ងាគមកមើលនាយតូចដែលអង្គុយនៅក្រោមនេះវិញគេកំពុងតែមើលទៅព្រះចន្ទពេលវង្សពិតជាស្រស់ស្អាតណាស់។ គេអង្គុយទាំងគិតរឿងក្នុងចិត្តម្យ៉ាង....
"តទៅមុខថ្ងៃអនាគតតើជីវិតយើងទៅជាយ៉ាងណាណ៎!! ហ៊ើយ..មិនគួរណាម៉ាក់ទៅជាប់ពាក្យសម្តីជាមួយគេសោះ"នាយតូចស្តីត្អូញត្អែពីជីវិតខ្លួនដែលទើបរៀបការរួច តើទៅថ្ងៃមុខជីវិតគេយ៉ាងមិចទៅបើយនាយក្រាស់មិនព្រមបើកចិត្តទទួលគេផងនឹង
"ទោះខំរអ៊ូប៉ុន្មានក៏នៅតែចឹងឯងជុងវុនអើយ"ជុងវុនរៀបរាប់រួចក៏ឡើងទៅក្នុងបន្ទប់វិញ
មកដល់បន្ទប់ឃើញឃើញជេយ៍គេងគេក៏មិនគិតច្រើនទាញកន្សែងចូលបន្ទប់ទឹកទៅ។ បានមួយសន្ទុះ នាយតូចងូចទឹកហើយចេញមកវិញជាមួយនឹងអាវសឺមីស្តើងរួចជាស្រេច ខ្ចិលខ្វល់អីច្រើនគរក៏ឡើងទៅគេងជាមួយនាយក្រាស់ទៅ។
______________
កាត់មកព្រឹកឡើង...
ពន្លឺព្រះអាទិត្យបានរះឡើងផ្ចាំងអោយមនុស្សក្នុងពិភពលោកក្រោកឡើងដើម្បីប្រត្តិបត្ត នូវតួនាទីការងាររបស់ខ្លួន។
"ហុឹម.."សម្លេងក្រហឹមភ្ញាក់ពីដំណេកដោយនាយក្រាស់បានបន្លឺឡើង ។ នាយបើកភ្នែកអោយសាំនឹងពន្លឺព្រះអាទិត្យចាំងជះមកងាគទៅខាងឆ្វេងក៏ប្រទះភ្នែនឹងមនុស្សម្នាក់ដែលកំពុងគេស្ងប់ស្ងល់នោះគឺនាយតូចជុងវុនយើង។ ឃើញចឹងហើយនាយខឹងភ្លាម....
ដឹប...
"អួយ.."សម្លេងថ្ងូររបស់ជុងវុនខ្លួនធ្លាក់ពីលើគ្រែដោយនាយក្រាស់ធាក់ ធ្វើអោយដំណេកដ៏ស្ងប់ស្ងល់ក៏បានរលាយបាត់ទៅ
"អ្នកណាអនុញ្ញាអោយឯងមកដេកលើគ្រែជាមួយយើងហាស៎!!" សម្តីស្រែកគំហកចេញពីមាត់ជេយ៍ទៅកាន់រាងតូចជុងវុនហើយថែមទាំងចុះទៅចាប់ច្របាច់ថ្ពាល់រាងតូចទៀតផង
"ហ្ហឹក..ហ្ហឹក..ខ្ញុំសុំទោស" រាងតូចយំចេញមក ដៃចាប់ដៃនាយក្រាស់អោយនាយប្រលេងថ្ពាល់ខ្លួនគេពិតជាឈឺណាស់ ចង្កេះក៏ឈឺហើយនាយមកច្របាច់ថ្ពាល់គេទៀត នេះគេងើបមកមិនទាន់ដឹងអីផងក៏ត្រូវយំឈឺទាំងព្រឹកតែម្តង...
" កុំមកយំអោយយើងស្រណោះនោះព្រោះវាគ្មានបានផលទេ យើងសុំប្រាប់អោយហើយណាកុំមកដេកលើគ្រែយើងទៀតយើងមិនចងអោយខ្លួនដ៏អាប់ប្រឡាក់ឯងជាប់នឹងគ្រែយើងទេយើងវាខ្ពើមរអើម"សម្តីទាំងនេះជុងវុនលឺហើយឈឺចិត្តជាងឈឺកាយទៅទៀត ជេយ៍នាយក្រវាស់មុខរាងតូចទៅម្ខាងរួចងើបឡើងរកនឹងដើរចូលទៅបន្ទប់ទឹកហើយតែ...
"ហ្ហឹក..ខ្លួនខ្ញុំគួរអោយខ្ពើមដល់ម្លឹងហេ៎?" សំនួរសួរបង្អាក់អោយនាយក្រាស់ងាគមកវិញ
"ហុឹស..មែនហើយខ្លួនឯងនេះគួរអោយខ្ពើមណាស់មិនដឹងឆ្លងកាត់ប្រុសមកប៉ុន្មានហើយទេ ទើបបានមករៀបការជាមួយយើងនោះ" នាយនិយាយទាំងញញឹមចុងមាត់បញ្ឈឺរាងតូចលើសដើម រួចដើរទាញកន្សែងចូលបន្ទប់ទឹកទៅ
"ហ្ហឹក...ហ្ហឹក..."រាងតូចវិញគ្មានស្តីអីក្រៅពីយំនោះទេ គេពិតជាឈឺចិត្តណាស់ដែលបានលឺសម្តីមើលងាយចេញពីមាត់ប្រុសម្នាក់នេះ គេពិតជាឈឺណាស់ឈឺជាងគេយកកាំបិទមកចាក់ទៀតឈឺនឹងសម្តីមើលងាយមើលថោករបស់នាយណាស់
"ហ្ហឹក...នេះគេខ្ពើមខ្ញុំដល់ម្លឹងទាំងដែលប្រុសម្នាក់ដែលខ្ញុំឆ្លងកាន់នោះគឺជាគេ...ហ្ហឹកៗ"មែនហើយមនុស្សប្រុសដែលរាងតូចឆ្លងកាន់នោះគឺគេហើយគេបែជាមកខ្ពើមខ្លួនចឹងឬ?
បន្ទាប់ពីយំអស់ចិត្តហើយជុងវុនគេបានចុះទៅក្រោមធ្វើអាហារពេលព្រឹកទុកអោយនាយក្រាស់សម្រាប់ទៅធ្វើការ នេះនាយជេយ៍ធ្វើដាក់គេប៉ុណ្នឹងហើយនៅមានចិត្តធ្វើអាហារអោយនាយទៀត..
មិនបានប៉ុន្មាននាទីផងនាយក្រាស់បានចុះមកដោយសម្លៀកបំពាក់ទៅធ្វើការ
"លោកមកញ៉ាំបាយសិនទៅចាំទៅធ្វើការ"ឃើញនាយក្រាស់ចុះមកចឹងជុងវុនក៏ស្រែកហៅនាយតែនាយវិញមិនខ្ចិលតបហើយដើរចេញទៅធ្វើការបាត់ទៅ
"ហ៊ើយ..."រាងតូចមិនដឹងធ្វើមិចបានត្រឹមតែដកដង្ហើមធំ...
______________
បកមកមើលក្រុមហ៊ុនមួយវិញ ដែលរាងតូចស៊ូននូបានចូលទៅសម្ភាស់ការងារនោះ ហើយក្រុមហ៊ុននេះគឺជាក្រុមហ៊ុនរបស់នាយក្រាស់នីគីនឹងឯង។រាងតូចគេមកសម្ភាសទីនេះគឺគោលបំណងចងមកជួបក្រាស់ខ្លួន..
"ហៅអ្នកបន្ទាប់មក"នីគីបានប្រាប់ទៅកាន់ជំនិតខ្លួនអោយហៅអ្នកបន្ទាប់ចូលមក ហើយខ្លួនបានយកក្រដាស់ cv ម្នាក់នោះមកមើលហើយ..
"ផាគ ស៊ូននូ នេះគាត់មកសម្ភាសដែលហេ៎?" នាយនិយាយម្នាក់ឯងមើលទៅក្រដាស់នោះទាំងញញឹម គេមិននឹកស្មានថាស៊ូននូដែលជាប្អូនរបស់នាយជេយ៍ចងមកធ្វើការក្រុមហ៊ុនខ្លួនសោះទាំងដែលបងគេក៏មានក្រុមហ៊ុនដែលនោះ
"អ្នកប្រុសលោកប្រធានហៅបាទ"ជំនិតនាយក្រាស់មកហៅរាងតូចដែលអង្គុយចាំនោះ
"បាទ"ស៊ូននូតបទាំងញញឹមហើយក៏ដើរទៅបន្ទប់នាយក្រាស់ទៅ
តុក~~តុក
"ចូលមក"ញញឹមសុខៗលឺសម្លេងគោះទ្វារនីគីប្រែទឹកមុខមកមាំហើយក៏ប្រាប់អោយអ្នកក្រៅចូលមក រាងតូចលឺចឹងក៏ចូលមកទាំងញញឹមអង្គុយចុះទល់មុខលោកប្រធានស្រស់សង្ហាមុខងាប់នោះ
"ឈ្មោះអី"រាងតូចអង្គុយចុះភ្លាមនាយក្រាស់ចាប់ផ្តើមសួរឈ្មោះធ្វើដូចមិនដែលស្អាល់គ្នាចឹង
"ផាគ ស៊ូននូ ក្នុង cvមានតើមិចមិនមើលលោកប្រ..ធាន"រាងតូចបានសូកសៀតអោយនាយក្រាស់ទាំងញញឹម លឹបភ្នែកចេញថ្ពាល់ប៉ោងៗនាយក្រាស់ឃើញហើយក្នាញ់សឹងតែចាប់
ញិក
"អាយុប៉ុន្មាន"មើលសួរធ្វើដូចមិនដឹងចឹងហាស៎នីគី
"22ឆ្នាំបាទ..."នាយតូចតបទាំងអូសវែងអណ្លាយចងឌឺនាយក្រាស់ នីគីលឺចឹងគ្មានអីក្រៅពីងក់ក្បាលញឹមៗតិចៗ
"មានសង្សារនៅ" ចុនមកធ្វើការមានសំនួរចឹងទៀតនីគី
"ហាស៎ សំនួរនេះមានក្នុងការសម្ភាសដែលឬ" ស៊ូននូលឺសំនូរចឹងហើយគេដឹងថានាយក្រាស់គិតក៏បានសួរបកទៅវិញ
"ឆ្លើយមក!!"សម្លេងរឹងគំព្រឺសចេញពីមាត់នាយក្រាស់
"នៅបាទ"ស៊ូននូមិនអោយចាញ់តបទៅវិញទាំងខ្មើត
"ជាប់ហើយអាចធ្វើការស្អែកនោះបាន"យីកូនជាប់លឿនម្លេសមិនទាន់ឃើញសួរអីទៀតផង
"ជាប់ហាស៎..!សួរប៉ុណ្នឹងជាប់ហើយហេ៎?" ស៊ូននូភាំងម៉ងអីសួរឈ្មោះសួរអាយុសួរថាមានសង្សារនៅប៉ុណ្នឹងជាប់ហាស៎
"ស៊ាំញ៊ាំម្លេះជាប់ហើយចងបានអីទៀត"នីគី
"គ្រាន់តែសួរតើជាប់លឿនម្លេះ"ស៊ូននូ
"ហើយអោយខ្ញុំធ្វើខាងផ្នែកអីលោកប្រធាន"ស៊ូននូសួរទៅនីគី
"លេខាខ្ញុំ"នីគីតបទៅវិញហីៗតែអ្នកលឺហើយមិនហីៗជាមួយទេ
"ហាស៎លេខា!!"ស៊ូននូផ្ទួនទាំងភ្នាក់ផ្អើរនេះគេមិនមានគម្រោងមកដាក់ខាងលេខានោះទេ
"តែបងមិនបានមកដាក់ខាងនឹងទេណានីគី"ថានិងលេងជាមួយទៀតតែពេលនាយអោយធ្វើខាងលេខាឈប់លេងម៉ង ទោះគេចងមកធ្វើការជាមួយនាយជួបនាយតែគេមិនបានចងមកធ្វើលេខានាយនោះទេ
"ហើយចុះបងថានឹកខ្ញុំហី! ចឹងមកធ្វើលេខាខ្ញុំទៅបានជួបខ្ញុំរហូតហើយ.." នីគីតបទៅវិញទាំងញញឹមគេចាំពាក្យដែលហុីសុឹងប្រាប់គេក៏យកទៅសូកសៀតអោយរាងតូចវិញ។ ស៊ូននូលឺចឹងហើយអៀនមុខក្រហមនិយាយអីលេងចេះតែម្តង
១៩/០៩/២៤
សូមរងចាំភាគបន្ត
មិចហើយអ្នកអើយភ្លាវអត់ប្រាប់តិចមក..😭😭
ថាចេញស្អែកតែចិត្តមិនដាច់...🤭😘
You are reading the story above: TeenFic.Net