ភាគ:៨៧+៨៨

Background color
Font
Font size
Line height


ភាគ:៨៧

ក្រាក...!
ហ្វាន់ឌីម៉ានាងលឺសម្លេងទ្វាបើកភ្លាមក៏ងាកទៅមើលព្រោះអីជុងគុកគេទើបតែចេញទៅហ្នឹងហេតុអ្វីក៏មកវិញលឿនម្លេះ?ប៉ុន្តែពេលបានឃើញហើយទើបនាងងាកមកវិញដោយសារជាហាមិទេនាយជាអ្នកបើកទ្វាចូលមក ។
« នេះ... » នាយចូលមកភ្លាមហុចថង់មួយទៅឲ្យហ្វាន់ឌីម៉ានាងច្រឹបចិញ្ចើមដាក់គេបែបមិនយល់មិចសុខៗគេមកហុចថង់អីមកឲ្យនាង?
«យកទៅនេះជាសម្លឥកបំពាក់ដែលចៅហ្វាយបានឲ្យខ្ញុំទិញមកឲ្យនាងផ្លាស់ប្ដូរវាចេញប៉ុណ្ណោះនាងមិនគួរនៅស្លៀកខោអាវប្រឡាក់ឈាមចឹងទេបើមានគេផ្សេងច្រើននាក់ទៀតបានឃើញដឹងតែខ្លាចនាងហើយ » ហាមិរៀបរាប់មកជាច្រើនហូរហែឲ្យឌីម៉ានាងចាំស្ដាប់គេនិយាយនាយពោលមកទាំងនៅហុចថង់ដាក់សម្លឥកបំពាក់ឲ្យនាងដដែល ។
« អរគុណ » នាងច្រើនតែពីរម៉ាត់នេះហើយទទួលយករបស់ដែលគេហុចឲ្យមកចូលទៅផ្លាស់សម្លៀកបំពាក់លើខ្លួនរបស់នាងចេញទាល់តែអស់ហាមិឈរញញឹមម្នាក់ឯងរួចក៏មកអង្គុយលើសាឡុង ។
10នាទីក្រោយនាងបានចេញពីបន្ទប់ទឹកវិញលើខ្លួនមានរ៉ូបមួយប្រាស្មាពណ៌ផ្កាឈូកស្រាលសាកសមជាមួយរូបរាងរបស់នាងណាស់ហាមិបានឃើញនាងស្លៀករ៉ូបដែលគេរើសមកដោយផ្ទាល់បែបនេះហើយក៏ញញឹមខ្ចឹបវាសមជាមួយនាងពិតមែន ។
« ហ៊ឹម! រ៉ូបមួយនេះស្អាតណាស់ » នាងមើលទៅរូបរាងខ្លួនហើយក៏សរដើរពីរ៉ូបនេះថាវាស្អាតពិតមែននាងឃើញហើយក៏ស្រឡាញ់វាបាត់ទៅហើយ ។
« វាសាកសមជាមួយនាងណាស់ ហើយនាងក៏ស្អាតស្រាប់ហើយ » ហាមិនាយនិយាយសរសើរដោយពាក្យពិតទោះពេលខ្លះគេមិននិយាយចេញមកក៏ដោយ ។
«ឆឺស!កុំចេះតែថានោះខ្ញុំមិនបានទៅស្អាតអីទេមនុស្សម្នាធម្មតាដូចគេដូចឯង »  នាងមិនទទួលយកការសរសើររបស់នាងទេព្រោះវាមិនដូចជាការនិយាយវេញមកទាល់តែសោះអញ្ចឹងនាងមិនទទួលយកឡើយ ។
« មិនទទួលក៏ហីទៅខ្ញុំនិយាយចេញទៅរួចអស់ហើយ »ហាមិនាងញាក់ស្មាបែបមិនខ្វាល់តែកុំមើលមុខរបស់គេនោះគឺថាក្រឺតជាមួយនាងខ្លាំងមែនទែនចូលចិត្តណាស់អាខាងដាក់ខ្លួននឹងយល់ថាខ្លួនឯងអាក្រក់មិនស្អាតហើយអាងនិយាយថាដូចគេដូចឯងធម្មតាទៀតនាងនិយាយជាមួយគេមិនត្រូវធាតុគេសោះ ។
« លោកមកវិញហើយ? » គ្រានោះដែរជុងគុកបានបើកទ្វាចូលមកទាំងដៃសងខាងមាននំចំណីយ៉ាងច្រើនមិនដឹងជាគេទិញមកធ្វើអីច្រើនយ៉ាងនេះទេ ។
« នឹងហើយ! នេះខ្ញុំទិញរបស់ញាំមកច្រើនណាស់នាងមកញាំសិនមក » នាយដាក់នំចំណីលើតុក្បែរនោះហៅឌីម៉ាឲ្យមកញាំ ។
« លោកទិញមកច្រើនចឹងញាំមិចអស់? នេះទិញមកដូចជារត់ចោលស្រុកហើយណា? លោកនេះទិញមិនចេះប្រម៉ានខ្លួនសោះអាងខ្លួនឯងជាអ្នកមានឬ? ទិញមកច្រើនមកទុកចោលដដែល » នាងនិយាយចឹងទេតែក៏ដើរមករកអ្វីដែលនាងអាចញាំបានដែរម៉្យាងវិញទៀតនាងក៏ចាប់ផ្តើមឃ្លានហើយបើទុកយូរខ្លាចកើតជំងឺក្រពះឡើងមកណាស់ តែនាងនៅតែស្ដាយជំនួសជុងគុកបើរបស់ញាំមានមិនខ្វះចឹងនោះ។

«នាងកុំភ័យទៅមើលបើញាំមិនអស់ក៏ចែកគ្រូពេទ្យញាំដែរទៅ »  ជុងគុកឆ្លើយទាំងល់កចិញ្ចើមម្ខាងដាក់នាងរួចគេបែរមករៀបចំអាហារមកដាក់ក្នុងចានដើម្បីញាំវិញ ឌីម៉ានាងជួយរៀបចំគេដូចគ្នាដែរ ។

« លោកពូ? » ជុងគុកនាយថារៀបនិងញាំបាយហើយក៏ឃើញលោកពូរបស់គេមកដល់មន្ទីរពេទ្យ គេដូចមិនបាមខលទៅប្រាប់គាត់ផងម៉េវក៏គាត់បានដឹង?
«អឺ!ជាយើងរឿងធំដល់ថ្នាក់នេះហើយលោកក្មួយឯងមិនខលទៅប្រាប់ពូអីបន្តិចសោះចឹងឬ?នេះបើពួកកូនចៅដែលទៅជាមួយឯងទាំងនោះមិនប្រាប់ពូក៏ប្រហែលមិនបានដឹងដែរ » មកដល់ភ្លេតជុងគុកទទួលបានការរ៉េបពីលោកពូភ្លាមគាត់និយាយមកពិតជាត្រូវណាស់នាយមិនបានខលទៅប្រាប់គាត់ទេសុខចិត្តលាក់បាំងជាមួយគាត់ ។
« ខ្ញុំសុំទោសលោកពូដោយសារតែភ្លេចខលទៅប្រាប់ »
« មិនអីទេ! ចុះហ្វីដាអាការ:បែបណាហើយ? មានត្រូវកន្លែងណាធ្ងន់ធ្ងរខ្លាំងដែរឬអត់? » គាត់សួរចង់ដឹងពីរីហ្វីដាគាត់ចូលមកអង្គុយកៅអីជិតនាងទាំងវែកសក់ដែលបានធ្លាក់មកបាំងផ្ទៃមុខនាងនោះ ។
«នាងមិនអីលោកពូគ្រូពេទ្យថាសំណាងណាស់នាងមិនត្រូវកន្លែងណាដែលសំខាន់ទេ »
« បើចឹងគឺល្អហើយ »
« លោកពូមកញាំអីជាមួយពួកខ្ញុំទេ? »
«មិនអីទេពូគ្រាន់តែមកមើលកូនហ្វីដាប៉ុណ្ណោះតែបើនាងដឹងខ្លួនមកវិញមិនបាច់ប្រាប់ថាពូមកមើលទេណាពូសុំតែប៉ុណ្ណឹងទេ » គាត់ស្នើសុំពីពួកគេតែប៉ុន្មានម៉ាត់នេះទៅឲ្យពួកគេបានដឹងពីគាត់ពួកគេមើលមុខគ្នាចុះឡើងៗបែបមិនសូវជាយល់ពីការនិយាយរបស់លោកអារ៉ូគីទេ ។
« ច៎ាសខ្ញុំយល់ហើយលោកពូ » ហ្វាន់ឌីម៉ានាងមើលទៅភ្នែកគាត់ហើយក៏យល់ភ្លាម នាងយល់ព្រោះថាបើប្រាប់ថាគាត់មកមើលនាងនោះច្បាស់ជានាងមានអារម្មណ៍ថាលោកអារ៉ូគីយកចិត្តទុកដាក់លើមិនដូចជាសម្ដីដែលគាត់និយាយមកអាក្រក់ៗមិនសូវជាមានសម្ដីល្អប៉ុន្មានទេតែបើទំហំចិត្តរបស់គាតៀវិញគឺថាស្រឡាញ់នាងលើសពីអ្វីទាំងអស់ ។
« បាទ! ពូទៅវិញសិនហើយណា » គាត់ដាក់ដៃលើស្មារបស់ឌីម៉ាក៏បានចាកចេញទៅវិញ នាងបានតែមើលដំណើររបស់គាត់ដែលបានដើរចេញទៅនេះប៉ុណ្ណោះ ។
______
ភាគ:៨៨

«នាងអាចយល់ពីសម្ដីគាត់ដែរឬ?ខ្ញុំស្ដាប់មិនយល់សោះ » ជុងគុកនាយនិយាយទាំងចងចិញ្ចើម
« ពិតណាស់រឿងអីដែលខ្ញុំមើលមិនដឹងទៅ? ជម្រៅចិត្តរបស់គាត់គឹធំធេងខ្លាំងមែនទែន លោកគួរតែយល់ពីវាឲ្យបានច្រើន»នាងញាក់ចិញ្ចើមដាក់គេនឹងដួសបាយដាក់ចូលក្នុងមាត់ទំពាយ៉ាងឆ្ងាញ់ ។
«នាងថាមិនចង់ញាំនោះអីឥឡូវក៏មកកាយញាត់មិនមើលមុខខ្ញុំសោះសម្ដីខុសពីមាត់ណាស់ » នាយនិយាយផ្ចាញ់ផ្ចាល់មកហ្វាន់ឌីម៉ាព្រោះនិយាយប្រាប់គេថាមិនឃ្លានអ្វីទាំងអស់ឥឡូវមិនបាច់មើលទេលោកអើយសុំខ្មាសជាមួយនាងណាស់ ។

« ពីមុនផ្សេងឥឡូវនេះក៏ផ្សេងគ្នាទេ ហើយខ្ញុំស្ដាយវាណាស់ក៏ជួយញាំទៅម៉េចនៅខុសទៀតឬ?»នាងសម្លក់មុខរបស់គេទាំងខឹងនេះពេលនាងញាំហើយនៅខុសទៀតបើចឹងនាងឈប់ញាំក៏បានដែរ ។
« ខ្ញុំនិយាយលេងទេកុំទាន់ខឹងទៅមើល? ញាំបន្តទៅបើមិនគ្រាន់ទៀតចាំខ្ញុំឲ្យហាមិទៅទិញឲ្យបន្ថែមទៀត »
«ខ្ញុំមិនមែនជ្រូកទេលោកគិតថាប៉ុណុនឹងហើយតិចចុះ? »
« អត់ផង »
« បើចឹងក៏ញាំបន្តទៅ » ពួកគេបន្តញាំជាមួយគ្នាទាំងសើចសប្បាយចិត្តនេះចាត់ទុកថាសំណាងណាស់ដែលពួកគេមកអង្គុយញាំបាយជាមួយគ្នា ។
ព្រឹកថ្ងៃថ្មី....!
ព្រឹកព្រលឹមនៅក្នុងមន្ទីរពេទ្យនេះខុសប្លែកពីរាល់ដងពេលភ្ញាក់ឡើងធ្លាប់តែនៅក្នុងបន្ទប់តែឡូវភ្ញាក់មកធុំតែថ្នាំពេទ្យ។រីហ្វីដានាងបានភ្ញាក់ដឹងខ្លួនហើយតែមិនទាន់បាននិយាយអីឬកម្រើកដៃជើងទេដោយសារតែដៃរបស់ត្រូវបងស្រីកាន់ជាប់មិនលែងទៅហើយគាត់បានគេងលក់យ៉ាងស្រួលចំណែកនាងគេងទាំងពិបាកក្នុងខ្លួននៅពេលភ្ញាក់មកវិញ ។
« ហ៊ឹម.... » ហ្វាន់ឌីម៉ានាងគេងងាកមុខទៅម្ខាងទៀតឯរីហ្វីដានាងសឹងតែមិនចង់ដកដង្ហើមហើយព្រោះតែខ្លាចឌីម៉ានាងភ្ញាក់មកជាមួយដែរ ។
« នាងដឹងខ្លួនមកវិញហើយ? » ពេលនោះជុងគុកបានភ្ញាក់មកនាយបានឃើញរីហ្វីដាបានបើកភ្នែកទលបគេសួរទៅនាងងែនាងបានប្រើសញ្ញាមកប្រាប់ឲ្យគេស្ងាត់មាត់វិញរួចងក់ក្បាលឆ្លើយប្រាប់គេ ។
« លោកកុំមាត់លឺពេញបងម៉ាម៉ាកំពុងតែគេង »  នាងនិយាយខ្សឹបដាក់មកគេជុងគុកធ្វើខ្លួនហាក់ដូចមិនចង់ខ្វល់ជាមួយនាងណាស់តែក៏ដើរមកជិតគេដែរសោះធ្វើរឹកឯងឡើងឡូយម៉ង ។
« ដឹងតើ » នាយញាក់ចិញ្ចើមឆ្លើយថាបានដឹងយ៉ាងឡូយម៉ងនៀក។
« បើដឹងហើយក៏ឈប់និយាយលឺៗទៅ » ទោះនាងមិនទាន់ជាស្បើយខ្លួនស្រួលបួលយ៉ាងណាក៏នៅតែតាមផ្ចាញ់ជុងគុកវិញមិនឲ្យចាញ់ ។
« អូខេ » នាយឆ្លើយប៉ុណ្ណឹងរួចក៏ដើរទៅអង្គុយលើសាឡុងវិញយប់មិញនេះនាយគេងទាំងអង្គុយជាមួយហាមិទេហ្វាន់ឌីម៉ានាងគេងនៅក្បែរប្អូនស្រីទាំងអោបដៃនាងជាប់ ។
«រីហ្វីដាអូនយ៉ាងម៉េចមានឈឺមុខរបួសអីទេ? អូនដឹងខ្លួនមកតាំងពីពេលណា?ហេតុអ្វីក៏មិនដាស់បងឲ្យភ្ញាក់មកផង? »  ភ្លាមៗហ្វាន់ឌីម៉ានាងភ្ញាក់ដូចជាគេជះទឹកដាក់អញ្ចឹងដែរ នៅឆ្លៀតសួរទៅរីហ្វីដាជាច្រើនសំណួរទៀត ។
« ខ្ញុំលែងសូវអីហើយបងនៅឈឺមុខរបួសតិចៗទេ» នាងឆ្លើយតបដាក់ហ្វាន់ឌីម៉ាមិនសូវជាសមសោះព្រោះតែវាឈឺពិតប្រាកដមែន ។
« បើនៅឈឺចាំបងទៅហៅគ្រូពេទ្យមកឲ្យមើល »
«មិនចាំបាច់ទេបងខ្ញុំគឺមិនអីទេអូខេគ្រប់យ៉ាងបងមើលទៅខ្ញុំមានបានទៅកើតអីធ្ងន់ធ្ងរឯណា? »

«តែឯងនៅតែសំខាន់សម្រាប់បងទោះឈឺតិចក៏ខ្លាំងយ៉ាងណាក៏ត្រូវហៅពេទ្យឲ្យមកមើលឯងដែរ »
« បង.... » នាងចាប់ដៃរបស់ឌីម៉ាជាប់មិនឲ្យនាងទៅទេ នាងក្រវីក្បាលបានប្រាប់ហើយថាខ្លួនមិនបានកើតអ្វីមកឡើយ ។
«បងមិនទៅប្រាប់ពេទ្យក៏បានដែរឥឡូវឯងគេងទៅវិញសិនទៅ » ហ្វាន់ឌីម៉ានាងនៅតែចាញ់ក្រោមកែវភ្នែកដ៏កំសត់មួយនោះទាល់តែបានដោយមិនបាននិយាយអីច្រើនទៀតទេ ។
« ខ្ញុំគេងមិនលក់ទេបង ណាមួយធុំថ្នាំពេទ្យ » នាងធ្វើមុខស្អុយដាក់បងស្រីនាងមិនចូលចិត្តទេកុំបង្ខំឲ្យនាងគេងទៀតអី ។
«បើឯងនៅមិនទាន់ជាស្រួលបួលទេត្រូវតែគេងឲ្យបានច្រើនដឹងទេ? ស្ដាប់តាមបងណា » នាងក្រហឹមសង្កត់សម្លេងដាក់ទៅនាង ដើម្បីឲ្យស្ដាប់តាមសម្ដីរបស់ខ្លួន ។
« ច៎ាសបង » នាងឆ្លើយយល់ព្រមទាំងទេមុខមិនយល់មិនសមនាងមិនចង់ទេតែឥឡូវមានតែព្រមតាមគាត់ ។
« ហាមិលោកអាចធ្វើការងារមួយជាមួយខ្ញុំបានទេ? » មួយសន្ទុះធំក្រោយមកហ្វីដានាងបានគេងលក់ទៅវិញហើយទោះវាទើបតែព្រឹកក៏ដោយនាងបានហៅឲ្យហាមិចេញមកខាងក្រៅជាមួយទាំងសួរគេ ។
« ការងារអ្វី? ម៉្យាងពួកយើងជាក្រុមតែមួយហើយតើនាងមានអីក៏និយាយមក »
«គឺនៅយប់នេះពួកយើងត្រូវទៅក្លឹបដែលខ្ញុំបានណាត់លោកទៅនោះដឹងទេ? »
« នាងមានការងារអីត្រូវទៅទីនោះដែរទៅ? » នាយសួរចង់ដឹងនាងទៅមានការងារត្រូវទៅឬមួយនាងនោសង្ស័យរឿងកាលពីលើកមុនទៀត?
« លោកគុំតែដឹងទេ! ឥឡូវលោកព្រមទៅដែរឬក៏អត់? » នាងសួរបញ្ជាក់ម្ដងទៀតថាគេព្រមទៅជាមួយគេដែរឬក៏អត់ទៅនោះ?បើមិនទៅក៏ឆ្លើយឲ្យលឿនៗទៅ ។
« ទៅក៏បានដែរ »
«ល្អយប់នេះពួកយើងជួបគ្នានៅទីនោះទៀតខ្ញុំនៅចាំលោក » នាងនិយាយត្រឹមប៉ុណ្ណេះហើយដើរចូលមកខាងក្នុងវិញទុកឲ្យហាមិឈរងឿយឆ្ងល់ម្នាក់ឯងទៀតហើយនាងឥឡូវចូលចិត្តធ្វើឲ្យឆ្ងល់ជាមួយនាងណាស់ ។


You are reading the story above: TeenFic.Net