Ep01: ជំងឺផ្លូវចិត្ត

Background color
Font
Font size
Line height


         +ភូមិគ្រឹះចន

      អ្នកបម្រើនាំគ្នារត់ចេញពីបន្ទប់ងងឹតស្លុបនោះយ៉ាងលឿនដោយភាពភ័យខ្លាចនិងស្លន់ស្លោដោយសារត្រូវបានម្ចាស់បន្ទប់ដេញព្រមទាំងស្រែកខ្លាំងៗដោយការខឹងសម្បារ។ចំណែកលោកស្រីធំគាត់បានត្រឹមតែដកដង្ហើមធំលាយលំជាមួយទឹកភ្នែកនិងអារម្មណ៍ឈឺចាប់វាកន្លងទៅ
2ឆ្នាំហើយដែលកូនប្រុសរបស់គាត់ធ្លាក់ក្នុងស្ថានភាពបែបនេះ។គាត់មិនដឹងថាត្រូវរកអ្នកណាមកមើលថែកូនរបស់គាត់បានទៀតទេព្រោះតែអ្នកបម្រើលែងមានអ្នកណាហ៊ានអើតឬក៏ដើរកាត់បន្ទប់កូនគាត់ទៀតហើយ។រីឯគ្រូពេទ្យដែលគាត់ជួលមកក៏គ្មានអ្នកណាហ៊ានមកទៀតដែរគ្រាន់តែឮត្រកូលនេះ។កន្លងមកគាត់រកទាំងគ្រូពេទ្យល្អអ្នកមើលថែមកសឹងតែក្បែរ100នាក់ទៅហើយប៉ុន្តែលទ្ធផលគឺនៅតែដដែល អ្នកណាមកក៏រត់ចេញដែរគ្មានអ្នកណាទ្រាំហ្នឹងគេបានទេព្រោះតែតាំងតែពីគេគ្រោះថ្នាក់ចរាចរណ៍ពិការជើងដើរលែងបានមកគេចាប់ផ្តើមធ្លាក់ក្នុងភាពងងឹតហើយវាក៏ចំពេលដែលមនុស្សស្រីដែលគេស្រលាញ់បំផុតសុំបែកព្រោះដើរលែងបានចំណែកការងារក្រុមហ៊ុនក៏ប្រគល់អោយបងជីដូនមួយជាអ្នកគ្រប់គ្រងជំនួសដោយសារកូនគាត់
លែងមានភាពម្ចាស់ការលើខ្លួនឯងហើយអាចនិយាយបានថាកូនគាត់កើតជំងឺខាងផ្លូវចិត្តជាមួយនិងការប៉ះទង្គិចផ្លូវអារម្មណ៍។ទឹកចិត្តគាត់ជាម្តាយយំអាណិតកូនប្រុសរាល់ថ្ងៃមិនដឹងថាកូនគាត់នឹងទៅជាយ៉ាងណាបន្តទេ ប៉ុន្តែបើទោហជាបែបនោះក្តីក៏គាត់មិនអស់សង្ឃឹមក្នុងការ
រកអ្នកបម្រើក៏ដូចជាគ្រូពេទ្យមកព្យាបាលកូនគាត់ដែរមិនថាអស់លុយច្រើនប៉ុណ្ណាត្រូវលក់ផ្ទះទៀតក៏គាត់មិនខ្វល់ដែរអោយតែកូនគាត់បានធូរស្បើយមកវិញ។
       "លោកបងសូមជួយថែរក្សាកូនយើងផង"លោកស្រីបានតែបន់ស្រន់ក្នុងចិត្តសម្លឹងមើលទៅបន្ទប់ខាងលើដែលបិទជិតសូម្បីតែគាត់ក៏រាងញញើតខ្លះដែរ។ពីរមួយថ្ងៃទៅមួយថ្ងៃកូនគាត់កាន់តែកាចសាហាវទៅៗធ្វើអោយគាត់ក៏មានកូនចិត្តលួចខ្លាចដែរប៉ុន្តែគាត់មិនអាចចោលកូនគាត់បានទេ។
      "ហ្ហឹកៗលោកស្រីខ្ញុំសុំលាឈប់ហើយ"អ្នកបម្រើដែលរត់សឹងតែហក់ពីខាងលើផ្ទះមកក៏មកលត់ជង្គង់សុំលាឈប់ទាំងដែលធ្វើបាន3ថ្ងៃប៉ុណ្ណោះ។អននកបម្រើចាប់ផ្តើមឈប់ម្នាក់ម្តងៗនៅសល់តែមេដោះនិងអ្នកបម្រើស្មោះស្ម័គ្រប៉ុន្មាននាក់ប៉ុណ្ណោះរួមទាំងជំនិតក៏ដូចជាកូនចៅប៉ុន្មាននាក់ដែរ។
       "មិនអីទេនេះប្រាក់ឯងយកចុះ"
       "អរគុណលោកស្រី"នាងប្រញាប់ក្រោកចាកចេញទៅយ៉ាងលឿនដោយមិនហ៊ានងាកក្រោយឡើយ។
       "ហ្ហឹម...តើកូនប្រុសខ្ញុំមានសង្ឃឹមដែរទេស៊ូរី?"
      "លោកស្រីកុំពិបាកចិត្តខ្ញុំជឿថាមនុស្សល្អដូចអ្នកប្រុសច្បាស់ជាមាទេវតាតាមជួយមិនខាន"
      "តែនេះ2ឆ្នាំហើយដែលកូនជុងស្ថិតក្នុងស្ថានភាពបែបនេះដោយគ្មានអ្នកណាហ៊ានទៅក្បែរ ខ្ញុំឃើញសភាព
កូនហើយអត់នឹងពិបាកចិត្តមិនបាន"គាត់ក៏យំចេញមក
ដោយហាមលែងបានតទៅទៀត សភាពគេពេលនេះស្ទើរតែដូចទៅនឹងមនុស្សវិកលចរិតទៅហើយទាំងមុខសក់ក៏ដូចជាពុកចង្កា ស្បែកក៏ដូចគ្នា បើនិយាយពីបន្ទប់វិញមិនដែលភ្លឺទេងងឹតដូចបន្ទប់បោះបង់ចោលឯអាហារភាគច្រើនរុញតាមក្រោយ។មុននេះគ្រាន់តែនើកទ្វារយកអាហារអោយអ្នកបម្រើក៏ខ្លាចមើលតែបានឃើញខ្មោចតើគាត់សង្ឃឹមអ្វីទៀតទៅ?។
      "អ៊ីស៊ុនកំពុងប្រកាសស្វែងរកពេទ្យមកមើលថែអ្នកប្រុសហើយលោកស្រីឈប់យំទៅ"
     "ខ្ញុំខ្លាចតែពួកគេមកមិនបានមួយថ្ងៃដូចអ្នកមុនៗ"
     "អស់យ៉ាងក៏យើងបានរកមកដែរទោះបីមិនបានមួយថ្ងៃក៏ដោយហើយពួកយើងក៏នៅបន្តលួងលោមគាត់រាល់ថ្ងៃដូចរាល់ដងទៅនោះអ្នកប្រុសនឹងព្រមនិយាយជាមួយពួកយើងថ្ងៃណាមួយមិនខាន"មេដោះតែងតែលួងលោមគាត់ជានិច្ចព្រោះក្នុងគ្រួសារមានតែកូនម្នាក់ឯប្តីក៏បាត់បង់ជីវិតដល់ពេលកូនក៏ចាប់ផ្តើមវិវត្តន៍ទៅជាមនុស្សឆ្គួតអ្នកណាក៏អាណិតដែរ។

     ក្រឡេកមកមើលមន្ទីរពេទ្យដែលមានឈ្មោះថាមែនវុលវិញម្នាក់ៗអង្គុយមើលការប្រកាសនោះសឹងតែគ្រប់គ្នាប៉ុន្តែគ្មានអ្នកណាគេដាក់ពាក្យទេព្រោះឮតាមពេទ្យដទៃពីពេទ្យដែលបានទៅមើលថែគឺថាដូចស្តាប់រឿងខ្មោចចឹង ម្នាក់ៗមានអ្នកណាគេហ៊ានទៅបើលេងសុទ្ធតែបន្ទប់ងងឹតគួរអោយខ្លាចបែបហ្នឹង។
       "បើឯងមិនដាក់ពាក្យអង្គុយមើលពាក្យហ្នឹងធ្វើអី?"

       "ហ្ហឹស!យើងមានអ្វីសប្បាយចង់ណែនាំមិត្តរួមការងារបន្តិច"នាងញញឹមចុងមាត់ងាកទៅមើលអ្នកអង្គុយញាំអាហារជាមួយមិត្តរួមការងារម្នាក់ទៀតសើចសប្បាយញាំឡើងប៉ោងមាត់មើលទៅរីករាយណាស់។
      "ឯងមិនមែនគិតចង់ណែនាំអោយថេយ៉ុងទៅធ្វើទេដឹង?"
     "យើងឮមកថាយាយគេឈឺចូលមន្ទីរពេទ្យនៅដេហ្គូ ម្តាយគេគ្មានលុយព្យាបាលយើងគ្រាន់តែចង់ណែនាំអោយគេធ្វើដើម្បីបានលុយទៅបង់ថ្លៃពេទ្យប៉ុណ្ណោះណាមួយក៏ចាត់ទុកថាចែករំលែកការងារអោយបុគ្គលិកថ្មីផង"
     "ឯងកុំមើលស្រាលគីម ថេយ៉ុងអោយសោះត្រូវចាំថាគេពូកែប្តូរមកពីមន្ទីរពេទ្យល្បីទទួលដោយលោកតាមែនវុលផ្ទាល់មិនមែនលំៗទេ"
     "អស្ចារ្យស្អីទៅបុគ្គលិកដូចតែយើងសោះ មិនលើយើងប៉ុន្មានទេ!!បើឯងសរសើរគេថ្នាក់នេះហើយយើងមានតែចង់អោយគេទៅធ្វើការងារមួយនេះខ្លាំងបំផុត"ក្រសែរភ្នែកគុំគួនលេចឡើងសម្លឹងទៅមិត្តរួមការងារទាំងញញឹមព្រោះបន្តិចទៀតអាចនឹងសប្បាយមើលភាពភ័យខ្លាចតក់ស្លុតមិនអាចមកធ្វើការបានរបស់ស្រីម្នាក់នោះ គិតហើយក៏សប្បាយចិត្ត។
     "រឿងលោកយាយឯងយ៉ាងមិចហើយ?"ជីមីនសួរទៅកាន់មិត្តរួមការងារថ្មីដែលទើបនឹងផ្លាស់មកបាន4ខែ
ពីរឿងលោកយាយដែលឮថាឈឺគ្មានលុយព្យាបាល។
    "គាត់វះកាត់រួចហើយ"
    "ចុះឯងបានលុយមកពីណា?"
    "ខ្ចីម្ចាស់មន្ទីរពេទ្យ តែនឹងរកលុយសងគាត់វិញមិនចង់ជំពាក់គុណគាត់ទៀតទេកន្លងមកគាត់ជួយយើងច្រើនណាស់"
     "ឯងសំណាងណាស់បានគាត់ស្រលាញ់ជួយជ្រំជ្រែងថែមទាំងពូកែទៀតគាត់ពូកែរើសមនុស្សណាស់សូម្បីដុកទ័រហ្យុងស៊ីកក៏គាត់ជាអ្នកនាំមកដែរសុទ្ធសឹងតែលំដាប់ៗ"នាងនិយាយពិតមែនព្រោះតែនាងធ្វើការមកពីរឆ្នាំហើយអាចដឹងបានថាអ្នកណាពូកែពិតអ្នកណាពូកែខាងចាប់រុក។
      "ចុះឯងមិនពូកែទេហ៎ សញ្ញាបត្រពេញផ្ទះ"
      "ក៏នៅមានកម្រិតមិនទាន់ស្មើឯងទេ"
     "កុំចេះតែថាខ្ញុំគ្រាន់តែបានធ្វើការច្រើនកន្លែងយល់ដឹងច្រើនតែប៉ុណ្ណោះមិនពូកែអីទេ"
     "ហ្ហេមៗសុំអង្គុយផងបានទេ?"
    "បានតើអង្គុយចុះមក"
    "ខ្ញុំឮមកថាគ្រួសាររបស់ថេយ៉ុងឈឺតើគាត់យ៉ាងមិចហើយ?"
     "គាត់លែងអីហើយអរគុណដែលបានសួរសុខទុក"
ថេយ៉ុងអាចញញឹមរួសរាយដាក់មនុស្សដែលប៉ងធ្វើអាក្រក់លើគេបានតែជីមីនអត់ទេគឺអង្គុយសម្លក់តែម្តងព្រោះមិនចូលចិត្ត។
      "បើថេយ៉ុងត្រូវការប្រាក់បន្ថែមខ្ញុំឃើញមានការងារមួយដែលប្រាក់ខែច្រើនណាស់ថេយ៉ុងចាប់អារម្មណ៍ទេ?"
     "បើប្រាក់ខែច្រើនហេតុអីមិនធ្វើខ្លួនឯង?មកប្រាប់ថេយ៉ុងធ្វើអី?រាល់ដងមិនឃើញផ្អែមរលួយបែបហ្នឹងថ្ងៃហ្នឹងនាងកើតអី?"ថេយ៉ុងឃើញមិត្តមិនសប្បាយចិត្តក៏លូកដៃទៅចាប់មិនចង់អោយមានរឿង។ឯសូចាងក៏ធ្វើជាមិនខ្វល់
បែរមកនិយាយជាមួយថេយ៉ុងវិញធ្វើដូចគ្មានជីមីននៅត្រង់ហ្នឹងយ៉ាងចឹង។
      "គឺថានេះមានការប្រកាសរកគ្រូពេទ្យទៅមើលថែកូនប្រុសត្រកូលចនមួយខែ5លានណា គ្រាន់តែថែទាំប៉ុណ្ណោះ"
       "លុយច្រើនចឹងទៅខ្លួនឯងទៅ ឯងកុំឃាត់យើង!
យើងថាហើយមនុស្សដូចនាងនេះវាអាក្រក់បើខ្លាំងទៅមើលថែបិសាចហ្នឹងខ្លួនឯងទៅកុំមកណែនាំមិត្តយើងតោះថេយ៍!!"បាយលែងឆ្ងាញ់ហើយដែលស្រីចង្រៃនេះមកណែនាំការងារបែបហ្នឹងមកអោយមិត្តគេទាំងដែលគេដឹងសឹងតែមួយមន្ទីរពេទ្យថាកូនប្រុសត្រកូលចនហ្នឹងបែបណា។
       "ជីមីនកុំខឹងអីនាំតែរឿងវែងឆ្ងាយ យើងមិនអីទេ"
       "ឯងមិនអីតែយើងអី!!យើងដឹងតាំងពីដំបូងថាពួកទាំងនោះគ្មានបំណងល្អទេសូម្បីកាលពីយើងចូលធ្វើការងារដំបូង" កាលនោះសំណាងហើយដែលគេចូលមុនស្រីចង្រៃនោះមួយថ្ងៃកុំអីត្រូវនាងនោះធ្វើបាបដែរហើយ គេមិនចង់អោយអ្នកណាមកត្រូវស្រីនោះធ្វើបាបទៀតទេ។
       "ត្រជាក់ចិត្តសិនទៅ"
       "ឯងមិនមែនគិតចង់ទៅធ្វើមែនទេដឹង?"
       "យើងចង់ឆាប់សងលុយលោកតា"
       "ថេយ៍!!គេនោះលែងសល់ភាពជាមនុស្សហើយណា!"
       "ខ្ញុំមិនជឿទេគេគ្រាន់តែធ្លាក់ដល់ចំណុចសូន្យគ្មាននរណាជួយប៉ុណ្ណោះណាមួយខ្ញុំក៏ធ្លាប់មើលថែអ្នកជំងឺប្រភេទស្រដៀងគេដែរ"
       "តែនេះគេឈឺមក2ឆ្នាំហើយតាំងពីយើងចូលធ្វើការបាន1ខែក៏ឮដំណឹងថាគេគ្រោះថ្នាក់ចរាចរណ៍ដល់ថ្នាក់ពិការជើងតាំងពីនោះមកត្រកូលចនវឹកវរទាំងក្រុមហ៊ុន
ចំណែកគេវិញក៏មានជំងឺផ្លូវចិត្តព្រោះបាត់បង់ជើងមិនអាចដើរបានទុកក្រុមហ៊ុនចោល ថែមទាំងឮមកថាសង្សារស្រលាញ់គ្នាខ្លាំងក៏សុំបែកព្រោះគេមិនអាចដើរបានតាំងពីរនោះមកគេក៏ធ្លាក់ក្នុងស្ថានភាពមកដល់សព្វថ្ងៃនេះយើងថាយល់ល្អឯងកុំចង់សាកអី លុយឯងអាចរកមួយៗបានតើគាត់មិនទារឯងទេ"
         "គាត់មិនទារតែយើងក្រែងចិត្តដែលគាត់ជួយយើងច្រើនតែយើងបានត្រឹមតបស្នងដោយការបំពេញការងារ យើងក៏ចង់សងជាលុយជូនគាត់វិញដែរ"
        "យើងដឹងថាឯងមានៈតែនេះមិនមែនរឿងតូចតាចទេបើតាមឮមកពេទ្យជិត100នាក់ហើយដែលមិនអាចមើលគេបាន"
     "ទាល់តែសាកទើបដឹង ឯងគាំទ្រលើកទឹកចិត្តយើងផងទៅ"
     "តែថេយ៉ុង!ទីនោះងងឹតណាស់ សិស្សច្បងថាសភាពគេគួរអោយខ្លាចណាស់ដូចមនុស្សមិនដែលងូតទឹកនិយាយទៅសភាពពិបាកមើលតែម្តង"ជីមីនព្យាយានរៀបរាប់ធ្វើមិចអោយថេយ៉ុងខ្លាចទោះដឹងថាគេមិនដែលខ្លាចអ្វីអស់ទាំងនោះក៏ដោយ គេមិនចង់អោយមិត្តទៅប្រថុយនឹងលុយ5លានហ្នឹងទេ។
     "តើសភាពបែបណាដែលពួកយើងមិនដែលឃើញ?"
      "ហូយ!ថេយ៉ុងឯងក្បាលរឹងជឿសម្តីគេពេកហើយ"
     "មិនបានជឿទេគ្រាន់តែចង់សាកបើជឿប្រហែលមិនទៅដូចអ្នកដទៃចឹង!ណាមួយចេញយាមក៏ទំនេរគ្មានការងារធ្វើដូច្នេះរកការងារក្រៅម៉ោងធ្វើក៏ល្អ"
      "យើងមិនដឹងថានិយាយជាមួយឯងបែបណាទៀតទេ"
     "ឈប់និយាយហើយល្ងាចនាំយើងទៅផ្ទះគេបន្តិចទៅ"
     "មិនទៅទេ!ចង់ទៅៗខ្លួនឯងទៅយើងមិនពាក់ព័ន្ធ"
    "ជីមីនណាៗមិត្តសម្លាញ់ជូនយើងទៅៗណាចាំបានការអីយើងប្រាប់ឯងមុនគេណាៗ ស្អែកយើងប៉ាវទៅញាំសាច់អាំងក៏បាន"
      "គ្រាន់តែជូនទៅប៉ុណ្ណោះកុំភ្លេចថាឯងនឹងប៉ាវសាច់អាំងអោយយើង"ចុងក្រោយមានតែចឹងព្រោះដឹងថាមិត្តម្នាក់នេះល្មោភជាមួយសាច់អាំងខ្លាំងកម្រិតណា។ក្រោយពីនិយាយគ្នាហើយក៏នាំគ្នាទៅធ្វើការបន្តឯអ្នកបានឮក៏សើចយ៉ាងសមចិត្តព្រោះចុងក្រោយល្បិចនាងបានសម្រេច។

     ល្ងាច

     ថេយ៉ុងបានខលទៅលេខដែលគេបានដាក់លើការប្រកាសនោះហើយល្ងាចគេក៏អោយជីមីនជូនទៅនឹងចាំយកគេមកវិញដូចគ្នាដើម្បីអោយសមតម្លៃ។
      "ជម្រាបសួរលោកស្រី"
      "ចាស៎ជម្រាបសួរ តើជាគ្រូពេទ្យមែនទេ?"
      "ចាស៎!ខ្ញុំជាអ្នកដែលបានខលមក"លោកស្រីចនមើលពីក្រោមឡើងលើ នាងស្អាតហើយតូចច្រឡឹងគាត់ខ្លាចតែកូនគាត់រុញបន្តិចក៏ដួលទេ។
      "អង្គុយចុះសិនមកតើក្មួយធ្លាប់ធ្វើការនេះប៉ុន្មានឆ្នាំហើយ?"
      "ខ្ញុំធ្វើបាន3ឆ្នាំហើយៗក៏ធ្លាប់មើលថែអ្នកជំងឺប្រភេទដូចកូនលោកស្រីដែរទើបសាកដាក់ពាក្យ"
      "ខ្ញុំសុំទោសទុកជាមុនណាបើសិនមានបញ្ហាអ្វីកើតឡើង ខ្ញុំគិតថាអ្នកគ្រូច្បាស់ជាធ្លាប់ឮព័ត៌មានកូនប្រុសខ្ញុំមកខ្លះៗហើយត្រូវទេ?"
       "ចាស៎ ខ្ញុំនឹងព្យាយាមលោកស្រីកុំបាម្ភអីប៉ុន្តែខ្ញុំមិនអាចធ្វើការងារពេញម៉ោងទេព្រោះតែខ្ញុំធ្វើការនៅមន្ទីរពេទ្យ
ខ្ញុំអាចមើលថែគាត់បាននៅថ្ងៃខ្ញុំចេញយាម ខ្ញុំក៏មានកាលវិភាគដែរនេះ"ដោយសារតែគាត់បានខលថាអោយគេជាប់គ្រាន់តែមកជួបគាត់និយាយពីបញ្ហាខ្លះៗប៉ុណ្ណោះ។លោកស្រីចន សម្លឹងមើលថេយ៉ុងដែលចេញមកច្បាស់លាស់ជាងអ្នកមុនៗធ្វើអោយគាត់ញញឹមតាមដោយសារស្នាមញញឹមនាងស្រស់។
      "មិនអីទេអាចចាប់ផ្តើមការងារនៅថ្ងៃស្អែកបានណា"
     "ចាស៎អរគុណលោកស្រី បើមានការអ្វីអាចខលទៅខ្ញុំបានតាមលេខដែលលោកស្រីបានខលមកខ្ញុំកាលពីថ្ងៃបាន ជម្រាបលា"លោកស្រីចនញញឹមសម្លឹងមើលដំណើររបស់នាងទាំងពេញចិត្ត គាត់ដាក់ការសង្ឃឹមលើក្មេងម្នាក់នេះលើសពីមុនៗបន្តិចហើយព្រោះនាងមានភាពច្បាស់លាស់ហ្នឹងការងារបើទោះជាការងារក្រៅមុហក៏ដោយ។

រីករាយជាមួយរឿងថ្មីកុំភ្លេចvoteអោយកម្លាំងចិត្តអេតមីនផង🥹🫶🏻
To be continued.....
សរសេរដោយ៖ រ៉ាជេក៍💜


You are reading the story above: TeenFic.Net