ភាគ២៩ (គម្រោងការ)

Background color
Font
Font size
Line height

<<ឆាប់ប្រាប់ខ្ញុំមក!! ខ្ញុំត្រូវការដឹងពីរឿងទាំងអស់ ដើម្បីរៀបចំផែនការវាយបកទៅពួកគេវិញ!!!>> ស្ដាប់ឮហើយមីនជេក៏ង៉ក់ក្បាលតិចៗដោយសារឆេយ៉ុងមិនបានសង្ស័យគេទេ ហើយគេក៏សម្រេចចិត្តប្រាប់ទៅរបៀបដែលគេនិងរ៉ានជូអាចមកជួយឆេយ៉ុងនិងជីមីនបាន ។
<<ពួកយើងអាចមកជួយអ្នកនាងទាន់! ដោយសារថ្ងៃនោះមានមនុស្សប្រុសម្នាក់បានតេមកឱ្យខ្ញុំ ទៅអគារជីនខ្វុន តែមិនបានបញ្ជាក់ប្រាប់ឈ្មោះនោះទេ!!>> មីនជេរៀបរាប់ចេញមកទាំងអស់ គ្មានចន្លោះសូម្បីបន្តិចឡើយ ។ បើតាមស្ដាប់ការរៀបរាប់របស់មីនជេ បុរសនោះបានតេមកគេហើយប្រាប់គេឱ្យមកកាន់អគារជីនខ្វុនដើម្បីជួយឆេយ៉ុង ហើយថែមទាំងឱ្យគេមកទាំងប្រញាប់ប្រញាល់ទៀតផង បើគេមិនមកគេនឹងស្ដាយក្រោយមួយជីវិត! មើលទៅគេម្នាក់នេះគឺដឹងច្បាស់ណាស់ថាឆេយ៉ុងកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់!
<<ខ្ញុំដឹងថាគេជាអ្នកណា!>> ស្ដាប់ឮសម្ដីរបស់មីនជេហើយ នាងក៏ដឹងភ្លាមថាជុងវូគឺជាអ្នកដែលបានហៅមីនជេឱ្យមកជួយនាង គេដឹងច្បាស់ថានៅទីនោះមានគ្រាប់បែក ទើបបានជាគេតេឱ្យមីនជេមកជួយនាងនិងជីមីន ប៉ុន្តែគេវិញបែរជាត្រូវស្លាប់ខ្លួនឯងទៅវិញ នឹកឃើញហើយនាងពិតជាស្រណោះជុងវូខ្លាំងណាស់ ។
<<អ្នកនាងមិនអីទេមែនទេ?>> រ៉ានជូពោលឡើងទាំងបារម្ភដោយសារឆេយ៉ុងនាងស្លេកស្លាំងខ្លាំងណាស់ ហើយថែមទាំងមើលទៅស្លន់ស្លោរទៀតផង ។
<<ខ្ញុំមិនអីទេ! អ្នកទាំងពីរត្រូវតែសន្យានឹងខ្ញុំថាលាក់រឿងដែលខ្ញុំនិងជីមីននៅរស់នេះឱ្យជិត!! កុំឱ្យអ្នកណាផ្សេងដឹងឱ្យសោះ!!>>
<<តែ!! អ្នកនាងបើអ្នកនាងធ្វើបែបនេះលោកប្រុសនិងលោកស្រីច្បាស់ជាបារម្ភស្លាប់ហើយ!>>
<<យើងគ្មានជម្រើសទេ! មីនជេរៀបចំផ្លាស់ពួកយើងចេញទៅមន្ទីរពេទ្យផ្សេងដែលនៅឆ្ងាយពីហ្គាងណាមនេះ! ហើយលាក់ដំណឹងរបស់ខ្ញុំឱ្យជិត ធ្វើដូចជាខ្ញុំបានស្លាប់ទៅ!!>> ឆេយ៉ុងក៏ចាប់ផ្ដើមរៀបគម្រោងការដែលនឹងត្រូវវាយបកទៅវូរ៉ាងវិញ ប៉ុន្តែនាងត្រូវការពេលច្រើនដោយសាររបួសរបស់នាងនៅមិនទាន់ជានៅឡើយ រីឯជីមីនក៏នៅមិនទាន់ដឹងខ្លួនទៀត ។ ស្ដាប់ឮហើយមីនជេហាក់ដូចជាចាប់បានគេក៏ង៉ក់ក្បាលដោយមិនសួរនាងសូម្បីមួយម៉ាត់ រ៉ានជូវិញក៏នៅមើលថែឆេយ៉ុងនិងជីមីនជាសម្ងាត់ផងដែរ ។
+++++
ដូហាពេលនេះកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យដោយសារដឹងដំណឹងពីការស្លាប់របស់ជុងវូ ទើបធ្វើឱ្យគេស្លុតចិត្តពេលបានជាត្រូវមកសម្រាកនៅមន្ទីរពេទ្យ វូរ៉ាងក៏បានចូលមកមើលគេផងដែរ ។
<<ចៅហ្វាយ!!! ខ្ញុំចាត់ការពួកគេអស់ហើយ>> វូរ៉ាងបានចូលមករាយការណ៍ពីបេសកកម្មរបស់គេ ដែលដូហាបានបញ្ជា ។ ស្នាមញញឹមលើផ្ទៃមុខចំណាស់ក៏បានលើកឡើងទាំងបង្កប់ភាពពិសពុល ព្រោះគេហ៊ានសម្លាប់សូម្បីកូនប្រុសបង្កើតរបស់ខ្លួន ។

<<យើងនឹងនៅទីនេះបន្តទៀត! នោះគេគ្រប់គ្នានឹងគ្មានថ្ងៃដឹងថាជុងវូស្លាប់ក្រោមដៃអ្នកណានោះទេ ចំណែកឯងវូរ៉ាង ឆាប់!គេចខ្លួនមួយរយៈទៅយើងធានានឹងការពារសុវត្តិភាពរបស់ឯង ចៀសវាងមានគេសង្ស័យ!>> វូរ៉ាងឱនក្បាលចុះគោរពអ្នកជាចៅហ្វាយទាំងក្ដីគោរព ស្ញប់ស្ញែង ទោះបីជាគេបញ្ជាឱ្យទៅធ្វើរឿងអាក្រក់បែបណាក៏វូរ៉ាងព្រមដែរ ហេតុអីក៏ស្មោះត្រង់ម្ល៉េះ? ដោយសារអ្វី? គឺដោយសារដូហាជាអ្នកផ្គត់ផ្គង់គេគ្រប់យ៉ាង នៅពេលគេគ្មានអ្វីសោះ ។
+++++
នៅក្នុងបន្ទប់អ្នកជំងឺ ឆេយ៉ុងដែលកំពុងអង្គុយនៅក្បែរគ្រែរបស់ជីមីនដែលសន្លប់ស្ដូកស្ដឹងនោះ នាងសម្លឹងមើលគេទាំងក្នុងចិត្តបន់ស្រន់ឱ្យគេឆាប់ដឹងខ្លួនមក នាងបានកាន់ដៃរបស់គេយ៉ាងជាប់សង្ឃឹមថានឹងអាចឱ្យគេដឹងថាមាននាងដែលកំពុងដែលនៅរង់ចាំគេ សូមកុំគេងយូរពេកអី!
<<តើលោកស្រឡាញ់មន្ទីរពេទ្យណាស់ឬ បានជាមិនក្រោកមកអ៊ីចឹង!!>> នាងនិយាយតិចៗនិងសើចទាំងទឹកភ្នែក បើគិតមើលទៅនាងនិយាយក៏ត្រូវដែរ ពីព្រោះតាំងពីនាងមកកូរ៉េដំបូងមក ហើយនៅពេលនាងបានជួបនឹងជីមីន ភាគច្រើនណាស់ដែលគេតែងតែចូលមន្ទីរពេទ្យ ឥឡូវនេះទៀតហើយ គេកំពុងនៅក្នុងមន្ទីរពេទ្យ ។
<<ចុះបើលោកភ្ញាក់មក! លោកអាចនឹងភ្លេចខ្ញុំទេ?>> នាងចាប់ផ្ដើមយកដៃរបស់គេមកប៉ះនឹងសាច់ថ្ពាល់របស់នាងថ្នមៗ ទឹកភ្នែកក៏ស្រក់មកតក់ៗ នាងខ្លាច នាងខ្លាចខ្លាំងណាស់ ខ្លាចថានៅពេលជីមីនភ្ញាក់មកគេនឹងសួរនាងថា តើនាងជាអ្នកណា? ជាជាងហៅឈ្មោះរបស់នាង បើបែបនោះមែនតើនាងត្រូវធ្វើបែបណាបន្ត?
<<ខ្ញុំស្រឡាញ់លោក!! ស្រឡាញ់ខ្លាំងណាស់!>> ឆេយ៉ុងនិយាយឡើងទាំងទឹកភ្នែកដាបជោគថ្ពាល់ ព្រោះនាងខ្លាចថានាងនឹងលែងអាចនិយាយពាក្យនេះនៅចំពោះគេបានទៀត ទោះបីជាពេលនេះជីមីនគេសន្លប់
គេមិនបានឮនាងក៏ដោយ ក៏នាងនៅតែនិយាយវាដដែលៗនៅចំពោះមុខរបស់គេថានាងស្រឡាញ់គេ ។
+++++
ពីមួយថ្ងៃទៅមួយថ្ងៃឆេយ៉ុងកាន់តែជាសះស្បើយ សុខភាពក៏វិលមកប្រសើរវិញ នាងបានធ្វើការងារជាច្រើនដោយសហការជាមួយប៉ូលីសដោយសម្ងាត់ដើម្បីចាប់ខ្លួនដូហានិងវូរ៉ាង ដោយនាងបានដឹងរឿងគ្រប់យ៉ាងដែលជុងវូបានដឹងនៅពេលនាងពិនិត្យមើលប្លាស់ទាំងបីនោះ ហើយនាងថែមទាំងបានរៀបចំបន្លំការស្លាប់របស់នាងនិងជីមីនផងដែរ ដើម្បីសុវត្ថិភាព ប៉ុន្តែនៅពេលដែលនាងធ្វើរឿងជាច្រើន ស្របពេលនឹងគ្នានេះដែរ ជីមីនគឺគេនៅសន្លប់នៅឡើយនោះទេ ។
<<ហេតុអីក៏លោកមិនព្រមបើកភ្នែកសោះអ៊ីចឹង? លោកស្អប់មុខខ្ញុំហើយឬ? មិនចង់ឃើញមុខខ្ញុំទេយ៉ាងម៉េច!!?>> នាងអង្គុយសម្លឹងមុខរបស់ជីមីនទាំងសេចក្ដីអស់សង្ឃឹម តើនឹងត្រូវបាត់បង់គេម្នាក់ទៀតដែរឬ?? មិនអាចទេ វាគ្រប់គ្រាន់ហើយ នាងមិនចង់បាត់បង់អ្នកណាម្នាក់ទៀតឡើយ។
<<បើលោកមិនចង់ឃើញខ្ញុំ ក៏គួរតែបារម្ភពីជីស៊ុងផងទៅ>> ឆេយ៉ុងនិយាយទាំងមិនបានចាប់អារម្មណ៍នឹងដៃរបស់ជីមីនដែលបានកម្រើកបន្តិចនោះទេ ។
<<ណ្ហើយ!! បើលោកចង់ដេកណាស់! ក៏ដេកទៅ ខ្ញុំនឹងការពារសុវត្ថិភាពរបស់លោកឱ្យបានល្អ!!! ខ្ញុំស្រឡាញ់លោក!>> ឆេយ៉ុងក៏បានចាកចេញទៅរៀបចំគម្រោងការដែលនាងបានគិតឡើងនោះបន្តទៀត ព្រោះថាបើចង់លេងជាមួយមនុស្សដែលសាហាវ យើងត្រូវតែឆ្លាតខ្លាំងទើបបាន ។


You are reading the story above: TeenFic.Net