ភាគ7

Background color
Font
Font size
Line height


​      Emma សម្លឹងមេីលអ្នកដែលគេងលក់នៅលេីពូកទាំងទឹកមុខសោកសៅ​ នាងអង្អែលសក់របស់គេស្រាលៗ​ហេីយក៏អោនផ្ដិតបបូរមាត់​លេីថ្ងាស់របស់គេដោយថ្នមបំផុត​ ព្រោះខ្លាចរំខានដំណេករបស់គេ​ មុននឹងងេីបចេញទៅក្រៅដេីម្បីលាងរបួសដៃរបស់នាងចេញ​។

«អ្នកនាង Emma មោះអ៊ុំលាងរបួសអោយណា​ ព្រះអេីយឈឺខ្លាំងទេចាស៎»ម៉ែដោះ​ អត់សួរមិនបានព្រោះរបួសរបស់នាងច្រេីនកន្លែងណាស់​ ហេីយកន្លែងខ្លះក៏ជ្រៅថែមទៀតផង​ មិននឹកស្មានថានាងទ្រាំបានដល់ពេកនេះសោះ។

«មិនអីទេម៉ែដោះ​ លាងមកចុះខ្ញុំនឹងអាល​បានទៅមេីល Jimin វិញ»Emma នាយតបទៅម៉ែដោះវិញទាំងញញឹម​ ។

​ ម៉ែដោះ​លាងរបួសអោយនាងរួចរាល់ហេីយ​ នាងក៏ឡេីងទៅមេីល Jimin វិញ​ ព្រោះខ្លាចថាពេលគេងេីបមកវិញឡូឡាដូចអម្បិញមិញទៀត​ ព្រោះថាពេទ្យឧស្សាហ៍អោយយេីងនៅក្បែរគេ​ ព្រោះថាពេលគេរេីឡេីងគេអាចនឹងឈឺក្បាលបែបនឹងទៀត។

«បេីថ្ងៃណាមួយលោកដឹងការចងចាំឡេីងវិញ​ តេីលោកនឹងភ្លេចខ្ញុំទេ»Emma នាងអង្គុយមេីលគេទាំងទឹកមុខសោកសៅ​ ព្រោះថាបេីគេដឹងខ្លួនហេីយគេភ្លេចនាងនោះ​ នាងពិតជាឈឺចាប់ខ្លាំងណាស់​ ព្រោះថារយះពេលដែល​នាងមេីលថែគេ​ នាងគឺបានស្រលាញ់គេទៅហេីយ​ ទាំងដឹងថាស្នេហារបស់នាងមិនអាចទៅរួចក៏ដោយ។


@ប៉ារីស

@ខន់ដូរ​ Jungkook

​     រយះពេលមួយខែដែល Jungmin នាងនៅជាមួយនឹង Jungkook នោះគឺថានាយពិតជាមេីលថែនាងបានល្អខ្លាំងណាស់​ មិនថានាងឃ្លានអ្វីឬត្រូវការអ្វីនោះទេ​ គឺគេតែងតែតាមចិត្តនាងគ្រប់យ៉ាង​ សំណាងហេីយដែលនាងមិនសូវចាញ់​ អាចថាកូនគេស្លូតក៏បានថា​ ព្រោះគេមិនធ្វេីបាប​នាង។

«លោក Jungkook ញាំបាយសិនទៅនេះដល់ម៉ោងហេីយ»Jungmin នាងលេីកអាហាររៀបចំដាក់តុយ៉ាងរៀបរយ​ មុននឹងដេីរទៅរករាងក្រាស់នៅក្នុងបន្ទប់ដែលកំពុងអង្គុយធ្វេីការ។

«តោះបងរៀបចំទុកដាក់សិន»Jungkook រៀបចំឯកសារទុកអោយស្រួលបួល​ ហេីយក៏រហ័សងេីបដេីរទៅរកនាងតូចដែលជាប្រពន្ធទាំងញញឹម។

«ខ្ញុំមិនដឹងលោកចង់ញាំអ្វីនោះទេ​ ទេីបខ្ញុំធ្វេីទៅតាមអ្វីដែលមានក្នុងទូទឹកកក»សំឡេងទន់ពិរោះស្ដាប់របស់នាងនិយាយទៅកាន់គេ​ ធ្វេីអោយគេអត់ញញឹមនាអោបចង្កេះនាងនឹងអោនថេីបថ្ពាល់​របស់នាងមួយខ្សឺត។

«មិនបាច់ផ្គាប់ចិត្តបងពេកទេ​ អូនឃ្លានអ្វីក៏ធ្វេីនឹងទៅ​ បងញាំបានគ្រប់យ៉ាង»Jungkook លេីក​ដៃរបស់នាងតូចមកថេីបបន្តិច​ នឹងញញឹមដាក់នាងយ៉ាងស្រស់។

«ចាស៎​»Jungmin នាងញញឹមអោនមុខចុះទាំងថ្ពាល់ទាំងគូរក្រហមព្រឿងៗ​ ព្រោះតែអៀន​នឹងសម្ដីរបស់គេ​ ជាពិសេសក្រសែភ្នែកដែលគេមេីលមកនាងពិតជាធ្វេីអោយនាងរំភេីបចិត្តណាស់។

«មោះអង្គុយទៅ​ ចាំបងអ្នកដួសបាយអោយអូន»Jungmin ទាញកៅអីថយក្រោយបន្តិច​ នឹងអោយនាងអង្គុយថ្នមៗ​ ចំណែកគេក៏ដួសបាយដាក់​ចានរបស់នាងនឹងខ្លួន​ហេីយក៏ចាប់ផ្ដេីមញាំបាយថ្ងៃត្រងជាមួយគ្នាយ៉ាងមានក្ដីសុខ​ ។

​        ក្រោយពីញាំរួចរាល់​ Jungkook បានធ្វេីប្រមូលចានទៅលាងនឹងរៀបចំដាក់យ៉ាងស្រួលបួល​ ហេីយក៏បានឆុងទឹកដោះគោជំនួយសុខភាពអោយនាងតូចដែល​ ។

«Min នេះញាំទៅ​ វាជំនួយសុខភាពអូននឹងកូន»Jungkook ដាក់ខ្លួនអង្គុយក្បែរនាងតូចដែលកំពុងតែនៅលេីពូករៀបចំគេង​ ព្រោះគេអោយនាងគេងអោយបានគ្រប់គ្រាន់​ ដេីម្បីអោយនាងរឹងមាំ។

«អរគុណ​ចាស៎​»Jungmin នាងទទួលយកមកញាំទាំងញញឹម​ តាំងពីមកនៅជាមួយគ្នាមកគេយកចិត្តនឹងមេីលថែនាងបានល្អណាស់​ ធ្វេីអោយនាងពិតជាមានក្ដីសុខខ្លាំងមែនទែន​ នាងមិនដឹងទេថាគេស្រលាញ់ឬអត់​ ឬក៏គេមេីលថែនាងព្រោះតែកូនឡេីយ​ តែនាងក៏ព្រមទទួលទោះជាក្ដីសុខមួយរយះពេលក៏ដោយ។

«ញាំហេីយក៏គេងទៅណា​ បងទៅធ្វេីការ​ហេីយនឹងឆាប់ត្រឡប់មកវិញ»Jungkook អោនថេីបថ្ងាស់របស់នាងមួយខ្សឺត​ ហេីយក៏ទាញភួយដណ្ដប់អោយនាងស្រួលបួលមុន​នឹងចេញទៅ។


@Park company

        Namjoon អង្គុយពិនិត្យមេីលឯកសារប្រាក់ចំណូលសម្រាប់ខែនេះ​ វាឡេីងខ្ពស់គួរសម​ទោះមិនទាន់បានប្រហាក់ប្រហែលកាលពី Jimin នៅពិតមែន​ តែល្អគួរសមដែលធ្វេីអោយឈរជេីងបានវិញ។

តុកៗ​

«លោកប្រធាន​ នេះជាឯកសារសម្រាប់ចុះហត្ថលេខា»Kaylee ដាក់ឯកសារចុះទាំងញញឹមតាមទម្លាប់របស់នាង​ ។

«Kaylee ខ្ញុំមានអារម្មណ៍​ដូចជាដូចឈឺក្បាលណាស់​ នាងជួយឈ្លីក្បាលអោយខ្ញុំបន្តិចបានទេ»NamJoon ដាក់ឯកសារចុះនឹងងេីយ
មុខ​មេីលទៅនាងក្រមុំ​ ដែលកំពុងមេីលមកគេដូចគ្នា។

«ចាស៎​លោកប្រធាន​»Kaylee នាងញញឹមដេីរទៅឈរនៅក្រោយខ្នងរបស់គេ​ នឹងលេីក​ដៃឈ្លីសៀកផ្ការបស់នាយថ្នមៗ​ ។

​       Namjoon បិតភ្នែកសំងំស្ងៀមអោយនាងឈ្លីអោយ​ នាយផ្អែកក្បាលនឹងកៅអីបង្វិលនោះ​ យ៉ាងស្ងៀមស្ងាត់​ ធ្វេីអោយ Kaylee នាងឆ្ងល់បន្តិច​ មុននឹងមេីលក៏ឃេីញថាគេគេងលក់ទៅហេីយ​ ទេីបនាយចេញទៅក្រៅយកផាហំមួយល្មមយកមកដណ្ដប់អោយនាយ។

«ប្រហែលជាហត់ណាស់ហេីយ»Kaylee ក្រវីក្បាលតិចៗនឹងរៀបចំឯកសារនៅលេីតុធ្វេីការរបស់នាយអោយរៀបរយ​ ហេីយក៏ងាយមកមេីលអ្នកដែលគេងលក់វិញ​បន្តិច​ មុននឹង​ចេញទៅវិញ។


@កូរ៉េខាងត្បូង​

@វីឡា​ Park

      Jimin អង្គុយក្នុងសួនពីរនាក់នឹង Emma ថ្ងៃនេះគេចម្លែកណាស់​ គេចេះតែចង់អោយនាង​នៅក្បែរគេរហូត​ អាចថាគេមិនអោយនាងនៅឆ្ងាយពីក្រសែភ្នែករបស់គេឡេីយ។

«ម៉ាក់កូនសុំទោសណា»Jimin ចាប់ដៃរបស់នាងដែលមានរុំបងលមកថេីបខ្សឺតៗ​ នឹងសុំទោសនាងទាំងទឹកមុខចង់យំ​ ព្រោះដោយសារតែខ្លួនទេីបនាងមានរបួសបែបនេះ។

«ម៉ាក់មិនបានឈឺទេកូនកុំបារម្ភអី»Emma អង្អែលមុខរបស់កូនប្រុសនឹងញញឹមស្រស់ដាក់​នាយ​ នាងសប្បាយចិត្តណាស់ដែល Jimin
ថ្ងៃនេះមិនបានឈឺក្បាលដូចកាលពីម្សិលមិញ​ កុំអោយគេរករឿងទៀត។

«ម៉ាក់ពេលកូនឈឺក្បាល​ កូនស្រមៃឃេីញរូប​ភាពជាច្រេីន​ តែកូនចាំមិនបានសូម្បីតែមួយ​»Jimin ប្រាប់ទៅ Emma ទាំងបេីកភ្នែកម៉ក់ៗ​ដាក់នាង​ គេឃេីញរូបជាច្រេីនវាលោតពេញខួរក្បាលរបស់គេ​ ទេីបបណ្ដាលអោយគេឈឺក្បាលខ្លាំងយ៉ាងនេះ។

«មិនអីទេ​គិតតាមសម្រួលទៅ​ កុំបង្ខំខ្លួនឯងអីណា»Emma នាងចូលទៅអោប​ខ្លួនគេណែន​ដេីម្បីលួងលោមកុំអោយគេគិតច្រេីន​ នាងដឹងថាកាលដែលមនុស្សម្នាក់បាត់បាំងការចងចាំ​ហេីយចង់អោយចងចាំវិញវាពិតជាពិបាកណាស់។

«ម៉ាក់ហា៎​ ម៉ាក់និយាយអីកូនមិនយល់ទេ»Jimin ងេីយមុខមេីលនាងភ្លឹះៗ​ព្រោះតែមិនយល់ពីអ្វីដែលនាងនិយាយឡេីយ​ ទេីបគេឆ្ងល់។

«កុំឆ្ងល់អីកូន​ ម៉ាក់ចេះតែនិយាយៗទៅទេ»Emma នាងសេីចដាក់គេបន្លាប់ដេីម្បីកុំអោយគេគិតពីសម្ដីរបស់នាង​ ។

«ម៉ាក់គឺកូនសុំសួរអ្វីម៉ាក់មួយបានទេ»Jimin​ ជាកំពូលដែលពូកែឆ្ងល់បំផុតហេីយ​ ហាមមិនអោយឆ្ងល់នេះគែឆ្ងល់នោះតែម្ដង។

«ឆ្ងល់អីកូន? »Emma

«ម៉ាក់ជាម៉ាករបស់កូន​ តែហេតុអីកូនធំជាងម៉ាក់អញ្ចឹង»Jimin ចេញពីការអោបរបស់នាង​ នឹងងេីបឈរហេីយក៏សួរទៅនាង​ ធ្វេីអោយនាងតូចគាំងនិយាយមិនចេញ​ ព្រោះមិនដឹងថាតបយ៉ាងម៉េច។

«អឺគឺ»Emma គិតមិនចេញមិនដសងថាត្រូវរកពាក្យអ្វីមកកុហុសនាយនោះទេ​ ពដលនេះអាសន្នហេីយ​ ហេតុអីសុខៗគេស្រាប់តែគិតឃេីញរឿងនឹងមកសួរនាងទៅវិញ។

«យ៉ាងម៉េចដែលម៉ាក់​ ម៉េចបានកូនធំជាងម៉ាក់»Jimin នៅតែចង់ដឹងចម្លេីយ​ គេអង្គុយបេីក​ភ្នែកម៉ក់ៗដាក់នាង​ គេឆ្ងល់យូហេីយ​ ពេលដែលក្បែរគ្នាម៉េចបានខ្លួនធំនឹងខ្ពស់ជាងម្ដាយទៅវិញ។

«គឺក៏កូនជាមនុស្សប្រុសធំគឺបែបនឹងឯង​ កូនច្បាស់ជាមានមាឌធំជាងម៉ាក់បែបនឹងហេីយ»Emma នាងញញឹមនឹងប្រឹងនិយាយដេីម្បីកុំអោយ Jimin​ នាយសួរទៀត​ ព្រោះនាងគ្មានចម្លេីយអោយគេនោះទេ​ ហេីយរាល់ចម្លេីយរបស់នាង១០០%កុហុកសឹងតែ៨០%ទៅហេីយ។

«​អរបាទម៉ាក់»ពេលបានចម្លេីយហេីយ​ នាយក៏
ងក់ក្បាល់របៀបយល់​ ហេីយក៏ឈប់សួរទៀត​ នឹងចាប់ផ្ដេីមដេលអាវសៀវភៅលេីភ្លៅរបស់នាងសារជាថ្មី​ ។

«រួចខ្លួន»Emma លួចដកដង្ហេីមធូទ្រូង​ ពេលដែលគេឈប់សួរនាង​ ព្រោះបេីសួរទៀត​នាងគ្មានចម្លេីយទៀតទេ​ ។


សុំទោស​ចំពោះ​កំហុស​ឆ្គង​ក្នុង​ភាគ​នេះ​
សរសេរដោយ​ SOBI

You are reading the story above: TeenFic.Net