលហើយតបទៅវិញ ថែមទាំងបានបង្ហាញដៃម្រាមដៃនាងទទេររបស់ខ្លួនឲទៅ អ្នកម្ខាងទៀតបានឃើញទៀតផង។

«ចឹងមានន័យថាពាក្យដែលគាត់និយាយជាពាក្យកុហកហ្អេស? ពិតជាមិនចេះខ្មាស់គេពិតមែន! គួរឲអស់សំណើចណាស់» បានឮចម្លើយចេញពីមាត់របស់Jungkookច្បាស់ៗបែបនេះ រាងស្តើងក៏ទប់សំណើចលែងជាប់ ហើយក៏សលចចេញមកហាក់ដូចជា វាជារឿងកំផ្លែងណាស់អញ្ចឹង។

«សើចស្រួលណាស់ ប្រយ័ត្នតែដាច់មុខរបួសមិនជូនទៅពេទ្យទេ ដេរឆៅនៅផ្ទះឲហើយ ចាំមើលទៅ»នាយកំលោះឃើញបែបនេះក៏លួចញញឹម តែមិនចង់ឲរាងស្តើងចាប់បាននាយក៏ធ្វើជាលើករឿង របួសចាស់របស់Taehyungយកមកនិយាយវិញ។

«លោកមិនមែនជាខ្ញុំ លោកមិនដឹងថារឿងនេះវាកំផ្លែងប៉ុណ្ណាទេ» កំលោះតូចក៏តបទៅវិញ ចំណែកឯអ្នកម្ខាងទៀតបានឃើញរូបភាព កំរនៅចំពោះមុខខ្លួនបែបនេះ នាយក៏មិនអាចហាមខ្លួនឯងមិនឲញញឹមបានដូចគ្នា។

«ឯងដូចជាខ្វល់ពីទំនាក់ទំនងរបស់យើងនិងTaesungដល់ហើយ ចុះឯងវិញ ជាមួយនិងJiminម្នាក់នោះ យ៉ាងម៉េចដែរ? ត្រូវជាអ្វីនិងគ្នាឲប្រាកដឃើញឯងរំលឹកពីឈ្មោះរបស់គេរហូតមួយម៉ាត់ណាក៏ Jiminដែរ»ពេលនេះដល់វេនJungkookម្តងហើយ ឆ្លៀតឱកាសពេលដែលពួកគេកំពុងតែនិយាយត្រូវរ៉ូវគ្នា នាយក៏បានលួចសួរពីរឿងមួយនេះ ព្រោះនាយគេងមិនលក់ច្រើនថ្ងៃហើយព្រោះតែរឿងមួយនេះពេលនេះឱកាសល្អត្រូវតែសួរឲច្បាស់ទើបបាន។

«Jiminហ្អេស? ខ្ចិលប្រាប់លោកណាស់»Taehyungក៏តបទៅវិញហើយក៏សើចឮៗ។

«ឯងលេងខូច!មិនស្មើភាពគ្នាទេ អ្វីដែលឯងសង្ស័យយើងប្រាប់ឯង អស់ហើយ ដល់វេនយើងហើយ មិនប្រាប់មិនបានទេ លឿនឡើងមនុស្សកំពុងតែចង់ដឹង យ៉ាងម៉េចមិនចង់ប្រាប់ ឬមួយឯងទាក់ទងគ្នាពិតមែន?»រាងក្រាស់ក៏ធ្វើមុខក្រញ៉ូវ Taehyungកាន់តែលាក់បាំង Jungkookគេកាន់តែចង់ដឹង នាយថែមទាំងបានទាញចង្កេះរាងស្តើងចូលមកកាន់តែជិតខ្លួនទៀតផង ធ្វើឲសមីខ្លួនគេស្រឡាំងកាំងជាខ្លាំង។

«យ៉ាងម៉េច? លោកគិតថាខ្ញុំហើយនិងគេទាក់ទងគ្នាមែនទេ? ហិៗ ខ្ញុំពិតជាចង់ឲលោកឃើញទឹកមុខរបស់លោកពេលនេះខ្លាំងណាស់ វាគួរឲអស់សំណើចណាស់ ចាំបន្តិចខ្ញុំថតឲលោកមើល.. នេះឃើញទេ កំផ្លែងណាស់! ហាសហា..អីយ៉ូយចុកពោះណាស់សើចខ្លាំងពេក....»បន្ទាប់ពីបានឃើញទឹកមុខក្រញ៉ូវរបស់រាងក្រាស់ធ្វើឲ Taehyungគេទប់សំណើចមិនបាន គេថែមទាំងបានទាញទូរស័ព្ទថតមុខរបស់Jungkookឲសមីខ្លួនគេមើលទៀតផង មិនដឹងថាថ្ងៃនេះជាថ្ងៃអីទេ មានរឿងកំផ្លែងច្រើនណាស់ធ្វើឲTaehyungគេ សើចឡើងរឹងពោះ ចំណែកឯរាងក្រាស់បានដឹងថាគេកំពុងតែញ៉ោះខ្លួនបែបនេះនាយទ្រាំមិនបានក៏អោនទៅលួចថើបមាត់របស់គេ ។

«សើចសប្បាយណាស់មែនទេ! ប្រាប់ភ្លាមមក Jiminម្នាក់នោះគេត្រូវជាអ្វីជាមួយនិងឯង បើមិនចឹងទេយើងថើបឯងឲស្លេកមាត់មិនខានទេ លឿនឡើង»Jungkookបន្ទាប់ពីបានលួចថើបរាងស្តើងរួច នាយក៏បាននិយាយគំរាមដើម្បីជំរិតយកចម្លើយពីគេទៀតផង។

«អូខេៗ ខ្ញុំព្រមប្រាប់ក៏បាន.. តែលោកប្រលែងខ្ញុំសិនទៅ ឈឺណាស់»Taehyungក៏តបទៅវិញហើយក៏ចង្អុលទៅមុខរបួសរបស់នាយ ព្រោះJungkookអោបចង្កេះរបស់នាយខ្លាំងពេកធ្វើឲឈឺដល់មុខរបួសរបស់នាយដែលទើបតែត្រូវបានTaesungប៉ះមុននេះ។

«ប្រាប់មកលឿនឡើង យើងចង់ស្តាប់»Jungkookក៏យល់ព្រមប្រលែងដៃចេញពីចង្កេះរបស់កំលោះតូចហើយក៏អង្គុយយ៉ាងស្ងៀមចាំស្តាប់ចម្លើយចេញពីមាត់របស់គេយ៉ាងយកចិត្តទុកដាក់។

«ព្រះអើយ! ភ្នែករបស់ខ្ញុំ បានមើលឃើញស្អីហ្នឹង! មិនគួរទេ គួរឲខ្ពើមខ្លាំងណាស់»មិនទាន់តែបានឆ្លើយផងក៏ស្រាប់តែមានសម្លេងជនទី3ចូលមកកាត់ចង្វាក់ពួកគេទាំងពីរ។

«ជ្រេញខ្លាំងណាស់លោកអើយ»YoonGiក៏បន្ត មិនដឹងថាពួកគេទាំងពីរមកឈរនៅមាត់ទ្វារតាំងពីពេលណានោះទេ មិនដឹងថាបានឃើញអីខ្លះបានជាម្នាក់ៗដូចជាជ្រេញនិងពីរនាក់ដែលនៅលើគ្រែដល់ថ្នាក់នេះ។

«ពួកបងមកតាំងពីពេលណា ពិតជាគ្មានសុជីវធម៌មាន មកអើតមើលបន្ទប់គេដោយគ្មានការអនុញ្ញាតិអត់មានរបៀបទាំងបងទាំងប្អូន»ភ្លាមនោះJungkookក៏បានស្តីឲបងៗរបស់ខ្លយនព្រោះតែពួកគេចូលមកកាត់ដាច់អស់ការសន្ទនារបស់ពួកគេទាំងពីរ កំពុងតែដល់កន្លែងសំខាន់ផង។

«សុំទោសយើងមិនបានមកលួចស្តាប់ទេ NamJoonវាជាអ្នកមកលួចស្តាប់យើងគ្រាន់តែឆ្ងល់ថាមានរឿងអីបានវាមកអើតមើលបន្ទប់របស់ឯង តែគួរឲស្តាយណាស់មិនគួរអើតមើលតាមវាសោះ ខូចភ្នែករបស់យើងអស់ហើយ»YoonGiក៏និយាយឌឺដងមកកាន់ប្អូនប្រុសរបស់ខ្លួនវិញ។

«YoonGiបងមកដល់ល្អហើយ Jungkookគេកំពុងតែចង់ដឹងថា Jiminហើយនិងខ្ញុំត្រូវជាអ្វីនិងគ្នា គេប្រច័ណ្ឌខ្ញុំជាមួយJimin បងយល់ថាវាកំផ្លែងដែរទេ»ចំណែកឯTaehyungគេមិនបានខ្វល់នោះទេ គេក៏បានងាកទៅសួរYoonGiពីរឿងដែលនាយហួសចិត្តមុននេះដើម្បីចែកគ្នាហួសចិត្ត។

«ហេតុអីត្រូវសួរYoonGi ឬមួយបងដឹងរឿងដែរ?»Jungkookក៏ សួរបន្តហើយថែមទាំងសម្លក់បងប្រុសរបស់ខ្លួនទៀតផង។


You are reading the story above: TeenFic.Net