ភាគ 62 : យល់ច្រលំ ?

Background color
Font
Font size
Line height


1ខែកន្លងផុសទៅ ( កាត់ទៀត ) មួយខែមកនេះអ្វីៗផ្លាស់ប្តូរសឹងតែ100%បាត់ទៅហើយ មិត្តភាពរវាងជីមីនិងថេយ៉ុងកាន់តែថយចុះពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែមួយខែមកនេះថេយ៉ុងបែរជាស្និតស្នាលនិងYeong Naទៅវិញព្រោះតែមានពេលមួយYeong Naនាងបាននិយាយរឿងប្រាប់ទៅថេយ៉ុងថា « ពេលដែលថេយ៉ុងនៅរៀនជីមីនតែងតែធ្វើបាបថេយ៉ុងគ្មានលួសមួយថ្ងៃនោះទេ » ប៉ុន្មានពាក្យមកនេះធ្វើអោយថេយ៉ុងមិនសូវជាស្និតស្នាលនិងជីមីនដូចមុននោះទេ ថ្វីត្បិតតែថេយ៉ុងមិនភ្លេចជីមីនក៏ពិតមែនប៉ុន្តែរាល់ការចងចាំខ្លះគេមិនសូវជាចាំប៉ុន្មាននោះទេដូច្នេះពេលដែលYeong Naនាងនិយាយស្អីថេយ៉ុងក៏ជឿតាមនាងតែម្តងទៅ ថ្ងៃនេះក៏ដូចគ្នា

« Yeong Naនាងមកនេះ » Yeong Naនិងថេយ៉ុងកំពុងតែអង្គុយញាំអីនៅមួយកន្លែង ប៉ុន្តែសុខៗក៏លេចចេញមុខរបស់ជីមីនមិនដឹងថាចេញពីកន្លែងណានោះទេក៏ដើរមកអូសដៃរបស់Yeong Naចេញទៅក្រៅតែម្តង

« នែ ! លែងដៃរបស់យើង » ពេលដែលត្រូវជីមីនអូសដៃចេញទៅបែបនេះYeong Naនាងក៏ប្រឹងដកដៃរបស់ខ្លួនចេញពីជីមីន

« មកនេះមក » ជីមីនមិនដកដៃតែគេបែរជាបន្ថែមកម្លាំងដៃទៅវិញរួចជីមីនក៏អុសដៃរបស់Yeong Naចេញមកក្រៅបានសម្រេច

« ល្មមលេងដៃយើងបានហើយ ! យ៉ាងមិចចង់និយាយស្អី ? » មកដល់ខាងក្រៅភ្លាមYeong Naនាងក៏ក្រវាសដៃរបស់ជីមីនចេញរួចក៏សួរទៅជីមីនទាំងសម្លក់មុខគេ

« នាងនិយាយស្អីខ្លះទៅដាក់ថេយ៉ុង ? » ជីមីនក៏សួរទៅYeong Naទាំងសម្លក់មុខរបស់នាងប៉ុន្មានថ្ងៃមកនេះនាងធ្វើអោយគេនិងថេយ៉ុងមិនត្រូវគ្នានោះទេព្រោះតែពាក្យសម្តីទាំងប៉ុន្មានរបស់នាងនិងឯង

« ហឹស ! ចង់សួររឿងនិងមែនទេ ? » ពេលដែលឮជីមីនសួរមកខ្លួនបែបនេះហើយធ្វើអោយនាងសើចចុងមាត់អស់សំណើចនិងជីមីន

« ចង់សើចណាស់មែនទេ ? » ពេលដែលនាងមិនព្រមឆ្លើយនិងខ្លួនធ្វើអោយជីមីនខឹងយ៉ាងខ្លាំង

« យ៉ាងមិច ? » នាងក៏សួរទៅជីមីនទាំងលើកចិញ្ចើមម្ខាងញញឹមឌឺ

«យ៉ាងមិចមែនទេ ? ផាច់ ! » ជីមីនក៏ទះនាងមួយកំផ្លៀងរហូតដល់ថ្នាក់នាងដួលទៅលើនិងដីតែម្តង

« ឯងហ៊ានវ៉ៃយើងផងមែនទេ ? » Yeong Naនាងក៏បែរទៅស្រែកអោយជីមីនពេលដែលគេហ៊ានទះខ្លួនបែបនេះ

« ប៉ុន្មានកំផ្លៀងទៀតក៏យើងហ៊ានដែល » ជីមីនក៏ស្រែកតបទៅវិញ

« ហឹស ! ចង់ដឹងថាយើងនិយាយអីជាមួុយថេយ៉ុងមិត្តភក្តិឯងមែនទេ ? » នាងមិនខ្លាចនិងជីមីននាងក៏ងើបឡើងមកវិញរួចក៏និយាយទៅកាន់ជីមីន

« នាងនិយាយស្អី ? » ជីមីនក៏ស្រែកទៅសួរនាង

« យើងគ្មាននិយាយស្អីច្រើនទេ យើងគ្រាន់តែនិយាយថាឯងនេះអាក្រក់ខ្លាំងណាស់ » នាងក៏តបទៅវិញទាំងញញឹមឌឺដងទៅជីមីន

« នាង ! ផាច់ » ពេលដែលឮបែបនេះហើយធ្វើអោយជីមីនខឹងជាខ្លាំងរួចក៏ទះនាងមួយកំផ្លៀងទៀតទៅ

« ឯង .... » Yeong Naនាងបម្រុងនិងជេរទៅជីមីនទៅហើយប៉ុន្តែ....

« នែ ! ឯងធ្វើស្អីនិង ? » ថេយ៉ុងដោយសារតែចាំយូរពេកក៏ចេញមកមើលប៉ុន្តែគេចេញមកចំពេលដែលជីមីនលើកដៃទះYeong Naតែម្តង ថេយ៉ុងឃើញបែបនេះហើយក៏ប្រញាប់ចូលទៅជួយលើកYeong Naរួចក៏មិនភ្លេចស្តីទៅអោយជីមីនដែល

« ថេយ៉ុងឯងកុំទៅជឿនិងសម្តីរបស់នាងអី ! នាងកុហកឯងទេ » ពេលដែលឃើញថេយ៉ុងចេញមកហើយជីមីនក៏ប្រញាប់បកស្រាយទៅថេយ៉ុងព្រោះតែមិនចង់អោយថេយ៉ុងយល់ច្រលំមកលើខ្លួនតែសួរថាថេយ៉ុងជឿគេទេ ?

« ឯងមិនអោយយើងជឿសម្តីនាងយ៉ាងមិចទៅ ? បើភ្នែកយើងទាំងគូរនេះឃើញឯងលើកដៃវ៉ៃនាងបាត់ទៅហើយ » ថេយ៉ុងក៏ស្រែកស្តីទៅអោយជីមីនទាំងខឹងនិងជីមីន អោយគេជឿជីមីនដោយរបៀបណាទៅបើគេចេញមកក៏ឃើញជីមីនទះYeong Naបាត់ទៅហើយ

« ជឿយើងទៅឯងយល់ច្រលំនិងយើងហើយ » ជីមីនក៏ប្រឹងបកស្រាយទៅអោយថេយ៉ុង ហេតុអីក៏ថេយ៉ុងមិនជឿខ្លួនបែបនេះក្រែងជាមិត្តភក្តិនិងគ្នាមែនទេ ?

« យល់ច្រលំអ្វី ? យ៉ាងមិចពីមុនធ្វើបាបយើងមិនអស់ចិត្តមែនទេ ? ទើបពេលនេះមកធ្វើបាបទាំងមនុស្សស្រីបែបនេះ ? » ថេយ៉ុងក៏ស្រែកសួរទៅជីមីនទាំងខឹងសម្បារ ខឹងនិងជីមីនដែលធ្វើបាបគេ ធ្វើបាបមិនលើកលែងសូម្បីតែមនុស្សស្រី

« ថេយ៉ុងជឿយើងទៅ ! ក្រែងពួកយើងនិងឯងជាមិត្តភក្តិនិងគ្នាមែនទេ ? » ជីមីនក៏ចូលទៅកាន់ដៃរបស់ថេយ៉ុងនិយាយលួងលោមអោយគេជឿខ្លួនប៉ុន្តែអត់ទេថេយ៉ុងបែរជាក្រវាសដៃរបស់គេចេញទៅវិញ

« បានហើយឯងនេះឈប់សម្តែងទៅ ! សម្តែងបានល្អណាស់ យើងអត់សរសើរមិនបានទេ » ផាច់ៗៗ ថេយ៉ុងនិយាយទាំងទះដៃញញឹមទៅកាន់ជីមីន អត់សរសើរមិនបានជីមីននេះពិតជាពូកែសម្តែងណាស់

« ឯង... » ជីមីននិយាយមិនទាន់និងចប់ផងថេយ៉ុងក៏និយាយកាត់

« បានហើយតោះយើងទៅវិញ » ថេយ៉ុងនិយាយហើយថេយ៉ុងនិងYeong Naពួកគេទាំងពីរក៏នាំគ្នាដើរចេញទៅបាត់ទុកអោយជីមីននៅម្នាក់ឯង

« ហឹកៗៗ ! ហេតុអីឯងមិនជឿយើង » ពេលដែលថេយ៉ុងចេញទៅបាត់ជីមីនក៏ប្រឡេងទឹកភ្នែកមកតែម្តង អ្នកណាទៅទ្រាំបានទៅពេលដែលមិត្តភក្តិមិនជឿខ្លួនបែបនេះ ។ បន្តាប់ពីយំអស់ចិត្តហើយជីមីនក៏ដើរទៅបាត់ទៅ

Skip៚៚

  ក្រលែកមកមើលថេយ៉ុងនិងជុងហ្គុកឯនេះវិញពេលនេះជុងហ្គុកនិងថេយ៉ុងកំពុងតែដើរនៅទន្លេហាន

  « ថេយ៉ុងចាំបានអ្វីខ្លះទេ ? » កំពុងតែដើរសុខៗជុងហ្គុកក៏សួរទៅថេយ៉ុងទាំងកំពុងដើរទៅមុខ ជុងហ្គុកគេសួរទៅថេយ៉ុងទាំងសង្ឃឹមថាថេយ៉ុងនិងចាំអ្វីបានខ្លះប៉ុន្តែចម្លើយរបស់ថេយ៉ុងធ្វើអោយជុងហ្គុកអន់ចិត្តខ្លាំងណាស់

« អត់ទេ » ថេយ៉ុងក៏តបទៅវិញទាំងក្រវីក្បាល ១ខែជាងមកនេះអ្វីក៏គេមិនចាំដែល

  « សូម្បីតែបន្តិចក៏មិនចាំដែលមែនទេ ? » ជុងហ្គុកក៏បន្តសួរទៅថេយ៉ុង

  « អត់ទេ ! បន្តិចក៏អត់ដែល » ថេយ៉ុងក៏តបទៅវិញទាំងសម្លឹងមុខរបស់ជុងហ្គុក មួយខែជាងមកនេះថេយ៉ុងក៏មិនសូវជាស្តីអោយជុងហ្គុកដែលប៉ុន្តែពួកគេក៏កាន់តែស្មិទស្នាលនិងគ្នាជាងមុន

  « មិនអីទេ ! បន្តិចទៀតថេយ៉ុងនិងចាំហើយ » ជុងហ្គុកក៏តបទៅវិញទាំងញញឹមមិនសូវសម

  « ពួកយើងធ្លាប់ជួបគ្នានៅទីនេះមែនទេ ? » ថេយ៉ុងក៏សួរទៅជុងហ្គុកទាំងសម្លឹងមើលជុំវិញ

  « មែនហើយកន្លែងនេះហើយ ....» ជុងហ្គុកក៏បានងក់ក្បាលទាំងសម្លឹងមើលមុខរបស់ថេយ៉ុង ប៉ុន្តែនិយាយបានតែត្រឹមនិងជុងហ្គុកក៏ស្ងាត់មាត់ឈឹងតែម្តងទៅ កន្លែងនេះហើយជាកន្លែងដែលពួកគេទាំងពីរបញ្ចប់ទំនាក់ទំនងនិងគ្នាឯង

  « កន្លែងនេះយ៉ាងមិច ? » ថេយ៉ុងក៏សួរទៅជុងហ្គុកពេលដែលឃើញគេស្ងាត់បែបនេះ

« មិនអីទេ » ជុងហ្គុកក៏តបទៅវិញថេយ៉ុងដោយមិនចង់សួរច្រើនគេក៏ស្ងាត់តែម្តងទៅ រួចពួកគេទាំងពីរក៏នាំគ្នាដើរជុណវិញទៅ

  ស្អែកដល់ភាគពិសេសហើយ 💗



                     To be continue.....

You are reading the story above: TeenFic.Net