ភាគទី11 : តើគាត់ខ្ចីលុយគេទេដឹង?

Background color
Font
Font size
Line height

    ព្រឹកមិនទាន់ទេ ថេហ្យុង ត្រូវលោកយាយចូលមកដាស់អោយទៅធ្វើម្ហូបជាមួយអ្នកមីងនៅផ្ទះមួយទៀត ពេលគាត់ចូលមកគាត់ក៏អៀនមិនចង់ដាស់ដែរពេលដែលឃើញគាត់របស់គាត់កំពុងគេងអោបគ្នាដូចប្តីប្រពន្ធការថ្មីថ្មោង គិតទៅរឿងមង្គលការរវាងពួកគេ គាត់មិនបានពេញចិត្តទេ តែដោយសារកូនពៅរបស់គាត់ជាអ្នករកមក ណាមួយ មីងៗរបស់ ថេហ្យុង ក៏ប្រាប់គាត់ថាអោយតែអ្នកណាម្នាក់មើលថែគេបានទៅបានហើយទើបគាត់មិនដឹងជាប្រកែកថាម៉េច ថេហ្យុង របស់គាត់កំព្រា បានអ្នកមកស្រលាញ់បែបហ្នឹងគាត់ក៏សប្បាយចិត្តដែរ ។

ថេហ្យុង មកធ្វើម្ហូបជាមួយមីងរបស់គេនៅផ្ទះមួយទៀតដែលនៅជាប់ផ្ទះរបស់លោកយាយ ផ្ទះនៅជាប់ៗសុទ្ធតែបងប្អូន ផ្ទះលោកយាយមិនធ្វើម្ហូបទេ ម្ហូបមីងរបស់គេធ្វើមកអោយរាល់ថ្ងៃ រួចរាល់គេបានទៅសម្អាតខ្លួននិងត្រៀមទឹកក្តៅសម្រាប់ ជុងហ្គុក ព្រោះតែយប់មិញនាយក្តៅខ្លួន ឈឺក្បាល តឹងច្រមុះ ប្រហែលជាគ្រុនផ្តាសាយហើយ ។

ហេតុអីគេដឹង? ព្រោះកាលពីយប់មិញនេះ ពេលដែលគេក្រាលកំរាលគេងពីរជិតគ្នា ថេហ្យុង បិទភ្លើងនិងទម្លាក់ខ្លួនគេងភ្លាម ជុងហ្គុក ទាញគេមកជិតនិងអោបធ្វើអោយគេភ័យខ្លាំងណាស់ ។

"អ៊ួយ ...លោក!! ចង់ធ្វើអី?" ថេហ្យុង សួរទាំងបុកពោះស្ទើតែធ្លាយ ពេលដែលនាយអោបគេបែបនេះ ។

"សុំថើបមួយបានអត់?"

"ស្អីគេ? នែ៎...លោក!! ពួកយើងទើបតែឈ្លោះគ្នាព្រឹកមិញរឿងរំសាយមង្គលការ ឥឡូវមកធ្វើជាស្នឹតស្នាលជាមួយខ្ញុំធ្វើអី? ចង់យ៉ាងម៉េច?"

"ព្រោះព្រឹកមិញ ថេហ៍ ថានិងរៀបការធ្វើអី? បើរៀបការបងព្រមនិងរៀបការមិនស្ទាក់ស្ទើទៀតទេ នោះជាជម្រើសរបស់ ថេហ៍"

"ខ្ញុំមានអារម្មណ៍ថាខ្យល់ដកដង្ហើមរបស់លោកគឺក្តៅណាស់ មើល..." ថេហ្យុង រើខ្លួនលើកដៃមកស្ទាបថ្ងាសនិងកររបស់នាយ គឺក្តៅណាស់ ។

"លោកក្តៅខ្លួនហើយ ខ្ញុំទៅរកថ្នាំអោយ អ៊ួយ" ថេហ្យុង ប្រុងងើបតែ ជុងហ្គុក អោបគេជាប់ អោយនៅគេងអោយស្ងៀម ។

"មិនបាច់ទេ យប់ហើយ"

"បើដល់ស្អែក កាន់តែខ្លាំងហើយ"

"បារម្ភ?"

"គឺ...អត់ទេ!! បើលោកផ្តាសាយ អាចឆ្លងមកខ្ញុំ" ថេហ្យុង ប្រែមកធម្មតាវិញ មុននេះឡើងឆ្លេឆ្លា គេស្អប់ខ្លួនឯងចេះតែភ្លេចខ្លួន ហើយតែងតែបារម្ភពីនាយដោយមិនដឹងខ្លួនបែបហ្នឹងរហូត ។

"រងារណាស់...អោបបងតិចមក" ជុងហ្គុក រុលខ្លួនមកជិត ស៊កដៃម្ខាងរបស់ ថេហ្យុង ក្រោមកញ្ចឹងករបស់នាយ ហើយនាយអោបចង្កេះរបស់គេ នេះក៏ជាលើកដំបូងដែលគេងបែបនេះ ព្រោះកន្លងមកទោះគេងបន្ទប់ជាមួយគ្នាក៏គេងបែកគ្នាដែរ ។

ថេហ្យុង ទម្រាំដាច់ចិត្តទម្លាក់ដៃម្ខាងទៀតអោបនាយ គេអៀនណាស់ សាច់របស់នាយវិញឡើងក្តៅ អាកាសធាតុក៏ត្រជាក់ផង មានអារម្មណ៍ថាកក់ក្តៅ ចំណែកនាយកាន់តែកក់ក្តៅជាងមុនពេលមានគេអោបបែបនេះ មិនហ៊ានគិតថានិងបានបែបហ្នឹងគេ ឈឺក្បាលតិចៗផង សង្ងំបន្តិចក៏គេងលក់បាត់តែម្តង ចំណែក ថេហ្យុង បេះដូងលោកចង់ផ្ទុះទម្រាំតែគេងលក់ ។

ត្រលប់មកឥឡូវវិញ គេរៀបចំទឹកអោយនាយហើលបៗមកជិតអោនមើលនិងចង់ស្ទាបសាច់នាយថាក្តៅទៀតឬអត់? តែក៏ត្រូវភ្ញាក់ពេលនាយបើកភ្នែកមើលគេភ្លឺសៗ ។

"អ៊ួយ!!!" ថេហ្យុង ភ្ញាក់ចង់ឡោះប្រលឹង នាយបើកភ្នែកមកដូចតួរខ្មោចក្នុងរឿងយ៉ាងអញ្ចឹង ។

"ធ្វើអី?"

"ភ្ញាក់ល្អហើយ ទៅងូតទឹកទៅ ខ្ញុំបានលាយទឹកក្តៅអោយលោករួចហើយ" ថេហ្យុង ងើបឈរនិយាយទៅកាន់នាយហើយក៏ចេញទៅយ៉ាងលឿន ចំណែក ជុងហ្គុក ក៏លេចស្នាមញញឹមទាំងព្រឹក នាយក៏ងើបទៅបន្ទប់ទឹកងូតទឹកក្តៅដែលអនាគតប្រពន្ធបានរៀបចំសម្រាប់នាយ បើបានចឹងៗគួរតែឈឺអោយយូរល្អទេ?

ពេលដែលនាយកំពុងរៀបចំខ្លួន ថេហ្យុង បានទៅទិញថ្នាំមកអោយនាយតែម្តង ពេលញាំអាហារពេលព្រឹកហើយនិងបានញាំនោះអី ។

"នេះថ្នាំ!" ថេហ្យុង យកថ្នាមកអោយ ជុងហ្គុក ធ្វើមុខមិនយល់ដាក់គេ ព្រោះតែនាយឈឺ ថេហ្យុង បានអោយចាស់ៗញាំមុនទៅហើយ ពេលនេះពួកគេកំពុងញាំតែពីរនាក់ទេ ។

"ថ្នាំអ្វី?"

"ថ្នាំផ្តាសាយ មិនយកថ្នាំងងុយគេងទេ"

"ទិញពីកាល?" ជុងហ្គុក សើចតិចៗមើលមុខគេ ទៅទិញថ្នាំមកពីណាលឿនម៉្លេះ?

"ញាំទៅ សួរច្រើនធ្វើអី?" ថេហ្យុង រៀបលើកចានទៅទុកដាក់គេចពីនាយ ជុងហ្គុក ក៏យកថ្នាំមកលេប មិនមែនចប់ឆាប់ជាទេ តែនាយមានការងារត្រូវធ្វើ ពេលការហើយចាំរំអ៊ួយក៏បាន ។

"រៀបចំខ្លួនទៅ" ជុងហ្គុក ប្រាប់ទៅកាន់ ថេហ្យុង ពេលដែលគេលាងចានរួចរាល់ ។

"ទៅណា?"

"ចង់ទិញរបស់អោយលោកយាយនិងអ្នកមីង ម្សិលមិញភ្លៀង ពិបាករកទិញទៀត អូ៎...ទៅកក់សណ្ឋាគារអោយហើយតែម្តង"

"ថ្ងៃនេះហេស? នៅយូរទៀតឯណោះ"

"គិតថាការតែយើងម្នាក់មែនទេ? ណាមួយស្អែកបងទៅវិញហើយ មានការងារ"

"តើអាចសម្រាកបានប៉ុន្មានថ្ងៃ?"

"ចាំនិយាយជាមួយប៉ាសិន ឆាប់ឡើង" ជុងហ្គុក បញ្ជាក់ ថេហ្យុង អោយទៅប្តូរសម្លៀកបំពាក់ ពួកគេនិងជិះតាក់សុីដើម្បីចូលទៅក្នុងក្រុងតែម្តង មកលើកក្រោយនាយយកឡានមកខ្លួនឯងវិញងាយជាង ព្រោះពីផ្ទះរបស់ ថេហ្យុង មកដល់ក្នុងក្រុងក៏រៀងឆ្ងាយដែរ ។

ជុងហ្គុក បានអោយគេរកសណ្ឋាគារដើម្បីរៀបចំកម្មវិធីនិងសម្រាប់ភ្ញៀវសម្រាកតែម្តង បើនៅ ប៊ូសាន ទុកចិត្តលើនាយតែនីដេហ្គូ នាយមិនសូវស្គាល់នោះទេទើបពឹងអោយគេជួយរកអោយ ហើយអោយតាក់សុីជូនទៅទីនោះតែម្តងព្រោះនាយបានអោយគេយកឈ្មោះរបស់នាយទៅណាត់ទុករួចហើយ ។

"មកទីនេះធ្វើអី? វាជាសណ្ឋាគារធំលំដាប់ទី2 នៅដេហ្គូហើយណាលោក?" ថេហ្យុង សួរបញ្ជាក់ពេលឡានបត់ចូលមកទីនេះ ។

"ស្គាល់ទីនេះដែរឬ? ធ្លាន់មកមែនទេ?"

"ធ្លាប់មកមង្គលការមិត្តកាលពីឆ្នាំមុន កុំថា..."

"ចុះមក" ជុងហ្គុក ចុះទៅមុន គិតត្រូវឬអត់ទេដែលនាំមកជាមួយ? ថេហ្យុង ចុះមកតាមនាយនាំចូលមកខាងក្នុងក្រោមការស្វាគមន៍យ៉ាងល្អជាមួយឈ្មោះ ចន ជុងហ្គុក ។

ពួកគេត្រូវបានបុគ្គលិកនាំចូលទៅមើលសាលសម្រាប់រៀបចំកម្មវិធី នាយមិនយកធំពេកទេ ភ្ញៀវនាយក៏មិនច្រើនដែរ មានតែសាច់ញាតិប៉ុណ្ណោះ ។

បុគ្គលិកណែនាំកាដេគ័រ បង្ហាញកញ្ចប់នីមួយៗផងដែរ ជុងហ្គុក ចង់បានបែបស្រគាំបន្តិច អោយបែបស្រទន់មិនយកផ្កាច្រើនស្គុះស្គាយនោះទេ ថេហ្យុង ក៏ស្របតាមនាយ តែពេលខ្លះក៏ប្រកែក នាយជ្រើសកញ្ចប់កម្មវិធីថ្លៃៗខ្លាំងណាស់ តែនាយមិនខ្វល់ អោយគេនៅអោយស្ងៀមជាមួយរឿងលុយ បញ្ចេញមតិតែអ្វីដែលគេត្រូវការបន្ថែមទៅបានហើយ ។

នៅទីនេះមួយព្រឹកធំដល់ថ្ងៃត្រង់ ទើបរួចរាល់ នាយបានកក់លុយ 50% មុនរួចហើយ ឆ្លៀតពេល ថេហ្យុង សុំទៅបន្ទប់ទឹក នាយបានកក់បន្ទប់សម្រាប់ភ្ញៀវរបស់នាយមកពីប៊ូសាននៅសេអ៊ូលអោយមកសម្រាកទីនេះទាំងអស់គ្នាតែម្តង ។

ពួកគេមកញាំអាហារថ្ងៃត្រង់រួចហើយក៏បន្តទៅទិញឥវ៉ាន់ ជុងហ្គុក មិនសូវជាស្រណុកខ្លួនប៉ុន្មានទេ នាយក្តៅក្មុងខ្លួននិងឈឺក្បាលគ្រាន់តែមិននិយាយ ។

ជុងហ្គុក បានបញ្ជារទិញសម្លៀកបំពាក់សម្រាប់គ្រួសាររបស់ ថេហ្យុង ស្លៀកថ្ងៃនោះហើយផ្តាំអោយពួកគាត់កាត់ឈុតប្រពៃណីម្នាក់មួយឈុតនាយជាអ្នកចំណាយទាំងអស់ ថេហ្យុង ដឹងខ្លះមិនដឹងខ្លះ បើដឹងទាំងអស់ច្បាស់ជាដាច់ដង្ហើមជាមិនខាន ។

ទិញសម្លៀកបំពាក់ហើយ ជុងហ្គុក ប្រាប់ថាមានធុរៈនិងអោយ ថេហ្យុង យកឥវ៉ាន់មកវិញមុននាយនៅធ្វើធុរៈបន្តិចនិងទៅតាមក្រោយ ហើយធុរៈរបស់នាយនោះគឺ...ទិញរបស់ដាក់ផ្ទះ នាយបានទិញពូកថ្មីដាក់បន្ទប់ ថេហ្យុង និងទិញរបស់ប្រើប្រាស់ងាយៗទុកសម្រាប់អោយលោកយាយអាចប្រើប្រាស់ពេលពួកគេមិននៅ រហូតដល់ល្ងាចបន្តិចនាយនាំផ្លូវអ្នកដឹកជញ្ជូនអោយមកដល់មុខផ្ទះរបស់ ថេហ្យុង តែម្តង។

"ជុងហ្គុក មកវិញហើយហេស? នេះទិញអ្វីមកទៀតហើយ?" អ្នកមីង

"គឺរបស់ប្រើប្រាស់ ថេហ៍ ទៅណាហើយអ្នកមីង?"

"ទៅផ្ទះមិត្តរបស់គេបាត់ហើយ ចាំមីងទៅអោយពូឯងមកជួយជញ្ជូន"

"មិនអីទេអ្នកមីង អោយគេរៀបចំចុះ" ជុងហ្គុក ប្រាប់អោយបុគ្គលិករៀបចំតម្លើងអោយរៀបរយ ថេហ្យុង អាចនិងយប់ទើបមកវិញ ។

ឡានបើកចេញទៅផុតបន្តិច ថេហ្យុង ជិះកង់របស់គេមកវិញ មិនចាប់អារម្មណ៍ដើរចូលផ្ទះក៏ភ្ញាក់ព្រឺត ។

"ស្អីគេហ្នឹង? ទៅណាអស់ហើយ?" ថេហ្យុង ចូលបន្ទប់រកមើលចំពេល ជុងហ្កុក ចេញពីបន្ទប់ទឹកមកដោយមានរុំកន្សែងត្រឹមចង្កេះ ។

"អ្ហាយ៎..." ថេហ្យុង ស្រែកឡលងភ្ញាក់ ជុងហ្គុក ឯណេះស្ងាត់ៗចូលមកស្រែកតែម្តងហើយ? មិនអោយស្រែកយ៉ាងម៉េច គេភ្ញាក់ស្មានថាអ្នកណាព្រោះដៃម្ខាងរបស់នាយមានស្នាមសាក់ឡើងពេញដៃ គេមិនដែលគិតថានិងមាននោះទេ ។

"អ្នកណាៗ ឯងជាអ្នកណាចូលបន្ទប់ខ្ញុំ?" ថេហ្យុង បែរមុខចេញនិយាយឡើងញាប់ ។

"បងទេ ថេហ៍!! គឺបង!!" ជុងហ្គុក មកឈរពីក្រោយ ថេហ្យុង មិនចាប់អារម្មណ៍លឺថាជានាយក៏បែរមកវិញ ឯណានាយនៅពីក្រោយបែរមកក៏ពេញៗតែម្តង ។

"លោក..." ព្រះអើយសាច់របស់គាត់រលោងណាស់ សុទ្ធតែសាច់ដុំទៀតផង មុខរបស់គេចាប់ផ្តើមក្រហមហើយចាប់មិនឈ្នះទេ ។

"កើតអី? មុខក្រហម? ឬមិនស្រួលខ្លួន?"

"អត់មានអីទេ"

"មើល..." ជុងហ្គុក ក្រសោបមុខគេងើយឡើងបំណងចង់ស្ទាបករថាក្តៅទេ តែពេលគេងើយមុខមើលនាយនោះ ភ្នែកប្រសព្វគ្នាអោយពួកគេសម្លឹងមើលមុខគ្នារៀងខ្លួន ។

កាលបើភ្នែកប្រសព្វគ្នា ពេលវេលាហាក់លែងដើរទៅមុខ មានអារម្មណ៍ថាក្នុងលោកមានតែពួកគេពីរនាក់យ៉ាងម៉េចមិនដឹង? ជុងហ្គុក ភ្នែកស្រទន់មើលទៅចំកែវភ្នែកថ្លារបស់ ថេហ្យុង មុខរបស់នាយរំកិលមករកគេកៀកទៅៗរហូតដល់ប៉ះគ្នាបានសម្រេច ឯ ថេហ្យុង ឯណេះបិទភ្នែកមុនបបូរមាត់នាយទៅដល់ទៀត ។

មិនមែនជាការថើបលើកទីមួយទីពីរនោះទេ គ្រាន់តែ ជុងហ្គុក ឆ្ងល់ថាហេតុអីគេមិនបានប្រកែកស្នាមថើបរបស់នាយ? ប្រកែកតែពាក្យថាស្រលាញ់ តែនាយហាក់មានសិទ្ធិធ្វើអ្វីគ្រប់យ៉ាងលើខ្លួនរបស់គេ នាយមិនយល់ រឹតតែមិនចង់បានបែបហ្នឹងហើយក៏បញ្ឈប់ការថើបវិញដែលធ្វើអោយ ថេហ្យុង បញ្ចេញទឹកមុខឆ្ងល់ដាក់នាយ ។

"ក្មេងៗ ចេញមកញាំបាយ" សម្លេងអ្នកមីងចូលមកហៅគឺហៅពីខាងក្រៅគាត់មិនហ៊ានចូលបន្ទប់របស់ ថេហ្យុង នោះទេ ។

លឺសម្លេងហៅ ថេហ្យុង ប្រញាប់បែរខ្លួនបើកទ្វារចេញទៅយ៉ាងលឿនចំណែក ជុងហ្គុក ក៏ទៅរកស្លៀកពាក់រួចចេញទៅញាំបាយ ។

ក្រោយញាំបាយហើយ ជុងហ្គុក នៅនិយាយជាមួយចាស់ៗម្តងនេះ ថេហ្យុង ក៏នៅស្តាប់ដែរ នាយនិយាយរឿងសណ្ឋាគារកក់រួចរាល់ហើយគ្រប់យ៉ាងនាយចាត់ចែងអោយពួកគាត់រៀបចំតែខ្លួនទៅចូលរួមបានហើយ ហើយនាយបានអោយលុយទៅពូរបស់ ថេហ្យុង និងកូនៗគាត់ពីរនាក់ទៀតសម្រាប់ទិញសម្លៀកបំពាក់ និយាយរួមទៅនាយចាត់ចែងទាំងអស់ ថេហ្យុង មើលមុខនាយទាំងចម្ងល់ ឬនាយទៅខ្ចីលុយគេមកទេដឹង?

ជុងហ្គុក ត្រូវដេញអោយទៅសម្រាកព្រោះស្អែកនាយត្រូវទៅវិញ ហើយក៏មិនចង់អោយនាយត្រូវទឹកសន្សឹមព្រោះតែកំពុងគ្រុនមិនទាន់ជាស្រួលនៅឡើយ ចំណែក ថេហ្យុង ក៏ទៅសម្អាតខ្លួនដើម្បីគេងដូចគ្នា ។

ផ្ទះរបស់គេស្រាប់តែមានរបស់ប្រើប្រាស់ពេញផ្ទះក្នុងបន្ទប់មានពូកគេង បើទោះជាមិនដឹងតម្លៃតែវាទន់ស្រួលគេងណាស់ នាយចាយអស់លុយប៉ុន្មានហើយ?

ជុងហ្គុក មិនរៀបចំឥវ៉ាន់អីទេ សម្លៀកបំពាក់របស់នាយទុកទីនេះ ស្អែកនាយទៅត្រឹមប៊ូសានទេ ធ្វើការទីនោះរួចរាល់ឡើងទៅសេអ៊ូលប៉ុន្មានថ្ងៃមកប៊ូសានវិញនិងចុងក្រោយមកដេហ្គូតែម្តង ។

ថេហ្យុង បំណងសួរតែ ជុងហ្គុក បំណងគេចឃើញគេងូតទឹកហើយនាយសង្ងំធ្វើជាគេងតែម្តង ។

"គេងហើយហេស?"

"អ្ហឹម!!" ជុងហ្គុក ច្រលំតបតែនាយក៏មិនបានបើកភ្នែកអីដែរ ។

"និយាយគ្នាសិនទេ?"

"និយាយអី?"

"ថ្ងៃនេះ? លោកដូចជាចាយច្រើនណាស់"

"បងងងុយណាស់"

"គេងទៅអញ្ចឹង" ថេហ្យុង នឹកឃើញថានាយញាំថ្នាំយូរគួរសមដែរប្រហែលជាងងុយគេងហើយ ថ្ងៃក្រោយចាំនិយាយក៏បាន ។


To be continue...


You are reading the story above: TeenFic.Net