ភាគ 29 : បរាជ័យម្តងទៀតហើយ ?

Background color
Font
Font size
Line height

« គឺ...ជុងហ្គុកពួកយើងអាចប្តូរពីមិត្តភក្តិទៅអ្វីផ្សេងបានទេ ? » ថេយ៉ុងសួរទៅជុងហ្គុកទាំងស្ទាក់ស្ទើរព្រោះតែភ័យខ្លាចនិងចម្លើយរបស់ជុងហ្គុកតបមកវិញ

  « អឺម ! មានន័យថាយ៉ាងមិចថេយ៉ុង ? » ជុងហ្គុកបានសួរទៅថេយ៉ុងទាំងចងចិញ្ចើមឆ្ងល់

  « គឺ...ពួកយើងអាចធ្វើជា... » ថេយ៉ុងនិយាយមបម្រុសនិហនិយាយទៅហើយតែអ្នកលើកម្ហូបក៏យកមកធ្វើអោយថេយ៉ុងមិនអាចនិយាយត

« នេះ ! សម្រាប់របស់ពួកលោក » staffក៏បានលើកម្ហូបមកដល់

  « បាទ ! អរគុណណា » ពួកគេទាំងពីរក៏និយាយអរគុណទៅកាន់staff

  « បាទ ! មិនអីទេ » staff ក៏អោនគោរពពីរអ្នកគេហើយក៏ដើរចេញទៅបាត់ទៅ

  « មែនហើយ ! ថេយ៍ចង់និយាយអីមែនទេ ? ជុងហ្គុកក៏សួរទៅកាន់ថេយ៉ុងម្តងទៀត

  « គឺខ្ញុំចង់... » ថេយ៉ុងបម្រុងនិងនិយាយម្តងទៀតទៅហើយតែក៏មានមនុស្សប្រុសម្នាក់ដើរមកម្តងទៀត

  « អូហូ ! » Hyun Seokក៏ដើរមកស្ទាក់ម្តងទៀតធ្វើអោយថេយ៉ុងចាប់ផ្តើមធុញហើយ

  « ថេយ៍ ចង់និយាយអីមែនទេ ? » ជុងហ្គុកធ្វើជាមិនខ្វល់និងHyun Seokក៏និយាយជាមួយថេយ៉ុងបន្ត

  « គឺ... » ថេយ៉ុងនិយាយមិនទាន់និងចប់ផងHyun Seokក៏និយាយមុន

  « ពីរអ្នកឯងជាគូរនិងគ្នាមែនទេ ? » Hyun Seok

  « វាពាក់ព័ន្ធស្អីនិងឯង ? » លើកនេះថេយ៉ុងក៏ងើបឈរនិយាយជាមួយHyun Seokតែម្តងគេទ្រាំណាស់ហើយគេបម្រុងនិយាយស្អីក៏បុរសម្នាក់នេះនិយាយមុនគេរហូត

  « អូហូ ! សង្សារឯងស្អាតគ្រាន់បើ » Hyun Seok បម្រុងនិងយកដៃទៅប៉ះមុខរបស់ថេយ៉ុងទៅហើយតែជុងហ្គុកក៏ងើបមកធាក់ចំពោះរបស់Hyun Seokមុន

  « ហាមប៉ះគេអោយសោះ » ជុងហ្គុកក៏ងើបដើរមកឈរពាំងពីមុខរបស់ថេយ៉ុង

  « ឯង! » គ្នារបស់Hyun Seokក៏បម្រុងចូលទៅវ៉ៃជុងហ្គុកទៅហើយតែថេយ៉ុងក៏ចេញមកតទល់ជាមួយពួកគេ ។ ថេយ៉ុងក៏ហក់ធាក់បុរសនោះដែលបម្រុងចូលវ៉ៃជុងហ្គុក ជាហេតុដែលធ្វើអោយក្នុងហាងមានការភ័យខ្លាច

  « ថេយ៉ុង កុំទៅឈ្លោះជាមួយពួកគេអី » ជុងហ្គុកក៏បានទាញដៃរបស់ថេយ៉ុងមកវិញ

  « ចង់វ៉ៃគ្នាឬយ៉ាងមិច ? បើចង់ក៏ចេញទៅក្រៅហាមវ៉ៃគ្នាក្នុងហាងរបស់គេ » ថេយ៉ុងក៏បានស្រែកទៅអោយពួកគេហើយបម្រុងនិងចូលម្តងទៀតទៅហើយតែជុងហ្គុកគេក៏ឃាត់ទាន់

  « បានហើយថេយ៉ុង កុំឈ្លោះគ្នាជាមួយមនុុស្សបែបនេះអី បានហើយ » ជុងហ្គុកក៏បានឃាត់ថេយ៉ុងជាប់មិនអោយថេយ៉ុងទៅឈ្លោះជាមួយពួកគេ

  បឹប ! Hyun Seokក៏បានងើបមកដាល់ជុងហ្គុកមួយដៃចំកណ្តាលមុខរបស់ជុងហ្គុកពេលដែលជុងហ្គុកបានភ្លេចខ្លួន

  « ឯង ! » ថេយ៉ុងពេលដែលឃើញHyun Seokដាល់ជុងហ្គុកបែបនេះហើយគេក៏សម្រុកចូលទៅធាក់Hyun Seokមួយជើងហើយគេក៏ដាល់មុខរបស់Hyun Seokមិនដកដៃព្រោះតែខឹងដែលគេហ៊ានវ៉ៃជុងហ្គុក

  « បានហើយថេយ៉ុង » ជុងហ្គុកក៏បានចូលទៅឃាត់ថេយ៉ុងម្តងទៀតតែគេមិនប្រយ័ត្នក៏ត្រូវគ្នារបស់Hyun Seokវ៉ៃគេចំកណ្តាលមុខជាហេតុដែលធ្វើអោយថេយ៉ុងបែរទៅខាងក្រោយឃើញបែបនេះហើយគេក៏ងើបពីHyun Seokរួចទើបដើរទៅទាញក៏អាវបុរសដែលបានវ៉ៃជុងហ្គ្កមុននេះរួចទើបគេអុសក៏អាវបុរសនោះចេញពីហាង ជុងហ្គុកនិងគ្នីគ្នារបស់Hyun Seokក៏ដើរទៅតាមថេយ៉ុងទាំងអស់ ។ ថេយ៉ុងបានអុសបុរសនោះមកខាងក្រោយហាងព្រោះគេមិនចង់បង្ករឿងក្នុងហាងនោះទេ ថេយ៉ុងក៏បានក្រវ័ទ្ធបុរសម្នាក់នោះទៅលើស្មៅ បន្តាប់មកទើបថេយ៉ុងដើរទៅដាល់បុរសម្នាក់នោះមិនដកដៃ ។ ចំណែកជុងហ្គុកវិញពេលដែលចេញមកឃើញបែបនេះហើយគេក៏ចូលទៅលើកថេយ៉ុងចេញ

  « ថេយ៉ុងបានហើយ ថេយ៉ុង ! ឈប់វ៉ៃពួកគេទៅ » ជុងហ្គុកក៏បានឃាត់ថេយ៉ុងប៉ុន្តែគេឃាត់មិនចង់ជាប់ទេ

  « ជុងហ្គុកលេងខ្ញុំទៅខ្ញុំទៅប្រដៅពួកវាម្តង » ថេយ៉ុងប្រឹងបេះដៃជុងហ្គុកចេញតែមិនចេញសោះស្អិតដូចកាវអញ្ចឹង

  « ពាក្យប្រដៅនិងគឺទុកអោយយើងជាអ្នកនិយាយទើបត្រូវ » Hyun Seokក៏បាននិយាយឡើង

  « ថេយ៉ុងឈរចាំខ្ញុំកន្លែងនិងហើយ មិនបាច់ចូលទៅទេណា ស្តាប់ខ្ញុំណា » ជុងហ្គុកក៏ទាញថេយ៉ុងមកឈរម្ខាងរួចទើបនិយាយឡើងហើយបម្រុងនិងដើរចេញពីថេយ៉ុងទៅហើយប៉ុន្តែថេយ៉ុងក៏បានចាប់ដៃជុងហ្គុកជាប់

  « អោយខ្ញុំជាអ្នកប្រដៅគេទៅ » ថេយ៉ុង

  « មិនអីទេ ស្តាប់ខ្ញុំទៅណានៅទីនេះហើយ » ជុងហ្គុកក៏បានចាប់ស្មលរទាំងពីររបស់ថេយ៉ុង រួចទើបគេដើរមកឈរទល់មុខរបស់Hyun Seok

  « រឿងនេះគឺពាក់ព័ន្ធយើងហើយនិងឯងកុំទាញគេចូលអី » ជុងហ្គុកនិយាយទាំងមុខមាំទៅHyun Seok

  « តែអម្បិញមិញគេវ៉ៃយើងអញ្ចឹងហើយយើងនិងវ៉ៃគេ » Hyun Seok និយាយហើយក៏បម្រុងដើរទៅកន្លែងថេយ៉ុងទៅហើយតែជុងហ្គុកក៏ទាញក្រវ័ទ្ធគេមកវិញ

  « យើងប្រាប់ហើយថាកុំទាញគេចូល យើងប្រាប់ណាហាមប៉ះពាល់គេអោយសោះ » ជុងហ្គុកក៏បានស្រែកទៅអោយពួកគេ

  « រឿងអីដែលយើងត្រូវស្តាប់ឯងនោះ ពួកឯងចូល » Hyun Seok និយាយហើយគេក៏ស្រែកហៅគ្នារបស់គេចូល  ។ ជុងហ្គុកមិនបង្អង់យូរគេក៏ចូលទៅតទល់ជាមួយពួកគេចំណែកឯថេយ៉ុងពេលដែលឃើញបែបនេះហើយគេទ្រាំមិនបានក៏ចូលទៅវ៉ៃដែលទៅពេលនេះថេយ៉ុងនិងជុងហ្គុកពួកគេបានតទល់ជាមួយមនុស្សច្រើនអ្នកណាស់

  « នែឯងនៅខាងនោះមានគេវ៉ៃគ្នា » មិត្តភក្តិរបស់ជីមីនបានចង្អុលមកកន្លែងពួកគេវ៉ៃគ្នា ដំបូងជីមីនថាមិនចង់ចូលទៅទេតែគេក៏បានឃើញមុខមនុស្សពីរអ្នកស្រដៀងនិងជុងហ្គុកហើយនិងថេយ៉ុងពេកទើបគេចូលទៅជិតទើបដឹងថាជាពួកគេពិតមែនឃើញបែបនេះហើយជីមីនក៏ចូលទៅជួយពួកគេទៅ ជីមីនចូលទៅដល់មិនបាននិយាយអ្វីច្រើនទេគឺគេចូលទៅដល់វ៉ៃយកតែម្តង

  « ជីមីនថេយ៉ុងចេញទៅវិញទៅ » ជុងហ្គុកក៏បានស្រែកហៅ២អ្នកគេចេញទៅវិញ

  « មិនអីទេ » ថេយ៉ុងនិងជីមីនក៏បានស្រែកតបមកវិញ ក៏ប៉ុនកតែដោយសារតែជីមីនមិនបានប្រយ័ត្នក៏ត្រូវបានបុរសម្នាក់ទះជីមីនមួយកំភ្លៀងជាហេតុធ្វើអៅយជីមីនដួលភ្លាម

  « អូយយ » ជីមីនក៏បានស្រែកបន្តិចរួចបម្រុងនិងងើបឡើងទៅហើយតែកំត្រូវបុរសម្នាក់នោះធាក់គេមួយជើងទៀត បន្តាប់មមទើបបុរសម្នាក់នោះចាប់កអាវរបស់ជីមីនអោយងើបឡើងរួចបម្រុងនិងទះជីមីនទៅហើយក៏ត្រូវយ៉ុនហ្គីមកពីណាមិនដឹងចាប់ដៃបុរសនោះជាប់

  « ជីមីនមានកើតអីទេ ? » យ៉ុនហ្គីក៏បានសួរទៅជីមីនទាំងបារម្មណ៍

  « លែងខ្ញុំទៅ » ជីមីនក័ប្រឹងបេះដៃចេញពីយ៉ុនហ្គីដូចគ្នាតែមិនអាច

  « ពួកឯងចូលចាត់ការពួកវាទៅ !  » យ៉ុនហ្គីក៏បានស្រែកហៅអោយគ្នីគ្នារបស់គេចូលទៅចាត់ការ និយាយរួចរាល់ហើយទើបយ៉ុនហ្គីនាំជីមីនមកម្ខាង

  « មានកើតអីទេ ? » យ៉ុនហ្គីសួរទៅជីមីនម្តងទៀត

  « មិនងាប់ទេ លែងទៅ » ជីមីនក៏និយាយស្តីទាំងមិនបានមើលមុខរបស់យ៉ុនហ្គី

  « ហេតុអីក៏និយាយបែបនេះ ? » យ៉ុនហ្គីក៏សួរទៅជីមីនម្តងទៀត

  « បើខ្ញុំងាប់មិនមែនខ្ញុំអង្គុយនៅទីនេះទេលែងទៅខ្ញុំទៅជួយពួកគេ » ជីមីននិយាយហើយបម្រុងនិងដើរចេញទីហើយតែយ៉ុនហ្គីក៏ចាប់ដៃជាប់

  « មិនបាច់ទៅទេ មើលទៅពួកគេទៅ » យ៉ុនហ្គីនិយាយហើយជីមីនក៏បានបែរទៅមើលឃើញថាពួកគែដួលអស់ហើយ ហេតុអីក៏លឿនយ៉ាងនេះទើបតែមួយភ្លេតសោះ

  « ថេយ៉ុងមាបកើតអីទេ ? » ជូងហ្គុកក៏បានដើរទៅជិតថេយ៉ុងរួចក៏សួរទៅថេយ៉ុង

  « ខ្ញុំមិនអីទេ ចុះជុងមានត្រូវត្រង់ណាទេ ? » ថេយ៉ុងក៏សួរទៅជុងហ្គុកវិញទាំងបារម្មណ៍ ជុងហ្គុកក៏បានក្រវីក្បាកបញ្ចាក់ថាមិនអី បន្តាប់មកទើបពួកគេដើរទៅកន្លែងជីមីននិងយ៉ុនហ្គី

  « អរគុណលោកហើយ » ថេយ៉ុងក៏បាននិយាយអរគុណទៅកាន់យ៉ុនហ្គី

  « មិនអីទេ មើលថែគេផង តោះពួកឯងទៅវិញ » យ៉ុនហ្គីនិយាយហើយក៏ប្រគល់ជីមីនទៅអោយពួកគេវិញបន្តាប់មកទើបហៅគ្នារបស់គេទៅវិញ

  « តោះពួកយើងទៅវិញ » ជុងហ្គុកនិយាយហើយពួកគេក៏ដើរទៅបាត់ទៅ

  « ហឺយ មិនបានសារភាពទៀតហើយ » ថេយ៉ុងក៏បានគិតក្នុងចិត្តទោះជាយ៉ាងណាគេក៏មិនភ្លេចរឿងនិងដែល

   ខកខានម្តងទៀតហើយ 😔

                       To be continue...

You are reading the story above: TeenFic.Net