ep:5[ កូនទន្សាយតូចកំពូលហាច់?!]

Background color
Font
Font size
Line height

ep:5 [ កូនទន្សាយតូចកំពូលហាច់?!]

កែវភ្នែកទាំងគូរសម្លឹងគ្នាទៅវិញទៅមកដោយអារម្មណ៍វិល់ ដូចជានិស្ស័យ ។

" យើងបញ្ជារមិនអោយអ្នកណាមកទីនេះ ឯងជំទាស់បញ្ជារ " ជុងគុកប្រើមុខឃៅសម្លឹងរាងតូច
( មុខគេហេតុអីក៏ស្រដៀង នាងបែបនេះ) ជុងគុកគិតក្នុងចិត្ត

" លោកជា រាជបុត្រនឹងមែនទេ "ថេយ៉ុងចង្អុលជុងគុក

" ប្រហើនម៉េចក៏ឯងហ៑ានចង្អុលយើង ចង់ដាច់ដៃមែនទេ " សម្លេងរឹងកំព្រិះបង្ករអោយអ្នកម្ខាងទៀតភ័យបេះដូងលោតធ្លាយចង់ដោយទាំងសួត ។

" ខ្ញុំ~~~ ខ្ញុំម្ចាស់សូមរាជទានទោស " រាងតូចនិយាយញ័រៗ

( អីក៏និស្ស័យម្លេះ suga dadyនេះ )

" ឯងឈ្មេាះអី "
" អឺ អឺ~~~ គីម ថេ~យ៉ុង ក្រាបទូ~ល "
រាងតូចនិយាយដោយឈ្ងក់មុខនឹងដី

" យើងនិយាយជាមួយឯងឯងមើលទៅស្មៅទៅវិញ " បញ្ចប់សំដីជុងគុកបន្ទាបខ្លួនបន្តិចអោនចាប់ផ្ងើយចង្ការ កែវភ្នែកទាំងគូរសម្លឹងមើលគ្នាទៅវិញទៅមក

(ធ្វើយ៉ាងមិចទៅអាថេយ៍អើយ~~~ នឹកៗ )

" ខ្ញុំម្ចាស់ អត់មានចេតនាល្មើសបញ្ជារទ្រង់ទេ" រាងតូចប្រើទឹកមុខកំសត់បើកភ្នែកម៉ក់ៗយ៉ាងគួរអោយស្រឡាញ់ បន្ទន់ចិត្តរាងក្រាសអោយលង់នឹងខ្លួន

" យើងលើកលែងទោសអោយឯងបាន ប៉ុន្តែ....ត្រូវមានលក្ខណ្ឌ " ជុងគុកនិយាយបង្អូសទាំងភ្នែកមើលមុខថេយ៉ុងមិនឈប់

" អី ~ អីទៅ ~~~~"

" យប់នេះឯងត្រូវទៅដំណាក់យើង " រាងក្រាសក៏ឈប់សកម្មភាពញោចដើរចាកចេញពីទីនេាះដោយញោចស្នាមញញឹមចុងមាត់។

ឯថេយ៉ុងវិញមុខកំសត់រលីងរលោង បែរក្រោយឃើញថារាងក្រាសដើរទៅបាត់

" ហាសហា ~~~ ចាញ់បោកមួយបាត់ មិនស្មានថារាជបុត្រអីល្ងង់យ៉ាងនេះ ហាសហា~~~ មើលទៅគំរោងវាមិនពិបាកទេ តែក៏គួរអោយស្តាយមុខសង្ហារៗដែរ តែធ្វើមិចមិនចង់ស្លាប់ទាំងក្មេងចឹងទេ "

ថេយ៉ុងសើចសប្បាយក្នុងចិត្តដែរគំរោងបានសម្រេចជំហ៑ានទី១ ទាំងមិនដឹងថារាងក្រាសកំពុងតែពួននៅក្រោយដើមឈើលបស្តាប់។

" យើងនឹងកំដរកូនទន្សាយតូចលេងល្បែងមួយនេះ "

+រាជដំណាក់

" ទៅសុីបមើលថាកូនទន្សាយតូចរបស់យើង កំពុងតែធ្វើអី " រាងក្រាសប្រាប់ សិ ចេបា ទើបបញ្ជារអោយមកវិញ និងប្រាប់រឿងរ៉ាវដែលជួបមុខមនុស្សមុខដូចកូនទន្សាយតូច។

" ក្រាបទូល"
" កុំថាយើងមិនចាំកូនទន្សាយតូច គ្រាន់តែបន្លំខ្លួនជាមនុស្សប្រុសនេាះ ក្លិនវ៉ាន់នីឡានៅជាប់នឹងច្រមុះយើងនៅឡើយទេ "

មែនហើយ គ្រាន់តែជាមនុស្សប្រុស កុំថានាយមិនស្គាល់ ឃើញរង្វង់មុខតូចច្រមិចគួរអោយថ្នាក់ថ្នម
ប្រហែលទៅហើយ ថែមទាំងក្លិនទៀតទើបធ្វើអោយកាន់តែច្បាស់តែម្តង ។

+ថេយ៍~~~

រាងតូចច្រឡឹងដើរចុះដើរឡើងទៅវិញទៅមកខួរក្បាលគិតយ៉ាងស្មុកស្មាញ ។

" ធ្វើយ៉ាងមិចទៀតទៅ ហុីយ~~~ ធ្វើយ៉ាងមិចៗ ហូយ ឈឺក្បាល " ថេយ៉ុងគិតស្មុគដើរចុះដើរឡើង យប់នេះជួបរាងក្រាសធ្វើយ៉ាងមិច

" អារាជបុត្រនេាះមើលទៅមិនល្ងង់ទេ ណាមួយឯងគ្មានចេះវាយស្អីផង ស្រួលមិនស្រួលមិនទាន់បានធ្វើស្អីផងសម្លាប់ឯងវិញទៅគិតយ៉ាងមិច តែបើសម្លាប់បានសម្រេចចេញមកក៏មិនរួចខ្លួនទៀត គិតៗអាថេយ៍អើយ ~~~~ អរ "

ថេយ៉ុងស្រាប់តែមានស្នាមញញឹមដូចដាយមន ព្រេាះគិតឃើញគំនិតល្អនេាះអី ។

+យប់

តុបៗ សម្រឹបជើងតូចៗទាំងគូរ រាងស្តើងដើរយ៉ាងរហ័ស កណ្តាលផ្លូវដើរដែលមានអ្នកយាមឈរនៅយាមសងខាងចំហៀង ដើរបានមួយសន្ទុះរាងស្តើងមុខតូចច្រមិចគួរអោយថ្នាក់ថ្នម លាបបបូរមាត់រាងក្រហម ថ្ពល់ក្រមុំផ្កាឈូក បានឈប់មុខទ្វារដំណាក់រាងក្រាស បិទភ្នែកសម្រួលអារម្មណ៍ ។

" ហូ ធ្វើអារម្មណ៍អោលល្អ អាថេយ៍ ឯងអាចធ្វើបានតាំងអារម្ម៍ៗ តាំងចិត្តអោយស្ងប់ ស៑ូៗ "

( ស៑ូៗ ទេាះងាប់ក៏ដោយ😭) គិតក្នុងចិត្ត

តាំងអារម្មណ៍ដកដង្ហើមចេញចូលមុននឹងចូលក្នុងបន្ទប់។

" ងងឹតម្លេះ " ថេយ៉ុងត្អូញទាំងភាពញ័រញាក់ ស្រៀវឆ្អឹងខ្នង បន្ទប់ងងឹតឈឹងមើលអីមិនឃើញ ។

(ហ្ហឹកៗ ស្រៀវឆ្អឹងខ្នងណាស់ម៉ាក់អើយ មិនដែលដឹងសេាះថាអារាជបុត្រនឹងក្រអត់មានលុយទិញទាន )និយាយយំក្នុងចិត្ត

ក្រិប~~~
" អាយ ~~~~" ទ្វារបិទភ្ញាក់ថេយ៉ុងស្រែកក្រញាងខ្លួន ហក់ទៅលើគ្រែ

" ហ្ហឹកៗ ម៉ាក់អើយកូនខ្លាចខ្មោច " ថេយ៉ុងស្រែកមួយទំហឹង យំរកម៉ែរកឳ

នៅសុខៗទ្វារបង្អួចធ្វើអោយបន្ទប់មានពន្លឺមើលឃើញទិដ្ឋភាពនៅក្នុងបន្ទប់ឡើងវិញ រាងក្រាសចនជុងគុក ឈរនៅពីមុខគ្រែ។

" ហើយកោកឯងមកឈរស្អីនៅត្រង់នឹង មនុស្សលស់ព្រលឹងចង់ងាប់ "

រាងក្រាសដើរមកជិតរាងតូចម្តងមួយជំហានៗ មុខមាំគ្មានជាតិ ខិតទៅជិតផ្ទៃមុខតូចច្រមិចបន្តិចម្តងៗ
កែវភ្នែកសម្លឹងមើលគ្នាយ៉ាងជិត

" អាយ~~~~~"

ឌឺក!

មួយជើងរាងស្តើងធាក់ មាឌធំធ្លាក់ពីលើគ្រែ
"😓 អូ យ មិចក៏នាងហ៑ានធាក់យើង " ជុងគុកងើបឡើងស្តីអោយរាងស្តើងផាំងៗ រាងស្តើងក៏មិនណយតមាត់មិនដាច់

" អ្នកណាអោយមកធ្វើអោយមនុស្សភ័យធ្វើស្អី កុំមកបន្ទោសគេ "

" កុំភ្លេចអោយសេាះយើងជារាជបុត្រ ចង់ដាច់កស្លាប់ណាស់ហេស~~~"

( អើ ...មែនហើយភ្លេចអោយឈឹង អាថេយ៍អើយ តិចដាច់ក្បាលមិនទាន់ស្គាល់ជាតិប្តីទៅ មិនបានទេមិនបានទេ យកចិត្តអាបុិនេះសិន ) និយាយកនុងចិត្ត

ថេយ៉ុងខំប្រឹងប្រើទឹកមុខគួរអោយស្រឡាញ់ព្រិចភ្នែកញាប់ដើម្បីបន្ទន់ចិត្តអង្គម្ចាស់ អាបុិនៅចំពេាះមុខ

" អោយ​ អ្នកអង្គម្ចាស់ព្រះថ្លៃជីវិតដង្កល់លើមាសអើយ សម្បាញ់មិញខ្ញុំម្ចាស់គ្រាន់តែលេងសើចតែប៉ុណ្ណេាះ​ទ្រង់កុំយកទោសខ្ងុំម្ចាស់អីណា...ណា​''

''ងាយពេកទេដឹងកូនទន្សាយតូច​​​'' រាងក្រាស់និយាយមួយៗ​កែវភ្នែកពពេញដោយមន្តស្នេហ៍​​​​

'' ចឹង​ៗ ទ្រង់ចង់អោយខ្ញុំធ្វើអីក៌បានដែរទ្រង់ទុកជីវិតអោយកូនចាបកូនប្រៀបម្នាក់នេះណា...''

(​តាបុិមុខកញ្ចាស់) និយាយក្នុងចិត្ត

'' ចឹងយើងគួរទារសំណងយ៉ាងមិច''នាយបង្ខិតមុខនិយាយខ្សឹបៗជិតត្រចៀកថេយ៉ុងទាំងខាំញិចៗ

ផង

'' អឺ...អឺ '' ថេយ៉ុងមុខក្រហមងាំង​បេះដូងសឹងផ្ទុះ

( អេស...មិចក៏មកអៀននឹងតាបុិមុខកញ្ចាស់នឹងវិញ​ កុំភ្លេញភាំរកិច្ចណា​ អាថេយ៍ អោកាស

មកដល់ត្រូវតែចេះចាប់) និយាយក្នុងចិត្ត

'' អោយខ្ញុំម្ខាស់បម្រើទ្រង់ល្អទេ ព្រះពរ"ថេយ៉ុងបញ្ចេញទឹកមុខទាក់ទាញ ទាញរាងក្រាស់ផ្ដួលទៅលើ

គ្រែហើបខ្លួនអង្គុយលើពោះរាងក្រាស។ ជុងគុកវិញគាំងមិនស្ទើរកូនទន្សាយតូចចង់រំលោភខ្លួន។

"ចង់ចាប់ផ្តើមពីណាទៅមុនព្រះពរ ត្រង់នេះ រឺក៏ត្រង់នេះ" ដៃស្រឡូនបង្អូសពីបបូរមាត់រាងក្រាសរហូតដល់កូនប្រុសរបស់នាយថើរៗ ()នាយហេាះហើរស្រាវស្រើបពេញខ្លួន។

"ហឹម...ឈប់ៗ"ជុងគុកគ្រហឹមបន្ទិចចាប់ដៃស្រឡូនជាប់

នេះកូនទន្សាយតូចប្រហើនពេកទេដឹង មិនខ្លាចនាយរំលោភទេយ៉ាងមិច បានមកហាច់ដល់

ថ្នាក់នេះ !អត់ខ្នាញ់បាន។

"ទ្រង់មិនចូលចិត្តខ្ញុំម្ចាស់មែនទេ"ថេយ៉ុងញិញក់ទាញអាវសំយេះស្មាបញ្ចេញសាច់សខ្ចីសឹងតែអោយរាងក្រាសឈាមច្រមុះភ្លាមៗ

( ហេសៗ បើមិនលង់ទេមិនមែនអាថេយ៍ទេ យើងទាំងស្អាតទាំងទាក់ទាញយ៉ាងនេះបើមិនលង់

មានតែខ្វាក់ភ្នែកទេ) ថេយ៍និយាយក្នុងចិត្តយ៉ាងជឿជាក់ទៅលើសម្រស់ខ្លួន។

ភ្លាមៗជុងគុកក្រឡាសថេយ៉ុងអោយនៅពីក្រោមខ្លួន ដៃមាំចាប់សង្កត់ដៃស្រឡូនទាំងខ្លួន ផ្អឹបនឹងពូក ផ្ទៃមុខរំកិលខិតទៅជិតផ្ទៃមុខដ៏ផូរផង់បន្ទិចម្តងៗ។ថេយ៉ុងវិញក៏ខំបិទភ្នែក

"អា+...''

រាងក្រាស់ភ្លាមៗទាញភួយដណ្តប់ពេញថេយ៍មួយតួខ្លួន ដោយខ្លួនសង្គ្រប់នៅលើកាយតូចដដែរដៃសង្កត់ជាយភួយទាំងសងខាង។

"មើលលែង"ថេយ៍ខំរើបម្រាស់ខ្លួននិយាយទាំងខឹង ជុងគុកក៏សើចក្អឹកៗសើចនឹងរាងតូច

" ខឹកៗ....ហាសហា!"

" លែង មើលមកសើចស្អី"ថេយ៍ស្រែកចេញពីភួយ​ មួម៉ៅណាស់លោកអើយអាធ្វើសុីអារម្មណ៍មធ្យមទេ ណាស់អាយកភួយមកគ្របហប់ខ្យល់សឹងស្លាប់នៅអាfreeអាសង្គ្របលើទៀត កិន()នេះចង់សំប៉ែត។

"សើចនឹងទន្សាយខ្លះនឹងហើយ ហាសហា...''

"លែង...លែងមើលហប់ណាស់ ហឹកៗហឹកៗ"អស់ជម្រើសថេយ៍ក៏ជំទាលស្រែកយំ

"អូៗ យំហើយហេស"ជុងគុកនិយាយញេាះថេយ៉ុងសើចតិចៗរួចចាប់ខ្ចប់រាងតូចរុំភួយដូចអន្សមជ្រូកលីដាក់លើស្មាយកទៅបេាះក្នុងអាងទឹក

ព្រូង...

"អូយ...ខឹកៗ"ថេយ៉ុងចេញពីភួយដៃច្រូតមុខឈ្លក់ទឹកខឹកៗ

" ស្រង់ទឹកអោយយើង"ជុងគុកនិយាយព្រមទាំងស្រាយអាវទំលាក់ចុះ រាងកាយហាប់ណែនសាច់ដុំធំៗថេយ៍មើលចំហមាត់ស្រក់ទឹកមាត់កខ្លាក់។

"ជូតទឹកមាត់ចេញផង"

'' អឺ...អឺម ខ្មាស់គេណាស់លោកអើយ''​ថេយ៉ុងយកដៃខ្ទប់មុខដោយភាពអៀនខ្មាស់

" ហើយ ឈប់សិនទ្រង់ហៅខ្ញុំមកងូតទឹកអោយទ្រង់?"

"មែនហើយ យ៉ាងមិចគិតថាយើងហៅមកធ្វើអី"

( គាំងថ្លើមណាស់លោកអើយ)
និយាយក្នុងចិត្តថេយ៍

និយាយពីថាមុខថេយ៍ពេលនឹងឡើងគាំងនិយាយមែនដំបូងស្មានតែអោយមកបម្រើ អាងរកវិធីទាក់តែម៉ែអើយ អោយងូតទឹកអោយសេាះ គំរោងរលាយខ្ទិចគ្មានសល់។

"ងូតអោយយើងលឿនឡើង"រាងក្រាសចុះទៅក្នុងអាងទឹកបែរខ្នងដាក់រាងតូច

"ដឹងហើយក្រាបទូល"មាឌតូចនិយាយមុខក្រម៉ូវមុននឹងធ្វើកិច្ចការដ៏ធំអោយព្រះអង្គម្ចាស់គឺដុះខ្នងនិងងូតទឹកអោយ តាបុិមុខកញ្ចាស់។

បន្ទាប់ពីធ្វើរឿងនេាះរួច ជុងគុកបានដេញថេយ៍ចេញពីបន្ទប់។

*នៅខាងមុខទ្វារ

" ឆឹស...ប្រើរួចក៏ដេញ ចង់ធ្វលបាបតើងច្បាស់ណាស់ព្រះអង្គម្ចាស់មុខកញ្ចាស់ ចាំមើលតែទាក់បានធ្វើបាបអោយអស់សាច់ម្តង" រាងតូចក៏ដើរចេញទាំងម៉ួម៉ៅ។

" យើងចាំតែមើលទេ កូនទន្សាយតូចកំពូលហាច់"

#អបអរថេយ៉ុងផងដែលទទួលរហ័សនាមថ្មីពីជុងគុក កូនទន្សាយតូចកំពូលហាច់។
______________________________________
សូមរង់ចាំភាគបន្ត...




You are reading the story above: TeenFic.Net