ភាគ១៧ (ដង្កូវក្នុងសាច់)

Background color
Font
Font size
Line height

<<នាងសង្សារចាស់ដ៏កំសត់!>> និយាយចប់ឆុនសាក៏បានដើរចាកចេញទៅទាំងមានទំនុកចិត្ត ដែលបានបន្សល់ទុកចម្ងល់ដល់ឆេយ៉ុងបែបនេះ ។
~រីងៗ~ តែភ្លាមៗសំឡេងទូរសព្ទរបស់ឆេយ៉ុងក៏បានរោទ៍ឡើង ចំពោះអ្នកដែលតេមកនាងមានឈ្មោះថាមីនជេនឹងឯង!
<<អាឡូ! យ៉ាងម៉េចទៅហើយ?>> នាងនិយាយយ៉ាងមាំទាំងដូចជាមានរឿងសម្ងាត់អ្វីជាមួយមីនជេអ៊ីចឹង ។
(រឿងដែលអ្នកនាងឱ្យខ្ញុំទៅចាត់ការនោះគឺខ្ញុំបានធ្វើរួចហើយ!)
<<ល្អណាស់! យើងអាចកំចាត់ដង្កូវរលួយចេញពីក្រុមហ៊ុនបានហើយ!>>
+++
នៅក្នុងផ្ទះដ៏ធំមួយប្រៀបដូចជាវីឡានិងម្ចាស់របស់វីឡានេះកំពុងតែគេងលំហែក្បែរអាងហែលទឹកយ៉ាងស្រស់ស្រាយ ។
<<អារម្មណ៍ល្អខ្លាំងណាស់!>> បុរសម្នាក់នោះមានឈ្មោះថាយ៉ុងសុីកជាម្ចាស់ភាគហ៊ុនរបស់ឆេយ៉ុងនឹងឯង ។
<<សួស្ដី!នេះលោកនៅមានពេលលំហែបានទៀតហ៎?>>
សំឡេងមនុស្សស្រីម្នាក់ដូចជាប្រហែលៗ និយាយនៅពីក្រោយខ្នងយ៉ុងសុីក ធ្វើឱ្យគាត់ងាកទៅមើល ។
<

<នាយិការវ័យក្មេងទេឬ? ហេតុអីក៏នាយិកាហ៊ានម្ល៉េះ? ហ៊ានឈានជើងចូលផ្ទះរបស់ខ្ញុំដោយគ្មានការអានុញ្ញាតិបែបនេះ?>> យ៉ុងសុីកនិយាយឡើងទាំងមិនពេញចិត្តនឹងឆេយ៉ុង សម្លឹងនាងលើក្រោម ទាំងទឹកមុខពេបជ្រាយ ។
<<ចុះហេតុអីក៏លោកហ៊ានម្ល៉េះ? ហ៊ានកិបកេងប្រាក់របស់ក្រុមហ៊ុនយកមកធ្វើជារបស់ខ្លួនឯងបែបនេះ?>>
<<ហឹស! នាយិកាតើនាងមិនដឹងទេឬ! បើគ្មានភស្តុតាងខ្ញុំអាចប្ដឹងនាងពីបទបរិហារកេរិ៍្តខ្ញុំបាន>> លោកយ៉ុងសុីកនិយាយទាំងអស់សំណើចព្រោះគាត់មិនឃើញឆេយ៉ុងមានភស្តុតាងអ្វីទេ ដូច្នេះធ្វើឱ្យគាត់កាន់តែហ៊ាន មិនខ្លាចអ្វីទាំងអស់ ។
<<អ្នកណាថា?>> ឮឆេយ៉ុងនិយាយចប់ភ្លាមស្រាប់តែមានប៉ូលីសចូលមករុំលោកយ៉ុងសុីកជុំជិតតែម្ដង ធ្វើឱ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

<<នេះ! មានរឿងអី្វនឹង?>> គាត់សម្លឹងមើលប៉ូលីសដែលរុំព័ទ្ធជុំវិញគាត់ ដូចជារងចាំចាប់គាត់អ៊ីចឹង ។
<<លោកថាខ្ញុំគ្មានភស្តុតាង! តែលោកគិតខុសហើយ ខ្ញុំមានទាំងភស្តុតាង និងសាក្សី!>> ភ្លាមៗមីនជេក៏បានដើរចូលមកជាមួយនារីម្នាក់ដែលបានដើរមកពីក្រោយគេផងដែរ លោកយ៉ុងសុីកគ្រាន់តែឃើញនាងភ្លាមគាត់ហាក់ស្លុតស្មារតីណាស់ ចាប់ផ្ដើមភ័យបែកញើសជោគក្បាលតែម្ដង ។
<<លោកម្ចាស់ភាគហ៊ុន តើលោកស្គាល់នាងទេ?>> មីនជេសួរយ៉ាងឌឺទៅកាន់លោកយ៉ុងសុីកដែលពេលនេះភ័យចង់រាគនោមដាក់ខោទៅហើយ ។
<<យើង!យើងមិនស្គាល់ទេ យើងមិនស្គាល់នាងទេ>> លោកយ៉ុងសុីកនិយាយទាំងភ័យញ័រមាត់យ៉ាងខ្លាំង តែថាមាននរណាទៅដែលជឿគាត់នោះ?
<<អ៊ីចឹង!>> មីនជេឮហើយក៏លាដៃទៅរកស្រ្តីម្នាក់នោះ រួចនាងក៏ហុចទូរស័ព្ទឱ្យគេ បន្ទាប់មកមីនជេក៏បានចុចតេទៅនរណាម្នាក់ ភ្លាមនោះក៏មានសំឡេងទូរសព្ទរោទ៍នៅជិតៗនេះតែម្ដង ។
~រីងៗ~
<<អ៊ីយ៉ាស់! ទូរស័ព្ទរបស់អ្នកណាគេអ៊ីចេះ?>> មីនជេសម្លឹងមុខលោកយ៉ុងសុីកក្នុងន័យឌឺដង ធ្វើឱ្យគាត់ភ័យយ៉ាងខ្លាំង ហើយគេក៏បានទៅទាញយកទូរសព្ទរបស់គាត់ចេញពីក្នុងហោប៉ៅទៀតផង ។
<<លោកពិតជាមនុស្សរួសរាយមែន! មនុស្សមិនដែលស្គាល់គ្នាទេ តែដាក់ឈ្មោះសុទ្ធតែសំណព្វចិត្ត!>> ឃើញបែបនេះហើយមានជេក៏បានយកទូរសព្ទនោះទៅឱ្យប៉ូលីស ពិនិត្យមើលហើយប៉ូលីសក៏បានចាប់លោកយ៉ុងសុីកនិងនារីម្នាក់នោះទៅបុស្ដិ៍ប៉ូលីសបាត់ទៅ តែមុននឹងទៅលោកយ៉ុងសុីកនៅឆ្លៀតថាឱ្យឆេយ៉ុងបន្តិចទៀរត ។
<<នាងក្មេងមិនទាន់ជ្រុះបាឡីពីក្បាល! យើងមិនគួរធ្វេសប្រហែសចំពោះនាងទេ!>> គាត់ស្រែកដាក់ឆេយ៉ុងទាំងកំហឹងព្រោះគាត់បានបាត់បង់អ្វីៗគ្រប់យ៉ាងក្នុងមួយប៉ព្រិចភ្នែក ។
<<មើលចុះ! អ្នកនាងមើលទៅ>> មីនជេហាក់ខឹងនឹងយ៉ុងសុីកយ៉ាងខ្លាំងដែលមកជេរចៅហ្វាយខ្លួនបែបនេះតែគេមិនដឹងគួរតបថាយ៉ាងម៉េចទើបសមជាមួយមនុស្សដូចយ៉ុងសុីកទេ ។
<<គាត់កំពុងសរសើរខ្ញុំថាមនុស្សមិនទាន់ជ្រុះបាឡីពីក្បាលដូចជាខ្ញុំម្នាក់នេះ! អាចធ្វើឱ្យគាត់ចូលគុកបាន>> មីនជេគេឮហើយគេអស់ពាក្យនិយាយជាមួយឆេយ៉ុងតែម្ដង មិនដឹងថានាងនិយាយឌឺឬមួយក៏នាងគិតបែបនឹងមែនទេ!
<<តោះពួកយើងទៅមន្ទីរពេទ្យ!>> គ្រាន់តែដោះស្រាយរឿងចប់ភ្លាមឆេយ៉ុងក៏ប្រញាប់ប្រញាល់ត្រឡប់ទៅមន្ទីរពេទ្យដើម្បីមើលជីមីនយ៉ាងលឿន ។
<<សួស្ដី!>> គ្រាន់តែឃើញឆេយ៉ុងមកដល់ភ្លាមជីមីនគេញញឹមស្រស់តែម្ដង ប៉ុន្តែគ្រាន់តែប្រទះឃើញមីនជេ ជីមីនគេក៏ធ្លាក់ទឹកមុខតែម្ដង ។
<<យ៉ាងម៉េច! ឯងធ្វើមុខបែបនេះមិនពេញចិត្តឱ្យខ្ញុំមកមែនទេ?>>
<<ដឹងខ្លួនដែរតើ!>> គេនិយាយទាំងសម្លក់មីនជេតិចៗ
<<ខ្ញុំមិនប្រកាន់ឯងទេ! យល់ថាឯងជាកូនប៉ាខ្ញុំម្នាក់ដែរ!>> គ្រាន់តែនិយាយចប់ភ្លាមទឹកមុខរបស់ឆេយ៉ិងក៏បង្ហាញឡើងមកយ៉ាងច្បាស់ គឺថានាងកើតតែម្ដង គេបុិនរកពាក្យនិយាយតែម្ដង តែវាបែរជាធ្វើឱ្យជុងវូឆ្ងល់វិញ ។
<<ក្រែងខ្ញុំឮថាជីមីនជាកូនកំព្រាមិនចឹង?>>
<<ជុងវូ! លោកកុំខ្វល់នឹងគេអី គេចេះតែនិយាយទេ!>> នាងក៏ងាកមកសម្លក់មីនជេរួចក៏ដូចជាមានរឿងអ្វីមួយចង់និយាយទៅកាន់ជីមីន ទើបនាងដើរទៅក្បែរគេ ។
<<លោកមកនៅផ្ទះជាមួយខ្ញុំមក!>> ឮសម្ដីមួយម៉ាត់នេះហើយគ្រប់គ្នាស្ងាត់មាត់ដូចគេចុក! មួយសន្ទុះមីនជេក៏បានហាស្ដីរារាំងនាង ។
<<អ្នកនាង! មិនកើតទេដឹង អ្នកនាង! គេជាមនុស្សប្រុសណា៎!>>
<<ហើយលោកមិនមែនជាប្រុសទេឬ? ហើយមួយវិញទៀតខ្ញុំចង់ឱ្យជីមីននិងជីស៊ុងមកនៅផ្ទះជាមួយខ្ញុំ ដោយសារខ្ញុំមិនចង់ឱ្យគេមានបញ្ហាទៀត ព្រោះថាខ្ញុំប្រហែលជាសម្បូរសត្រូវណាស់!>> នាងនិយាយបកស្រាយសម្អិតៗតាមអ្វីដែលនាងគិត ចំណែកជុងវូឮហើយគេក៏កាន់តែខូចចិត្តព្រោះនាងនិយាយថាបារម្ភពីជីមីនទៀតហើយ ។
<<អ្នកនាងកុំបារម្ភអី! ជីមីននិងជីស៊ុងនឹងមកស្នាក់នៅជាមួយខ្ញុំ>> ជុងវូក៏បានជួយសម្រេចបំណងរបស់នាង ណាមួយគេក៏គិតដូចមីនជេដែរ ទើបសម្រេចចិត្តបែបនេះទៅ ។
<<ខ្ញុំមិនរំខានលោកទេ!>> ឮថាជុងវូចង់នាំជីមីនទៅនៅជាមួយគេភ្លាម នាងក៏ក្រែងចិត្តភ្លាមខ្លាចថាបើមានរឿងអ្វីមិនល្អ វាអាចនឹងប៉ះពាល់ដល់ជុងវូផងដែរ
<<មិនអីទេ! ខ្ញុំអាចទៅនៅជាមួយលោកថៅកែបាន!>>
<<មិនអីទេ! លោកអាចមកនៅជាមួយខ្ញុំបាន>> នាងនៅតែប្រកែកដាច់អហង្ការជាមួយគេដដែល ។
<<តើអ្នកនាងមានអ្វីមែនទេ? បានជាចង់ឱ្យជីមីនទៅនៅជាមួយអ្នកនាងបែបនេះ?>> ជុងវូសួរទាំងងឿងឆ្ងល់ ។
<<ដូចខ្ញុំនិយាយអញ្ចឹង! ខ្ញុំមានសត្រូវច្រើនណាស់ ខ្លាចថាពួកគេទាំងអស់នោះមករករឿងពួកលោក!>>
<<អ៊ីចឹង! តើអ្នកនាងធ្វើការងារអ្វីដែរ?>> ជុងវូក៏ឆ្លៀតពេលសួរនាងតែម្ដងទៅ ព្រោះថាការងាររបស់នាងជាអ្វីបានជាដល់ថ្នាក់មានសត្រូវច្រើនៗបែបនេះ?
<<ខ្ញុំជាម្ចាស់...!>> និយាយចប់ត្រឹមនេះឆេយ៉ុងក៏គាំងមិនដឹងថាគួរប្រាប់ពីការងារឬតំណែងពិតរបស់នាងឬអត់! ព្រោះនាងខ្លាច! នាងខ្លាចពួកគេដូចជាឆុនសា ។
<<តើអ្នកនាងជាម្ចាស់អ្វី?>>


You are reading the story above: TeenFic.Net