ភាគ 59 : ចាំអ្នករាល់គ្នាហេតុអីក៏មិនចាំខ្លួន ?

Background color
Font
Font size
Line height


ពេលព្រឹកក៏បានមកដល់ តាំងពីយប់មកដល់ពេលនេះជុងហ្គុកគេមិនបានទៅផ្ទះនោះទេគេបានអង្គុយនៅមើលថេយ៉ុងរហូតមកដល់ពេលនេះ គេអង្គុយមើលថេយ៉ុងរហូតដល់គេងភ្លេចខ្លួនតែម្តង ចំណែកឯអ្នកស្រីគីមនិងជីមីនត្រូវជុងហ្គុកហៅទៅផ្ទះតាំងពីយប់មិញមកម្លេស

« ខឹកៗៗ ! » មិនបានប៉ុន្មានសំឡេងរបស់ថេយ៉ុងក៏បានបន្លឺឡើង ពេលនេះថេយ៉ុងគេបានងើបពីសន្លប់ហើយ ថេយ៉ុងងើបមើលជុំវិញបន្ទប់បន្តិចរួចគេក្រលែកមើលទៅមនុស្សប្រុសម្នាក់ដែលកំពុងអង្គុយដេកនៅជិតដៃរបស់ខ្លួនគេអ្នកនោះគ្មានអ្នកណាគេក្រៅពីជុងហ្គុកនោះទេ

« អឹម ! ថេយ៍ ! ថេយ៉ុងងើបហើយមែនទេ ? » ជុងហ្គុកក៏បានបើកភ្នែកឡើងរួចក៏ងើបពីកៅអីសួរទៅថេយ៉ុង នេះគេកើតឆ្កួតស្អីចេះបានជាគេងភ្លេចខ្លួនបែបនេះ

« លោកជាអ្នកណា ? » ថេយ៉ុងក៏សួរទៅជុងហ្គុកទាំងសម្លឹងមុខរបស់គេទាំងចងចិញ្ចើមឆ្ងល់នេះបុរសម្នាក់នេះជាអ្នកណាហេតុអីក៏មកអង្គុយនៅទីនេះ ? ហេតុអីក៏អង្គុយនៅជិតខ្លួនបែបនេះ

« ថេ...ថេយ៉ុង ? » ពេលដែលឮបែបនេះហើយធ្វើអោយជុងហ្គុកគេគាំងស្តូកនិយាយអ្វីមិនចេញបានត្រឹមតែហៅឈ្មោះរបស់ថេយ៉ុងទាំងរដាក់រដុប នេះថេយ៉ុងកំពុងសួរគេពីរឿងអ្វី ?

« លោកជាអ្នកណា ? ឮខ្ញុំសួរទេ ? ហើយទីនេះជាកន្លែងណា ? ហេតុអីក៏ខ្ញុំនៅទីនេះ ? » ពេលដែលជុងហ្គុកមិនព្រមឆ្លើយនិងខ្លួនបែបនេះថេយ៉ុងក៏ស្រែកសួរទៅជុងហ្គុកតែម្តង រួចគេក៏សួរទៅជុងហ្គុកទាំងសម្លឹងមើលជុំវិញបន្ទប់នឹកឆ្ងល់ថានេះជាកន្លែងណាហេតុអីក៏គេនៅទីនេះ តើបុរសនៅនិងមុខរបស់គេជាអ្នកណា ? ហេតុអីក៏អង្គុយនៅទីនេះ ?

«អូនទើបតែងើបពីសន្លប់បែបនេះកុំសួរអី ? » ជុងហ្គុកក៏តបទៅវិញទាំងញញឹមមិនសូវសម គេនៅទាន់យល់នៅអ្វីដែលថេយ៉ុងកំពុងសួរគេនោះទេ ?

« ខ្ញុំសួរថាលោកជាអ្នកណា ? » ដោយទ្រាំមិនបានថេយ៉ុងក៏ស្រែកសួរទៅជុងហ្គុកម្តងទៀត

« អូន...អូនពិតជាមិនស្គាល់បងពិតទេ ? » ដោយសារតែឃើញថេយ៉ុងសួរមកខ្លួនបែបនេះហើយជុងហ្គុកគេជឿហើយ ហើយគេក៏ដឹងដែលថាថេយ៉ុងកំពុងមានរឿងអ្វី

« ឆ្កួតទេឬយ៉ាងមិច ? មិនដែលឃើញមុខគ្នាផងអោយស្គាល់គ្នាយ៉ាងមិចនិងកើតទៅ » ថេយ៉ុងក៏ស្តីទៅអោយជុងហ្គុកទាំងសម្លក់មុខរបស់គេ ម្នាក់ប្រុសនេះឆ្កួតឬយ៉ាងមិច ? មិនដែលឃើញមុខគ្នាផងអោយមកស្គាល់គ្នាយ៉ាងមិច ?

« អូន... » ពេលដែលឮបែបនេះហើយធ្វើអោយជុងហ្គុកគាំងរកនិយាយអ្វីមិនចេញ នេះថេយ៉ុងកំពុងលេងសើចឬយ៉ាងមិច ? នេះថេយ៉ុងមិនស្គាល់ខ្លួនពិតមែនទេ ? ថេយ៉ុងមិនបានលេងសើចទេតើមែនទេ ?

ក្រាក !

សំលេងបើកទ្វារក៏បានបើកឡើងដោយស្នារដៃរបស់ជីមីនយ៉ុនហ្គីនិងអ្នកស្រីគីម អ្នកស្រីគីមមនិងជីមីនយ៉ុនហ្គីមិនបានណាត់គ្នាមកនោះទេវាគ្រាន់តែចៃដន្យប៉ុណ្ណោះ ចំណែកយ៉ុនហ្គីហេតុអីគេនៅទីនេះព្រោះតែជីមីនបបួលមកនិងឯង

« ថេយ៉ុង ! កូនងើបហើយមែនទេ ? » អ្នកស្រីគីមគ្រាន់តែបើកទ្វារមកឃើញកូនរបស់ខ្លួនកំពុងអង្គុយបែបនេះគាត់ក៏ប្រញាប់ដើរសម្តៅទៅរកថេយ៉ុងយ៉ាងលឿន

« ខ្ញុំនៅឯណា ? » ថេយ៉ុងគេក៏សួរទៅម៉ាក់របស់គេ

« កូននៅមន្ទីពេទ្យ » អ្នកស្រីគីមក៏តបទៅវិញ

« ហេតុអីខ្ញុំនៅទីនេះ ? » ថេយ៉ុងក៏សួរឡើងម្តងទៀតទាំងឆ្ងល់ ហេតុអីខ្លួននៅទីនេះ ? នេះគេកើតអ្វីមែនទេ ?

  « កូនមានគ្រោះថ្នាក់ » អ្នកស្រីគីមក៏តបទៅវិញទាំងមិនបានចាប់អារម្មណ៍នោះទេព្រោះតែគាត់គិតថាថេយ៉ុងអាចភ្លេចភ្លាំងបន្តិចបន្តួចប៉ុណ្ណោះ

  « ហេតុអីក៏ខ្ញុំមានគ្រោះថ្នាក់ ? » ថេយ៉ុងក៏សួរទៅម្តាយរបស់ខ្លួនទាំងឆ្ងល់

« កូនមិនចាំអីទេមែនទេ ? » អ្នកស្រីគីមក៏សួរទៅថេយ៉ុងទាំងឈរមួយកន្លែងស្តូក

« ខ្ញុំមានរឿងអ្វីមែនទេ ? ហេតុអីក៏ខ្ញុំមានគ្រោះថ្នាក់ ? » ថេយ៉ុងក៏សួរទៅអ្នកស្រីគីមម្តងទៀតទាំងសម្លឹងមើលជុំវិញបន្ទប់

« កូនចាំម៉ាក់បានទេ ? » អ្នកស្រីគីមគាត់ក៏សួរទៅថេយ៉ុងទាំងចង្អុលមុខរបស់ខ្លួន ពេលនេះគាត់ដឹងថាកូនរបស់គាត់កើតអ្វីហើយ

« ម៉ាក់ជាម៉ាក់របស់ខ្ញុំ » ថេយ៉ុងក៏តបទៅវិញទាំងមុខស្អុយនេះគាត់មកសួរអីបែបនេះជាម៉ាក់របស់គេហេតុអីក៏មកសួរបែបនេះ ?

« ចុះឯងស្គាល់យើងទេ ? » ជីមីនក៏បានដើរមកសួរថេយ៉ុងទាំងភ័យខ្លាចថាមិត្តសម្លាញ់របស់គេមិនចាំខ្លួន

« សួរស្អីឯងនេះ ? ជាមិត្តភក្តិរបស់យើងហេតុអីក៏សួរបែបនេះ ? » ថេយ៉ុងក៏ស្តីទៅអោយជីមីន នេះជាមិត្តភក្តិរបស់គេហេតុអីក៏សួរបែបនេះ

« ចុះឯងស្គាល់យើងទេ ? » យ៉ុនហ្គីដែលឈរម្ខាងនោះក៏បានដើរមកសួរទៅថេយ៉ុង

« បងយ៉ុន ! ខ្ញុំច្បាស់ជាស្គាល់ហើយ » ថេយ៉ុងក៏តបទៅវិញទាំងមិនយល់នេះពួកគេទាំងអស់កំពុងសួរស្អីចេះ ? វល់អស់ហើយ

« ចុះអូនស្គាល់បងទេ ? » ជុងហ្គុកដែលឈរម្ខាងក៏ដើរមកទល់មុខរបស់ថេយ៉ុងដើម្បីសួរទៅគេ

« លោកជាអ្នកណា ? » ថេយ៉ុងក៏សួរទៅជុងហ្គុកទាំងចងចិញ្ចើមមិនយល់

ក្តុក... ! គ្រាន់តែឮបែបនេះភ្លាមធ្វើអោយបេះដូងរបស់ជុងហ្គុកធ្លាក់ដល់ដីតែម្តង នេះថេយ៉ុងចាំអ្នករាល់គ្នាហេតុអីក៏មិនចាំខ្លួន ? នេះគេគ្មានតម្លៃសម្រាប់ថេយ៉ុងទេឬយ៉ាងមិច ? ហេតុអីក៏មិនចាំខ្លួន ! អត់ទេប្រហែលជាពេលនេះថេយ៉ុងកំពុងលេងសើចជាមួយគេនោះទេ ថេយ៉ុងច្បាស់ជាចាំគេ ប៉ុន្តែអត់ទេថេយ៉ុងមិនបានលេងសើចនោះទេ

« ជីមីនទៅហៅពេទ្យបន្តិចមក » អ្នកស្រីគីមក៏បានកេះជីមីនអោយទៅរកពេទ្យ ។ មួយសន្ទុះក្រោយមកពេទ្យក៏បានមកមើលអាការៈរបស់ថេយ៉ុងហើយគាត់ក៏បានផ្តល់ដំណឹងទៅអោយពួកគេថា « ថេយ៉ុងគេបានបាត់ការចងចាំមួយរយៈ » ។ អ្នករាល់គ្នាពេលដែលដឹងបែបនះហើយក៏មិនសូវជាធ្ងន់ធ្ងរជាងជុងហ្គុកនោះទេ ព្រោះអ្វី ? ព្រោះតែថេយ៉ុងចាំពួកគេទាំងអស់ប៉ុន្តែខ្លួនបែរជាមិនចាំទៅវិញ សួរថាគេពេលនេះកំពុងមានអារម្មណ៍យ៉ាងមិច ? ចម្លើយគឺបេះដូងរបស់គេពេលនេះខ្ទេចខ្ទីអស់ហើយ ខ្ទេចតាំងពីពេលដែលថេយ៉ុងសួរខ្លួនថា « លោកជាអ្នកណា ? » ពាក្យនេះហើយដែលធ្វើអោយជុងហ្គុកគាំង មានអារម្មណ៍ថាអន់ចិត្ត បេះដូងស្ពឹកខ្ទេចខ្ទីអស់ហើយ សួរថាអ្នកណាសប្បាយចិត្តទៅកើតពេលដែលមនុស្សដែលខ្លួនស្រឡាញ់មិនចាំខ្លួននោះ ហឹស ! លេងសើចពេកហើយ មិនសឹងនិងជឿថាវាមានថ្ងៃនេះ លេងសើចពេកហើយ ។

Skip៚៚៚

មួយអាទិត្យកន្លងផុតទៅ តាំងពីពេលមានរឿងមកដល់ពេលនេះជុងហ្គុកគេតែងតែនាំថេយ៉ុងដើរលេងគ្រប់ទីកន្លែងដែលពួកគេធ្លាប់មានអនុស្សាវរីយ៍ជាមួយនិងគ្នា ព្រោះតែលោកគ្រូពេទ្យបានប្រាប់ថាថេយ៉ុងគេអាចនិងមានការចងចាំមកវិញ ប៉ុន្តែមួយអាទិត្យនេះវាគ្មានប្រយោជន៍ទាល់តែសោះព្រោះថារាល់ពេលដែលគេនាំថេយ៉ុងទៅណាម្តងៗគឺតែងតែត្រូវមាត់របស់ថេយ៉ុង មិនដែលបានដើរលេងជាមួយនិងគ្នាយូរនោះទេព្រោះថេយ៉ុងគេតែងតែទៅផ្ទះមុនរហូតតែម្តង ។ ក៏ដូចជាថ្ងៃនេះអញ្ចឹងជុងហ្គុកគេបាននាំថេយ៉ុងមកហាងកាហ្វេដែលពួកគេទាំងពីរឧស្សាហ៍មកប៉ុន្តែ.....

« នែ ! ហេតុអីក៏ចេះតែនាំខ្ញុំមកទីនេះរហូត ? ខ្ញុំបានប្រាប់ហើយថាខ្ញុំមិនដែលស្គាល់ពួកកន្លែងនេះនោះទេ ហេតុអីក៏ចេះតែនាំខ្ញុំមករហូតបែបនេះ ? » ថេយ៉ុងក៏ស្តីទៅអោយជុងហ្គុកព្រោះតែមួយអាទិត្យមកនេះជុងហ្គុកគេតែងតែនាំខ្លួនទៅនេះទៅនោះរហូតតែម្តង

« អូនចាំកន្លែងនេះទេ ? កន្លែងនេះពួកយើងទាំងពីរតែងតែមកទីនេះរហូត » ជុងហ្គុកមិនបានអន់ចិត្តនិងថេយ៉ុងនោះទេតែគេបែរជាសួរទៅថេយ៉ុងទាំងដែលពាក្យទាំងប៉ុន្មាននេះជុងហ្គុកគេតែងតែនិយាយ

« នែ ! អោយល្មមៗបានហើយ ហេតុអីក៏ចេះតែសួរខ្ញុំរហូតបែបនេះ ? ពិតជារំខានណាស់ ! មិនដែលស្គាល់គ្នាផង អោយខ្ញុំដើរលេងជាមួយនិងលោកយ៉ាងមិចនិងកើតទៅ ? ឆ្កួតឬយ៉ាងមិច ? ទៅវិញហើយ » ថេយ៉ុងក៏បានស្តីទៅអោយជុងហ្គុករួចក៏ដើរចេញទៅបាត់ទៅព្រោះតែធុញនិងជុងហ្គុកជាខ្លាំងដែលតែងតែសួរខ្លួនរហូតបែបនេះ ហេតុអីក៏បុរសម្នាក់នេះចូលចិត្តរំខានគេម្លេស ? ចំណែកឯជុងហ្គុកវិញក៏ឈរស្ងៀមមួយកន្លែងអន់ចិត្តដែលថេយ៉ុងមិនចាំខ្លួន មួយអាទិត្យមកនេះគេប្រឹងណាស់មកហើយតែវាបានផលសោះ


បាត់ការចងចាំមួយ 🙂
ចាំអ្នករាល់គ្នាតែបែរជាមិនចាំគេទៅវិញ 🙂

_Eunbi_
Enjoy your reading
រីករាយក្នុងការអាន
ជិតភ្ជុំហើយមិនហ៊ានដាក់វគ្គសេដទេ😂

To be continue....

You are reading the story above: TeenFic.Net