ភាគ 51 : រៀនបន្ត ?

Background color
Font
Font size
Line height


ថ្ងៃថ្មី៚៚

ថ្ងៃនេះគឺជាថ្ងៃថ្មីជាថ្ងៃដែលជុងហ្គុកនិងថេយ៉ុងខ្លាចទៅជាអ្នកដទៃ ។ ថ្ងៃនេះថេយ៉ុងក៏បានខ្លាចទៅជាមនុស្សម្នាក់ចរិករបស់គេក៏បានប្តូរទៅកាលពីមុនវិញ ដែលមិនចេះញញឹម មិនចេះរួសរាយ មិនសូវមាត់ក មុខមាំ មិននិយាយច្រើន ចរិករបស់គេក៏បានប្តូរទៅវិញដូចកាលដែលគេនិងជុងហ្គុកមិនទាន់ស្គាល់គ្នាអញ្ចឹង ។ ចំណែកឯជុងហ្គុកវិញគេក៏ផ្លាស់ប្តូរពីមនុស្សរួសរាយទៅជាមនុស្សម្នាក់ដែលមិនសូវចេះមាត់កច្រើន មិនសូវជាញញឹមច្រើនដូចកាលពីមុនទេ ។

ក្នុងសាលា៚៚

ថេយ៉ុងគេក៏បានមកដល់សាលាលឿនដូចជារាល់ដង ចូលមកដល់ក្នុងសាលាភ្លាមថេយ៉ុងគេក៏ដើរទៅថ្នាក់របស់ខ្លួនភ្លាមដោយមិនសម្លឹងមុខរបស់អ្នកណាសូម្បីម្នាក់ ។ ចំណែកឯសិស្សក្នុងសាលាក៏គ្មានអ្នកណាហ៊ានសម្លឹងមុខរបស់ថេយ៉ុងដែល ។

ក្នុងថ្នាក់៚៚

« សួស្តីប្អូនៗ » លោកគ្រូក៏បានដើរចូលមកថ្នាក់រួចក៏និយាយសួស្តីទៅកាន់សិស្សទាំងអស់ទាំងញញឹម

« បាទ/ចាស » សិស្សទាំងអស់ក៏បាននាំគ្នាឆ្លើយទៅវិញទាំងញញឹម

« ថ្ងៃនេះគឺម៉ោងកីឡាអញ្ចឹងប្អូនៗរៀបចំចេញទៅក្រៅ » លោកគ្រូនិយាយទៅកាន់សិស្សរួចរាល់ហើយគាត់ក៏ដើរទៅក្រោមមុនទៅ

« បាទ / ចាស » ពួកគេឆ្លើយតបរួចពួកគេក៏នាំគ្នាទៅអស់ទៅ

ចំណែកឯថេយ៉ុងនិងជុងហ្គុកពួកគេទាំងពីរក៏ខ្លាចទៅជាអ្នកដែលមិនស្គាល់គ្នាពិតពិតមែន គ្មានអ្នកណាខ្វល់ពីអ្នកណា មើលមុខក៏មិនមើល និយាយរកគ្នាក៏គ្មាន ដើរកាត់គ្នាក៏ធ្វើជាមើលមិនឃើញ ។

កន្លែងកីឡា ៚

« តោះប្អូនៗ ថ្ងៃនេះគឺមានរត់ប្រណាំង អញ្ចឹងហើយលោកគ្រូនិងរកគូរអោយ អឺ....ម៉ោះជុងហ្គុកជាមួយនិង....ជាមួយនិងថេយ៉ុង ពួកឯងទាំងពីរជាគូរនិងគ្នា » លោកគ្រូក៏បានចាត់គូរទៅអោយពួកគេតែលោកគ្រូក៏បានចាត់គូរប៉ះចំថេយ៉ុងនិងជុងហ្គុកជាហេតុដែលធ្វើអោយពួកគេប្រញាប់មើលមុខគ្នារួចក៏ប្រញាប់បែរមុខចេញវិញយ៉ាងលឿនពេលដែលពួកគេសម្លឹងគ្នាចំបែបនេះ

« បាទ » ពួកគេទាំងពីរក៏ឆ្លើយទៅវិញទាំងសម្លេងខ្សោយ

បន្តាប់មកលោកគ្រូក៏បានចាត់គូរអោយសិស្សក្នុងថ្នាក់រួចរាល់ហើយពួកគេក៏ចាប់ផ្តើមនាំគ្នារត់ពីមួយគូរទៅមួយគូរ រហូតដល់គូររបស់ថេយ៉ុងនិងជុងហ្គុកពួកគេទាំងពីរ ដល់វេនពួកគេគឺពួកគេប្រឹងរត់ប្រណាំងនិងក្រុមមួយទៀតយ៉ាងលំបាកព្រោះតែពួកគេមិនហ៊ានកាន់ដៃគ្នានោះទេបែបនេះហើយម្នាក់ក៏រត់លឿនម្នាក់ទៀតក៏រត់រៀងយឺត បែបនេះហើយទើបពួកគេទាំងពីរក៏បានចាញ់តែម្តងទៅ

« ហឺយយ » មកដល់ថ្នាក់ភ្លាមថេយ៉ុងគេក៏ដាក់ខ្លួនអង្គុយមួយទំហឹងតែម្តងជាហេតុដែលធ្វើអោយសិស្សក្នុងថ្នាក់សម្លឹងមើលគេ

( លើកទីមួយហើយដែលយើងចាញ់បែបនេះ ) ថេយ៉ុងក៏ពោលក្នុងចិត្តទាំងយកដៃញីសក់របស់ខ្លួនព្រោះតែធុញព្រោះតែនេះជាលើកទីមួយរបស់គេហើយដែលគេចាញ់ក្នុងការរត់បែបនេះគេមិនដែលចាញ់សូម្បីតែម្តង

ផាំង !

« ហឺយ ធុញណាស់ » ថេយ៉ុងក៏បានគោះតុមួយទំហឹងរួចក៏ស្រែកឡើងបន្តាប់មកទើបដើរចេញពីថ្នាក់បាត់ទៅ

« vin bin គេកើតអីនិង ? » ឆ្លៀតពេលជុងហ្គុកគេក៏សួរទៅគ្នារបស់គេពីរអ្នកពេលដែលឃើញកាយវិការរបស់ថេយ៉ុងមើលទៅហាក់ដូចជាខឹងខ្លាំងណាស់

« ប្រហែលជាថេយ៉ុងខឹងព្រោះតែរត់ចាញ់ហើយ ថេយ៉ុងមិនដែលចាញ់ទេលើកទីមួយរបស់គេហើយ » vin ក៏បានរៀបរាប់ប្រាប់ទៅជុងហ្គុកក្នុងថ្នាក់នេះអ្នកណាមិនដឹងនោះថាថេយ៉ុងមិនដែលរត់ចាញ់គេម្តងណាទេ

« គ្រាន់តែពិននិងសោះ » ក្រោយពីបានស្តាប់គេរៀបរាប់ហើយជុងហ្គុកក៏បាននិយាយឡើងទាំងក្រវីក្បាលហួសចិត្តគ្រាន់តែរឿងប៉ុននិងសោះក៏ខឹងដែល

« មកពីរត់ជាមួយបងនិងហើយទើបចាញ់ បងឯងនេះរាសីធ្លាក់ហើយ ស៊យណាស់» bin ក៏បាននិយាយឡើងទាំងសើចតិចៗទើបធ្វើអោយជុងហ្គុកប្រញាប់មើលមុខគេយ៉ាងលឿនរួចទើបគេទាញដបទឹកជិតខ្លួននោះយកទៅគប់binតែម្តង

« អូយយ លោកបងហេតុអីក៏គប់ខ្ញុំបែបនេះ » bin ក៏បានយកដៃទប់ក្បាលរបស់ខ្លួនពេលដែលជុងហ្គុកគប់គេបែបនេះ

« មកពីឯងមាត់ស្អុយពេក » ជុងហ្គុកក៏បានតបទៅវិញទាំងសម្លក់គេ

« មាត់ខ្ញុំមានស្អុយឯណា » bin ពេលដែលឮបែបនេះហើយគេក៏សួរទៅជុងហ្គុកវិញទាំងឆ្ងល់ ព្រឹកមិញគេចាំច្បាស់ណាស់ថាខ្លួនដោះធ្មេញមិនមែនមិនដោះឯណាមកថាគេមកស្អុយនិង

« មាត់ឯងចង្រៃពេក...ហ៊ានសួរយើងម្តងទៀតយើងដោះស្បែកជើងគប់ហើយណា » ជុងហ្គុកក៏បាននិយាយឡើងមុនពេលដែលbinបម្រុងនិងនិយាយអ្វីមួយទើបជុងហ្គុកនិយាយគម្រាមមុន

« អាងស្អីគម្រាម គម្រាមរហូត » bin ក៏តបទៅវិញទាំងមុខស្អុយ

« នេះនែ យកទៅអាចង្រៃ » ជុងហ្គុកនិយាយហើយគេក៏គប់សៀវភៅជិតដៃរបស់ខ្លួននោះគប់ទៅbinតែមិនប៉ះគេបែរជាប៉ះvinទៅវិញ

« អូយយ លោកបងហេតុអីគប់ខ្ញុំវាជាអ្នកនិយាយហេតុអីបងគប់ខ្ញុំ » vinក៏និយាយឡើងទាំងមុខស្អុយពេលដែលទទួលបានសៀវភៅពីជុងហ្គុកកណ្តាលក្បាលបែបនេះ

« ណាប្រើឯងមកអង្គុយជិតវាធ្វើអី ? ខ្ចិលនិយាយជាមួយឯងច្រើនណាស់ទៅហើយ » ជុងហ្គុកនិយាយហើយក៏ងើបចេញទៅតែមុនពេលចេញទៅគេក៏មិនភ្លេចទះbinមួយដៃដែលរួចក៏ដើរចេញទៅធ្វើប្រងើយ

Skip៚៚

« ថេយ៉ុងឯងមកនេះនិយាយគ្នាជាមួយយើងបន្តិច » អ្នកស្រីគីមក៏បានស្រែកហៅថេយ៉ុងពេលដែលឃើញគេមកពីសាលាវិញ

« និយាយមក » ថេយ៉ុងមិននិយាយច្រើនគេក៏ដើរទៅអង្គុយទល់មុខម៉ាក់គេហើយគេក៏មិនភ្លេចទាញទូរស័ព្ទមកលេងដែល

« ឯងគិតរួចហើយឬនៅ ? » អ្នកស្រីគីមក៏សួរទៅថេយ៉ុងទាំងមុខស្មើរពេលដែលកូនរបស់គាត់និយាយគ្នាជាមួយគាត់ប៉ុន្តែបែរជាភ្នែកសម្លឹងមើលទូរស័ព្ទទៅវិញ

« គិតស្អី ? » ថេយ៉ុងក៏សួរទៅវិញ

« រឿងរៀនបន្ត ? » អ្នកស្រីគីមក៏ស្តីឡើង

« ឈប់សួរតើបានទេ ? » ថេយ៉ុងក៏បិទទូរស័ព្ទរួចក៏បែរមើលមុខសម្លឹងគាត់

« យើងចង់សួរឯងចង់យ៉ាងមិច ? យើងជាម្តាយយើងគ្មានសិទ្ធសួរឯងទេឬយ៉ាងមិច ? » គាត់ក៏បានស្រែកទៅអោយថេយ៉ុងពេលដែលឃើញកាយវិការរបស់ថេយ៉ុង

« ជាម្តាយ ? ហឹស ! » ថេយ៉ុងក៏ផ្ទួនពាល្យជាម្តាយម្តងទៀតរួចក៏ញញឹមចុងមាត់ទាំងអស់សំណើចនិងពាក្យថា « ជាម្តាយ » រួចគេក៏បម្រុងឡើងទៅខាងលើទៅហើយតែអ្នកស្រីគីមក៏បានស្រែកឡើង

« ឯងរៀនឬមិនរៀន ? » គាត់ក៏ស្រែកសួរទៅថេយ៉ុង

« ស្អែកទៅដឹងហើយ » ថេយ៉ុងក៏តបវិញរួចគេក៏ឡើងទៅខាងលើបាត់ទៅ

គ្រាំង !

មកដល់ខាងលើភ្លាមថេយ៉ុងក៏បិទទ្វារមួយទំហឹងតាមទម្លាប់របស់គេពេលដែលទាស់សម្តីជាមួយម្តាយរបស់ខ្លួនហើយ

Skip៚៚

ថ្ងៃនេះក៏ជាថ្ងៃដែលថេយ៉ុងនិងផ្តល់ចម្លើយទៅលោកគ្រូថាគេរៀនតឬក៏អត់

« ថេយ៉ុងយ៉ាងមិចហើយ ? ឯងគិយយ៉ាងមិចចំពោះរឿងរៀនបន្ត » លោកគ្រូក៏បានសួរទៅថេយ៉ុង

« បាទលោកគ្រូ » ថេយ៉ុងក៏បានងើបឈរដើម្បីនិយាយជាមួយលោកគ្រូ

« គិតយ៉ាងមិច ? » គាត់ក៏សួរទៅថេយ៉ុងម្តងទៀត

« ខ្ញុំបានគិតហើយលោកគ្រូ ខ្ញុំនិងទៅរៀនបន្ត » ថេយ៉ុងក៏បានតបទៅលោកគ្រូទាំងញញឹមគេបានគិតរួចហើយថានិងទៅរៀនបន្ត រួចគេក៏បែរទៅក្រោយដៀងភ្នែកសម្លឹងមើលជុងហ្គុក ទៅរៀនបន្តនេះគឺដោយមិនពេញចិត្តពករោះតែម៉ាក់របស់គេបង្ខំពេកគេក៏យល់ព្រមតែម្តងទៅនចំណែកឯជុងហ្គុកពេលដែលឮហើយធ្វើអោយគេសម្លឹងទៅក្រោយខ្នងរបស់ថេយ៉ុងតែម្តង

ផាច់ៗៗ ហូៗ

ពេលដែលឮចម្លើយរបស់ថេយ៉ុងហើយសិស្សក្នុងថ្នាក់ក៏បាននាំគ្នាទះដៃអបអរទៅថេយ៉ុងដែលត្រូវទៅរៀនបន្ត

( ចុងក្រោយអូនក៏ព្រមទៅរៀនបន្ត ) ជុងហ្គុកក៏ពោលក្នុងចិត្តទាំងញញឹម

អូនថេយ៍ទៅរៀនបន្តហើយ🙂
_𝐄𝐮𝐧𝐛𝐢_♡





𝐓𝐨 𝐛𝐞 𝐜𝐨𝐧𝐭𝐢𝐧𝐮𝐞....

You are reading the story above: TeenFic.Net