ភាគ 57 : ទៅរកគេវិញទៅ ?

Background color
Font
Font size
Line height


  ថេយ៉ុងបានហុចកាំបិទនិងដៃទៅអោយម៉ាក់របស់ខ្លួនទាំងមិនញញើត ពេលនេះគេគ្មានអ្វីត្រូវខ្លាចទេគាត់ចង់ចាក់ឬសម្លាប់គេក៏គេមិនខ្វល់ដែលព្រោះតែពេលនេះគេហត់ខ្លាំងណាស់ រស់នៅគ្មានបានប្រយោជន៍ មានម្តាយតែម្នាក់ប៉ុន្តែគាត់មិនដែលផ្តល់ភាពកក់ក្តៅមកអោយគេ មិនដែលខ្វល់ពីគេ តែងតែបិទសិទ្ធរបស់គេគ្រប់យ៉ាង មិនដែលមានសេចក្តីសុខ ទោះជាពេលនេះអ្នកស្រីគីមចង់ចាក់គេអោយស្លាប់ក៏គេមិនខ្លាចដែល

  « ឯងឆ្កួតឬយ៉ាងមិចហា ? » ពេលដែលថេយ៉ុងហុចកាំបិទមកអោយគាត់បែបនេះគាត់ក៏ស្រែកសួរទៅថេយ៉ុងទាំងទឹកភ្នែក

  « ខ្ញុំមិនបានឆ្កួតទេ ! ម៉ាក់កើតខ្ញុំមកប៉ុន្តែម៉ាក់មិនដែលផ្តល់ក្តីសុខអោយខ្ញុំម្តងណាទេ ខ្ញុំរស់នៅក៏គ្មានប្រយោជន៍ដែល » ថេយ៉ុងក៏រៀបរាប់ទៅវិញទាំងអួលដើមក គេកើតមកប៉ុន្តែមិនដែលមានក្តីសុខនោះទេ

  ផាច់ !

  ពេលដែលឮថេយ៉ុងនិយាយហើយធ្វើអោយគាត់ខឹងនិងថេយ៉ុងជាខ្លាំងក៏ជ្រល់ដៃទះថេយ៉ុងម្តងទៀតទៅ ជាហេតុធ្វើអោយផ្ទៃមុខរលោងរបស់ថេយ៉ុងនោះត្រូវងាកទៅតាមកម្លាំងដៃទះរបស់គាត់ជាហេតុដែលធ្វើអោយផ្ទៃមុខរបស់ថេយ៉ុងត្រូវបែកឈាមកែមមាត់បន្តិចព្រោះតែមិនមែនគាត់ទើបតែទះគេនោះទេ គាត់ទះគេពីរដងហើយក្នុងពីរដងនេះគាត់មិនមែនប្រើកម្លាំងដៃទះតិចនោះទេ រួចគាត់ក៏និយាយឡើង

  « យើងខំបង្កើតឯងមកតែឯងក៏ចង់អោយយើងសន្លាប់ឯងទៅវិញ យើងជាម្តាយយើងធ្វើនេះព្រោះចង់អោយឯង.... » អ្នកស្រីគីមក៏ពោលឡើងប៉ុន្តែមិនទាន់និងចប់ស្រួលបួលផងក៏ត្រូវថេយ៉ុងស្រែកកាត់បាត់ទៅហើយ

  « មួយម៉ាត់ចង់អោយខ្ញុំល្អពីរម៉ាត់ចង់អោយខ្ញុំល្អ ម៉ាក់ចង់អោយខ្ញុំល្អប៉ុន្តែម៉ាកតែងតែបិទសិទ្ធរបស់ខ្ញុំរហូតម៉ាក់មិនដែលខ្វល់ពីខ្ញុំទេ ម៉ាក់បំបែកបំបាក់ពួកខ្ញុំបែបនេះចង់អោយខ្ញុំល្អមែនទេ ម៉ាក់ដឹងទេថាម៉ាក់ធ្វើបែបនេះខ្ញុំមានសប្បាយចិត្តទេ ? តាំងពីម៉ាក់កើតខ្ញុំមកម៉ាក់មិនដែលអោយខ្ញុំសប្បាយចិត្តម្តងណានោះទេ បើបានម្តាយដូចជាម៉ាក់ខ្ញុំសុខចិត្តអត់វិញល្អជាង » ថេយ៉ុងក៏ស្រែកតបទៅវិញទាំងទឹកភ្នែកពេលនេះគេមិនអាចទប់តទៀតបាននោះទេ មួយម៉ាត់ណាក៏ចង់អោយគេល្អប៉ុន្តែទង្វើរទាំងប៉ុន្មានរបស់គាត់ធ្វើមកនេះគ្មានកន្លែងណាល្អនោះទេ បិទសិទ្ធរបស់កូន បំបែកបំបាក់គេ មិនដែលផ្តល់ក្តីសុខអោយគេនេះមែនទេជាម្តាយ ?

  ផាច់ !

  « ឯងហ៊ាននិយាយពាក្យនេះមែនទេ ? យ៉ាងមិច ? យើងអោយឯងទៅរៀនអោយឯងចេះ ប៉ុន្តែឯងមកតមាត់ជាមួយនិងយើងមែនទេ ? ឯងនេះស្រឡាញ់អាជុងហ្គុកពេកយូរៗទៅឆ្កួតអស់ហើយ » អ្នកស្រីគីមក៏ទះថេយ៉ុងមួយកំផ្លៀងទៀតរួចក៏ស្រែកស្តីទៅអោយថេយ៉ុងទាំងទឹកភ្នែករួចគាត់ក៏មិនភ្លេចអុសទាញជុងហ្គុកចូលរឿងនេះដែល

  « មែនហើយខ្ញុំស្រឡាញ់គេយ៉ាងមិច ? កុំនិយាយច្រើនទៀត នេះ ! សម្លាប់ខ្ញុំទៅ » ថេយ៉ុងនិយាយហើយគេក៏យកដៃរបស់ខ្លួនទៅចាប់ដៃរបស់ម្តាយខ្លួនអោយគាត់កាន់កូនកាំបិទក្នុងដៃ

  « អឺ ! បើស្រឡាញ់វាណាស់ក៏ទៅតាមវាទៅកុំមកជាន់ផ្ទះនេះទៀតអី » ពេលដែលថេយ៉ុងអោយកូនកាំបិទមកគាត់រួចគាត់មិនអាចនិយាយអ្វីបានទេ គាត់គាំងនិងថេយ៉ុងរកពាក្យនិយាយមិនចេញពេលដែលទទួលបានកូនកាំបិទបែបនេះទើបគាត់ស្រែកទៅអោយថេយ៉ុង

  « បាន » ថេយ៉ុងនិយាយហើយគេក៏ដើរឡើងទៅខាងលើយកវ៉ាលីរបស់ខ្លួន

  Skip៚៚

  ក្រលែកមកមើលជុងហ្គុកឯនេះវិញគេកំពុងតែអង្គុយក្នុងបន្ទប់យ៉ាងស្ងៀមស្ងាត់

  ក្រាក ! ក្រឹប !

  សុខៗទ្វារបន្ទប់របស់ជុងហ្គុកក៏បានបើកឡើងដោយស្នារដៃរបស់ជីមីន ជីមីនគេមកនេះព្រោះតែមកមើលជុងហ្គុកព្រោះតែជុងហ្គុកគេបានយំពេលដែលថេយ៉ុងចេញទៅផុតប្រហែល5នាទី

  « ជុងហ្គុកបងយ៉ាងមិចហើយ ? » ជីមីនក៏បានដើរទៅជិតជុងហ្គុករួចក័អង្គុយជិតជុងហ្គុករួចក៏សួរទៅជុងហ្គុក

  « បងមិនអីទេ » ជុងហ្គុកក៏តបទៅវិញទាំងមិនសម្លឹងមុខរបស់ជីមីនគេគិតតែពីអង្គុយអោនមុខចុះរហូតតែម្តង

  « បងគួរតែទៅរកថេយ៉ុងទៅ » ជីមីនក៏បានហៅជុងហ្គុកអោយទៅរកថេយ៉ុងព្រោះតែគេឃើញថាជុងហ្គុកនិងថេយ៉ុងពេលដែលមានរឿងបែបនេះពួកគេទាំងពីរម្នាក់ៗគិតតែពីយំ គ្មានអ្នកណាសប្បាយចិត្តសូម្បីតែម្នាក់ ម៉្យាងទៀតគេក៏ចង់អោយពីឬអ្នកនេះត្រូបគ្នាវិញដែល

  « អត់ទេ ! បងមិនទៅទេ » ជុងហ្គុកក៏តបទៅវិញទាំងក្រវីក្បាល គេមិនហ៊ានទៅជួបមុខថេយ៉ុងនោះទេប្រហែលជាពេលនេះថេយ៉ុងកំពុងតែខឹងគេផងក៏ថាបានព្រោះតែអម្បិញមិញនេះមើលទៅថេយ៉ុងក៏ដឹងថាគេកំពុងតែខឹងដែល

  « ទៅរកគេរួចដោះស្រាយនិងគ្នាទៅ » ពេលដែលឮបែបនេះហើយជីមីនក៏បានបង្ខំអោយជុងហ្គុកទៅ ព្រោះតែពួកគេទាំងពីរពេលដែលមានរឿងម្នាក់ៗក៏ស្ងាត់មិនដោះស្រាយនិងគ្នាសោះ

  « ពេលនេះបងនិងថេយ៉ុងគ្មានត្រូវជាអ្វីនិងគ្នាទៀតទេ ? ហេតុអីបងត្រូវដោះស្រាយនិងគេនោះ ? » ជុងហ្គុកក៏តបទៅវិញទាំងអោនសម្លឹងមុខរបស់ជីមីនមែនហើយពេលនេះគេនិងថេយ៉ុងមានត្រូវជាអ្វីនិងគ្នាឯងណាហេតុអីក៏ត្រូវដោះស្រាយនិងគេនោះ

  « ហឺយ ! ខ្ញុំប្រាប់បងទៅចុះ បើបងនៅតែគិតបែបនេះតទៅទៀតនោះ បងនិងថេយ៉ុងច្បាស់ណាថាគ្មានថ្ងៃត្រូវគ្នាវិញទេ ! ក្រែបងស្រឡាញ់ថេយ៉ុងមែនទេ ? ថេយ៉ុងគេក៏នៅស្រឡាញ់បងដូចគ្នា ពេលនេះរឿងដែលបងខំលាក់ថេយ៉ុងគេក៏ដឹងអស់ហើយ រាល់កំហុសម្តាយរបស់ថេយ៉ុងជាអ្នកបង្កឡើងមិនមែនជាបងនោះទេ បងគួរណាតែទៅរកថេយ៉ុងទៅ » ជីមីនក៏ស្តីទៅអោយជុងហ្គុកព្រោះតែជុងហ្គុកនេះចេះតែគិតថាគ្មានត្រូវជាអ្វីនិងគ្នារហូត បើគេគិតបែបនេះគិតថាតទៅមុខពួកគេអាចត្រូវគ្នាវិញបានទេ ? ម្យ៉ាងទៀតម្ខាងជាបងប្រុសម្ខាងជាមិត្តភក្តិគេចង់អោយពួកគេទាំងពីរត្រូវគ្នាវិញណាស់

  « ហឹម ! » ពេលដែលជីមីនស្តីមកអោយខ្លួនបែបនេះជុងហ្គុកគេបានត្រឹមតែដកដង្ហើមធំប៉ុណ្ណោះ

  ក្រាក !

  « ចៅគួរតែទៅរកគេទៅ » លោកយាយគាត់ក៏បានដើរចូលមករួចក៏និយាយទៅកាន់ជុងហ្គុក

  « លោកយាយ ! » ជុងហ្គុកនិងជីមីនពួកគេទាំងពីរក៏បានលាន់មាត់ឡើងនៅពេលដែលឃើញវត្តមានរបស់លោកយាយ

  « យាយបានដឹងរឿងអស់ហើយ ! » លោកយាយក៏បានស្តីឡើងបន្ត តាមពិតគាត់បានដឹងរឿងរបស់ជុងហ្គុកអស់ហើយតាំងពីពេលដែលជុងហ្គុកប្រាប់ទៅជីមីនថាមានអ្នកគម្រាមមកម្លេស ប៉ុន្តែគាត់សុខចិត្តធ្វើមិនដឹងមិនឮរឿងអ្វីចង់ដឹងថាជុងហ្គុកគេនិងធ្វើអ្វីបន្តតែគាត់មានដឹងឯណាថាជុងហ្គុកគេបណ្តោយទៅបែបនេះ

« ជីមីនឯងប្រាប់លោកយាយមែនទេ ? » ពេលដែលលោកយាយនិយាយបែបនេះហើយជុងហ្គុកក៏សួរទៅជីមីនតិចៗស្តាប់ឮបានតែពីរអ្នកប៉ុណ្ណោះ

« អត់ទេ ! » ជីមីនក៏ប្រញាប់ក្រវីក្បាលយ៉ាងលឿន

« ទៅរកគេទៅចៅ បើនៅស្រឡាញ់គេ » លោកយាយនិយាយហើយគាត់ក៏ដើរចេញទៅបាត់ទៅ

ដឹប !

លោកយាយចេញទៅមិនទាន់ផុតស្រួលបួលផងជីមីនក៏បានទទួលមួយដៃកណ្តាលក្បាលពីជុងហ្គុកបាត់ទៅហើយ

« អូយយយ ! ហេតុអីវ៉ៃខ្ញុំទៀតហើយ » ជីមីនក៏សួរទៅជុងហ្គុកទាំងមុខក្រញ៉ូវឯដៃក៏ញីក្បាលខ្លួនតិចៗ

« មានតែឯងប្រាប់លោកយាយនិងហើយ » ជុងហ្គុកក៏ស្តីទៅអោយជីមីនទាំងបន្តោសជីមីនថាជាអ្នកប្រាប់លោកយាយទាំងដែលជីមីនគេមិនទាន់និងដឹងអីផង

« ខ្ញុំមិនបានប្រាប់ទេ មិនទាន់និងដឹងរឿងអីផងមកទះខ្ញុំទៀតហើយ ដឹងទេថាមួយដៃរបស់បងឈឺខ្លាំងណាស់ » ជីមីនក៏ស្តីទៅអោយជុងហ្គុក មែនហើយមួយដៃរបស់ជុងហ្គុកមិនមែនស្រាលទេណា

« អឺ....បងសុំទោសឯងយ៉ាងមិច ? ឈឺទេ ? » ជុងហ្គុកនិយាយសុំទោសហើយគេក៏សួរទៅជីមីន

« ខ្ញុំសាកទះបងវិញទៅមើលដឹងហើយ អាងតែខ្លួនបងវ៉ៃគេរហូត » ជីមីនក៏និយាយឡើងទាំងមុខក្រញ៉ូវ

« សុីមួយជើងទៀតលូវហើយ » ជុងហ្គុកនិយាយទាំងលើកជើងបម្រុងនិងធាក់ជីមីនពិតមែន

Skip៚

ចំណែកឯថេយ៉ុងឯនេះវិញបន្តាប់ពីយកវ៉ាលីហើយរួចរាល់គេក៏ចុះមកវិញជាមួយនិងវ៉ាលីរបស់គេរួចគេក៏ទាញយកសោរឡានរបស់ខ្លួនហើយក៏ដើរចេញទៅបាត់ទៅចំណែកឯអ្នកស្រីគីមវិញគាត់គិតតែពីដើរតាមពីក្រោយស្តីអោយថេយ៉ុងរហូតតែម្តង

« អឺ ! ទៅតាមវាទៅ ! ទៅហើយហាមមកវិញណាវឺយ ! » គាត់ក៏ស្តីទៅអោយថេយ៉ុងទាំងខឹងដំបូងគាត់គិតថាថេយ៉ុងនិងមិនហ៊ានទៅនោះទេប៉ុន្តែគាត់មានដឹងឯណាថាថេយ៉ុងនេះនិយាយម៉ាត់ណាគឺធ្វើម៉ាត់និងហើយ គាត់ដេញថេយ៉ុងនិងទៅ

« ... » ចំណែកឯថេយ៉ុងវិញគេមិនបានតបទៅគេក៏យកវ៉ាលីរបស់ខ្លួនដាក់ឡានហើយគេក៏ដើរទៅចូលក្នុងឡានរួចក៏បញ្ឆេះឡានហើយក៏បើកចេញទៅចំណែកឯអ្នកស្រីគីមក៏ដើរទៅតាមមើលកូនពីក្រោយប៉ុន្តែពេលដែលគាត់ដើរមកដល់មុខផ្ទះហើយធ្វើអោយគាត់ស្រែកហៅឈ្មោះរបស់ថេយ៉ុងយ៉ាងឮ

« ថេយ៉ុង ! » អ្នកស្រីគីមស្រែកហៅកូនរបស់ខ្លួនទាំងភ័យនៅពេលដែលឃើញថេយ៉ុងបើកចេញទៅយ៉ាងលឿនប៉ុន្តែក៏មានឡានធំពីមុខជិះសម្តៅមកដូចគ្នា

ទឹតៗៗៗៗ !

សូមរងចាំភាគបន្ត😂
_Eunbi_

To be continue.....

You are reading the story above: TeenFic.Net