<<បើអ៊ីចឹង! ខ្ញុំគិតថាអ្នកនាងគួរតែបើកវាមើលទៅ រឿងគ្រប់យ៉ាងនឹងជ្រះស្រឡះហើយ!>> ឮសម្ដីរបស់រ៉ានជូហើយនាងបានដកដង្ហើមធំបន្តិចសិន ដើម្បីត្រៀមចិត្តក្រែងល៎នៅក្នុងប្រអប់នោះមានអ្វីដែលធ្វើឱ្យនាងពិបាកទទួលយក ។ បន្ទាប់មកប្រអប់ប្រណិតនោះក៏បានបើកឡើងដោយស្នាដៃរបស់ឆេយ៉ុង អ្វីដែលបានឃើញដំបូងនោះគឺជាចិញ្ចៀនសុំរៀបការរបស់សេហូដែលបានឱ្យទៅកាន់ឆេយ៉ុងថ្ងៃនោះ បូករួមនឹងសំបុត្រមួយច្បាប់ដែលនៅជាប់នឹងចិញ្ជៀនរៀបការតែម្ដង ដោយមានអត្ថន័យដូចតទៅ...
[ ចិញ្ចៀនរៀបការរបស់ពួកយើង 22/09/21 ]
ថ្ងៃនោះជាថ្ងៃដែលខ្ញុំមានគម្រោងសុំឆេយ៉ុងរៀបការជាមួយគ្នា ជាថ្ងៃដែលខ្ញុំមានសេចក្ដីសុខបំផុត ហើយក៏ជាថ្ងៃដែលខ្ញុំឈឺចាប់បំផុតផងដែរដោយសារនាងបានសុំខ្ញុំបែកគ្នា ខ្ញុំមិនខឹងនាងនោះទេ តែខ្ញុំខឹងខ្លួនឯងដែលមិនព្រមប្រាប់នាងពីអតីតកាលរបស់ខ្ញុំ ដោយសារខ្ញុំខ្លាចថានឹងមានថ្ងៃនេះ តែចុងក្រោយនៅតែដដែល ។ ដូច្នេះបងគិតថានឹងសរសេរសំបុត្រប្រាប់អូនពីការពិតទាំងអស់ បងនិងឆុនសាជាមិនមែនជាសង្សារអ្វីនោះទេ ពេលនោះបងស្រវឹងហើយបានជ្រុលជ្រួសនឹងនាង តែដំបូងឡើយនាងមិនបានរករឿងបងទេ ក្រោយមកបងក៏បានជួបអូននិងបានអូនក្លាយជាសង្សារ ហើយនាងក៏ជាមិត្តនឹងអូន នាងបានតករឿងនេះមកគម្រាមបង ដូច្នេះបងខ្លាចណាស់ថាអូននឹងដឹងពីរឿងនេះ ទើបបងតែងតែធ្វើអ្វីក៏ដោយតាមបញ្ជារបស់នាងរហូត មិនហ៊ានប្រកែកនោះទេរហូតក្លាយជាមនុស្សប្រុសល្ងង់ ដោយហេតុបែបនេះហើយ ទើបថ្ងៃនោះបងគ្មានរឿងអ្វីនិយាយឬបកស្រាយប្រាប់អូនសូម្បីតែមួយម៉ាត់ អភ័យទោសឱ្យបងផង! ផាក សេហូ
+++
<<អ្នកនាង! អ្នកនាងខូចចិត្តមែនទេ? កុំអញ្ចឹងអីអ្នកនាង>> ឃើញឆេយ៉ុងស្ងាត់បែបនេះរ៉ានជូនាងក៏គិតថាឆេយ៉ុងច្បាស់ជាខូចចិត្តណាស់ហើយ ដែលបានដឹងពីរឿងរបស់សេហូបែបនេះ ។
<<ខ្ញុំមិនបានខូចចិត្តទេ! ខ្ញុំបានអភ័យទោសឱ្យគេហើយ តាំងពីថ្ងៃដែលគេរត់មករងកាំបិតជំនួសខ្ញុំម្ល៉េះ ខ្ញុំបានអភ័យទោសគ្រប់យ៉ាងដល់គេ>> នាងនិយាយទាំងអាណិត ស្រណោះដល់សេហូយ៉ាងខ្លាំង ។
<<ចុះអ្នកនាងមានមនុស្សនៅក្នុងចិត្តទេ?>> ឮសំណួរបែបនេះឆេយ៉ុងនាងក៏បានគិតដល់ជីមីន នៅពេលនាងនៅក្បែរជីមីននាងមានអារម្មណ៍ថាកក់ក្ដៅចម្លែក ហើយគេថែមទាំងមិនមែនជាមនុស្សដែលត្រូវការប្រយោជន៍ពីនាងដូចអ្នកផ្សេងឡើយ គេតែងតេបដិសេធរាល់ការជួយរបស់នាង ហើយថែមទាំងធ្វើដូចនាងជាមនុស្សចម្លែកទៀតផង ធ្វើឱ្យនាងកាន់តែចង់ដឹងពីគេដូច្នេះហើយនាងក៏ចាប់ផ្ដើមបំភ្លេចសេហូបានបន្តិចម្ដងៗទាំងមិនដឹងខ្លួន ។
<<មានហើយ!>> នាងក៏តបទៅវិញទាំងញញឹមខ្ជឹបតែម្ដង ។
+++
ថ្ងៃនេះជាថ្ងៃដែលជីមីនចេញពីមន្ទីរពេទ្យជាថ្ងៃដែលល្អណាស់ តែក៏ជាថ្ងៃដែលស៊យផងដែរដោយសារគេត្រូវបានបញ្ឈប់ពីភោជនីយដ្ឋានដែលគេធ្វើការហើយ ព្រោះគេខានទៅធ្វើការច្រើនថ្ងៃពេកហើយថែមទាំងមិនបានផ្ដល់ដំណឹងប្រាប់ថៅកែហាងទៀត ដូច្នេះហើយគឺត្រូវគេដេញចោលនឹងឯង ។
<មិនអីទេ! កុំពិបាកចិត្តអីឯងនៅសល់ហាងស្រារបស់ខ្ញុំមួយទៀត!>> គេក៏បានលើកទឹកចិត្តជីមីនដោយគោះស្មាគេតិចៗ ព្រោះគិតថាគេប្រហែលជាខូចចិត្តខ្លាំងហើយ ។
<<មិនអីទេ! ខ្ញុំក៏នឹងបានសម្រាកខ្លះ និងបានសម្លឹងមើលអ្វីផ្សេងទៀតក្រៅពីលុយខ្លះដែរ!>> ចង់បានស្នេហាម៉ង!
<<បើអ៊ីចឹង! តោះឆាប់រៀបចំទៅនឹងអាល៎បានទៅផ្ទះ!>> ឮបែបនេះជីស៊ុងក៏បានចូលជួយរៀបចំអ៊ីវ៉ាន់របស់ជីមីនដើម្បីទៅនៅជាមួយជុងវូ ។
<<ចុះ!...?>> ជីស៊ុងវិញក៏ងាកមើលជុំវិញដូចជាចង់រកនរណាម្នាក់ដែលមិនមែនជាជីមីននិងជុងវូ ។
<<ឯងរកអ្នកណានឹង?>> ជីមីនសួរទាំងងឿងឆ្ងល់ ។
<<គេប្រាកដជារកអ្នកនាងឆេយ៉ុងហើយ!>>
<<មិនមែនទេ! បងប្រុសម្នាក់នោះ!>> គ្រាន់តែឮភ្លាមជុងវូធ្លាក់ថ្លើមក្ដុក នេះគេគិតថាជីស៊ុងរកឆេយ៉ុងតើ ដោយសារឆេយ៉ុងជាស្រីស្អាតនោះអី! តែអ្នកណាទៅដឹងថាជីស៊ុងបែរជាមើលរំលងឆេយ៉ុងទៅវិញ ។
<<តោះឆាប់ទៅ!>> គ្រាន់តែឃើញជីមីនរៀបអ៊ីវ៉ាន់រួចរាល់ហើយគេក៏បាននាំផ្លូវជីមីនដើម្បីទៅរកកន្លែងដែលគេស្នាក់នៅតែម្ដងទៅ ដែលគេមិនមែនរស់នៅផ្ទះអ្វីទេ គឺគេរស់នៅក្នុងខុនដូ ។
<<ទីនេះស្អាតខ្លាំងណាស់!>> ជីស៊ុងជ្រួលជ្រើមយ៉ាងខ្លាំងពេលឃើញខុនដូរបស់ជុងវូហើយ ។
<<ឆុន វូរ៉ាង? ហេតុអីក៏ឯងនៅទីនេះ?>> គ្រាន់តែឃើញមុខរបស់វូរ៉ាងភ្លាមជីមីនភ្ញាក់ផ្អើលតែម្ដង មិននឹកស្មានថានឹងបានជួបគេម្ដងទៀតសោះ ។
You are reading the story above: TeenFic.Net