ជុងហ្គុក មកដល់ប៊ូសានក៏បានទៅសង្ងំគេងនៅក្នុងបន្ទប់រាប់ម៉ោង ពេលនាយមកដល់ភ្លាមគ្រាន់តែផ្ញើរសារទៅប្រាប់ ថេហ្យុង ថាដល់ហើយតែប៉ុណ្ណឹងក៏គេងតែម្តង ព្រោះតែនាយមិនទាន់ស្រួលខ្លួនវិញនៅឡើយ ។
កាលពីយប់មិញដែលនាយបដិសេដមិននិយាយជាមួយ ថេហ្យុង នាយមានចេតនាចង់លាក់បាំង ដំបូងនាយមិនគិតបែបហ្នឹងទេតែជ្រុលជា ថេហ្យុង យល់ខុសមកលើនាយហើយ នាយក៏ចង់សាកចិត្តដែរ តើគេនិងរៀបការជាមួយនាយទេបើនាយជាអ្នកក្រ? មួយទៀត នាយបាននិយាយរឿងរំសាយមង្គលការតែគេប្រកែកថានិងរៀបការទោះក្នុងកាលៈទេសៈទេសបែបណាក៏ដោយ ។
ជុងហ្គុក ស្រលាញ់ ថេហ្យុង ត្រង់ដែលគេតែងតែសន្សំសំចៃមិនអោយនាយចាយខ្ជះខ្ជាយ មើលទៅមុខរបស់គេស្តាយលុយដែលនាយខំរកមកយ៉ាងលំបាកពីការបើកឡានដឹកទំនិញអស់នោះ ហើយនាយកាន់តែចង់ដឹងថារៀបការហើយអាចនៅផ្ទះជួល តូចៗជាមួយគ្នាបានឬអត់?
មូលហេតុដែលនាយធ្វើបែបនេះព្រោះថ្មីៗនេះនាយបានជួបនិងសង្សារចាស់របស់នាយដែលកាលនោះពួកគេបែកគ្នាដោយសារតែនាងថា ជុងហ្គុក កុហកថាជាមួយថៅកែតាមពិតជាកម្មករ ហើយមូលហេតុដែលនាយទាក់ទងគ្នាជាមួយនាងព្រោះនាយព្យាយាមគេច ពី ថេហ្យុង នាយព្យាយាមកុហកខ្លួនឯងថាមិនស្រលាញ់ ថេហ្យុង លើសពីនេះ នាយយកមនុស្សស្រី មកបន្លំ...ចុងក្រោយមនុស្សស្រីអោយនាយខូចចិត្ត ទើបនាយនៅតែគិតថា ... ថេហ្យុង សាកសមនិងនាយជាងគេ ។
"អ្នកប្រុស!!! លោកស្រី អោយមកតាមទៅជួប" អ្នកបម្រើឈរគោះទ្វារនៅខាងក្រៅបន្ទប់ ជុងហ្គុក លឺល្វើយៗខ្ជិលតបព្រោះអស់កម្លាំង ។
ក្នុងផ្ទះបរិវេណធំកំពុងជួសជុលធ្វើរោងនិងអាងទឹកថ្មី គាត់ត្រៀមសម្រាប់ទទួលកូនប្រសារ យ៉ាងណារៀបការហើយអោយមកនៅបានមួយខែមុនរើចេញដែរ គាត់មានរឿងចង់និយាយជាមួយ ជុងហ្គុក ផងឯនាយមកវិញសង្ងំគេងធ្វើមិនដឹង?
"ម៉ាក់!! ខ្ញុំទៅដេហ្គូ ពីរថ្ងៃ" ជុងអុីល ចុះពីបន្ទប់មកប្រាប់ម៉ាក់នាងជាមុន ។
"ទៅទៀតហើយកូនស្រី? អត់ចេះនៅផ្ទះបានមួយអាទិត្យអីទេ?"
"ខ្ញុំទៅបោះតង់ តែពីរយប់ទេនិងមកវិញហើយ បងប្រុសមកវិញហើយតើម៉ាក់ ខ្ញុំនិងឆៀងចូលទៅលេង ថេហ្យុង បន្តិចដែរ ហើយចូលផ្ទះលោកយាយផង ម៉ាក់ចង់ផ្ញើរអីអោយគាត់ទេ?"
"ដើរអោយហើយទៅ បងឯងរៀបការពេលណា ដល់វេនឯងម្តងហើយ"
"ម៉ាក់ថាអោយឃ្លាំងទៅបងប្រុស? ពាក់ពន្ធ័អីនិងខ្ញុំ? ចុះ ជុងយ៉ូ?"
"ថាដើរលេងអោយអស់ចិត្តទៅអ្នកនាងប្រធាន បន្តិចទៀតម៉ាក់បញ្ចូនឯងទៅសេអ៊ូលហើយ"
"ម៉ាក់...អត់ទេ" ជុងអុីល អោបដៃម៉ាក់របស់នាយជាប់ វាមិនមែនជាការងារដែលនាងស្រលាញ់ទេ នេះគាត់បណ្តោយអោយនាងដើរលេងមករហូត ហើយរង់ចាំថ្ងៃបងប្រុសនាងរៀបការហើយចឹងហេស?
"ម៉ាក់..." សម្លេងកូនប្រុសពៅបណ្តូលចិត្តបន្លឺឡើង ថ្ងៃនេះមកវិញលឿនជាងរាល់ដង ច្បាស់ណាស់...បែកមាត់ទៀតហើយ ។
"ជុងយ៉ូអា៎...មកពីរៀនលឿនម៉្លេះ?" អ្នកស្រីចន ដើរទៅមើលកូនពៅរបស់គាត់មើលមុខមើលខោអាវក៏ឃើញសភាព ។
"ជុងយ៉ូ...ឯងត្រូវគេវាយមែនទេ?" ជុងអុីល
"ខ្ញុំចាញ់បោកមិត្តរបស់ខ្ញុំ!!!" ជុងយ៉ូ អោនមុខចុះ ក្មេងប្រុសអាយុ 12ឆ្នាំចេញពីសាលាមកត្រូវមិត្តនាំទៅបោកយកលុយអស់ គេជាកូនអ្នកមានក្នុងកាបូបលុយគេមានលុយច្រើនណាស់ ។
"បងទៅប្រាប់បងប្រុសសិន" ជុងអុីល
"កុំអី...បងស្រី កុំប្រាប់បងប្រុស"
"គេវាយប៉ុន្មានដងហើយ ម៉ាក់អត់ព្រមទេត្រូវទៅរកលោកគ្រូនិយាយគ្នា" អ្នកស្រីចន
"មានរឿងអី?" ជុងហ្គុក ចុះមកសួរនាំ ជុងយ៉ូ ឃើញហើយរត់ទៅឈរក្រោយខ្នងម៉ាក់របស់គេភ្លាម នាយឈរអោបដៃមើលទៅប្អូនពៅរបស់នាយ ។
ទាំងពីរនាក់បងប្អូននាំគ្នាបើកឡានចេញទៅជាមួយគ្នាក្រោយស្តាប់រឿងរ៉ាវរបស់ប្អូនពៅ ប្អូនស្រីកណ្តាលរបស់ ជុងហ្គុក ក៏មិនធម្មតាដែរ ជិតមួយម៉ោងពួកគេមកវិញជាមួយកាបូបលុយនិងទូរស័ព្ទរបស់ ជុងយ៉ូ មកវិញហើយប្រគល់អោយប្អូនរបស់នាយវិញ ជុងយ៉ូ ខ្លាចលោកប៉ា និង ជុងហ្គុក ជាងគេ។
ជុងហ្គុក ត្រលប់មកដេហ្គូ មុនថ្ងៃរៀបការមួយអាទិត្យនាយបើកឡានពីប៊ូសានមកហើយដាក់ឥវ៉ាន់មកជាមួយតែម្តង រូបថតនិងឈុតរបស់ ថេហ្យុង ហើយនាយក៏បានទិញថែមប៉ុន្មានឈុតទៀតដែរ ។
កំឡុងពេលនោះប៉ាម៉ាក់របស់ ជុងហ្គុក ក៏បានមកលេងពួកគេដែរ គាត់ទុកឡាននៅផ្ទះប៉ាម៉ាក់គាត់និងដើរមកលេងលោកយាយនិង ថេហ្យុង បានមួយសន្ទុះដែរ ក៏បាននិយាយជាមួយ ថេហ្យុង ខ្លះៗ គេពិតជាអៀនមាត់ណាស់ពេលហៅពួកគាត់ថាប៉ាម៉ាក់ក្មេកនោះ ។
គ្រួសាររបស់លោកពូក៏បានមកដល់ដូចគ្នា ក្រោយ ជុងហ្គុក បន្តិចព្រោះពួកគាត់ចេញពីសេអ៊ូលចំណែក ជុងហ្គុក ចេញពីប៊ូសានមកជិតជាង ។
របស់របរនាយយកទៅទុកនៅសណ្ឋាគារអស់ហើយមកតែខ្លួនទេកុំអោយ ថេហ្យុង សួរនាំច្រើន ។
"ជុងហ្គុកហា៎ ប៉ាម៉ាក់ឯងមកថ្ងៃណា?" លោកយាយ
"គាត់មកខានស្អែកព្រោះលោកប៉ាត្រូវបង្ហើយការងារសិនលោកយាយ"
"ចឹងហេស? ចុះត្រូវការអោយយាយរកកន្លែងសម្រាកអោយឬអត់?"
"ខ្ញុំរៀបចំរួចហើយលោកយាយមិនបាច់បារម្ភទេ"
"ប្រសើរណាស់ ជុងហ្គុក ពិតជាពូកែគិតគូរណាស់ រឿងណាក៏មិនចន្លោះដែរ"
"ហេះ មិនដល់ថ្នាក់និងទេលោកយាយ ព្រោះតែអ្នកម៉ាក់គាត់ផ្តាំមករហូត"
"ជុងហ្គុក!! ម៉ាក់ទូរស័ព្ទមកអោយលោកទៅរករបស់នៅផ្ទះលោកយាយលោក" ថេហ្យុង ចេញពីក្នុងផ្ទះមកប្រាប់ព្រោះតែនាយទិកទូរស័ព្ទនៅក្នុងឡានភ្លេចយកចេញ ។
"អូ៎...ដឹងហើយ! ទៅជាមួយគ្នាទេ? លោកយាយចង់ជួប ថេហ៍ ដែរ" ជុងហ្គុក
"អូ៎!!!" ថេហ្យុង ទៅជាមួយ ជុងហ្គុក ឡាននាយទុកនៅមុខផ្ទះ ឡានរបស់នាយប្រើប្រចាំថ្ងៃដែលនាយបើកមកនេះ ជាឡានស៊េរីទំនើបនិងថ្លៃផង Black G-wagon ធំមាំអំណាចសមនិងនាយប្រើបើកផ្លូវឆ្ងាយ ។
"ឡានអ្នកណាទៀតហើយ?"
"ឡានបង! ឆាប់ឡើងទៅ" ជុងហ្គុក សើចហួសចិត្តតបទៅគេវិញ ច្បាស់ជាចម្លែកចិត្តព្រោះអាមួយគ្រឿងនេះទំនើបជាងអាមួយនៅសេអ៊ូលនោះទៀត ។
គ្រួសាររបស់ ជុងហ្គុក សាមញ្ញពេកធ្វើអោយ ថេហ្យុង មិនចាប់អារម្មណ៍ចង់ដឹងសោះ សូម្បីតែកូនស្រីតែម្នាក់របស់គ្រួសារនោះក៏ធ្វើខ្លួនសាមញ្ញ ចូលចិត្តបោះតង់សឹងតែគ្រប់កន្លែង ស្លៀកពាក់មើលតែមនុស្សប្រុសហើយដើរជាក្រុមមានប្រុសស្រីលាយគ្នាទៅណាម្តងៗជាក្រុមម៉ូតូធំអីបែបហ្នឹង សមនិងគេមិនសូវចូលចិត្តនៅស្តាប់ចាស់ៗនិយាយគ្នាទៀត កំឡុងពេលមកទីនេះគេដើរលេងជាមួយមិត្តៗរបស់គេតែរហូតហ្នឹង ។
ថ្ងៃរៀបការមកដល់ កម្មវិធីចាប់ផ្តើមនៅម៉ោង 1រសៀលនិងបញ្ចប់នៅម៉ោង 3ល្ងាច ជុងហ្គុក ជាមួយ ថេហ្យុង មកដល់សណ្ឋាគារតាំងពីម៉ោង 8ព្រឹកព្រោះត្រូវរៀបចំខ្លួនថតរូប ជុងហ្គុក បានត្រៀមសម្លៀកបំពាក់ជាច្រើនឈុតសម្រាប់ពួកគេដែល ថេហ្យុង មិនបានដឹង ។
"នេះ ពាក់វាទៅ" ជុងហ្គុក យកចិញ្ចៀនមកអោយ ថេហ្យុង ដើម្បីពាក់ថត ចិញ្ចៀនដែលនាយទៅទិញកាលពីលើកមុននិងកម្មង់គេមួយគូរទៀតជាពិសេសដែលមានដាប់អក្សរ T និង K នៅក្នុងរង្វង់ដែរ សម្រាប់ពាក់ក្នុងកម្មវិធី ម៉ូដបែបសាមញ្ញដែលមានពេជ្រប៉ុន្មានគ្រាន់តម្រៀបពាក់កណ្តាលរង្វង់សម្រាប់ ថេហ្យុង របស់នាយវិញមានមួយគ្រាប់ចំកណ្តាលតែ ប៉ុណ្ណឹង ។
"ចិញ្ចៀននេះមែនទេ?"
"គ្រាន់តែពាក់ថត មិនមែនផ្លូវការទេ"
"ស្អាតណាស់" ថេហ្យុង លើកដៃខ្លួនឯងមកមើលពេលមានចិញ្ចៀនដៃកាន់តែស្អាត ។
"តោះយើង" ពួកគេឡើងមកថតរូប ម្តងនេះស្នឹតស្នាលគ្នាជាងលើកមុន រូបក៏ចេញមកស្អាតដែរ ពួកគេថតនៅកន្លែងកម្មវិធីព្រោះជាពេលដែលមិនទាន់មានភ្ញៀវ ។
ថតរួចអង្គុយញាំបាយអោយឆ្អែត ហើយតែងខ្លួនម្តងទៀតសម្រាប់កម្មវិធីតែម្តង មិត្តរបស់គេបានចូលមក រកច្រើននាក់ណាស់ មកនិយាយលេងជាមួយគេកំុអោយគេភ័យ តែ ថេហ្យុង ថាគេធម្មតាមិនមានភ័យអ្វីផង ។
ជុងហ្គុក រួចរាល់មុនដើម្បីចេញទៅទទួលភ្ញៀវផង ចេញទៅបានបន្តិចក៏មកក្នុងវិញ មកកន្លែងតែងខ្លួន ថតរូបជាមួយមិត្តពួកគេហើយនាំ ថេហ្យុង ចេញទៅក្រៅចាប់ផ្តើមកម្មវិធីតែម្តង ។
ជុងហ្គុក នៅលើឆាកឯណេះ លួចគិតក្នុងចិត្តថាទីបំផុតថ្ងៃនេះក៏មកដល់ ថ្ងៃដែលបានរៀបការជាមួយមនុស្សដែលនាយស្រលាញ់ នាយឈរបែរខ្នង ពូរបស់ ថេហ្យុង កាន់ដៃគេទៅអោយនាយ ។
"ពូផ្ញើរក្មួយលើឯងហើយ ជុងហ្គុក គេគ្មានអ្នកណានោះទេ អនាគតទៅមានតែឯងប៉ុណ្ណោះ" លោកគីម
"សូមទុកចិត្តចុះលោកពូ ខ្ញុំនិងមើលថែគេអោយបានល្អ" ជុងហ្គុក សន្យាចំពោះមុខ ថេហ្យុង នាយតូចញញឹមទៅកាន់នាយហាក់ដូចជាកំពុងរំជួលចិត្ត ។
កម្មវិធីដំបូងជាការនិយាយពាក្យសម្បថបន្ទាប់មកក៏ពាក់ចិញ្ចៀន នាយយកចិញ្ចៀនមួយគូរទៀតចេញមក ថេហ្យុង ច្រាលភ្នែកគិតស្មានថាចិញ្ចៀនកាលពីព្រឹកមិញតែនេះគឺផ្សេងគ្នា ។
នាយពាក់អោយគេមុន ថែមជាមួយទឹកមុខរីកដូចគ្រាប់ជីផង ថេហ្យុង ពាក់អោយនាយតាមក្រោយ ភ្ញៀវក៏បានអបអរសាទរជាខ្លាំង ជុងហ្គុក គ្រាន់តែថើបដៃនិងថ្ងាសរបស់ ថេហ្យុង មួយខ្សឺត បន្ទាប់មក ភ្ញៀវពិសេសឡើងមកដើម្បីជូនពរ នោះជា មីនយូ ដំណាងអោយគ្រប់គ្នា នាយជាមិត្តនិងជាបងប្រុសឡើងមកនិយាយជូនពរពួកគេនៅលើឆាក ជាចុងក្រោយនាយបាននិយាយថា...
"សូមអោយពួកឯង ស្រលាញ់គ្នាបាត់មុខគ្នាមិនបាន និងឆាប់មានក្មួយអោយើងផង" គ្រប់គ្នានាំគ្នាហ៊ូរំប៉ងព្រោះសុទ្ធតែជាមិត្តនិងសាច់ញាតិពួកគេ ។
កម្មវិធីចុងក្រោយជាការថតរូប មិត្តៗបងប្អូន លោកប៉ាអ្នកម៉ាក់ លោកយាយអ្នកមីង ឡើងម្តងម្នាក់ៗទៅលើឆាកដើម្បីថតរូបជុំជាមួយពួកគេ រួចទើបបន្តការញាំអាហារឆ្ងាញ់ៗដែលខាងសណ្ឋាគាររៀបចំ ។
ពីរម៉ោងនៃកម្មវិធីបានបញ្ចប់ ភ្ញៀវក៏នាំគ្នាត្រលប់ទៅវិញ បណ្តើរៗ ចំណែកមិត្តស្នឹតស្នាលពួកគេចូលមកអបអរម្តងទៀតថែមទាំងមានអំណោយមកអោយដែរ ។
"សូមអបអរសាទរដល់ ថេហ្យុង ពួកយើងនិង បងប្រុស ជុងហ្គុក" ជីមីន
"អរគុណ" ជុងហ្គុក
"ឯងនិងឆាប់ៗទេ?" ថេហ្យុង
"យើងចាំ ជុងហាន់ មុន" ជីមីន
"ស្អីៗ យើងអត់ពាក់ព័ន្ធទេ" ជុងហាន់
"ចេញពីនេះទៅផ្ទះបងហ្មងទៅ" សុឺងឆូល
"ឡប់សតិ" ជុងហាន់ ទះស្មានាយមួយដៃ មុននេះលឺថាប៉ាម៉ាក់នាយមកដែរ គេរត់មិនហ៊ាននៅជិតនាយផង មកនាំទៅផ្ទះចង់អោយគេគាំងស្លាប់?
"ជប់លៀងបន្តទេ យើងកក់កន្លែងអោយហើយ" មីនយូ មិនអោយចាំយូរ កក់ក្លឹបមួយកន្លែងបើនិយាយត្រូវគ្នា ។
"នៅឯណា?" ស៊ុកមីន
"យ៉ុនហ្គី សុឺងឆូល ត្រៀមហើយមែនទេ? ទឹកដីឯង" មីនយូ
"អោយ សុឺងឆូល កក់ទៅ" យ៉ុនហ្គី
"សម្រេចថាទៅទាំងអស់គ្នា? យើងនាំផ្លូវ" សុឺងឆូល បញ្ជាក់ពួកគេទៅជប់លៀងបន្តតែត្រូវត្រលប់មកបន្ទប់សម្រាកដើម្បីផ្លាស់សម្លៀកបំពាក់ ។
បន្ទប់របស់កូនកម្លោះទាំងពីរមានស្រទាប់ផ្ការរៀបចំលើគ្រែគេងនិងប្រមូលរបស់ចេញអស់មិនអោយនៅរញ៉េរញ៉ៃក្នុងបន្ទប់នោះទេ ថេហ្យុង មិនហ៊ានឡើងអង្គុយខ្លាចថាខូច ។
"ហត់ណាស់" ថេហ្យុង មកវិញទម្លាក់ខ្លួនទៅលើសាឡុង មង្គលការចប់ដោយរលូនតែគេវិញហត់តាំងពីព្រឹកមក មកដល់បន្ទប់មានសុទ្ធតែប្រអប់អំណោយពេញបន្ទប់ទៀត ។
"បងងូតទឹកមុនហើយ" ជុងហ្គុក ហួសទៅរកកន្សែងទៅងូតទឹកសម្អាតខ្លួន ថេហ្យុង គេងលើសាឡុងមួយសន្ទុះធំក៏ស្ទុះងើបព្រោះចង់ឆែកមើលអំណោយមានអ្វីខ្លះ? របស់ខ្លះរុំជិតគួរតែមានកន្ត្រៃសម្រាប់កាត់ គេដើរទៅបើកថតតុនៅជិតគ្រែគេងរកមើលមិនឃើញ កន្ត្រៃបែរជាឃើញប្រអប់ស្រោមអនាម័យទៅវិញ គឺខាងសណ្ឋាគារជាអ្នករៀបចំ ។
"អូ៎...ព្រះអើយ..." កម្មវិធីគេមិនភ័យ មកភ័យនិងឃើញវាក្នុងថតតុ ចាប់ផ្តើមបុកពោះផឹបៗមិនហ៊ានគិតថានិងអាចមានរឿងអ្វីកើតឡើងបន្ទាប់ពីនេះ?
"ថេហ៍!!!" សម្លេងហៅអោយគេភ័យស្ទើឡោះប្រលឹង មនុស្សកំពុងតែភ័យស្រាប់ផង ។
"លោក..."
"ឈរធ្វើអីម្តុំនេះ?"
"គ្មា...គ្មានអីទេ គឺគ្រាន់តែចង់បើកអំណោយមើល"
"បើកទៅ បងក៏ចង់មើលដែរ" ជុងហ្គុក ប្រមូលប្រអប់អំណោយមកជិតសាឡុង នាយអង្គុយលើការ៉ូផ្ទាល់ងាយជាង ថេហ្យុង មកអង្គុយទល់មុខ ហើយគេចាំថាមួយហ្នឹងជារបស់ ជីមីន ទើបបើកវាមុនគេ ។
"ស្អីហ្នឹង?" ថេហ្យុង បើកមកមានប្រអប់ខាងក្នុងមួយជាន់ទៀត គេលើកវាចេញមក ជាឈុតគេង (ឈុតគេងមិនបានគេង) គេឡើងចំហរមាត់ តើអ្នកណាប្រាប់អោយ ជីមីន ទិញវាមក?
"ព្រះអើយ ផាក ជីមីន ឯងច្បាស់ជាចង់ស្លាប់ហើយ" វាជារ៉ូបគេងស្តើងខ្លាំងណាស់ បើគេស្លៀកច្បាស់ជាគេឆ្គួតមិនខាន ជុងហ្គុក វិញឃើញឈុតហ្នឹងហើយក៏អៀនដែរតែគេអស់សំណើចនិងទឹកមុខ ថេហ្យុង ជាង ថ្ណាល់ឡើងក្រហម ។
"របស់បងប្រុស?" ថេហ្យុង យកពីដៃរបស់ ជុងហ្គុក មកបើកមើលនោះជារបស់ដូចនិងក្នុងថតតុនោះហើយ ជុងហ្គុក ចេញទឹកមុខភ្ញាក់ផ្អើលតែម្តង ។
"អឺ...ខ្ញុំ...ខ្ញុំទៅងូតទឹកហើយ" ថេហ្យុង ឈប់ចង់មើលប្រញាប់គេចមុខពីនាយយ៉ាងរហ័ស ។
"ព្រះអើយ..." ជុងហ្គុក មើលទៅប្រអប់នោះហើយ សើចផងអៀនផង កុំថាតែ ថេហ្យុង នាយវិញក៏ធ្វើអារម្មណ៍មិនត្រូវដូចគ្នា អៀនខ្លាំងណាស់ ។
To be continue...
You are reading the story above: TeenFic.Net