Gemini's Pov
នៅពេលខ្ញុំបានឮសម្លេងនរណាម្នាក់ដែលខ្ញុំធ្លាប់ស្គាល់នោះ។ខ្ញុំងាក្រោយមើលទៅខ្ញុំបានឃើញថាជាគេពិតមែនជាមនុស្សដែលខ្ញុំរងចាំម្នាក់នោះគ្មាននរណាឆ្ងាយពីfotនោះទេ។ហេតុការដែលមិនអាចកើតឡើងវាបានកើតឡើងមែន,វាសឹងតែមិនជឿនឹងភ្នែក។ខ្ញុំទៅអោបគេយ៉ាងលឿន
<ថយចេញបន្តិចបានទេ,អូនមិនអាចដកដង្ហើមទេ>fotបានិយាយទាំងប្រើសព្វនាម"អូន"បន្ទាប់មកគេបានរុញខ្ញុំចេញ
<fot,អូនពិតជាលើកលែងឲបងហើយមែនទេ?>ខ្ញុំបានសួរទៅគេ
<អូនមិនដឹងទេ!បងគិតខ្លួនឯងទៅ!>fot
<នេះអូនពិតជាលើកលែងឲបងហើយ!>ខ្ញុំនិយាយហើយបានទៅអោបគេជាសារថ្មី
<អឹម...>fotបានឆ្លើយតិច
<យប់នេះអញទៅផ្ទះមុនហើយ,ហើយអៃpondហែងចេញលុយទៅ!>ខ្ញុំបានស្រែកប្រាប់pondហើយបានបណ្ដើរfotចេញទៅក្រៅ
<នែ!ឯងអ្នកផឹកទេតែម៉េចបានអញចេញលុយ?>pondបានប្រកែកតែខ្ញុំបានដើរចេញបាត់ហើយ
សកម្មភាពនេះបានឃើញដល់primព្រោះនាងនៅក្នុងក្លឹបនោះដែល,បន្ទាប់មកនាងបានរត់មកអោបខ្ញុំថែមទាំងនិយាយថា
<បងgemបងមិនស្រឡាញ់អូនទេអី?>នាងបាននិយាយដើម្បីបញ្ឈឺfotតែ
<សុំទោសផងរបស់នេះមានម្ចាស់ហើយ>fotបានទាញនាងចេញហើយបានិយាយបញ្ឈឺនាងវិញ
<gemប->និយាយមិនទាន់ចប់ផងfotបាននាំខ្ញុំទៅក្រៅ។ចំណែកឯprimនេះវិញនាងខឹងខ្លាំងណាស់នឹងទង្វើរfotបែបនេះ
ខ្ញុំបាននាំfotទៅឡានខ្ញុំបន្ទាប់មកfotបានផ្ដើមការសន្ទនា
<ប៉ុន្មានថ្ងៃអូនទៅនេះបងមានទាក់ទងនឹងprimនោះអត់?>fotបានសួរខ្ញុំទាំងទឹកមុខខឹងតែបើមើលទៅគួរឲស្រឡាញ់ណាស់
<បងអត់បានទាក់ទងនរណាទេ>gem
<អូនអត់ជឿ!>fot
<ចឹងធ្វើម៉េចឲអូនជឿទៅ?>gem
<ថើបអូនមក!>fotបានមកខ្សឹបត្រចៀកខ្ញុំ,សម្ដីនេះបានធ្វើឲអ្នកស្ដាប់ទាំងអ្នកនិយាយញញឹមថែមទាំងអៀនផងដែរ
<ចេះខូចតាំងពីពេលណាមក!>ខ្ញុំបានសួរគេហើយបានទៅថើបគេទៀត
<មិនដឹងទេ!>fot
<fot!ថីបានជាអូនមកលើកលែងឲបងវិញ?>gem
<ម៉េចបានអូនលើកលែងឲហើយ,តើលោកចង់ឲខ្ញុំនៅធ្វើបាបលោកមែនទេ?>fot
<ទេ!>gem
ខ្ញុំបានបើកឡានទៅផ្ទះខ្ញុំគឺចង់ចាប់កូនគេទៅផ្ទះខ្ញុំ
នៅតាមផ្លូវfotសួរខ្ញុំ
<បង!ផ្លូវនេះមិនមែនទៅផ្ទះអូនទេ?>fot
<អូនទៅៗនឹងដឹង>ខ្ញុំបាននិយាយបានធ្វើឲគេឆ្ងល់
បើកឡានបានបន្តិចក៏ដល់ផ្ទះខ្ញុំfotបានិយាយភ្លាម
<gem!បងនាំអូនមកផ្ទះបងធ្វើអី!អូនទើបតែមកដល់មិនទាន់បានទៅជួបម៉ាក់ផង>fotបានបដិសេធភ្លាមនឹងកន្លែងដែលខ្ញុំជូនមក
<អូនចូលទៅគង់តែបានជួបម៉ាក់>ចម្លើយរបស់ខ្ញុំនេះបានធ្វើឲfotឆ្ងល់ជាខ្លាំង
អស់ជម្រើសគេបានទៅតាមខ្ញុំប្រាប់។ពួកយើងបានចូលហើយឃើញថាម៉ាក់របស់ពួកយើងបាននៅទីនេះ
<gem!នេះម៉ាក់របស់ពួកយើងដឹងពីទំនាក់ទំនងរបស់ពួកយើងហើយមែនទេ?>fotបានមកខ្សឹបខ្ញុំ
<បន្តិចទៀតអូននឹងដឹង!>gem
<មកអង្គុយនោះមកកូន!>អ្នកម៉ាក់របស់ពួកយើងបានហៅពួកយើងព្រមគ្នាហើយថែមទាំងបក់ដៃហៅទៀត
Fourth's Pov
ពួកយើងបានដើរទៅអង្គុយទីនោះបន្ទាប់មកអ្នកម៉ាក់របស់ពួកយើងបាននិយាយឡើង
<តើកូនត្រូវហើយមែនទេ?>អ្នកម៉ាក់របស់gemបានសួរឡើង
<ប-បា->ខ្ញុំរកតែឆ្លើយហើយតែgemបាន...
<មែនហើយ!>gemគេបានឆ្លើយជំនួសខ្ញុំ
<នេះអ្នកម៉ាក់ដឹងពីរឿងពួកខ្ញុំហើយ?>ខ្ញុំបានសួរទៅអ្នកម៉ាក់ទាំងទឹកមុខឆ្ងល់
<មែនហើយ!ឯងមិនដឹងទេហើយgemមិនប្រាប់កូនទេ?>អ្នកម៉ាក់
<គេមិនប្រាប់ខ្ញុំអ្វីផង>fot
<ម៉េចចឹងgem?>អ្នកម៉ាក់
<គឺខ្ញុំភ្លេច!>gem
<ចឹងអ្នកម៉ាក់មកទីនេះធ្វើអី?>ខ្ញុំបានសួរបង្វែរឿង
<គឺអ្នកម៉ាក់មកទីនេះគឺពួកម៉ាក់ពិភាព្សារឿងកូនទាំងពីរនេះហើយ!ហើយពួកម៉ាក់គិតថាកូនគួររៀបការបន្ទាប់ពីបញ្ចប់ថ្នាក់ទី12ល្អទេ?>អ្នកម៉ាក់
<ល្អ!>gemគេបានយល់ព្រមភ្លាម
<តែខ្ញុំគិតថាវាលឿនពេកទេដឹង?>fot
<ចឹងតាមតែកូនសម្រេចចុះ>អ្នកម៉ាក់
<ចឹងខ្ញុំសុំទៅផ្ទះវិញហើយយប់ជ្រៅហើយ!>fot
<បងជូនទៅទេ?>gem
<អឹម...>fot
Skip>>
<fotបងគិតថាយោបល់របស់អ្នកម៉ាក់ត្រូវហើយ>gem
<តែវាលឿនពេកហើយសម្រាប់អូន>fot
<ឬក៏អូនមានអ្នកថ្មីហើយពេលរៀបការរួចអូនខ្លាចថាគ្មានពេលឲគេមែនទេ?>gem
<ទេ!អូនមានតែបងមួយទេ!តែនោះជារឿងអនាគតហើយបងមិនបាច់គិតច្រើនទេព្រោះយើងមើលមិនឃើញទេ>fot
<អឹម...>gemនិយាយហើយខ្ញុំបានទៅអង្អាល់ក្បាលគេដើម្បីលួងលោម
<ហើយឥឡូវបងទៅផ្ទះទៅ!>fot
<នេះអូនដេញបងមែនទេ?>gem
<ទេ!វាយប់ជ្រៅហើយ>fot
<ឬអូនឲបងទៅទាំងបែបនេះមែនទេ?>gem
<ហើយថី?>fot
<ឥឡូវហ៊ាននិយាយចឹងជាមួយបងទៀត!អូនពិតជាមានអ្នកថ្មីហើយ>gem
<ទេ!អូនមិនមានទេអូនសុំទោស!ចឹងបងចង់បានអ្វី?>fot
<គួរតែដឹងហើយ!>gem
<បើបងមិនប្រាប់ផងឲអូនដឹងយ៉ាងម៉េច?>fot
<ចឹងបងប្រាប់ទៅចុះ,គឺថើបបងមួយមក?>gem
បន្ទាប់ពីនិយាយហើយខ្ញុំបានទៅថើបថ្ពាល់ខាងស្ដាំគេ
<មិនគ្រប់គ្រាន់ទេ!>gem
<តែបងថាតែមួយទេ!>fot
<បងមិនខ្វល់សំខាន់ថើបបងមក!>gem
<មនុស្សឆ្លៀតឱកាស>fot
និយាយហើយខ្ញុំបានទៅថើបថ្ពាល់ខាងឆ្វេងគេ
<មិនគ្រប់គ្រាន់>gem
ខ្ញុំបានទៅថើបថ្ពាល់ទាំងសងខាងគេហើយបានថើបសឹងតែគ្រប់កន្លែងនៅលើមុខតែអត់តែមាត់មួយទេ។បន្ទាប់ពីថើបរួចរាល់ខ្ញុំបានឈប់រកតែចូលផ្ទះហើយនឹងតែ
<ម៉េចបានមិនថើបមាត់បង?>gemបានសួរឡើងផ្អាកដំណើររបស់ខ្ញុំ
<ព្រោះទុកវានៅពេលពិសេស!>fot
ការឆ្លើយតបមួយនេះបានធ្វើឲអ្នកនៅម្ខាងទៀតឈរញញឹមតែម្នាក់ឯង
__________________________________
TO BE CONTINUE
ជួយvote andcommentផង💗
You are reading the story above: TeenFic.Net