+ពេលព្រឹក
លុះដល់ព្រឹកឡើងក៏អោយឃើញមានអ្នកគេងលើពូកយ៉ាងស្ងប់ស្ងល់ម្នាក់ឯង ឯម្នាក់ទៀតមិនដឹងងើបតាំងពីពេលណាទេ
"ហឹម..."សម្លេងគ្រហឹមក្នុងបំពងករធ្វើអោយអ្នកដែលកំពុងគេងស្ងប់ស្ងល់ត្រូវក្រោះព្រោះតែមានពន្ទឺព្រះអាទិត្យចាំចូលមកក្នុងបន្ទប់ រាងតូចងើបមកញីភ្នែកតិចៗអោយសាំនឹងពន្ទឺរួចងាគឆ្វេងស្តាំរកមើលមនុស្សប្រុសដែលខ្លួនបង្កាតភ្លើងស្នេហ៍យប់មិញតែរកមិនឃើញ ថាបម្រុងនឹងចុះទៅបន្ទប់ទឹកគេក៏ឃើញសំបុត្រមួយព្រមទាំងលុយនៅទីនោះដែល ក្នុងសំបុត្រនោះបានសរសេរថា"យើងទៅហើយបើងើបមកឃើញលុយនេះយកចុះយើងអោយយើងមិនចងបានរបស់Freeទេ ហើយរឿងយប់មិញបំភ្លេចវាចោលទៅចាំទុកថាមិនមានរឿងអ្វីកើតឡើងចុះ ព្រោះយើងជាប្រុសឯងក៏ជាប្រុសដូចនេះគ្មានខូចខាតអីដែល" មើលចុះមើលសំណេរប្រុសម្នាក់នេះទៅសរសេរមកឡើងសួរឯអ្នកដែលអានសំបុត្រនោះវិញរាងរលីងរលោងដែលតែមិនដឹងធ្វើបែបណាព្រោះខុសដោយសាខ្លួនដែល
"ហ៊ើយ!!!...យើងមិនគួរណាផឹករហូតដល់បាត់បងសតិសោះ លើកក្រោយបើផឹកគួរមានសតិជានេះដឹងទេ"ជុងវុននិយាយជាមួយខ្លួនឯងរួចក៏ទៅងូចទឹកសម្អាតខ្លួនរៀបចំខ្លួនដើម្បីទៅផ្ទះខ្លួនវិញ
Skip
កាត់មកពេលថ្ងៃរសៀលមើលមកជេយ៍ឯនេះវិញគេមិនបានខ្វល់អ្វីសោះគេគិតតែពីឈ្ងូកមុខធ្វើការមិនគិតខ្វល់ពីអ្នកណាទាំងអស់ រឹង~~រឹង~~ កំពុងធ្វើការៗសុខៗក៏មានសម្លេងទូរស័ព្ទរោលឡើង ជេយ៍គ្រាន់តែឃើញលេខអ្នកខលមកភ្លាមធុញធប់ភ្លាមព្រោះលេខនោះជាលេខរបស់លោកផាក រួចគេក៏ចុចលើក
"អាឡូ!!" គេនិយាយទាំងសម្តីស្មើរធេញទឹកមុខស្មើរធេញ
<<ឯងមករកយើងតិចមកយើងមានរឿងនិយាយមួយឯង>>
"ខ្ញុំគ្មានពេលទំនេរទៅជួបលោកទេហើយលោកក៏ឈប់មករវល់ជាមួយខ្ញុំទៅលោកនឹងខ្ញុំគ្មានអ្វីទាក់ទងគ្នាទេ" សម្តីមួយឃ្លាននេះធ្វើអោយលោកផាកក្តៅជាខ្លាំង
<<ឯង!!! ហ៊ើយ...តែយើងមានរឿងនិយាយជាមួយឯងឆាប់មករកយើងមក>>
"តែខ្ញុំគ្មានរឿងនិយាយជាមួយលោកទេបានហើយខ្ញុំរវល់" ថារួចគេក៏ចុចបិទបាត់
"ជេយ៍!!!! ជេយ៍ ហ៊ើយបិទបាត់អាកូនចោរម្សៀតនេះ"លោកផាកឯងនេះវិញបានត្រឹមតែក្តៅចិត្តប៉ុណ្ណោះ
ខាងជេយ៍វិញបន្ទាប់ពីគេចុចបិទទុកទូរស័ព្ទមួយឡែករួចមកគេក៏គ្មានកម្លាំងគិតតែពីអង្គុយដកដង្ហើមធំគិតតែពីការបង្ខំរៀបការរបស់ឪពុកខ្លួន គេពិតជាមិនចងរៀបការអីទាំងអស់ព្រោះក្នុងចិត្តគេស្មោះតែអ្នកនាងអារ៉ាម្នាក់គត់គ្មានអ្នកណាអាចមកជំនួសកន្លែងនាងបាននោះទេ
"អារ៉ា!តើបងគួរធ្វើបែបណាទើបលោកផាកឈប់បង្ខំបងអោយទៅរៀបការនឹងអ្នកផ្សេងបងពិតជាមិនចងរៀបការជាមួយអ្នកណាក្រៅពីអូនឡើងបងស្រលាញ់តែអូនម្នាក់គត់អារ៉ា"នាយនិយាយទាំងមើលទៅរូបថតតាំងលើតុដែលជារូបរបស់អ្នកនាងអារ៉ា តុក~~តុក~~ ខណ:កំពុងតែផ្តោតអារម្មណ៍នឹងរូបភាពនោះក៏មានសម្លេងគោះទ្វាបន្លឺឡើង
"ចូលមក!!" អ្នកខាងក្នុងលឺហើយក៏បើកអ្ជើញអោយចូលមក
"បងជេយ៍!!" អ្នកខាងក្រៅពេលបានលឺពីការអនុញ្ញាតពីអ្នកក្រៅចូលមកក្នុងភ្លាមគេនោះគឺ ផាក ស៊ូននូជាក្នុងប្រុសពៅនៃត្រកូលផាក គេទើបតែមកពីប្រទេសអាមេរិចនេះឯង
" ស៊ូននូ!មកដល់ហើយហេ៎សប្អូនក្បាលខូច!" ជេយ៍លឺសម្លេងហៅខ្លួនជាស៊ូននូភ្លាមក៏បណ្តេញអារម្មណ៍អាក្រក់ៗចេញអស់រួចទៅអោបប្អូនដែលទៅនៅប្រទេសក្រៅរាប់ឆ្នាំនាយនឹកប្អូនណាស់
"នឹកបងជេយ៍ណាស់" ស៊ូននូក៏អោបតបនាយវិញ
"នឹកបងមែនឬ!?" ជេយ៍សួរព្រោះនាយចឹងថារាងតូចមិនបាននឹកតែគេទេតែនឹកទាំង.......
"នឹកបងមែនហា៎!! បើមិនអោយនឹកបងអោយនឹកអ្នកណា"គេតបទៅជេយ៍វិញទាំងអៀនមុខវិញឡើងក្រហម
"បងស្មានតែនឹក---"ជេយ៍និយាយមិនទាន់ចប់ផងស៊ូននូក៏និយាយកាត់យ៉ាងលឿន
"គ្មាននឹកអ្នកណាទេ"ស៊ូននូ
"អា៎អា៎!! អតក៏អត!! ហើយអូនញ៉ាំអីនៅ" ជេយ៍
"នៅទេ!! ស៊ូននូឃ្លានហា៎នៀគ"ពេលបានជេយ៍សួរចឹងស៊ូននូក៏ពេពមាត់ឆ្លើយថាឃ្លានទាំងយកដៃអង្អែពោះធ្វើអោយជេយ៍ដែលជាបងឃើញហើយមានការក្នាញ់ជាខ្លាំង
"ចឹងតោះបងនាំទៅញ៉ាំអី"ថាហើយនាយក៏កៀកកររាងតូចចេញពី office ទៅរកអីញ៉ាំនៅខាងក្រៅទៅ
+កាត់មកព្រឹកថ្មីទៀត
ព្រះអាទិត្យរះឡើងមកបញចាំងមកលើផ្ទៃផែនដីដើម្បីអោយមនុស្សលោកភ្ញាក់ឡើងមកធ្វើភារកិច្ចរាងៗខ្លួនដែលត្រូវធ្វើ។ បែរមកមើលផ្ទះលោក ឆយ ដែលជាអ្នកល្បីមានកេរ្តិ៍ឈ្មោះមួយរូបនៅក្នុងប្រទេសផងដែល។ ហើយលោកក៏ជាឪពុករបស់រាងតូច ឆយ ជុងវុនផងដែល ។
តុក~~តុក~~ សម្កេងគោះទ្វាបន្ទប់តបស់រាងតូចបានបន្លឺឡើងដោយស្នាដៃរបស់អ្នកស្រី ហ្វាងដែលជាប្រពន្ធរបស់លោកឆយ នឹងជាម្តាយរបស់រាងតូចផងដែល
"ជុងវុន!!កូនភ្ញាក់ឬនៅនឹង?" អ្នកស្រីក៏នៅគោះទ្វាបន្ទប់រាងតូចជាពីទៅបីដងតែក៏នៅតែមិនលឺការឆ្លើយ
"កូនវុន!! ម៉ាក់ចូលទៅហើយណា"ដោយមិនលឺការឆ្លើយតបគាត់ក៏បើកទ្វាចូលទៅក៏ឃើញថារាងតូចនៅគេងមិនទាន់ក្រោកនៅឡើយ
"ហ៊ើយ..!កូននេះគេងស្ពឹកមែន កូនវុនភ្ញាក់ឡើងនេះព្រឹកថ្ងៃកម្ពស់ចុងដូងហើយណាកូន" អ្នកស្រីហ្វាងក៏វូលទៅអង្រួនស្មានដាស់រាងតូចអោយងើបព្រោះនេះព្រឹកឡើងមែនទែនហើយ
"ហ៊ឹម.....ម៉ាក់កូនសុំ១៥នាទីទៀតណាកូនងុយគេងណាស់" រាងតូចក្រហឹមក្នុងបំពុងករបម្រាស់ខ្លួនរួចនិយាយទៅកាន់អ្នកស្រីហ្វាងទាំងបិទភ្នែកនៅឡើយ
"មិនបានទេកូនថ្ងៃនេះយើងមានណាត់លើកដំបូងជាមួយលោកអ៊ុំផាកនិយាយរឿងរៀបការរបស់កូនណាទៅខកមិនបានទេណា!" មែនហើយថ្ងៃនេះគឺជាថ្ងៃណាត់ជួបដំបូងរវាងគ្រួសារឆយនឹងគ្រួសារផាកពួកគេនឹងនិយាយរឿងភ្ជាប់សាច់ភ្ជាប់ឈាមគ្នាដោយអ្នកស្រីហ្វាងនឹងអ្នកស្រីហ្វីយ៉ាដែលជាប្រពន្ធលោកឆយដែលគាត់បានស្តាប់តាំងពីជេយ៍អាយុ15ឆ្នាំតែអ្នកស្រីបានជាប់សន្យាជាមួយអ្នកស្រីហ្វាងដែលជាមិត្តតបសើគាត់ទាំងពីកាលនៅរៀនរហូតដល់មានប្តីរាងៗខ្លួនហើយគាត់បាននិយាយជាមួយអ្នកស្រីហ្វាងថាបើមានកូននឹងត្រូវផ្សារភ្ជាប់សាច់ឈាមធ្វើជាដន្លងនឹងគ្នាទោះកូនដែលកើតមកប្រុសដូចគ្នាឬស្រីដូចគ្នាឬប្រុសនឹងស្រីក៏ដោយក៏ត្រូវតែធ្វើជាដន្លងនឹងគ្នាដែល។ ហើយទោះបីពេលនេះអ្នកស្រីហ្វីយ៉ាបានស្លាប់ក៏អ្នកស្រីហ្វាងនៅតែធ្វើតាមពាក្យសន្យាដែល។
បានមកមើលសាចរឿងយើងកុំរៀបរាប់ច្រើនពេកភ្លាវលូវហើយ
"ម៉ាក់ហ៎! សុំគេងតិចទៀតមិនបានទេហ៎"រាងតូចបែបមកនិយាយជាមួយគាត់ទាំងយកដៃយីភ្នែកពេពមាត់បើកភ្នែកទាំងមិនចងរួច នេះគេគេងមិនទាន់ឆ្អែតផងមកដាស់អីណាម៉ាក់ហ៎😣
"មិនបានទេណា កូននៅក្មេងកុំអោយមនុស្សចាស់ចាំបែបនេះវាមិនល្អទេ ប្រយ័ត្នគេហៅថាក្មេងមិនមិនមានការអប់រំណាយល់ទេ" អ្នកស្រីហ្វាង
"បាទអ្នកម៉ាក់"ជុងវុនតប
"ល្អ!!ចឹងកូនទៅងូចទឹកទៅណាម៉ាក់ចុះទៅក្រោមហើយ" រាងតូចបានត្រឹមតែងក់ក្បាលឯងអ្នកស្រីគាត់ក៏ចេញចុះទៅក្រោមទៅរជុងវុនវិញគេក៏ចូកបន្ទប់ទឹកងូចទឹកទៅ
_______________
មកមើលខាងលោកផាកនេះវិញពេលនេះគាត់គឺកំពុងតែខលទៅជេយ៍
"អាឡូ! យើងខលទៅមិនចងលើកសោះណ៎" លោកផាកពេលដែលជេយ៍លើកទទួលភ្លាមក៏ស្តៅថាអោយនាយភ្លាម
<<ហើយលោកទំនេរណាស់ឬ? បានចេះតែខលមកខ្ញុំរហូតនឹង គ្មានពេលទំនេរដូចលោកទេណា>>ជេយ៍គេពិតជាមួម៉ៅណាស់នូវពេលដែលលោកផាក ខលមកម្តងៗ
"យើងមិនចងខលទៅឯងប៉ុន្មានទេ តែយើងមានការចាំបាច់ត្រូវធ្វើតាមបណ្តាំម្តាយរបស់ឯង" លោកផាក
<<អ្នកម៉ាក់បានផ្តាំអ្វី?>>ជេយ៍ពេលលឺថាអ្នកម៉ាក់ខ្លួនមានបណ្តាំគេក៏សួរទៅលោកផាកភ្លាមព្រោះអោយតែរឿងពាក់ព័ន្ធនឹងម៉ាក់របស់គេគឺសំខាន់ណាស់
"គឺមុននឹងម្តាយឯងស្លាប់គេបានផ្តាំយើងអោយឯងរៀបការជាមួយកូនអ្នកស្រីហ្វាងដែលជាមិត្តរបស់គេ" លោកផាកក៏ប្រាប់នូវបណ្តាំរបស់អ្នកស្រីហ្វីយ៉ាទៅកាន់ជេយ៍
<<ហា៎ស!! រៀបការ! ខ្ញុំមិនរៀនការទេ ខ្ញុំមិនស្គាល់គេផងអោយខ្ញុំរៀបការយ៉ាងមិចហើយខ្ញុំក៏គ្មានថ្ងៃស្រលាញ់អ្នកណាឡើយ>> ជេយ៍ពេលលឺហើយនាយសឹងតែធ្លាក់ថ្លើម អីគេអោយនាយរៀបការជាមួយមនុស្សមិនដែលស្គាល់មិនដែលឃើញមុខចឹងឬ? គ្មានថ្ងៃឡើយ
"ស្រេចតែចិត្តឯងទៅ!បើសិនជាឯងចងអោយម្តាយរបស់ឯងខកចិត្តលើឯងគិតថាឯងជាកូនអកតញ្ញូ ឯងក៏ធ្វើចុះយលងមិនបង្ខំទេព្រោះនេះជាលើកចុងក្រោយដែលយើងខលទៅឯង" លោកផាកគាត់ក៏និយាយចំៗទៅកាន់នាយក្រាស់ព្រោះគាត់នឹងឈប់ខលទៅនាយហើយគាត់មិនចងធ្វើអោយនាយទាស់ចិត្តទេព្រោះចិត្តគាត់ស្រលាញ់នាយណាស់ទោះនៅភាពក្រៅគាត់មើលទៅដូចមិនស្លាណ់កូនតែតាមពិតគាត់ស្លាញ់កូនណាស់
<<ហ៊ឹស..!លោកកុំយកអ្នកម៉ាក់មកកុហកខ្ញុំអីខ្ញុំមិនជឿលោកទេ>>ជេយ៍គេមិនជឿនូវអ្វីដែលលោកផាកនិយាយឡើង
"បើឯងមិនជឿរឿងឯងតែយើងមិនវាននិយាយកុហក់ឯងទេ"គាត់ថាហើយក៏ចុចបិទបាត់ទៅដែលធ្វើអោយនាយនោះគិងថាត្រូវធ្វើមិចមួយជាបណ្តាំម្តាយឯមួយទៀតនាយមិនចងក្បត់ពាក្យសន្យាដែលនាយបានសន្យាជាមួយនឹងអារ៉ាដែលនាយគិតចុះគិតឡើងក៏សម្រេចចិត្តថានឹងធ្វើតាមម្តាយខ្លួនព្រោះនេះជាបំណងចិងក្រោយរបស់គាត់ ។គិតហើយនាយក៏ផ្ញើសារទៅកាន់លោកផាក
<<ផ្ញើរទីតាំងមកអោយខ្ញុំមក>>លោកផាកឃើញហើយគាត់ក៏ផ្ញើទីតាំងទៅអោយជេយ៍ ហើយលោកផាកគាត់ក៏សប្បាយចិត្តដែលដែរជេយ៍នាយព្រមតាមគាត់
"ហ្វីយ៉ាងពេលនេះបំណងអូនបានសម្រេចហើយ"គាំតនិយាយទាំងញញឹមមើលទៅកាន់រូបថតរបស់ភរិយាគាត់
+កាត់មកហាងល្បីមួយ
ពេលនេះលោកឆយនឹងអ្នកស្រីហ្វាងរួចទាំងជុងវុនបានមកដល់កន្លែងទីតាំងដែលពួកគេទាំងសងខាងបានណាត់ជួបគ្នាហើយ ហើយពេលនោះលោកផាកគាត់ក៏មកដល់ដែល
"លោកផាកខាងនេះ"លោកឆយពេលឃើញលោកផាកមកនើយគាត់ក៏លើកដៃឡើងជាសញ្ញាថាគាត់នៅខាងនេះ
"សួរស្តីអ្នកទាំងពីរ!សុំទោសផងដែលអោយអ្នកទាំងពីរចាំយូរ"មកដល់លោកផាកនិយាយសួរស្តីអៅកាន់ពួកគេ
"មិនអីទេពួកយើងទើបតែមកដល់ដែលនឹង"លោកឆយតបអៅវិទាំងញញឹមអអ្នកស្រីគាត់ក៏ញញឹមដែល
"ជម្រាបសួរលោកអ៊ុំ!"ជុងវុននៅទីនោះក៏លើកដៃសំពះទៅកាន់លោកផាក
"បាទក្មួយ! ជុងវុនមែនទែន អ៊ុំមួយក្មួយសឹងតែមិនស្គាល់លូវស្អាតណាស់ណ៎" គាត់តបទៅកាន់រាងតូចហើយថែមទាសរសើរពីសម្រស់របស់គេថែមទៀត
"ហិហិ..បាទអតគុណលោកអ៊ុំ"រាងតូចលឺហើយបានត្រឹមតែសើចញញឹមទៅកាន់គាត់
"លោកផាកចុះឯងណាកូនប្រុសនោះគេមិនមកទេឬ?" លោកឆយក៏សួររកនាយក្រាស់ព្រោះមិនបានឃើញគេដើរមកជាមួយលោកផាគសោះ
"អរ..ប្រហែលបន្តិចទៀតគេមកហើយ"លោកផាកគាត់ក៏តបទៅវិញ រួចក៏សុំលោកឆយចេញទៅខលទៅជេយ៍បន្តិច
៣
<<អាឡូ!!>>សម្លេងអ្នកម្ខាងនោះបន្លឺឡើងមក
"កាលឯងមកដល់គេគ្រប់គ្នាមកអស់ហើយណានៅតែឯងនោះ"លោកផាក
<ខ្ញុំទៅដល់លូវហើយកុំបារម្ភមើលខ្ញុំមិនធ្វើអោយលោកបាក់មុខទេ>>ថាហើយនាយក៏បិទទៅ
"ហ៊ើយ...អាកូនម្នាក់នេះ!"ថាហើយគាត់ក៏ថើរចូលក្នុងវិញទៅ
"អឺ...ពួកយើងកម្មងអាហារមុនទៅ មិនបាច់ចាំគេទេ"លោកផាកប្រាប់អោយពួកគេកម្មងអាហារមុនទៅព្រោះមើលទៅនាយក្រាស់មិនងាយមកដល់ទេ
បានប្រហែលជា២០នាទីពេលនោះក៏ឃើញថានាយជេយ៍មកដល់រួចក៏ដើរសំដៅទៅកាន់តុលោកផាក
"ជម្រាបសួរអ្នកទាំងអស់គ្នាសុំទោសដែលអោយចាំយូរ"ជេយនាយមកដល់ក៏ជម្រាប់សួរទៅកាន់ពួកគេឯងរាងតូចដែលកំពុងឆ្ហូកញ៉ាំអាហារនោះលឺសម្លេងដូចជាអ្នកស្គាល់ក៏ងើបមុខឡើងអោយាយក្រាស់ឃើញពេញៗភ្នែក។គេភ្ញាក់ផ្អើរជាខ្លាំងព្រោះតែនាយបានជួបរាងតូចទៀតហើយ ឯរាងតូចវិញភ្ញាក់មិនចាញ់នាយនោះទេ
"លោក/ឯង"ជេយ៍នងជុងវុនហៅគ្នាទៅវិញទៅមក នេះកុំថាអ្នកដែលរាងតូចត្រូវរៀបការជាមួយគឺជានាយម្នាក់នេះណា
០៥/០៦/២៥
សូមរងចាំភាគបន្ត
You are reading the story above: TeenFic.Net