ភាគ 55 : បំបែកបំបាក់ពួកខ្ញុំ ?

Background color
Font
Font size
Line height


  1អាទិត្យកន្លងផុតទៅ ៚៚

  បន្តាប់ពីប្រឡងចប់រួចរាល់អស់ហើយសិស្សទាំងអស់ក៏បានសម្រាកនៅផ្ទះ ប៉ុន្តែថ្ងៃនេះក៏ជាថ្ងៃមួយដែលថេយ៉ុងមិនពេញចិត្តនោះទេ ព្រោះតែថ្ងៃនេះគឺជាថ្ងៃដែលគេត្រូវទៅរៀនបន្តហើយ ពេលនេះទើបតែម៉ោង6ព្រឹកនោះទេប៉ុន្តែម៉ាក់របស់គេក៏ហៅគេងើបដើម្បីរៀបចំអីវ៉ាន់បាត់ទៅហើយ

  « ហឺយ ! ធុញខ្លាំងណាស់ » ថេយ៉ុងនិយាយបណ្តើរចំណែកដៃក៏បត់ខោអាវដាក់វ៉ាលីរបស់ខ្លួនបណ្តើរ គេមិនបានរៀបចំពីយប់នោះទេព្រោះតែគេមិនពេញចិត្តនិងរឿងរៀនបន្តដូច្នេះហើយទើបគេមិនសូវរៀបចំអ្វីសម្រាប់រឿងទៅរៀនបន្តនោះទេ

  « ចំណែកមួយនេះ ? គួរយកទៅតាមទេ ? » បន្តាប់ពីរៀបចំខោអាវដាក់វ៉ាលីរបស់ខ្លួនហើយនោះគេក៏ក្ររៀសភ្នែកទៅឃើញរូបថតរបស់ជុងហ្គុកដែលគេតែងតែដាក់លើតុជិតគ្រែរបស់ខ្លួន ថេយ៉ុងគេក៏បានលើកស៊ុមរូបថតមកមើល

  « គួរតែយកទៅតាមទៅប្រសើរជាងអត់ » ថេយ៉ុងនិយាយហើយគេក៏ដាក់រូបថតរបស់ជុងហ្គុកដាក់ចូលកាតាបរបស់ខ្លួនរួចក៏រៀបចំអីវ៉ាន់ដែលត្រូវការយកទៅតាមខ្លួន

   កន្លងផុតទៅ30នាទីជាងដែលថេយ៉ុងគេរៀបចំអីវ៉ាន់ព្រោះតែគេរៀបចំបណ្តើរក៏អង្គុយគិតរឿងអ្វីខ្លះមិនដឹងនោះទេ បន្តាប់ពីហើយរួចរាល់ថេយ៉ុងគេក៏ទាញទូរស័ព្ទមកខលទៅជីមីនដើម្បីប្រាប់ទៅជីមីនពីរឿងដែលគេត្រូវទៅរៀនបន្ត

  គ្រឹងៗៗៗ

  « អាឡូ » អ្នកខាងនោះក៏បានលើកនិយាយទាំងមិនច្បាស់ព្រោះតែអ្នកខាងនោះមិនទាន់និងងើបពីគេងនោះទេ

  « អាឡូ ! ជីមីនមែនទេ ? មិនទាន់ក្រោកទៀតមែនទេ ? » ថេយ៉ុងក៏សួរទៅជីមីនពេលដែលឮសំលេងបែបមនុស្សមិនទាន់អស់ងងុយយ៉ាងអញ្ចឹង

  « ឯងមើលម៉ោងទៅទើបតែម៉ោង6ជាងនោះទេ » ជីមីនក៏តបទៅថេយ៉ុងវិញទាំងបើកភ្នែកមិនចង់រួច

  « យើងមានរឿងចង់ប្រាប់ » ថេយ៉ុង

  « រឿងអ្វីមែនទេ ? ទើបខលមកទាំងព្រឹកបែបនេះ ? » ជីមីនក៏សួរទៅថេយ៉ុងវិញ

  « ថ្ងៃនេះយើងទៅរៀនបន្តហើយ » ថេយ៉ុងក៏និយាយទៅកាន់ជីមីនទាំងមុខមិនសូវជារីកប៉ុន្មាននោះទេ

  « ស្អីគេ ? » គ្រាន់តែឮថាថេយ៉ុងទៅរៀនបន្តបែបនេះជីមីនដែលមិនទាន់អស់ងងុយនោះក៏ត្រូវស្រែកឡើងទាំងស្វាងចេសដូចអ្នកណាទះកណ្តាលមុខអញ្ចឹង

  « អូយយ ! ឯងស្រែកម្លេស ? ថ្លង់ត្រចៀករបស់យើងហើយ » ពេលដែលជីមីនស្រែកភ្លាមថេយ៉ុងក៏ប្រញាប់ដកទូរស័ព្ទចេញពីត្រចៀករបស់ខ្លួនបន្តិចព្រោះតែជីមីននេះស្រែកនេះថ្លង់ត្រចៀករបស់គេហើយមិនដឹង

  « យើង...យើងសុំទោស តែឯងនិយាយថាមិច ? ឯងទៅរៀនបន្តនៅថ្ងែនេះមែនទេ ? » ជីមីនក៏បានងើបអង្គុយរួចក៏សួរទៅថេយ៉ុងម្តងទៀតខ្លាចថាអម្បិញមិញនេះគេងងុយគេងពេកស្តាប់ច្រលំ

  « មែនហើយយើងទៅរៀនបន្ត » ថេយ៉ុងក៏បានតបទៅវិញ

« ឯងទៅម៉ោងប៉ុន្មាន ? » ជីមីនក៏សួរទៅថេយ៉ុងទាំងចុះពីលើគ្រែគេងរួចក៏ដើរទៅបើកទូរខោអាវរបស់ខ្លួនយ៉ាងលឿន មិនដឹងថាគេចង់ទៅណាទាំងព្រឹកនោះទេ

  « ប្រហែលម៉ោង10ជាងយើងនិងទៅហើយ » ថេយ៉ុងក៏បានតបទៅវិញ

  « អូខេ បានហើយយើងរវល់បន្តិច » ជីមីននិយាយហើយគេក៏បិទទូរស័ព្ទរួចក៏ចូលទៅបន្ទប់ទឹកងូតទឹកផ្លាស់ខោអាាវរួចគេក៏ទាញសោរឡានរបស់ខ្លួនចេញទៅណាក៏មិនដឹង

  Skip ៚៚

  ក្រលែកមកមើលជុងហ្គុកឯនេះវិញគេកំពុងតែគេងយ៉ាងស្កប់ស្កល់ គេមិនដឹងនោះទេថាថេយ៉ុងទៅរៀនបន្តនៅថ្ងៃនេះព្រោះតែជីមីនមិនបានផ្តល់ដំណឹងមកអោយខ្លួនព្រោះតែជីមីនតែងតែដឹងគ្រប់រឿងពីថេយ៉ុងទាំងអស់

  ក្រាក ! ក្រឹប !

  « បងជុង ! ងើបឡើងលឿនឡើង » ជីមីនដែលបានមករកជុងហ្គុកទាំងព្រឹកនោះក៏បានចូលមកបន្ទប់របស់ជុងហ្គុករួចក៏ដាស់ជុងហ្គុកទាំងប្រញាប់

  « ហឹម ! បងគេងបន្តិចសិន កុំរំខានបងអី » ជុងហ្គុកក៏តបទៅវិញរួចគេក៏ទាញភួយមកគេងបន្ត

  « ងើបឡើងមក ! លឿនឡើងទៅ ! ឆេះផ្ទះហើយ » ដោយមិនដឹងថាគួរដាស់ជុងហ្គុករបៀបណាជីមីនក៏រកវិធីនេះចេញមកតែម្តង តែក៏បានសម្រេចពិតមែន

  « ស្អីគេ ! តោះរត់លឿនឡើង » ជុងហ្គុកគ្រាន់តែឮបែបនេះហើយគេក៏ប្រញាប់ងើបយ៉ាងលឿនរួចគេក៏ប្រញាប់ចុះពីលើគ្រែរួចក៏ហៅជីមីនរត់ទៅក្រៅតែម្តង

  « ឈប់សិនៗ ! ខ្ញុំបោកលេងទេ » ដោយឃើញថាជុងហ្គុកដូចចង់រត់ទៅក្រៅពិតមែបជីមីនក៏រត់ទៅឃាត់ជុងហ្គុកមុន

  « ហា ! » គ្រាន់តែឮថាជីមីនបោកខ្លួនបែបនេះគេក៏បែរមកសម្លឹងមុខរបស់ជីមីន

  «ខ្ញុំបោកលេងទេ » ជីមីនក៏តបទៅវិញ

  ផាច់ !

  ជុងហ្គុកគេក៏ទះក្បាលរបស់ជីមីនមួយដៃរួចក៏ដើរទៅអង្គុយលើគ្រែរបស់ខ្លួនទាំងមុខស្អុយ

  « អូយយ ! ហេតុអីវ៉ៃខ្ញុំបែបនេះ ? » ជីមីនក៏និយាយទាំងមុខស្អុយពេលដែលទទួលបានមួយដៃរបស់ជុងហ្គុក

  « ឯងឆ្កួតទេឬយ៉ាងមិច ? ទើបមកលេងសើចបែបនេះ » ជុងហ្គុកក៏ស្តីទៅអោយជីមីនទាំងខឹងបន្តិច ពេលដែលជីមីនមកបោកខ្លួនទាំងព្រឹកបែបនេះមិនដឹងថាគេកំពុងងងុយគេងទេឬយ៉ាងមិច ?

  « ចុះណាប្រើខ្ញុំដាស់ហើយមិនងើបធ្វើស្អី » ជីមីនក៏តបទៅវិញរួចគេក៏អុសកៅអីយកមកអង្គុយជិតជុងហ្គុក

  « ហើយឯងមករកធ្វើស្អីទាំងព្រឹកបែបនេះ ? » ជុងហ្គុកក៏សួរទៅជីមីនទាំងឆ្ងល់មករកខ្លួនទាំងព្រឹកបែបនេះដាច់គេងរបស់គេអស់ហើយ

  « ខ្ញុំមានរឿងចង់ប្រាប់ណា ! ថេយ៉ុងគេទៅរៀនបន្តនៅថ្ងៃនេះហើយ » ជីមីនក៏ប្រាប់រឿងទៅជុងហ្គុក ចំណែកឯជុងហ្គុកគ្រាន់តែឮហើយគេក៏សម្លឹងមុខរបស់ជីមីនទាំងស្វាងចេសពេលដែលឮបែបនេះ

  « ថ្ងៃនេះ ? » ជុងហ្គុកក៏សួរទៅជីមីនម្តងទៀតខ្លាចថាស្តាប់ច្រលំ

  « មែនហើយ » ជីមីនក៏ងក់ក្បាលបន្ថែម

  « បងមិនបានយល់សបទេមែនទេ ? » ជុងហ្គុកក៏សួរទៅជីមីន

  « បងសាកទះបងមួយកំផ្លៀងទៅដឹងហើយថាយល់សបឬមួយក៏អត់ » ជីមីនក៏បានហៅជុងហ្គុកអោយទះខ្លួនមួយកំផ្លៀង

  « មិនបាច់ទេ ! អឹម ! បងមិនដឹងថាគួរធ្វើស្អីនោះទេ ! បងផ្ញើររបស់នេះអោយទៅថេយ៉ុងផងបានទេ ? » ជុងហ្គុកក៏យកប្រអប់មួយមកពីលើតុដែលនៅក្នុងនោះវាមានអាវក្រៅក្រាស់

  « បាទ ! ខ្ញុំនិងយកអោយគេ » ជីមីនក៏ទទួលពីដៃរបស់ជុងហ្គុក

  Skip៚៚

   ពេលនេះគឺជាម៉ោងដែលថេយ៉ុងត្រូវចេញទៅរៀនបន្តហើយ

  « ទៅទីនោះត្រូវប្រឹងរៀនណា » អ្នកស្រីគីមក៏បានផ្តែផ្តាំទៅកូនរបស់ខ្លួន ពេលដែលអ្នកស្រីគីមនិងថេយ៉ុងកំពុងឈរមុខរបងផ្ទះរៀបនិងចេញទៅហើយ

  « ខ្ញុំដឹងហើយ » ថេយ៉ុងក៏តបទៅវិញរួចបម្រុងនិងឡើងលើឡានទៅហើយតែជីមីនក៏បានមកដល់

  « ឈប់សិនៗ ! ជម្រាបសួរអ្នកមីង ! » ជីមីនដែលជិះឡានមកនោះក៏បានចុះពីលើឡានឃាត់ថេយ៉ុងសិនតែគេក៏មិនភ្លេចអោនគោរពអ្នកស្រីគីមដែល

  « មានការអីមែនទេ ? » ថេយ៉ុងក៏សួរទៅជីមីន

  « នេះមានគេផ្ញើរយើងយកមកអោយ » ជីមីនក៏បានហុចប្រអប់ដែលជុងហ្គុកអោយខ្លួនយកមកអោយថេយ៉ុងនោះ គេក៏យកអោយទៅថេយ៉ុង

  « យើងអរគុណហើយណា » ថេយ៉ុងក៏បានទទួលទាំងញញឹម

« យើងទៅហើយណា » ជីមីននិយាយហើយគេក៏អោបថេយ៉ុងរួចក៏ឡើងឡានជិះទៅបាត់ទៅ

  ចំណែកឯថេយ៉ុងវិញពេលដែលជីមីនចេញទៅផុតគេក៏បើកប្រអប់នោះមកមើលក៏ឃើញថាជាអាវក្រាស់មួយរួចគេក៏ឃើញសំបុត្រមួុយរួចគេក៏យកវាចេញមកអាន ដែលក្នុងក្រដាស់នោះមានសរសេរថា « ពេលរងាកុំភ្លេវពាក់វាផងណា » ថេយ៉ុងបន្តាប់ពីអានហើយគេក៏ញញឹមឡើងប៉ុន្តែគេក៏ត្រូវរលាយស្នាមញញឹមបាត់ទៅម្តងតិចៗ ពេលដែលអក្សរដែលសរសេរក្នុងក្រដាសនោះវាស្រដៀងនិងអក្សររបស់ជុងហ្គុកណាស់ ថេយ៉ុងគេក៏បានប្រឹងមើលម្តងទៀតខ្លាចថាច្រលំប៉ុន្តែគេមើលប៉ុន្មានដងហើយវានៅតែដូចនិងអក្សររបស់ជុងហ្គុក

  « ម៉ាក់កូនសម្រេចចិត្តហើយៗថាកូននិងមិនទៅរៀនបន្តនោះទេ » បន្តាប់ពីដឹងថានេះជាអក្សររបស់ជុងហ្គុកហើយថេយ៉ុងក៏បែរទៅនិយាយជាមួយម៉ាក់របស់គេ

  « ឯងនិយាយស្អីហា ? » គាត់ក៏បានស្រែកសួរទៅថេយ៉ុង

  « ខ្ញុំមិនទៅរៀនបន្តនោះទេ បើសិនជាម៉ាក់ចង់រៀន ម៉ាក់ក៏ទៅរៀនខ្លួនឯងទៅ » ថេយ៉ុងក៏បានតបទៅវិញរួចគេបម្រុងនិងអុសវ៉ាលីរបស់ខ្លួនចូលក្នុងផ្ទះវិញទៅហើយតែម៉ាក់របស់គេក៏ស្រែកឃាត់

  « ដោយសារអាជុងហ្គុកមែនទេ ? យើងខំបំបែកបំបាកពួកឯងហើយតែឯងនៅតែមិនព្រមទៅរៀនទៀត » ដោយខឹងនិងថេយ៉ុងខ្លាំងពេកគាត់ក៏ច្រលំមាត់ប្រាប់ទៅថេយ៉ុងតែម្តងទៅ

« បំបែកបំបាក់ពួកខ្ញុំ ? » ថេយ៉ុងពេលដែលឮបែបនេះហើយគេក៏បញ្ឈប់ដំណើររួចក៏បែរក្រោយសម្លឹងទៅម្តាយរបស់ខ្លួនរួចក៏ផ្ទួនពាក្យបំបែកបំបាក់

« អឺ.... » អ្នកស្រីគីមពេលដែលដឹងថាខ្លួនច្រលំមាត់បែបនេះគាត់ក៏មិនដឹងថាគួរឆ្លើយតបទៅថេយ៉ុងយ៉ាងមិច

« ម៉ាក់និយាយស្អីគេអម្បិញមិញនេះ ? » ថេយ៉ុងក៏ដើរទៅជិតគាត់រួចក៏ស្រែកសួរទៅគាត់តែម្តង

« អឺ...អឺវាជាយើងយ៉ាងមិច ? យើងជាអ្នកបំបែកបំបាក់ពួកឯង » អ្នកស្រីគីមក៏ស្រែកតបទៅវិញយ៉ាងខ្លាំង

« ហេតុអ្វីក៏ម៉ាក់ធ្វើបែបនេះ ? » ថេយ៉ុងក៏ស្រែកសួរទៅវិញមិននឹកស្មានថាម្តាយរបស់ខ្លួនបំបែកបំបាក់គេនោះទេ គេយល់ច្រលំលើជុងហ្គុកហើយ

« យើងចង់អោយឯងល្អប៉ុណ្ណោះ » អ្នកស្រីគីម

« ម៉ាក់ចង់អោយខ្ញុំល្អតែម៉ាក់បែរជាបំបែកបំបាក់ពួកខ្ញុំបែបនេះមែនទេ ? នេះជារបៀបដែលម៉ាក់ចង់ធ្វើអោយខ្ញុំល្អមែនទេ ? » ថេយ៉ុងក៏ស្រែកតបទៅវិញទាំងមិនជឿរនិងត្រចៀកថាគាត់ធ្វើនេះដើម្បីអោយគេល្អតែគាត់មានដឹងទេថាធ្វើបែបនេះហើយអោយកូនរបស់ខ្លួនដេកយំប៉ុន្មានថ្ងៃគាត់មានដឹងទេ ធ្វើបែបនេះគេគេងយំ គេមិនសប្បាយចិត្តតើគាត់មានយល់អារម្មណ៍គេខ្លះទេ ?

« អឺ ! វាយ៉ាងមិច ? » គាត់ក៏បានតបទៅវិញ គាត់ធ្វើនេះគាត់គិតថាអោយកូនរបស់ខ្លួនល្អតែគាត់មិនដឹងទេថាធ្វើនេះវាខុសហើយ

« បាន ! យប់នេះខ្ញុំមកវិញនិងនិយាយគ្នាជាមួយម៉ាក់ ! អោយមកនេះ » ថេយ៉ុងនិយាយហើយគេក៏ដើរទៅកញ្ឆក់សោរពីអ្នកបើកឡានរួចក៏សម្លក់គេហើយក៏បើកឡានជិះចេញទៅទាំងក្នុងល្បឿនលឿនបំផុត


ថេយ៉ុងដឹងការពិតហើយ
_Eunbi_

To be continue...

You are reading the story above: TeenFic.Net