ភាគ 49 : ពួកយើងអាចផ្តាច់ទំនាក់ទំនងគ្នាត្រឹមនិងបានហើយ

Background color
Font
Font size
Line height

ភាគ 49

  « ថើបស្អី ? Yeong .... » ជុងហ្គុកបែរទៅក្រោយដើម្បីនិយាយជាមួយYeong Naទៅហើយតែអ្វីដែលធ្វើអោយគេត្រូវគាំងនោះគឺជីមីនមិនដឹងថាមកពីណាទេក៏ចាប់ទះYeong Naតែម្តង

  ផាច់ៗៗ

  « នាងមិនចេះខ្មាស់គេទេឬ ? ហេតុអីក៏ចូលចិត្តម្លេសអាខាងដណ្តើមរបស់គេនោះ » ជីមីនមកដល់មិននិយាយច្រើនក៏ទះYeong Naមិនដកដៃតែម្តង គេខឹងនិងYeong Naណាស់ដែលចូលចិត្តតែដណ្តើមរបស់គេបែបនេះគេខឹងឡើងក្រហមត្រចៀកបាត់ទៅហើយ

  « អូយយ ! លែងទៅ » Yeong Naនាងនិយាយទាំងប្រឹងយកដៃរបស់ជីមីនចេញពីសក់របស់ខ្លួនព្រោះតែជីមីនចាប់បោចសក់របស់គេហើយនៅទះគេទៀតគិតថាគេអាចទ្រាំរួចទេ

  « ជីមីន ! បានហើយ » ជុងហ្គុកគេក៏ប្រញាប់ចូលទៅឃាត់ជីមីនព្រោះតែជីមីនទះYeong Naមិនតិចទេ

  « បងចេញទៅខ្ញុំនិងប្រដៅនាងចេញ នាងឈ្លើងនេះពិនណាស់អាខាងដណ្តើមរបស់គេនោះ ផាច់ៗៗ » ជីមីនស្រែកតបទៅជុងហ្គុករួចទើបគេទះYeong Naបន្ត

  « ជីមីនបានហើយ ! » លើកនេះមិនមែនជាជុងហ្គុកតែជាថេយ៉ុងដែលជាអ្នកចូលឃាត់ម្តង

  ផាច់ៗៗ

  ជីមីនមិនបានតបតែគេក៏ទះYeong Naប៉ុន្មានដៃរួចទើបអុសYeong Naទៅបន្ទប់ទឹក

  ផាំង ! ដឹប ! ក្រឹប

  មកដល់បន្ទប់ទឹកភ្លានជីមីនក៏ធាក់ទ្វារមួយទំហឹងរួចគេក៏ច្រានYeong Naទៅជញ្ចាំងរួចក៏ចាក់សោរពីក្នុងតែម្តង

  « ជីមីន ! » ជុងហ្គុកនិងថេយ៉ុងពួកគេទាំងពីរក៏ប្រញាប់រត់ទៅតាមជីមីនតែមិនទាន់ទេព្រោះជីមីនបានចាក់សោរពីក្នុងបាត់ទៅហើយ

  ផាំងៗៗៗ

  « ជីមីនបើកទ្វារទៅ ! ជីមីន » ជុងហ្គុកនិងថេយ៉ុងនៅខាងក្រៅនេះពួកគេក៏ប្រញាប់គោះទ្វារស្រែកហៅអោយអ្នកខាងក្នុងបើកទ្វារអោយតែគ្មានទទួលបានការឆ្លើយតបមកវិញសោះ

  ខាងក្នុង

  « ថ្ងៃនេះយើងនិងប្រដៅនាងតែម្តង ! » ជីមីននិយាយហើយគេក៏ដលរចូលទៅចាប់បោចសក់របស់Yeong Naអោយងើបមកតាមកម្លាំងដៃរបស់ខ្លួន

  « ឯងចង់យ៉ាងមិច ? ឯងគិតថាយើងខ្លាចឯងមែនទេ ? » Yeong Naក៏តបទៅវិញទាំងសម្លក់ជីមីន

  « ហឹស ! លើកនេះយើងប្រមាននាងហើយក៏ជាលើកចុងក្រោយដែល ឈប់ធ្វើជាឈ្លើងទៅ បើយើញឃើញម្តងទៀតនាងគួរដឹងហើយមែនទេ ? » ជីមីនក៏ប្រមានទៅគេជាលើកចុងក្រោយព្រោះតែគេប្រមានប៉ុន្មានដងហើយតែនាងYeong naនៅតែមិនស្តាប់

  « ហឹស ! ឯងជាស្អីទើបយើងត្រូវស្តាប់ឯងនោះ ? » Yeong Naមិនខ្លាចតែនាងបែរជាសួរទៅជីមីនវិញទាំងញញឹមចុងមាត់

  « មានន័យថានាងនៅតែធ្វើជាឈ្លើងទៀតមែនទេ ? » ជីមីនក៏ទៅនាងទាំងលើកចិញ្ចើមម្ខាង នេះគេវ៉ៃប៉ុននិងហើយមិនរៀងទៀតមែនទេ ?

  « មែនហើយ » Yeong Naក៏តបទៅវិញទាំងញញឹមតិចៗ

  « ... » ជីមីនមិននិយាយអីគេក៏ដកដង្ហើមធំរួចគេក៏យកក្បាលរបស់Yeong Naមកអុកនិងក្បាលជង្គង់របស់គេតែម្តង

  « អាយយ » Yeong Naនាងត្រូវស្រែកឡើងព្រោះតែជីមីនអុកក្បាលគេមិនតិចទេមួយទំហឹងណា

  « យើងនិងប្រដៅនាង » ជីមីននិយាយហើយគេក៏ទះYeong Naតែម្តង

  ក្នុងថ្នាក់៚៚

  « ពួកឯងជីមីននិងសិស្សស្រីម្នាក់កំពុងវ៉ៃគ្នាក្នុងបន្ទប់ទឹក » សិស្សម្នាក់ក៏បានរត់មកប្រាប់សិស្សក្នុងថ្នាក់ ចំណែកឯសិស្សដទៃទៀតរួមនិងយ៉ុនហ្គីដូចគ្នាពេលដែលឮហើយពួកគេក៏ប្រញាប់រត់ទៅតែម្តង

  មុខបន្ទប់ទឹក

  ផាំងៗ !

  ជុងហ្គុកគេខំប្រឹងធាក់ទ្វារតែមិនបានសោះជុងហ្គុកនិងថេយ៉ុងពួកគេប្រឹងធាក់ទ្វារផងគោះទ្វារផងស្រែកផងតែនៅតែមិនបានសម្រាច់ ពួកគេនាំគ្នាភ័យព្រោះតែឮសម្លេងរបស់Yeong Naនាងស្រែក

  « ចេញ ! » យ៉ុនហ្គីក៏បានរត់មកច្រានគេដើម្បីអោយខ្លួននៅជិតទ្វារ

  ផាំងៗៗ

  យ៉ុនហ្គីគេមិននិយាយច្រើនគេក៏ធាក់ទម្លុះទ្វារតែមិនបានសម្រេចដូចគ្នា

  ខាងក្នុង៚៚

  « ខឹកៗ » Yeong Naនាងបានស្រែកតិចៗទាំងវ៉ៃទឹកព្រោះតែជីមីនបានចាប់ក្បាលរបស់គេច្រមុជនិងទឹក

  « យ៉ាងមិចមិនខ្លាំងទៀតទៅ ដឹប ! » ជីមីននិយាយហើយគេក៏ក្រវ័ទ្ធYeong Naទៅបុកនិងជញ្ចាំងរួចគេក៏មើលជុំវិញបន្ទប់រកអ្វីមួយក៏មិនដឹងរួចគេក៏ឃើញដងមួយក្នុងបន្ទប់ទឹករួចគេក៏ដើរទៅយកមករួចក៏ដើរមកឈរពីមុខរបស់Yeong Na

  « បើនាងមិនស្តាប់យើងនិងប្រដៅនាង » ជីមីននិយាយហើយគេក៏លើកដងមកបម្រុងនិងវ៉ៃទៅហើយ

  « អាយយ » Yeong Naនាងក៏ស្រែកឡើង

  ផាំង !

  យ៉ុនហ្គីក៏បានធាក់ទម្លុះទ្វារចូលមកបានសម្រាច់រួចគេក៏ដើរទៅកាន់ដំបងពេលដែលជីមីនបម្រុងវ៉ៃYeong Na

  « ជីមីនអូនហួសហេតុពេកហើយណា » យ៉ុនហ្គីនិយាយទាំងយកដំបងពីដៃរបស់ជីមីនរួចគេក៏ក្រវ័ទ្ធទៅម្ខាង

  « ហួសហេតុយ៉ាងមិច ? បងចេញទៅ » ជីមីននិយាយហើយបម្រុងនិងចូលទៅវ៉ៃYeong Naទៀតទៅហើយតែក៏ត្រូវយ៉ុនហ្គីឈរពាំងពីមុខ

  « នាងជាមនុស្សស្រី អូនកុំវ៉ៃនាងពេក អូនជាប្រុសនាងជាស្រីអូនគិតទៅមើលថាវ៉ៃនាងបែបនេះសមទេ ? » យ៉ុនហ្គីគេក៏ស្រែកទៅសួរជីមីន គេនិយាយនេះមិនមែនថាគេការពារYeong Naនោះទេតែជីមីនគេជាប្រុសមិនគួរវ៉ៃYeong Naជាស្រីទេ

  « បងស្រែកអោយអូនព្រោះតែនាងមែនទេ ? » ជីមីនក៏បានស្រែកតបទៅវិញ

  « មិនមែនព្រោះតែនាងប៉ុន្តែអូនធ្វើបែបនេះគឺហួសហេតុពេកហើយ » យ៉ុនហ្គីក៏បានស្រែកតបទៅវិញ

  « បានហើយៗ រឿងនេះគឺខុសដោយសារខ្ញុំម្នាក់គត់ កុំឈ្លោះគ្នាអី » ថេយ៉ុងគេក៏បានចូលមកឃាត់ពេលដែលឃើញពួកគេទាស់សម្តីគ្នាបែបនេះ

  « ឯង... » ជីមីននិយាយមិនទាន់និងចប់ផងថេយ៉ុងក៏និយាយកាត់មុនបាត់ទៅហើយ

  « ខ្ញុំសុំទោស ! ខ្ញុំសុំទោសៗៗ » ថេយ៉ុងគេក៏អោនសុំទោសជីមីន យ៉ុនហ្គី និងYeong Naរួចអ្នកបន្តាប់ក៏ជាជុងហ្គុករួចក៏ដើរចេញទៅទាំងទឹកភ្នែកព្រោះតែរឿងនេះគឺដើមហេតុមកពីគេ បើសិនជាគេមិនរករឿងជុងហ្គុកទេពេលនេះប្រហែលជាគ្មានរឿងបែបនេះទេ ចំណែកឯពួកគេទាំងអស់ក៏ឈរសម្លឹងមើលខ្នងរបស់ថេយ៉ុងដើរចេញទៅបាត់ជាពិសេសគឺជុងហ្គុកមានអារម្មណ៍ថាបេះដូងរបស់គេឈឺខ្ទោកៗតែម្តង

  ក្នុងថ្នាក់៚

  មកដល់ថ្នាក់ភ្លាមថេយ៉ុងគេក៏ប្រមូលសៀវភៅរបស់ខ្លួនដាក់ចូលកាតាបហើយគេក៏ដើរចេញពីថ្នាក់រួចក៏សម្តៅទៅបន្ទប់របស់គ្រូដើម្បីសុំចេញមុនពេលដែលគ្រូអនុញាតិហើយគេក៏ទៅផ្ទះរបស់ខ្លួនតែម្តងទៅ

  Skip at night ៚៚

  ពេលនេះថេយ៉ុងគេកំពុងតែអង្គុយយំនិងហើយទាំងសភាពក្នុងបន្ទប់គឺរញ៉េរញ៉ៃខ្លាំងណាស់ព្រោះតែការបោករបស់ថេយ៉ុងនិងឯង

  « អាយយយ ហុឹកៗ. » ថេយ៉ុងក៏បានស្រែកឡើងនៅពេលដែលនឹកឃើញទិដ្ធភាពរបស់ជុងហ្គុកនិងYeong Naថើបគ្នារួចទើបគេប្រញាប់ទាញទូរស័ព្ទមកខលទៅជុងហ្គុក

  In call៚៚

  « អាឡូ ជុងហ្គុកបងអាចជួបខ្ញុំនៅទន្លេហានតើបានទេ ? » អ្នកខាងនោះលើកទូរស័ព្ទភ្លាមថេយ៉ុងក៏និយាយឡើងភ្លាម

  « ជួបធ្វើស្អី ? » អ្នកខាងនោះពេលដែលត្រូវថេយ៉ុងបបួលបែបនេះក៏សួរទៅគេវិញទាំងចងចិញ្ចើម

  « តែបន្តិចទេ » ថេយ៉ុង

  « អឺ ទឹតៗៗ » ជុងហ្គុកឆ្លើយតែមួយម៉ាត់ហើយគេក៏បិទទូរស័ព្ទតែម្តង

  End call

  « អូននិងបញ្ចប់ទំនាក់ទំនងរបស់ពួកយើងនៅថ្ងៃនេះ » បន្តាប់ពីបិទទូរស័ព្ទហើយគេក៏បន្លឺឡើងតិចៗទាំងសម្រក់ទឹកភ្នែកចុះ គេគិតរួចរាល់ហើយថាគេនិងបញ្ចប់រឿងនេះនៅថ្ងៃនេះ គេមិនអាចទ្រាំបានទៀតទេ ទោះបីជាវាមិនទាន់គ្រប់មួយអាទិត្យពិតមែនតែកាយវិការរបស់ជុងហ្គុកធ្វើអោយគេឆ្អែតខ្លាំងណាស់ ម៉្យាងទៀតគេក៏មិនចង់រំខានអ្នកណាដែល លើកនេះគេសម្រេចចិត្តហើយថានិងបែកគ្នាពីជុងហ្គុកទាំងចិត្តនៅស្រឡាញ់ ទោះជាគេនៅស្រឡាញ់ជុងហ្គុកយ៉ាងណាក៏ដោយតែគេពិតជាមិនអាចទ្រាំបានពិតមែន

  ទន្លេហាន

  « បងមកហើយមែនទេ ? » ថេយ៉ុងដែលឈរចាំជុងហ្គុកនោះពេលដែលឃើញគេមកហើយក៏សួរទៅគេទាំងញញឹម

  « មានភ្នែកមើលខ្លួនឯងទៅ » ជុងហ្គុកក៏តបទៅវិញទាំងគម្រោះគម្រើយ

  « អូនហៅបងមកថ្ងៃនេះគឺអូនមានរឿងនិយាយជាមួយបង » ដោយមិនចង់និយាយអ្វីច្រើនថេយ៉ុងក៏ចូលសាច់ការតែម្តងទៅ

  « និយាយមក » ជុងហ្គុកក៏តបទៅវិញទាំងសម្លឹងមុខរបស់គេ ពេលដែលសម្លឹងមុខរបស់ថេយ៉ុងហើយធ្វើអោយគេមានអារម្មណ៍ថាឈឺណាស់ពេលដែលឃើញភ្នែករបស់ថេយ៉ុងហើមបែបនេះ

  « អូនយល់ព្រមហើយ ! ពួកយើងអាចផ្តាច់ទំនាក់ទំនងគ្នាត្រឹមនិងបានហើយ »

   ចុងក្រោយក៏ត្រូវបញ្ចប់គ្នាទាំងចិត្តនៅស្រឡាញ់🙂😔

  _Eunbi_


                        To be continue...

You are reading the story above: TeenFic.Net