ភាគ១៥ (សុំទោសគ្រប់យ៉ាង)

Background color
Font
Font size
Line height

<<នាងគួរតែស្លាប់! មិនគួរនៅរស់ទេ!>> គេទម្លាក់ទឹកមុខចុះបន្តិចហាក់ដូចជាស្ដាយក្រោយណាស់ដែលសម្លាប់ឆេយ៉ុងមិនបាន មើលទៅជុនហ្យុនប្រហែលជាជិតឆ្គួតហើយ ។
<<ខ្ញុំគួរតែនៅរស់ នៅមើលលោកជាប់គុកយ៉ាងវេទនាតទៅមុខទៀត>> និយាយចប់នាងក៏ក្រោកឈរកាន់កាបូបរបស់នាងប្រុងនឹងដើរចេញ ស្រាប់តែជុនហ្យុនក៏និយាយអ្វីប្លែកៗ
<<យើងខ្លាចណាស់នៅពេលឃើញឈាមរបស់អាចង្រៃយ៍នោះ! ប៉ុន្តែយើងស្រាប់តែសប្បាយចិត្តមួយរំពេចនៅពេលដែលដឹងថាវាអាចនឹងរលាយបាត់ពីមុខរបស់យើង!!>> គេនិយាយហើយក៏លាដៃរបស់ខ្លួនសម្លឹងមើលហើយថែមទាំងសើចទៀតផង ។
<<ឯងនិយាយពីអ្នកណា?>> ឮហើយឆេយ៉ុងនាងឆ្ងល់តែម្ដង បើតាមនាងគិតគេមិនមែននិយាយពីសេហូនោះទេ ព្រោះគេមិនមែនជាសត្រូវជាមួយសេហូហើយថែមទាំងមិនដែលស្គាល់គ្នាទៀត ។
<<ហ្ហឹស!!>> គេមិននិយាយបានត្រឹមតែសើចដាក់នាង ដូចជាមនុស្សរោគចិត្ត!
<<អ្នកនាង!អស់ពេលសួរសុខទុក្ខហើយ!>> គ្រាន់តែឮថាអស់ពេលសួរសុខទុក្ខហើយ នាងក៏បានដើរចាកចេញទៅទាំងមិនអស់ចិត្ត ហើយសុខៗនាងក៏ឆ្ងល់តែម្ដង ហេតុអីក៏ប៉ូលីសអាចមកជួយនាងបានទាន់ពេល?
<<ត្រូវហើយ! លោកប៉ូលីសម៉េចក៏លោកដឹងថាឃាតករនឹងមកបម្រុងសម្លាប់ខ្ញុំ?>>
<<អរ! តាមពិតទៅពួកយើងមិនដឹងរឿងនេះទេអ្នកនាង ពួកយើងគ្រាន់តែទៅតាមចាប់ជនបង្ករដែលបង្ករហិង្សាលើគេប៉ុណ្ណោះ ហើយក៏ចៃដន្យបានជួយអ្នកនាងទាន់ពេលទៅ!>>
<<តើអ្នកណាទៅជាអ្នកដែលឃាតករនោះប្រើអំពើហិង្សាដាក់?>> នាងសួរទាំងចង់ដឹងព្រោះថានាងគិតថាម្នាក់នេះហើយដែលជុនហ្យុនសម្ដៅដល់នោះ!
<<ជនរងគ្រោះមានឈ្មោះថាយ៉ុន ជីមីន!>> គ្រាន់តែឮថាជាជីមីនភ្លាមឆេយ៉ុង ធ្លាក់ថ្លើមក្ដុកតែម្ដង តើប៉ុន្មានថ្ងៃនេះនាងត្រូវជួបរឿងរន្ធត់ចំនួនប៉ុន្មានដង? គ្រាន់តែដឹងភ្លាមនាងក៏ប្រញាប់រួសរាន់ឡើងទៅមន្ទីរពេទ្យដើម្បីមើលគេតែម្ដង ។

~ក្រាក~ មកដល់ភ្លាមមិនចាំគោះទ្វារអ្វីទេ ឆេយ៉ុងក៏បានបើកទ្វារចូលតែម្ដង ក៏បានសម្លឹងឃើញថាជីមីនគេដឹងខ្លួនហើយ ហើយគេក៏កំពុងដើរផងដែរព្រោះសន្លប់យូរពេកវាស្ពឹកស្រពន់ខ្លួន មិនចាំយូរនាងក៏បានរត់ទៅឱបគេទាំងទឹកភ្នែក ។
<<អរគុណណាស់! ដែលលោកមិនអី>> នាងនៅតែបន្តឱបគេយ៉ាងណែន រហូតជុងវូនិងក្មេងប្រុសម្នាក់នោះត្រឡប់មកវិញឃើញសកម្មភាពបែបនេះ ។
<<អ៊ីយ៉ា!! ជីមីនឯងមានសង្សារហើយមែនទេ?>> ជុងវូនិយាយឡើងដើម្បីចង់បង្អាប់ជីមីនទាំងមិនដឹងថាស្រីម្នាក់នោះជាឆេយ៉ុងដោយសារនាងបានឱបជីមីនជាប់ហើយគេមើលឃើញតែខ្នងរបស់នាងទើបមិនដឹងថាជាឆេយ៉ុង ។
<<អ្នកនាង! លែងខ្ញុំបានហើយ>> ជីមីនចាប់ផ្ដើមមុខក្រហមជាលើកទីមួយក្នុងជីវិត ក៏បានទាញដៃដ៏ស្អិតរបស់នាងចេញពីខ្លួនគេ ព្រោះគេមានអារម្មណ៍ថាអៀននៅនឹងមុខរបស់ជុងវូនិងក្មេងនោះផង ។
<<ខ្ញុំមិនមែនសង្សារគេទេ!>> នាងនិយាយហើយក៏បែរមុខទៅរកជុងវូ តែអ្នកទាំងពីរក៏មានការការភ្ញាក់ផ្អើលដូចគ្នា ជាពិសេសជុងវូគេមិននឹកស្មានថាស្រីម្នាក់អម្បាញ់មិញនេះជាឆេយ៉ុងសោះ ធ្វើឱ្យគេក៏ចាប់ផ្ដើមទម្លាក់ទឹកមុខចុះ!
<<ជុងវូ! ហេតុអីក៏លោកមើលទៅស្លេកម្ល៉េះ? ហើយចុះក្មេងម្នាក់នេះជាអ្នកណា?>> ឃើញជុងវូស្លេកស្លាំងពេកនាងក៏ឆ្លៀតសួរនាំបន្តិច រួចក៏សួររឿងផ្សេងទៀតទាំងដែលគេមិនទាន់ឆ្លើយផង ។
<<ខ្ញុំមិនអីទេ! ចំណែកក្មេងនេះជាប្អូនប្រុសរបស់ជីមីន>> គ្រាន់តែឮបែបនេះភ្លាមជីមីនបើកភ្នែកធំៗសម្លឹងមើលជុងវូតែម្ដង គេមិនទាន់បាននិយាយថាយកក្មេងម្នាក់នេះមកធ្វើជាប្អូននោះទេ ហេតុអីក៏ជុងវូឯងនិយាយបែបនេះ?
<<ពិតមែនឬ? គេឈ្មោះអីទៅ?>>
<<យ៉ុន ជីស៊ុង! ត្រូវហើយគេឈ្មោះយ៉ុន ជីស៊ុង>> គេនិយាយទាំងទាក់ៗព្រោះគេមិនទាន់ត្រៀមចិត្តហើយ សុខៗក៏មានប្អូនបែបនេះ សូម្បីតែឈ្មោះក៏រកដាក់ឱ្យភ្លាមៗដែរ ។
<<មានទៅអី! ពិរោះតើ និយាយអ៊ីចឹង!លោកចូលមន្ទីរពេទ្យម៉េចក៏មិនប្រាប់ខ្ញុំ?>>
<<តើឱ្យខ្ញុំប្រាប់អ្នកនាងតាមរបៀបណា? លេខទូរស័ព្ទក៏គ្មាន! ផ្ទះអ្នកនាងក៏មិនស្គាល់! ឈ្មោះរបស់អ្នកនិយាយក៏មិនច្បាស់!>>
<<ម៉េចក៏ឥឡូវលោកនិយាយបានច្រើនម្ល៉េះ ហើយថែមទាំងចេញកំប្លែងទៀត!>> ឮសម្ដីរបស់ជីមីនហើយនាងក៏សើចបន្តិច យំច្រើនថ្ងៃហើយដោយសារសេហូ ឥឡូវនេះក៏មកសើចដោយសារជីមីន ។
<<ពួកយើងមិនរំខានទេ!>> ឃើញអ្នកទាំងពីរបែបនេះជុងវូក៏បាននាំជីស៊ុងចេញទៅខាងក្រៅតែម្ដងទៅ ប៉ុន្តែមុននឹងគេចេញទៅគេបានសម្លឹងមើលឆេយ៉ុងទាំងក្នុងចិត្តនេះមិនសប្បាយចិត្តនោះទេនៅពេលឃើនាងខ្វល់តែពីជីមីនបែបនេះ ។
<<ភ្នែករបស់អ្នកនាងកើតអ្វី? បានជាក្រហមម្ល៉េះ?>> សុខៗគេក៏សង្កេតឃើញភ្នែករបស់នាងក្រហមដូចជាមនុស្សទើបតែយំ ។
<<មិនអីទេ! ខ្ញុំសប្បាយចិត្តដែលលោកមិនកើតអី!...ម្នាក់ទៀត>> នាងនិយាយទាំងភាពសប្បាយរីករាយផង រំភើបផងភ័យផង និយាយរួមពិបានយល់អារម្មណ៍របស់នាងពេលនេះណាស់ និយាយវាយ៉ាងឮៗតែពេលនិយាយកន្ទុយពាក្យនាងបែរជាខំប្រឹងរក្សាសំឡេងឱ្យខ្សោយបំផុត ដើម្បីកុំឱ្យជីមីនបានឮ គេនឹងសួរនាំនាងច្រើនហើយនាងពិបាកឆ្លើយតបណាស់ ។
<<សុំទោស!>>
<<តើអ្នកនាងសុំទោសរឿងអ្វី?>> សុខៗនាងក៏និយាយពាក្យសុំទោសធ្វើឱ្យជីមីនឆ្ងល់តែម្ដង នេះនាងមានរឿងអ្វីនឹង?
<<សុំទោសអ្វីក៏បាន! គ្រប់យ៉ាង!>> នាងនិយាយទាំងមាត់ញញឹមតែភ្នែកឡើងក្រហមរលីងរលោងទឹកភ្នែក នាងសុំទោសដោយសារនាងមានអារម្មណ៍ថាខុសដែលធ្វើឱ្យជីមីនក្លាយជាបែបនេះ នាងសោកស្ដាយជីមីនមានរបួសបែបនេះដោយសារតែគេបានមកជួយនាងពីជុនហ្យុនថ្ងៃនោះទើបជុនហ្យុនខឹងនឹងចងគំនុំចង់ធ្វើបាបគេ ចំណែកសេហូវិញគេស្លាប់ដោយសារគេបានមករងកាំបិតជំនួសនាងនៅពេលជុនហ្យុនមករកសម្លាប់នាង!
<<លោកកុំកើតអ្វីទៀតឱ្យសោះណា!>> និយាយហើយនាងក៏បានដើរចូលទៅឱបគេម្ដងទៀតថ្នមៗ ចំណែកជីមីនវិញគេមិននិយាយអ្វីទេហាក់មិនទាន់យល់ពីសភាពការ មិនដឹងថាគួរធ្វើបែបណា? និយាយបែបណាសោះទើបសម្រេចចិត្តនៅស្ងៀមតែម្ដងទៅ! ប៉ុន្តែមួយសន្ទុះក្រោយមកគេក៏បានយកដៃរបស់គេមកអង្អែលសក់របស់នាងថ្នមៗប្រៀបដូចជាការលួងលោមអ៊ីចឹង ធ្វើឱ្យទឹកភ្នែករបស់នាងក៏ស្រក់ចុះមកកាន់តែខ្លាំង ។
<<ខ្ញុំនឹងនៅក្បែរអ្នកនាងទាំងសុខភាពល្អ!>>


You are reading the story above: TeenFic.Net