មកដល់ភូមិគ្រឹះចនភ្លាម ថេយ៉ុងប្រញាប់រត់ចូលទៅ
ខាងក្នុងដែលអង្គរក្សចាំបើកទ្វារជាស្រេច មកដល់ក្នុងសុទ្ធតែមនុស្សរងចាំនាង ម្នាក់ៗមិនអាចគេងស្ងប់ឡើយដោយសារកូនម្ចាស់ផ្ទះធ្វើទុក។
"ពេទ្យតូច!!ពេទ្យតូចមកដល់ហើយជួយទៅមើល
ជុងបន្តិចទៅគេកំពុងតែមិនស្រួលខ្លាំងហ្ហឹកៗ"គ្រាន់តែឃើញថេយ៉ុងមកដល់លោកស្រីចនរត់មករកនាងតែម្តង
ព្រមទាំងនិយាយញាប់ៗទាំងក្តោបដៃនាងដោយការព្រួយ
បារម្ភពីកូនប្រុសជាខ្លាំង។
"ហេតុអីអ្នកទាំងអស់គ្នានៅខាងក្រោម?ចុះមានអ្នកនៅខាងលើដែរទេ?"
"អ៊ីស៊ុននៅខាងលើជាមួយអង្គរក្សប៉ុន្តែមិនបានចូលទៅទេ"ថេយ៉ុងឮហើយក៏ប្រញាប់ឡើងទៅខាងលើយ៉ាងលឿនមិនដឹងថានាយយ៉ាងមិចហើយទេ។
"អ្នកគ្រូពេទ្យកុំទាន់ចូលទៅអីគាត់ហាក់ដូចជាត្រូវបានអ្វីចូលសន្ធិតយ៉ាងចឹង"អ៊ីស៊ុនប្រញាប់ឃាត់ដោយសារចូលទៅមុននឹង កែវភ្នែកនាយក្រហមគួរអោយខ្លាចចំពេលបន្ទប់ងងឹតទៀតនាយថយក្រោយមិនហ៊ានចូលទេ។
"តើដំបូងមានរឿងអី?"
"គ្មានអ្នកណាដឹងទេថាគាត់កើតអីសុខៗក៏ឮសម្លេងគាត់ស្រែកទើបនាំគ្នាមកមើល ដំបូងឡើយគាត់គ្រាន់តែមមើរតែពេលបើកភ្នែកមកគឺមានសភាពគួរអោយខ្លាចតែម្តង"
"មិនអីទេទុកអោយខ្ញុំ"
"អ្នកគ្រូប្រយ័ត្នប្រយែងផង បើមានអ្វីមិនស្រួលឆាប់ហៅពួកខ្ញុំកុំស្ងាត់អោយសោះ"
"ខ្ញុំដឹងហើយ"ថេយ៉ុងថាហើយក៏បើកទ្វារចូលក្នុងតិចៗជាមួយទូរស័ព្ទក្នុងដៃក៏មានថ្នាំដែរជៀសវាងនាយមានអាការៈចម្លែកនាងនឹងបានចាត់ការអោយនាយគេងលក់តែម្តង។
"ជុងហ្គុកលោកនៅឯណា?ខ្ញុំគឺថេយ៉ុងអ្នកថែទាំរបស់លោកៗឮខ្ញុំនិយាយទេ?"
"ចេញទៅ!!!"សម្រែកយ៉ាងខ្លាំងស្ទើរតែអោយថេយ៉ុងភ្ញាក់លួសព្រលឹងតែមិនអីទេសម្រាប់នាង។
"លោកកើតអីប្រាប់ខ្ញុំមក កុំធ្វើបាបខ្លួនឯងអី"
"បើលោកមើលឃើញរឿងមិនល្អបំភ្លេចវាចោលទៅ
កុំគិតពីវាអីស្តាប់ខ្ញុំណា គ្រប់គ្នាបារម្ភពីលោកណាស់"
"បិទមាត់របស់នាងទៅ!!!"ថេយ៉ុងបន្លំបើកភ្លើងអោយភ្លឺឃើញជុងហ្គុកកំពុងនៅជ្រុងម្ខាងសម្លឹងមកនាងដូចជាចង់ហែកសាច់នាងជាជម្រៀកៗយ៉ាងចឹង។
"ទម្លាក់របស់នោះទៅណា ធ្វើចិត្តអោយស្ងប់ខ្ញុំនៅត្រង់នេះ"ថេយ៉ុងញញឹមនិយាយលួងលោមព្រមទាំងលាក់ថ្នាំនិងទូរស័ព្ទក្នុងកាបូបស្ពាយតូចរបស់នាងមុននឹងដើរទៅរកនាយថ្នមៗជាមួយស្នាមញញឹម។ថេយ៉ុងដើរចូលសម្លឹងមើលកាំបិតក្នុងដៃមិនដឹងថានាយបានមកពីណាទេក្នុងចិត្តក៏ភ័យដៃខ្លាចថានាយធ្វើបាបខ្លួនឯងហើយអាចនឹងហក់មកចាក់នាងតាមអារម្មណ៍កំហឹងមួយឆាវ។
"កុំចូលមកអោយសោះ ឆាប់ថយទៅបើនាងមិនចង់ស្លាប់!!!"
"ជុងហ្គុកស្តាប់ខ្ញុំណា ទម្លាក់វាចុះទៅវាអាចបង្ករអោយលោកមានរបួសជុងហ្គុក!!!"នាងនិយាយមិនទាន់ផុតពីមាត់ផងនាយស្រាប់តែលើកកាំបិតមកឆូតដៃខ្លួនឯងអោយមានរបួសហូរឈាមភ្លាមៗ។
"ខ្ញុំប្រាប់នាងហើយថាកុំអោយចូលមកអោយសោះ"ថេយ៉ុងចាប់ផ្តើមស្លន់ស្លោជាមួយដៃដែលហូរឈាមនឹងចាប់ភ្លឹកថានាយឈរបានយូរ។
"ទម្លាក់វាចុះទៅ"នាងនិយាយហើយក៏សម្រេចចិត្តចូលទៅដណ្តើមមិនខ្វល់ច្រើន នាងខ្លាចនាយយកទៅឆូតដៃទៀតវាគ្រោះថ្នាក់ណាស់។ចំណែកជុងហ្គុកក៏ភ្ញាក់មិនស្ទើរដែរដែលនាងហ៊ានសម្រុកចូលមករកកាំបិតដែលនាយកាន់ ពួកគេប្រទាញប្រទង់គ្នាតែមើលទៅជុងហ្គុកដូចព្យាយាមការពារនាងពីកាំបិតទៅវិញ។ចុងក្រោយថេយ៉ុងក៏ចាប់កាំបិតបោះទៅម្ខាងចំពេលជុងហ្គុកអស់ជំហរជើងដួលទៅលើនាង សំណាងដែលនាងទប់អោបនាយជាប់រំកិលខ្លួនទៅគ្រែក្បែរនោះដាក់នាយអោយអង្គុយលើគ្រែព្រមទាំងហែកជាយសំពត់របស់នាងមករុំដៃដែលរបួសនោះទប់ឈាមសិន។
"គ្រប់គ្នាចូលមក"ថេយ៉ុងស្រែកហៅអ្នកខាងក្រៅអោយចូលមកខាងក្នុងព្រមទាំងអោយអ្នកបម្រើម្នាក់ទៅយកប្រអប់ថ្នាំមកដើម្បីអោយនាងបានរុំរបួសអោយអ្នកដែលអង្គុយភ្លឹកមើលមុខនាងមិនព្រិច។តើនាងមិនខឹងមិនស្តីបន្ទោសនាយទេឬ?នាងធម្មតា?
"កូនជុងហ្ហឹកៗកូនយ៉ាងមិចហើយ?ហេតុអីក៏មានរបួសពុទ្ធោកូនប្រុសម៉ាក់"
"កាំបិតនេះ?"អ៊ីស៊ុនចាំបានថាវាជាកាំបិតដែលសង្សាររបស់នាយទិញអោយ តើនាយនៅទុកវាទៀត?
"យកទៅក្រៅទៅពីពេលនេះកុំអោយគេនៅជិតវត្ថុដែលបង្ករគ្រោះថ្នាក់ទាំងអស់នេះទៀត"ថេយ៉ុងនិយាយទាំងមិនបានដឹងចំណែកអ៊ីស៊ុនសម្លឹងមើលមុខជុងហ្គុកដែលសម្លឹងកាំបិតហ្នឹងមិនព្រិចប៉ុន្តែដើម្បីចៅហ្វាយនាយត្រូវយកចេញទៅតែបើចៅហ្វាយគេចង់បានពេលណាចាំយកអោយវិញក៏បានខ្លាចថាខឹងរកកាំបិតមួយហ្នឹងវិញនឹងបានយកអោយ។
ថេយ៉ុងរៀបចំលាងនិងរុំរបួសអោយនាយទាំងមិននិយាយអ្វីមួយម៉ាត់ដែលធ្វើអោយអ្នកបង្កររឿងឆ្ងល់ប៉ុន្តែចិត្តខ្លាំងមិនសួរនាំព្រោះតាំងចិត្តថាមិនខ្វល់។
"បានហើយលោកសម្រាកទៅ"ថេយ៉ុងទាញអោយនាយគេងតែអ្នកខ្លះមិនព្រមនៅអង្គុយសម្លឹងមុខនាងមិនឈប់។
"បើមិនងងុយក៏មិនអីដែរអង្គុយលេងសិនទៅចាំបន្តិចទៀតខ្ញុំអោយអង្គរក្សមកបិទភ្លើងអោយ"នាងថាហើយក៏ក្រោកដើរចេញមិនហត់នាយដេញវាកាន់តែធ្វើអោយនាយចម្លែកចិត្តចាប់ផ្តើមនៅមិនសុខពេលគេដឹងតួនាទីហាក់មិនបាច់នាយហារមាត់និយាយ នាយគួរតែសប្បាយចិត្តមិនអ៊ីចឹង?សុខៗបេះដូងនាយលោតញាប់
មានអារម្មណ៍ថាដូចជាចង់ថប់ដង្ហើម។
"អ្ហ៎!"ចំណែកអ្នកដើរចេញពីបន្ទប់បានបន្តិចឮសម្លេងចម្លែកហោះចូលត្រចៀកនាងប្រញាប់បកក្រោយឃើញថាជុងហ្គុកគេចាប់ផ្តើមធ្វើទុកទៀតហើយទើបប្រញាប់រត់ចូលមកមើល។
"ជុងហ្គុកមើលមកខ្ញុំតើលោកកើតអី?"
"ខ្ញ-ខ្ញុំថប់ដង្ហើម"
"សម្រួលអារម្មណ៍ដកដង្ហើមមួយៗ"ជុងហ្គុកក៏ស្រាប់តែទាញនាងមកអោបបិទភ្នែកស្រង់ក្លិនដកដង្ហើមវែងៗតាមនាងប្រាប់ឯថេយ៉ុងបើទោះជាគាំងតែនៅបារម្ភពីអាការៈរបស់នាយទើបជួយរឹតខ្នងអោយបន្ថែម។
"លោកយ៉ាងមិចហើយ?"
"មិនទាន់ធូរទេ"ថេយ៉ុងព្រិចភ្នែកៗញាប់ៗយូរទៅមានអារម្មណ៍ថាយ៉ាងមិចមិនដឹងដែលនាយអោបនាងស្អិតយូរបែបនេះ។នាងគិតថាបើនៅតែបែបនេះអ្នកដែលថប់ដង្ហើមបន្ទាប់គឺជានាងមិនខាន។
"......"ម្នាក់ៗស្ងាត់ធ្វើអោយបរិយាកាសយប់ជ្រៅដ៏សែនត្រជាក់ទៅជាកក់ក្តៅបន្តិចម្តងៗ។ជុងហ្គុកសង្ងំស្រង់ក្លិនក្រអូបប្រហើរពីរាងកាយរបស់នាងវាហាក់បីធ្វើអោយអារម្មណ៍នាយធូរស្រាល វានៅជាប់ច្រមុះរបស់នាយតាំងតែពីដួលលើគ្នានាយខាំស្មានាងដំបូងម៉្លេះ។
"លោកគេងលក់ហើយហ្ហេស?"ដោយសារស្ងាត់ទើបថេយ៉ុងសួរតិចៗប៉ុន្តែក៏ឮសម្លេងតបធ្វើអោយនាងកាន់តែរឹងខ្លួន។
"មិនបានគេង"
"ឈប់ថប់ដង្ហើមឬនៅ?"
"អឺម"
"ល្មមលែងខ្ញុំបានហើយ ខ្ញុំត្រូវទៅផ្ទះ"
"ចុះបើនាងទៅខ្ញុំថប់ដង្ហើមទៀត?"
"ក៏ធ្វើដូចខ្ញុំប្រាប់ ខ្ញុំដឹងថាវាមកពីថ្នាំពណ៌ក្រហមនោះចាំខ្ញុំព្យាយាមរកមធ្យោបាយដើម្បីព្យាបាលលោកតែលោកគួរតែទៅមន្ទីរពេទ្យអឹប!!!!!"នាងនិយាយច្រើនណាស់ហេតុអីចូលចិត្តលើករឿងអោយនាយទៅកន្លែងដែលនាយស្អប់ខ្លាំងម៉្លេះ?!ឃើញទេជាប់មាត់មួយកុំអោយពូកែនិយាយ។
"កុំនិយាយច្រើនពេកខ្ញុំធុញ!"ថើបគេហើយក៏ទាញគេមកអោបវិញតើនាយកំពុងធ្វើអីហ្នឹង?!ឯថេយ៉ុងបែរជាគិតថានាងកំពុងតែយល់សិប្តមិចក៏ប្រុសចង្រៃនេះហ៊ានថើបនាង?ពេលដឹងខ្លួនថេយ៉ុងក៏រើតែត្រូវនាយអោបជាប់ទាញមិនចេញរុញក៏មិនបាន។
"លោកកំពុងតែធ្វើហួសហេតុពេកហើយណា!!!"
"មិនហួសហេតុអីទេបើគ្រាន់តែអោបហើយថើបនោះមកពីនាងធ្វើអោយខ្ញុំធូរស្រាលធ្វើអី?"នាយចង់បាន
ន័យថាយ៉ាងមិច? នាងជាថ្នាំព្យាបាលមែនទេ?នាយកាន់តែឡប់សតិហើយ។
"នែ៎!!ឆាប់លែងភ្លាមណា"
"នាងមិនបាច់ប្រកាន់មនុស្សមានជំងឺហើយពិការដូចខ្ញុំនោះទេ"នាយនិយាយមកដូចកំសត់ណាស់ចឹងតែកុំមើលទឹកមុខអត់មានកំសត់អីបន្តិចសោះលេងល្បិចបោកគេឬ?
"លោកនិយាយអី!!លោកនៅមិនទាន់ឈប់គិតពីវាទៀតមែនទេ?បើនៅនិយាយទៀតខ្ញុំធ្វើអោយលោកពិការមែនទែនហើយ!!"ស្តាប់សម្តីនាងហើយនាយបែរជាលួចអស់សំណើចក្នុងចិត្តព្រោះដឹងថានាងលួងនឹងហើយ ទើបនិយាយបែបហ្នឹង មើលទៅម្នាក់ៗស្គាល់គ្នា យល់ពីគ្នា ដឹងពីគ្នាច្រើនដល់ហើយគ្រាន់តែជិតមួយខែសោះ។
"លែងខ្ញុំហើយឆាប់គេងទៅ"បើទោះជាចង់ប្រកាន់ក៏មិនដឹងថាស្តីអោយបែបណាខ្លាចថានាយប៉ះទង្គិចផ្លូវចិត្ត
លើសដើមនាងកាន់តែពិបាកមើលថែទើបព្រមបន្ទោសហើយប្តូរមកនិយាយតាមសម្រួលវិញ។ជុងហ្គុកក៏ព្រមលែងហើយទម្លាក់ខ្លួនគេងទៅម្ខាងមិនដឹងកំពុងអៀនឬក៏ខ្លាចនាងសម្លក់ទេ ថេយ៉ុងទាញភួយមកដណ្តប់អោយហើយក៏ដើរទៅបិទភ្លើងអោយមុននឹងចាកចេញទៅ។
ពេលវេលាចាប់ផ្តើមកន្លងហួសទៅបន្តិចម្តងៗរហូតដល់ចូលពីរខែដែលថេយ៉ុងតែងតែមកមើលថែក៏ដូចជាបង្រៀនជុងហ្គុកអោយរៀនដើរ។ពេលនេះអាចថានាយជោគជ័យ60%ហើយព្រោះជុងហ្គុកអាចដើរបានគ្រាន់បើជាងមុនឆ្ងាយណាស់ហើយនាយក៏បានទៅជួបគ្រូពេទ្យដែរហើយមិនបាច់ឆ្ងល់ទេថាមូលហេតុអ្វីបាននាយព្រមនោះក៏ព្រោះតែថេយ៉ុងរអ៊ូដដែលៗ នាយថែមទាំងអោយនាងជូនទៅថែមទៀតបើទោះនាងរវល់ការងារក៏ដោយ។ថេយ៉ុងនាំនាយទៅអោយលោកតាមែនវុលមើលព្រោះឥឡូវពេទ្យណាក៏ស្គាល់នាយដែរដោយសារព័ត៌មាននាយល្បីនោះអី ហេតុនេះទើបថេយ៉ុងមិននាំនាយទៅមន្ទីរពេទ្យមួយណាក្នុងក្រុងសុខចិត្តនាំទៅផ្ទះលោកតាដែលមានឧបករណ៍ដូចនៅមន្ទីរពេទ្យយ៉ាងចឹង។
ពេលនោះហើយដែលលោកតាដឹងថាថេយ៉ុងបានលុយមកពីណាសងគាត់តែគាត់បែរជាមិននិយាយអ្វីព្រមទាំងលួចសរសើរនាងក្នុងចិត្តទៀតផង គាត់បណ្តុះគាំទ្រជួយនាងពិតជាមិនខុសមែន។លោកតាមែនវុលបានណែនាំអោយនាយទៅព្យាបាលបន្តនៅបារាំងបើសិននាយមានការខំប្រឹងកាន់តែខ្លាំងជើងនាយអាចនឹងដើរបាន100% ឯបញ្ហាថ្នាំនោះថេយ៉ុងបានដោះស្រាយហើយដែលវាក៏បានមកពីលោកតាមែនវុលជាអ្នកប្រាប់ដូចគ្នា។អ្នកដែលសប្បាយចិត្តខ្លាំងគឺលោកស្រីចនទីបំផុតកូនគាត់មានសង្ឃឹមដូចដើម។
ថ្ងៃនេះថេយ៉ុងចេះពីធ្វើការទៅមើលថែជុងហ្គុកហើយក៏ត្រូវតែបញ្ចុះបញ្ចូលនាយអោយទៅព្យាបាលនៅបារាំងដែរព្រោះនាយមិនទាន់យល់ព្រមទៅ លោកស្រីចនបង្ខំមិនបានមានតែចាំនាយយល់ព្រមដោយខ្លួនឯង។
"ពេទ្យតូចមកហើយឬ?"
"តើគាត់យល់ព្រមទេ?"
"គេមិននិយាយអ្វីនោះទេ"តាំងពីមកពីផ្ទះលោកតាមែនវុលមកមួយសប្តាហ៍ហើយដែលនាយមិនទាន់យល់ព្រមទៅព្យាបាលនៅបារាំង។
"ចាំខ្ញុំព្យាយាមបញ្ចុះបញ្ចូលគាត់"
"ខ្ញុំគិតថាអោយគេគិតតាមសម្រួលក៏បានដែរ យ៉ាងណាក៏អរគុណពេទ្យតូចណាស់ដែលជួយកូនប្រុសខ្ញុំមករហូត"
"វាជាតួនាទីរបស់ខ្ញុំលោកស្រីកុំនិយាបែបហ្នឹងអី"
"ពេទ្យតូចមានទឹចិត្តបរិសុទ្ធបើពិតជាតួនាទីតែមួយមុខពេទ្យតូចមិនមែនបារម្ភមករហូតរាល់ពេលកូនប្រុសខ្ញុំមានបញ្ហាទេ ពេទ្យតូចជាទេវតាសំណាងរបស់ភូមិគ្រឹះចន បើមិនបានពេទ្យតូចម៉្លេះពេលនេះភូមិគ្រឹះចនកើតទៅជាទីរហោឋានបាត់ទៅហើយ"
"ប្រហែលជានិស្ស័យដែលធ្វើអោយខ្ញុំបានមកជួបអ្នករាល់គ្នានៅទីនេះ"
"បើសិនជានិស្ស័យភ្ជាប់និស្ស័យមិនដឹងល្អយ៉ាងមិចទេ"
"ចាស៎?លោកស្រីនិយាយថាមិច?"
"គឺថាកូនប្រុសខ្ញុំនៅខាងលើចាំពេទ្យតូចណា"
"គឺខ្ញុំចង់និយាយថាមុននេះ-"
"គឺថាខ្ញុំដាក់បង្អែមរំងោះចោលខ្ញុំទៅមើលសិនពេទ្យតូចឡើងទៅលើចុះ"គាត់ប្រញាប់ចាកចេញខ្លាចថេយ៉ុងនៅតែសួរនាំទៀត។ឯថេយ៉ុងបានតែឆ្ងល់ប៉ុន្តែចាំសួរពេលក្រោយក៏បានទៅចាត់ការអ្នកខាងលើដែលមិនព្រមទៅព្យាបាលសិន។
មកដល់ខាងលើថេយ៉ុងគោះទ្វារហើយក៏បើកចូលក៏ឃើញនាយចុចកុំព្យូរទ័មិនដឹងធ្វើអីទេ ឥឡូវចេះកាន់របស់មានប្រយោជន៍វិញហើយប្រហែលចង់ចូលធ្វើការវិញហើយដឹង។
"មកហើយហ្ហេស?!"នាយសម្លឹងទៅអ្នកស្ពាយកាបូបឈរសម្លក់មកកាន់នាយ។
"មិចក៏មិនព្រមទៅព្យាបាលនៅបារាំង?"
"បើនាងមិនទៅខ្ញុំមិនទៅ"
"វាមិនពាក់ព័ន្ធគ្នាទេ!វាជាជីវិតរបស់លោកហេតុអីចង់អោយខ្ញុំទៅ?ខ្ញុំមានការងារគ្មានពេលទំនេរទេ!!"
"ដើរមកដល់ចំណុចនេះជាមួយគ្នានាងចង់អោយខ្ញុំទៅម្នាក់ឯង?"ថេយ៉ុងមិនដឹងនិយាយថាមិចទៀតទេព្រោះនេះហើយជាមូលហេតុ
"វាជាជើងរបស់លោក ខ្ញុំមានការងារមិនអាចទៅជាមួយលោកបានទេ លោកយល់ផងបានទេ?"
"មិនយល់"
"ជុងហ្គុក!!លោកមិនមែនជាក្មេងទេណា!"មិចក៏នាយពិបាកនិយាយគ្នាជាងកូនក្មេងទៅទៀត។
"តើខ្ញុំមើលមកក្មេងណាស់ទៅហ្ហេស?"
"លោកមិនមែនក្មេងប៉ុន្តែពិបាកនិយាយជាមួយជាងក្មេងទៅទៀត!!"
"ឥឡូវដោះដូរគ្នាទៅ"
"ដោះដូរ?ដោះដូរអ្វី?"
"បើខ្ញុំទៅព្យាបាលហើយនាងមិនបានទៅជាមួយ
នាងត្រូវមានអ្វីមកដោះដូរ"
ពូលេងខូចគេហា៎😞
To be continued......
សរសេរដោយ៖ រ៉ាជេក៍🫶🏻